Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

U23 កម្ពុជា ចាប់ផ្ដើមហ្វឹកហាត់ ត្រៀមប្រកួតជម្រុះ AFC U23 Asian Cup Qatar 2024

2023/08/30 06:03:01 pm        710
ក្រុមបាល់ទាត់​ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានចាប់ផ្ដើមធ្វើការ​ប្រមូល​ផ្ដុំ​ហ្វឹក​ហាត់​ហើយ​ កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដើម្បី​ត្រៀម​ការ​ប្រកួត​វគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup Qatar 2024 ពូលJ​ នៅ​ប្រទេស​អារ៉ាប៊ីសាអូឌី​ នាខែកញ្ញាខាងមុខ ។ការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមគោព្រៃជំទង់កម្ពុជានេះ ដឹកនាំ​ដោយ​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​លោក​ Koji​ Gyotoku បន្ទាប់ពីគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas ​ជាប់​ភារកិច្ច​ដឹក​នាំ​​ក្រុមធំ​ នៃក្រុមគោព្រៃ ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមភ្ញៀវហុងកុង និង​ក្រុម​ភ្ញៀវ​ម៉ាកាវ នាថ្ងៃទី៧ និងថ្ងៃទី១១ ខែកញ្ញាផងដែរ ។ចំពោះសមាជិកក្រុមជម្រើសជាតិ U23 កម្ពុជា ដែល​បាន​ចូល​រួម​ហ្វឹក​ហាត់​ត្រៀម​ការ​ប្រកួត​ជម្រុះ​ជើង​ឯក​យុវជនអាស៊ីនេះ គឺមានកីឡាព្រះខ័នរាជស្វាយរៀង ៣នាក់, ណាហ្គាវើលដ៏ ៤នាក់, ​អង្គរថាយហ្គឺរ ៣នាក់, វិសាខា ៥នាក់, បឹងកេត ២នាក់, ព្រៃវែង ២នាក់, ​ភ្នំពេញក្រោន​ម្នាក់​, គិរីវង់សុខ​សែនជ័យ​ម្នាក់, ISI ដង្កោសែនជ័យម្នាក់ និងសាលាបាល់ទាត់ជាតិបាទីម្នាក់ ។សូមបញ្ជាក់ថា ការប្រកួតជម្រុះ AFC U-23 Asian Cup 2024 គ្រោងធ្វើឡើងពីថ្ងៃទី០៦ ដល់​ថ្ងៃ​ទី​១២ ខែកញ្ញាខាងមុខ ដោយក្រុម U23 កម្ពុជា ស្ថិតក្នុង​ពូលJ ​ជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ​អារ៉ាប់ប៊ីសា​អូឌីត,​ លីបង់ និងម៉ុងហ្គោលី ។ ចំពោះកម្មវិធីប្រកួត បើកឆាក កម្ពុជា ត្រូវជួបលីបង់មុនគេ នា​ថ្ងៃ​ទី​០៦​ ខែកញ្ញា មុនបន្ដជួបក្រុម U23 ម៉ុងហ្គោលី នាថ្ងៃទី០៩ ខែកញ្ញា និងចុងក្រោយ ជួប​ក្រុម​ម្ចាស់​ផ្ទះ​អារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នេះ ៕ អត្ថបទ លីឈុនឡា

អ្នកចាំទី Man United, Andre Onana ត្រូវកោះហៅចូលក្រុមជម្រើសជាតិកាមេរូនឡើងវិញ

2023/08/30 05:53:45 pm        530
អ្នកចាំទីក្រុមបិសាចក្រហម Manchester United, Andre Onana ត្រូវ​បានកោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​កាមេរូនឡើងវិញ សម្រាប់ការប្រកួតវគ្គជម្រុះជើងឯកទ្វីបអាហ្វ្រិក។ ការប្រកាសកោះហៅ Onana ធ្វើឡើង ៩ ខែបន្ទាប់​ពី​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​កាមេរូន​ដាក់​ពិន័យ​អំឡុង​ពេល World Cup 2022 នៅកាតាឆ្នាំមុន។កីឡាករវ័យ ២៧ ឆ្នាំរូបនេះទើបផ្លាស់មកកាន់ Manchester United ពី Inter Milan កាល​ពី​ខែ​កក្កដា ដើម្បីមកជំនួសតំណែងជម្រើសដំបូងអ្នកចាំទីអេស្ប៉ាញ David de Gea ដែល​ទើប​ចាក​ចេញ​ក្រោយ​ចំណាយពេល ១២ ឆ្នាំនៅ Old Trafford។អំឡុង World Cup 2022, Andre Onana មានទំនាក់ទំនងមិនល្អជាមួយគ្រូបង្វឹកកាមេរូន Rigobert Song និងបានដកខ្លួនពីក្រុមជម្រើសជាតិហោះហើរមកកាន់កាមេរូនមុន។ Onana ក្រោយមក​ក៏​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ក្រោយ​សហព័ន្ធ​បាល់​ទាត់​ប្រកាស​ដាក់ពិន័យ។កាមេរូនស្ថិតក្នុងពូល C នៃវគ្គជម្រុះកំពុងឈរលេខ ២ ក្នុងពូលក្រោយលេងបាន ៣ ប្រកួតរកបាន ៤ ពិន្ទុនៅពីក្រោមណាមីប៊ី ១ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ

ខ្សែការពារប៊ែលហ្ស៊ិក Timothy Castagne ចាកចេញពី Leicester មកកាន់ Fulham

2023/08/30 05:45:50 pm        454
ក្លិបបាល់ទាត់ Fulham បានសំរេចក្នុងការចុះហត្ថលេខានាំយកខ្សែការពារប៊ែលហ្ស៊ិក Timothy Castagne ពីក្លិបដែលធ្លាក់ទៅហើយ Leicester City។កីឡាករវ័យ ២៧ ឆ្នាំបានចុះហត្ថលេខារយៈពេល ៤ ឆ្នាំក្រោយចំណាយពេល ៣ ឆ្នាំនៅ Leicester City។Timothy Castagne បង្ហាញខ្លួនសរុបឱ្យ Leicester City ១១២ ប្រកួតរកបាន ៥ គ្រាប់ និង​ជាប់​ជម្រើស​ដំបូងជានិច្ច ៣៧ ប្រកួតនៅ​ Premier League រដូវកាលមុនតែ Leicester មិនអាច​រក្សា​ខ្លួន​នៅ​ក្របខណ្ឌកំពូលបាន។ រដូវកាលថ្មីនេះ Castagne មិនទាន់បានចូលលេងឡើយនៅ Leicester City ក្រោម​ការ​ដឹកនាំ​របស់ Enzo Maresca មុនពេលទទួលបានការផ្លាស់មកកាន់ Fulham នេះ។Timothy Castagne បានក្លាយជាកីឡាករ ៤ ដែលផ្លាស់មកកាន់ Fulham រដូវកាល​ថ្មី​នេះ​បន្ទាប់​ពី Adama Traore, Raul Jimenez និង Calvin Bassey។Fulham កំពុងឈរលេខ ១២ នៅ Premier League រដូវកាលថ្មីនេះក្រោយ ៣ ប្រកួតឈ្នះ ១ ស្មើ ១ ចាញ់ ១ ខណៈសប្តាហ៍ទី ៤ នេះត្រូវធ្វើដំណើរទៅទឹកដី Manchester City៕ អត្ថបទ៖នាង សុភាវុធ

បេសកកម្មដំបូងរបស់កីឡាបាញ់កាំភ្លើង ក្រោមការដឹកនាំរបស់ប្រធានថ្មី

2023/08/30 05:34:26 pm        571
សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានបញ្ជូនកីឡាករ ១២នាក់ ចូលរួមការប្រកួតអន្ដរជាតិ Bali IPSC Open 2023 (Level3) នៅប្រទេសឥណ្ឌូនេស៊ី ដែលទើបបញ្ចប់នាដើមសប្ដាហ៍នេះ ។ នេះគឺជាបេសកកម្មដំបូងរបស់ក្រុមកីឡាបាញ់កាំភ្លើងកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាប្រធានសហព័ន្ធថ្មី ។តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ ព្រឹត្តិការណ៍អន្ដរជាតិនេះ មានកីឡាករ-កីឡាការិនី ៣៩០នាក់ មកពី ១២ប្រទេសចូលរួម ដូចជាអូស្ដ្រាលី កាណាដា ហុងកុង ថៃ កូរ៉េខាត្បូង ហ្វីលីពីន ស្លូវ៉ានា អាហ្វ្រីកខាងត្បូង អាមេរិក កម្ពុជា និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដែលធ្វើការប្រកួតលើ ១៨វិញ្ញាសា ក្នុង​នោះ​ក៏​មានវត្តមានកីឡាករកម្ពុជាចំនួន ១២នាក់ផងដែរ ដើម្បីពង្រឹង និងដុស​ខាត់​សមត្ថភាព​ឲ្យ​កាន់​តែ​រីកចម្រើន ។សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រធានថ្មី ឯកឧត្តម សុខ ពុទ្ធិវុធ បានដាក់នូវគោលដៅចម្បង គឺ​ត្រូវបន្ដពង្រឹងសាមគ្គីផ្ទៃក្នុងសហព័ន្ធ ជាពិសេសយកចិត្តទុកដាក់ ក្នុងការជំរុញ និង​ផលិត​ធនធាន​កីឡាករ​គ្របវ័យប្រកបដោយសក្ដានុពល ធានាបាននូវការអភិវឌ្ឍន៍លឿន និង​រីក​ចម្រើន​ដោយ​ជំនាញ ដូចបណ្ដាប្រទេសជិតខាង ដើម្បីត្រៀមចូលរួមប្រកួតប្រជែងទាំងថ្នាក់ជាតិ និង​អន្ដរជាតិ​នានា៕ អត្ថបទ៖ លី ឈុនឡា

Everton ទិញបានខ្សែប្រយុទ្ធព័រទុយហ្កាល់ Beto ពី Udinese តម្លៃ ៣០ លានផោន

2023/08/30 05:24:52 pm        294
ក្លិបបាល់ទាត់អង់គ្លេស Everton បានសំរេចក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធព័រទុយហ្កាល់ Beto ពីក្លិបអ៊ីតាលី Udinese តម្លៃប្រមាណ ៣០ លានផោន។កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៤ ឆ្នាំនៅកីឡដ្ឋាន Goodison Park ក្លាយជាកីឡាករទី ៥ ដែលផ្លាស់មកកាន់ Everton រដូវក្តៅនេះ។Everton សង្ឃឹមថា Beto ដែលស៊ុតបញ្ចូលទីបាន ១០ គ្រាប់ឱ្យ Udinese រដូវកាល​មុន​នឹង​អាច​ជួយ​នៅ​តំបន់ប្រយុទ្ធដែលកំពុងរកគ្រាប់បាល់មិនបានសោះគិតត្រឹម ៣ សប្តាហ៍នៅ English Premier League រដូវកាលនេះ។ Beto បានឱ្យដឹងថា ការផ្លាស់មកកាន់ Everton មិនមែនជាការពិបាកសំរេចចិត្តឡើយ តែគឺ​ជា​ការ​ដើរ​តាម​និមិត្តរូបរបស់ខ្លួនម្នាក់ដែលធ្លាប់ជាខ្សែប្រយុទ្ធនៅទីនេះដែរគឺខ្សែប្រយុទ្ធកាមេរូន Samuel Eto’o។Everton ដែលស្ថិតក្រោមការដឹកនាំរបស់លោក Sean Dyche កំពុងឈរបាតតារាងនៅ Premier League ក្រោយចាញ់ទាំង ៣ ប្រកួត។ Everton រដូវកាលនេះបាននាំយកកីឡាករបួននាក់មុន Beto មកដល់រួមមានខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំ​ព័រទុយហ្កាល់ Youssef Chermiti ពី Sporting Lisbon តម្លៃ ១៥ លានផោន ជើងចាស់ Ashley Young ខ្សែប្រយុទ្ធ Arnaut Danjuma និង Jack Harrison ក្នុងលក្ខខណ្ឌខ្ចី៕ អត្ថបទ៖នាង សុភាវុធ

កីឡាករអូស្រ្តាលី Kaden Groves ឈ្នះដំណាក់កាលទី ៤ Vuelta a Espana តែអ្នកនាំមុខ​នៅដដែល

2023/08/30 05:02:02 pm        308
កីឡាករប្រណាំងកង់អូស្រ្តាលី Kaden Groves បានប្រជែងឈ្នះដំណាក់កាលទី ៤ នៃ​ព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Vuelta a Espana នៅទឹកដីអេស្ប៉ាញ តែ​អ្នក​នាំ​មុខ​​គេក្នុងតារាងរួមនៅតែជាកីឡាករប៊ែលហ្ស៊ិក Remco Evenepoel ដដែល។ដំណាក់កាលទី ៤ ដែលមានចំងាយផ្លូវ ១៨៣.៤ គីឡូម៉ែត្រ​ឆ្លង​ពី​ប្រទេស​អង់ដូរ៉ា​ចូល​មក​ប្រទេស​អេស្ប៉ាញ កីឡាកររបស់ក្រុម Alpecin-Deceuninck បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង​ ៥ នាទី ៤១ វិនាទី តាមពីក្រោយដោយកីឡាករកូឡុំប៊ី Sebastian Molano លេខ ២ និង​លេខ ៣ កីឡាករប៊ែលហ្ស៊ិក Edward Theuns។ សម្រាប់ដំណាក់កាលទី ៤ នេះមិន​មាន​ការ​ប្រែប្រួល​លទ្ធ​ផល​ច្រើន​ឡើយ​ដោយ​ក្រុម​ភាគ​ច្រើន​សុទ្ធ​តែ​ប្រើ​ពេលបញ្ចប់ទីដូចគ្នា។ ក្រោយ ៤ ដំណាក់កាលនេះ កីឡាករប៊ែលហ្ស៊ិក Remco Evenepoel របស់ក្រុម Soudal-Qucik-Step នៅតែបន្តនាំមុខគេដដែលមានវេលាចំនេញ ៥ វិនាទីពីអ្នកលេខ ២ កីឡាករ​អេស្ប៉ាញ Enric Mas និងលេខ ៣ កីឡាករបារាំង Lenny Martinez យឺតជាង ១១ វិនាទី។សម្រាប់ដំណាក់កាលទី ៥ ថ្ងៃពុធនេះមានចំងាយផ្លូវ ១៨៥.៧ គីឡូម៉ែត្រ៕ អត្ថបទ៖នាង សុភាវុធ

Grand Slam, US Open ចាប់ផ្តើមខណៈ Iga Swiatek ឈ្នះតែ Maria Sakkari ធ្លាក់ត្រឹមជុំទី ១

2023/08/29 10:57:40 pm        492
ព្រឹត្តិការណ៍វាយកូនបាល់ Grand Slam, US Open បានចាប់ផ្តើមនៅថ្ងៃចន្ទម្សិលមិញ ខណៈ​ការ​ប្រកួត​ផ្នែក​នារី កីឡាការិនីលំដាប់លេខ ១ ពិភពលោក Iga Swiatek ឆ្លងផុតជុំដំបូង។កីឡាការិនីប៉ូឡូញរូបនេះបានយកឈ្នះដោយមិនលំបាកលើកីឡាការិនីស៊ុយអែត Rebecca Peterson ដោយលទ្ធផល ៦-០ និង ៦-១ ប្រើពេលត្រឹម ៥៨ នាទីប៉ុណ្ណោះ។ ផ្ទុយពី Iga Swiatek កីឡាការិនីក្រិក Maria Sakkari វិញបានធ្លាក់ចេញត្រឹមជុំទី ១ ប៉ុណ្ណោះ​ក្រោយ​រង​បរាជ័យ​ក្រោម​ស្នាដៃកីឡាការិនីលំដាប់លេខ ៧១ ពិភពលោក Rebeka Masarova សញ្ជាតិ​អេស្ប៉ាញ​ដោយ​លទ្ធផល ៦-៤ និង ៦-៤។ លទ្ធផលផ្សេងទៀតមានដូចជា Beatriz Haddad Maia យកឈ្នះជើងឯកឆ្នាំ ២០១៧ Sloane Stephens និង Elene Rybakina ឡើងជុំទី ២ បន្តក្រោយយកឈ្នះកីឡាការិនីអ៊ុយក្រែន Marta Kostyuk ៦-២ និង ៦-១៕ អត្ថបទ៖នាង សុភាវុធ

Holger Rune ធ្លាក់ជុំដំបូងតែ Dominic Thiem និង Casper Ruud ទៅជុំបន្ត US Open

2023/08/29 10:16:27 pm        417
កីឡាករវាយកូនបាល់ដាណឺម៉ាក Holger Rune បានរងបរាជ័យភ្ញាក់ផ្អើលត្រឹមជុំដំបូងនៃព្រឹត្តិការណ៍ Grand Slam, US Open ក្រោយចាញ់កីឡាករលំដាប់លេខ ៦៣ ពិភពលោក Roberto Carballes សញ្ជាតិ​អេស្ប៉ាញ។កីឡាករវ័យ ២០ ឆ្នាំរូបនេះចាញ់ដោយលទ្ធផល ៦-៣ ៤-៦ ៦-៣ និង ៦-២ បន្ទាប់​ពីកី​ឡាករ​ដាណឺម៉ាក​រូប​នេះ ក៏ធ្លាប់រិះគន់ទីលានប្រកួតដែរ មុនការប្រកួតមកដល់។ Holger Rune ធ្លាប់ឡើងដល់វគ្គ ៨ នាក់ចុងក្រោយ Wimbledon កាលពីខែកក្កដា តែ​ក្រោយ​មក​លេង​បាន​តែ ២ ប្រកួតប៉ុណ្ណោះដោយសារបញ្ហារបួស។ងាកមកកីឡាករអូទ្រីស Dominic Thiem មិនមានបញ្ហាឡើយក្រោយយកឈ្នះកីឡាករលំដាប់លេខ ២៥ Alexander Bublik ដែលជាជ័យជំនះដំបូងនៅ Grand Slam ក្នុងរយៈពេលជាង ២ ឆ្នាំ។ជ័យជំនះចុងក្រោយបំផុតនៅ Grand Slam របស់កីឡាករវ័យ ២៩ ឆ្នាំរូបនេះគឺឈ្នះ និងឡើងដល់ជុំទី ៤ Grand Slam, Australian Open កាលពីឆ្នាំ ២០២១។ ជុំទី ២ Dominic Thiem នឹងជួបកីឡាករម្ចាស់ផ្ទះអាមេរិកដែលកំពុងរះ Ben Shelton។ ចំណែកឯជើងឯករងឆ្នាំមុន Casper Ruud ក៏មិនមានបញ្ហាដែរក្រោយយកឈ្នះកីឡាករម្ចាស់ផ្ទះអាមេរិក Emilio Nava តានតឹង ៧-៦(៧-៥) ៣-៦ ៦-៤ និង ៧-៦(៧-៥)៕ អត្ថបទ៖នាង សុភាវុធ

Matheus Nunes ឈប់ហ្វឹកហាត់ជាមួយ Wolves ចង់ផ្លាស់ទៅកាន់ Manchester City

2023/08/29 10:04:21 pm        564
ខ្សែបម្រើ Wolverhampton, Matheus Nunes មិនបាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្លិប​ឡើយ​ដោយ​មាន​បំណង​ចង់ផ្លាស់ទៅកាន់ Manchester City។ក្រុមនាំមុខគេនៅ Premier League បច្ចុប្បន្ន Manchester City បានដាក់សំណើ ៤៧ លាន​ផោន​ចង់​បាន​កីឡាករវ័យ ២៥ ឆ្នាំព័រទុយហ្កាល់រូបនេះកាលពីសប្តាហ៍មុន តែសំណើនោះត្រូវបាន Wolves បដិសេធ​។ យ៉ាងណាក្តី Wolves ត្រូវបានគេរំពឹងថានឹងសុំតម្លើងថ្លៃផ្ទេរនេះ មុន​ពេល​ទីផ្សារ​ទិញ​ដូរ​កីឡាករ​បិទ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​ខាងមុខនេះពោលគឺតម្លៃ ៦០ លានផោនអាចនឹងព្រមព្រៀង។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះទើបមកដល់ Wolves ពី Sporting Lisbon រដូវកាលមុនក្នុងតម្លៃផ្ទេរ ៣៨ លាន​ផោនថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តក្លិប និងបានចុះហត្ថលេខារយៈពេល ៥ ឆ្នាំ។ Man City កំពុងរកអ្នកបំពេញចំនុចខ្វះខាតនៅតំបន់បម្រើកណ្តាល បន្ទាប់ពីកីឡាករនាំលេងប៊ែលហ្ស៊ិក Kevin de Bruyne មានរបួសត្រូវសម្រាកយ៉ាងហោចណាស់ ៤ ខែ។ City ថែមទាំងចាប់អារម្មណ៍ខ្សែបម្រើស្លាប Crystal Palace ផងដែរគឺកីឡាករវ័យ ២៥ ឆ្នាំ Eberechi Eze ដែលទើបបង្ហាញខ្លួនឱ្យក្រុមជំរើសជាតិអង់គ្លេសលើកដំបូងកាលពីខែមិថុនា។ សម្រាប់ Wolverhampton រដូវក្តៅនេះបានលក់ចេញប្រធានក្រុម Ruben Neves ទៅ Al-Hilal តម្លៃ ៤៧ លានផោន និងខ្សែប្រយុទ្ធ Raul Jimenez ទៅកាន់ Fulham តម្លៃ ៥ លានផោន៕ អត្ថបទ៖នាង សុភាវុធ

U23 កម្ពុជាផ្លាស់ប្ដូរកីឡាករស្ទើរពាក់កណ្ដាល ត្រៀមការប្រកួតជម្រុះ AFC U23 Asian Cup

2023/08/29 09:47:48 pm        6464
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិអាយុក្រោម ២៣​ឆ្នាំ​កម្ពុជា ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup Qatar 2024 ពូលJ នៅប្រទេសអារ៉ាប៊ីសាអូឌីតហើយ ដោយការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០២៣ ខាងមុខ ។ប៉ុន្ដែបេសកកម្មរបស់ក្រុមគោព្រៃជំទង់កម្ពុជាលើកនេះ នឹងដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនលោក Koji Gyotoku ជំនួសលោក Felix Dalmas ដែលជាប់ភារកិច្ចដឹកនាំក្រុមជម្រើសជាតិកម្ពុជា ត្រៀម​ការ​ប្រកួត​មិត្ត​ភាព​អន្ដរជាតិ ២ប្រកួត ជាមួយក្រុមភ្ញៀវហុងកុង នាថ្ងៃទី០៧ ខែកញ្ញា និងជួបក្រុមភ្ញៀវម៉ាកាវ នាថ្ងៃ​ទី​១១ ខែកញ្ញាខាងមុខ ។អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ គឺសមាសភាពកីឡាករ ដែល​ត្រៀម​ប្រកួត​ជម្រុះ​ជើង​ឯក​យុវជន​អាស៊ី​នា​ពេល​ខាងមុខ មានការផ្លាស់ប្ដូរស្ទើរពាក់កណ្ដាលក្រុម នៃកីឡាករ ដែលបាន​ចូលរួម​ប្រកួត​ជើង​ឯក​យុវជន​អាស៊ាន AFF U23 Champinship 2023 នៅប្រទេសថៃ កាលពីថ្មីៗ ។យោងតាមបញ្ជីឈ្មោះកីឡាករ ២៣រូប ដែលបានបង្ហាញនៅថ្ងៃទី២៨ ខែសីហា រួមមាន​សមាជិក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ៣នាក់, ណាហ្គាវើលដ៏ ៤នាក់, អង្គរថាយហ្គឺរ ៣នាក់, វិសាខា ៥នាក់, បឹងកេត ២នាក់, ព្រៃវែង ២នាក់, ភ្នំពេញក្រោនម្នាក់, គិរីវង់សុខសែនជ័យម្នាក់, ISI ដង្កោសែនជ័យម្នាក់ និង​សាលា​បាល់ទាត់ជាតិបាទីម្នាក់ ។សម្រាប់បេសកកម្ម នៃការប្រកួតជម្រុះ AFC U-23 Asian Cup 2024 ក្រុមជម្រើសជាតិ U23 កម្ពុជា គឺ​ស្ថិតក្នុងពូលJ ជាមួយក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីត, លីបង់ និងក្រុមជម្រើសជាតិ U23 ម៉ុងហ្គោលី ។ ចំពោះកម្មវិធីប្រកួត ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវលីបង់មុនគេ នាថ្ងៃទី០៦ ខែកញ្ញា មុន​បន្ដ​ជួប​ក្រុម U23 ម៉ុងហ្គោលី នាថ្ងៃទី០៩ ខែកញ្ញា និងចុងក្រោយ ជួបក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០២៣ ខាងមុខ ។គួរដឹងថា ការប្រកួតវគ្គជម្រុះ នៃព្រឹត្តិការណ៍បាល់ទាត់យុវជនប្រចាំទ្វីបអាស៊ីនេះ គឺមាន ៤៣ក្រុមចូលរួម និង​បែងចេញជា ១១ពូល ដើម្បីធ្វើការប្រកួតជម្រុះ ចាប់ពីថ្ងៃទី០៤-១២ ខែកញ្ញា ឆ្នាំ២០២៣ ហើយ​ចម្រាញ់​រក​ក្រុមកំពូលតារាង នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេ ៤ក្រុម ឡើងទៅជុំ​ផ្ដាច់​ព្រ័ត្រ ជាមួយក្រុមម្ចាស់ផ្ទះកាតា ដែលគ្រោងធ្វើការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ ចាប់ពីថ្ងៃទី១៥ ខែ​មេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ៕ អត្ថបទ លី ឈុនឡា  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM
អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក
07/30/2026 08:07 PM