Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Manchester City ត្រលប់មកពីទឹកដីទួកគីវិញត្រៀមដង្ហែរពាន ៣ ថ្ងៃចន្ទនេះ

2023/06/12 06:23:06 pm        524
ក្រុមបាល់ទាត់ Manchester City បានហោះហើរត្រលប់មកកាន់ទឹកដីអង់គ្លេសពីទីក្រុង Istanbul ប្រទេសទួកគីវិញនៅថ្ងៃអាទិត្យម្សិលមិញក្រោយឈ្នះជើងឯក UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប។Manchester City បានយកឈ្នះ Inter Milan នៅវគ្គផ្តាច់ព្រ័ត្រ ១-០ តាមរយៈគ្រាប់បាល់របស់ Rodri។ ក្រុមរបស់លោក Pep Guardiola មានរដូវកាលដ៏អស្ចារ្យរបស់ខ្លួនក្រោយឈ្នះពាន ៣ បីក្នុងមួយរដូ​វកាលរួមមាន English Premier League, FA Cup និង UEFA Champions League។ Pep Guardiola ក៏បានក្លាយជាអ្នកចាត់ការទី ២ នៅទឹកដីអង់គ្លេសដែលដឹកនាំក្រុមឈ្នះពាន ៣ ក្នុងមួយរដូវកាល បន្ទាប់ពី Sir Alex Ferguson ដែលដឹកនាំ Manchester United ធ្វើបានបែបនេះកាលពីឆ្នាំ ១៩៩៩។ Manchester City នឹងដង្ហែរពានរង្វាន់ ៣ របស់ខ្លួននៅតាមដងវិធីក្នុងទីក្រុង Manchester នៅថ្ងៃចន្ទនេះ៕ អត្ថបទ៖នាង សុភាវុធ

Francesco Bagnaia ឈ្នះការប្រកួត MotoGP លើទឹកដីអ៊ីតាលីពន្លាតការនាំមុខ​ក្នុងតារាងជើងឯកពិភពលោក

2023/06/12 06:12:31 pm        222
កីឡាករប្រណាំងម៉ូតូអ៊ីតាលី Francesco Bagnaia បានប្រជែងឈ្នះការប្រណាំង MotoGP នៅលើទឹកដីអ៊ីតាលី របស់ខ្លួន បន្តពន្លាតពិន្ទុនាំមុខក្នុងតារាងជើងឯកពិភពលោក។ កីឡាកររបស់ក្រុមប្រណាំង Ducati រូបនេះបានមកដល់ទីព្រ័ត្រមុនគេ តាមពីក្រោយដោយ Jorge Martin និង Johann Zarco។កីឡាករម្ចាស់ផ្ទះអ៊ីតាលីមួយរូបទៀត Luca Marini ដែលជិឱ្យក្រុមរបស់ Valentino Rossi, VR46 Racing បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ៤។ ចំណែកឯជើងឯកពិភពលោក ៦ សម័យ Marc Marquez មិនអាចបញ្ចប់ការប្រកួតបានឡើយ ដោយដួលម៉ូតូដូចគ្នានឹងប្អូនប្រុស Alex Marquez ផងដែរ។ សូមបញ្ជាក់ថា នេះជ័យជំនះទី ៣ ក្នុងរដូវកាលនេះសម្រាប់អ្នកការពារតំណែងជើងឯក Francesco Bagnaia ដែលធ្វើឱ្យគេមានសរុប ១៣១ ពិន្ទុក្នុងតារាងជើងឯកពិភពលោក ២១ ពិន្ទុនាំមុខ Marco Bezzecchi ដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ ៩ ក្នុងការប្រកួត​នៅអ៊ីតាលីនេះ៕ អត្ថបទ៖នាង សុភាវុធ

អាហ្សង់ទីនហ្វឹកហាត់នៅលើទឹកដីចិន ត្រៀមការប្រកួតមិត្តភាពទល់នឹងអូស្រ្តាលី

2023/06/12 05:57:51 pm        562
ក្រុមជើងឯកពិភពលោកអាហ្សង់ទីន បាន​ប្រមូល​ផ្តុំ​ហ្វឹកហាត់​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេសចិន​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ មុនការប្រកួតទល់នឹងក្រុមអូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍ខាងមុខ។ Lionel Messi ដែលទើបប្រកាសពីការផ្លាស់ទៅកាន់ទឹកដីអាមេរិកចូលរួមជាមួយ Inter Miami នោះ ក៏មានវត្តមានក្នុងការហ្វឹកហាត់នៅកីឡដ្ឋានអូឡាំពិកទីក្រុងប៉េកាំងផងដែរ។ Messi នឹងដឹកនាំក្រុមអាហ្សង់ទីនជួបអូស្រ្តាលីនៅកីឡដ្ឋាន Worker’ Stadium ដែលទើបសាង​សង់​ថ្មី​នៅទីក្រុងប៉េកាំង។ ក្រុមទាំងពីរអាហ្សង់ទីន និងអូស្រ្តាលីក៏ធ្លាប់ជួបគ្នានៅ World Cup 2022 ទឹកដី​កាតា​កន្លង​មក​ដែរ​ដោយ​នៅ​ពេល នោះអាហ្សង់ទីនបានយកឈ្នះ ២-១ នៅវគ្គ ១៦ ក្រុមចុងក្រោយ ដែល​រួម​មាន​គ្រាប់​បាល់បញ្ចូលទីរបស់ Lionel Messi ផងដែរ៕ អត្ថបទ៖ នាង សុភាវុធ

បុរសជនជាតិបារាំង រំពឹងមានការប្រកួត World Cup នៅកម្ពុជានាថ្ងៃអនាគត ក្រោយ​ជោគជ័យខ្លាំងក្នុងស៊ីហ្គេម

2023/06/12 05:45:47 pm        2434
លោក Paul Raguenaud បានស្ញើចសរសើរជាខ្លាំង ចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និង​អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានយ៉ាងអស្ចារ្យ ហើយលោករំពឹងថា នឹងមានការប្រកួត​បាល់ទាត់ពិភពលោក World Cup នៅកម្ពុជា នាថ្ងៃអនាគត។ការលើកឡើងនេះ បន្ទាប់ពីបុរសជនជាតិបារាំងរូបនេះ បានចូលរួម​ទិវារត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ារ៉ាតុងអន្ដរជាតិ លើកទី១១ នៅមុខព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃទី១១ ខែ​មិថុនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល គម្រប់ ៨៧ យាងចូល ៨៨ព្រះវស្សា ក្នុងឆ្នាំ២០២៣ នេះ ។ភ្ជាប់ជាមួយការសរសើរពីការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ លោក Paul Raguenaud បានរំឮក និងសរសើរពីការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា កាលពីថ្មីៗ ដែល​រៀបចំ​បានយ៉ាងល្អ ពិសេសពិធីបើក-បិទ ។ រីឯលទ្ធផលបច្ចេកទេសវិញ ក៏ល្អប្រសើរដែរ ។ ហេតុនេះ លោកជឿជាក់ថា កម្ពុជានឹងអាចរៀបចំព្រឹត្តិការណ៍កីឡាធំៗជាច្រើនទៀត ហើយលោករំពឹងថា នៅថ្ងៃអនាគត នឹងមានការប្រកួត World Cup នៅកម្ពុជាដែរ ។គួរដឹងថា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា កាលពីថ្មីៗ បានក្លាយ​ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ និងជាការចងចាំមួយមិនអាចបំភ្លេចបាន សម្រាប់ប្រជាជនកម្ពុជា តំបន់ និង​ចលនា​អូឡាំពិកពិភពលោក ចំពោះទស្សនីយភាពដ៍អស្ចារ្យ ដែលត្រូវបានបង្ហាញក្នុងពិធីបើក-បិទ ក៏​ដូចជាការផ្ទុះនូវចលនាមហាជនចូលរួមទស្សនាការប្រកួតកីឡាភ្លុកទឹកភ្លុកដីស្ទើរមិនគួរឲ្យជឿ រហូត​ទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីបណ្ដាប្រតិភូអន្ដរជាតិ និងពិភពលោក ។ក្រឡេកមកចាប់អារម្មណ៍ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១១ ក៏បានបញ្ចប់ដោយជោគជ័យផងដែរ សម្រាប់ការរៀបចំលើ ៤វិញ្ញាសា រួមមានរត់ចម្ងាយ ២១​គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ២,៥០០ម៉ែត្រ ដែលមានអ្នកចូលរួមសរុបជិត ៤ពាន់នាក់៕ អត្ថបទ៖ លី ឈុនឡា

បឹងកេត និងស.ស.យ.ក បន្ដរៀបចំជើងឯកកុមារ ដើម្បីអបអរទិវាកុមារអន្ដរជាតិ

2023/06/12 05:31:35 pm        293
ក្លិបបាល់ទាត់បឹងកេត និងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បាន​សហការ​ជាមួយ​ក្រុមហ៊ុន AIA បន្ដរៀបចំការប្រកួតបាល់ទាត់ “ជើងឯកកុមារ” លើកទី៣ ឆ្នាំ២០២៣ ដើម្បី​អបអរសាទរ “ទិវាកុមារអន្ដរជាតិ” ០១-មិថុនា កាលពីថ្មីៗកន្លងទៅ ។លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត បានសម្ដែងសេចក្ដីសោមនស្សរីករាយជាខ្លាំង ដែល​ការ​ប្រកួត​នេះ ក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីផ្ដល់ឱកាសដល់យុវជនទាំងអស់ បាន​ចូលរួម​លេងកីឡា ផ្សារភ្ជាប់មិត្តភាព សាមគ្គីភាព រវាងកីឡាករ និងកីឡាករ ក្រុមនីមួយៗ ក៏ដូចជា​អាណាព្យាបាល​កីឡាករទាំងអស់ផងដែរ ។ជាមួយគ្នាដែរ លោកស្រីបានថ្លែងអំណរគុណ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ដែល​តែងតែយកចិត្តទុកដាក់ស្ទើរគ្រប់វិស័យ ពិសេសវិស័យកីឡា ដែលតែងចូលរួម​សហការ​រៀបចំ​បង្កើត​ឲ្យមានកម្មវិធីកីឡាជាច្រើន ដើម្បីឲ្យយុវជនមានសុខភាពល្អ កម្លាំងមាំមួន ដើម្បីជា​អនាគត​របស់​ប្រទេសជាតិ ។ក្នុងនាមប្រធានក្លិប និងជាម្ដាយរបស់កីឡាករផង លោកស្រី សម្ដែងក្ដីរំភើប ដែលឃើញកុមារ និងយុវជនទាំងអស់ បានបង្ហាញសមត្ថភាពតាមរយៈការប្រកួតនេះ ហើយ​លោកស្រី​ក៏បាន​លើក​ទឹកចិត្ត​ឲ្យយុវជនទាំងអស់ ប្រកាន់ភ្ជាប់នូវស្មារតីក្រុម គោលការណ៍ Fair Play និងបទបញ្ជា​ការប្រកួត ដើម្បីក្លាយជាយុវជនបន្ដវេន សម្រាប់វិស័យកីឡាបាល់ទាត់ជាតិទៀតផង ។សូមបញ្ជាក់ថា ការប្រកួតជើងឯកកុមារនេះ មាន ៣កម្រិតអាយុ ក្នុងនោះការប្រកួតជើង​ឯក​កុមារ U11 និង U13  ក្រុមជើងឯក បានទៅក្រុមសាលាបាល់ទាត់បឹងកេត Rouy7 ដូចគ្នា គ្រា​ដែល​ការប្រកួតជើងឯក U15 ក្រុមជើងឯក បានទៅក្រុមសាលាបាល់ទាត់ ISI ដង្កោសែនជ័យ៕ អត្ថបទ៖ លី ឈុនឡា

ឌិត សំណាង បានកៅអីប្រកួតជើងឯកពិភពលោក ក្រោយឈ្នះ​មេដាយប្រាក់​ចំបាប់​ឆ្នេរខ្សាច់

2023/06/12 05:18:05 pm        523
កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា ឌិត សំណាង បាន​ទទួល​កៅអីចូល​រួម​ប្រកួតកីឡាចំបាប់​ជើងឯកពិភពលោក ឆ្នាំ២០២៣ នៅកោះបាលី នាខែសីហាខាងមុខ បន្ទាប់ពីកញ្ញា​ដណ្ដើម​មេដាយប្រាក់ នៃការប្រកួតកីឡាចំបាប់ឆ្នេរខ្សាច់ពិភពលោក (Beach Wrestling World Series 2023 នៅប្រទេសសិង្ហបុរី កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នេះ ។តាមការបញ្ជាក់របស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានឲ្យដឹងថា ក្នុងការប្រកួតកម្រិតពិភពលោកនេះ កីឡាការិនី ឌិត សំណាង ធ្វើបានយ៉ាងល្អ ដោយបាន​យក​ឈ្នះគូប្រកួត ៥ប្រកួតជាប់ៗគ្នា រួមមានឈ្នះកីឡាការិនីអាហ្វ្រិក កេនយ៉ា បារាំង អេស្ប៉ាញ និង​កីឡាការិនី​ចិន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ប៉ុន្ដែសោកស្ដាយ នៅវគ្គផ្ដាច់ព្រ័ត្រ សំណាង បាន​ចាញ់កីឡាការិនីរ៉ូម៉ានី Priceputu នាំឲ្យនាងធ្វើបានមេដាយប្រាក់ប៉ុណ្ណោះ ។យ៉ាងណាមិញសមិទ្ធផល នៃការចូលរួមលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាចំបាប់ឆ្នេរខ្សាច់​ពិភព​លោក​នេះ បានធ្វើឲ្យកីឡាការិនី ឌិត សំណាង ក្លាយជាកីឡាការិនីចំបាប់កម្ពុជាដំបូង ដែល​ទទួល​បានកៅអីចូលរួមប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកពិភពលោក នៅកោះបាលី ប្រទេស​ឥណ្ឌូនេស៊ី នាខែសីហា ឆ្នាំ២០២៣ ខាងមុខ ។ លោក ខេស៊ី រំពឹងថា សំណាង នឹង​ធ្វើ​បាន​កាន់​តែល្អ បន្ទាប់ពីកញ្ញាទទួលបានបទពិសោធន៍ និងធ្វើបានល្អក្នុងការប្រកួតឆ្នេរខ្សាច់នេះ ។សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាចំបាប់ឆ្នេរខ្សាច់ពិភពលោក ឆ្នាំ២០២៣ នេះ កម្ពុជាបាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៦រូប ទៅចូលរួមប្រកួត ក្រោមការ​ឧបត្ថម្ភ​ទាំង​ស្រុង​របស់​លោក ខេស៊ី បាណេត ក្នុងនោះមានកីឡាករ ហេង វុទ្ធី ឈឿន ឈាង, ឆាំ ពិស៊ិន កីឡាការិនី ឌិត សំណាង និងកីឡាការិនី សឿន នឿន ដែលធ្វើការប្រកួតពីថ្ងៃទី១០-១១ ខែមិថុនា​ចុង​សប្ដាហ៍​កន្លង​ទៅ នៅប្រទេសសិង្ហបុរី៕ អត្ថបទ៖ លី ឈុនឡា

កុមារីកម្ពុជា ២៤នាក់ ទៅហ្វឹកហាត់ជាមួយគ្រូ Spurs នៅប្រទេសថៃ

2023/06/12 05:07:40 pm        282
កុមារីកម្ពុជា ២៤នាក់ ត្រូវបានអង្គការផ្កាយសមុទ្រ បញ្ជូនទៅ​ហ្វឹកហាត់​បាល់ទាត់​ជាមួយ​គ្រូ​បង្វឹក​អាជីព​របស់​ក្លិប Tottenham Hotspurs នៅកោះសាម៉ុយ ប្រទេសថៃ រយៈពេលជិត ១សប្ដាហ៍ ចាប់​ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នេះ ។ថ្លែងក្នុងឱកាសជូនដំណើរក្រុមបាល់ទាត់កុមារីកម្ពុជា នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ កាល​ពី​ថ្ងៃទី១១ ខែមិថុនា លោកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ បាន​សម្ដែង​នូវ​សេចក្ដីរីករាយជាខ្លាំង ដែលកុមារីកម្ពុជា ទទួលបានឱកាសទៅហ្វឹកហាត់ក្រៅប្រទេស ។ លោក​ស្រីរំពឹងថា បេសកកម្មមួយនេះ នឹងក្លាយជា​បទ​ពិសោធន៍​ដ៏​សំខាន់​សម្រាប់​ពួក​គេ​នា​ពេល​អនាគត​។ជាមួយគ្នាដែរ កុមារី ឈាង ចាន់វត្តី បានថ្លែងទាំងអារម្មណ៍អរផង ភ័យផង មុនឡើងយន្ដថា ខ្លួន​ពិត​ជា​សប្បាយចិត្ត ហើយបានចាត់ទុកនេះគឺជាឱកាសមួយដ៏ល្អ ដើម្បីពង្រឹងសមត្ថភាព ហើយ​ទទួល​បាន​ចំណេះដឹងថ្មីៗ សម្រាប់យកមកអនុវត្តនៅប្រទេសរបស់កម្ពុជាវិញ ។គួរដឹងថា នេះគឺជាលើកដំបូងហើយ ដែលអង្គការផ្កាយសមុទ្រ បាន​បញ្ជូន​កីឡាការិនី​ទៅ​ហាត់​ក្រៅ​ប្រ​ទេសជាមួយគ្រូបង្វឹក Spurs ប៉ុន្ដែកន្លងមក ក្រោម​កិច្ច​សហការ​ជា​មួយ​ក្រុម​ហ៊ុន AIA អង្គការលេចធ្លោរមួយនេះ ក៏ធ្លាប់មានការអញ្ជើញ​គ្រូ​បង្វឹក​ពី​ក្លិប​លីគ​កំពូល​អង់គ្លេស​មួយ​នេះ មកបង្ហាត់ដល់កុមារ និងយុវជនរបស់ខ្លួន នៅរាជធានីភ្នំពេញផងដែរ៕ អត្ថបទ៖ លី ឈុនឡា

លទ្ធផលក្រោយការប្រកួតកីឡាអ៊ុកជនពិការវិញ្ញាសា Standard Chess ជុំទី៤ នារសៀលថ្ងៃមិញ

2023/06/07 01:07:44 am        131
ភ្នំពេញ ៖ បន្ទាប់ពីការប្រកួតរបស់ក្រុមកីឡាករកីឡាការិនីប្រទេសចំនួន០៨ ក្នុងកីឡាអ៊ុកជនពិការ នៃព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ លើវិញ្ញាសា Standard Chess ជុំទី៤ត្រូវបានបញ្ចប់នៅវេលាល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះរួចមក លទ្ធផលត្រូវបានបង្ហាញ ។វិញ្ញាសា Pi ទាំងផ្នែកបុរស និងនារី គឺក្រុមកីឡាករ និងកីឡាការិនីហ្វីលីពីនជាអ្នកទទួលបានជ័យជំនះ ។ វិញ្ញាសាB1 ផ្នែកបុរស កីឡាករវៀតណាមជាអ្នកទទួលជ័យជំនះ ។ វិញ្ញាសាដដែលផ្នែកនារី កីឡាការិនីឥណ្ឌូនេស៊ី ទទួលជ័យជំនះ ។ វិញ្ញាសាB2B3 ផ្នែកបុរស កីឡាករហ្វីលីពីនទទួលជ័យជំនះ ។ វិញ្ញាសាដដែលផ្នែកនារី កីឡាការិនីឥណ្ឌូនេស៊ី ជាអ្នកទទួលបានជ័យជំនះ ។ការប្រកួតលើវិញ្ញាសា Standard Chess នេះគឺមានវិញ្ញាសាចំនួន០៣តូចៗសម្រាប់ផ្នែកបុរស និងនារី នៅក្នុងហ្នឹងផង ដែរ ដោយរួមមាន ៖ វិញ្ញាសារ Pi ជាវិញ្ញាសារសម្រាប់ជនពិការធម្មតា , វិញ្ញាសារB1 ជាវិញ្ញាសារសម្រាប់ជន ពិការ​ភ្នែក ទាំងស្រុង និង វិញ្ញាសា B2B3 ជាវិញ្ញាសាសម្រាប់ជនដែលមានភ្នែកមើលមិនសូវច្បាស់ ឬហៅថា ភ្នៀលៗ និង ជនគរថ្លង់ជាដើម ។ ក្នុងនោះដែរកម្ពុជា គឺបានចូលរួមតែក្នុង១វិញ្ញាសាប៉ុណ្ណោះ គឺប្រកួតក្នុងវិញ្ញាសា Pi ផ្នែកបុរស ។ប្រទេសទាំង០៨ ដែលចូលរួមក្នុងការប្រកួតកីឡាអ៊ុកជនពិការ នៅក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ រួមមាន ៖ ប្រទេសកម្ពុជា , ឥណ្ឌូនេស៊ី , ថៃ , ម៉ាឡេស៊ី , ម៉ាយ៉ានម៉ា , ហ្វីលីពិន , ទីម័ន និងប្រទេស វៀតណាម ។ ដែលក្រុមកីឡាករ នៃប្រទេសទាំង០៨ ប្រកួតលើវិញ្ញាសា០៣ធំៗ មាន ៖ Rapid Chess ( ដែលមានថេរវេលា ២៥នាទី បន្ថែមថែម ១០វិនាទី ) , វិញ្ញាសារ Standard chess ( ដែលមានថេរះវេលា ៦០នាទី បន្ថែម១៥វិនាទី ) និងវិញ្ញាសាBlitz Chess ( ដែលមានថេរវេលា ៥នាទី បន្ថែម៣វិនាទី ) ៕ អត្ថបទ ៖ លីហេង

លទ្ធផលក្រោយការប្រកួតកីឡាអុកជនពិការវិញ្ញាសា Standard Chess ជុំទី៣ ព្រឹកមិញ

2023/06/06 08:05:58 pm        214
ភ្នំពេញ៖ បន្ទាប់ពីការប្រកួតរបស់ក្រុមកីឡាករកីឡាការិនីប្រទេសចំនួន០៨ ក្នុងកីឡាអុកជនពិការ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ លើវិញ្ញាសា Standard Chess ជុំទី៣ ត្រូវបានបញ្ចប់ នៅវេលាថ្ងៃត្រង់ទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះរួចមកលទ្ធផលត្រូវបានបង្ហាញ ។ សម្រាប់ការប្រកួតជុំទី៣នេះ វិញ្ញាសា B1 ផ្នែកបុរស ក្រុមកីឡាករឥណ្ឌូនេស៊ី ទទួលបានជ័យជំនះ ។ វិញ្ញាសាផ្នែកនារី ក្រុមកីឡាការិនីវៀតណាម ទទួលជ័យជំនះ ។ វិញ្ញាសា B2B3 ផ្នែកបុរស ក្រុមកីឡាករឥណ្ឌូនេស៊ី ទទួលជ័យជំនះ ។ វិញ្ញាសា ផ្នែកនារី ក្រុមកីឡាការិនីថៃ ទទួលជ័យជំនះ ។ ដោយឡែកវិញ្ញាសា Pi ផ្នែកបុរសឥណ្ឌូនេស៊ី ទទួលជ័យជំនះ ។ វិញ្ញាសាដដែល ផ្នែកនារី ក្រុមកីឡាការិនីហ្វីលីពីន ជាអ្នកទទួលជ័យជំនះ ។សូមបញ្ជាក់ថា ក្រោយចប់ការប្រកួតលើវិញ្ញាសា Standard Chess ជុំទី៣នេះហើយនោះ នៅវេលាម៉ោង១៤ រសៀលថ្ងៃខែដដែល ក៏នឹងមានការប្រកួតលើវិញ្ញាសាដដែល ក្នុងជុំទី០៤បន្តទៀត ។ការប្រកួតលើវិញ្ញាសា Standard Chess នេះ គឺមានវិញ្ញាសាចំនួន០៣តូចៗសម្រាប់ផ្នែកបុរស និងនារី នៅក្នុងហ្នឹងផងដែរ ដោយរួមមាន វិញ្ញាសា Pi ជាវិញ្ញាសាសម្រាប់ជនពិការធម្មតា , វិញ្ញាសាB1 ជាវិញ្ញាសាសម្រាប់ជនពិការភ្នែកទាំងស្រុង និង វិញ្ញាសា B2B3 ជា​វិញ្ញាសា​សម្រាប់ជនដែលមានភ្នែកមើលមិនសូវច្បាស់ ឬហៅថា ភ្នៀលៗ និងជនគរថ្លង់ជាដើម ។ ក្នុងនោះដែរ កម្ពុជា គឺបានចូលរួមតែក្នុង១វិញ្ញាសាប៉ុណ្ណោះ គឺប្រកួតក្នុងវិញ្ញាសា Pi ផ្នែកបុរស ។ ប្រទេសទាំង០៨ដែលចូលរួមក្នុងការប្រកួតកីឡាអុកជនពិការ នៅពេលនេះ រួមមាន ៖ ប្រទេសកម្ពុជា , ឥណ្ឌូនេស៊ី , ថៃ , ម៉ាឡេស៊ី , ម៉ាយ៉ានម៉ា , ហ្វីលីពិន , ទីម័រ និងប្រទេសវៀតណាម ។ ដែលក្រុមកីឡាករ នៃប្រទេសទាំង០៨ ប្រកួតលើវិញ្ញាសា០៣ធំៗ មាន ៖ Rapid Chess ( ដែលមានថេរះវេលា ២៥នាទី បន្ថែមថែម ១០វិនាទី ) , វិញ្ញាសា Standard chess ( ដែលមានថេរវេលា ៦០នាទី បន្ថែម១៥វិនាទី ) និងវិញ្ញាសា Blitz Chess ( ដែលមានថេរវេលា ៥នាទី បន្ថែម៣វិនាទី ) ៕ អត្ថបទ » លីហេង 

អត្តពលិកជនពិការកម្ពុជា សំណូមពរប្រជាពលរដ្ឋចូលរួមគាំឲ្យបានច្រើន ដ្បិតប្រកួតថ្ងៃដំបូង មិនសូវមានអ្នកទស្សនា

2023/06/03 03:07:36 am        139
ភ្នំពេញ ៖ កីឡាបាល់បោះជិះរទេះជនពិការ គឺជាប្រភេទកីឡា ដែលបានចាប់ផ្ដើមការប្រកួតមុនគេ ក្នុងព្រឹត្តិការណ៍​កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា លើវិញ្ញាសាបុរស-នារី ៣នាក់ ទល់ ៣នាក់ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ ការប្រកួតថ្ងៃដំបូងនេះ ពុំសូវមានទស្សនិកចូលរួមទស្សនានោះទេ បើធៀបនឹងការ​ប្រកួតកីឡាស៊ីហ្គេម លើកទី១២ លើប្រភេទកីឡាបាល់បោះដូចគ្នា នៅទីតាំងដូចគ្នា កាលពីថ្មីៗ ។ តាមរយៈនេះ អត្តពលិកជនពិការកម្ពុជា បានសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកទឹក​ចិត្តដល់​កីឡាករ-កីឡាការិនី ក៏ដូចជាលើកមុខមាត់ប្រទេសជាតិផងដែរ ។កីឡាការិនី អាន ស៊ីណែត និងកីឡាករ ចក់ ចាន់ សមាជិកក្រុមបាល់បោះជិះរទេះជនពិការជម្រើសជាតិកម្ពុជា បានលើក​ឡើងថា ប្រសិនបើមានប្រជាពលរដ្ឋចូលរួមទស្សនាច្រើន នឹងធ្វើឲ្យពួកគេកាន់តែមានកម្លាំងចិត្ត សម្រាប់ការ​ប្រកួត​ប្រជែង និងដណ្ដើមលទ្ធផលល្អជូនជាតិ ។ ហេតុនេះ ពួកគេសង្ឃឹមថា ការប្រកួតបន្ដបន្ទាប់ ក៏ដូចជាតាម​ប្រភេទកីឡា​ផ្សេងៗ នឹងមានអ្នកទស្សនាច្រើន ។​គួរដឹងថា មុនឈានដល់ពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅល្ងាចថ្ងៃទី០៣ ខែមិថុនា ក្រុមបាល់បោះជិះរទេះជនពិការកម្ពុជា បានឡើងដល់វគ្គដណ្ដើមមេដាយ ទាំងបុរស និងនារី ក្នុងនោះក្រុម​បុរស ត្រូវជួបក្រុម៉ាឡេស៊ី ដើម្បីដណ្ដើមមេដាយសំរឹទ្ធ ខណៈក្រុមនារី ត្រូវជួបថៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីការពារមេដាយ​មាស នៅព្រឹកថ្ងៃសៅ៍ចុងសប្ដាហ៍នេះ នៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។ ដូច្នេះសង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ នឹងចូលរួមទស្សនាឲ្យបានច្រើនកុះករក្នុងការប្រកួតដ៏សំខាន់នេះ ៕ អត្ថបទ ៖ លី ឈុនឡា​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM