Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

អាស៊ានប៉ារ៉ាហ្គេម ២០២៣៖ ក្រុមបាល់បោះជិះរទេះកម្ពុជា ឡើងវគ្គដណ្ដើមមេដាយ ខណៈក្រុមនារី ត្រូវជួបថៃ ការពារមេដាយមាស

2023/06/03 02:58:26 am        216
ភ្នំពេញ ៖ ការប្រកួតកីឡាបាល់បោះជិះរទេះជនពិការ លើវិញ្ញាសាបុរស-នារី ៣នាក់ ទល់ ៣នាក់ នៃព្រឹត្តិការណ៍​កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់ការប្រកួតវិលជុំសន្សំពិន្ទុហើយ ក្រោយ​ចំណាយពេលប្រកួត ១ថ្ងៃពេញ នៅថ្ងៃទី០២ ខែមិថុនានេះ ដោយក្រុមម្ចាស់ផ្ទះកម្ពុជា បានឈានដល់​វគ្គដណ្ដើម​មេដាយទាំងបុរស និងនារី ពិសេសក្រុមបាល់បោះជិះរទេះកម្ពុជា ត្រូវជួបក្រុមថៃ ដើម្បីការពារមេដាយមាស នៅវគ្គផ្ដាច់ព្រ័ត្រ ។សម្រាប់ក្រុមបាល់បោះនារីកម្ពុជា បានឆ្លងកាត់ ៣ប្រកួតក្នុងវគ្គសន្សំពិន្ទុ ដោយលឈ្នះ ២ ពោលគឺឈ្នះហ្វីលីពីន ១៤-០ និងឈ្នះឡាវ ១៦-១ និងចាញ់ ១ គឺចាញ់ក្រុមថៃ ១០-៧ រកបាន ៥ពិន្ទុ ឈរលេខ២ ចាញ់ប្រៀបក្រុមថៃ ដែលយកឈ្នះ ៣ប្រកួតជាប់គ្នា រកបាន ៦ពិន្ទុពេញ ។ជាមួយលទ្ធផលនេះ កីឡាការិនី អាន ស៊ីណែត ប្រធានក្រុមកម្ពុជា បានទទួលស្គាល់ថៃ គឺជាក្រុមខ្លាំង ដែលមាន​បច្ចេកទេសលេងល្អ តែយ៉ាងណាក្នុងវគ្គផ្ដាច់ព្រ័ត្រ លោកស្រីជឿជាក់លើមិត្តរួមក្រុមនឹងធ្វើបានល្អឡើងវិញ ដើម្បីការពារមេដាយមាសជូនជាតិឲ្យបាន ។​ដោយឡែកក្រុមបាល់បោះជិះរទេះផ្នែកបុរសកម្ពុជាវិញ បានបញ្ចប់ការប្រកួតសន្សំពិន្ទុ ដោយឈរលេខ៤ បន្ទាប់​ពីឆ្លងកាត់ ៤ប្រកួតឈ្នះ ១ និងចាញ់ ៣ ពោលគឺឈ្នះក្រុមឥណ្ឌូនេស៊ី ដែលជាម្ចាស់មេដាយសំរឹទ្ធឆ្នាំចាស់ ធ្វើឲ្យ​កម្ពុជា មានឱកាសឡើងវគ្គបន្ដ ដោយត្រូវជួបក្រុម៉ាឡេស៊ី ដើម្បីដណ្ដើមមេដាយសំរឹទ្ធ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នេះ ។កីឡាករ ចក់ ចាន់ សមាជិកក្រុមបាល់បោះជិះរទេះកម្ពុជា បានលើកឡើងថា ទោះបីក្រុមខ្លួនរងបរាជ័យ ៣ប្រកួត​ដំបូង តែក្រុមខ្លួនមិនបោះបង់ការខំប្រឹងនោះទេ ដោយព្យាយាមផ្លាស់ប្ដូរយុទ្ធសាស្ដ្រ រហូតយកឈ្នះឥណ្ឌូនេស៊ី ដើម្បីឡើងវគ្គបន្ដ ។ លោកសង្ឃឹមថា ការដណ្ដើមមេដាយសំរឹទ្ធ ជាមួយម៉ាឡេស៊ី ក្រុមខ្លួននឹងធ្វើបានកាន់តែល្អ ទោះបីធ្លាប់រងបរាជ័យក្នុងវគ្គសន្សំពិន្ទុក៏ដោយ ។សូមបញ្ជាក់ថា ការប្រកួតកាត់សេចក្ដីរកក្រុមជយលាភីមេដាយលើវិញ្ញាសា ៣នាក់ ទល់ ៣នាក់ នៃ​កីឡាបាល់បោះ​ជិះរទេះ ក្នុងព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់លើកដំបូងនៅកម្ពុជា នឹងធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ មុនពិធីបើកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ជាផ្លូវការ នាល្ងាចថ្ងៃទី០៣ ខែមិថុនា ដែលនឹងប្រព្រឹត្តទៅក្រោមអធិបភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕ អត្ថបទ ៖ លី ឈុនឡា​

ឯកឧត្តម ហ៊ុន ម៉ានី ស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូកីឡា ក្នុងពិធីគោរពទង់ជាតិ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២

2023/06/02 06:16:57 pm        463
នៅព្រឹកថ្ងៃទី០២ ខែមិថុនានេះ កម្ពុជាក្នុងនាមម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានរៀបចំពិធីបង្ហូត និងគោរពទង់ជាតិ ក៏ដូចជាស្វាគមន៍ប្រតិភូកីឡា គ្រប់​បណ្ដាប្រទេសសមាជិក ដែលបានអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍​កីឡាជនពិការ​ប្រចាំតំបន់លើកដំបូងនៅកម្ពុជា ដែលនឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នា​ល្ងាច​ថ្ងៃ​ទី០៣ ខែមិថុនា ឆ្នាំ២០២៣ ស្អែក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ក្នុងពិធីនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា និងជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជា​ប្រធាន​គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMAPGOC) បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូកីឡាទាំងអស់ ដែល​បាន​ដឹកនាំ និងធ្វើដំណើរមកចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ។ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បានសុំទោស ចំពោះប្រតិភូទាំងអស់ផងដែរថា ដោយសារ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ មានបេសកកម្មក្រៅប្រទេស ទើបមិនអាចចូលរួមពិធីគោរពទង់ជាតិ និង​ស្វាគមន៍​ប្រតិភូកីឡានេះបាន ។ យ៉ាងណាមិញឯកឧត្តមបានចាត់ទុកនេះ គឺជាឱកាស​មួយ​ដ៏​អស្ចារ្យ សម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដើម្បី​លើក​កិត្តិយស សមត្ថភាព និងការគោរពសិទ្ធរបស់បងប្អូនជនមានពិការភាព។តាមរយៈនេះ ឯកឧត្តម ហ៊ុន ម៉ានី សង្ឃឹមថា ការស្នាក់នៅហូបចុករបស់ប្រតិភូ អត្តពលិក និង​មន្ដ្រី​បច្ចេកទេសទាំងអស់ នៅកម្ពុជា កំឡុងពេលប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ប្រកប​ដោយការពេញចិត្ត ដ្បិតកម្ពុជា បានប្ដេជ្ញា និងយកចិត្តទុកដាក់ខ្ពស់ លើការងារ​ទទួល​បដិសណ្ឋារកិច្ច និងការសម្របសម្រួលផ្សេងៗ ដើម្បីជំរុញ​ឲ្យ​ដំណើរ​ការ​ប្រកួត​កីឡា​សម្រាប់​បង​ប្អូន​ជន​មានពិការភាពនេះ បានប្រព្រឹត្តទៅ ដោយរលូន និងទទួលបានជោគជ័យ ។សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រព្រឹត្តទៅ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានកីឡា ១៣ប្រភេទ និងកីឡាសម្ដែង ១ប្រភេទ រួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយ​កូន​ឃ្លី​លើ​តុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់​បោះ​ជន​ពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក ។ រីឯកីឡាសម្ដែង គឺកីឡាអេឡិចត្រូនិកច សរុបវិញ្ញាសាប្រកួតទាំងអស់ គឺមានចំនួន ៤២៩វិញ្ញាសា ៕ អត្ថបទ៖ លី ឈុនឡា

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានចុះឈ្មោះចូលរួមយកព័ត៌មានចំនួន ៨៥៥នាក់

2023/06/02 05:38:35 pm        143
ភ្នំពេញ៖ នាឱកាសប្រកាសបើកដំណើរការមជ្ឈមណ្ឌលព័ត៌មានកណ្ដាល ហៅកាត់ថា PMC និងមជ្ឈមណ្ឌលផ្សាយព័ត៌មាន IBC នៅពហុកីឡដ្ឋានជារិមរតកតេជោ នាព្រឹកថ្ងៃទី០២ ខែមិថុនានេះ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយបានឲ្យដឹងថា មកដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣មុនព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ តែមួយថ្ងៃនេះ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានចុះឈ្មោះចូលរួមយកព័ត៌មានចំនួន ៨៥៥នាក់ ក្នុងនោះមានសារព័ត៌មានអន្តរជាតិប្រហែល១០០នាក់។ ជាមួយគ្នានេះបានរៀបចំឲ្យមានមជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC) និងរៀបចំមជ្ឈមណ្ឌលផ្សាយព័ត៌មាន (IBC)។ ឯកឧត្តមបន្ថែមថា ទន្ទឹមនេះ ក្រុមការងារប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវបានបង្កើតឡើងដើម្បីតាមដាននូវការផ្សព្វផ្សាយដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិតទាក់ទងនិងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមតាមសារព័ត៌មាន និងបណ្តាញសង្គម។ ក្រុមការងារនេះក៏មានតួនាទីឆ្លើយបដោយផ្សព្វផ្សាយ នូវព័ត៌មានពិត និងសហការជាមួយក្រុមការងារអន្តរក្រសួង និងស្ថាប័ន ភ្នាក់ងារប្រឆាំងដំណឹងក្លែងក្លាយក្នុងតំបន់។ឆ្លៀតក្នុងនោះ ឯកឧត្តម ផុស សុវណ្ណ បានអំពាវនាវឲ្យអ្នកសារព័ត៌មានទាំងអស់រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយតែព័ត៌មានពិត មានប្រភពច្បាស់លាស់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន៕(អត្ថបទ ៖ ប្រាក់ វ៉ាន់ដា)

កីឡាករវ័យ ៥៥ឆ្នាំ ជឹម ផាន តាំងចិត្តដណ្ដើមមេដាយអាស៊ានប៉ារ៉ាហ្គេមឲ្យបាន មុនចូលនិវត្ដន៍លើទឹកដីខ្លួន

2023/06/01 05:49:23 pm        287
ភ្នំពេញ៖ កីឡាករអត្តពលិកជនពិការជម្រើសជាតិកម្ពុជា ជឹម ផាន បានសម្ដែងសេចក្ដីរីករាយ និងត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា នាចុងសប្ដាហ៍នេះ ។ លោកបានប្ដេជ្ញានឹងខំប្រឹងដណ្ដើមមេដាយឲ្យបាន មុនចូលនិវត្តន៍ពីអាជីព ត្រឹមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ។កីឡាករវ័យ ៥៥ឆ្នាំរូបនេះ បានបញ្ជាក់ថា អស់រយៈពេលជិត ៣០ឆ្នាំមកហើយ ដែលលោកបានប្រឡូកវិស័យកីឡាជនពិការ ហើយរាល់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លោកតែងទទួលបានមេដាយជូនជាតិ លើកលែងការប្រកួតចុងក្រោយ នៅប្រទេសឥណ្ឌូនេស៊ី ដែលលោកពុំទទួលបានមេដាយសោះ ។ យ៉ាងណាដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ពិសេសឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឲ្យលោកខំប្រឹងហ្វឹកហាត់ និងមានទំនុកចិត្តខ្ពស់ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចុងសប្ដាហ៍នេះ ។បុរសពិការជើងស្ដាំរូបនេះ បន្ថែមថា ដោយសារវ័យកាន់តែច្រើន គ្រាដែលការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកដំបូងនៅកម្ពុជាផង លោកប្ដេជ្ញានឹងខំប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីដណ្ដើមមេដាយឲ្យខានតែបាន មុនលោកសម្រេចចិត្តចូលនិវត្តន៍ពីអាជីព ។គួរដឹងថា មុនចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនាខាងមុខ លោក ជឹម ផាន ធ្លាប់ជាអតីតកីឡាករបាល់ទះឈរជនពិការ ក្នុងឆ្នាំ១៩៩៧ ធ្លាប់ចូលរួមប្រកួតកម្រិតអន្តរជាតិជាច្រើន និងធ្លាប់ជួយកម្ពុជាឈ្នះមេដាយមាសកម្រិតអាស៊ី កាលពីឆ្នាំ២០០២ នៅសាធារណរដ្ឋកូរ៉េ និងការប្រកួតអន្ដរជាតិធំៗជាច្រើនទៀត ។ បន្ទាប់មកលោកក៏ប្តូរមកហ្វឹកហាត់កីឡាអត្តពលកម្ម ហើយបានទទួលលទ្ធផលល្អប្រសើរ នៅក្នុងការប្រកួតកីឡាជនពិការប្រចាំតំបន់អាស៊ាននេះផងដែរ ៕ អត្ថបទោះ លី ឈុនឡា

កីឡាករ-កីឡាការិនីបាល់បោះជនពិការ ប្ដេជ្ញាធ្វើឲ្យបានល្អបំផុត ក្នុងនាមម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម

2023/06/01 05:45:27 pm        328
ភ្នំពេញ៖ នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ។ ចំណែកកីឡាករ-កីឡាការិនី ក៏បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតកីឡាជនពិការប្រចាំតំបន់នេះដែរ ជាក់ស្ដែងកីឡាករ-កីឡាការិនីបាល់បោះជិះរទេះជនពិការ បានប្ដេជ្ញានឹងធ្វើឲ្យបានល្អបំផុត ក្នុងនាមម្ចាស់ផ្ទះ ។កីឡាការិនី ស៊ឹម ដា សមាជិកក្រុមបាល់បោះជិះរទេះកម្ពុជាថា ក្នុងនាមក្រុមការពារមេដាយមាសលើវិញ្ញាសា ៣ ទល់ ៣ នឹងព្យាយាមរក្សាឲ្យបាន ហើយខំប្រឹងដើម្បីដណ្ដើមមេដាយមាសលើវិញ្ញាសាក្រុម ៥នាក់ ទល់ ៥នាក់បន្ថែមទៀត ។ដោយឡែកកីឡាករបាល់បោះជិះរទេះ សែម គឹមសួរ បានឡើងថា ទោះបីជាក្រុមក្មេងខ្ចីមួយក្នុងតំបន់ តែបើធៀបកាលពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី គឺក្រុមខ្លួនមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយក៏រំពឹងថា នឹងសម្រេចបានលទ្ធផលកាន់តែប្រសើរជាងមុនផងដែរ ។សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ។ ចំពោះការប្រកួតមានកីឡា ១៣ប្រភេទ និងកីឡាសម្ដែង ១ប្រភេទ គ្រាដែលកីឡាបាល់បោះ នឹងធ្វើការប្រកួតពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៧ ខែមិថុនាខាងមុខ នៅមជ្ឈមណ្ឌលកីឡាក្នុងសាល នៃពហុកីឡដ្ឋានជាតិមរតកតេជោ ៕ អត្ថបទ៖ លី ឈុនឡា

ភូមិកីឡាបានរៀបចំរួចរាល់ និងមកដល់ពេលនេះ ទទួលកីឡាករប៉ារ៉ាហ្គេម ចូលស្នាក់បានជិត១៥០០នាក់

2023/05/31 10:10:13 pm        493
ភ្នំពេញ៖ នៅសល់ប្រមាណតែ០៣ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡា ASEAN Para Games លើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនឹងឈានចូលមកដល់។ មកដល់ពេលនេះ គ្រប់បន្ទប់ស្នាក់នៅ ទីតាំងអាហារដ្ឋាន នៅក្នុងភូមិកីឡា នៅក្នុងទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោ គឺបានរៀបចំរួចរាល់ និងមានកីឡាករ កីឡាការិនីមានពិការភាព ប្រមាណ១៥០០នាក់ បានចូលស្នាក់នៅ។ក្រុមកីឡាករ កីឡាការិនីមានពិការភាព មកបណ្តាប្រទេសអាស៊ាន បានថ្លែងប្រាប់BTV នៅថ្ងៃទី៣១ ខែឧសភានេះថា នៅក្នុងភូមិកីឡានេះ គឺមានក្រុមកីឡាករប៉ារ៉ាហ្គេមចូលស្នាក់នៅតាំងពី២៨ ខែឧសភា មុនគ្រោងទុក២ថ្ងៃ ហើយការស្នាក់នៅក្នុងភូមិកីឡានេះ គឺមានក្រុមអ្នកស្ម័គ្រចិត្ត និងអ្នករៀបចំ បានជួយសម្របសម្រួលការស្នាក់នៅ ​និងការហូបអាហារបានល្អប្រសើរ មានការទទួលរាក់ទាក់បំផុត។បើតាមក្រុមយុវជនស្ម័គ្រចិត្តផ្នែករៀបចំបរិស្ថាន សម្អាតបន្ទប់ស្នាក់ ថ្លែងថា គ្រប់បន្ទប់ស្នាក់ នៅ​ក្នុងភូមិកីឡា រហូតមកដល់ពេលនេះ គឺបានរៀបចំរួចរាល់ ​នៅពេលនេះ គឺសល់តែការងាររៀបចំ និង​សម្អាតបន្ទប់ប្រចាំថ្ងៃ ជូនក្រុមកីឡាប៉ារ៉ាហ្គេមតែប៉ុណ្ណោះ ហើយការងារនេះគឺយើងបានរួម​សហការ​រៀបចំឲ្យស្អាតបំផុត ដើម្បីឲ្យក្រុមកីឡាចូលស្នាក់នៅមានផាសុកភាព ​និងសុវត្ថិភាពបំផុត។ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការហូបចុក ស្នាក់នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២បានថ្លែងថា ភូមិកីឡា នៅក្នុងឱកាសកម្ពុជា​ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនេះ​ នឹងមានកីឡាករ កីឡាការនីប៉ារ៉ាហ្គេមចូលស្នាក់នៅសរុបប្រមាណ ២​ ៧០០ នាក់ ​។ ដោយឡែកថ្នាក់ដឹកនាំ និង​ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម គឺត្រូវបានរៀបចំស្នាក់នៅ ​នៅតាមសណ្ឋាគារលំដាប់ផ្កាយ ដែលនៅជិតទីលានប្រកួត៕អត្ថបទ៖ ស៊ុម សុខជា

សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តមប្រធានាធិបតីអ៊ុយក្រែន

2023/05/30 01:02:34 am        316
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ពីគេហដ្ឋានសម្តេចតេជោ ហ៊ុន សែន នៅក្រុងតាខ្មៅ។

សាលសម្រាប់ប្រកួតកីឡាជនពិការ ក្នុងពហុកីឡាដ្ឋានជាតិអូរឡាំពិក បានរៀបចំខ្លះៗហើយ

2023/05/27 06:25:42 pm        171
ភ្នំពេញ ៖ នៅសល់តែ០៧ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក៏នឹងចូលមកដល់ មានការសង្គេតឃើញថា មានការរៀបចំជាបណ្តើរៗហើយ ចំពោះទីតាំងដែលត្រៀមមានការប្រកួតកីឡាជនពិការ នៅតាមគោលដៅនីមួយដែលត្រូវបានកំណត់សម្រាប់ការប្រកួតលើវិញ្ញាសារកីឡាផ្សេងៗគ្នា ។ ទិដ្ឋភាពជារួមនៅពហុកីឡាដ្ឋានជាតិអូរឡាំពិក នៅព្រឹកថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២៣នេះ ឃើញថា សាលសម្រាប់​ការប្រកួតកីឡាជនពិការ ដែលស្ថិតក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានរៀបចំរួចរាល់នូវផ្នែកមួយចំនួនហើយ ហើយផ្នែកមួយចំនួនទៀត ក៏កំពុងបន្តជួសជុលតុបតែងកែលម្អរដើម្បីរៀបចំអោយមានសោភ័ណ្ឌភាពផងដែរ ។ តាមការអោយដឹងពីក្រុមការងារផ្នែកសម្របសម្រួល និងរៀបចំនៅក្នុងសាល បានប្រាប់អោយដឹងថា ៖ ការរៀបចំអោយបានរៀបរយ១០០ភាគរយនោះ គឺនឹងធ្វើឡើងនៅពេលជិតគៀកដល់ថ្ងៃ នៃការប្រកួតតែម្តង ដោយក្រុមការងារតាមផ្នែកនីមួយៗនឹងរៀបចំព្រមៗគ្នាតែម្តង ។ ពួកគាត់បន្តថា ក្នុងនោះដែរបន្ទប់សម្រាប់ការទទួលក្រុមកីឡាករកីឡាការនីមក​ពីតាមបណ្តាប្រទេស​ដែលចូលរួមក្នុង​ការប្រកួត ក៏បាននឹងកំពុងដំណើរការរៀបចំអោយបានស្អាតល្អផងដែរ ដោយមានបំពាក់ម៉ាស៊ីនត្រជាក់ និងសម្ភារះ​មួយចំនួន សម្រាប់ទទួលពួកគាត់ ដែលអាចអោយពួកគាត់ឈប់សម្រាកបាននៅពេលត្រូវរងចាំការប្រកួត ឬក្រោយ ចប់ការប្រកួតជាដើមនោះ ។ សូមបញ្ជាក់ថា ៖ សម្រាប់តែនៅក្នុងពហុកីឡាដ្ឋានជាតិអូរឡាំពិក មានការប្រកួតកីឡាជនពិការ លើវិញ្ញាសារកីឡា Blind Football និងវិញ្ញាសារ Goalball ៕ អត្ថបទ ៖ លីហេង

មន្រ្តីជំនាញអំពាវនាវឱ្យពលរដ្ឋគាំទ្រព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដើម្បីបង្ហាញការមិនរើសអើងជនពិការ

2023/05/23 09:40:12 pm        271
ភ្នំពេញ៖ ឯឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ា ហ្គេម (CAMSOC-CAMPAPGOC) បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តគាំទ្រព្រឹត្តិការណ៍អាស៊ានប៉ារ៉ា ហ្គេម លើកទី១២ ដូចគ្នាទៅព្រឹត្តិការស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ។ ការគាំទ្រព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម គឺនឹងបង្ហាញពីការមិនរើសអើងជនមានពិការភាព និងលើកតម្កើង កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ឱ្យកាន់តែល្បីល្បាយក្នុងឆាកអន្តរជាតិ។ក្នុងកិច្ចសម្ភាសន៍ជាមួយBTV ឯកឧត្តម វ៉ាត់ ចំរើន បានឱ្យដឹងថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMPAPGO) នៅប្រទេសកម្ពុជាដដែល នឹងត្រូវរៀបចំដូចគ្នាទៅនឹងព្រឹត្តិការណ៍ ស៊ីហ្គេម លើក៣២ ប៉ុន្តែផ្លាស់ប្តូររូបភាព និងភាពពិសេសរបស់កីឡាករ-កីឡាការិនី ជាជនមានពិការភាព ដែលតម្រូវ ឱ្យមានការយកចិត្តទុកដាក់ជាពិសេស ។ឯកឧត្តម បានរំពឹងទុកថា ការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ នឹងទទួលបាន ជោគជ័យយ៉ាងត្រចះត្រចង់ ដូចព្រឹត្តិការណ៍ស៊ីហ្គេមផងដែរ ។ព្រឹត្តិកាណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជារៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូង នឹង ចាប់ផ្តើមបើកជាផ្លូវការ ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការប្រកួតកីឡា ចំនួន១៣ ប្រភេទ ស្មើនឹងជាង ៤០០វិញ្ញាសា៕អត្ថបទ៖ ទូច សោភ័ណ 

កីឡាករពិការវ័យចំណាស់សម្រេចបំណងធំ ចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា

2023/05/23 09:13:48 pm        337
ភ្នំពេញ៖ កីឡាករពិការជើង វ័យជាង ៥០ឆ្នាំចំនួន២រូប បង្ហាញការសប្បាយចិត្តជាខ្លាំង កំឡុងពេលហ្វឹកហាត់ត្រៀមសម្រាប់អាស៊ានប៉ារ៉ាហ្គេម។ ភាពសប្បាយចិត្តនេះ គឺដោយសារតែ ការចូលរួមប្រកួតនៅកម្ពុជានេះ ជាក្ដីបំណងធំក្នុងអាជីពជាកីឡាកររបស់ខ្លួន តាំងពីចាប់ផ្ដើមមកម្ល៉េះ។កីឡាករពិការជើង វ័យចំណាស់ចំនួន ២រូប បានចូលហ្វឹកហាត់ជាថ្មី សម្រាប់ចូលរួមប្រកួតក្នុង​ការរត់ចម្ងាយនៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនាដើមខែក្រោយនេះ។ កីឡាករទី១ គឺលោក សាន ម៉ៅ វ័យ ៥៧ឆ្នាំ រីឯកីឡាករទី២ គឺលោក ឈឹម វាសនា អាយុ ៥១ ឆ្នាំ ពួកគេទាំងពីរសុទ្ធតែពិការ​ជើង​ម្ខាងដូចគ្នា។លោក សាន ម៉ៅ ជាកីឡាករចាប់ផ្ដើមអាជីពតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ​បានលើកឡើងថា លោកពិតជា​រំភើបជាខ្លាំង ព្រោះលោកគិតថា ខ្លួនចាស់ទៅហើយ​ មិនអាចចូលរួមប្រកួតក្នុងនាម​ជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣នេះបានទេ។ ពេលនេះលោកអាចធ្វើវាបាន លោកនឹងប្រឹងប្រែងឱ្យ​អស់ពីសមត្ថភាពក្នុងការប្រកួតខាងមុខនេះ ​ហើយលោកក៏នឹងបញ្ចប់អាជីពជាកីឡាករ ក្រោយបញ្ចប់​អាស៊ានប៉ារ៉ាហ្គេមនេះផងដែរ។លើកឡើងស្រដៀងគ្នាផងដែរលោក ឈឹម វាសនា ក៏សប្បាយចិត្តជាខ្លាំង ដែលអាចសម្រេច​បំណងធំ គឺចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកថា វ័យចំណាស់ ពុំមែនជាឧបសគ្គសម្រាប់លោកនោះទេ​ ទោះចាញ់រឺឈ្នះ គឺលោកនឹងងប្រឹងប្រែង​ឱ្យអស់ពីសមត្ថភាព។ការរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ក៏ដូចជាអាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ​ ២០២៣នេះ ជាឆ្នាំ ដំបូង​ដែលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ។ ​ព្រឹត្តិការណ៍ស៊ីហ្គេម​ បានបញ្ចប់ទៅដោយជោគជ័យ រីឯអាស៊ានប៉ារ៉ាហ្គេម ​ត្រៀមនឹងចាប់ផ្ដើម នៅថ្ងៃទី ៣ មិថុនាដល់ថ្ងៃទី ៩ មិថុនា ខាងមុខ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ​មានការប្រកួតដណ្ដើមមេដាយលើប្រភេទកីឡាចំនួន ១៣ ហើយក៏មានប្រភេទកីឡាបង្ហាញចំនួន ១ផងដែរ៕ អត្ថបទ៖ គឹមហុក  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM