Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ដល់វេលាដែលលោកនឹងត្រូវលាកម្ពុជាហើយ!

2023/05/11 06:03:26 am        653
ភ្នំពេញ ÷  KEISUKE HONDA អ្នកចាត់ការទូទៅនៃក្រុមកីឡាករជម្រើសជាតិកម្ពុជា ដែលជាជនជាតិជប៉ុនម្នាក់នេះ បានជួយច្រើនណាស់ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជាចាប់តាំងពីឆ្នាំ ២០១៨ មក។ ដ្បិតថានៅពេលនេះ ក្រុមជម្រើសជាតិកម្ពុជាមិនអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ក៏ដោយ ប៉ុន្តែរយៈពេល ៥ឆ្នាំមកនេះ លោកបានធ្វើឱ្យវិស័យកីឡាបាល់ទាត់ដើរដល់ចំណុចខ្លាំងមួយនៅក្នុងតំបន់ ព្រមទាំងបានបង្វិកកីឡាករកម្ពុជាឱ្យក្លាយជាធនធានកីឡាដ៏ល្អសម្រាប់ជាតិកម្ពុជា។

សហព័ន្ធកីឡាបាល់ទាត់ថ្លែងអំណរគុណអ្នកគាំទ្រ និងលោក Keisuke Honda

2023/05/11 05:48:35 am        552
ភ្នំពេញ÷ សហព័ន្ធកីឡាបាត់ទាត់កម្ពុជាសម្ដែងការអរគុណដល់អ្នកគាំទ្រក្រុមបាត់ទាត់ជម្រើសជាតិបុរសដែលបានគាំទ្រចេញពីកម្លាំងកាយចិត្តតាំងពីដើមរហូត ដល់ការប្រកួតចុងក្រោយនារាត្រីនេះក្នុងការប្រកួតកីឡាស៊ីហ្គេម ២០២៣។ នេះបើយោងតាមការបង្ហោះសារនៅលើផេកផ្លូវការរបស់សហព័ន្ធបាត់ទាត់កម្ពុជា នារាត្រី ថ្ងៃទី ១០ ខែឧសភា នេះ។សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានលើកឡើងថា ៖ «ពួកយើងទាំងអស់គ្នាពីក្រុមជម្រើសជាតិកម្ពុជា​ កីឡាករ គ្រូបង្វឹក និងមន្រ្តី ស.ប.ក​ ទាំងអស់ សូមថ្លែងអំណរគុណចំពោះ​ទឹកចិត្ត ការគាំទ្ររបស់បងប្អូនក្នុងអំឡុងព្រឹត្តិការណ៍នេះ​ និងសោកស្ដាយដែលមិនអាចបន្តទៅជុំបន្ទាប់។» ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានថ្លែងអំណរគុណដល់លោក Keisuke Honda ចំពោះការខិតខំប្រឹងប្រែងក្នុងរយៈពេល ៥ឆ្នាំកន្លងមក ព្រទាំងបានជូនពរលោកជួបប្រទះតែសំណាងល្អ និងជោគជ័យគ្រប់ភារៈកិច្ចនាពេលខាងមុខ។

កីឡាកម្ពុជា ដណ្តើមបានមេដាយសំរិទ្ធទៀត ពីការប្រកួតកីឡា Chinlone ស៊ីហ្គេមលើកទី៣២

2023/05/09 10:30:20 pm        339
ភ្នំពេញ៖ ល្ងាចថ្ងៃទី៩ ខែឧសភានេះ ក្រុមកីឡាករ កីឡាការិនី កម្ពុជា បានប្រកួតដណ្តើមបានមេដាយសំរិទ្ធ២បន្ថែមទៀត នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាChinlone ស៊ីហ្គេមលើកទី៣២ លើវិញ្ញាសា ប្រកួតជាក្រុម Chinlone Event4 បុរស នារី ។បើតាមតំណាងក្រុមកីឡាករ មេដាយសំរិទ្ធ Chinlone Event4 បានថ្លែងថា នៅក្នុងដំណើរការប្រកួតលើវិញ្ញាសារChinlone Event4នេះ គឺអាជ្ញាកណ្តាលហាក់​មានការរឹទ្ធ​បន្តឹងខ្លាំង ចំពោះការធ្វើក្បាច់ត្រេសបាល់ឲ្យបានត្រូវតាមក្បួន ហើយការប្រកួតទទួល​បានមេដាយសំរិទ្ធលើវិញ្ញាសានេះ ក្រុមយើងធ្វើចាញ់ដៃគូប្រកួតមកពីប្រទេសឡាវ តែមួយ​ពិន្ទុប៉ុណ្ណោះ ដែលធ្វើឲ្យយើងមានការសោកស្តាយខ្លាំង។សូមបញ្ជាក់ថា ការប្រកួតកីឡាChinlone ស៊ីហ្គេមលើកទី៣២នេះ គឺមានក្រុមកីឡាករ កីឡាការនីមកពីបណ្តាប្រទេសចំនួន5ចូលរួមរួមមាន៖ ប្រទេសកម្ពុជាយើង មីយ៉ាន់ម៉ា ឡាវ ម៉ាឡេស៊ី និងប្រទេសថៃ ​ហើយក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឈិនឡូន ស៊ីហ្គេមនេះ ក្រុមកីឡាកម្ពុជាយើងប្រកួតដណ្តើមបានមេដាយមាស៤ ប្រាក់១ សំរិទ្ធ៦។សូមបញ្ជាក់ថា កីឡាChinlone គឺមានប្រភពដើមចេញមកពីប្រទេសមីយ៉ាន់ម៉ា ។

ឯកឧត្តម សៅ សុខា លាលែងពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

2023/05/08 05:57:51 am        66
កម្ពុជា ៖ បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ចាញ់ពីរប្រកួតជាប់គ្នា និងសល់ក្តីរំពឹងតិចតួចឡើងទៅវគ្គបន្តក្នុងការប្រកួតស៊ីហ្គេម ២០២៣ ឯកឧត្តម សៅ សុខា បានប្រកាសភ្លាមលាលែងពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយកម្ពុជា ចាញ់សហភាពមីយ៉ាន់ម៉ា ០ទល់នឹង២ យប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ។យោងគណនីហ្វេសបុកផ្លូវការ ឯកឧត្តមបានបញ្ជាក់តាមសំណេរថា បន្ទាប់ពីបរាជ័យក្នុងការប្រកួតចម្រុះក្នុងពូលA ក្នុងព្រិត្តិការណ៍ sea games ឯកឧត្តមគោរពនូវការសន្យា ដើម្បីបង្ហាញ នូវស្មារតីទទួលខុសត្រូវ ដោយសូមប្រកាសលាលែងពីតំណែងប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាចាប់ពីរាត្រីថ្ងៃ អាទិត្យ ទី ០៧ ខែ ឧសភា ឆ្នាំ ២០២៣ ហើយប្រគល់ជូនលោកឧ.ខៀវ សាម៉េត អនុប្រធានស.ប.ក (សហព័ន្ធកីឡាបាល់ទាត់កម្ពុជា) ជាប្រធានស្តីទីចាប់ពីពេលនេះតទៅ. ។ឯកឧត្តមក៏សូមអរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងបងប្អូនដែលបានបញ្ចេញមតិគាំទ្រអោយបន្តតំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាព្រមទាំងសូមអភ័យទោសដែលឯកឧត្តមពុំអាចនាំកិត្តិយសជូនជាតិបានតាមរយះការប្រកួតបាល់ទាត់ក្នុងព្រិត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ឯកឧត្តមក៏បានអរគុណលោកអនុប្រធាន សមាជិកគណះកម្មាធិការប្រតិបត្តិស.ប.ក និងមន្ត្រីបុគ្គលិកទាំងអស់ដែលបានរួមជាមួយជាមួយឯកឧត្តមធ្វើការងារលើវិស័យកីឡាបាល់ទាត់កន្លងមក ។សូមជម្រាបជូនថា ក្រោយឆ្លងកាត់បីប្រកួតម្នាក់ក្នុងពូល A ឥណ្ឌូនេស៊ីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មាន៩ពិន្ទុ បីប្រកួតឈ្នះទាំងបី សហភាពលេខ២មាន៦ពិន្ទុ បីប្រកួតឈ្នះពីរ ចាញ់មួយ កម្ពុជា មាន៤ពិន្ទុ ឈ្នះមួយ ស្មើមួយ និងចាញ់មួយ។ ដើម្បីបានឡើងទៅវគ្គបន្តកម្ពុជា ត្រូវការឈ្នះដាច់ខាតពេលជួបឥណ្ឌូនេស៊ី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ និងសហភាពមីយ៉ាន់ម៉ាចាញ់ទីម័រខាងកើត៕

ឯកឧត្តម ហ៊ុន ម៉ានិត ÷ ធម្មតា កីឡា មានចាញ់ មានឈ្នះ

2023/05/08 05:38:53 am        177
ភ្នំពេញ÷ ឯកឧត្តម ហ៊ុន ម៉ានិត មេបញ្ជាការរងទ័ពជើងគោក បានសរសេរ នៅលើហ្វេសប៊ុន មុននេះថា កីឡារស់ក្នុងសន្តិភាព កីឡាដើម្បីមិត្តភាព។ឯកឧត្តម ថ្លែងថា ទោះថ្ងៃនេះ យើងមិនបានជ័យជំន្នះ តែកីឡាករទាំងអស់បានប្រឹងប្រែងអស់ពីលទ្ធភាព ហើយនេះជាបទពិសោធន៍ដល់កីឡាករទាំងអស់ ដើម្បីហ្វឹកហាត់ ពង្រឹងសមត្ថភាពបន្ថែមទៀត សម្រាប់ការប្រកួតពេលក្រោយ។ឯកឧត្តម សូមអរគុណដល់បងប្អូនទាំងអស់ អ្នកស្នេហាវិស័យកីឡា ដែលតែងតែចំណាយពេលវេលា ចូលរួមទស្សនា ដើម្បីផ្តល់កម្លាំងចិត្តជូនកីឡាករយើងទាំងអស់។

ការប្រកួតកីឡាស្នុកឃ័រ ក្នុងព្រឹត្តិការស៊ីហ្គេម បានចាប់ផ្តើមដំណើរការប្រកួត

2023/05/07 05:47:35 pm        1331
ភ្នំពេញ៖ ការប្រកួតកីឡាប៊ីយ៉ា(ស្នុកឃ័រ) ក្នុងព្រឹត្តិការស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានចាប់ផ្តើមដំណើរការប្រកួតពីថ្ងៃទី៧ខែឧសភានេះ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៩យប់ ស្ថិតនៅផ្សារទំនើបអ៊ីអន សែនសុខជាន់ទី៣។ ប្រភេទកីឡានេះ មានប្រទេស១០ចូលរួមប្រកួតដែលក្នុងរួមមាន៖ ប្រទេសកម្ពុជា ប្រទេសប្រុយនេដារ៉ូសាឡឹម ប្រទេសឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ប្រទេសថៃ និងប្រទេសវៀតណាម។ប្រភេទកីឡាប៊ីយ៉ា ចែកជា១០វិញ្ញាសា ក្នុងនោះរួមមាន៖ទី១. ប៊ីយ៉ាភូល ឯកត្តជនបុសរ ទី២.ប៊ីយ៉ាភូល គូរបុរស ទី៣.ប៊ីយ៉ាស្នូកឃ័រ ឯកត្តជនបុរស ទី៤.ប៊ីយ៉ាស្នូកឃ័រ គូបុរស ទី៥.ប៊ីយ៉ាស្នូកឃ័រគ្រាប់ក្រហម៦ ឯកត្តជនបុរស ទី៦.ប៊ីយ៉ាស្នូកឃ័រគ្រាប់ក្រហម គូរបុសរ ទី៧.ប៊ីយ៉ាអង់គ្លេស ឯកត្តជនបុរស ទី៨.ប៊ីយ៉ាការ៉ុម១បាំង ឯកត្តជននារី ទី៩.ប៊ីយ៉ាការ៉ុម៣បាំង ឯកត្តជននារី និងទី១០.ប៊ីយ៉ាការ៉ុម៣បាំងឯកត្តជន បុរស។

ការប្រកួតកីឡា Aquathlon មានកម្ពុជាឈ្នះមេដាយមាស ឥណ្ឌូនេស៉ី និងហ្វីលីពីន

2023/05/07 12:25:33 am        176
កែប៖ ការប្រកួតកីឡាអាគ័តថ្លុង មានកម្ពុជា ឥណ្ឌូនេស៉ី និងហ្វីលីពីន ឈ្នះមេដាយមាស លើវិញ្ញសារ៣ផ្សេងគ្នា រួមមាន ហែលទឹក និងរត់។ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ ការប្រកួតកីឡាស៉ីហ្គេម ប្រភេទអាគ័តថ្លុង ដែលជាវិញ្ញសាមួយ​ក្នុងចំណោម​វិញ្ញសារធំចំនួន៣ បានចាប់ផ្តើមរកឃើញអ្នកឈ្នះមេដាយមាស ប្រាក់់ និងសំរិទ្ធហើយ ដោយពេញមួយ​ថ្ងៃបានបញ្ចប់​ការប្រកួត៣វិញ្ញសារ៖ វិញ្ញសាទី១ កីឡាហែលទឹកនារី វិញ្ញសាទី២ កីឡាហែលទឹកបុរស ដែលមានការប្រកួតដូចគ្នា គឺហែលទឹក ចំងាយ ៥០០ម៉ែត្រ និងរត់ ២,៥គីឡូម៉ែត្រ និងវិញ្ញសាទី៣ អាគ័តថ្លុងបុរស និងនារី ដែលក្នុងប្រទេស​នីមួយៗ​មានកីឡាបុរស ២នាក់ និងនារី ២នាក់ ចូលរួមប្រកួតប្រជែង។ ជាលទ្ធផលនៃវិញ្ញសាអាគ័តថ្លុងនេះ ចំពោះការប្រកួតកីឡាការិនី ហែលទឹក និងរត់ កម្ពុជាឈ្នះមេដាយមាស, ថៃមេដាយប្រាក់, ឥណ្ឌូនេស៉ីមេដាយសំរិទ្ធ, វិញ្ញាសាហែលទឹក និងរត់បុរស ឥណ្ឌូនេស៉ីឈ្នះមេដាយមាស, ហ្វីលីពីនឈ្នះមេដាយប្រាក់, ហ្វីលីពីនឈ្នះមេដាយសំរិទ្ធ ខណៈវិញ្ញសាទី៣ អាគ័តថ្លុងបុរស និងនារី ប្រកួតក្នុងពេលតែមួយនោះ ហ្វីលីពីនឈ្នះមេដាយមាស, ឥណ្ឌូនេស៉ីមេដាយប្រាក់ និងវៀតណាមឈ្នះមេដាយសំរិទ្ធ។ ការបំពាក់មេដាយនេះ មានការចូលរួមពីឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងគណៈប្រតិភូកីឡានៃ​ប្រទេស​នីមួយៗ​ជូន​កីឡាករ កីឡាការិនី។ បន្ទាប់ពីបញ្ចប់វិញ្ញាសាអាគ័តថ្លុង នៅថ្ងៃស្អែកនេះជាការប្រកួតកីឡាឌូអាត់ថ្លុង ជាវិញ្ញសា រត់លើកទី១ ៥គីឡូម៉ែត្រ ជិះកង់២០គីឡូម៉ែត្រ និងរត់លើកទី២ ២,៥គីឡូម៉ែត្រ និងថ្ងៃទី៨ ជាវិញ្ញាសាទ្រីយ៉ាថ្លុង ដោយបែងចែកការប្រកួតបុរស និងនារីដាច់ដោយឡែកពីគ្នា និងត្រូវហែលទឹកចំងាយ ៧៥០ម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ បន្តរត់ទៅគោលដៅចុង ក្រោយចំងាយ ២,៥គីឡូម៉ែត្រ៕ ដោយ ៖ ឧត្ដម

ការប្រកួតម៉ារ៉ាតុង វិញ្ញាសាដើរចំងាយ២០ គម នៅខាងមុខប្រាសាទអង្គរវត្តចាប់ផ្តើមហើយ

2023/05/06 11:46:08 pm        209
សៀមរាប ៖ ការប្រកួតម៉ារ៉ាតុងដើរចំងាយ២០ គម ( បុរស-នារី) នៅម៉ោង៤:២០នាទីរសៀលនេះ បានចាប់ផ្តើមដំណើរការហើយ ដោយមានអត្តពលិកចំនួន១៥.រូប ផ្នែកបុរសចំនួន០៩រូប ផ្នែកនារីចំនួន០៦រូប មកពី៦ប្រទេស រួមមាន : កម្ពុជា ថៃ វៀតណាម មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី និងប្រទេសម៉ាឡេស៊ី ។គួររំលឹកថា ការប្រកួតដើរប្រណាំង គឺជាវិញ្ញាសាចុងក្រោយផ្នែកកីឡាអត្តពលកម្មក្នុងខេត្តសៀមរាប បន្ទាប់ពីការប្រកួតរត់ម៉ារ៉ាតុងចំងាយ៤២.១៩៥គម បានបញ្ចប់កាលពីព្រឹកមិញ ។

កីឡាករ-កីឡាការិនីឥណ្ឌូណេស៊ីពីររូប ឈ្នះមេដាយមាស លើវិញ្ញាសារត់ម៉ារ៉ាតុងនៅអង្គវត្ត

2023/05/06 06:37:05 pm        429
សៀមរាប៖ កីឡាករAgus Prayogo មកពីប្រទេសឥណ្ឌូនេស៊ី បានឈ្នះមេដាយមាស លើវិញ្ញាសា រត់ម៉ារ៉ាតុង ផ្នែក បុរស ខណៈមិត្តរួមជាតិរបស់គាត់ម្នាក់ទៀត កីឡាការិនី Odekta Elvina បានឈ្នះមេដាយមាសលើវិញ្ញាសា រត់ម៉ារ៉ាតុងផ្នែកនារី នៅក្នុងការប្រកួតចម្ចាយ៤២គីឡូម៉ែត្រ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែឧសភា នេះ នៅក្នុងតំបន់ឧទ្យានជាតិអង្គរ ក្នុងខេត្តសៀមរាប ។ក្នុងការប្រកួតនេះដែរ មេដាយប្រាក់ បានទៅកីឡាករ Arlan Estobo Arois មកពីប្រទេសហ្វីលីពីន និងមេដាយសំរិទ្ធ បានលើកីឡាករ Ngyen Thanh Hoang មកពីប្រទេសវៀតណាម។ ចំណែកផ្នែកនារី មេដាយប្រាក់ បានទៅកីឡាការិនី Thi Tuyet le មកពីប្រទេសវៀតណាម និងមេ ដាយសំរឹទ្ធ បានទៅកីឡាការិនី Christine Organiza Hallasgo មកពីប្រទេសហ្វីលីពីន ៕

អូឡាំពិកអន្តរជាតិអបអរសាទរកម្ពុជាដែលធ្វើម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ និងលើកកម្ពស់សន្តិភាព

2023/05/06 04:22:35 am        370
កម្ពុជា៖ ក្នុងពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ លោក Ng Ser Miang អនុប្រធានទី១​គណៈកម្មាធិការ​អូឡាំពិកអន្តរជាតិ តំណាងលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានមានប្រសាសន៍ថាក្នុងនាមប្រធាន Thomas Bach សូមអបអរសាទរ ដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជន ក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នាពេលនេះ ។ លោកក៏បានថ្លែងអំណរអរគុណដល់សម្តេចតេជោហ៊ុន សែន ដែលបានដឹកនាំ កីឡាកម្ពុជាមានការរីកចម្រើន ហើយលើសពីនេះការធ្វើម្ចាស់ផ្ទះពហុកីឡាតំបន់អាស៊ីអាគ្នេយ៍ ដោយឈរលើការលើកកម្ពស់សន្តិភាព និងពង្រឹងមិត្តភាព ដែលនេះជាស្មារតីក្នុងកីឡា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM