Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

កីឡាករអង់ដូរ៉ា Lima ចូលលេងប្រកួតចុងក្រោយបន្ទាប់ពីបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិ ២៦ ឆ្នាំ

2023/09/14 07:56:36 pm        200
ឆ្លងកាត់រយៈពេល ២៦ ឆ្នាំ បង្ហាញខ្លួនបាន ១៣៧ លើក កីឡាករបាល់ទាត់សញ្ជាតិអង់ដូរ៉ា Ildefons Lima បានចូលលេងការប្រកួតចុងក្រោយរបស់ខ្លួនមុនចូលនិវត្តន៍ និង​ក្លាយ​ជា​កីឡាករ​ដែល​លេង​ឱ្យក្រុមជម្រើសជាតិយូរបំផុត។ បុរសវ័យ ៤៣ ឆ្នាំរូបនេះបានបង្ហាញខ្លួនប្រកួតដំបូងឱ្យក្រុមជម្រើសជាតិអង់ដូរ៉ានៅវ័យ ១៧ ឆ្នាំ​ក្នុង​បរាជ័យ ៤-១ ទល់នឹងអេស្តូនីនៅឆ្នាំ ១៩៩៧ ដែលមួយគ្រាប់ក្នុងពេលចាញ់នោះ ជា​គ្រាប់​ទី​ពីរ​ប៉ុណ្ណោះរបស់ក្រុមអង់ដូរ៉ានៅការប្រកួតអន្តរជាតិផ្លូវការ។Lima តែងតែបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិគ្រប់ទសវត្សរិ៍ទាំងអស់តាំងពីឆ្នាំ ១៩៩៧ មក​រហូត​មក​ដល់​យប់ថ្ងៃអង្គារកន្លងទៅ ដែលជាប្រកួតចុងក្រោយបំផុតរបស់ខ្លួន ខណៈអង់ដូរ៉ាចាញ់ស្វ៊ីស ៣-០។ ក្រោយលេងបានត្រឹម ២៣ នាទី Lima ត្រូវបានផ្លាស់ប្តូរចេញ និង​ទទួល​បាន​ការ​ទះដៃ​សាទរ​ពីអ្នកគាំទ្រ​អង់ដូរ៉ា ព្រមទាំងអ្នកគាំទ្រស្វ៊ីសផងដែរ។ កាលពីឆ្នាំ ២០២១ សៀវភៅកំណត់ត្រាពិភពលោក Guinness World Records បាន​ប្រកាស​ថា​ Lima ជាកីឡាករដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិយូរបំផុតលើលោក។ សម្រាប់ផ្នែកនារីវិញ អ្នកកាន់កំណត់ត្រានេះគឺអតីតខ្សែបម្រើប្រេស៊ីល Formiga វ័យ ៤៥ ឆ្នាំ ដោយ​បាន​លេងឱ្យក្រុមជម្រើសជាតិនារីប្រេស៊ីលរយៈពេល ២៦ ឆ្នាំដូចគ្នាពីឆ្នាំ ១៩៩៥ ដល់ ២០២១ បង្ហាញខ្លួនសរុបបាន ២៣៤ ប្រកួត។ Lima គឺជាប្រធានក្រុមអង់ដូរ៉ាជាងមួយទសវត្សរិ៍ទៅហើយ តំណាង​ឱ្យ​ប្រជាជាតិ​អង់ដូរ៉ា​ដែល​មាន​ប្រជាជន​ត្រឹម​ ៧៩០០០ នាក់។ ក្នុងការប្រកួតតំណាងឱ្យក្រុមជម្រើសជាតិ Lima ចាញ់សរុបជាង ១០០ ប្រកួត ពោលគឺ​អង់ដូរ៉ា​ធ្លាប់​ឈ្នះ​តែ ៧ ប្រកួតគត់ក្នុងប្រវត្តិសាស្រ្តពួកគេ ក្នុងនោះចុងក្រោយបំផុតឈ្នះលិកតិនស្តាញ ២-០ នៅពានរង្វាន់ UEFA Nations League នៅឆ្នាំ ២០២២។ថ្វីបើជាខ្សែការពារកណ្តាល Lima គឺជាកីឡាករ​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អង់ដូរ៉ាសរុប ១១​ គ្រាប់៕ អត្ថបទ៖នាង សុភាវុធ

អ្នកគាំទ្រចិនស្រែកទាលុយថ្លៃសំបុត្រមកវិញ ក្រោយចាញ់ស៊ីរីលក្ខណៈមិត្តភាពក្នុងផ្ទះខ្លួនឯង

2023/09/14 07:43:21 pm        1882
ជារឿងមិនគួរកើតមួយនៅក្នុងពិភពបាល់ទាត់ អ្នកគាំទ្រ​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ចិន​បាន​ស្រែក​បង្អាប់​ក្រុម​ខ្លួនឯង ស្រែកទាលុយថ្លៃសំបុត្រដែលទិញចូលទស្សនាមកវិញ និង​ថែម​ទាំង​ទះ​ដៃ​សាទរ​ក្រុម​ស៊ីរី​ទៅវិញ ក្នុងការប្រកួតលក្ខណៈមិត្តភាពបរាជ័យក្រោមថ្វីជើងស៊ីរីក្នុងទឹកដីខ្លួនឯង។ចិនគិតមកដល់ពេលនេះឈ្នះតែ ៤ ប្រកួតប៉ុណ្ណោះក្នុងរយៈពេល​ ២ ឆ្នាំចុងក្រោយ ហើយ​ឈ្នះ​សុទ្ធ​តែ​ក្រុម​ដែលឈរក្រៅលេខរៀង Top90 នៃ FIFA World Ranking ទៅទៀត។ចុងក្រោយបំផុត ចិនបានរងបរាជ័យក្រោមថ្វីជើងស៊ីរីដែលឈរលេខ ៩៤ ពិភពលោក ខណៈ​នៅ​ខ្វះតែ ៤​ ខែទៀតប៉ុណ្ណោះនឹងឈានដល់ការប្រកួតបាល់ទាត់ជើងឯកទ្វីបអាស៊ី និង ២ ខែ​ទៀត​ឈាន​ដល់​ការប្រកួតជម្រុះ World Cup តំបន់អាស៊ី។ ចិនបច្ចុប្បន្នឈរលេខ ៨០ ពិភពលោក និងធ្លាប់បង្ហាញខ្លួននៅ World Cup ចុង​ក្រោយ​បំផុត​នៅ​ឆ្នាំ​២០០២ ថ្វីបើចិនមានប្រជាជនច្រើនបំផុតទី ២ នៅលើលោក។ប្រធានាធិបតីចិន Xi Jingping ធ្លាប់បាននិយាយថា លោក​ចង់​ឱ្យ​ចិន​ជា​ក្រុម​បាល់ទាត់​កំពូល​មួយ​នៅ​លើលោ​ក និងឈ្នះជើងឯកពិភពលោកមុនឆ្នាំ ២០៥០ តែ​នៅ​ពេ​ល​នេះ​ហាក់​មិន​អាច​ទៅរួច​ឡើយ។ការប្រកួតមិត្តភាពទល់នឹងស៊ីរីកាលពីថ្ងៃអង្គារនៅទីក្រុងឆឹងទូ មានអ្នកគាំទ្រទស្សនាត្រឹម ១២៣៦៧ នាក់ប៉ុណ្ណោះ ក្នុងកីឡដ្ឋានដែលផ្ទុកមនុស្សបាន ៦០០០០ នាក់។សារព័ត៌មានចិនមួយបានចុះផ្សាយថា អ្នកគាំទ្របានស្រែកបន្ទោសបង្អាប់កីឡាករខ្លួនឯង និង​លើ​ស្លាក​ទាលុយ​ថ្លៃសំបុត្រមកវិញ ខណៈ​ដែលមាន​វីដេអូ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ឃើញ​ថា​អ្នក​គាំទ្រ​បែជា​នាំគ្នាទះដៃសាទរក្រុមស៊ីរីទៅវិញ។គណនីផ្លូវការរបស់ក្រុមជម្រើសជាតិចិននៅលើនបណ្តាញសង្គមចិន Weibo ពេញ​ដោយ​មតិ​រិះគន់​ ខឹងសម្បារ៕ អត្ថបទ៖នាង សុភាវុធ

ក្រុមការពារជើងឯក Davis Cup កាណាដាចាប់ផ្តើមជាមួយនឹងជ័យជំនះ លើអ៊ីតាលី

2023/09/14 07:24:35 pm        122
ក្រុមវាយកូនបាល់កាណាដា ដែលជាអ្នកការពារតំណែងជើងឯកពានរង្វាន់ Davis Cup បាន​ចាប់​ផ្តើម​ការ​ប្រកួត ក្នុងពូលរបស់ខ្លួនជាមួយនឹងជ័យជំនះលើក្រុមអ៊ីតាលីដាច់ ៣-០។ Alexis Galarneau បានយកឈ្នះ Lorenzo Sonego មុនពេលដែល Gabriel Diallo យកឈ្នះ Lorenzo Musetti នៅចំពោះមុខអ្នកគាំទ្រម្ចាស់ផ្ទះអ៊ីតាលីនៅទីក្រុង Bologna។Alexis Galarneau ក្រោយមកក៏ចាប់ដៃគូជាមួយ Vasek Pospisil ឈ្នះការ​ប្រកួត​វាយ​គូ​ម្តង​ទៀត​។ កាណាដាដែលយកឈ្នះអូស្រ្តាលីនៅវគ្គផ្តាច់ព្រ័ត្រឆ្នាំមុនលើកពាន Davis Cup លើក​ដំបូង​នៅ​ពេល​នេះ​ឡើងឈរលើគេក្នុងពូល A ជាមួយនឹងស៊ីលី។ ងាកទៅក្រុមអាមេរិកវិញក៏រកបានជ័យជំនះដំបូងដែរទៅលើក្រុមក្រូអាស៊ីប្រផិតប្រផើយ ២-១។កីឡាករអាមេរិក Mackenzie McDonald ចាប់ផ្តើមជាមួយនឹងជ័យជំនះលើកីឡាករក្រូអាស៊ី Dino Prizmic តែ Frances Tiafoe បែជារងបរាជ័យក្រោមស្នាដៃកីឡាករលេខ ៧៧ ពិភព​លោក​ Borna Gojo នៅក្នុងពូល D។ប្រកួតកាត់សេចក្តីវាយគូក្រូអាស៊ីដែលមានកីឡាករ Rajeev Ram និង Austin Krajicek ក៏​បាន​យក​ឈ្នះ Ivan Dodig និង Mate Pavic យ៉ាងតានតឹង ៧-៦(៧-៥) ៦-៧(៣-៧) និង ៦-២។ ចំណែកលទ្ធផលផ្សេងទៀត ក្រុមចក្រភពអង់គ្លេសបានយកឈ្នះក្រុមជើងឯករងឆ្នាំមុនអូស្រ្តាលី ២-១ និង ខណៈអេស្ប៉ាញដែលគ្មាន Carlos Alcaraz ចាញ់សាធារណរដ្ឋឆេក៕ អត្ថបទ៖នាង សុភាវុធ

Hun Sen Cup ៖ បាត់ដំបង ចាំអ៊ុតប្រកួតចុងក្រោយឈើតុំ ខណៈភ្នំពេញហ្គាឡាក់ស៊ី បន្ដឈ្នះព្រះសីហនុ ២-០

2023/09/14 07:03:10 pm        234
ក្រុមបាល់ទាត់យុវជនខេត្តបាត់ដំបង ត្រូវចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយរបស់ក្រុមឈើតុំ-ខេត្តពោធិ៍សាត់ ដើម្បីកំណត់ជោគវាសនាក្រុមឡើងវគ្គបន្ដ បន្ទាប់ពីយកឈ្នះក្រុមសូហ្វីយ៉ាប៉ៃលិន ៧-១ ក្នុងជំនួបចុងក្រោយរបស់ខ្លួន ក្នុងពូលC កាលពីថ្ងៃទី១៣ ខែកញ្ញា នៃ​ពាន​រង្វាន់​សម្ដេច​តេជោ ​ហ៊ុន សែន(Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣ ស្របពេល​ក្រុម​ភ្នំពេញ​ហ្គាឡាក់ស៊ី​ បានយកឈ្នះខេត្តព្រះសីហនុ ២-០ មុនដឹកដៃគ្នាឡើងវគ្គ ៨ក្រុមចុងក្រោយ ។សម្រាប់គ្រាប់បាល់ជ័យជម្នះ ៧គ្រាប់របស់ក្រុមយុវជនខេត្តបាត់ដំបង លើក្រុម​ម្ចាស់​ផ្ទះ​សូហ្វីយ៉ា​ប៉ៃលិន​ ធ្វើសម្រេចដោយកីឡាករ សុវុធ សុខជា ២គ្រាប់, កីឡាករ ទីន ឡាឌីន ៤គ្រាប់ និង​មិត្ត​រួម​ក្រុម​ រឿត រក្សា ១គ្រាប់ ។ ជ័យជម្នះនេះ នាំឲ្យបាត់ដំបង ឈរលេខ២ ក្នុងពូលJ បណ្ដោះអាសន្ន ដោ​យមាន ១៤ពិន្ទុ នាំមុខក្រុមឈើតុំ-ខេត្តពោធិ៍សាត់ ដែលមាន ១២ពិន្ទុ តែឈើតុំ នៅសល់ ១​ប្រកួតទៀត ដែលត្រូវជួបក្រុមកំពូលតារាងខេត្តបន្ទាយមានជ័យ ។ ដូច្នេះបាត់ដំបង ត្រូវរង់ចាំ​អ៊ុត​ការ​ប្រកួត​ចុង​ក្រោយនេះ ប្រសិនបើឈើតុំ-ពោធិ៍សាត់ ស្មើ ឬចាញ់ ឱកាសមាសនេះ នឹង​បាន​ទៅ​បាត់ដំបង​ តែបើពួកគេឈ្នះ កៅអីវគ្គ ៨ក្រុមចុងក្រោយ នឹងបានទៅក្រុមឈើតុំ-ពោធិ៍សាត់តែម្ដង ។ដោយឡែកជំនួបបង្គ្រប់កិច្ចក្នុងពូលA វិញ ក្រុមភ្នំពេញហ្គាឡាក់ស៊ី បាន​បន្ដ​កំណត់​ត្រាមិន​ស្គាល់​ចាញ់ ​ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តព្រះសីហនុ ២-០ ។ ជ័យជម្នះនេះ នាំឲ្យពួកគេ បន្ដឈរ​កំពូល​តារាង និងមាន ២០ពិន្ទុ ខណខេត្តព្រះសីហនុ បន្ដឈរលេខ២ និងមាន ១២ពិន្ទុ ។ រីឯ​ខេត្ត​កំពត បានរក្សាចំណាត់ថ្នាក់លេខ៣ ក្នុងពូល បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវមន្ទីរអប់រំ យុវជន និង​កីឡា ដោយលទ្ធផល ៤-០ ក្នុងជំនួបបញ្ចប់ពូលA កាលពីល្ងាចថ្ងៃពុធជាមួយគ្នា ។មកទល់ពេលនេះ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត គឺបានរកឃើញក្រុមកក់កៅអីវគ្គ ៨ក្រុ​មចុងក្រោយ ចំនួន ៦ក្រុមហើយ រួមមានក្រុមភ្នំពេញហ្គាឡាក់ស៊ី និងខេត្តព្រះសីហនុ ដែល​ឈរ​លេខ១ និងលេខ២ ក្នុងពូលA ។ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ឈរលេខ១ និងលេខ២ នៃ​ពូលB ។ ក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ ឈរលេខ១ ពូលC និងខេត្តកំពង់ធំ ដែល​ឈរ​លេខ​១ ​ក្នុងពូលD ៕​ អត្ថបទ លី ឈុនឡា 

Primoz Roglic ឈ្នះដំណាក់កាលទី ១៧ Vuelta a Espana ខណៈ Sepp Kuss ត្រូវកាត់បន្ថយវេលានាំមុខ

2023/09/14 06:30:38 pm        153
ជើងឯក Tour de France ៣ សម័យកាល Primoz Roglic បានប្រជែងឈ្នះដំណាក់កាលទី ១៧ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Vuelta a Espana ស្របពេលដែលអ្នកនាំមុខគេ Sepp Kuss ត្រូវកាត់បន្ថយវេលានាំមុខច្រើន។Primoz Roglicដំណាក់កាលទី ១៧ ថ្ងៃពុធម្សិលមិញមានចំងាយផ្លូវ ១២១ គីឡូម៉ែត្រ កីឡាកររបស់ក្រុម Jumbo-Visma, Primoz Roglic បានមកដល់ទីព្រ័ត្រមុនគេចំណាយពេល ៣ ម៉ោង ១៥ នាទី ៥៦ វិនាទី តាមពីក្រោយដោយមិត្តរួមក្រុម កីឡាករដាណឺម៉ាក Jonas Vingegaard ស្ថិត​ក្នុង​ថេរ​វេលា​ដូចគ្នា និងលេខ ៣ បានទៅអ្នកនាំមុខគេ Sepp Kuss យឺតជាង ១៩ វិនាទី។Sepp Kussឆ្លងកាត់ជ័យជំនះរបស់ Roglic និង Vingegaard ដែលជាគូប្រជែងរបស់ Sepp Kuss នោះ ធ្វើ​ឱ្យ​កីឡាករ​អាមេរិក Sepp Kuss ត្រូវកាត់បន្ថយវេលានាំមុខក្នុងតារាងរួមមកត្រឹម ៨ វិនាទី​ប៉ុណ្ណោះ ​តាមពីក្រោយដោយ Jonas Vingegaard ខណៈ Primoz Roglic លេខ ៣ ដេញ​ពីក្រោយ ​១ នាទី ៨ វិនាទី។សូមបញ្ជាក់ថា កីឡាករទាំង ៣ នាក់ សុទ្ធតែប្រណាំងឱ្យក្រុម Jumbo-Visma ដូចគ្នា។សម្រាប់ដំណាក់កាលទី ១៨ ថ្ងៃព្រហស្បតិ៍នេះមានចំងាយផ្លូវ ១៧៩ គីឡូម៉ែត្រ៕ អត្ថបទ៖នាង សុភាវុធ

ប្រតិភូកីឡាកម្ពុជាជិត ២០០នាក់ លើ ១៧ប្រភេទកីឡា នឹងចូលរួមប្រកួតកីឡាអាស៊ី នៅចិន

2023/09/14 06:17:50 pm        268
កម្ពុជានឹងបញ្ជូនអត្តពលិកចំនួន ១៧ប្រភេទកីឡា ដែលមានប្រតិភូ ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​កីឡាករ​-កីឡាការិនីសរុបប្រមាណ ១៨០នាក់ ចូលរួមការប្រកួតកីឡាអាស៊ី(Asian Games) លើក​ទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ។ចំពោះអត្តពលិកកីឡាកម្ពុជា ត្រូវចូលរួមព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដង ដែល​លើក​ពី​ឆ្នាំ​២០២២ មករៀបចំនៅឆ្នាំ២០២៣ ដោយសារជំងឺរាតត្បាតកូវីដ-១៩ នេះ រួមមានកីឡាបាល់ទះ, បាល់បោះ, អត្តពលកម្ម, ហែលទឹក, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ជឺជីតស៊ូ, ការ៉ាតេ, ទូក​ក្ដោង,​ តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ។ក្នុងចំណោមប្រភេទកីឡាទាំងអស់នេះដែរ មានប្រតិភូ ថ្នាក់ដឹកនាំ មន្ដ្រី គ្រូបង្វឹក និងកីឡាករ-កីឡាការិនីភាគច្រើន ត្រូវធ្វើដំណើរពីកម្ពុជា ឆ្ពោះ​ទៅ​ទីក្រុង​ Hangzhou ​ដើម្បី​ចូលរួម​ការ​ប្រកួត​កីឡា​អាស៊ី ក្នុងនោះមានចំនួន ១២៧នាក់ ត្រូវចាកចេញពីកម្ពុជា លើ ១៤ប្រភេទកីឡា ខណៈ​គ្រូបង្វឹក​ និងកីឡាករ-កីឡាការិនីប្រមាណ ៥៣នាក់ លើ ៦ប្រភេទកីឡា ដែលកំពុងហ្វឹកហាត់ នៅ​ប្រទេសចិន​ គឺត្រូវធ្វើដំណើរឆ្ពោះទៅទីតាំងប្រកួតរៀងៗខ្លួនតែម្ដង ។តាមការគ្រោងទុក ប្រតិភូកីឡាកម្ពុជា គ្រោងនឹងចេញដំណើរជាបណ្ដើរៗ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា រហូត​ដល់ថ្ងៃទី០២ ខែតុលា ស្របតាមកាលបរិច្ឆេទ នៃការប្រកួតតាមប្រភេទកីឡានីមួយៗ ខណៈ​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជា​ប្រធាន​ប្រតិភូ​កីឡា​កម្ពុជា គ្រោងនឹងដឹកនាំប្រតិភូ និងអត្តពលិកមួយចំនួនធំ ឆ្ពោះទៅ​ទីក្រុង​ Hangzhou​ នាថ្ងៃ​ទី២០ ខែកញ្ញា មុនពិធីបើកការប្រកួតកីឡាអាស៊ីផ្លូវការ ៣ថ្ងៃ ។សូមរំឮកថា កាលពីកីឡាអាស៊ី លើក១៨ នៅឥណ្ឌូនេស៊ី កម្ពុជា បានបញ្ជូនអត្តពលិក ១៣​ប្រភេទ​កីឡា​ចូលរួម ហើយដណ្ដើមបានមេដាយសរុប ៣គ្រឿង រួមមានមេដាយមាស ២ និងសំរឹទ្ធ ១ ក្នុងនោះកីឡាករម៉ូតូទឹកដ៏ឆ្នើមរបស់កម្ពុជា សាលី អ៊ូមើត ដណ្ដើមបានមេដាយមាស ១ និង​សំរឹទ្ធ​ ១ និងកីឡាការិនីជឺជីតស៊ូឆ្នើមកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា ដណ្ដើមបានមេដាយមាស ១ ដែលនាំឲ្យកម្ពុជា បំបែកកំណត់ត្រាប្រវត្តិដណ្ដើមបានមេដាយមាស ២គ្រឿងលើកដំបូង បន្ទាប់​ពី​កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាសកីឡាអាស៊ីជូនជាតិ លើកដំបូង កាលពីឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ ៕ អត្ថបទ លី ឈុនឡា  

Simona Halep ត្រូវពិន័យ ៤ ឆ្នាំពីការប្រើប្រាស់សារធាតុហាមឃាត់

2023/09/13 06:49:53 pm        330
កីឡាការិនីវាយកូនបាល់រ៉ូម៉ានី Simona Halep ដែលជាអតីតជើងឯក Grand Slam ពីរលើក ត្រូវ​បានដាក់ពិន័យ ៤ ឆ្នាំពីការប្រើប្រាស់សារធាតុហាមឃាត់។ តុលាការឯករាជ្យមួយបានកំណត់ថា កីឡាការិនីវ័យ ៣១ ឆ្នាំរូប​នេះ​បាន​ប៉ុនប៉ង​ប្រើប្រាស់​សារ​ធាតុ​ហាម​ឃាត់ "ដោយចេតនា" ។Halep បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាងមាន​បំណង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្តនេះផងដែរ។ Halep ត្រូវបានគេធ្វើតេស្តឃើញមានសារធាតុហាមឃាត់ Roxadustat នៅ US Open ឆ្នាំមុន។Roxadustat គឺជាថ្នាំ​ប្រឆាំង​នឹង​ភាព​ស្លេកស្លាំង​ដែល​ជំរុញ​ការ​ផលិត​កោសិកា​ឈាម​ក្រហម​នៅ​ក្នុង​ខ្លួន។តាមពិតទៅ Simona Halep ក៏ត្រូវបានពិន័យតាំងពីខែតុលាឆ្នាំ ២០២២ មកម្ល៉េះ​មិន​ឱ្យ​ពាក់ព័ន្ធ​នឹង​សកម្មភាព​កីឡាវាយកូនបាល់ ដែលមានន័យថានៅខែតុលាឆ្នាំ ២០២៦ ទើបរួចទោស ដែល​នៅ​ពេល​នោះនាងមានវ័យ ៣៥ ឆ្នាំទៅហើយ។រំលឹកថា Simona Halep ធ្លាប់ឈ្នះជើងឯក Grand Slam, French Open នៅឆ្នាំ ២០១៨ និង Wimbledon នៅឆ្នាំ ២០១៩ និង​បាន​ក្លាយ​ជា​កីឡាការិនី​ដែល​មាន​ឈ្មោះ​ល្បីម្នាក់​ដែល​បាន​ប្រើប្រាស់​សារធាតុ​ហាមឃាត់ បន្ទាប់ពីកីឡាការិនីរុស្ស៊ី Maria Sharapova ដែលធ្លាប់ពិន័យ​ដែរ​កាល​ពី​ឆ្នាំ២០១៦។Simona Halep ក្រៅពីធ្លាប់ឈ្នះ Grand Slam ក៏ធ្លាប់ឈ្នះជើងឯកផ្សេងៗនៅក្នុងក្របខណ្ឌ WTA Tour សរុប ២៤ លើក រកចំនូលបានសរុប ៤០ លានដុល្លារ និងធ្លាប់ឈរតំណែងលេខ​ ១ ពិភព​លោក​នៅឆ្នាំ ២០១៧ និង ២០១៨៕ អត្ថបទ៖នាង សុភាវុធ 

បើកឆាក Davis Cup ស៊ែប បារាំង ហូឡង់ និងឈីលីសុទ្ធតែរកបានជ័យជំនះ ដំបូងរៀងខ្លួន

2023/09/13 06:43:46 pm        295
ព្រឹត្តិការណ៍វាយកូនបាល់តំណាងប្រទេស David Cup បានចាប់ផ្តើមហើយនៅថ្ងៃអង្គារម្សិលមិញ ខណៈ​ក្រុមវាយ​កូនបាល់ស៊ែប បារាំង និងហូឡង់សុទ្ធតែរកបានជ័យជំនះរៀងៗខ្លួនក្នុងប្រកួតដំបូង។ ការប្រកួតនៅក្នុងពូល C ស៊ែបបានយកឈ្នះកូរ៉េ ៣-០ តាមរយៈជ័យជំនះរបស់ Dusan Lajovic ៦-៤ ៧-៦(៧-៣) លើកីឡាករកូរ៉េ Seongchan Hong ប្រកួតទី ១ មុនពេលដែល Laslo Djere ឈ្នះ Soonwoo Kwon ៤-៦ ៦-២ និង ៦-២ នៅប្រកួតទី ២។នៅវិញ្ញាសាវាយគូស៊ែបបន្តយកឈ្នះទៀតដោយ Nikola Cacic និង Miomir Kecmanovic យកឈ្នះ Ji Sung Nam និង Min-Kyu Song។ នៅក្នុងពូល C នេះ អេស្ប៉ាញ និងសាធារណរដ្ឋឆេកនឹងត្រូវជួបគ្នាថ្ងៃនេះ។ ងាកមកការប្រកួតនៅក្នុងពូល B វិញបារាំងក៏បានយកឈ្នះ ៣-០ ផងដែរលើស្វ៊ីសតាមរយៈជ័យជំនះ Adrian Mannarino លើ Dominic Stricker ប្រកួតដំបូង ៣-៦ ៦-១ និង ៦-១ មុនពេលដែល Ugo Humbert យកឈ្នះ​Stanislas Wawrinka ៦-៤ និង ៦-៤ ហើយចុងក្រោយវាយគូ Nicolas Mahut និង Edouard Roger-Vasselin យកឈ្នះ Marc-Andrea Huesler និង Wawrinka។នៅក្នុងពូល B នេះ អូស្រ្តាលី និងចក្រភពអង់គ្លេសត្រូវជួបគ្នាថ្ងៃនេះ។ ចំណែកឯ D វិញ ហូឡង់បានវាយបកយកឈ្នះហ្វាំងឡង់ ២-១ បន្ទាប់ពីហ្វាំងឡង់ឈ្នះប្រកួតដំបូង ៧-៦(៧-០) និង ៦-៤ ដោយ Otto Virtanen លើ Botic Van de Zandschlup ប្រកួតទី ១ មុនពេល​ដែល​ហូឡង់​តាមស្មើវិញដោយជ័យជំនះរបស់ Tallon Griekspoor លើ Emil Ruusuvuori ៧-៦(៩-៧) និង ៦-៣។ ប្រកួតកាត់សេចក្តីវាយគូហូឡង់បានបន្តយកឈ្នះដោយ Wesley Koolhof និង Matwe Middlekoop លើ Harri Heliovaara និង Niklas Salminen ៦-៤ ៦-៧(៥-៧) និង ៦-៣។នៅក្នុងពូល D នេះ អាមេរិក និងក្រូអាស៊ីនឹងត្រូវជួបគ្នាថ្ងៃនេះ។ ងាកមកពូលចុងក្រោយនេះវិញគឺពូល A ឈីលីបានយកឈ្នះស៊ុយអែតដាច់ ៣-០ តាមរយៈជ័យជំនះ Cristian Garin លើ Leo Borg មុនពេលដែល Nicolas Jarry យកឈ្នះ Elias Ymer និងចុងក្រោយ Tomas Barrios ចាប់ដៃគូជាមួយ Alejandro Tabilo យកឈ្នះ Filip Bergevi និង Andre Goransson។ នៅក្នុងពូល A នេះនៅសល់កាណាដា នឹងត្រូវជួបអ៊ីតាលីថ្ងៃនេះ៕ អត្ថបទ៖នាង សុភាវុធ

រ៉ូម៉ានីឈ្នះកូសូវ៉ូការប្រកួតវគ្គជម្រុះ Euro 2024 ដែលត្រូវបានផ្អាកជិតមួយម៉ោង​ដោយសារអ្នកគាំទ្រ

2023/09/13 06:10:58 pm        453
ក្រុមបាល់ទាត់ជម្រើសជាតិរ៉ូម៉ានីបានយកឈ្នះកូសូវ៉ូ ២-០ ក្នុងការប្រកួតវគ្គជម្រុះ Euro 2024 នៅយប់ថ្ងៃអង្គារម្សិលមិញ ខណៈការប្រកួតត្រូវផ្អាកជិតមួយម៉ោងដោយសារអ្នកគាំទ្ររ៉ូម៉ានី។ ការប្រកួតនៅរដ្ឋធានី Bucharest ប្រទេសរ៉ូម៉ានី ត្រូវបានផ្អាកនៅនាទីទី ១៨ បន្ទាប់​អ្នក​គាំទ្រ​រ៉ូម៉ានី​មួយ​ចំនួនបានស្រែកឈ្មោះប្រទេស “Serbia Serbia” និងបានសរសេរពាក្យថា Kosova គឺជា Serbia។ អាជ្ញាកណ្តាលក៏បានសម្រេចផ្អាកការប្រកួតសិន និងឱ្យកីឡាករទាំងអស់ចូលក្នុង។ រំលឹកថាកូសូវ៉ូបានប្រកាសឯករាជ្យពីស៊ែបនៅឆ្នាំ ២០០៨ ក្រោយ​ទទួល​បាន​សំឡេង​គាំទ្រ​ទទួល​ស្គាល់​ពី​ជាង ១០០ ប្រទេសជុំវិញពិភពលោក លើកលែងតែរ៉ូម៉ានី។ការប្រកួតក្រោយមកក៏ដំណើរការបន្ត ខណៈម្ចាស់ផ្ទះរ៉ូម៉ានីរកបានពីរគ្រាប់ដោយ Nicolas Stanciu នៅនាទីទី ៨៣ និងមួយគ្រាប់ទៀតនៅម៉ោងបន្ថែមបង្គ្រប់ដោយ Valentin Mihaila។ បីពិន្ទុនេះធ្វើឱ្យរ៉ូម៉ានីរំកិលឡើងមកឈរលេខ ២ ក្នុងពូលមាន ១២ ពិន្ទុ តាម​ពី​ក្រោយ​ក្រុម​លើ​គេ​ក្នុង​ពូល​ស្វ៊ីស ២ ពិន្ទុ ខណៈកូសូវ៉ូធ្លាក់ទៅលេខ ៥ ក្នុងពូល៕ អត្ថបទ៖នាង សុភាវុធ

Everton ខិតជិតកិច្ចព្រមព្រៀងលក់ភាគហ៊ុនធំឱ្យក្រុមហ៊ុនវិនិយោគរបស់អាមេរិក 777 Partners

2023/09/13 05:56:00 pm        415
ក្លិបបាល់ទាត់ដែលកំពុងវេទនានៅក្របខណ្ឌ English Premier League, Everton ខិត​ជិត​ឈាន​ដល់​កិច្ចព្រមព្រៀងហើយ ក្នុងការលក់ភាគហ៊ុន​ធំ​ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​មួយ​ដែល​មាន​មូល​ដ្ឋាន​នៅទីក្រុង Miami សហរដ្ឋអាមេរិក 777 Partners។កាលពីខែសីហាកន្លងទៅ Everton ធ្លាប់​បាន​ពិភាក្សា​ពី​ការ​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ជា​មួយ​ក្រុម​ហ៊ុន​អាមេរិក​មួយផ្សេងទៀតគឺ MSP Sports Capital តែមិនជោគជ័យឡើយ។ការឈានមកគ្រប់គ្រងដោយអ្នកវិនិយោគថ្មី នឹងបញ្ចប់ការកាន់កាប់របស់លោក Farhad Moshiri ដែលឈានជើងចូលវិនិយោគក្លិបដែលមានមូលដ្ឋាននៅតំបន់ Merseyside មួយនេះតាំងពីឆ្នាំ ២០១៦។ Everton មកទល់ពេលនេះកំពុងស្ថិតក្នុងសភាពលំបាកមិនថានៅលើទីលាន និងការគ្រប់គ្រង ខណៈ​ដែលពួកគេស្ទើរតែត្រូវបានកាត់ចេញទៅក្របខណ្ឌ League Championship ទៅ​ហើយ​មុន​ពេល​ទទួលបានជ័យជំនះនៅប្រកួតចុងក្រោយ។ កាលពីខែមីនា ក្លិបបានប្រកាសពីការខាតបង់ប្រាក់ចំនូល ៥ រដូវកាលជាប់គ្នា ដែល​មាន​សរុប​ជាង​ ៤៣០ លានផោន។ក្រុមរបស់លោក Sean Dyche បច្ចុប្បន្នកំពុងឈរលេខ ១៨ នៅក្របខណ្ឌ English Premier League ដោយរកបានត្រឹម ១ ពិន្ទុប៉ុណ្ណោះក្រោយលេងបាន ៤ ប្រកួតរដូវកាលថ្មីនេះ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM
អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក
07/30/2026 08:07 PM