Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

Alexander-Arnold និង Jack Grealish ដកខ្លួនពីក្រុមជម្រើសជាតិអង់គ្លេស ដោយសាររបួស

2023/09/05 06:29:02 pm        164
ខ្សែការពារ Liverpool, Trent Alexander-Arnold និងខ្សែប្រយុទ្ធ Manchester City, Jack Grealish បានសំរេចដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសដោយសាររបួស មុន​ការ​ប្រកួត​ទល់​នឹង​អ៊ុយក្រែន និងស្កុតឡេន។ Jack Grealish ក៏បានអវត្តមានដែរពេល Manchester City ឈ្នះ Fulham ៥-១ ចុង​សប្តាហ៍​កន្លង​ទៅ​នៅ​ក្របខណ្ឌ English Premier League។ចំណែកឯខ្សែការពារ Alexander-Arnold ត្រូវបានប្តូរចេញដោយសាររបួសពេល Liverpool យក​ឈ្នះ​ Aston Villa ៣-០ កាលពីថ្ងៃសៅរ៍។អង់គ្លេសនឹងត្រូវជួបជាមួយអ៊ុយក្រែននៅប្រទេសប៉ូឡូញសម្រាប់ការប្រកួតជម្រុះ Euro 2024 នៅ​ថ្ងៃ​សៅរ៍ មុនបន្តជួបជាមួយស្កុតឡេននៅទីក្រុង Glasgow ថ្ងៃទី ១២ ខែកញ្ញា។អ្នកចាត់ការអង់គ្លេសលោក Gareth Southgate បានសំរេចចិត្តថា មិន​កោះហៅ​កីឡាករ​មក​ជំនួស​ឡើយ៕ អត្ថបទ៖នាង សុភាវុធ

ឯកឧត្តម សៅ សុខា ចាត់ទុកក្រុមហ៊ុនមីនេបៀ ជាដៃគូជួយទាំងបាល់ទាត់ និងសេដ្ឋកិច្ចជាតិ

2023/09/05 06:19:41 pm        216
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​ចាត់​ទុក​ក្រុម​ហ៊ុន​មីនេបៀ គឺជាដៃគូសហការមួយដ៏ល្អ ដែលផ្ដល់អត្ថប្រយោជន៍រួម ពិសេស​ជួយ​ទាំង​វិស័យ​បាល់​ទាត់​ជាតិផង និងជំរុញដល់សេដ្ឋកិច្ចជាតិផងដែរ ។ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃ​ការ​យោគយល់​គ្នា​ភាព​ជាដៃ​គូ​ឧបត្ថម្ភ រវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុនមីនេបៀ(ខេមបូឌា) នៅថ្ងៃទី​០៤​ ខែ​កញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហ៊ុនមានប្រភពពីប្រទេសជប៉ុនមួយនេះ បាន​ចូលរួម​ឧបត្ថម្ភ​ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ជាមួយសហព័ន្ធ តាំងពីឆ្នាំ២០១៩ មក ។ឯកឧត្តមប្រធានសហព័ន្ធ មានប្រសាសន៍ថា ភាព​រីក​ចម្រើន​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​របស់​ដៃគូ​នេះ ​សបញ្ជាក់ឲ្យឃើញសុខសន្ដិភាពពេញលេញរបស់កម្ពុជា ក្រោមការដឹកនាំ និង​យកចិ​ត្ត​ទុក​ដាក់​របស់រាជរដ្ឋាភិបាល ហើយបានបង្កើតឱកាសការងារ និង​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាជន​កម្ពុជា​។ ដូច្នេះការបន្ដកិច្ចសហការមួយនេះ គឺបានរួមចំណែកដ៏ធំក្នុងការបង់ពន្ធជូនរដ្ឋ បង្កើន​ថវិកា​ជាតិ​ ក៏ដូចជាការអភិវឌ្ឍវិស័យអប់រំ សុខមាលភាព ជាពិសេសវិស័យបាល់ទាត់កម្ពុជា ឲ្យ​កាន់​តែ​រីក​ចម្រើន​ទៅមុខទៀត ។ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានសង្កត់ធ្ងន់ថា ការឧបត្ថម្ភ ក៏ដូច​ជា​ការ​ចាប់​ដៃ​គូ​រវាង​វិនិយោគ​មី​នេបៀ ជាមួយវិស័យបាល់ទាត់កម្ពុជា ដែលមានសហព័ន្ធកីឡាបាល់ទាត់ជាតំណាង គឺ​ពិត​ជា​មានអត្ថន័យ និងមានផលប្រយោជន៍រួមសម្រាប់ក្រុមហ៊ុនវិនិយោគផង សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ផង ហើយពិសេសគឺផ្ដល់ប្រយោជន៍ពិតប្រាកដដល់ប្រទេស និង​កេរ្ដិ៍​ឈ្មោះ​ប្រជាជន​កម្ពុជា​ផងដែរ ។ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បានអំពាវនាវដល់ក្រុមហ៊ុនវិនិយោគផ្សេងៗ បន្ដ​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​សហព័ន្ធ ដើម្បីជំរុញ​ការ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​ឲ្យ​កាន់​តែ​រីកចម្រើន​មួយ​កម្រិត​បន្ថែម​ទៀត៕ អត្ថបទ៖ លី ឈុនឡា

Antony មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិប្រេស៊ីល ដោយសាររឿងអាស្រូវហឹង្សា​លើអតីតមិត្តស្រី

2023/09/05 06:01:01 pm        204
ខ្សែបម្រើស្លាបក្រុមបិសាចក្រហម Manchester United, Antony មិនមាន​ឈ្មោះ​ក្នុងក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ឡើយក្រោមការចោទប្រកាន់ថាមានប្រើប្រាស់អំពើហឹង្សាលើអតីតមិត្តស្រី។ សហព័ន្ធបាល់ទាត់ប្រេស៊ីលបានបញ្ជាក់ថា កីឡាករវ័យ ២៣ ឆ្នាំរូបនេះ​ត្រូវ​បាន​ដក​ឈ្មោះ​ស្រប​ពេល​រឿងអាស្រូវដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមនោះ ត្រូវទាមទារការស៊ើបអង្កេត។ សារព័ត៌មានប្រេស៊ីលមួយបានចុះផ្សាយពីរឿងអាស្រូវរបស់អតីតកីឡាករ Ajax រូបនេះ​ជាមួយ​អតីត​មិត្ត​ស្រីកាលពីថ្ងៃចន្ទ។ មន្ត្រីមានសមត្ថកិច្ចនៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល និងក្រុង Manchester កំពុង​បើក​ការ​ស៊ើប​អង្កេតជុំវិញបញ្ហានេះ។ Antony បានបង្ហោះសារឆ្លើយតបវិញផងដែរនៅលើបណ្តាញសង្គមរបស់ខ្លួនថា រឿង​ទាំង​អស់​សុទ្ធ​​តែ​មិនពិត ហើយភស្តុតាងសុទ្ធតែត្រូវបានបង្កើតឡើង ហើយជឿជាក់​ថា​ប៉ូលីស​នឹងស៊ើប​អង្កេត​រឿង​នេះឱ្យបានច្បាស់។ បើតាមសារព័ត៌មានប្រេស៊ីល UOL បានចុះផ្សាយថា អតីតមិត្តស្រីរបស់ Antony, Gabriela Cavallin ថានាងត្រូវបាន Antony វាយនៅក្នុងបន្ទប់សណ្ឋាគារមួយនៅទីក្រុង Manchester កាល​ពីថ្ងៃទី១៥ ខែមករាបណ្តាលឱ្យបែកក្បាល និងមានការវាយតប់ផ្សេងទៀត ដែល​ធ្វើ​ឱ្យ​នាង​ត្រូវ​ព្យាបាល​នៅមន្ទីរពេទ្យ។ សូមបញ្ជាក់ថា នេះជារឿងអាស្រូវហឹង្សាមួយទៀតដែលកើតឡើងចំពោះកីឡាកររបស់ Manchester United តែនៅរង់ចាំការស៊ើបអង្កេតនៅឡើយ។ កន្លងមក Mason Greenwood ក៏មានរឿងអាស្រូវស្រដៀងគ្នានេះដែរ និង​ឈាន​ដល់​ចាប់​ពន្ធនាគារ មុនពេលលើកលែងទោសកាលពីខែកុម្ភៈកន្លងទៅ។ អវត្តមានរបស់ Antony នៅក្រុមប្រេស៊ីលនឹងត្រូវជំនួសដោយខ្សែប្រយុទ្ធ Arsenal, Gabriel Jesus សម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោកទល់នឹង បូលីវៀ និងពែរូ៕ អត្ថបទ៖នាង សុភាវុធ

ក្រុមបាតុករជនជាតិអេស្ប៉ាញនៅទីក្រុងបាសេឡូណា ប្រមូលផ្តុំគ្នាគាំទ្រកីឡាការនីដែលត្រូវគ្រូបង្វឹកបៀតបៀន

2023/09/05 05:35:09 pm        78
អេស្ប៉ាញ៖ ក្រុមបាតុករប្រហែល២០០នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងបាសេឡូណា ដើម្បីគាំទ្រកីឡាការនីបាល់ទាត់ម្នាក់ឈ្មោះ Jenni Hermoso ដែលត្រូវបានថើបនៅលើបបូរមាត់ ដោយគ្រូបង្វឹកបាល់ទាត់របស់ប្រទេសនេះ លោក Luis Rubiales បន្ទាប់ពីជ័យជម្នះរបស់អេស្ប៉ាញក្នុងការប្រកួតបាល់ទាត់ពិភពលោកនារី កាលពី១៥ថ្ងៃមុន។កាលពីព្រឹកថ្ងៃចន្ទ (៤ កញ្ញា) ក្រុមកីឡាករបុរសរបស់អេស្ប៉ាញបានរិះគន់ លោក Rubiales ចំពោះ «អាកប្បកិរិយាមិនអាចទទួលយកបាន» របស់លោក ហើយបានបង្ហាញពីសាមគ្គីភាពចំពោះ «កីឡាករដែលបានឃើញភាពជោគជ័យរបស់ពួកគេត្រូវបានធ្វើឱ្យប៉ះពាល់»។ សាលាក្តីរដ្ឋបាលកីឡារបស់ប្រទេសអេស្ប៉ាញ (TAD) កាលពីថ្ងៃសុក្រ បានបើកសំណុំរឿងប្រឆាំងនឹងលោក Rubiales សម្រាប់ «ការប្រព្រឹត្តខុសធ្ងន់ធ្ងរ»។អាកប្បកិរិយារបស់លោក Rubiales បានបង្កឱ្យមានកំហឹងយ៉ាងខ្លាំងនៅក្នុងប្រទេសអេស្ប៉ាញ និងនៅក្រៅប្រទេស។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានផ្អាកលោក Rubiales ពីរាល់សកម្មភាពដែលទាក់ទងនឹងកីឡាបាល់ទាត់អស់រយៈពេល៣ខែ ខណៈពេលដែលខ្លួនធ្វើការស៊ើបអង្កេតទៅលើបញ្ហានោះ៕

Coco Gauff បញ្ចប់ការត្រលប់មកវិញរបស់ Caroline Wozniacki ត្រឹមវគ្គ ១៦ នាក់ចុងក្រោយ US Open

2023/09/04 09:51:07 pm        606
កីឡាការិនីវាយកូនបាល់ម្ចាស់ផ្ទះអាមេរិក Coco Gauff នៅ​តែ​រក្សា​ខ្លួន​ជាបេក្ខភាព​ដណ្តើម​ជើង​ឯក Grand Slam, US Open ឆ្នាំនេះ ក្រោយបញ្ចប់ការវិលត្រលប់មកវិញរបស់ Caroline Wozniacki ត្រឹមវគ្គ ១៦ នាក់ចុងក្រោយ។ កីឡាការិនីវ័យ ១៩ ឆ្នាំបានយកឈ្នះសិតដំបូង ៦-៣ Caroline Wozniacki ដែល​អវត្ត​មាន​ពី​ការ​ប្រកួត​វាយ​កូន​បាល់រយៈពេលកន្លះឆ្នាំមកហើយនោះ ក៏បានយកឈ្នះនៅសិតទី ២ វិញ ៦-៣។ ឈានដល់សិតចុងក្រោយ Wozniacki ជាថ្មីទៀតរកបាន Break-Point ហ្គេមទី​ ១ តែ Coco Gauff ​ក៏បានវាយបកយកឈ្នះ ៦ ហ្គេមផ្ទួនៗដើម្បីយកឈ្នះសិតកាត់សេចក្តីនេះ ៦-១។ Coco Gauff បានមកដល់ US Open នេះពេញដោយទំនុកចិត្តក្រោយឈ្នះជើងឯក ២ កម្មវិធី​ផ្ទួន​ៗ​នៅ Washington និង Cincinnati។ ងាកមកលទ្ធផលផ្សេងទៀតនៅថ្ងៃអាទិត្យម្សិលមិញដែរ កីឡាការិនីឆេក Karoline Muchova បាន​កក់កៅអីនៅវគ្គ ៨ នាក់ចុងក្រោយជាលើកដំបូងនៅ US Open ក្រោយ​យក​ឈ្នះ​កីឡាការិនី​ចិន​ Xinyu Wang។ Muchova ចាប់ផ្តើមបានល្អដោយយកឈ្នះ ៦-៣ នៅសិតដំបូង មុនពេលដែលកីឡាការិនីវ័យ ២២ ឆ្នាំចិនលំដាប់លេខ ៥៣ ពិភពលោកតាមស្មើវិញនៅសិតទីពីរ ៥-៧ តែ Muchova បញ្ចប់​ក្តី​ស្រមៃ ​Xinyu Wang ក្រោយឈ្នះនៅសិតទីបី ៦-១ ប្រើពេលសរុប ២ ម៉ោង ៣៤ នាទី​ដើម្បី​ឈ្នះ​ការ​ប្រកួត​នេះ។ ចំណែកឯកីឡាការិនីរ៉ូម៉ានី Sorana Cirstea បានយកឈ្នះកីឡាការិនីស្វ៊ីស Belinda Bencic អតីត​ម្ចាស់មេដាយមាសអូឡាំពិក ៦-៣ និង ៦-៣ ដើម្បីឡើងវគ្គ ៨ នាក់ចុងក្រោយ Grand Slam ​ជាលើកដំបូងក្នុងរយៈពេល ១៤ ឆ្នាំ៕អត្ថបទ៖នាង សុភាវុធ

Georginio Wijnaldum ចាកចេញពី PSG ទៅចូលរួមមួយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ettifaq

2023/09/04 09:05:14 pm        695
ខ្សែបម្រើហូឡង់ Georginio Wijnaldum បានសំរេចក្នុងការផ្លាស់ចាកចេញពីក្លិបបារាំង Paris Saint Germain ទៅចូលរួមជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ettifaq នៅក្របខណ្ឌ Saudi Pro League ដែលកំពុងដឹកនាំដោយអតីតខ្សែបម្រើ Liverpool, Steven Gerrard។កីឡាករវ័យ ៣២ ឆ្នាំរូបនេះនឹងចូលរួមជាមួយអតីតមិត្តរួមក្រុមនៅ Liverpool, Jordan Henderson ដែលផ្លាស់ទៅទីនោះកាលពីខែកក្កដា។ក្លិបទាំងពីរមិនបានបង្ហាញពីតម្លៃលំអិតនៃកិច្ចសន្យាផ្ទេរនេះឡើយ។Wijnaldum បានចំណាយពេលពេញមួយរដូវកាលមុននៅក្លិបអ៊ីតាលី AS Roma តែ​របួស​បាក់​ជើង​ដែល​ធ្វើ​ឱ្យអវត្តមានពីក្រុមជម្រើសជាតិហូឡង់នៅ World Cup ឆ្នាំមុន និងអវត្តមានពី Roma ៦ ខែនៃក្របខណ្ឌ Serie A។កីឡាករវ័យ ៣២ ឆ្នាំរូបនេះធ្លាប់ឈ្នះជើងឯក UEFA Champions League នៅឆ្នាំ ២០១៩ និង English Premier League នៅឆ្នាំ ២០២០ ជាមួយហង្សក្រហម Liverpool ក្នុងរយៈពេល ៥ ឆ្នាំ​នៃ​អាជីពនៅ Anfield។អតីតខ្សែបម្រើ Newcastle រូបនេះធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិហូឡង់ ៩០ លើក តែ​មិន​ជោគ​ជ័យ​ឡើយជាមួយ PSG ដោយបង្ហាញខ្លួនបានត្រឹម ៣៨ លើកប៉ុណ្ណោះ។Al-Ettifaq ដែលកំពុងដឹកនាំដោយ Steven Gerrard កំពុងឈរលេខ ៥ ក្នុងតារាងនៃក្របខណ្ឌ Saudi Pro League ក្រោយចាប់រដូវកាលបាន ៥ ប្រកួត៕ អត្ថបទ៖នាង សុភាវុធ

អតីតខ្សែបម្រើអេស្ប៉ាញ Juan Mata ផ្លាស់ទៅក្លិបជប៉ុន Vissel Kobe

2023/09/04 08:40:48 pm        628
អតីតខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញ Juan Mata បានសំរេចក្នុងផ្លាស់ទៅកាន់ក្លិបជប៉ុន Vissel Kobe នៃក្របខណ្ឌលីគកំពូលជប៉ុន។ កីឡាករវ័យ ៣៥ ឆ្នាំដែលធ្លាប់ចំណាយពេលនៃអាជីពរបស់ខ្លួនជាមួយ Chelsea និង Manchester United នៅទឹកដីអង់គ្លេសរូបនេះ នៅទំនេរ​ពី​អាជីព​កីឡាករ​បាល់ទាត់​របស់​ខ្លួន​តាំង​ពី​ចាក​ចេញពីក្លិបទួកគី Galatasaray កាលពីថ្ងៃទី ១ ខែកក្កដា។ មុននឹងចាកចេញនោះ Mata បានជួយ Galatasaray ឈ្នះជើងឯកលីគកំពូលទួកគី តែពេល​វេលា​លេង​បាល់ ១១ នាក់ដំបូងមានកំរិត។ សមិទ្ធផលធំបំផុតរបស់ Juan Mata នៅក្នុងអាជីពគឺឈ្នះជើងឯក World Cup 2010 នៅ​អាហ្វ្រិក​ខាង​ត្បូង​ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ មុននឹងបន្តឈ្នះជើងឯក UEFA Champions League ជាមួយតោខៀវ Chelsea នៅឆ្នាំ ២០១៣ ក្រោយផ្លាស់ពី Valencia ក៏​ដូចជាឈ្នះជើងឯក Europa League និង FA Cup ជាមួយ Chelsea និង Manchester United៕ អត្ថបទ៖នាង សុភាវុធ

Aleix Espargaro ឈ្នះការប្រណាំងម៉ូតូ GP នៅទីលាន Catalunya ប្រទេសអេស្ប៉ាញ

2023/09/04 08:22:36 pm        717
កីឡាករប្រណាំងម៉ូតូអេស្ប៉ាញ Aleix Espargaro បានប្រជែងឈ្នះការប្រណាំងម៉ូតូ GP ពិភព​លោក​នៅទីលាន Catalunya ទឹកដីកំណើតអេស្ប៉ាញនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួន។ ការប្រកួតចាប់ផ្តើមបានត្រឹមផ្លូវបត់ទី ២ ប៉ុណ្ណោះ កីឡាករអ៊ីតាលី Francesco Bagnaia របស់​ក្រុម Ducati ដែលចេញដំណើរមុខគេនោះ ក្រឡាច់ចង្កូចដួលម្នាក់ឯង ខណៈ​ដែល​ការ​ប្រកួត​ត្រូវ​ផ្អាក​មួយ​អន្លើ។ ការប្រកួតចាប់ផ្តើមសាជាថ្មី Maverick Vinales ជាអ្នកនាំមុខគេ មុនពេលដែល Brad Binder របស់ក្រុម KTM ត្រូវដើរចេញពីការប្រកួត។ Aleix Espargaro ជិះម៉ូតូលេខ ៤១ ក៏បានវ៉ាជែងផុត Maverick Vinales មុន​បន្ត​មក​ដល់​ទី​ព្រ័ត្រ​មុន​គេ​នៅចំពោះមុខមិត្តរួមជាតិអេស្ប៉ាញ Maverick Vinales និងកីឡាករ​អេស្ប៉ាញ​មួយ​រូប​ទៀត Jorge Martin ទទួលបានចំណាត់ថ្នាក់លេខ ៣ ពោលគឺ​នៅ​លើ​វេទិកា​កិត្តិយស​សុទ្ធ​តែ​ជា​កីឡាករ​អេស្ប៉ាញ។ យ៉ាងណាក្តីក្រោយ ១១ ទីលានរដូវកាលនេះ កីឡាករអ៊ីតាលី Francesco Bagnaia នៅតែ​បន្ត​នាំ​មុខ​គេ​ដដែលមានសរុប ២៦០ ពិន្ទុ តាមពីក្រោយដោយ Jorge Martin មាន ២១០ ពិន្ទុ និង​លេខ ៣ កីឡាករអ៊ីតាលី Matteo Bezzecchi។ ទីលានទី ១២ រដូវកាលនេះ ម៉ូតូ GP នឹងបន្តដំណើរទៅប្រទេសឥណ្ឌាចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ   

កីឡាករស៊ុយអែត Ludvig Aberg គ្រងជើងឯកវាយកូនគោល DP World Tour លើកដំបូង

2023/09/04 06:32:00 pm        132
កីឡាករវាយកូនគោលស៊ុយអែត Ludvig Aberg បានដណ្តើមយកជើងឯក DP World Tour ជា​លើក​ដំបូងក្នុងអាជីព បន្ទាប់ពីឈ្នះការប្រកួត European Masters ដែលរៀបចំនៅ Crans-Montana​ ប្រទេសស្វ៊ីស។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះធ្វើបាន ៤ Birdies ជាប់គ្នានៅឡូទី ១៤ ដើម្បីបញ្ចប់ការប្រកួតជាមួយ ៦ អាន់ឌើផា និងសរុបរួម ១៩ អាន់ឌើផា ឈ្នះអ្នកលេខ ២ មិត្តរួមជាតិស៊ុយអែត Alexander Bjork ​ដែលមាន ១៧ អាន់ឌើផា។ ចំណែកឯកីឡាករអង់គ្លេស Matt Fitzpatrick បានក្រឡាប់ចាកនៅថ្ងៃចុងក្រោយ បន្ទាប់​ពី​ចាប់​ផ្តើម​​ថ្ងៃ​ចុងក្រោយជាមួយនឹងការនាំមុខ ២ ស្ត្រូក តែធ្វើមិនបានល្អដោយបញ្ចប់ថ្ងៃចុងក្រោយត្រឹម ១ អាន់ឌើផា និងសរុបរួម ១៦ អាន់ឌើផា ធ្លាក់ទៅឈរលេខ ៣ រួមជាមួយកីឡាករស្កុតឡេន Connor Syme។ យ៉ាងណាក្តី Matt Fitzpatrick ធ្វើបានគ្រប់គ្រាន់ហើយដើម្បីកៅអី Ryder Cup រួម​ជាមួយ​កីឡាករ​ស្កុតឡេន Robert MacIntyre៕ អត្ថបទ៖នាង សុភាវុធ

Max Verstappen បំបែកកំណត់ត្រាកីឡាករ F1 ដំបូងឈ្នះការប្រកួត ១០ ទីលានជាប់គ្នា

2023/09/04 06:20:35 pm        223
ជើងឯក Formula One ពិភពលោក ២ សម័យ Max Verstappen បាន​សរសេរ​ទំព័រថ្មី​នៃ​ប្រវត្តិ​សាស្រ្ត ​F1 ក្លាយជាកីឡាករទី ១ ឈ្នះការប្រកួត ១០ ទីលានជាប់គ្នា ក្រោយឈ្នះកា​រប្រ​កួត​នៅ​ទី​លាន​ Monza ប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យម្សិលមិញ។ កីឡាកររហូឡង់របស់ក្រុម Red Bull រូបនេះចេញដំណើរពីក្រោយ Carlos Sainz របស់ Ferrari ដែល​ជាអ្នកឈ្នះការប្រណាំងយកទីចេញដំណើរ Pole Position កាលពីថ្ងៃសៅរ៍ និងបាន​វ៉ា​ជែង​ផុត​កីឡាករ​អេស្ប៉ាញរូបនេះនៅជុំទី ១៤ នៅពេលកំហុសរបស់ Sainz ដែលរងសំពាធពីការ​ប្រដេញ​ប្រកៀក​ប្រកិត​ដោយ Verstappen។Carlos Sainz ក្រោយមកក៏បាត់បង់តំណែងលេខ ២ ទៀតដោយកីឡាកររបស់ Red Bull មួយ​រូប​ទៀត Sergio Perez ហើយក៏ត្រូវការពារតំណែងលេខ ៣ របស់ខ្លួន​ដ៏តានតឹង​ជាមួយ​មិត្ត​រួម​ក្រុម​ Ferrari, Charles Leclerc ផងដែរ។ ជ័យជំនះរបស់ Max Verstappen នៅពេលនេះគឺជាជ័យជំនះ ១០ ទីលានជាប់គ្នា បំបែក​កំណត់​ត្រា​របស់​កីឡាករអាល្លឺម៉ង់ជើងឯកពិភពលោក ៤ សម័យ Sebastian Vettel ដែលធ្លាប់ឈ្នះ ៩ ទីលាន​ជាប់គ្នាអំឡុងពេលប្រកបអាជីពជាមួយ Red Bull ផងដែរកាលពីឆ្នាំ ២០១៣។គិតមកដល់ពេលនេះ រដូវកាលនេះ Red Bull ឈ្នះការប្រកួតទាំង ១៤ ទីលាន ខណៈ Max Verstappen កាន់ ៣៦៤ ពិន្ទុ ដាច់ពីមិត្តរួមក្រុម Sergio Perez ដែលមាន ២១៩ ពិន្ទុ ខណៈ Fernando Alonso លេខ ៣ មាន ១៧០ ពិន្ទុ។ សម្រាប់ទីលានបន្ទាប់ Formula One ពិភពលោក​នឹង​ធ្វើ​ដំណើរ​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​លើ​ទឹកដី​សិង្ហបុរីនៅថ្ងៃអាទិត្យទី ១៧ ខែកញ្ញានេះ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM
អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក
07/30/2026 08:07 PM