Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

ក្រុមឡើងថ្មី Luton Town នាំយកអ្នកចាំទីជើងចាស់ហូឡង់ Tim Krul ពី Norwich City

2023/08/18 06:20:59 pm        331
ក្លិបបាល់ទាត់ទើបឡើងមក Premier League លើកដំបូង Luton Town បាន​នាំ​យក​អ្នក​ចាំទី​ជើង​ចាស់​ហូឡង់ ពី Norwich City។ កីឡាករវ័យ ៣៥ ឆ្នាំដែលធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិហូឡង់ ១៥ លើករូបនេះ ធ្លាប់​បាន​បង្ហាញ​ខ្លួន​ជាង ២០០ ប្រកួតផងដែរឱ្យ Newcastle និង Norwich។ Tim Krul បានក្លាយជាកីឡាករទី ១០ ដែលផ្លាស់មកកាន់ Luton Town រដូវក្តៅនេះ តែ​ក្លិប​មិន​បាន​បង្ហាញ​លំអិត ពីកិច្ចសន្យារបស់កីឡាករវ័យ ៣៥ ឆ្នាំរូបនេះឡើយ។រំលឹកថា Tim Krul បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនជាមួយ Newcastle ចាប់ពីឆ្នាំ ២០០៦ ដល់ ២០១៧ មុនពេលផ្លាស់ទៅកាន់ Norwich City នៅឆ្នាំ ២០១៨។ តាំងពីផ្លាស់ទៅកាន់ Norwich City, Tim Krul បង្ហាញខ្លួនបាន ១៦៣ ប្រកួតជួយក្រុមឈ្នះជើងឯក League Championship ពីរលើកនៅរដូវកាល ២០១៨-១៩ និង ២០២០-២១៕ អត្ថបទ៖នាង សុភាវុធ 

ខ្សែបម្រើជប៉ុន Wataru Endo ហោះហើរមកកាន់ទឹកដីអង់គ្លេសមុនការផ្លាស់ផ្លូវការមកកាន់ Liverpool

2023/08/18 06:11:24 pm        340
ខ្សែបម្រើក្លិបអាល្លឺម៉ង់ Stuttgart, Wataru Endo ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ហោះហើរ​មក​កាន់​ទឹក​ដី​អង់​គ្លេស​ ដើម្បី​ចរចា និងពិនិត្យសុខភាព មុនការផ្លាស់ផ្លូវការមកកាន់ហង្សក្រហម Liverpool នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្លិប​នៅ Bundesliga មួយនេះ។គ្រូបង្វឹក Stuttgart លោក Sebastian Hoeness បាននិយាយថា Liverpool បាន​ដាក់​សំណើ​ផ្លូវ​ការ​មក​កាន់​ក្លិប​ ដើម្បី​នាំយកកីឡាករវ័យ ៣០ ឆ្នាំដែលជាប្រធានក្រុមរបស់ Stuttgart និងចូលលេងទាំង ៤ ប្រកួត​ឱ្យជប៉ុននៅ World Cup 2022 នៅកាតាឆ្នាំមុន។Wataru Endo បានផ្លាស់មកកាន់ Stuttgart តាំងពីឆ្នាំ ២០២០ ផ្ទេរពីក្លិបប៊ែលហ្ស៊ិក Sint-Truiden និង​បាន​ចូល​លេងឱ្យ Stuttgart សរុប ៩៩ ប្រកួតរកបាន ១២ គ្រាប់ បូករួមទាំង ៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣ ប្រកួតនៅ Bundesliga រដូវកាលមុនដែល Stuttgart គេចផុតពីការកាត់ចេញទៅក្របខណ្ឌទី ២៕ អត្ថបទ៖នាង សុភាវុធ

អ្នកចាំទីដៃស្អិតម៉ារ៉ុក Yassine Bounou សម្រេចផ្លាស់ពី Sevilla ទៅ Al-Hilal តម្លៃ ២១លានអឺរ៉ូ

2023/08/18 06:04:54 pm        803
ក្លិបបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Hilal បានបន្តបើកខ្ទង់​ចំណាយ​របស់​ខ្លួន​ក្នុង​ការ​នាំយក​កីឡាករ​ថ្មី​មក​រួម​ក្លិប បន្ទាប់ពីចុងក្រោយនេះ នាំយកអ្នកចាំទីដៃស្អិតជម្រើសជាតិម៉ារ៉ុក Yassine Bounou ពីក្លិបអេស្ប៉ាញ Sevilla តម្លៃ ២១ លានអឺរ៉ូ។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះគឺជាជម្រើសដំបូងរបស់ក្លិបច្រើនឆ្នាំមកហើយ និងបានជួយ Sevilla ឈ្នះ​ជើង​ឯក Europa League ពីរលើក ក៏ដូចជានាំក្រុមជម្រើសជាតិម៉ារ៉ុកឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2022 នៅកាតាជាប្រវត្តិសាស្រ្ត។Bounou ដែលគេស្គាល់ថា Bono ដំបូងគឺជាគោលដៅរបស់ Real Madrid និង Bayern Munich ស្រប​ពេល​អ្នក​ចាំទីដៃទី ១ ក្លិបទាំងពីរសុទ្ធតែរបួសរួមមាន Thibaut Courtois និង Manuel Neuer។ចំណែកការផ្លាស់មកកាន់ Al-Hilal លើកនេះ Bounou នឹងមករួមក្លិបជាមួយ Neymar ដែល​ទើប​តែ​ផ្លាស់​មក​កាន់​ Al-Hilal នេះកាលពីដើមសប្តាហ៍។ Al-Hilal ជាក្លិបជោគជ័យជាងគេនៅលីគបាល់អារ៉ាប៊ីសាអ៊ូឌីត ក៏ដូចជានៅក្នុងតំបន់អាស៊ី តាម​រយៈ​ប្រវត្តិ​ឈ្នះ​ជើង​ឯក ៦៦ ពានរួមមាន ១៨ ពានលីគក្នុងស្រុក និង ជើងឯកអាស៊ី AFC Champions League ៤ លើក​៕ អត្ថបទ៖នាង សុភាវុធ

AFF U23៖ កម្ពុជា បន្ដឈ្នះប្រ៊ុយណេច្រើនគ្រាប់ ដោយមិនរបូតគ្រាប់បាល់

2023/08/18 05:56:03 pm        676
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា បានទទួល ៣ពិន្ទុពេញ ក្នុងជំនួបបើក​ឆាក​ពូលA ​នៃ​ការ​ប្រកួត​ជម្រើសជើងឯកយុវជនអាស៊ាន AFF U23 Championship 2023​ ក្រោយ​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ U23 ប្រ៊ុយណេ ៥-០ កាលពីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសថៃ ។ការប្រកួតដំបូង នៅកីឡដ្ឋានរយ៉ងនេះ ក្រោយចាប់ផ្ដើមលេងបាន ៦នាទី កីឡាករ ស រតនា បាន​តែត​បញ្ចូល​ទីគ្រាប់​នាំមុខឲ្យកម្ពុជា មុនអ្នកចាំទី U23 ប្រ៊ុយណេ កីឡាករ Muhammad Jefri Syafiq ​ចាប់​ក្រឡក​ភ្លាត់​ចូលទីខ្លួនឯង(Own Goal)  ១គ្រាប់ទៀត នៅនាទីទី៩ បន្ទាប់ពីការ​ទាត់​បាល់​ពី​លើ​ប្រអប់​ទី​របស់​កីឡាករ សារ ទី ដែលនាំឲ្យក្រុមគោព្រៃជំទង់កម្ពុជា នាំមុខ ២-០ នៅវគ្គទី១ ។ចូលវគ្គទី២ កម្ពុជានៅតែបន្ដដាក់សម្ពាធ រហូតរកបាន ៣គ្រាប់បន្ថែមទៀត ដោយកីឡាករ ស រតនា តាម​រយៈ​ការ​តែតបញ្ចូលទីដូចគ្រាប់ដំបូងរបស់ខ្លួន នៅនាទី៥០ មុនកីឡាករវ័យក្មេង មាន ចាន់រិទ្ធ ស៊ុត​បញ្ចប់​ទី​គ្រាប់​ទី៤ នៅនាទី៧៣ និងគ្រាប់ចុងក្រោយកើតឡើងចុងម៉ោង ដែលធ្វើសម្រេចដោយកីឡាករ អ៊ាន ពិសី ។ជ័យជម្នះ ៥-០ នេះ បានធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា បន្ដ​កំណត់​ត្រា​ឈ្នះ​ច្រើន​គ្រាប់​លើ​ក្រុម​ជម្រើស​ជាតិ ​U23 ប្រ៊ុយណេ និងរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់ឡើយ ក្នុងប្រវត្តិជួបគ្នា ២លើកចុងក្រោយ នៃ​ពានរង្វាន់យុវជនប្រចាំតំបន់មួយនេះ បន្ទាប់ពីជួបគ្នា កាលពីឆ្នាំមុន ក្រុម U23 កម្ពុជា បាន​យក​ឈ្នះ​ក្រុម​ U23 ប្រ៊ុយណេ ដោយលទ្ធផល ៦-០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ។ក្រឡេកមកមួយគូទៀតនៅក្នុងពូល A នេះដែរក្រុមម្ចាស់ផ្ទះក៏រកបានបីពិន្ទុពីការប្រកួតទី ១ របស់​ខ្លួន​ផង​ដែរ​ក្រោយ​ជ័យជំនះលើក្រុម U23 មីយ៉ានម៉ា ៣-០។ បីគ្រាប់របស់ថៃសម្រេចបានដោយ Phodchara Chainarong នៅនាទីទី ២១ មុនពេលដែល Chudit Wanpraphao បន្ថែមគ្រាប់ទីពីរនៅនាទីទី ៣២។ ហៀបនឹងចប់ការប្រកួតទៅហើយ Yotsakorn Burapha ក៏រកបានគ្រាប់ចុងក្រោយឱ្យក្រុម U23 ថៃ​យក​ឈ្នះ​មីយ៉ាន់ម៉ា ៣-០ ឈរលេខ ២ ក្នុងពូល A ពីក្រោមកម្ពុជា។ ប្រកួតបន្ទាប់ ក្រុមជម្រើសជាតិ U23 កម្ពុជា នឹងបន្ដជួបក្រុម U23 មីយ៉ាន់ម៉ាវិញម្ដង នាថ្ងៃទី១៩ ខែ​សីហា​ស្អែក នេះខណៈថៃជួបព្រុយណេ ដែលនឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News​៕ អត្ថបទ៖ លី ឈុនឡា  

អង់គ្លេសទម្លាក់ម្ចាស់ផ្ទះអូស្រ្តាលីឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីពិភពលោកលើកដំបូង

2023/08/17 07:12:11 pm        388
ក្រុមបាល់ទាត់នារីអង់គ្លេស បាន​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់​នារី​ជើង​ឯក​ពិភព​លោក​លើក​ដំបូង ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះអូស្រ្តាលី ៣-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។បន្ទាប់ពីគ្រាប់នាំមុខរបស់អង់គ្លេសនៅនាទីទី ៣៦ ដោយ Ella Toone អូស្រ្តាលីក៏​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​នៅ​ទីក្រុងស៊ីដនីសប្បាយចិត្តឡើងវិញបន្ទាប់ពី Sam Kerr តាមស្មើវិញនៅនាទីទី ៦៣។ យ៉ាងណាក្តី Lauren Hemp និង Alessia Russo រកបាន​ម្នាក់​មួយ​គ្រាប់​ឱ្យ​ក្រុម​នារី​អង់​គ្លេស​កក់​កៅ​អី​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​នឹង​ត្រូវ​ជួប​ជា​មួយ​ក្រុម​អេស្ប៉ាញ​ដែល​សុទ្ធ​តែ​ជា​លើក​ដំបូង​ឈាន​ឡើង​វ​គ្គផ្តាច់ព្រ័ត្រ។ ជ័យជំនះនេះធ្វើឱ្យអង់គ្លេស ក្លាយជាក្រុមបាល់ទាត់អង់គ្លេសដំបូងដែលឡើងវគ្គផ្តាច់ព្រ័ត្រ តាំង​ពី​ក្រុម​បុរស​ធ្វើបានបែបនេះកាលពីឆ្នាំ ១៩៦៦ និងគ្រងជើងឯកនៅលើទឹកដីរបស់ខ្លួន៕ អត្ថបទ៖នាង សុភាវុធ 

Hakim Ziyech ឈានដល់កិច្ចព្រមព្រៀងផ្លាស់ទៅក្លិបទួកគី Galatasaray

2023/08/17 06:54:03 pm        221
ខ្សែបម្រើម៉ារ៉ុក Hakim Ziyech ឈានដល់កិច្ចព្រមព្រៀងហើយក្នុងការផ្ទេរពីតោខៀវ Chelsea ទៅ​កាន់ក្លិបទួកគី Galatasaray។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះនឹងត្រូវពិនិត្យសុខភាព និងសម្រេចការផ្ទេរផ្លូវការក្នុងសប្តាហ៍នេះ បន្ទាប់​ពី​កន្លងមកការចរចាផ្លាស់ទៅក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr បរាជ័យ។ Hakim Ziyech បានមកដល់ Chelsea នៅឆ្នាំ ២០២០ ក្នុងតម្លៃផ្ទេរ ៤៤ លានអឺរ៉ូ និង​បាន​បង្ហាញ​ខ្លួន​មកទល់ពេលនេះ ១០៧ ប្រកួតរកបាន ១៤ គ្រាប់។ រដូវកាលមុនអតីតកីឡាកររបស់ Ajax រូបនេះចូលលេងបាន ១៨ ប្រកួតនៅ Premier League តែ​មិន​ស្ថិតក្នុងគំរោងរដូវកាលនេះក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Mauricio Pochettino ឡើយ ហើយក៏មិនមានឈ្មោះក្នុងបញ្ជីដែរ ពេល Liverpool ស្មើ Chelsea ថ្ងៃបើករដូវកាល English Premier League ចុងសប្តាហ៍កន្លងទៅ៕ អត្ថបទ៖នាង សុភាវុធ

គ្រូបង្វឹកក្រុមបាល់ទាត់នារីអាមេរិក ប្រកាសលាលែងពីតំណែងក្រោយបរាជ័យ​នៅបាល់ទាត់នារីពិភពលោក

2023/08/17 06:42:35 pm        179
គ្រូបង្វឹកក្រុមបាល់ទាត់នារីអាមេរិកលោក Vlatko Andonovski បានប្រកាស​លាលែង​ពី​តំណែង​ហើយ ក្រោយបរាជ័យនៅព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកលើទឹកដីអូស្រ្តាលី និង​នូវែ​ស៊ីឡង់​។ការសំរេចចិត្តបែបនេះ បន្ទាប់ពីក្រុមនារីអាមេរិកធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ ពោល​គឺ​ជា​ស្ថិតិ​អាក្រក់​បំផុត ដែលអាមេរិកបានឈានដល់ត្រឹមវគ្គនេះ។ ជើងឯក ៤ សម័យអាមេរិកចាប់ផ្តើមការប្រកួត World Cup របស់ខ្លួនដោយឈ្នះវៀតណាម បន្ទាប់​មកស្មើពីរប្រកួតទល់នឹងហូឡង់ និងព័រទុយហ្កាល់ គ្រប់គ្រាន់ដើម្បីឡើងវគ្គបន្ត។ អាមេរិកក៏ធ្វើបានល្អដែរនៅវគ្គ ១៦ ក្រុមចុងក្រោយទល់នឹងស៊ុយអែតតែគ្មានសំណាង មុន​ចាញ់​នៅ​វគ្គ ១១ ម៉ែត្រកាត់សេចក្តី។ រំលឹកថាអាមេរិកមានស្ថិតិក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកយ៉ាងអន់ណាស់ បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ ៣។ បុរសវ័យ ៤៦ ឆ្នាំ Vlatko Andonovski ត្រូវបាន​តែង​តាំង​ឱ្យ​ដឹក​នាំក្រុ​ម​នារី​អាមេរិក​តាំង​ពី​ខែ​តុលា​ ឆ្នាំ២០១៩ បន្តតំណែងពីលោកស្រី Jill Ellis ដែលធ្លាប់ដឹកនាំ​អាមេរិ​ក​ឈ្នះ​ជើង​ឯកពិភព​លោក​​។ មិនត្រឹមតែបរាជ័យនៅ World Cup ទេ អាមេរិក​ថែម​ទាំង​មិន​អាច​ការពារ​មេដាយ​មាស​អូឡាំពិក​ថែម​ទៀត ពោលគឺបានត្រឹមមេដាយសំរិទ្ធប៉ុណ្ណោះនៅអូឡាំពិកទីក្រុងតូក្យូប្រទេសជប៉ុន៕ អត្ថបទ៖នាង សុភាវុធ

Manchester City ឈ្នះពាន UEFA Super Cup លើកដំបូងក្នុងប្រវត្តិសាស្រ្ត

2023/08/17 06:27:19 pm        181
ក្រុមជើងឯកពាន ៣ រដូវកាលមុន Manchester City បានក្រសោប​យកពានមួយ​ទៀត​ដើម​រដូវ​កាល​នេះ​គឺ UEFA Super Cup ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិបក្រោយយកឈ្នះ Sevilla ដោយ​បាល់ ១១ ម៉ែត្រកាត់សេចក្តី។ ក្រុមរបស់លោក Pep Guardiola ត្រូវតាមពីក្រោយបន្ទាប់ពីក្រុមជើងឯក Europa League រដូវ​កាល​មុន Sevilla បើកការនាំមុខមុននៅនាទីទី ២៥ ដោយ Youssef En-Nesyri មុនពេលដែល Cole Palmer តែតបញ្ចូលទីតាមស្មើវិញ នៅវគ្គទី ២ នាទីទី ៦៣។ អ្នកចាំទីក្រុមទាំងពីររួមមានអ្នកចាំទី Sevilla, Bono និងអ្នកចាំទី Man City, Ederson សុទ្ធ​តែ​ធ្វើ​បាន​ល្អ​ដូចគ្នា ក្នុងការប្រកួត ៩០ នាទី មុនក្រុមទាំងពីរត្រូវសម្រេចជើងឯកដោយបាល់ ១១ ម៉ែត្រ​កាត់សេចក្តី។ឈានដល់វគ្គ ១១ ម៉ែត្រកាត់សេចក្តី កីឡាករ ៩ នាក់បានស៊ុតបញ្ចូលទីលើកលែងកីឡាកររបស់ Sevilla, Nemanja Gudelj។ បន្ទាប់ពីធ្លាប់ដឹកនាំ Barcelona និង Bayern Munich ឈ្នះជើងឯក លោក Pep Guardiola ក៏បានក្លាយជាអ្នកចាត់ការដំបូងដែលដឹកនាំក្រុម ៣​ ផ្សេងគ្នាឈ្នះពាន UEFA Super Cup នេះ៕ អត្ថបទ៖នាង សុភាវុធ 

Harry Maguire សម្រេចចិត្តនៅបន្តជាមួយ Manchester United មិនផ្លាស់ទៅ West Ham

2023/08/17 06:05:46 pm        593
ខ្សែការពារអង់គ្លេស Harry Maguire បានសំរេចចិត្តស្នាក់នៅបន្តជាមួយ Manchester United ដើម្បី​ប្រជែងជម្រើសដំបូង និងមិនផ្លាស់ទៅ West Ham ឡើយ។ខ្សែការពារកណ្តាលវ័យ ៣០ ឆ្នាំរូបនេះ សប្តាហ៍មុនត្រូវបាន Manchester United យល់​ព្រម​សំណើ ៣០លានផោនពី West Ham ទៅហើយ។ Harry Maguire មានរដូវកាលមិនល្អឡើយរដូវកាលមុន និង​ត្រូវ​បាន​ដក​តំណែង​ប្រធាន​ក្រុម​មុន​រដូវកាល​ថ្មី​នេះ។ យ៉ាងណាក្តី Manchester United បានគោរពការសម្រេចចិត្តរបស់កីឡាករវិញដោយសាមីខ្លួន Harry Maguire មានបំណងនៅបន្តជាមួយក្លិប និងពុះពា ដើម្បីតំណែងជម្រើសដំបូងមកវិញ ខណៈ​ក្លិបក៏មិនបង្ខំឱ្យកីឡាករចេញដែរ។Harry Maguire ជាកីឡាករ​បម្រុង​ដែល​មិន​បាន​ត្រូវ​បាន​ប្រើប្រាស់​អំឡុង​ជ័យ​ជំនះ​កាល​ពី​ថ្ងៃ​ចន្ទ​លើ Wolverhampton។ រំលឹកថា Harry Maguire បានមកដល់ Old Trafford កាលពីឆ្នាំ ២០១៩ ក្នុងតម្លៃផ្ទេរ ៨០ លាន​ផោន​ពី Leicester City ដែលជាតម្លៃផ្ទេរខ្សែការពារខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត៕ អត្ថបទ៖នាង សុភាវុធ 

អ្នកចាំទីបារាំង Hugo Lloris ជិតចាកចេញពី Spurs ទៅចូលរួមជាមួយ Lazio

2023/08/17 05:53:27 pm        232
អ្នកចាំទីបារាំង Hugo Lloris ខិតជិតបញ្ចប់អាជីព ១១ ឆ្នាំរបស់ខ្លួននៅក្លិបអង់គ្លេស Tottenham Hotspur ហើយ បន្ទាប់ពីក្លិបកំពុងចរចាជុំវិញការផ្ទេរជាមួយក្លិបអ៊ីតាលី Lazio។អតីតអ្នកចាំទីជម្រើសជាតិបារាំងរូបនេះ ត្រូវបានដកឈ្មោះពីបញ្ជីនៅពេល Spurs ប្រកួតបើក​រដូវ កាលថ្មី English Premier League ស្មើនៅទឹកដី Brentford ២-២ ចុងសប្តាហ៍កន្លងទៅ។ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះធ្លាប់បានបង្ហើបគំរោងចាកចេញរបស់ខ្លួន ក្នុងរដូវក្តៅ​នេះ​បន្ទាប់​ពី​មិន​ចូល​រួម​ជាមួយ Spurs ក្នុងការប្រកួត Pre-Season នាពេលកន្លងទៅ។ រយៈពេល ១១ ឆ្នាំតាំងពីផ្លាស់ពី Lyon នៅឆ្នាំ ២០១២ ក្នុងតម្លៃ ១០ លានអឺរូ Hugo Lloris បង្ហាញ​ខ្លួនសរុបបាន ៤៤៧ ប្រកួត រក្សាសំណាញ់មិនឱ្យមានគ្រាប់បាល់ ១១២ ប្រកួត៕ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់
07/31/2026 09:07 AM
អ្នកសម្របសម្រួលប៉ាគីស្ថាននិយាយថា ការចរចាអាមេរិក-អ៊ីរ៉ង់ កំពុងដំណើរការ ខណៈគូជម្លោះបន្តវាយប្រហារដាក់គ្នា
07/31/2026 09:07 AM
អង្គប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៨ អនុម័តថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងពេលជម្លោះប្រដាប់អាវុធថៃឈ្លានពានកម្ពុជា
07/31/2026 09:07 AM
លោក Trump និយាយថាក្រុមប្រឹក្សាសន្តិភាពឈានដល់កិច្ចព្រមព្រៀងរំសាយអាវុធតំបន់ហ្កាហ្សា
07/31/2026 08:07 AM
កម្ពុជា-បារាំង បន្តរឹតចំណងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងទំនើបកម្មកសិកម្ម ក្នុងជំនួបជម្រាបលារបស់តំណាង CIRAD
07/31/2026 07:07 AM
ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM