Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Carlos Alcaraz មានជំនឿចិត្តវិញក្រោយឈ្នះ Jiri Lehecka ឡើងវគ្គ ៨ នាក់​ចុងក្រោយ​លើ​ទីលាន​ស្មៅ

2023/06/23 06:34:26 pm        216
កីឡាករវាយកូនបាល់អេស្ប៉ាញ Carlos Alcaraz ហាក់មានជំនឿ ចិត្តមកវិញ​ក្រោយ​យក​ឈ្នះ​កីឡាករ​ឆែក Jiri Lehecka ឡើងវគ្គ ៨ នាក់ចុងក្រោយនៃព្រឹត្តិការណ៍វាយកូនបាល់ Cinch Championship នៅក្លិបវាយកូនបាល់ Queen ចក្រភពអង់គ្លេស។ មិនខុសពី Nadal ទេ Carlos Alcaraz ជាកីឡាករដែលមានជំនាញនៅលើទីលានដីក្រហម ខណៈ​ការប្រកួតនៅលើទីលានវាលស្មើមិនសូវជាជោគជ័យទេ។ យ៉ាងណាក្តីការប្រកួតនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ Carlos Alcaraz បានយកឈ្នះ Jiri Lehecka ២ សិតផ្ទួនៗ ៦-២ និង ៦-៣។រំលឹកដែរថា Carlos Alcaraz បានរងបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam, French Open កាលសប្តាហ៍មុនក្រោយចាញ់ក្រោមស្នាដៃកីឡាករលេខ ១ ពិភពលោក Novak Djokovic។ងាកមកកីឡាករប៊ុលហ្ការី Grigor Dimitrov អតីតលេខ ៣ ពិភពលោកក៏​រក​បាន​ជ័យជំនះ​ដែរ​លើ​កីឡាករ​អាហ្សង់ទីន Francisco Cerundolo ៦-៣ និង ៧-៥ ដើម្បីឡើងវគ្គ ៨ នាក់ចុងក្រោយ​ជួប​ជាមួយ Carlos Alcaraz៕ អត្ថបទ៖នាង សុភាវុធ

ទុករឿងចូលនិវត្តន៍មួយឡែក Luis Suarez ស៊ុតបញ្ចូលទីក្នុងជ័យជំនះរបស់​ Gremio

2023/06/23 06:25:13 pm        218
ទោះបីជាមានព័ត៌មានពីការចូលនិវត្តន៍ដោយសារបញ្ហាជង្គង់ញាំញីក៏ដោយ Luis Suarez នៅតែអាចស៊ុតបញ្ចូលទីបានក្នុងជ័យជំនះរបស់ Gremio នៅក្របខណ្ឌលីគកំពូលប្រេស៊ីល។ខ្សែប្រយុទ្ធវ័យចំណាស់សញ្ជាតិអ៊ុយរូហ្កាយរូបនេះ បានស៊ុតបញ្ចូលទីមួយគ្រាប់​ក្នុង​ចំណោម​ជ័យ​ជំនះ ៣-១ របស់ Gremio លើ America Mineiro ក្នុងទឹកដីរបស់ខ្លួននៅកីឡដ្ឋាន World Cup ២០១៤ Porto Alegre។ ជាថ្មីម្តងទៀតដែរ Suarez ក៏មានការប៉ះទង្គិចជង្គង់របស់ខ្លួនដែរអំឡុងការប្រកួតវគ្គទី ១ ដោយ​ប៉ះ​ជាមួយកីឡាករអាមេរិក Lucas Kal។ យ៉ាងណាក្តី Luis Suarez បានបន្តលេងរហូតដល់នាទីទី ៨២ ទើបផ្លាស់ប្តូរចេញ។ជ័យជំនះ​របស់ Gremio ក៏បានធ្វើឱ្យពួកគេឡើងទៅចំណាត់ថ្នាក់លេខ ៣ មាន ២០ ពិន្ទុ ខណៈក្រុម America Mineiro មានត្រឹម ៨ ពិន្ទុឈរលេខ ១៨៕ អត្ថបទ៖នាង សុភាវុធ

Manchester City ចូលខ្លួនតាមប្រមាញ់ Declan Rice ពី West Ham

2023/06/23 06:17:43 pm        189
ក្លិបបាល់ទាត់ Manchester City បានចាប់ផ្តើមចូលខ្លួនក្នុងការតាមប្រមាញ់ខ្សែបម្រើអង់គ្លេស Declan Rice ពីក្រុមញញួរធំ West Ham ដែលធ្វើឱ្យ Arsenal មានគូប្រជែងធំ។ West Ham United ជាថ្មីម្តងទៀតបានបដិសេធសំណើទី ២ របស់ Arsenal ក្នុងការចង់បានខ្សែបម្រើអង់គ្លេស Declan Rice ទោះ Arsenal ហ៊ានឱ្យថ្លៃដល់ទៅ ៧៥ លានផោនក៏ដោយ។ សារព័ត៌មានអង់គ្លេសមួយបានចុះផ្សាយថា ក្រុមជើងឯកពាន ៣ រដូវកាលមុន Manchester City គ្រោងដាក់សំណើ ៧៥ លានផោនដូចគ្នា តែបូកនឹងប្រាក់បន្ថែមផ្សេងៗឈានដល់ ៩០ លានផោន។ ការសំរេចចិត្តចូលខ្លួនទិញខ្សែបម្រើអង់គ្លេសរូបនេះដោយ Manchester City គឺបន្ទាប់ពី Ilkay Gundogan ទើបសំរេចចិត្តចាកចេញទៅ Barcelona ខណៈលោក Pep Guardiola គិតថា Declan Rice ជាអ្នកជំនួសសក្តិសមបំផុត បើទោះក្លិបទើបឈានដល់កិច្ចព្រមព្រៀង ៣០ លានផោនទិញ Mateo Kovacic ពី Chelsea ក៏ដោយ។ សូមរំលឹកថា Declan Rice បានបង្ហាញខ្លួនសរុបឱ្យ West Ham ២៤៥ ប្រកួតរកបាន ១៥ គ្រាប់ បន្ទាប់ពីចាប់ផ្តើមអាជីពដំបូងនៅរដូវកាល ២០១៦-១៧ ក្រោយងើបពីថ្នាលយុវជនរបស់ក្លិបតែម្តង។Rice បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេស ៤១ លើក និងបង្ហាញខ្លួនពេញទាំង ៥ ប្រកួតរបស់អង់គ្លេសផងដែរនៅ World Cup ២០២២ ឆ្នាំមុន៕ អត្ថបទ៖នាង សុភាវុធ

Edin Dzeko ចាកចេញពី Inter Milan ទៅក្លិបទួកគី Fenerbahce

2023/06/23 06:08:54 pm        141
ខ្សែប្រយុទ្ធវ័យចំណាស់ Edin Dzeko បានឈានដល់កិច្ច​ព្រមព្រៀង​ផ្លាស់​ទៅ​ទឹកដី​ទួកគី​ចូលរួ​ម​ជាមួយ Fenerbahce ហើយក្រោយខកបំណងជាមួយ Inter Milan ចាញ់ Manchester City នៅ​វគ្គផ្តាច់ព្រ័ត្រ UEFA Champions League។កីឡាករវ័យ ៣៧ ឆ្នាំរូបនេះនឹងបន្តអាជីពរបស់ខ្លួនមួយរយៈទៀតក្រោយចុះហត្ថលេខា ២ ឆ្នាំ​ជាមួយ Fenerbahce ដែលនឹងរក្សារូបគេលេងបាល់អាជីពដល់វ័យ ៣៩ ឆ្នាំ។ កិច្ចសន្យារបស់ Edin Dzeko នឹងអស់សុពលភាពជាមួយ Inter Milan នៅដំណាច់ខែមិថុនានេះ តែ​កីឡាករវ័យ ៣៧ ឆ្នាំរូបនេះសំរេចជ្រើសរើសការចាកចេញ បើទោះបី Inter Milan ផ្តល់​កិច្ច​សន្យា ១ឆ្នាំទៀតក៏ដោយ។ កីឡាករសញ្ជាតិបូស្នៀរូបនេះបានស៊ុតបញ្ចូលទី ១៤ គ្រាប់ បញ្ជូន ៥ ក្នុងរដូវកាល ២០២២-២៣ កន្លងទៅ។ រំលឹកថា Edin Dzeko បានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយក្លិបក្នុងស្រុកនៅឆ្នាំ ២០០៣ មុន​ពេល​ចាក​ចេញនៅឆ្នាំ ២០០៧ ទៅក្របខណ្ឌ Bundesliga អាល្លឺម៉ង់ជាមួយ Wolfsburg។ ឆ្នាំ ២០១១ Dzeko បានផ្លាស់ទៅកាន់ Manchester City រហូតដល់ឆ្នាំ ២០១៦ បង្ហាញ​ខ្លួន​បាន ១៣០ ប្រកួតរកបាន ៥០​ គ្រាប់ ជួយក្រុមឈ្នះជើងឯក Premier League ២ លើក FA Cup មួយលើក។ បន្ទាប់ពី Man City, Edin Dzeko បានផ្លាស់មកកាន់ទឹកដីអ៊ីតាលីជាមួយ AS Roma នៅឆ្នាំ ២០១៦ មុនពេលមកកាន់ Inter Milan នៅឆ្នាំ ២០២១៕ អត្ថបទ៖នាង សុភាវុធ

ថៅកែក្លិប Chelsea ព្រមព្រៀងទិញភាគហ៊ុនធំក្លិបបារាំង Strasbourg

2023/06/23 05:56:29 pm        235
ថៅកែក្លិបតោខៀវ Chelsea លោក Todd Boehly បានឈានដល់កិច្ច​ព្រម​ព្រៀង​ក្នុង​ការ​ទិញ​យក​ភាគហ៊ុនធំរបស់ក្លិបបាល់ទាត់បារាំង Strasbourg នៃក្របខណ្ឌបារាំង Ligue 1។អ្នកវិនិយោគអាមេរិករូបនេះធ្លាប់បាននិយាយថា ការវិនិយោគក្លិបច្រើនអាចជួយពង្រឹកសមត្ថភាព និងបទពិសោធ កីឡាករវ័យក្មេង។ទំហំភាគហ៊ុនដែលទិញក្លិប Strasbourg នេះមិនត្រូវប្រកាសជាចំហរឡើយ តែបើតាម​សារព័ត៌​មាន​បារាំង​ចុះផ្សាយថា ម្ចាស់ក្លិប Chelsea រូបនេះត្រូវបោះទុន ៧៥ លានអឺរ៉ូដែល​ចំនួន​ទឹក​ប្រាក់​នេះ ស្មើនឹងភាគហ៊ុនស្ទើ ១០០% ទៅហើយ។ រំលឹកថា ក្រុមអ្នកវិនិយោគអាមេរិកដែលដឹកនាំដោយលោក Todd Boehly បានទិញ​យក​ភាគ​ហ៊ុន​តោ​ខៀវ Chelsea កាលពីឆ្នាំ ២០២២ ក្នុងតម្លៃ ៤.២៤ ពាន់លានផោន។ តែ Chelsea មានរដូវកាលដ៏អាក្រក់បំផុតជាមួយនឹងការបញ្ចប់នៅចំណាត់ថ្នាក់លេខ ១២ នៅ Premier League ដែលជាចំណាត់ថ្នាក់អាក្រក់បំផុតក្នុងរយៈពេល ៣០ និងបាន​បណ្តេញ​អ្នក​ចាត់​ការ​អស់ពីរនាក់។ ចំណែក Strasbourg ក៏មានរដូវកាលលំបាកដែរនៅក្របខណ្ឌបារាំង Ligue 1 ដោយបញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ១៥៕ អត្ថបទ៖នាង សុភាវុធ

ជ័យជំនះអ៊ីរ៉ង់មានន័យថា កូរ៉េត្រូវជួបម្ចាស់ផ្ទះថៃវគ្គ ៨ ក្រុមចុងក្រោយ AFC U17 Asian Cup

2023/06/23 05:46:39 pm        331
ការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអាស៊ីអាយុក្រោម ១៧ ឆ្នាំ AFC U17 Asian Cup បានបញ្ចប់ការប្រកួតវិលជុំក្នុងពូល B ហើយខណៈអ៊ីរ៉ង់ជាក្រុមលេខ ១ ក្រោយឈ្នះកូរ៉េ។ ពីរគ្រាប់ផ្ទួនៗរបស់អ៊ីរ៉ង់ដោយ Andarz នាទីទី ១៨ និង Sadeghi នាទីទី ១៩ គ្រប់គ្រាន់ល្មមសម្រាប់អ៊ីរ៉ង់ទទួលបានបីពិន្ទុដែលជាជ័យជំនះ ៣ ប្រកួតផ្ទួនៗនៅក្នុងពូល B។ ក្រុមលេខ ១ ពូល B អ៊ីរ៉ង់ត្រូវជួបជាមួយក្រុមលេខ ២ ពូល A យ៉េមែន ខណៈកូរ៉េស្គាល់បរាជ័យដំបូងបានបញ្ចប់ពូល B ជាក្រុមលេខ ២ នឹងត្រូវជួបជាមួយក្រុមលេខ ១ ពូល A ម្ចាស់ផ្ទះថៃ។ មួយប្រកួតទៀតបង្គ្រប់កិច្ចក្នុងពូល B នេះដែរ អាហ្វហ្កានីស្ថានយកឈ្នះកាតា ២-១។ Habibullah Hotak ស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងឱ្យអាហ្វហ្កានីស្ថាន។ ងាកមកការប្រកួតនៅក្នុងពូល C វិញ អូស្រ្តាលីបានយកឈ្នះតាជីគីស្ថាន ២-០ ដោយគ្រាប់បាល់របស់ Bennie នាទីទី ៦៨ និង Amanatidis នាទីទី ៩០+៩ ដែលធ្វើឱ្យអូស្រ្តាលីកក់កៅអីនៅវគ្គ ៨ ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ ២ ក្នុងពូល។ ចំណែកឯអារ៉ាប៊ីសាអ៊ូឌីតរកបានជ័យជំនះ ៣ ប្រកួតផ្ទួនៗក្រោយយកឈ្នះចិន ៣-០ ដោយគ្រាប់បាល់របស់ Al-Muwallad, Al-Bishri និង Al-Yahebi ដើម្បីបញ្ចប់ការប្រកួតក្នុងពូលជាក្រុមលេខ ១។ សម្រាប់ការប្រកួតថ្ងៃនេះ នឹងជាការប្រកួតបង្ហើយក្នុងពូល D រវាងជប៉ុនជួបឥណ្ឌា និង វៀតណាម ជួបអ៊ូសប៊ែគីស្ថាន៕ អត្ថបទ៖នាង សុភាវុធ

Steven Gerrard បដិសេធសំណើដឹកនាំក្លិបនោអារ៉ាប៊ីសាអ៊ូឌីត

2023/06/21 07:33:31 pm        169
អតីតខ្សែបម្រើអង់គ្លេស Steven Gerrard បានបដិសេធសំណើដឹកនាំក្លិបបាល់ទាត់មួយ​នៅ​ក្របខណ្ឌ​លីគ​កំពូល អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League។ បុរសវ័យ ៤៣ ឆ្នាំអតីតអ្នកចាត់ការ Rangers រូបនេះ បាននៅទំនេរពីការងារតាំងពីត្រូវបាន Aston Villa បញ្ចប់ តំណែងកាលពីខែតុលា។ អតីតខ្សែបម្រើ Liverpool និងក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ត្រូវបានគេឃើញ​មាន​វត្ត​មាន​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីតកាលពីខែដើមមិថុនា និងត្រូវបានគេដឹងថា ទទួលបានសំណើពីក្លិប Al-Ettifaq។ Gerrard បាននិយាយក្នុ​ងកិច្ច​សម្ភាសន៍​តាម​ទូរទស្សន៍​មួយ​មុន​ការ​ប្រកួត​របស់​អង់គ្លេស​ទល់​នឹង​ម៉ាសេដ្វាន់​ខាង​ជើងនៅវគ្គជម្រុះ Euro ២០២៤ ថា លោកបានពិចារណាច្រើនថ្ងៃហើយ ហើយ​ការ​​សំរេចចិត្តចុងក្រោយគឺបដិសេធ។ Steven Gerrard បានដឹកនាំ Aston Villa ៤០ ប្រកួតឈ្នះ ១៣ ក្នុងរយៈពេល ១១ ខែក្នុង​តំណែង បន្ទាប់ពីផ្លាស់ពី Rangers កាលពីខែវិច្ឆិកាឆ្នាំ ២០២១។បន្ទាប់ពីចូលនិវត្តន៍ពីអាជីពកីឡាករកាលពីឆ្នាំ ២០១៦ Gerrard ទទួលបាន​ការងារ​ជា​អ្នក​ចាត់​ការ​ដំបូង​គឺដឹកនាំ Rangers នៅឆ្នាំ ២០១៨ ហើយ Rangers ក៏ឈ្នះជើង​ឯកលីគ​កំពូល​ស្កុត​ឡេន​លើក​ដំបូងក្នុងរយៈពេល ១០ ឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ

N’Golo Kante ព្រមព្រៀងផ្លាស់ទៅកាន់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ittihad

2023/06/21 07:27:35 pm        215
ខ្សែបម្រើ Chelsea និងក្រុមជម្រើសជាតិបារាំង N’Golo Kante ​បានឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ហើយ ក្នុងការផ្លាស់ទៅកាន់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ittihad។កិច្ច​សន្យារបស់កីឡាករវ័យ ៣២ ឆ្នាំរូបនេះជាមួយ Chelsea នឹងអស់​សុពល​ភាព​នៅ​ដំណាច់​ខែ​មិថុនា​នេះ។Kante មានបញ្ហារបួសញាំញីក្នុងរដូវកាល ២០២២-២៣ ដែលទើបបញ្ចប់កន្លងមក បង្ហាញ​ខ្លួន​បាន​ត្រឹម ៩ ប្រកួតប៉ុណ្ណោះ។ N’Golo Kante នឹងចូលរួមជាមួយ Karim Benzema នៅ Al-Ittihad ដែលទើប​ចុះ​ហត្ថលេខា​លេង​ឱ្យ​ក្លិប​នៅលីគកំពូងអារ៉ាប៊ីសាអ៊ូឌីតមួយនេះ ៣ ឆ្នាំ។ ក្នុងអាជីព​នៅទឹ​កដីអង់គ្លេស ខ្សែបម្រើបារាំង N’Golo Kante មានអាជីពជោគជ័យគួរកត់សំគាល់ ដោយ​ឈ្នះជើងឯក English Premier League ជាមួយ Leicester នៅឆ្នាំ ២០១៦ មុន​ពេល​ផ្លាស់​មក​កាន់ Chelsea។ នៅ Stamford Bridge ទៀតសោត Kante ក៏ជួយ Chelsea ឈ្នះជើងឯក Premier League ម្តង​ទៀតរួមជាមួយនឹង UEFA Champions League និង Europa League។ N’Golo Kante ដែលជាសមាជិកសំខាន់របស់ក្រុមជម្រើសជាតិបារាំងឈ្នះជើងឯក World Cup នៅឆ្នាំ ២០១៨ នោះ បានចុះហត្ថលេខារយៈពេល ៣ ឆ្នាំលេងឱ្យ Al-Ittihad ជាមួយ​នឹង​ប្រាក់​ឈ្នួល ៨៦ លានផោន៕ អត្ថបទ៖នាង សុភាវុធ

Christophe Nkunku ផ្លាស់មកកាន់ Chelsea ផ្លូវការតម្លៃ ៥២ លានផោន

2023/06/21 07:18:01 pm        168
ក្លិបបាល់ទាត់តោខៀវ Chelsea បានប្រកាសពីការមកដល់ផ្លូវការរបស់ខ្សែប្រយុទ្ធបារាំង Christophe Nkunku ពី RB Leipzig ក្នុងតម្លៃផ្ទេរ ៥២ លានផោន កិច្ចសន្យារយៈពេល ៦ ឆ្នាំ។កីឡាករវ័យ ២៥ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ១៦ គ្រាប់ក្នុងការបង្ហាញខ្លួន ២៥ ប្រកួតរដូវកាលមុននៅក្របខណ្ឌ អាល្លឺម៉ង់ Bundesliga។ Nkunku ដែលធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិបារាំង ១០ លើកដែរនោះ គឺជាកីឡាករដំបូងដែលផ្លាស់មកកាន់ Chelsea ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Mauricio Pochetiino។ Christophe Nkunku ដែលកិច្ចសន្យារបស់ នឹងចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដាខាងមុខនោះ ធ្លាប់ឈ្នះជើងឯកលីគកំពូលបារាំង ៣ លើកនិង French Cup ២ លើកក្នុងរយៈពេល ៤ ឆ្នាំនៅក្លិបបារាំង Paris Saint Germain មុនពេលផ្លាស់ទៅកាន់ RB Leipzig នៅឆ្នាំ​ ២០១៩។ នៅរដូវកាល ២០២១-២២ Nkunku គឺជាកីឡាករឆ្នើមបំផុតប្រចាំរដូវកាលនៅក្របខណ្ឌអាល្លឺម៉ង់ Bundesliga និង សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ បន្ទាប់ពីស៊ុតបញ្ចូលទី ២០ គ្រាប់ បញ្ជូន ១៥ ក្នុងលីគ។ Nkunku ក៏ជាអ្នកស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជំនះឱ្យ Leipzig លើកពាន German Cup ខែមុនដែរ និងបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ ៣ ក្នុងលីគ៕ អត្ថបទ៖នាង​ សុភាវុធ

សំណើ Arsenal ទិញ Declan Rice ពី West Ham ត្រូវបដិសេធជាលើកទី ២

2023/06/21 07:04:47 pm        215
ក្លិបញញួរធំ West Ham United ជាថ្មីម្តងទៀតបានបដិសេធសំណើទី ២ របស់ Arsenal ក្នុង​ការ​ចង់​បានខ្សែបម្រើអង់គ្លេស Declan Rice។សំណើនៃការចង់បានរបស់ Declan Rice លើកនេះត្រូវបានគេដឹងថា Arsenal ហ៊ានឱ្យ​ថ្លៃ​ដល់​ទៅ ៩០លានផោនរួមជាមួយនឹងប្រាក់បន្ថែមផ្សេងៗ តែបើគិតជាតម្លៃផ្ទេរជាគោលគឺ ៧៥ លានផោន។ ប្រធានក្លិប West Ham លោក David Sullivan ធ្លាប់បាននិយាយថា លោកមានជំនឿ ៩៩% ថា Declan Rice ដែលជួយក្រុមឈ្នះជើងឯក Europa Conference League នោះ នឹងចាកចេញ​ពី​ក្លិប​នៅ​រដូវក្តៅខាងមុខ។ យ៉ាងណាក្តី ទំនិញល្អ អតិថិជនកាន់តែចង់បាន អ្នកលក់កាន់តែតម្លើងថ្លៃ ស្របពេល West Ham សម្លឹងឃើញថា អាចទាមទាបានលើសនេះសម្រាប់ការផ្ទេរកីឡាករវ័យ ២៤ ឆ្នាំរូបនេះ។ សូមរំលឹកថា Declan Rice បានបង្ហាញខ្លួនសរុបឱ្យ West Ham ២៤៥ ប្រកួតរកបាន ១៥ គ្រាប់ បន្ទាប់ពីចាប់ផ្តើមអាជីពដំបូងនៅរដូវកាល ២០១៦-១៧ ក្រោយងើប​ពី​ថ្នាល​យុវជន​របស់​ក្លិប​តែ​ម្តង។Rice បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេស ៤១ លើក និងបង្ហាញខ្លួនពេញទាំង ៥ ប្រកួត​របស់​អង់គ្លេស​ផងដែរនៅ World Cup ២០២២ ឆ្នាំមុន៕ អត្ថបទ៖នាង សុភាវុធ           

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM