Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ទទួលបានការឧបត្ថម្ភយ៉ាងច្រើនពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

2023/05/21 06:01:08 pm        755
ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែល​តែងតែ​យក​បេះដូង​មកគាំទ្រ​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម និងកីឡាករជម្រើសជាតិកម្ពុជាពិតៗ បានធ្វើរឿង ៤ ធំៗ សម្រាប់​ក្រុម​ជម្រើស​ជាតិ​កីឡា​បាល់​ទះ​វិញ្ញាសាបុរស ដែលគ្មានក្រុមហ៊ុនណាអាចធ្វើបានដូចតាមរយៈ៖១-តម្លើងប្រាក់ឧបត្ថម្ភដល់ក្រុមជម្រើសជាតិកីឡាបាល់ទះរហូតដល់ ២ម៉ឺនដុល្លារអាមេរិក។ ២-នាំកីឡាករ​ទាំងអស់​ជិះ​ឧទ្ធម្ភាគចក្រ​ដ៏​ប្រណិត​តម្លៃ​វាល់​លានដុល្លារ​ដំបូង​បង្អស់​នៅ​កម្ពុជា​ទស្សនា​ទេសភាព​ដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញ។៣-រៀបចំពិធីជួបសំណេះសំណាលរវាងអ្នកគាំទ្រ និងក្រុមជម្រើស​ជាតិ​កីឡាករ​បាល់ទះ​ដ៏​រីក​រាយ​ និង​កុះករ​នៅក្នុងផ្សារទំនើបយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដ៏ទំនើបបំផុត។៤-និង ជិះរថយន្តទំនើប Rolls-Royces និង Bentley, ទៅពិសាអាហារនិងស្នាក់នៅសណ្ឋាគារ ផ្កាយ​ប្រាំ​លំដាប់​ពិភពលោក ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជា​សំណង់​មាន​តម្លៃ​ជិ​ត​ពីរ​រយ​លាន​ដុល្លារ​អាមេរិក​របស់ ក្រុមហ៊ុន ជីប ម៉ុង ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាពាណិជ្ជកម្ម​មួយ​ក្នុង​ចំណោម​ពាណិជ្ជកម្ម​ជា​ច្រើន​របស់​ក្រុម​ហ៊ុន​យក្ស ជីប ម៉ុង ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានផលិតផលដូចជា៖ CAMBODIA BEER, ភេសជ្ជៈ​ប៉ូវកម្លាំង វើក, ភេសជ្ជៈ អាយឃូល (ICY COOL) រសជាតិម៉ុងតុល, ទឹកក្រូច អាយស៍ (IZE), ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា ៕ 

សម្តេចតេជោ ហ៊ុន សែន៖ កាលស៊ីហ្គេមលើកទី២០ឆ្នាំ១៩៩៩ កម្ពុជាចំណាត់ថ្នាក់លេខ១០ ជាមួយនឹង០មេដាយ

2023/05/17 06:21:54 pm        475
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈសារតេឡេក្រាម នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ បានបញ្ជាក់ថា «កាលពីសុីហ្គេមលើកទី២០ ឆ្នាំ១៩៩៩ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១០ជាមួយនឹង០មេដាយ»។សម្តេចបន្តថា សុីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប ២៨២ ដោយឈរលំដាប់ទី៤ខាងមេដាយមាស និងឈរលំដាប់ទី៣ខាងមេដាយច្រើន (សូមមើលតារាងប្រៀបធៀប)។សម្តេចបញ្ជាក់ថា «នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូល ដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិនិយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក»៕

ចាប់ផ្ដើមប្រកួតកីឡាចំបាប់ ដោយមានកីឡាករចំនួន៧ប្រទេស ចូលរួម

2023/05/14 06:32:28 pm        775
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ មានការប្រកួតប្រភេទកីឡាចំបាប់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នាអគារ CCIC ជ្រោយចង្វា មានកីឡាករចំនួន ៧ប្រទេសចូលរួមប្រកួត ។យោងតាមតារាងរៀបចំការប្រកួតចំ បានឲ្យដឹងថា សម្រាប់កីឡាករទាំង៧ប្រទេសចូលរួម​ប្រកួត រួមមាន៖ កីឡាករវៀតណាម ហ្វីលីពីន សិង្ហបុរី ឥណ្ឌូនេស៊ី ថៃ ឡាវ និងកីឡាករកម្ពុជា ។សម្រាប់ការប្រកួតនេះ ក្នុងនោះមានទម្ងន់៥៥គីឡូក្រាម, ៦០គីឡូក្រាម, ៦៣គីឡូក្រាម, ៦៧គីឡូក្រាម, ៧២គីឡូក្រាម, ៧៧គីឡូក្រាម, ៨២គីឡូក្រាម, ៨៧គីឡូក្រាម, ៩៧គីឡូក្រាម និង១៣០គីឡូក្រាម ខណៈការប្រកួតលើកីឡាប្រភេទនេះ ក៏មានកីឡាករកម្ពុជាច្រើនរូប បានចូលរួមប្រកួតផងដែរ ៕អត្ថបទ បាន សុខរិទ្ធិ

កីឡាសីដក់កម្ពុជា នៅបីវិញ្ញាសាទៀត ជាមួយនឹងការរំពឹងទទួលមេដាយមាសបន្ថែម

2023/05/14 02:19:05 am        201
ភ្នំពេញ ៖ លោក ជាតិ ខេមរា គ្រូបង្គោលសីដក់ និងឈីនឡូនកម្ពុជាបានថ្លែងថា កីឡាសីដក់ និងឈីនឡូនកម្ពុជានៅ​ចំនួនបីវិញ្ញាសារ​ទៀតដើម្បីប្រកួតជាមួយនឹងការរំពឹងទុកថា នឹងបានមេដាយមាសបន្ថែមទៀត ខណៈការប្រកួត​នាពេលកន្លង​ទៅកីឡាករកម្ពុជាបានប្រាថ្នា​យកមេដាយមាសត្រឹមតែ២តែ​លទ្ធផលដណ្តើមបានរហូតដល់តែ៤នោះ។ ថ្លែងប្រាប់ទូរទស្សន៍ BTV ក្រោយបញ្ចប់ការប្រកួតជាមួយកីឡាករថៃ ដោយលទ្ធផលទទួលបានមេដាយ​សំរឹទ្ធនា​រសៀលថៃទី១៣ ខែឧសភា នៅពហុកីឡដ្ឋានជាតិឣូឡាំពិក លោក ជាតិ ខេមរា បានលើកឡើងថា កីឡាករកម្ពុជា​យើងពិតជាមានមោទកភាពយ៉ាងខ្លាំង ក្រោយទទួលបានមេដាយមាសហួសពីការចង់បានរបស់យើង ហើយយើងនឹង​ខិតខំបន្ថែមទៀត ដើម្បីកិត្តិយសជាតិខ្មែរក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នំា២០២៣នេះ។លោកបន្តថា«យើងមិននឹកស្មានថាកីឡាករខ្មែរយើងទទួលបានមេដាយមាសរហូតដល់តែបួន ក្នុងការប្រកួងកីឡាសីដក់ និងឈីនឡូននេះខណៈការប្រាថ្នារបស់យើងសុំតែពីរប៉ុណ្ណោះ​លទ្ធផលនេះគឺកើត​ចេញពីការខិតខំប្រឹងប្រែង​របស់​កីឡាករ​ខ្មែរយើង។ កីឡាសីដក់នេះយើងបានដើរក្រោយគេឆ្ងាយ តែលទ្ធ ផលយើងទទួលបានល្អប្រសើរខ្លាំងណាស់»បើតាម​លោក ជាតិ ខេមរា បានឲ្យដឹង​ផងដែរថា កម្ពុជាទទួលបានមេដាយមាសចំនួនបួន មេដាយប្រាក់១ ខណៈមេដាយសំរឹទ្ធបានចំនួន៩មកហើយលើវិញ្ញាសាកីឡាសីដក់ និងឈីនឡូននេះ បើគិតត្រឹមថ្ងៃទី១៣ ខែឧសភានេះ៕ ដោយ ៖ បាន ចក់

កម្ពុជាទទួលបានមេដាយពីកីឡាវ៉ូស៊ូ ៧គ្រឿង ជាមួយលទ្ធផលបំបែកកំណត់ត្រា

2023/05/13 02:57:07 am        159
ភ្នំពេញ៖ ការប្រកួតកីឡាវ៉ូស៊ូ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានឈានដល់ការបិទបញ្ចប់ហើយ ដោយ​អត្តពលិកកម្ពុជាទទួលបានមេដាយចំនួន ៧គ្រឿង ដែលលទ្ធផលនេះ គឺជាការបំបែកកំណត់ត្រាមួយសម្រាប់កម្ពុជា លើកីឡាប្រភេទនេះ ។ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយពេលបិទបញ្ចប់កីឡាវ៉ូស៊ូ នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវូស៊ូកម្ពុជា មានប្រសាសន៍ថា កម្ពុជាបានបញ្ជូន​គណៈប្រតិភូ​កីឡាវ៉ូស៊ូ ចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេលឆ្នាំ២០២៣ មានចំនួន២៥រូប ដោយបានប្រកួតចំនួន ២វិញ្ញាសា មាន​វិញ្ញាសាសម្ដែង និងវិញ្ញាសាប្រយុទ្ធ ។ឯកឧត្តម បានបន្តថាសម្រាប់លទ្ធផល នៃការប្រកួតលើកីឡាវ៉ូស៊ូ ទាំង២វិញ្ញាសា ទទួលបានមេដាយចំនួន៧គ្រឿង ក្នុងនោះមេដាយមាស ១គ្រឿង, មេដាយប្រាក់ចំនួន ៣គ្រឿង និងមេដាយសំរឹទ្ធ ចំនួន៣គ្រឿង ដែលការប្រកួត​ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកន្លងទៅចំនួន ៨ដង បានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ ។សម្រាប់កីឡាករកម្ពុជា២រូបទទួលបានមេដាយប្រាក់ បានលើកឡើងថា ពួកគេមានការសប្បាយរីករាយ ចំពោះលទ្ធផល​នេះ បើទោះបីជាមិនបានមេដាយមាសជូនជាតិ ហើយពួកគេប្ដេជ្ញាបើមានឱកាស ចូលរួមការប្រកួតស៊ីហ្គេម​លើកក្រោយ​ទៀត នឹងប្រឹងប្រែងធ្វើសម្រេចឲ្យបានជោគជ័យ ។ គួរបញ្ជាក់ថា ប្រភេទកីឡាវ៉ូស៊ូ បានប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែឧសភា ឆ្នាំ២០២៣ ដោយមេដាយទាំង ៧គ្រឿងនោះ គឺក្នុងវិញ្ញាសាសម្ដែង ទទួលបានចំនួន ២គ្រឿង ក្នុងនោះមាសមួយគ្រឿង និងប្រាក់មួយគ្រឿង ចំណែកវិញ្ញាសាប្រយុទ្ធចំនួន ៥គ្រឿង គឺប្រាក់២គ្រឿង និងសំរឹទ្ធ៣គ្រឿង ៕ ដោយ ៖ បាន សុខរិទ្ធ

ស៊ីហ្គេម២០២៣៖ ក្រុមកីឡាហែលទឹកពាក់ជើងទាកម្ពុជា ឡើងជុំផ្ដាច់ព្រ័ត្រនាល្ងាចនេះ

2023/05/12 06:05:07 pm        176
ភ្នំពេញ៖ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ក្នុងវគ្គជម្រុះ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមកីឡាហែលទឹកពាក់ជើងទាកម្ពុជា បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយ ដោយត្រូវប្រកួតនាម៉ោង៦ល្ងាចនេះ នៅមជ្ឈមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីប្រជែងមេដាយជូនជាតិ ។សូមបញ្ជាក់ថា សម្រាប់វិញ្ញាសាកីឡាហែលទឹកពាក់ជើងទា បានចាប់ផ្ដើមការប្រកួតដំបូងថ្ងៃនេះ ខណៈមានកីឡាករ-កីឡាការិនីកម្ពុជា ៧រូប បានធ្វើការប្រកួតលើវិញ្ញាសា ១០០ម៉ែត្រ និង ៤០០ម៉ែត្រ ។ ជាលទ្ធផលមានកីឡាករ-កីឡាការិនីកម្ពុជា ៤រូប បានឆ្លងផុតវគ្គជម្រុះ ឡើងទៅជុំផ្ដាច់ព្រ័ត្រ រួមមានកីឡាការិនី កាំង មួយនីន, កីឡាការិនី ឃឿន ប៊ុនពេជ្រមរក, កីឡាករ សុខ វ៉ាត់ថានូន និងកីឡាករ លឹម កែវឧត្តម ៕អត្ថបទ៖ ឈិត បូរ៉ាវី

ឯកឧត្តម វ៉ាត់ ចំរើន៖ បិទស៊ីហ្គេម នឹងមានទស្សនីយភាពអស្ចារ្យ តែអ្នកចូលទស្សនា ត្រូវមានបណ្ណថ្មី

2023/05/12 02:23:35 pm        817
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលគ្រោងរៀបចំនាថ្ងៃទី១៧ ខែឧសភាខាងមុខ នឹងមានទស្សនីយភាពអស្ចារ្យ មិនចាញ់ពិធីបើកឡើយ ។ ប៉ុន្ដែអ្នកចូលទស្សនាទាំងអស់ ត្រូវមានបណ្ណចូលទស្សនាថ្មី ដើម្បីការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ឲ្យកាន់តែល្អប្រសើរ ។ឯកឧត្តមមានប្រសាសន៍ថា ធម្មតាពិធីបើកព្រឹត្តិការណ៍កីឡាធំៗ តែងមានទស្សនីយភាពច្រើន និងអស្ចារ្យ ជាក់ស្ដែងក្នុងពិធីបើកស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីថ្ងៃទី០៥ ខែឧសភា ដែលធ្វើឲ្យពិភពលោកមានការកោតស្ញប់ស្ញែងជាខ្លាំង ។ ចំពោះពិធីបិទវិញ ក៏នឹងត្រូវរៀបចំក្នុងកម្រិតដ៏អស្ចារ្យផងដែរ ។ តែចំពោះបណ្ណចាស់ ដែលចូលរួមពិធីបើកថ្ងៃមុន ត្រូវបានទុកជាមោឃៈ បន្ទាប់ពីគណៈកម្មាធិការជាតិ CAMSOC សម្រេចធ្វើបណ្ណថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។គួរដឹងថា គិតត្រឹមថ្ងៃទី១២ ខែឧសភានេះ គឺមានរយៈពេល ១៤ថ្ងៃហើយ នៃដំណើរការប្រកួត​កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែលចាប់ផ្ដើមការប្រកួតតាំងពីថ្ងៃទី២៩ ខែមេសា មុនពិធីបើកផ្លូវការ កាលពីថ្ងៃទី០៥ ខែឧសភា ពោលគឺនៅសល់ ៥ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ នឹងឈានដល់ពិធីបិទ ។ទន្ទឹមជាមួយគ្នា គេឃើញសន្ទុះប្រជាពលរដ្ឋជាច្រើន បានសម្រុកទៅគាំទ្រគ្រប់ការប្រកួត ពិសេសលើកទឹកចិត្តដល់អត្តពលិកជាតិ ហើយក៏កំពុងចាប់អារម្មណ៍ និងចង់ចូលរួមពិធីបិទនាពេលខាងមុខយ៉ាងច្រើនកុះករផងដែរ ៕

លទ្ធផលវិញ្ញាសាកង់គួកបុរសនៅមុខអង្គរវត្ដ មេដាយមាសបានទៅលើឥណ្ឌូនេស៊ី, ផ្នែកនារី មេដាយមាសបានទៅលើថៃ

2023/05/11 07:41:13 pm        309
សៀមរាប៖ ការប្រកីឡាស៊ីហ្គេមលើកទី៣២លើវិញ្ញាសាកង់គួក បុរស ដែលមានចំង៉ាផ្លូវជាង៥៥គីឡូម៉ែត្រ និងកង់គួនារីដែលមានចម្ងាយផ្លូវជាង៣៦គីឡូម៉ែត្រ ទីតាំងប្រគួតស្ថិតនៅខាងមុខង្គរវត្ដ ខេត្ដសៀមរាប បានចាប់ផ្ដើមដំណើរការហើយ នៅព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២៣នេះ ។ការប្រកួតកង់គួកបុរសនារីនេះ មានកីឡាករផ្នែកបុរសចំនួន២៤រូប និងកីឡាការីនីចំនួន២០រូប មកពីចំនួន៨ប្រទេស រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ស៊ីងហ្គាពួរ ថៃ វៀតណាម ឡាវ ។ក្រោយពីការប្រកួតដ៏ស្វិតស្វាញនៅលើកំណត់ផ្លូវកោងវិលជុំរយៈពេល៣ម៉ោង ជា​លទ្ធផលការ​ប្រកួតកង់គួកបុស ទទួលបានមេដាយមាស បានទៅលើប្រទេសឥណ្ឌូនេស៊ី មេដាយប្រាក់បាន​ទៅលើប្រទេសម៉ាឡេស៊ី និងមេដាយសំរិទ្ធិបានទៅលើប្រទេសហ្វីលីពីន។ដោយឡែកវិញ្ញាសាកង់គួកនារី ដែលមានចម្ងាយផ្លូវជាង៣៦គម ស្មើ២០ជុំ មេដាយមាស​បានទៅលើប្រទេសថៃ មេដាយប្រាក់បានទៅលើប្រទេសវៀតណាម និងមេដាសំរិទ្ធិបានទៅលើប្រទេសម៉ាឡេស៊ី។សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើវិញ្ញាសាកង់គួកនេះ ធ្វើឡើងមានរយៈពេលបីថ្ងៃ​ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៣នេះ ​ដោយមានចម្ងាយជាង ៥៥ គមស្នើ៣០ជុំ ផ្នែកបុរស ​និងផ្នែកនារីចង្ងាយផ្លូវជាង៣៦គម​ ស្មើនឹង២០ជុំ ស្ថិតនៅខាងមុខប្រាសាទអង្គរវត្ដ។ដោយឡែកថ្ងៃទី១២ និងទី១៣ខែឧសភា ​ការប្រគួតកង់គួកចម្ងាយផ្លូវជាង១៥៥គម ស្ថិតនៅតំបន់រមណីយដ្ឋានអង្គរ(វង្សធំ)៕

ឯកឧត្តម ហ៊ុន ម៉ានី មានមោទនភាពចំពោះយុវជនស្ម័គ្រចិត្តក្នុងការបំពេញភារកិច្ចនាឱកាសស៊ីហ្គេម

2023/05/11 07:23:59 pm        317
ភ្នំពេញៈ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានសរសេរលើហ្វេសប៊ុក ដោយបានបង្ហាញក្ដីរំភើប និងមានមោទនភាពបំផុតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមយុវជនស្ម័គ្រចិត្តកម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចរបស់ខ្លួនទទួលស្ថាគមន៍ភ្ញៀវ ប្រភិភូកីឡា និងកីឡាករ កីឡាការិនី នាឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកបដោយ ស្នាមញញឹម ដ៏កក់ក្តៅ ទន់ភ្លន់ ជាមួយនឹងរបៀបរបបធ្វើការងារប្រកបដោយទំនួលខុសត្រូវ។ ឯកឧត្ដមបានថ្លែងថា ការទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចប្រកបស្នាមញញឹម ដ៏កក់ក្តៅ ទន់ភ្លន់ ជាមួយនឹងរបៀបរបបធ្វើការងារប្រកបដោយទំនួលខុសត្រូវ ក៏ដូចជាភាពឈ្លាសវៃក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់ប្អូនៗយុវជនស្ម័គ្រចិត្តយើងទាំងអស់គ្នា ពិតជាធ្វើឲ្យឯកឧត្ដម រីករាយ និងគួរឲ្យកោតសរសើរមែន។ ឯកឧត្ដម ក៏សូមអភ័យទោស ដែលឯកឧត្ដមមិនបានសួរសុខទុក្ខប្អូនៗ (ស្ម័គ្រចិត្ត) ឲ្យបានដល់គ្រប់ទីតាំងទាំងអស់។ ឯកឧត្ដមបន្តថា៖«ក៏ប៉ុន្តែខ្ញុំចង់ប្រាប់ថា ខ្ញុំសូមអរគុណចេញពីបេះដូង និងទទួលស្គាល់តម្លៃ នៃការស្ម័គ្រចិត្តរបស់ប្អូនៗគ្រប់ៗគ្នា ក៏ដូចជាអ្នកចូលរួមនានាគ្រប់ៗរូប។ ខ្ញុំពិតជាមានមោទនភាពចំពោះអ្នកទាំងអស់គ្នា ហើយក៏ចង់ប្រាប់ដែរថា កម្ពុជា ក៏មានមោទនភាពចំពោះអ្នកទាំងអស់គ្នាដូចគ្នា»៕

លោក Honda ផ្ដាំឱ្យក្រុមកម្ពុជាបន្តដើរតាមក្តីស្រមៃ

2023/05/11 03:52:56 pm        444
ភ្នំពេញ៖ លោក Honda បានសរសេរលើហ្វេសប៊ុក នាព្រឹកថ្ងៃទី១១ ខែឧសភានេះ ដោយផ្ដាំឲ្យក្រុមកម្ពុជាបន្តដើរតាមក្តីស្រមៃរបស់ខ្លួន។ លោកបានសរសេរថា អរុណសួស្តី! ដូចអ្នកទាំងអស់គ្នា បានដឹងហើយថា ភារកិច្ចរបស់ខ្ញុំ ក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់កាលពីយប់មិញ។ លោកបន្តថា ពួកយើងចង់ឲ្យអ្នកទាំងអស់គ្នា សប្បាយចិត្តជាមួយលទ្ធផលល្អប្រសើរមួយ។ ប៉ុន្តែពួកយើង មិនអាចធ្វើបាន។ ពួកយើងមិនគួរសន្យានោះទេ ហើយពេលខ្លះខ្ញុំក៏ពិបាកទទួលយកលទ្ធផលមិនល្អទាំងនោះដែរ។លោកបញ្ជាក់ថា ខ្ញុំមានអារម្មណ៍ថា ការដឹកនាំរបស់ខ្ញុំ បរាជ័យជាច្រើនដង ចាប់ពីឆ្នាំ២០១៨មក ។ ប៉ុន្តែអ្នកទាំងអស់គ្នា (អ្នកគាំទ្រ និងកីឡាករ) ជាកម្លាំងចិត្ត និងក្តីសង្ឃឹមរបស់ខ្ញុំ។ ទាំងនេះ គឺជាមូលហេតុ ដែលខ្ញុំបន្តភារកិច្ចការងារខ្ញុំ រហូតដល់បញ្ចប់រយ:ពេល៥ឆ្នាំនេះ។លោក Honda លើកឡើងថា អ្នកគាំទ្រ និងកីឡាករទាំងអស់ បានផ្ដល់ឲ្យខ្ញុំគ្រប់យ៉ាង។ ខ្ញុំមានមោទកភាពចំពោះអ្នកទាំងអស់គ្នា។លោក Honda ថ្លែងថា ជាចុងក្រោយ ខ្ញុំចង់និយាយពាក្យមួយម៉ាត់ថា " ត្រូវមានក្តីស្រមៃ ហើយដើរតាមក្តីស្រមៃខ្លួន"៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM