Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

Hun Sen Cup៖ កំពតស្ទើរអស់ឱកាស ក្រោយចែក ១ពិន្ទុជាមួយខេត្តកែប ក្នុងជើងទី២

2023/08/16 05:13:47 pm        192
ក្រុមបាល់ទាត់កំពតអេហ្វស៊ី ស្ទើរអស់ឱកាសប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣-២០២៤ ទៅហើយ ក្រោយ​ប្រកួត​ស្មើ​ក្រុម​ភ្ញៀវខេត្តកែប ដោយលទ្ធផល ៣-៣ ក្នុងជំនួបវគ្គសន្សំពិន្ទុ សប្ដាហ៍ទី១៦ ជើងទី២ កាល​ពី​ល្ងាច​ថ្ងៃទី១៥ ខែសីហាម្សិលមិញ ។ជំនួបនៅកីឡដ្ឋានខេត្តកំពតនេះ វគ្គទី១ ក្រុមម្ចាស់ផ្ទះ បានបើកការនាំមុខខេត្តកែប ២-១ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ អង់ យុធារិទ្ធ នៅនាទីទី៦ និងមិត្ដរួមក្រុម ហ៊ីម ហ្សះរី នៅនាទី៣១ ខណៈ ១គ្រាប់របស់ក្រុមភ្ញៀវ បញ្ចប់ទីដោយកីឡាករ ឃីម ភ័ក្ដ្រា នៅនាទី១២ ។ចូលវគ្គទី២ ខេត្តកែប បានបន្ថែម ២គ្រាប់ នាំមុខក្រុមម្ចាស់ផ្ទះវិញ ត្រឹមនាទី៧០ ដែល​រក​បាន​ដោយ​កីឡាករ ឃីម ភ័ក្ដ្រា និង ខន ជីវ៉ា ។ ប៉ុន្ដែនៅចុងម៉ោង ដោយសារ​ការ​បង្ក​កំហុស​ក្នុង​ប្រអប់​ទី​ខេត្ត​កែប បានផ្ដល់ឱកាសឲ្យកីឡាករ ថៃ ចំរុង ទាត់បាល់ពិន័យ ១១ម៉ែត្រ​បាន​សម្រេច​ជួយ​ឲ្យ​ខេត្ត​កំពត តាមស្មើ ៣-៣ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត ។ជាមួយការចែកគ្នា ១ពិន្ទុម្នាក់នេះ នាំឲ្យក្រុមកំពតអេហ្វស៊ី បន្ដឈរលេខ៣ និងមាន ៧ពិន្ទុ សល់ ១ប្រកួត​ក្នុងដៃ តាមពីក្រោយខេត្តព្រះសីហនុ មាន ៩ពិន្ទុ និងភ្នំពេញហ្គាឡាក់ស៊ី មាន ១៤ពិន្ទុ តែ​នៅសល់ ២ប្រកួតដូចគ្នា ។ ដូច្នេះកំពត ហាក់សល់ឱកាសតិចតួចបំផុត ក្នុងកា​រ​ប្រជែង​កៅ​អី​វគ្គ​បន្ដ ពោលគឺលុះត្រាតែពួកគេ ទទួលបានជ័យជម្នះក្នុងការប្រកួតចុងក្រោយ ហើយ​ខេត្ត​ព្រះសីហនុ បរាជ័យទាំង ២ប្រកួត ទើបពួកគេមានសង្ឃឹម ។ រីឯខេត្តកែប បានអស់​ឱកាស​ទៅ​ហើយ​ ក្រោយឆ្លងកាត់ ៧ប្រកួត រកបានត្រឹម ៥ពិន្ទុ ទោះបីពួកគេនៅសល់ ១ប្រកួតទៀតក៏ដោយ ។ដោយឡែកការប្រកួតសប្ដាហ៍ទី១៦ ក្នុងពូលA ១គូទៀត រវាងក្រុមម្ចាស់ផ្ទះខេត្តព្រះសីហនុ និង​ក្រុម​ភ្នំពេញ​ហ្គាឡាក់ស៊ី ដែលគ្រោងធ្វើការប្រកួតដំណាលគ្នា កាលពីម្សិលមិញ ត្រូវបាន​លើក​ពេល ដោយសារមានភ្លៀងខ្លាំង មិនអាចរៀបចំការប្រកួតបាន ៕អត្ថបទ លី ឈុនឡា  

វាយកូនគោលអឺរ៉ុប DP World Tour ឆ្នាំក្រោយមានកញ្ចប់ប្រាក់រង្វាន់ជាកំណត់ត្រា ១១៧ លានផោន

2023/08/16 04:43:22 pm        117
កីឡាករវាយកូនគោលដែលមានមូលដ្ឋាននៅតំបន់អឺរ៉ុប នឹងទទួលបានកញ្ចប់ទឹកប្រាក់ ១១៧ លានផោន សម្រាប់រដូវកាល ២០២៤ DP World Tour ដែលមានការកើនឡើងជាង ៣ លាន​ផោន​បើប្រៀបធៀបនឹងឆ្នាំមុន។ DP World Tour ក៏បានប្រកាសពីកាលវិភាគរដូវកាល ២០២៤ ផងដែរ​ ដែលរួម​មាន​ទាំង​កម្ម​វិធី​ថ្មី​នៅឌូបៃ បារ៉ែន និងការវិលត្រលប់មកវិញនៅទឹកដីចិន។សម្រាប់រដូវកាល ២០២៤ ខាងមុខ DP World Tour នឹងមានសរុប ៤៤ កម្មវិធី រៀបចំ​នៅ​ប្រទេស​ចំនួន ២៤ លើទ្វីបចំនួន ៥។ ការប្រកួតបិទរដូវកាល DP World Tour Championship នឹងធ្វើនៅទីក្រុងឌូបៃនៅខែវិច្ឆិកា៕ អត្ថបទ៖នាង សុភាវុធ

Novak Djokovic នៅតែស្រែកឃ្លានជើងឯក​ស្របពេលត្រៀមលក្ខណៈ​សម្រាប់ការវិលត្រឡប់មកទឹកដីអាមេរិក

2023/08/15 07:01:17 pm        124
កីឡាករវាយកូនបាល់ស៊ែប Novak Djokovic នៅតែស្រែកឃ្លានជ័យជំនះ មិនដែលនឿយណាយ ស្រប​ពេល​ដែល​ម្ចាស់ជើងឯក Grand Slam ២៣ លើករូបនេះ​ត្រៀម​លក្ខណៈ​ សម្រាប់​ការ​វិល​ត្រឡប់​មក​កាន់​ទឹក​ដី​អាមេរិក មុនការប្រកួត Cincinnati Open សប្តាហ៍នេះ។Djokovic បានយកឈ្នះជើងឯក Grand Slam ២ លើកក្នុងឆ្នាំនេះនៅ Australian Open និង French Open មុនពេលមកចាញ់ Carlos Alcaraz នៅវគ្គផ្តាច់ព្រ័ត្របាត់បង់ពាន Wimbledon កាលពីខែមុន។ យ៉ាងណាក្តី កីឡាករវ័យ ៣៦ ឆ្នាំរូបនេះ បាននិយាយថា គេប្រើពេលត្រឹម ១ ថ្ងៃប៉ុណ្ណោះ​ដើម្បី​បំភ្លេច​ការ​ខក​ចិត្ត មិនឈ្នះជើងឯក Wimbledon នេះ។កីឡាករស៊ែបរូបនេះ នឹងងាកមកផ្តោតអារម្មណ៍លើការប្រកួតនៅទឹកដីអាមេរិក ដែល​ខក​ខាន​មក​កាន់​ទី​នេះ​រយៈពេល ២ ឆ្នាំមកហើយដោយសារបញ្ហាវ៉ាក់សាំង Covid-19។ Novak Djokovic នឹងចូលរួមការប្រកួត Cincinnati Open ជាលើកដំបូងតាំងពីឆ្នាំ ២០១៩ ដែលជា​ការ​ប្រកួត​កម្ម​វិធី​ត្រៀមលក្ខណៈមួយមុនព្រឹត្តិការណ៍ Grand Slam ចុងក្រោយប្រចាំឆ្នាំ US Open ឈានចូល​មក​ដល់​នៅចុងខែសីហានេះ៕ អត្ថបទ៖នាង សុភាវុធ 

PSG និង Al-Hilal ព្រមព្រៀងតម្លៃ ៩០ លានអឺរ៉ូក្នុងការផ្ទេរខ្សែប្រយុទ្ធប្រេស៊ីល Neymar

2023/08/15 06:56:40 pm        395
ក្លិបបាល់ទាត់បារាំង Paris Saint Germain បានឈានដល់កិច្ចព្រមព្រៀង​ក្នុង​ការ​ផ្ទេរ​ចេញ​ខ្សែប្រ​យុទ្ធ​ប្រេស៊ីល Neymar ទៅកាន់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal ហើយក្នុងតម្លៃ ៩០ លានអឺរ៉ូ។កីឡាករវ័យ ៣១ ឆ្នាំរូបនេះ នឹងក្លាយជាកីឡាកររបស់ Al-Hilal ក្នុងកិច្ចសន្យា ២ ឆ្នាំជាមួយ​នឹង​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំដែលត្រូវបានគេរាយការណ៍ថាប្រមាណ ១៥០ លានអឺរ៉ូក្នុងមួយឆ្នាំ ពោលគឺស្មើ​នឹង​ប្រាក់​ឈ្នួល​នៅ PSG គុណនឹង ៦។ Neymar នៅជាមួយ PSG ទទួលបានប្រាក់ឈ្នួលត្រឹម ២៥ លានអឺរ៉ូប៉ុណ្ណោះក្នុងមួយឆ្នាំ។Neymar មកដល់ PSG កាលពីឆ្នាំ ២០១៧ ផ្ទេរពី Barcelona ក្នុងតម្លៃផ្ទេរ​បំបែក​កំណត់​ត្រា​ពិភព​លោក​នៅ​ពេល​នោះ​តម្លៃ ២២២ លានអឺរ៉ូ រឺ ២០០ លានផោន។ តាំងពីពេលនោះមក Neymar បានឈ្នះជើងឯកលីគបារាំង ៥ លើក តែមិនទាន់ឈ្នះ UEFA Champions League តាមគោលដៅរបស់ក្លិបនៅឡើយ៕ អត្ថបទ៖ នាង សុភាវុធ

Real Madrid ខ្ចីអ្នកចាំទី Chelesa, Kepa ពេញមួយរដូវកាលជំនួស Courtois ដែលរបួស

2023/08/15 06:29:32 pm        148
ក្លិបបាល់ទាត់អេស្ប៉ាញ Real Madrid បានចុះហត្ថលេខានាំយកអ្នកចាំទីអេស្ប៉ាញ Kepa Arrizabalaga ពីក្លិប តោខៀវ Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។កីឡាករវ័យ ២៨ ឆ្នាំរូបនេះនឹងជំនួសតំណែងកីឡាករជម្រើសដំបូង Thibaut Courtois ដែលមានរបួស​ត្រូវ សម្រាកស្ទើពេញមួយរដូវកាលថ្មីនេះ។ Kepa បង្ហាញខ្លួនបាន ១៦៣ ប្រកួតឱ្យ Chelsea តាំងពីផ្លាស់ពី Athletic Bilbao នៅឆ្នាំ ២០១៨ ក្នុង​តម្លៃ ៧១ លានផោន ដែលជាតម្លៃផ្ទេរអ្នកចាំទីថ្លៃបំផុត។ មុនការចាកចេញទៅមាន់ Real Madrid នេះ Kepa ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ជាមួយ​កីឡាករ​ចំនូល​ថ្មីរ​បស់ Chelsea, Robert Sanchez ដែលផ្ទេរពី Brighton ក្នុងតម្លៃ ២៥ លានផោន។ Chelsea បើករដូវកាលថ្មី Premier League ស្មើគ្នា ១-១ ទល់នឹង Liverpool ខណៈ Robert Sanchez ជាជម្រើសដំបូង។ចំណែក Real Madrid បើករដូវកាលថ្មី La Liga យកឈ្នះ Athletic Bilbao ២-០ ចុង​សប្តាហ៍​កន្ល​ង​ទៅ​៕​ អត្ថបទ៖នាង សុភាវុធ

West Ham ទិញបាន James Ward-Prowse ពី Southampton តម្លៃ ៣០ លានផោន

2023/08/15 06:14:03 pm        145
ក្លិបបាល់ទាត់ញញួរធំ West Ham បានសម្រេចក្នុងការនាំយកខ្សែបម្រើអង់គ្លេស James Ward-Prowse ពី Southampton ក្នុងតម្លៃផ្ទេរ ៣០ លានផោន។កីឡាករវ័យ ២៨ ឆ្នាំរូបនេះ បានចុះហត្ថលេខារយៈពេល ៤ ឆ្នាំជាមួយ West Ham។ James Ward-Prowse បានរួមរស់ជាមួយ Southampton តាំងពីវ័យ ៨ ឆ្នាំ និងបានបង្ហាញខ្លួនសរុប ៤១០ ប្រកួតជាមួយ Southampton ដែលត្រូវបានកាត់ចេញពី Premier League រដូវកាលមុន។Ward-Prowse បានចូលលេងឱ្យក្រុមធំ Southampton នៅវ័យ ១៦ ឆ្នាំក្នុងការប្រកួតពានរង្វាន់ EFL Cup ទល់នឹង Crystal Palace កាលពីខែតុលាឆ្នាំ ២០១១ និង​បាន​ចូល​លេង​ប្រកួត​ដំបូង​ថ្ងៃ​បើក​រដូវកាល ២០១២-១៣។James Ward-Prowse មានទេពកោសល្យខ្ពស់ក្នុងការទាត់បាល់ Set-Piece និងមានតែ David Beckham ទេដែលស៊ុតបញ្ចូលទីបាល់ Freekick ច្រើនជាងកីឡាករវ័យ ២៨ ឆ្នាំរូបនេះដែលស៊ុតបាន ១៧ គ្រាប់។ Ward-Prowse បានក្លាយកីឡាករទី ២ ដែលមកកាន់ West Ham រដូវក្តៅនេះ បន្ទាប់ពី Edson Alvarez ​ផ្លាស់ពី Ajax ហើយ West Ham ក៏ឈានដល់កិច្ចព្រមព្រៀងដែរក្នុងការផ្ទេរខ្សែការពារអង់គ្លេស Harry Maguire ពី Manchester United៕ អត្ថបទ៖នាង សុភាវុធ 

Alex Oxlade-Chamberlain ចាកចេញពី Liverpool ផ្លាស់ទៅក្លិបទួកគី Besiktas

2023/08/15 06:00:39 pm        177
អតីតខ្សែបម្រើអង់គ្លេស Alex Oxlade-Chamberlain បានសំរេចក្នុងការផ្លាស់ទៅកាន់ក្លិបទួកគី Besiktas ហើយក្រោយចាកចេញពី Liverpool។កីឡាករវ័យ ២៩ ឆ្នាំ ដែលធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេស ៣៥ លើករូបនេះបានចុះ​ហត្ថលេខា រយៈពេល ៣ឆ្នាំជាមួយក្លិបដែលមានមូលដ្ឋាននៅទីក្រុង Istanbul មួយនេះ។Oxlade-Chamberlain ធ្លាប់ឈ្នះជើងឯក English Premier League ជាមួយ Liverpool នៅឆ្នាំ ២០២០ តែក្រោយមកក៏ញាំញីដោយសាររបួស ដែលធ្វើឱ្យគេបង្ហាញខ្លួនបានត្រឹម ១៣ ប្រកួត​ប៉ុណ្ណោះ​រដូវ​កាលមុន។Oxlade Chamberlain ដែលធ្លាប់មានរបួសជង្គង់ធ្ងន់ធ្ងរជាមួយ Liverpool បានបង្ហាញខ្លួនសរុប ១៤៦ ប្រកួត រកបាន ១៨ គ្រាប់តាំងពីផ្លាស់ពី Arsenal នៅឆ្នាំ​ ២០១៧ ក្នុងតម្លៃ ៣៥ លានផោន។ Chamberlain នឹងទទួលបានប្រាក់ឈ្នួល ២.៥ លានអឺរ៉ូក្នុងមួយរដូវកាលនៅ Besiktas។ Besiktas ដែលធ្លាប់ជាជើងឯកលីគកំពូលទួកគី ១៦ លើក បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ៣ រដូវកាល​មុន​៕ អត្ថបទ៖នាង សុភាវុធ 

Moises Caicedo ផ្លាស់មកកាន់ Chelsea ផ្លូវការក្នុងតម្លៃបំបែកកំណត់ត្រានៅអង់គ្លេស ១១៥ លានផោន

2023/08/15 05:53:41 pm        163
ទីបំផុតអនាគតរបស់ខ្សែបម្រើអេក្វាដ័រ Moises Caicedo ត្រូវបានកំណត់ច្បាស់លាស់ហើយ ក្រោយ​សម្រេច​ក្នុងការផ្លាស់ពី Brighton មកកាន់តោខៀវ Chelsea ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាអង់គ្លេស ១១៥លានផោន។កីឡាករវ័យ ២១ ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៨ ឆ្នាំនៅ Stamford Bridge និង​ក្លាយ​ជា​កីឡាករ​ដែល​ផ្លាស់​ក្លិបថ្លៃបំផុតបំបែកកំណត់ត្រាចាស់ ១០៦ លានផោនរបស់មិត្តរួមក្រុមថ្មី Enzo Fernandez ដែលផ្លាស់ពី Benfica មកកាន់ Chelsea កាលពីខែមករា។ ក្រោយការមកដល់ Stamford Bridge, Moises Caicedo បាននិយាយថា នេះជាក្តី​ស្រមៃ​ក្លាយ​ជា​ការ​ពិត ហើយការសំរេចចិត្តមកកាន់ទីនេះ មិនប្រើពេលយូរឡើយ ហើយក៏មិនបាច់ពិចារណាអ្វីដែរ ដោយ​សារ​តែ Chelsea ជាក្លិបដែលខ្លួនស្រលាញ់គាំទ្រ។ ការហ៊ានឱ្យថ្លៃដល់ ១១៥ លានផោនរបស់ Chelsea នេះ គឺបានយកឈ្នះគូប្រជែង Liverpool ដែល​ដំបូង​បាន​យល់ព្រមក្នុងតម្លៃ ១១១ លានផោនជាមួយ Brighton កាលពីថ្ងៃសុក្រ។ រំលឹក​ថា Moises Caicedo បានផ្លាស់ពីក្លិបអេក្វាដ័រ Independiente del Valle ក្នុងតម្លៃត្រឹម ៤.៥ លាន​ផោន​ប៉ុណ្ណោះកាលពីខែកុម្ភៈឆ្នាំ ២០២១ តែក៏ត្រូវបានបញ្ចេញឱ្យក្លិបនៅប៊ែលហ្ស៊ិកខ្ចី។ Caicedo ត្រូវបានកោះហៅត្រលប់មកវិញនៅខែមករាឆ្នាំ ២០២២ និងបានបង្ហាញខ្លួនឱ្យ Brighton តាំង​ពី​ពេល​នោះ​មកបង្ហាញខ្លួនបាន ៥៣ លើករកបានពីរគ្រាប់៕ អត្ថបទ៖នាង សុភាវុធ

Raphael Varane តែតបញ្ចូលគ្រាប់ជ័យជំនះឱ្យ Manchester United បានបីពិន្ទុសប្តាហ៍ដំបូង

2023/08/15 05:39:46 pm        155
ក្រុមបិសាចក្រហម Manchester United អាចរកបាន ៣ ពិន្ទុពីសប្តាហ៍​ដំបូង​របស់​ខ្លួន​ តាម​រយៈ​ជ័យជំនះ​លើ​ក្រុមភ្ញៀវ Wolverhampton ១-០ យប់ថ្ងៃចន្ទម្សិលមិញ។ខ្សែការពារបារាំង Raphael Varane គឺជាអ្នកសំរេចគ្រាប់បាល់ជ័យជំនះ ដែលត្រូវរង់ចាំដល់នាទីទី ៧៦ ពី​ការប៉ះបញ្ជូនដោយ Aaron Wan Bissaka។ ថ្វីបើបានបីពិន្ទុពិតមែនអ្នកចាត់ការ Manchester United, Erik ten Hag បានឱ្យដឹងថា ក្រុមរ​បស់លោក​នៅ​មិន​ទាន់​ធ្វើបានល្អនៅឡើយ។ Wolves មានឱកាសស៊ុតច្រើនជាងដោយមានឱកាសស៊ុតដល់ទៅ ២៣ លើកចំគោលដៅ ៦ លើក ខណៈ​ក្រុម ម្ចាស់ផ្ទះមានឱកាស ១៥ លើកចំគោលដៅ ៣ តែសម្រេចទី ១ គ្រាប់។ ប្រកួតបន្ទាប់ថ្ងៃសៅរ៍នេះ Manchester United នឹងត្រូវទៅទឹកដី Tottenham Hotspur ខណៈ Wolverhampton ត្រូវទទួល Brighton៕ អត្ថបទ៖នាង សុភាវុធ

កីឡាករអ៊ីតាលី Jannik Sinner គ្រងជើងឯកវាយកូនបាល់ Canadian Open លើកដំបូង

2023/08/14 07:40:23 pm        512
កីឡាករវាយកូនបាល់អ៊ីតាលី Jannik Sinner បានគ្រងជើងឯកការប្រកួតកម្មវិធី Canadian Open ជាលើកដំបូងក្រោយយកឈ្នះកីឡាករអូស្រ្តាលី Alex de Minaur នៅវគ្គផ្តាច់ព្រ័ត្រ។នេះជាជើងឯកនៅក្នុងក្របខណ្ឌ Masters 1000 លើកដំបូងផងដែរសម្រាប់កីឡាករវ័យ ២១ ឆ្នាំរូបនេះតាមរយៈជ័យជំនះ ៦-៤ និង ៦-១ ដើម្បីគ្រងជើងឯកធំបំផុតនៃអាជីពរបស់ខ្លួន។Sinner ធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័ត្រនៅក្នុងក្របខណ្ឌ Masters 1000 នេះពីរលើកកាលពីឆ្នាំ ២០២១ តែចាញ់ វគ្គ Miami Open នៅឆ្នាំ ២០២១ និងឆ្នាំ​ ២០២៣ នេះ។Jannik Sinner ក៏មានទំរង់លេងល្អផងដែរក្នុងឆ្នាំ ២០២៣ នេះដោយបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam, Wimbledon កាលពីខែមិថុនាកន្លងទៅ។កម្មវិធី Canadian Open នេះដូចគ្នាតែផ្នែកនារី កីឡាការិនីម្ចាស់ផ្ទះអាមេរិក Jessica Pegula ជាជើងឯកក្រោយយកឈ្នះកីឡាការិនីរុស្ស៊ី Liudmila Samsonova នៅវគ្គផ្តាច់ព្រ័ត្រ ៦-០ និង ៦-១ ប្រើពេលត្រឹម ៤៩ នាទី៕ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បា​ល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា
07/31/2026 11:07 AM
ប្រមុខការទូតអ៊ីរ៉ង់ជំរុញសមភាគីអឺរ៉ុបជុំវិញការប្រើប្រាស់មូលដ្ឋានទ័ពក្នុងប្រតិបត្តិការរបស់អាមេរិក
07/31/2026 10:07 AM
[UPDATE] នាយករដ្ឋមន្ត្រីជប៉ុនបញ្ជាក់ជាថ្មីពីការផ្ដល់ការជួយគាំទ្រដល់តំបន់រងគ្រោះរញ្ជួយដីសម្លាប់មនុស្សជាង៣០នាក់
07/31/2026 10:07 AM
អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើងដែលបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧ ទៅតុលាការចាត់ការបន្តតាមនីតិវិធី
07/31/2026 10:07 AM
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់
07/31/2026 09:07 AM
អ្នកសម្របសម្រួលប៉ាគីស្ថាននិយាយថា ការចរចាអាមេរិក-អ៊ីរ៉ង់ កំពុងដំណើរការ ខណៈគូជម្លោះបន្តវាយប្រហារដាក់គ្នា
07/31/2026 09:07 AM
អង្គប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៨ អនុម័តថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងពេលជម្លោះប្រដាប់អាវុធថៃឈ្លានពានកម្ពុជា
07/31/2026 09:07 AM
លោក Trump និយាយថាក្រុមប្រឹក្សាសន្តិភាពឈានដល់កិច្ចព្រមព្រៀងរំសាយអាវុធតំបន់ហ្កាហ្សា
07/31/2026 08:07 AM
កម្ពុជា-បារាំង បន្តរឹតចំណងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងទំនើបកម្មកសិកម្ម ក្នុងជំនួបជម្រាបលារបស់តំណាង CIRAD
07/31/2026 07:07 AM
ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM