Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

ព្រះអគ្គិជ័យកីឡាបានបន្ដដំណើរពីរដ្ឋធានីវៀងច័ន្ទន៍​ ប្រទេសឡាវ ក្រោមការដឹកនាំឯកឧត្ដម ហោ សារុន

2023/04/26 10:56:01 pm        112
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែមេសានេះ ព្រះអគ្គិជ័យកីឡា បានបន្ដដំណើរពីរដ្ឋធានីវៀងច័ន្ទន៍ ទៅទីក្រុងប៉ាក់សេ ខេត្តចំប៉ាសក្ដិ ក្រោយបញ្ចប់បេសកកម្មដង្ហែតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងទីម័រខាងកើត ដោយជោគជ័យ ត្រឹមប្រទេសឡាវ កាលពីម្សិលមិញ ក្រោមការដឹកនាំរបស់បេសកជនពិសេសឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ អមដំណើរដោយលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងមានការ​ជូនដំណើរពីលោ Phouvanh VONGSOUTHI អគ្គហិរញ្ញិក នៃគណៈកម្មាធិការជាតិអូឡាំពិកឡាវផងដែរ ។ បន្ទាប់មកនៅថ្ងៃទី២៧ ខែមេសាស្អែក ប្រតិភូកម្ពុជា ក្រោមកិច្ចសហការពីអាជ្ញាធរឡាវ នឹងបន្ដរៀបចំពិធី​ដង្ហែ​ព្រះអគ្គិជ័យ តាមក្បួនរថយន្ដ ពីទីក្រុងប៉ាក់សេ ឆ្ពោះទៅខេត្តស្ទឹងត្រែង ដែលមានចម្ងាយជាង ១៥០គីឡូម៉ែត្រ តាមច្រកព្រំដែនអន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀន ដោយនឹងមានការទទួលស្វាគមន៍ពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន CAMSOC រួមជាមួយអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋជាច្រើនផងដែរ ៕

O’Sullivan នាំមុខ Luca Brecel ១០-៦ ខណៈ Mark Selby និង John Higgins កំពុងស្មើគ្នា ៤-៤

2023/04/26 07:56:11 pm        293
ជើងឯកពិភពលោក ៧សម័យ Ronnie O’Sullivan បាននាំមុខ ១០-៦ ហ្វ្រេមទៅលើកីឡាករ​ប៊ែលហ្ស៊ិក Luca Brecel គិតត្រឹមដំណាក់កាលទី ១ នៃការប្រកួតស្នូកឃ័រជើងឯកពិភពលោកវគ្គ ៨ នាក់ចុងក្រោយ។Luca Brecel បានតាមពីក្រោយពីការនាំមុខ ២-៦ របស់ O’Sullivan ដោយបានយកឈ្នះពីរ​ហ្វ្រេមផ្ទួន ដើម្បីតាមពីក្រោយ ៤-៦។ តែ ៤ ហ្វ្រេមចុងក្រោយនៃដំណាក់កាលអ្នកទាំងពីរឈ្នះបានម្នាក់ ២ ហ្វ្រេមធ្វើឱ្យ O’Sullivan នាំមុខ ១០-៦ ហ្វ្រេមក្រោយបញ្ចប់ដំណាក់កាលទី ២។ ជ័យជំនះរវាងអ្នកទាំងពីរ Ronnie O’Sullivan និង Luca Brecel នឹងត្រូវឡើងទៅជួបជាមួយ​អ្នកឈ្នះរវាង Anthony McGill រឺកីឡាករចិន Si Jiahui នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ងាកមកជើងឯកពិភពលោក ៤ សម័យ Mark Selby និង John Higgins កំពុងស្មើគ្នា ៤-៤ ហ្វ្រេមយ៉ាងស្វិតស្វាញ។ជើងឯកពិភពលោក ៤ សម័យផងដែរ John Higgins បាននាំមុខការប្រកួតនេះ ៤ ហ្វ្រេមដំបូង​មុនពេលដែល Mark Selby វាយបកយកឈ្នះវិញ ៤ ហ្វ្រេមស្មើគ្នា ៤-៤។ ចំណែកឯ កីឡាករស្នុកឡែន Anthony McGill និង Si Jiahui ក៏កំពុងស្មើគ្នា ៤-៤ ហ្វ្រេមផងដែរ ស្របពេលដែល Mark Allen និង Jak Jones ក៏កំពុងស្មើគ្នា ៨-៨ ហ្វ្រេមផងដែរក្រោយ ២ ដំណាក់កាល៕ អត្ថបទ៖នាង សុភាវុធ 

LeBron James ជួយ La Lakers ឈ្នះ Memphis Grizzlies បង្កើនការនាំមុខ ៣-១ វគ្គ​ Play-Off ជុំដំបូង

2023/04/26 07:20:25 pm        338
ក្រុមបាល់បោះ Los Angeles Lakers បានបង្កើនការនាំមុខនៅវគ្គ Play-Off NBA ជុំទី​ដំបូង ៣-១ នៅក្នុង Series បន្ទាប់ពីយកឈ្នះ Memphis Grizzlies ១១៧-១១១ នៅប្រកួតទី ៤​។ការប្រកួតរវាងក្រុមទាំងពីរបានបញ្ចប់ទៅដោយស្មើគ្នា មុនពេលដែលការបន្ថែមម៉ោង LeBron James ជាតួអង្គសំខាន់ក្នុងការរកពិន្ទុសរុប ២២ ពិន្ទុក្នុងការប្រកួតនេះបូករួមទាំង ២០ បាល់រីបោន ស្របពេលដែល Austin Reaves បោះបាន ២៣ ពិន្ទុ ឱ្យក្រុមលេខ ៧ LA Lakers បង្កើន​ការនាំមុខដល់ ៣-១ នៅវគ្គ Play-Off ភាគខាងលិចនេះ។LA Lakers អាចនឹងឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រសិនឈ្នះការប្រកួតទី ៥ លើ Memphis នៅព្រឹកថ្ងៃព្រហស្បតិ៍បាន។ ដោយឡែកសម្រាប់មួយប្រកួតទៀតនៅថ្ងៃម្សិលមិញផងដែរ Miami Heat បានយកឈ្នះ Milwaukee Bucks ១១៩-១១៤។ កីឡាកររបស់ Miami Heat, Jimmy Butler បោះបានដល់ទៅ ៥៦ ពិន្ទុ តែបានត្រឹម​ឈរ​លំដាប់​ទី៤ ប៉ុណ្ណោះ ជាកីឡាករដែលបោះបានច្រើនពិន្ទុបំផុតក្នុងមួយប្រកួតនៅវគ្គ Play-Off។ ជ័យជំនះនេះធ្វើឱ្យ Miami Heat បង្កើនការនាំមុខក្នុង Series ៣-១៕ អត្ថបទ៖នាង សុភាវុធ 

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអភិបាលរាជធានី-ខេត្ត ត្រៀមកន្លែង និងLED(ស្លាយ)បញ្ចាំងការប្រកួតបាល់ទាត់ឱ្យប្រជាពលរដ្ឋទស្សនា

2023/04/25 07:51:29 pm        252
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈតេឡេក្រាមផ្លូវការរបស់សម្តេច នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់អភិបាលរាជធានី-ខេត្ត ឱ្យត្រៀមកន្លែង និងផ្តាំងLED(ស្លាយ) ដើម្បីផ្សាយបន្តផ្ទាល់ចេញពីការប្រកួតបាល់ទាត់ពីពហុកីឡដ្ឋាន និងត្រូវប្រកួតជាបន្តបន្ទាប់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ឱ្យពលរដ្ឋទស្សនាកម្សាន្តសប្បាយ ។សម្តេចបញ្ជាក់ថា «ដោយហេតុថា កន្លែអង្គុយទស្សនាប្រកួតមានចំនួនកំណត់ ចាំបាច់ត្រូវត្រៀមកន្លែង និងស្លាយ បន្តផ្ទាល់ពីការប្រកួតនីមួយៗ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាទាំងអស់គ្នា»។សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំកន្លែងសមរម្យឱ្យប្រជាពលរដ្ឋបានទស្សនា និងត្រូវរៀបចំឱ្យបានឆាប់បំផុត និងរៀបសំសណ្តាប់ធ្នាប់ឱ្យបានល្អ៕

ពិធីព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ចាប់ផ្ដើមហើយជាមួយកំណត់ត្រាថ្មីពីស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ ឆ្ពោះទៅចេតិយវត្ត Pra That Laung

2023/04/25 02:29:39 pm        342
ភ្នំពេញ៖ ពិធីព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃទី២៥ ខែមេសានេះ ជាមួយកំណត់ត្រាថ្មី ក្នុងការដង្ហែលើចម្ងាយផ្លូវជិត ៦គីឡូម៉ែត្រ ដែលឆ្ងាយជាងបណ្ដាប្រទេសផ្សេងៗ និងមានអ្នកចូលរួមជាង ១,៥០០នាក់ ដែលចូលរួមដង្ហែផ្ទាល់ និងឈរអបអរសាទរតាមដងផ្លូវ ពីស្ថានទូតកម្ពុជាប្រចាំទីក្រុងវៀងច័ន្ទន៍ ឆ្ពោះទៅចេតិយវត្ត Pra That Laung ។ ពិធីដង្ហែនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC អមដោយលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ និងមានការចូលរួមពីឯកឧត្តម Atsaphangthong Siphansone អភិបាលរដ្ឋធានីវៀងច័ន្ទន៍, ឯកឧត្តម Slunaxay Sounnalath រដ្ឋមន្ដ្រីការិយាល័យនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីទីស្ដីការគណៈរដ្ឋមន្ដ្រីឡាវ រួមទាំងមន្ដ្រីជាន់ខ្ពស់ឡាវ និងឯកអគ្គរាជទូតបណ្ដាប្រទេសក្នុងតំបន់ប្រចាំទីក្រុងវៀងច័ន្ទន៍ជាច្រើនផងដែរ៕

ព្រះអគ្គិជ័យកីឡាស៊ីហ្គេម បន្ដដំណើរដល់ឡាវ ដែលជាប្រទេសក្រោយគេ ត្រូវពិធីដង្ហែ មុនត្រឡប់មកកម្ពុជាវិញ

2023/04/24 06:31:49 pm        203
ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានបន្ដដំណើរទៅដល់ទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវហើយ ក្រោយទទួលបានជោគជ័យ ក្នុងពិធីដង្ហែនៅទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្មីៗ ។បេសកកម្មដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC នេះ ទទួលបានការអញ្ជើញទទួលស្វាគមន៍ពីលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ និងមន្ដ្រីទូត ព្រមទាំងលោក Sengphone Phonamath អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកឡាវផងដែរ ។គួរដឹងថា ប្រទេសឡាវ គឺជាប្រទេសក្នុងតំបន់ក្រោយគេ ដែលកម្ពុជានឹងត្រូវរៀបចំពិធីដង្ហែ​ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទន៍ នាព្រឹកថ្ងៃទី២៥ ខែមេសាស្អែកនេះ នៅស្ថានទូតកម្ពុជាប្រចាំទីក្រុងវៀងច័ន្ទន៍ ។នៅព្រឹកថ្ងៃទី២៤ ខែមេសានេះដែរ ក្រុមប្រតិភូពិសេសកម្ពុជា និងឯកអគ្គរាជទូតកម្ពុជា បានធ្វើការជួយប្រជុំពិភាក្សាការងារជាមួយភាគីឡាវ ពិសេសមន្ដ្រីជាន់ខ្ពស់គណៈកម្មាធិការជាតិ​អូឡាំពិកឡាវ ដើម្បីត្រៀមរៀបចំពិធីដង្ហែស្អែកនេះ ខណៈតាមការគ្រោងទុកពិធីដង្ហែ​ដ៏មាន​អត្ថន័យនេះ នឹងមានថ្នាក់ដឹកនាំ ឯកអគ្គរាជទូតបណ្ដាប្រទេសក្នុងតំបន់ប្រចាំនៅប្រទេសឡាវ កីឡាករ-កីឡាការិនី និងសិស្សានុសិស្សជាច្រើនចូលរួម ។សូមរំឮកថា ព្រះអគ្គិជ័យកីឡា បានចាកចេញពីកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា ដោយប្រារព្ធពិធី​ដង្ហែឆ្លងកាត់ប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ និងមីយ៉ាន់ម៉ា មុនបន្ដដំណើរទៅដល់ប្រទេសឡាវ ដោយទទួលបានការគាំទ្រគួរឲ្យកត់​សម្គាល់​ពីគ្រប់បណ្ដាប្រទេស ចំពោះពិធីប្រវត្តិសាស្ដ្រ នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ក្រោយពិធីដង្ហែនៅទីក្រុងវៀងច័ន្ទន៍ ប្រតិភូកម្ពុជា នឹងបន្ដដំណើរទៅទីក្រុងប៉ាក់សេ ខេត្តចំប៉ាក់សាក់ ដែលជាខេត្តជាប់ព្រំដែនខេត្តស្ទឹងត្រែងរបស់កម្ពុជា នាថ្ងៃទី២៦ ខែមេសាស្អែកនេះ មុនពិធីដង្ហែ​ត្រឡប់ចូលប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀនវិញ នាថ្ងៃទី២៧ ខែមេសា និងបន្ដដង្ហែទៅរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមេសាខាងមុខ ៕អត្ថបទ លី ឈុនឡា

សហព័ន្ធកីឡាបាល់ទាត់ប្រកាសឱ្យអ្នកគាំទ្រ ទទួលសំបុត្រនៅទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ

2023/04/24 05:57:41 pm        271
ភ្នំពេញ៖ ខណៈដែលបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ចូលមកដល់ចុងសប្តាហ៍នេះ ព្រឹកថ្ងៃទី២៤ ខែមេសា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសឱ្យអ្នកគាំទ្រទៅទទួលសំបុត្រ​នៅទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ។យោងតាមផេកផ្លូវការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ជាក់ថា សម្រាប់ការប្រកួតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាងក្រុម ឥណ្ឌូណេស៊ី ទល់នឹង ហ្វីលីពីនម៉ោង៤និង០០នាទីរសៀល និងការប្រកួតកម្ពុជា ទល់នឹងទីម័រខាងកើតម៉ោង៧និង០០នាទីយប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក អ្នកគាំទ្រអាចទៅទទួលសំបុត្រឥតគិតថ្លៃ បានចាប់ពីថ្ងៃចន្ទ វេលាម៉ោង ១២ថ្ងៃត្រង់នេះតទៅ នៅតាមទីតាំងដូចជា ខ្លោងទ្វារធំពហុកីឡដ្ឋានជាតិ, Blue Sports Centerភ្នំពេញថ្មី, Fan Sports Store នៅ Eden Garden, Double H Sport និង Sport Castle Santormok ដោយមិនចាំបាក់ធ្វើការកក់តាម App ទុកជាមុនឡើយ។សហព័ន្ធក៏បានបញ្ជាក់ដែរថាក្នុង ១នាក់ អាចទទួលបាន ២សំបុត្រ និងសំបុត្រ ១សន្លឹក អាចប្រើប្រាស់បាន២ប្រកួត។ ក្រៅពីកីឡាបាល់ទាត់ កីឡាពីរប្រភេទទៀតក៏លេងនៅថ្ងៃទី២៩ ខែមេសាដែរ គឺអុកចត្រង្គ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រិកឃីតលេងនៅ​តាមមហាវិថីសម្តេចតេជោសែន (ផ្លូវ៦០ម៉ែត្រ)៕

អគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម ២០២៣ ត្រូវដង្ហែនៅមីយ៉ាន់ម៉ា ដោយមានអ្នកចូលរួមជាង ១០០០នាក់

2023/04/21 05:38:22 pm        287
សហភាពមីយ៉ាម៉ា៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងរ៉ង់ហ្គូន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់ផ្ដើមពិធីដង្ហែ ដោយមានអ្នកចូលរួមរត់ដង្ហែ និងអបអរសាទរតាមដងផ្លូវប្រមាណជាង ១,៣០០នាក់ ។ ពិធីដង្ហែដឹកនាំដោយបេសកជនពិសេសកម្ពុជា ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួង​ទេសចរណ៍នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំ​សាធារណរដ្ឋ​សហភាពមីយ៉ាន់ម៉ា និងឯកឧត្តម Minn Thein Zan រដ្ឋមន្ដ្រីសហភាពក្រសួងកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកមីយ៉ាន់ម៉ា រួមទាំងថ្នាក់ដឹកនាំជាច្រើនផងដែរ។ឯកឧត្តម ហោ សារុន មានប្រសាសន៍ថា កីឡាបានក្លាយជាចំណងយ៉ាងសំខាន់ក្នុងការភ្ជាប់​ទំនាក់ទំនង​ប្រជាជន និងប្រទេសនីមួយៗ មិនថាយើងស្ថិត នៅទីណា ឬយើងជានរណាឡើយ។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ កីឡាជាចំណុចបង្កើតមិត្តភាព ដោយគ្មានដែនកំណត់។ កីឡាផ្តល់អត្ថប្រយោជន៍លើសពីការថែរក្សាសុខភាព ដោយកីឡាបានថែរក្សាទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមកកាន់តែរឹងមាំ។ឯកឧត្តមបេសកជនពិសេសបន្តថា ការប្រារព្ធពិធីដង្ហែព្រះអគ្គីកីឡានៅថ្ងៃនេះគឺជា វិធីដ៏ល្អមួយក្នុង​ការអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ជាមួយប្រទេសជាមិត្តរបស់​កម្ពុជានៅក្នុងតំបន់។ព្រះអគ្គីកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ត្រូវបានព្រះរាជ​ប្រទានដោយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា នៅ ប្រាសាទអង្គរវត្ត ដែលជាទីកន្លែងចាប់ផ្តើមពិធី​ដង្ហែដំបូងគេបន្ទាប់ពីទទួលបានព្រះរាជប្រទាន។នៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កីឡារបស់យើងរស់ក្នុងសន្តិភាព ហើយឥឡូវនេះយើងមានមោទនភាពសូម ប្រកាសថា កម្ពុជាឆ្នាំ២០២៣ បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ អ្វីដែលពិសេសនោះគឺព្រឹត្តិការណ៍ប្រកួតនេះអនុញ្ញាតឲ្យ ចូលទស្សនាដោយឥតគិតថ្លៃ ផ្សាយបន្តផ្ទាល់ដោយមិនគិតថ្លៃ រួមជាមួយការមិនតម្រូវឲ្យប្រតិភូកីឡាមិនបង់ ប្រាក់ផងដែរ។ សូមអញ្ជើញអ្នកគាំទ្រមីយ៉ាន់ម៉ា មកកាន់កម្ពុជា និងបង្ហាញការគាំទ្រដល់ក្រុមកីឡាករមីយ៉ាន់ម៉ា។ បន្ទាប់ពីនេះគប់ភ្លើងអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម នឹងបន្តដំណើរទៅកាន់ប្រទេសឡាវ ដែលជាប្រទេសគោលដៅចុងក្រោយក្នុងអាស៊ានមុនមកកម្ពុជា រត់ជុំវិញបឹងទន្លេសាប រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលថ្ងៃបើកការប្រកួតផ្លូវការ៕

ម្ចាស់ផ្ទះកម្ពុជាមិនតម្រូវឱ្យប្រទេសចូលរួមបង់ថ្លៃសម្រាប់ចូលរួមការប្រកួតស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមទេ

2023/04/18 11:08:21 pm        127
ភ្នំពេញ ៖ ដើម្បីផ្តល់ភាពកក់ក្តៅបន្ថែមដល់ប្រតិភូកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា ឱ្យទទួលបានជោគជ័យ ជាកំណត់ត្រាថ្មីមួយ ម្ចាស់ផ្ទះកម្ពុជា នឹងមិនតម្រូវឱ្យប្រតិភូកីឡា​អាស៊ីអាគ្នេយ៍​ទាំង​អស់បង់ថ្លៃហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗ ៥០ដុល្លារអាមេរិក ក្នុង១ថ្ងៃៗនោះឡើយ។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅក្រោយកិច្ចប្រជុំពិសេសមួយ ក្រោមវត្តមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC-CAMAPGOC ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មការជំនាញទាំងអស់។ឯកឧត្តមអគ្គលេខាធិការបន្តថានៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ យើងទាំងអស់គ្នាទទួល​បានអនុសាសន៍​ដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានលើកឡើងពីការ​សម្រេចដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រតិភូកីឡាមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ នឹងមិនបង់ថ្លៃ​ចំនួន ៥០ដុល្លារ ក្នុងម្នាក់ៗ ក្នុង១ថ្ងៃៗ ដល់ម្ចាស់ផ្ទះកម្ពុជានោះទេ។ យើងទាំងអស់គ្នា ពិតជាមាន​ភាពកក់ក្តៅ និងរំភើបរីករាយ ប្រកបដោយមោទនភាពជាតិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយយើងទាំងអស់គ្នានឹងគោរពតាមការសម្រេចចិត្តនេះ។ឯកឧត្តមបន្តថាយើងនឹងផ្តល់ជូនព័ត៌មាននេះ ដល់បណ្តាប្រទេសទាំងអស់ ដែលកំពុងត្រៀមចូលរួម​ប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្នុងបំណងចម្បងជំរុញឱ្យព្រឹត្តិការណ៍​កីឡាទាំងមូលនៅកម្ពុជា ទទួលបានភាពកក់ក្តៅ និងជោគជ័យទាំងអស់គ្នា។ ឯកឧត្តម វ៉ាត់ ចំរើន បានចាត់ទុក ការមិនទទួលយកប្រាក់កម្រៃ ឬថ្លៃសេវារបស់ប្រតិភូកីឡា សម្រាប់ការ​ហូបចុក-ស្នាក់​​​នៅ ក្នុងម្នាក់ៗចំនួន៥០ដុល្លារ ក្នុងមួយថ្ងៃៗនេះ ថា ជាសម្រេចចិត្តដ៏វិសេសវិសាលមួយ មិនធ្លាប់មាន​ក្នុងប្រវត្តិស៊ីហ្គេម ហើយក្នុងនាមជាម្ចាស់ផ្ទះ នឹងគោរពនូវការសម្រេច​ចិត្តដ៏ខ្ពង់ខ្ពស់​របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​កម្ពុជា។ឯកឧត្តមបានអំពាវនាវដល់សហព័ន្ធកីឡាជាតិ ដែលគ្រប់គ្រងក្រុមកីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ ត្រូវថែទាំសុខភាពពួកគាត់ឱ្យបានល្អប្រសើរ កុំឱ្យមានរបួសស្នាមផ្សេងៗ ជាពិសេសកុំឱ្យមានការប្រកួតណាមួយ ក្នុងអំឡុងត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ដើម្បីកុំឱ្យប៉ះពាល់ដល់ការ​ត្រៀមខ្លួន​ប្រកួតប្រជែង​មេដាយជូនជាតិ។ នេះគឺជាសារមួយដ៏សំខាន់របស់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ដើម្បីថែបំប៉នគុណភាពបច្ចេកទេស សុខភាពអត្តពលិកកម្ពុជាឱ្យមានរឹងមាំ។សូមរំលឹកថាថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន​បញ្ជាក់ប្រាប់ទៅជូន​រួមជាតិថាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ មិនមានលក់សំបុត្រចូលរួមទស្សនានោះទេ និងសិទ្ធផ្សាយ​ក៏មិនមានលក់ដែរ។ ស៊ីហ្គេម ២០២៣ ដំណើរការពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណៈអាស៊ានប៉ារ៉ាហ្គេម ដំណើរការពីថ្ងៃទី០៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕ ដោយ ៖ គង់ ហួន

សហព័ន្ធកីឡាប្រដាល់គុនខ្មែរពង្រឹងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រមនិងគ្រប់គ្រង ថែទាំ​កីឡាករ​ជម្រើស​ជាតិឱ្យបានល្អ

2023/04/18 10:09:35 pm        313
យោងសេចក្តីប្រកាសព័ត៌មានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានឱ្យដឹងថា គោរព​តាម​ប្រសាសន៍​ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំកិច្ចប្រជុំពិសេសមួយក្រោមការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធា​ន​កិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្ដីពីសកម្មភាព​នៃ​ការ​ប្រកួត​កីឡា​ប្រដាល់​គុនខ្មែរ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។សេចក្តី​ប្រកាសព័ត៌មាន​នេះ​បាន​បញ្ជាក់ដែរថា​ សម្រាប់​លទ្ធផល​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ពិនិត្យ និងពង្រឹងឡើងវិញនូវ៖ បទបញ្ជាការប្រកួតឱ្យកាន់តែមានប្រសិទ្ធភាព, ប្រកាសឱ្យ​បាន​ច្បាស់​លាស់​នូវលក្ខខ័ណ្ឌការប្រកួតចំនួនទឹកដល់កីឡាករ កីឡាការិនី និងមហាជនបានជ្រាប, ធ្វើ​ការ​ពង្រឹង​សមត្ថភាពរបស់អាជ្ញាកណ្តាល ចៅក្រម ដឹកនាំការប្រកួតបន្ថែមទៀត, គ្រប់គ្រង ថែទាំ​កីឡាករ​ជម្រើស​ជាតិឱ្យបានល្អ សម្រាប់ត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេមខាងមុខ។សូមជម្រាបជូនថាប្រដាល់គុនខ្មែរជាប្រភេទកីឡាក្បាច់គុនបុរាណកម្ពុជាដែលដូនតាខ្មែរបានបន្សល់ទុក ហើយស៊ីហ្គេមលើកទី៣២នេះទៀតសោត គុនខ្មែរក៏ជា​ក្តី​សង្ឃឹម​របស់​កម្ពុជា​ក្នុង​ស្វែង​រក​មេដាយ​ផងដែរ។ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម គុនខ្មែរ ដំណើរការប្រកួតពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ លើ១៩វិញ្ញាសា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM