Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

Roberto Mancini ដាក់គោលដៅលើកពាន AFC Asian Cup ជាមួយអារ៉ាប៊ីសាអ៊ូឌីត

2023/08/29 09:38:51 pm        473
គ្រូបង្វឹកនៃក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីតថ្មីលោក Roberto Mancini បាន​ដាក់គោល​ដៅ​ក្នុង​ការ​ដណ្តើម​ជើង​ឯក AFC Asian Cup ជាលើកដំបូងក្នុងរយៈពេល ២៧ ឆ្នាំសម្រាប់​ក្រុម​ជម្រើស​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត។ការលើកឡើងបែបនេះធ្វើឡើងក្នុងសន្និសីតសារព័ត៌មានផ្លូវការ បង្ហាញ​គ្រូ​បង្វឹក​ថ្មី​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់ អារ៉ាប៊ីសាអ៊ូឌីត SAFF នៅរាជធានី Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីតថ្ងៃចន្ទម្សិលមិញ។ បុរសវ័យ ៥៨ ឆ្នាំរូបនេះបានដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីឈ្នះជើងឯក Euro ២០២០ ដោយ​យ​ក​ឈ្នះអ​ង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីនៅកីឡដ្ឋាន Wembley របស់​អង់គ្លេស​។មិនតែប៉ុណ្ណោះអ៊ីតាលីក៏បានបំបែកកំណត់ត្រាពិភពលោក ក្រោយលេងមិនចាញ់សោះ ៣៧ ប្រកួត​ជាប់​គ្នា ​តែ​នៅតែមិនអាចមានកៅអីនៅ World Cup ២០២២ នៅកាតាឆ្នាំមុន។អារ៉ាប៊ីសាអ៊ូឌីតក្រោមការដឹកនាំរបស់លោក Herve Renard កន្លង​មក​បាន​យក​ឈ្នះ​អាហ្សង់ទីន​ប្រកួត​ដំបូង​ក្នុង​ពូលនៅ World Cup ឆ្នាំមុនគួរឱ្យភ្ញាក់ផ្អើល តែមិនអាចឆ្លងផុតវគ្គចែកពូលឡើយ។លោក Roberto Mancini បានសំរេចចុះហត្ថលេខាដឹកនាំក្រុមអារ៉ាប៊ីសាអ៊ូឌីតដល់ឆ្នាំ ២០២៧ ហើយ​ការ​ប្រកួត​ក្នុង​តំណែងដំបូងគឺដឹកនាំក្រុមប្រកួតមិត្តភាពនៅថ្ងៃទី ៨ ខែកញ្ញា​ខាង​មុខ​ទល់​នឹង​កូស្តារីកា​នៅ​កីឡដ្ឋាន​ St. James Park របស់ Newcastle។ រំលឹកដែរថាលោក Mancini ធ្លាប់ដឹកនាំ Manchester City ឈ្នះជើងឯក English Premier League លើក​ដំបូងក្នុងប្រវត្តិសាស្រ្តក្លិបកាលពីឆ្នាំ ២០១២ ហើយក៏​ធ្លាប់​ចំណាយ​ពេល​ដឹក​នាំ​ក្លិប​អាជីព​មួយ​ចំនួន​ទៀត​ដូចជា Fiorentina, Lazio, Inter Milan, Galatasaray និង Zenit St. Petersburg៕ អត្ថបទ៖នាង​ សុភាវុធ

កីឡាករ ២៦នាក់ ត្រូវបានកោះហៅប្រមូលផ្ដុំ ត្រៀមប្រកួតមិត្តភាពជាមួយហុងកុង និងម៉ាកាវ

2023/08/29 09:27:54 pm        1134
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ នៃក្រុមជម្រើសជាតិកម្ពុជា ដើម្បី​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមហុងកុង និងម៉ាកាវ នាខែក្រោយហើយ ដោយ​លោក ​Felix Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានកោះហៅកីឡាករ ២៦នាក់ ដើម្បី​ត្រៀម​ការ​ប្រកួត​ទាំង​ពីរ​នេះ ។ក្នុងបញ្ជីឈ្មោះកីឡាករ ដែលត្រូវបានកោះហៅលើកនេះ មានកីឡាករមួយចំនួន បាន​ត្រឡប់​មក​កាន់​កៅអី​ជម្រើសជាតិវិញ ក្រោយខកខានជាយូរ ខណៈកីឡាករវ័យក្មេងមួយចំនួន ក៏ត្រូវបានផ្ដល់ឱកាស ក្នុង​ការប្រកួតមិត្តភាព ដែលជាការត្រៀមឆ្ពោះទៅការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក នា​ពេល​ខាង​មុខ​ផងដែរ ។សម្រាប់កីឡាករ ២៦រូប ដែលត្រូវបានកោះហៅ រួមមានកីឡាករ សៀង ចន្ធា ដែលកំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប Shahania Sports Club នៃលីគទី២ កាតា ។ កីឡាករ សឿយ វិសាល, គួច ដានី និង ថេឡរ ឌឿង នីកូឡាស មកពីព្រះខ័នរាជស្វាយរៀង ។ កីឡាករ វ៉ាន់ តៃឡាម៉ី, ជា វេសលី, ចាន់ វឌ្ឍនាកា, ចន្ថា ចន្ទាកា, ឃាន់ សុប៉ិន និង កាន់ ពិសាល មកពីក្លិបបឹងកេត ។កីឡាករ ឈង់ ប៊ុនណា និង គួច សុកុម្ភៈ មកពីណាហ្គាវើលដ៍ ។ កីឡាករ អ៊ន ចាន់ប៊ូលីន, លឹម ពិសុទ្ធ, យ៉ើ មូស្លីម, ផាច សុជាវីឡា និង ជួន ចាន់ចាវ មកពីភ្នំពេញក្រោន ។ កីឡាករ គីម ចាន់វាសនា និង គង់ លីហ៊ួរ មកពីព្រៃវែងអេហ្វស៊ី ព្រមទាំងកីឡាករ ហ៊ុល គឹមហ៊ុយ, អ៊ិន សូដាវីដ, អ៊ុក សុវណ្ណ, ស៊ិន សុផា​ណាត់, កែវ សុខសិលា, រ៉ឹង ប៊ុនហៀង និង ស៊ិន កក្កដា មកពីវិសាខា ។តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ ក្រុមជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ នៅ​ថ្ងៃ​ទី​៣០ ខែសីហាស្អែកនេះ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិទាំង ២ប្រកួត នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ពោលគឺត្រូវជួបក្រុមហុងកុង នាថ្ងៃទី០៧ ខែកញ្ញា និងជួបក្រុមម៉ាកាវ នាថ្ងៃទី១១ ខែ​កញ្ញា​ខាង​មុខ​៕ អត្ថបទ៖ លី ឈុនឡា 

ខ្សែប្រយុទ្ធក្រៅជម្រើស Chelsea, Romelu Lukaku ខិតជិតផ្លាស់ទៅកាន់ Roma ក្នុងកិច្ចសន្យាខ្ចីជើង

2023/08/29 07:45:23 pm        188
ខ្សែប្រយុទ្ធតោខៀវ Chelsea ដែលស្ថិតនៅក្រៅជម្រើស Romelu Lukaku នឹងផ្លាស់​ទៅ​ចូល​រួម​ជា​មួយ​ក្លិប​អ៊ីតាលី AS Roma ក្នុងកិច្ចសន្យាខ្ចីជើងពេញមួយរដូវកាល។កិច្ចព្រមព្រៀងខ្ចីនេះ Roma ត្រូវបង់ថ្លៃ ៨ លានផោនមកកាន់ Chelsea ហើយ Roma នឹង​រ៉ាប់​រង​ប្រាក់​ឈ្នួល​របស់​កីឡាករវ័យ ៣០ ឆ្នាំរូបនេះពេញមួយរដូវកាលផងដែរ។ជុំវិញរឿងនេះដែរ Inter Milan ធ្លាប់សង្ឃឹមថា Lukaku នឹងមិនស្ថិតក្នុងគម្រោងរបស់អ្នកចាត់ការ Chelsea, Mauricio Pochettino រដូវកាលនេះ ដើម្បីយកកីឡាករប៊ែលហ្ស៊ិករូបនេះត្រលប់មក Serie A វិញក្នុងលក្ខខណ្ឌខ្ចីជើង។ផ្ទុយទៅវិញ Lukaku ក៏ធ្លាប់មិនសប្បាយចិត្តជាមួយគ្រូបង្វឹក Inter Milan លោក Simone Inzaghi ផង​ដែរ ដែលមិនបានដាក់រូបគេចូលលេងជម្រើសដំបូងនៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ចាញ់ Manchester City រដូវកាលមុន។អ៊ីតាលីនៅតែគោលដៅរបស់ Lukaku ដដែល ខណៈការផ្លាស់ទៅកាន់ AS Roma នឹង​ឃើញ​រូប​គេ​រួប​រួម​ជា​មួយ លោក Jose Mourinho វិញ បន្ទាប់ពីអ្នកទាំងពីរធ្លាប់រួមការងារនឹងគ្នានៅ Manchester United ផ្លាស់​ពី Everton កាលពីឆ្នាំ ២០១៧។រំលឹកថា Romelu Lukaku បានផ្លាស់ត្រលប់មកកាន់ Chelsea ពី Inter Milan នៅឆ្នាំ ២០២១ ក្នុងតម្លៃ ៩៧.៥ លានផោនកិច្ចសន្យា ៥ ឆ្នាំ តែមិនអាចសម្របខ្លួននៅ Stamford Bridge បាន។Romelu Lukaku ធ្លាប់ស៊ុតបញ្ចូលទីសរុប ១៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៥៩ ប្រកួតឱ្យ Chelsea និង​ឈរ​លេខ ២០ នៅ Premier League នៃតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសរុប ១២១ គ្រាប់៕ អត្ថបទ៖នាង សុភាវុធ

Atletico Madrid ឈ្នះនៅផ្ទះ Vallecano ៧-០ ជាជ័យជំនះក្រៅដីធំបំផុត ក្នុងប្រវត្តិសាស្រ្ត La Liga

2023/08/29 07:24:08 pm        173
ក្រុមអេស្ប៉ាញ Atletico Madrid បានបំបែកកំណត់ត្រាមួយនៅក្របខណ្ឌបាល់ទាត់អេស្ប៉ាញ La Liga នៅ​យប់ថ្ងៃចន្ទម្សិលមិញក្រោយយកឈ្នះនៅទឹកដី Rayo Vallecano ៧-០ ដែលជាជ័យជំនះ​ធំបំផុត​នៅ​​ក្រៅដី​មិនធ្លាប់មានពីមុនមក។ ក្រុមរបស់លោក Diego Simeone បាននាំមុខមុន ៣-០ ទៅហើយនៅត្រឹម ៣៦ នាទី​ដោយ​គ្រាប់​បាល់​របស់​កីឡាករ ៣ នាក់រួមមាន Antoine Griezmann, Memphis Depay និង Mahuel Molina។ ឈានចូលវគ្គទីពីរ ៤ គ្រាប់ទៀតកើតឡើងត្រឹម ១៣ នាទីប៉ុណ្ណោះដោយ Alvaro Morata ពីរគ្រាប់ Angel Correa និង Marcos Llorente ម្នាក់មួយគ្រាប់។ ជ័យជំនះនេះធ្វើឱ្យ Atletico Madrid ឡើងឈរលេខ ២ ក្នុងតារាងមាន ៧ ពិន្ទុតាមពីក្រោយ Real Madrid ដែលមាន ៩ ពិន្ទុក្រោយឈ្នះទាំង ៣ ប្រកួត។ អ្វីដែលជាបញ្ហាតែមួយសម្រាប់ Atletico Madrid នោះគឺ បាត់បង់ Memphis Depay ដែលមានរបួស ប្តូរចេញតាំងពីវគ្គទី ១។ សូមរំលឹកថានេះជាលើកទី ២ ដែល Atletico Madrid ឈ្នះគូប្រកួត ៧ គ្រាប់បែបនេះនៅ La Liga ក្នុងសតវត្សទី ២១ នេះ បន្ទាប់ពីធ្លាប់ឈ្នះ Getafe ៧-០ បែបនេះដែរកាលពីឆ្នាំ ២០១៣៕ អត្ថបទ៖នាង សុភាវុធ

Remco Evenepoel ឈ្នះដំណាក់កាលទី ៣ ប្រណាំងកង់ Vuelta a Espana

2023/08/29 06:29:25 pm        109
កីឡាករប្រណាំងកង់ប៊ែលហ្ស៊ិក Remco Evenepoel បានប្រជែងឈ្នះដំណាក់កាលទី ៣ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់លំដាប់ Grand Tour, Vuelta a Espana តែបញ្ចប់​ដោយ​បែក​ភ្នែក​ហូរ​ឈាម​ក្រោយ​ជិះ​បុក​អ្នក​គាំទ្រ។ដំណាក់កាលទី ៣ ដែលមានចំងាយផ្លូវ ១៥៨.៥ គីឡូម៉ែត្រ​ប្រណាំង​នៅ​ក្នុង​ប្រទេស​អង់ដូរ៉ា​នៅឡើយ អ្នក​ការពារតំណែងជើងឯករូបនេះបានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ១៥ នាទី ៣៩ វិនាទី តាម​ពី​ក្រោយ​ដោយកីឡាករដាណឺម៉ាក Jonas Vingegaard ១ វិនាទី លេខ ៣ កីឡាករអេស្ប៉ាញ Juan Ayuso លេខ ៤ កីឡាករស្លូវេនី Primoz Roglic និងលេខ ៥ កីឡាករអេស្ប៉ាញ Marc Soler សុទ្ធ​តែ​តាម​ពី​ក្រោយ ១ វិនាទី។ជាមួយគ្នានោះដែរកីឡាកររបស់ក្រុម Soudal-Quick Step, Evenepoel នៅពេល​ដល់​ទី​ព្រ័ត្រ​ភ្លាម​ក៏​ជិះហួ​​សទៅបុកនឹងអ្នកគាំទ្រជានារីម្នាក់ បណ្តាលឱ្យបែកឈាមនៅក្បែរភ្នែកស្តាំ។ នេះ​ជាថ្ងៃទី ៣ ហើយដែលប្រណាំងកង់ Vuelta a Espana ជួបនឹងបញ្ហា បន្ទាប់​ពី​ពីរ​ដំណាក់​កាល​ដំបូង​មាន​ការ​រំខាន និងពន្យាពេលដោយសារបញ្ហាភ្លៀងធ្លាក់ខ្លាំង។យ៉ាងណាក្តីក្រោយ ៣ ដំណាក់កាលនេះ កីឡាករប៊ែលហ្ស៊ិក Remco Evenepoel នៅ​តែ​បន្ត​នាំ​មុខ​គេ​ដដែល​មាន ៥ វិនាទីចំណេញពីអ្នកលេខ ២ កីឡាករអេស្ប៉ាញ Enric Mas និងលេខ ៣ កីឡាករបារាំង Lenny Martinez យឺតជាង ១១ វិនាទី។ សម្រាប់ដំណាក់កាលទី ៤ ថ្ងៃអង្គារនេះមានចំងាយផ្លូវ ១៨៣.៤ គីឡូម៉ែត្រ​ឆ្លង​ដែន​ពី​ប្រទេស​អង់ដូរ៉ា​ចូល​ប្រទេស​អេស្ប៉ាញ៕ អត្ថបទ៖នាង សុភាវុធ

Sheffield United ទិញបានខ្សែប្រយុទ្ធ U21 អង់គ្លេស Cameron Archer តម្លៃ ១៨ លានផោន

2023/08/28 09:47:50 pm        262
ក្លិបបាល់ទាត់ Sheffield United បានសំរេចក្នុងការនាំយកខ្សែប្រយុទ្ធយុវជនអាយុក្រោម ២១ ឆ្នាំ​អង់​គ្លេស Cameron Archer ពីក្លិបបាល់ទាត់ Aston Villa ក្នុងតម្លៃ ១៨ លានផោន។ កីឡាករវ័យ ២១ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី ១១ គ្រាប់ក្នុងការបង្ហាញខ្លួន ២០ ប្រកួតនៅ Middlesbrough ក្នុងកិច្ចសន្យាខ្ចីជើង មុនពេលស៊ុតបញ្ចូលទី ២ គ្រាប់​ជួយ​ក្រុម​អង់គ្លេស​លើក​ពាន​ជើង​ឯកអឺរ៉ុបអាយុក្រោម ២១ ឆ្នាំ។Cameron Archer ជាកីឡាករដែលចេញពីថ្នាលយុវជន Aston Villa និង​បាន​បង្ហាញ​ខ្លួន​នៅ​ក្រុម​ធំ​កាលពីខែសីហាឆ្នាំ​ ២០១៩ មុនពេលដែលក្លិបបញ្ចេញឱ្យក្លិបនៅ National League, Solihull Moors ខ្ចីនៅរដូវកាល ២០២០- ២០២១។ថ្វីបើ Cameron Archer បានបង្ហាញខ្លួនដំបូងនៅ Premier League ឱ្យ Aston Villa កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ២០២១ តែក្រោយមក Archer ក៏បានចំណាយពេលជាកីឡាករខ្ចីជើងនៅ Preston និង Middlesbrough។ Cameron Archer បានក្លាយជាកីឡាករទី ៨ ហើយដែលផ្លាស់មកកាន់ Sheffield United ក្នុង​រដូវកាល​ដែលឡើងមកលេងក្របខណ្ឌកំពូល English Premier League រដូវកាលនេះ។ Sheffield United ចាប់ផ្តើមរដូវកាលថ្មីនេះដោយចាញ់ Crystal Palace ថ្ងៃបើកឆាក មុន​បន្ត​ចាញ់​នៅ​ទឹកដី​Nottingham Forest និងចាញ់ក្រុមជើងឯក Manchester City ប្រផិតប្រផើយ ២-១ យប់មិញ៕ អត្ថបទ៖នាង សុភាវុធ

FIFA ពិន័យអតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ Luis Rubiales រឿងថើប​កីឡាការិនីអេស្ប៉ាញ

2023/08/28 09:13:17 pm        610
មិនទាន់ចប់រឿងឡើយ FIFA បានសំរេច​ពិន័យអ​តីត​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​អេស្ប៉ាញ​លោក Luis Rubiales មិនឱ្យពាក់ព័ន្ធសកម្មភាពបាល់ទាត់រយៈពេល ៣ ខែ ជុំវិញ​រឿង​ថើ​ប​កីឡាការិនី​អេស្ប៉ាញ។ លោក Rubiales អាយុ ៤៦ បានសំរេចលាលែងពីតំណែងជាប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) កាលពីចុងសប្តាហ៍កន្លងទៅ។FIFA បានបើកដំណើរការនីតិវិធីវិន័យលើលោក Rubiales កាលពីថ្ងៃសុក្រ​ជុំវិញ​ឧបទ្ទវហេតុ​ជា​មួយ​កីឡាការិនី Jenni Hermoso កាលពីថ្ងៃអាទិត្យសប្តាហ៍មុននៅទីក្រុងស៊ីដនី ដែល​បាន​បង្ក​ភាព​ចលាចលក្នុងចំណោមកីឡាការិនី និងអ្នកគាំទ្រ។ បន្ទាប់ពីក្រុមអេស្ប៉ាញឈ្នះ ១-០ លើក្រុម​អង់គ្លេស​ក្នុង​វគ្គផ្តាច់​ព្រ័ត្រ​នៅ​ទី​ក្រុង​ស៊ីដនី​កាល​ពី​ថ្ងៃ​អាទិត្យ​ Rubiales បានឱបខ្សែបម្រើ Jennifer Hermoso និងថើបបបូរមាត់។រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​ទទួល​បន្ទុក​សមភាព​លោកស្រី Irene Montero សរសេរ​លើ​បណ្តាញ​សង្គម​ភ្លាម​ៗ​​​បន្ទាប់ពី​របាយការណ៍​នេះ​បាន​លេច​ឡើង​ថា "​ភាពជា​ស្ត្រី​កំពុង​ផ្លាស់ប្តូរ​អ្វីៗ​ទាំងអស់​"៕ អត្ថបទ៖នាង សុភាវុធ

ចាកចេញពីអ៊ីតាលី Roberto Mancini ត្រូវប្រកាសតែងតាំងជាអ្នកចាត់ការជម្រើសជាតិ​អារ៉ាប៊ីសាអ៊ូឌីត

2023/08/28 07:00:40 pm        301
បន្ទាប់ពីលាលែងពីតំណែងនៅក្រុមជម្រើសជាតិអ៊ីតាលីមិនទាន់បានមួយខែផងលោក Roberto Mancini ត្រូវបានប្រកាសតែងតាំងជាអ្នកចាត់ការថ្មីនៃក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត។បុរសវ័យ ៥៨ ឆ្នាំរូបនេះបានដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីឈ្នះជើងឯក Euro ២០២០ ដោយ​យក​ឈ្នះអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីនៅកីឡដ្ឋាន Wembley របស់អង់គ្លេស។មិនតែប៉ុណ្ណោះអ៊ីតាលីក៏បានបំបែកកំណត់ត្រាពិភពលោក ក្រោយលេងមិនចាញ់សោះ ៣៧ ប្រកួត​ជាប់គ្នា តែនៅតែមិនអាចមានកៅអីនៅ World Cup ២០២២ នៅកាតាឆ្នាំមុន។អារ៉ាប៊ីសាអ៊ូឌីតក្រោមការដឹកនាំរបស់លោក Herve Renard កន្លង​មក​បាន​យក​ឈ្នះ​អាហ្សង់ទីន​ប្រកួត​ដំបូងក្នុងពូលនៅ World Cup ឆ្នាំមុនគួរឱ្យភ្ញាក់ផ្អើល តែ​មិន​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូល​ឡើយ។លោក Roberto Mancini បានសំរេចចុះហត្ថលេខាដឹកនាំក្រុមអារ៉ាប៊ីសាអ៊ូឌីតដល់ឆ្នាំ ២០២៧ ហើយការប្រកួតក្នុងតំណែងដំបូងគឺដឹកនាំក្រុមប្រកួតមិត្តភាពនៅថ្ងៃទី ៨ ខែកញ្ញា​ខាង​មុខ​ទល់​នឹង​កូស្តារីកានៅកីឡដ្ឋាន St. James Park របស់ Newcastle។ រំលឹកដែរថាលោក Mancini ធ្លាប់ដឹកនាំ Manchester City ឈ្នះជើងឯក English Premier League លើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិបកាលពីឆ្នាំ ២០១២ ហើយ​ក៏​ធ្លាប់​ចំណាយ​ពេល​ដឹក​នាំ​ក្លិប​អាជីព​មួយចំនួនទៀតដូចជា Fiorentina, Lazio, Inter Milan, Galatasaray និង Zenit St. Petersburg៕ អត្ថបទ៖នាង​ សុភាវុធ

West Ham សម្រេចទិញបានខ្សែបម្រើ Ajax, Mohammed Kudus តម្លៃ ៣៨ លានផោន

2023/08/28 06:34:34 pm        183
ក្លិបបាល់ទាត់ញញួរធំ West Ham បានសំរេចក្នុងការទិញចូលខ្សែបម្រើ Mohammed Kudus ពី​ក្លិបហូឡង់ Ajax Amsterdam ក្នុងតម្លៃផ្ទេរ ៣៨ លានផោន។កីឡាករវ័យ ២៣ ឆ្នាំរូបនេះគឺជាអ្នកស៊ុតបញ្ចូលទី ៣ គ្រាប់ម្នាក់ឯង Hat-Trick កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុនឱ្យ Ajax យកឈ្នះ Ludogorets នៅប្រទេសប៊ុលហ្ការីវគ្គ Play-Off Europa League។Brighton កាលពីដើមខែបានឈានដល់កិច្ចព្រមព្រៀងជាមួយ Kudus ផងដែរ​តែ​មិន​អាច​សម្រេច​​កិច្ច​ព្រមព្រៀងចុងក្រោយជាមួយសាមីកីឡាករ។កីឡាករ​សញ្ជាតិហ្កាណា Mohammed Kudus បានចាប់ផ្តើមអាជីព​របស់​ខ្លួន​ជា​មួយ​ក្លិប​ដាណឺម៉ាក Nordsjaelland នៅឆ្នាំ ២០១៨ មុនពេលផ្លាស់មកកាន់ Ajax នៅឆ្នាំ ២០២០ បង្ហាញ​ខ្លួនមកដល់ពេលនេះបាន ៨៧ ប្រកួតរកបាន ២៧ គ្រាប់ជួយ Ajax ឈ្នះជើង​ឯក​លីគ​កំពូល​ហូឡង់ ២ លើក។រដូវកាលមុន Mohammed Kudus ស៊ុតបញ្ចូលទីបាន ១១ គ្រាប់ក្នុងការបង្ហាញខ្លួន ៣០ លើក​ខណៈ​​ Ajax បញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ ៣។ ជាមួយក្រុមជម្រើសជាតិហ្កាណា Kudus រកបាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ២៤ លើក បន្ទាប់​ពី​ត្រូវ​កោះ​ហៅចូលលេងលើកដំបូងនៅឆ្នាំ ២០១៩ ហើយក៏បានបង្ហាញខ្លួនទាំង ៣ ប្រកួតក្នុងពូល​ដែរ​នៅ World Cup នៅកាតាឆ្នាំមុន និងស៊ុតបញ្ចូលទីបាន ២ គ្រាប់ក្នុងជ័យជំនះ ៣-២ លើ​កូរ៉េ​។​ការមកដល់របស់ Kudus ធ្វើឱ្យគេបានជួបមិត្តរួមក្រុម Edson Alvarez ដែលទើបផ្លាស់ពី Ajax មក​កាន់ West Ham ដែរក្នុងតម្លៃប្រមាណ ៣៥ លានផោន៕ អត្ថបទ៖នាង សុភាវុធ

កីឡាករវាយកូនគោលន័រវេស Viktor Hovland គ្រងជើងឯក Tour Championship និង FedEx Cup

2023/08/28 06:25:20 pm        213
កីឡាករវាយកូនគោលហូឡង់ Viktor Hovland ធ្វើបាន​យ៉ាង​អស្ចារ្យ​នៅ​ថ្ងៃ​ចុង​ក្រោយ​ ដើម្បី​គ្រង​ជើង​ឯក​កម្មវិធី Tour Championship និងពានរង្វាន់ FedEx Cup នៅ East Lake ទីក្រុង Atlanta សហរដ្ឋអាមេរិក។មុនឈានដល់ថ្ងៃចុងក្រោយ Viktor Hovland នាំមុខសល់ពីថ្ងៃសៅរ៍ ៦ ស្ត្រូកទៅហើយ តែ​ថ្ងៃ​ចុង​ក្រោយ​ក៏​រងការប្រកួតប្រជែងខ្លាំងពី Xander Schauffele។ យ៉ាងណាក្តី Hovland ធ្វើបាន Bridie នៅបីឡូចុងក្រោយដើម្បីឈ្នះការប្រកួតនេះសរុប ២៧ អាន់​ឌើផាឈ្នះដាច់អ្នកលេខ ២ Xander Schauffele ៥ ស្ត្រូកដើម្បីទទួលបានប្រាក់រង្វាន់ ១៨ លាន​ដុល្លារអាមេរិក។ ចំណែកឯកីឡាករលំដាប់លេខ ១ ពិភពលោក Scottie Scheffler ដែលចាប់ផ្តើមការប្រកួតនាំមុខ Viktor Hovland ២ ស្ត្រូកនៃតារាងពិន្ទុ FedEx Cup នោះ មិនមាន​សប្តាហ៍​ល្អ​ឡើយ​ដោយ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការប្រកួត Tour Championship នេះធ្វើបានត្រឹម Level par និងបញ្ចប់​ការ​ប្រកួត​ជា​មួយ​នឹង ១១ អាន់ឌើផាប៉ុណ្ណោះ។ សូមបញ្ជាក់ថា Viktor Hovland មកទល់ពេលនេះឈ្នះជើងឯកនៅក្នុងក្របខណ្ឌ PGA Tour សរុប​៦ លើក ហើយជ័យជំនះនៅពេលនេះគឺជាជ័យជំនះធំបំផុតផងដែរនៅក្នុងអាជីពរបស់ខ្លួន៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM
អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក
07/30/2026 08:07 PM