Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Ronaldo កាន់កំណត់ត្រាពិភពលោកជាកីឡាករដំបូងបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិ ២០០ ប្រកួត

2023/06/21 06:42:16 pm        350
ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ Cristiano Ronaldo បាន​ស៊ុតបញ្ចូល​ទីគ្រាប់​បាល់​ជ័យ​ជំនះ​ចុង​ម៉ោង​ឱ្យព័រទុយហ្កាល់យកឈ្នះនៅទឹកដីអ៊ីស្លង់ ក្នុងការប្រកួតទី ២០០ របស់ខ្លួន កាន់​កំណត់​ត្រាពិភពលោកកីឡាករដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិច្រើនប្រកួតបំផុត។ កីឡាករវ័យ ៣៨ឆ្នាំរូបនេះក៏ជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះផងដែរនៅចុងម៉ោងនាទីទី ៨៩ ​ទៅហើយ​ឱ្យព័រទុយហ្កាល់យកឈ្នះនៅទឹកដីអ៊ីស្លង់ ១-០ ដែលជាជ័យជំនះ ៤ ប្រកួត​ផ្ទួនៗ​ឈរ​លើ​គេ​ក្នុង​ពូល J នៃវគ្គជម្រុះ Euro ២០២៤។នេះជាគ្រាប់បាល់ទី ១២៣ របស់ Ronaldo ផងដែរឱ្យក្រុមជម្រើសជាតិ ហើយនេះ​ក៏​ជា​ការ​ពន្លាត​កំណត់​ត្រាពិភពលោកផងដែរ ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនបំផុតឱ្យក្រុមជម្រើសជាតិ។ខ្សែប្រយុទ្ធរបស់ក្រុម Al Nassr រូបនេះបានបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធគុយវែត Bader Al-Mutawa ដែលបង្ហាញខ្លនឱ្យក្រុមជម្រើសជាតិសរុប ១៩៦ លើកកាលពីខែមីនា ខណៈប្រកួតទី ២០០ នេះ Ronaldo ទទួលបានប័ណ្ណ កំណត់ត្រារបស់ខ្លួនពី Guinness World Records មុន​ការ​ប្រកួតចាប់ផ្តើម។ ម្ចាស់ជ័យលាភី Ballon d’Or ៥ លើករូប​នេះ​បាន​បង្ហាញ​ខ្លួន​ដំបូង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្កាល់​តាំង​ពីឆ្នាំ ២០០៣ ពោលគឺ ២០ ឆ្នាំមកហើយមកទល់ពេលនេះ និងតែងតែជា​ជម្រើស​ជាតិ​ដំបូងជានិច្ចទោះបីផ្លាស់ទៅប្រកបអាជីពនៅទឹកដីអារ៉ាប៊ីសាអ៊ូឌីតក៏ដោយ៕ អត្ថបទ៖នាង សុភាវុធ 

Son ចង់បន្តនៅ Premier League បដិសេធព័ត៌មានផ្លាស់ទៅអារ៉ាប៊ីសាអ៊ូឌីត

2023/06/21 06:23:59 pm        200
ខ្សែប្រយុទ្ធ Spurs, Son Heung-min បាននិយាយថា លុយមិនសំខាន់ឡើយ ហើយ​ក៏ចង់​បន្ត​អាជីព​របស់ខ្លួននៅ ក្របខណ្ឌ English Premier League និង​បដិសេធ​ព័ត៌មាន​ពី​ការ​ផ្លាស់​ទៅ​កាន់​លីគ​អារ៉ាប៊ីសាអ៊ូឌីត។ បុរសវ័យ ៣០ឆ្នាំរូបនេះ ត្រូវបានគេដឹងថាមានការទាក់ទងពីក្លិប Al-Ittihad ដែល​ទើប​នាំ​យក​ខ្សែប្រ​យុទ្ធបារាំង Karim Benzema។ប្រធានក្រុមជម្រើសជាតិកូរ៉េរូបដែលស៊ុតបញ្ចូលទី ១៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៧ ប្រកួតឱ្យ Spurs រដូវកាលមុននោះ បាននិយាយថា គេមានការងារដែលមិនទាន់បញ្ចប់ជាច្រើននៅ Premier League។ លុយមិនមែនជារឿងសំខាន់សំរាប់រូបគេឡើយ រឿង​សំខាន់​បំផុ​ត​នោះ​គឺ​ចង់​លេង​បាល់​កន្លែងខ្លួនចង់លេងជារឿងសំខាន់បំផុត។Al-Ittihad ដែលដឹកនាំដោយអតីតគ្រូបង្វឹក Wolves និង Spurs លោក Nuno Espirito Santo ត្រូវ​បានគេដឹងថាបានផ្តល់សំណើកិច្ចសន្យា ៤ ឆ្នាំដល់ Son Heung-min ជាមួយនឹងប្រាក់ឈ្នួល ៣០លានអឺរ៉ូក្នុងមួយឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ 

កម្ពុជានឹងបញ្ជូនកីឡា ៣ប្រភេទ ចូលរួមប្រកួត​កីឡាសាកលវិទ្យាល័យ​រដូវ​ក្ដៅ​ពិភពលោក នៅចិន

2023/06/21 05:54:33 pm        244
កម្ពុជា នឹងបញ្ជូនប្រតិភូកីឡា ៣ប្រភេទ ស្មើនឹងប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ១៩នាក់ ដើម្បីចូលរួមប្រកួតកីឡាសាកលវិទ្យាល័យរដូវក្ដៅពិភពលោក លើកទី៣១ នៅ​ទីក្រុង​ Chengdu សាធារណរដ្ឋប្រជាមានិតចិន នាចុងខែកក្កដាខាងមុខ ។យោងតាមលិខិតឧទ្ទេសនាមរបស់ក្រសួងអប់រំ សម្រាប់ប្រតិភូកីឡាកម្ពុជា ដែល​ត្រៀម​ចូល​រួម​ការ​ប្រកួត​កីឡា​សាកលវិទ្យាល័យរដូវក្ដៅពិភពលោកនេះ រួមមានកីឡា​តេក្វាន់ដូ WT ៥នាក់​(គ្រូបង្វឹកម្នាក់)​ កីឡាគុនដាវ ៥នាក់ (គ្រូបង្វឹកម្នាក់) និងកីឡាករអត្តពលកម្ម ៤នាក់​(គ្រូបង្វឹកម្នាក់) ។ បេសកម្មនេះដែរ នឹងដឹកនាំដោយឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា ជាប្រធានប្រតិភូ និងឯកឧត្តម ព្រំ ប៊ុណ្ណយី ជានាយបេសកកម្ម ។សូមបញ្ជាក់ថា សហព័ន្ធកីឡាសាកលវិទ្យាល័យអន្តរជាតិ និង​សហព័ន្ធ​កីឡា​សាកល​វិទ្យាល័យ​សាធារណ​រដ្ឋ​ប្រជាមានិតចិន និងគណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​សាកល​វិទ្យាល័យ​រដូវ​ក្ដៅ​ពិភព​លោក លើកទី៣១ បានអញ្ជើញកម្ពុជា ដើម្បីបញ្ជូនក្រុមកីឡាចូលរួម ដ្បិតការ​ប្រកួត​នៅ​ទី​ក្រុង Chengdu ឆ្នាំនេះ នឹងប្រព្រឹត្តទៅ ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ខាងមុខ៕ អត្ថបទ៖ លី ឈុនឡា 

Arsenal ដាក់សំណើ ៣០លានផោន ទិញខ្សែការពារហូឡង់ Jurrien Timber ពី Ajax

2023/06/21 05:37:58 pm        180
ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានដាក់សំណើក្នុងការនាំយកខ្សែការពារហូឡង់ Jurrien Timber ពីក្លិបហូឡង់ Ajax Amsterdam ដែលគេជឿថាមានតម្លៃប្រមាណ ៣០លានផោន។ ក្លិបនៅ Premier League មួយចំនួនដូចជា Manchester United ជាដើម រួមជាមួយ Bayern Munich សុទ្ធតែមានទំនាក់ទំនងចង់បានកីឡាករវ័យ ២២ ឆ្នាំរូបនេះ ដែលនៅ​សល់​កិច្ច​សន្យា​ជាមួយ​ Ajax ២ ឆ្នាំទៀត។ Arsenal ដែលជាជើងឯករង Premier League រដូវកាលមុន ត្រូវបាន​គេ​រំពឹង​ថា​ឈាន​មុខ​គេ​ក្នុង​ការ​នាំយក Jurrien Timber តែ Ajax គ្រោងទាមទាតម្លៃច្រើនជាងនេះ។ Jurrien Timber បានបង្ហាញខ្លួនសរុប ៤៧ ប្រកួតគ្រប់ក្របខណ្ឌឱ្យ Ajax រដូវកាលមុន បូក​រួម​ទាំង៦ប្រកួតនៅ UEFA Champions League ផងដែរ។ Timber បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិហូឡង់ ១៥ លើក និង​ជា​សមាជិក​របស់​ក្រុម​ជម្រើស​ជាតិ​ហូឡង់​នៅ World Cup ២០២២ ចូលលេងពេញទាំង ៤ ប្រកួតខណៈហូឡង់ឡើងដល់វគ្គ ៨ ក្រុម​ចុង​ក្រោយមុនពេលចាញ់ក្រុមជើងឯកអាហ្សង់ទីនដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី៕ អត្ថបទ៖នាង សុភាវុធ

កីឡាសូហ្វតិន្នីសកម្ពុជា សម្រេចបានលទ្ធផលលើសការរំពឹង ក្នុងការប្រកួតអន្ដរជាតិ នៅកូរ៉េ

2023/06/21 05:21:19 pm        209
ក្រុមកីឡាសូហ្វតិន្នីសកម្ពុជា បានសម្រេចលទ្ធផលយ៉ាងល្អប្រសើរលើសពីការរំពឹងទុក សម្រាប់​ការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Nonghyup Bank Incheon Korea Cup International Soft Tennis Tournament 2023 នៅសាធារណរដ្ឋកូរ៉េ ដោយដណ្ដើមបានមេដាយសរុប ៤គ្រឿង រួម​មាន​មេដាយ​មាស១ និងសំរឹទ្ធ ៣ ផ្ទុយកាលពីឆ្នាំមុន ដែលទទួលបានត្រឹមមេដាយសំរឹទ្ធ ១គ្រឿង​ប៉ុណ្ណោះ។គួរដឹងថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីជម្រើសជាតិរបស់ខ្លួន ៨រូប ចូលរួមកម្មវិធីបោះជំរំហ្វឹកហាត់ Jincheon Training Camps រយៈពេល ១៤ថ្ងៃ ដែល​ចាក​ចេញ​ពី​មាតុភូមិ កាលពីចុងខែឧសភា និងចូលរួមប្រកួត Korea Cup 2023  ជិត ១សប្ដាហ៍ នៅ​សាធារណ​រដ្ឋ​កូរ៉េ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែមិថុនានេះ ។ជាលទ្ធផលកីឡាករ ចន ម៉ាដា ដណ្ដើមមេដាយមាស១ លើវិញ្ញាសាវាយគូចម្រុះបុរស-នារី ដោយ​កីឡាករ​កម្ពុជា​រូបនេះ បានចាប់ដៃគូជាមួយកីឡាការិនីហ្វីលីពីន ហើយបាន​យក​ឈ្នះ​គូប្រកួត​ជា​បន្ដ​បន្ទាប់ ក្នុងនោះយកឈ្នះក្រុមកីឡាករ-កីឡាការិនីថៃ និងប៉ូឡូញ នៅជុំទី១ មុនយក​ឈ្នះ​ក្រុម​កីឡាករ​-កីឡាការិនីហ្វីលីពីន និងប៉ូឡូញ នៅជុំទី២ និងបន្ត​យកឈ្នះក្រុមកីឡាករ-កីឡាការិនី​ម៉ុង​ហ្គោលី និងថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ។លើសពីនេះ កីឡាករ ចន ម៉ាដា និងមិត្តរួមជាតិ ក៏ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងទៀត លើ​វិញ្ញាសាវាយគូបុរស។ រីឯមេដាយសំរឹទ្ធ២គ្រឿងទៀត ដណ្ដើមបានលើវិញ្ញាសាវាយក្រុមនារី ដោយ​កីឡាការិនី ឃី ម៉េងជួង ឃន ចន្ទរ៉ូសិកា និងកីឡាការិនី ហូរ ស្រីណុច និង​វិញ្ញាសា​វាយ​ឯកត្តជន​បុរស ដោយកីឡាករ សំ ចាន់កាប៊ី ។តាមរយៈការបោះជំរំហ្វឹកហាត់ និងចូលរួមប្រកួតនេះ ថ្នាក់ដឹកនាំ​សហព័ន្ធ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ នឹងធ្វើឲ្យក្រុមកីឡាករ-កីឡាការិនីសូហ្វតិន្នីសកម្ពុជា កើនទាំងបទពិសោធ និង​បច្ចេកទេស​ទ្វេរដង ពីព្រឹត្តិការណ៍ Korea Cup 2023 ត្បិតព្រឹត្តិការណ៍នេះ មានប្រទេ​សជា​ច្រើន​ទាំង​អាស៊ី និងអឺរ៉ុបសរុប ១៤ប្រទេសចូលរួម ដូចជា៖ ជប៉ុន តៃវ៉ាន់ ចិន ប៉ូឡូញ ឆែក ម៉ុងហ្គោលី ប៉ាគីស្ថាន ឥណ្ឌា ថៃ ហ្វីលីពីន វៀតណាម ទីម័រ កម្ពុជា និងម្ចាស់ផ្ទះកូរ៉េជាដើម៕ អត្ថបទ លី ឈុនឡា  

Max Verstappen ឈ្នះការប្រកួតនៅកាណាដាតាមស្មើកំណត់ត្រា Ayrton Senna

2023/06/19 11:33:03 pm        221
កីឡាករប្រណាំងរថយន្តហូឡង់ Max Verstappen បានប្រជែងឈ្នះការប្រណាំង Formula One នៅប្រទេសកាណាដា តាមស្មើកំណត់ត្រារបស់ Ayrton Senna ដែលឈ្នះសរុប ៤១ លើកក្នុងអាជីព។ចេញដំណើរមុខគេ ក្រោយឈ្នះការប្រកួតយកទីចេញដំណើរ កីឡាកររបស់ក្រុម Red Bull រូបនេះនាំមុខជាប់រហូតដល់ទីព្រ័ត្រ ជាជ័យជំនះលើកទី ៦ ក្នុងចំណោម ៨ ទីលានរដូវកាលនេះ។ កីឡាកររបស់ក្រុម Aston Martin, Fernando Alonso បានឆក់យកតំណែងលេខ ២ របស់ Lewis Hamilton ខណៈកីឡាករអង់គ្លេសធ្លាក់មកលេខ ៣ តាមពីក្រោយដោយកីឡាកររបស់ Ferrari, Charles Leclerc ដែលចេញដំណើរលេខ ១១ ដល់ទីលេខ ៤។ ជ័យជំនះរបស់កីឡាករវ័យ ២៥ ឆ្នាំរូបនេះធ្វើឱ្យគេពន្លាតការនាំមុខក្នុងតារាងជើងឯកដល់ទៅ ៦៩ ពិន្ទុដាច់ពីអ្នកលេខ ២ មិត្តរួមក្រុម Red Ball, Sergio Perez ខណៈលេខ ៣ គឺ Fernando Alsonso។សម្រាប់ Max Verstappen គិតមកដល់ពេលនេះគេបានប្រជែងឈ្នះសរុប ៤១ លើកហើយ ស្មើនឹងកំណត់ត្រារបស់កីឡាករប្រេស៊ីល Ayrton Senna។ យ៉ាងណាក្តី Max Verstappen នៅតាមពីក្រោយជាងពាក់កណ្តាលផ្លូវទៀត​បើប្រៀបធៀប​នឹងកីឡាករ​កំពូលៗផ្សេងទៀតរួមមាន Lewis Hamilton ឈ្នះសរុប ១០៣ លើក Michael Schumacher ៩១​ លើក Sebastian Vettel ៥៣ លើក និងកីឡាករបារាំង Alain Prost ៥១ លើក៕ អត្ថបទ៖ នាង សុភាវុធ 

Ja Morant ត្រូវ NBA ពិន័យ ២៥ ប្រកួតក្រោយបង្ហោះវីដេអូកាន់កាំភ្លើង​លើបណ្តាញ​សង្គម

2023/06/19 11:19:02 pm        400
តារាបាល់បោះរបស់ក្លិប Memphis Grizzlies, Ja Morant ត្រូវបាន NBA សំរេចដាក់ពិន័យ ២៥ ប្រកួត​មិនឱ្យពាក់ព័ន្ធនឹងសកម្មភាពបាល់បោះ បន្ទាប់ពី​បង្ហោះវីដេអូ​សកម្មភាព​ដែល​មាន​ការ​ប្រើប្រាស់​កាំភ្លើង។កីឡាករវ័យ ២៣ ឆ្នាំរូបនេះត្រូវបានក្លិបបាល់បោះ Memphis Grizzlies ខ្លួនឯងផ្អាក​សកម្មភាព​បាល់​បោះ​កាលពីខែឧសភា រួចមកហើយ ខណៈលើក​នេះ​គឺ​ជា​ការ​សំរេច​ចិត្ត​ពិន័យ​ផ្លូវ​ការ​ពី​ស្ថាប័ន​បាល់បោះ​អាមេរិក NBA។Ja Morant បានធ្វើការផ្សាយផ្ទាល់លើគណនី Instagram របស់ខ្លួនរួម​ជា​មួយ​មិត្តភក្តិ​របស់​ខ្លួន​មួយ​ចំនួន និងបានបង្ហាញឱ្យឃើញរូបភាពកាំភ្លើងនៅក្នុងរថយន្តរបស់គេ។ Morant ក្រោយមកក៏បានសុំទោសជាផ្លូវការផងដែរ និងព្រមទទួលស្គាល់ទង្វើរបស់ខ្លួន។ ជុំវិញរឿងនេះដែរ សមាគមកីឡាករបាល់បោះអាមេរិក ក៏បានរិះគន់ NBA ដែរពីការ​ផាក​ពិន័យ​ច្រើន​ប្រកួត​ពេក។ រដូវកាលថ្មី ២០២៣-២៤ នៃក្របខណ្ឌ NBA នឹងចាប់ផ្តើមនៅអំឡុងខែតុលា ខណៈ​នីមួយៗ​ត្រូវ​លេង ៨២ ប្រកួតនៃវគ្គវិលជុំលីគទាំងពីរភាគខាងលិច និងខាងកើត មុននឹងឈានដល់វគ្គ Play-Of​f។ការផាកពិន័យនេះមានន័យថា Ja Morant នឹងអវត្តមាន ២៥ ប្រកួតដំបូងរបស់ Memphis Grizzlies៕ អត្ថបទ៖នាង សុភាវុធ 

ប្រេស៊ីលពាក់ឯកសណ្ឋានខ្មៅលើកដំបូង ក្នុងការប្រកួតមិត្តភាពយកឈ្នះហ្គីណេ

2023/06/19 10:52:34 pm        219
ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានពាក់ឯកសណ្ឋានពណ៌ខ្មៅលើកដំបូងនៅ វគ្គទី១ នៃការ​ប្រកួតទល់នឹងហ្គីណេ លក្ខណៈមិត្តភាព។ ការប្រកួតដែលរៀបចំនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ការពាក់​ឯកសណ្ឋាន​ខ្មៅ​របស់​ប្រេស៊ីល គឺ​ជា​ផ្នែកមួយនៃយុទ្ធនាការលុបបំបាត់ការរើសអើង ជាតិសាសន៍ ពណ៌សម្បុរ។ សន្ទុះនៃការងើបឡើងវិញ រួមដៃគ្នាប្រឆាំងនៃការរើសអើងបែបនេះធ្វើឡើង បន្ទាប់​ពី​មាន​ការប្រមាថ រើសអើងជាច្រើនលើកលើខ្សែប្រយុទ្ធប្រេស៊ីលរបស់ Real Madrid, Vinicius Junior ជា​ពិសេស​ចុងក្រោយបំផុតក្នុងការប្រកួតក្របខណ្ឌអេស្ប៉ាញ La Liga រវាង Valencia ទទួល Real Madrid កាលពីខែឧសភាកន្លងទៅ។ កាលពីដើមខែមិថុនានេះ មនុស្ស ៧ នាក់ត្រូវបានឃាត់ខ្លួន និងទទួលទោស និងការ​ផាក​ពិន័យ​ផ្សេងៗ​ជុំវិ​ញទង្វើអមនុស្សធម៌លើកីឡាករប្រេស៊ីលរូបនេះ។ខ្សែបម្រើ Newcastle United, Joelinton បានបង្ហាញខ្លួនដំបូងឱ្យក្រុមជម្រើសជាតិប្រេស៊ីល និង​រក​បាន​គ្រាប់នាំមុខតែម្តងនៅនាទីទី ២៧។ Rodrygo រកបានគ្រាប់នាំមុខ ២-០ មុនពេលដែលហ្គីណេតាមពីក្រោយមួយគ្រាប់វិញមុនចប់វគ្គទី ១ ដោយ Serhou Guirassy។ វគ្គទី២ ក្រុមប្រេស៊ីលក៏បានផ្លាស់ប្តូរឯកសណ្ឋានមកជាពណ៌លឿងវិញ ខណៈដែល Eder Militao រកបានមួយគ្រាប់ដែរ មុនពេលដែល Vinicius Junior ស៊ុតបាល់ពិន័យ ១១ ម៉ែត្រ​គ្រាប់​បង្ហើយ​ឱ្យ​ប្រេស៊ីល​យកឈ្នះហ្គីណេ ៤-១៕ អត្ថបទ៖នាង សុភាវុធ

Spurs ទិញផ្តាច់ Dejan Kulusevski ពី Juventus តម្លៃ ២៥ លានផោន

2023/06/19 10:28:20 pm        194
ក្លិបបាល់ទាត់ Tottenham Hotspur បានសំរេចទិញផ្តាច់ Dejan Kulusevski ពី Juventus ហើយក្នុងតម្លៃ ២៥ លានផោន។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានចំណាយពេលលេងឱ្យក្លិបនៅទីក្រុងឡុងដ៍មួយនេះរយៈពេល ១៨ ខែមកហើយក្នុងកិច្ចសន្យាខ្ចី ១៨ ខែតាំងពីខែមករាឆ្នាំ ២០២២ ជាមួយនឹងលក្ខខណ្ឌទិញផ្តាច់ ២៩.២ លានផោន។ការសំរេចទិញផ្តាច់នៅពេលនេះ កីឡាករជម្រើសជាតិស៊ុយអែតរូបនេះ​បានចុះហត្ថលេខា​រយៈពេល ៥ឆ្នាំជាមួយ Spurs ក្នុងតម្លៃកាត់បន្ថយមកត្រឹម ២៥ លានផោន។ ក្នុងរយៈពេលខ្ចី ១៨ខែកន្លងមក Kulusevski ស៊ុតបញ្ចូលទីបាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៥៧ប្រកួត និងធ្លាប់ជួយ Spurs ទទួលបានកៅអី UEFA Champions League ក្នុងរដូវកាល​ដំបូង។ Kulusevski បង្ហាញខ្លួនបាន ២៩ ប្រកួតឱ្យក្រុមជម្រើសជាតិស៊ុយអែតរកបាន ២ គ្រាប់ ហើយ​នៅ​ខែធ្នូឆ្នាំ ២០២២ គេក៏បានក្លាយជាកីឡាករឆ្នើមបំផុតរបស់ស៊ុយអែតផងដែរ។ រំលឹកថា Dejan Kulusevski បានចាកចេញពីប្រទេសកំណើតរបស់ខ្លួនតាំងពីវ័យ ១៦ ឆ្នាំផ្លាស់​មក​លេងឱ្យ Atalanta មុនពេលផ្លាស់មកកាន់ Juventus នៅឆ្នាំ ២០២០ ក្នុងតម្លៃផ្ទេរ ៣០ លានផោន៕ អត្ថបទ៖នាង សុភាវុធ

អេស្ប៉ាញលើកពាន UEFA Nations League ក្រោយឈ្នះក្រូអាស៊ីបាល់ ១១ ម៉ែត្រកាត់សេចក្តី

2023/06/19 08:58:03 pm        135
ក្រុមបាល់ទាត់គោជល់អេស្ប៉ាញ បានក្លាយជាម្ចាស់ជើងឯកនៃក្របខណ្ឌ UEFA Nations League ក្រោយយកឈ្នះក្រូអាស៊ីនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Rotterdam ប្រទេសហូឡង់ ក្រុមទាំងពីរលេងពេញ ១២០ នាទីទាំងម៉ោងបន្ថែមគ្មានគ្រាប់បាល់បញ្ចូលទីឡើយ មុនពេលដែលឈានដល់វគ្គ ១១ ម៉ែត្រកាត់សេចក្តី Dani Carvajal គឺជាអ្នកស៊ុតសំរេចគ្រាប់ចុងក្រោយឱ្យអេស្ប៉ាញយកឈ្នះ ៥-៤ បន្ទាប់ពី Unai Simon សង្គ្រោះបាល់របស់ Bruno Petkovic បានសំរេច។នេះជាពានរង្វាន់អន្តរជាតិដំបូងរបស់ក្រុមគោជល់អេស្ប៉ាញក្នុងរយៈពេល ១១ ឆ្នាំ បន្ទាប់ពីខកខានតាំងពីឈ្នះជើងឯក Euro ២០១២។ ជ័យជំនះនេះមានន័យថាអេស្ប៉ាញជាក្រុមទាំងពីរដែលឈ្នះជើងឯកជើងឯក World Cup, Euro និង Nations League បន្ទាប់ពីបារាំងដែលធ្វើបានដូចគ្នានេះពេលយកឈ្នះអេស្ប៉ាញ នៅវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ ២០២១។ ជាមួយគ្នានោះដែរ ក្រូអាស៊ីនៅតែបន្តរង់ចាំទៀតក្នុងការចង់ឈ្នះជើងឯកអន្តរជាតិលើកដំបូង បន្ទាប់ពីបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រម្តងហើយម្តងទៀត៕អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM