Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (IOC) ផ្តល់មេដាយមរតកអូឡាំពិកអន្តរជាតិជូនសម្តេចតេជោ

2023/05/06 04:07:07 am        175
ភ្នំពេញ៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានផ្តល់មេដាយមរតកអូឡាំពិកអន្តរជាតិ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការ​ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។ពិធីប្រគល់នេះធ្វើឡើងដោយលោក Ng Ser Miang អនុប្រធានទី១គណៈកម្មាធិការអូឡាំពិកអន្តរជាតិ តំណាងលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ឱ្យដឹងថា ដោយមើលឃើញពីការ​យកចិត្តទុកដាក់ លើកកម្ពស់ ចលនាអូឡាំពិកឱ្យមានការរីកចំរើន និងជាពិសេសក្រោមការ​ដឹកនាំរបស់​សម្តេចអគ្គមហាសេនាបតីតេតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី វិស័យកីឡានៅកម្ពុជាមានការអភិវឌ្ឍ រីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធកីឡា កសាងធនធានកីឡាករ និងធ្វើជាម្ចាស់ផ្ទះ​ការប្រកួតស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ២០២៣។ ចំពោះមុខ ផ្នែកមួយនៃចលនាអូឡាំពិក កម្ពុជាបានទទួល​សិទ្ធធ្វើជា​ម្ចាស់ផ្ទះ​កីឡាអូឡាំពិកយុវជនអាស៊ី ឆ្នាំ២០២៩។មេដាយមរតកអូឡាំពិកអន្តរជាតិ ជាមេដាយដែលត្រូវផ្តល់ជូនដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC) ដល់ថ្នាក់ដឹកនាំពិភពលោកដែលបានចូលរួមក្នុងការលើកកម្ពស់ និងអភិវឌ្ឍចលនាអូឡាំពិក។ មេដាយនេះធ្វើឡើងដោយគំនិតផ្តួចផ្តើមរបស់បិតាស្ថាបនិកកីឡាអូឡាំពិកទំនើប Pierre de Coubertin (1896-1925)៕

ស៊ីហ្គេម ២០២៣៖ ត្រឹមមួយថ្ងៃកម្ពុជាដណ្តើមបានមេដាយដល់ទៅ៩គ្រឿង

2023/05/05 02:48:52 am        2608
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃទី៦ ហើយនៃដំណើរការប្រកួតកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ខណៈពិធីបើកផ្លូវការត្រូវធ្វើនៅរាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។ចំពោះលទ្ធផលបច្ចេកទេសលើប្រភេទកីឡា ត្រឹមតែមួយថ្ងៃទី៤ ខែឧសភានេះកម្ពុជា ឈ្នះមេដាយដល់ទៅ៩គ្រឿង ក្នុងនោះមាស៥គ្រឿង និងប្រាក់៤គ្រឿង ពីប្រភេទកីឡាជូជិតស៊ូ និងកីឡាគុនល្បុក្កតោ។កីឡាករ គង់ម៉ូណា មិថុរ៉ា និង ទូច ពិកក្កដា ជាកីឡាករដែលឈ្នះមេដាយមុនគេក្នុងការប្រកួតស៊ីហ្គេមលើកនេះ លើប្រភេទកីឡាជឺជិតស៊ូ វិញ្ញាសាសម្តែងពីរនាក់។ កីឡាការិនី ខាន់ ជេសា បានត្រឹមមេដាយប្រាក់ ក្រោយចាញ់​កីឡាការិនីហ្វីលីពីន ខណៈដែលកីឡាការិនីកម្ពុជាទិន សុវណ្ណលីណា និងហេង ស៊ីវហៀង ដណ្តើមបានមេដាយ​ប្រាក់លើវិញ្ញាសាសម្តែងនារី២នាក់។ ដូច្នោះគិតត្រឹមពេលនេះ កម្ពុជាឈ្នះមេដាយបីគ្រឿងពីកីឡាជូជិតស៊ូ មាស០១គ្រឿង និងប្រាក់០២គ្រឿង។ចំនែកកីឡាគុនល្បុក្កតោ ដំណើរការប្រកួតដែរហើយ ដោយផ្តើមចេញពីវិញ្ញាសាសម្តែង ហើយអត្តពលិកកម្ពុជាលើ​ប្រភេទកីឡាក្បាច់គុនប្រពៃណីដែលដូនតាបន្សល់ទុកនេះ ឈ្នះមេដាយដល់ទៅ០៦គ្រឿង ក្នុងនោះមាស០៤គ្រឿង និងប្រាក់០២គ្រឿង។មេដាយមាសទាំងបួនគ្រឿងធ្វើបានសម្រេចដោយកីឡាករ ពន្លឺពេជ្រ មរកត វិញ្ញាសាសម្តែងព្រលឹងល្បុក្កតោបុរស, កីឡាការិនី ម៉ៅ លក្ខិណា វិញ្ញាសាសម្តែងព្រលឹងល្បុក្កតោនារី,កីឡាករ គីម ទិត្យសុវឌ្ឍនៈ វិញ្ញាសាសម្តែង អាវុធឥតមុខ (ខែលឬស្សី) និងកីឡាការិនី យស សញ្ចនា វិញ្ញាសាសម្តែងទ្វារមេគុននារីរីឯមេដាយប្រាក់ ០២គ្រឿង ​ធ្វើបាន​ដោយកីឡាការិនី ពុធ ចាន់ឆវី វិញ្ញាសាសម្តែងអាវុធឥតមុខ (ខែលឬស្សី)នារី និងកីឡាករ ពេជ្រ ពន្លឺ វិញ្ញាសា​សម្តែងទ្វារមេគុន បុរស។ថ្ងៃទី៥ ខែឧសភា ពុំមានកីឡាណាប្រកួតនោះទេ ដោយប្រតិភូកីឡាករ កីឡាការិនី ប្រទេសអាស៊ានទាំង​អស់ត្រូវទៅ​ចូលរួម​ក្នុងពិធីបើកការប្រកួតផ្លូវការ៕

កម្ពុជាឈ្នះមេដាយ ៦គ្រឿងពីការប្រកួតកីឡាគុនល្បុក្កតោ ក្នុងនោះមាស ៤គ្រឿង និងប្រាក់ ២គ្រឿង

2023/05/05 01:34:06 am        548
មេដាយមាសល្បុក្កតោ ៤គ្រឿង ១ កីឡាករ ពន្លឺពេជ្រ មរកត វិញ្ញាសាសម្តែងព្រលឹងល្បុក្កតោបុរស២ កីឡាការិនី ម៉ៅ លក្ខិណា វិញ្ញាសាសម្តែងព្រលឹងល្បុក្កតោនារី៣ កីឡាការិនី គីម ទិត្យសុវឌ្ឍនៈ វិញ្ញាសាសម្តែងអាវុធឥតមុខ (ខែលឬស្សី)៤ កីឡាការិនី យស សញ្ចនា វិញ្ញាសាសម្តែងទ្វារមេគុននារីមេដាយប្រាក់ ០២គ្រឿង១ កីឡាការិនី ពុធ ចាន់ឆវី វិញ្ញាសាសម្តែងអាវុធឥតមុខ (ខែលឬស្សី)នារី២ កីឡាករ ពេជ្រ ពន្លឺ វិញ្ញាសាសម្តែងទ្វារមេគុន បុរស

ស៊ីហ្គេម២០២៣៖ គិតត្រឹមរសៀលនេះ កម្ពុជាទទួលឈ្នះមេដាយ ៣គ្រឿង លើប្រភេទកីឡាជឺជីតស៊ូ

2023/05/04 11:53:06 pm        315
គិតត្រឹមរសៀលថ្ងៃទី៤ ខែឧសភានេះ កម្ពុជាដណ្ដើមបានមេដាយចំនួន ៣គ្រឿងហើយ លើប្រភេទកីឡាជឺជីតស៊ូ ក្នុងព្រឹត្ដិការណ៍​ស៊ីហ្គេមលើកទី៣២ ក្នុងនោះរួមមាន៖១-ផ្នែកសម្តែងគូរបុរស ទទួលបានមេដាយមាស ១គ្រឿង២-ផ្នែកសម្តែងគូរនារី ទទួលបានមេដាយប្រាក់ ១គ្រឿង៣-ផ្នែកប្រយុទ្ធ កីឡាការិនី ខាន់ ចេសា ទម្ងន់ ៥២kg ទទួលបានមេដាយ ប្រាក់ ១គ្រឿង។

អបអរសាទរ! កីឡាករ គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា ប្រភេទកីឡាជឺជិតស៊ូ ឈ្នះមេដាយមាសដំបូងគេក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

2023/05/04 10:22:15 pm        174
ស៊ីហ្គេម៖ អបអរសាទរ! កីឡាករកម្ពុជា គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា នៃប្រភេទកីឡាជឺជិតស៊ូ បានឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា បានឈ្នះលើវិញ្ញាសាសម្ដែងបុរសជាគូ (Men's DUO) ពិធីបំពាក់មេដាយផ្លូវការនឹងធ្វើឡើងនាល្ងាចថ្ងៃទី០៤ ឧសភា នេះផ្ទាល់តែម្ដង៕

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរ កីឡាការិនី ខាន់ ចេសា បន្ទាប់ពីយកឈ្នះ៣ប្រកួតជាប់គ្នា

2023/05/04 10:19:10 pm        270
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអបអរសាទរ និងកោតសរសើរ កីឡាការិនី ខាន់ ចេសា របស់កម្ពុជា បន្ទាប់ពីបានយកឈ្នះ៣ប្រកួតជាប់គ្នា លើកីឡាការិនី សិង្ហបុរី វៀតណាម និងថៃ លើវិញ្ញាសាជូជីតស៊ូរួចមក។ ខាន់ ចេសា នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ នៅវេលាម៉ោង៤រសៀល ថ្ងៃទី៤ ខែឧសភានេះ។សម្ដេច បានជូនពរកីឡាការិនី ខាន់ ចេសា ទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត៕

នគរបាលខេត្តព្រះសីហនុ ត្រៀមកម្លាំងអន្តរាគមន៍ជួយសង្គ្រោះកីឡាករស៉ីហ្គេមក្នុងករណីជួបឧបទ្ទវហេតុ

2023/05/03 08:03:49 pm        225
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កងកម្លាំងអន្តរាគមន៍បានត្រៀមរួចរាល់ ដើម្បីប្រតិបត្តិការជួយសង្គ្រោះកីឡាករអំឡុងប្រកួតកីឡាស៉ីហ្គេមដែលធ្វើឡើងលើផ្ទៃសមុទ្រ។ ក្នុងពេលខេត្តព្រះសីហនុត្រូវបានជ្រើសរើសជាទីតាំងការប្រកួតកីឡាស៉ីហ្គេមលើប្រភេទកីឡាចំនួន៣ ដូចជា ការប្រកួតកីឡាទូកក្តោង ជេតស្គីឬ ការប្រកួតកីឡាម៉ូតូ និងបាល់ទះលើឆ្នេរខ្សាច់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ក្រុមការងារ BTV News ថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៉ីហ្គេម ជាពិសេសក្នុងខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបចំទៅលើសន្តិសុខ សណ្តាប់ធ្នាប់ជូនគណៈប្រតិភូកីឡា រួមទាំងកីឡាករ កីឡាការិនី មកពីប្រទេសចំនួន៦ ចូលរួមប្រកួតកីឡាស៉ីហ្គេមនេះក្នុងខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាក់ថា ពិតណាស់ផ្អែកតាមភូមិសាស្រ្តតបស់ខេត្តព្រះសីហនុ ជាតំបន់សមុទ្រ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុវត្ថិភាពរបស់កីឡាករគ្រប់រូបអំឡុងការប្រកួតលើផ្ទៃសមុទ្រ ដោយត្រៀមកម្លាំងអន្តរាគមន៍ ដើម្បីចេញជួយប្រតិបត្តិការជួយសង្គ្រោះបានទាន់ពេលវេលាក្នុងករណីមានហេតុការណ៍ជាយថាហេតុកើតឡើង។ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានគូសបញ្ជាក់ទៀតថា ទោះបីអំឡុងការប្រកួតមិនមានឧបសគ្គ ឬបាតុភាពណាមួយកើតឡើងក្តី ប៉ុន្តែកម្លាំងអន្តរាគមន៍ពាក់ព័ន្ធបន្តឈរជើងតាមគោលដៅ និងទីតាំងនៃការប្រកួតនីមួយៗ ដើម្បីធានាអំពីសន្តិសុខ សណ្តាប់ធ្នាប់នៅបរិវេណតបស់កីឡាស៉ីហ្គេម។ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្ថែមថា ស្របពេលកីឡា២ប្រភេទផ្សេងទៀត នឹងចាប់ផ្តើមនាសប្តាហ៍ក្រោយនេះ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យសមត្ថកិច្ចមូលដ្ឋានទាំងអស់ត្រៀមប្រចាំបញ្ជា និងការពារយ៉ាងម៉ឺងម៉ាត់បំផុត និងផ្តល់ភាពកក់ក្តៅដល់គណៈប្រតិភូកីឡា កីឡាករ កីឡាការិនីទាំងអស់ចូលរួមប្រកីឡាស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ៕

CAMSOC បើកការប្រកួតកីឡាប្រណាំងទូកក្ដោង នៅទីលានតេជោឆ្នេរសុខា ក្រុងព្រះសីហនុ

2023/05/02 04:59:56 pm        335
ព្រះសីហនុ៖ ក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេហ៍ (CAMSOC) ជាមួយនិងក្រុមប្រតិភូកីឡាករ កីឡាកានីទាំង ០៦ប្រទេស កំពុង​មមាញឹក​រៀបចំ​ត្រួតពិនិត្យឧបករណ៍ សម្ភារៈកីឡាសម្រាប់ត្រៀមប្រកួតកីឡាអាស៊ីអាគ្នេហ៍ នៃព្រឹត្តិការណ៍​កីឡាអាស៊ីអាគ្នេយ៍​លើកទី៣២ ឆ្នាំ២០២៣ នៅខេត្ដព្រះសីហនុ នៅទីលានតេជោ និងឆ្នេរសុខា ក្រុងព្រះសីហនុ ថ្ងៃទី២ ដល់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ។អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សោម សិទ្ធរិទ្ធិពង្ស ប្រាប់ថា "ការប្រកួតកីឡាទូកក្តោង នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ត្រូវបាននិងកំពុងរៀបចំបានស្ទើរ ១០០ភាគរយ សម្រាប់ចាប់ផ្តើមការ​ប្រកួតនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីការប្រកួតប្រាំងកីឡាទូកក្តោងរួច ការប្រកួតប្រណាំងកីឡាម៉ូតូទឹក (Jet Ski) នឹងចាប់ផ្តើមបន្ត។ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣នេះ គឺជាកិត្ដិយសមុខមាត់ប្រទេសជាតិ និងខេត្ដព្រះសីហនុ ដែលជាង ៦០ឆ្នាំ មិនធ្លាប់មាន ហើយព្រឹត្ដិការណ៍នេះ នឹងទាក់ទាញភ្ញៀវ​ទេសចរជាតិ និងអន្ដរជាតិឱ្យមកទស្សនាព្រះរាជាណាចក្រកម្ពុជា ។ ខេត្ដព្រះសីហនុ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេហ៍ (CAMSOC) បានកំណត់​ជ្រើសរើស​យកជាទីតាំងសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេហ៍ ឱ្យទទួលធ្វើជាម្ចាស់ផ្ទះការប្រកួត​កីឡាស៊ីហ្គេម ០៣ប្រភេទ គឺ១.កីឡាទូកក្ដោង និងកីឡាជេតស្គី ឬម៉ូតូទឹកនៅទីលានតេជោ និងឆ្នេរសុខា និងកីឡាបាល់ទះលើឆ្នេរខ្សាច់ នៅឆ្នេរជំទាវម៉ៅ (បន្ទប់ទឹកសាធារណៈទី១១)។ ក្រោមការដឹកនាំដ៏ឆ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើឱ្យប្រទេសមានសន្ដិភាព មានការវិអភិវឌ្ឍ បានផ្ដល់ទំនុកចិត្ដដល់​វិនិយោគិន​ពីបណ្ដាប្រទេស ពិសេសប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលមកដាក់ទុនវិនិយោគ និងបានជ្រើសរើសយកប្រទេសកម្ពុជា ​សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដូច្នេះ សូមពលរដ្ឋនៅខេត្ដព្រះសីហនុចូលរួមគាំទ្រ ​និងទស្សនាឱ្យបានច្រើន ក្នុងការលើកទឹកចិត្ដ​ដល់​កីឡាករ កីឡាការិនីឱ្យទទួលបានជោគជ័យ និងមេដាយច្រើន៕

ស៊ីហ្គេម ២០២៣៖ កម្ពុជាបើកការប្រកួតឈ្នះទីម័រខាងកើត ៤ទល់នឹង០

2023/04/30 05:07:48 am        1029
(កម្ពុជា)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ បើកយុទ្ធនាការប្រកួតស៊ីហ្គេម ២០២៣ លើប្រភេទកីឡាបាល់ទាត់វិញ្ញាសាបាល់ទាត់បុរស ដោយយកឈ្នះទីម័រខាងកើត ៤​ទល់​នឹង​០ ក្នុងពូល A នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ពីមុខ​អ្នក​គាំទ្រ​រាប់ម៉ឺននាក់។ជំនួប​នេះក្នុងតង់ទីមួយកីឡាករខ្សែបម្រើក្លិបព្រះខ័នរាជស្វាយរៀង ជូ ស៊ីនទី ស៊ុត​បញ្ចូល​ទី​បាន​ពីរ​គ្រាប់​តែ​ឯង​នៅនាទីទី៣៩ និងនាទីទី៥៤បូក២។ ចំនែកតង់ទី២ កីឡាករ ស រតនា និងកីឡាករ លឹម ពិសុទ្ធ បន្ថែមម្នាក់មួយគ្រាប់ទៀតនាទីទី៧៣ និងនាទីទី៨២ ឱ្យកម្ពុជា ឈ្នះទីម័រខាងកើត ៤​ទល់​នឹង​០ ឈរនៅចំណាត់ថ្នាក់លេខ១ក្នុងពូល មាន៣ពិន្ទុ ដូចគ្នានឹងក្រុមលេខ២ឥណ្ឌូនេស៊ី ដែល​បើកការប្រកួតឈ្នះហ្វីលីពីន ៣ទល់នឹង០ ថ្ងៃជាមួយគ្នា។ក្រោយប្រកួតបញ្ចប់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា អបអរសាទរ និងកោតសរសើរចំពោះកីឡាករកម្ពុជា ដែលទទួលបានជ័យជំនះ ក្នុង​ការ​ប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ លើវិញ្ញាសាបាល់ទាត់ (បុរសពូល A) នា រាត្រី​ថ្ងៃ​ទី២៩ ខែមេសា ឆ្នាំ២០២៣ រវាង កម្ពុជា និង ទីម័រខាងកើត ក្នុងលទ្ធផល ៤ទល់នឹង០ ទីលាន​បាល់ទាត់ក្នុងពហុកីឡដ្ឋានជាតិ(អូឡាំពិក)។ សម្តេចបាន​ជូនពរក្រុមកីឡាករកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត។ប្រកួត​​បន្ទាប់​បាល់ទាត់បុរសពូល A កម្ពុជា ត្រូវជួបប្រកួតជាមួយនឹងហ្វីលីពីនថ្ងៃទី០២ ខែឧសភា ឆ្នាំ​២០២៣ ខណៈដែលសហភាពមីយ៉ាន់ម៉ា ប្រកួតនឹងទីម័រខាងកើត។ ចំនែក​បាល់​ទាត់​នារី​ថ្ងៃទី​០៣ ខែឧសភា កម្ពុជា បើកការប្រកួតពូល B ជាមួយឡាវនៅកីឡដ្ឋាន RSN៕

ព្រះអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម ដង្ហែមកដល់កម្ពុជាហើយ ក្រោយទទួលបានជោគជ័យក្នុងការដង្ហែនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន

2023/04/27 05:05:28 pm        499
ប្រតិភូពិសេសដង្ហែព្រះអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម២០២៣ បានមកដល់ខេត្តស្ទឹងត្រែង ដើម្បីបន្តដង្ហែចូលរាជធានីភ្នំពេញតាមខេត្តស្ទឹងត្រែង មុនឆ្ពោះទៅជុំវិញបឹងទន្លេសាប ក្រោមការដឹកនាំរបស់បេសកជនពិសេសឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ហើយដំណើរពីឡាវមកកម្ពុជា អមដំណើរដោយលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ ព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកឡាវ និងកីឡាករ-កីឡាការិនីឡាវ ៥រូបផងដែរ ។សម្រាប់ដំណើរមាតុភូមិនិវត្តន៍របស់ព្រះអគ្គិជ័យកីឡានេះដែរ ទទួលការស្វាគមន៍ពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន CAMSOC រួមជាមួយថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋរាប់ពាន់នាក់ត្រៀមទទួលស្វាគមន៍ និងអបអរសាទរ នៅខេត្តស្ទឹងត្រែង ។អគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម នឹងសំចតមួយយប់នៅខេត្តស្ទឹងត្រែង បន្ទាប់ពីដង្ហែនៅក្នុង​ក្រុងស្ទឹងត្រែង និងយកទៅតម្កល់ទុកនៅវត្តស្រះព្រះកែវមុន្នីវណ្ណ (វត្តលើ) ដោយមានរៀបចំពិធីសាសនា និងការពារព្រះអគ្គិជ័យកីឡា ព្រមទាំងមានបាញ់កាំជ្រួចអបអរសាទរដោយរដ្ឋបាលខេត្ត។ បន្ទាប់មកថ្ងៃទី២៨ ខែមេសា អគ្គិជ័យកីឡា និងត្រូវដង្ហែចេញពីទីតម្កល់ដង្ហែឆ្ពោះមករាជធានីភ្នំពេញ ដោយត្រូវឆ្លងកាត់ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្តាល។ ថ្ងៃបន្ទាប់អគ្គិជ័យ នឹងត្រូវដង្ហែរទៅកាន់បណ្តាខេត្តជុំវិញបឹងទន្លេសាប ដោយផ្តើមចេញពីវិមានឯករាជ្យ។ អគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម នឹងមកដល់ពហុកីឡដ្ឋានជាតិ មរតកតេជោ ម៉ោង៨និង៣០នាទីយប់ ចំថ្ងៃបើកការប្រកួតផ្លូវការថ្ងៃទី០៥ ខែ០៥ ឆ្នាំ២០២៣៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM