Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

អគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម រត់នៅថៃដោយមានអ្នកចូលរួមជាង៤០០នាក់

2023/04/18 02:09:53 am        96
បាងកក ៖ អគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម កំពុងស្ថិតនៅប្រទេសថៃ និងបានរត់បង្ហាញ​នៅទីនោះប្រកបដោយជោគជ័យ ខណៈពិធីបើកការប្រកួតស៊ីហ្គេមកាន់តែខិតជិតចូលមកដល់ហើយ។ពិធីដែលដឹកនាំដោយ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC-CAMPAPGOC នេះមានការចូលរួមពីលោកបណ្ឌិត Gongsak Yodmani អភិបាលនៃអាជ្ញាធរកីឡាថៃ ឯកឧត្តម ហ៊ុន សាវឿន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅព្រះរាជាណាចក្រ ឯកឧត្តម Dato' Seri Chaiyapak Siriwat អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ និងជានាយកប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និង​ឧត្ដមសេនីយ៍ទោ Osoth Bhavila ប្រធានសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេមអាស៊ាន និងមានការចូលរួមផង​ដែរ​ពីអង្គទូតអាស៊ាន កីឡាករ កីឡាការិនីថៃ និងនិស្សិតកម្ពុជា ប្រមាណ៤០០នាក់​នៅ​ពហុកីឡដ្ឋាន​រាជាម៉ាងហ្កាឡា។ឯកឧត្តម ហោ សារុន មានប្រសាសន៍ថាកម្ពុជា-ថៃ គឺជាប្រទេសជិតខាងដែលមានទំនាក់ទំនង និង​សហប្រតិបត្តិការ​ជាមួយគ្នាស្ទើរតែគ្រប់វិស័យ ក្នុងនោះវិស័យកីឡាបានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ។ ឡែក ពិធីដង្ហែព្រះអគ្គីកីឡានៅក្នុងប្រទេសថៃ គឺជាឱកាសមួយទៀត​ពង្រឹងកិច្ចសហប្រតិបត្តិ​ទំនាក់ទំនង​កាន់តែខ្លាំងឡើងមួយកម្រិតទៀត។ព្រះអគ្គីកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រក ប្រោសព្រះរាជប្រទាននៅប្រាសាទអង្គរវត្ត ដែលជាទីកន្លែងចាប់ផ្តើមពិធីដង្ហែដំបូងគេ។នៅកម្ពុជា កីឡារស់ក្នុងសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងធ្វើការរួមគ្នាប្រកបដោយសុខដុម រមណីយកម្ម នៅក្រោមម្លប់​សន្តិភាព ហើយឥឡូវនេះយើងមានមោទនភាពសូមប្រកាសថា កម្ពុជាឆ្នាំ២០២៣ បានត្រៀមខ្លួនរួចជា​ស្រេចដើម្បី​ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ា រ៉ាហ្គេមលើកទី១២ ដែលជា​ព្រឹត្តិការណ៍ប្រកួតអនុញ្ញាតឲ្យចូលទស្សនាដោយឥតគិតថ្លៃ និងផ្សាយ ដោយមិនគិតថ្លៃផងដែរ។ពិធីដង្ហែព្រះអគ្គីកីឡានៅពេលនេះ បានជំរុញឲ្យប្រទេសកម្ពុជា ថៃ សហប្រតិបត្តិការរួមគ្នា មិនត្រឹមតែកីឡា​ប៉ុណ្ណោះ​ទេ​ ថែមទាំងជំរុញដល់វិស័យទេសចរណ៍ផងដែរ។ កម្ពុជា "ព្រះរាជាណាចក្រអច្ឆរិយៈ” ទន្ទឹងរង់ចាំ​ស្វាគមន៍ភ្ញៀវ​មកពីជុំវិញពិភពលោក សូមទទួលបានភាពកក់ក្ដៅក្នុងអំឡុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា​ជាពិសេស​ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។បន្ទាប់ពីប្រទេសថៃ ព្រះអគ្គិជ័យ នៃដំណើរឆ្ពោះទៅពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នេះ នឹងត្រូវបន្ដដំណើរទៅប្រទេសមីយ៉ាន់ម៉ា និងឡាវ មុនដង្ហែចូលប្រទេសកម្ពុជាវិញ នាថ្ងៃទី២៧ ខែមេសាខាងមុខ តាមច្រកអន្ដរជាតិខេត្តស្ទឹងត្រែង ៕

សម្តេចតេជោ៖ កីឡាករណាដែលត្រូវប្រកួតស៊ីហ្គេម មិនគួរឱ្យចូលរួមការប្រកួតណាផ្សេងនោះទេ

2023/04/17 07:24:52 pm        460
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំឱ្យបញ្ឈប់ការ​យក​កីឡាករ ដែលត្រូវប្រកួតស៊ីហ្គេម ​ទៅចូលរួមក្នុងការប្រកួតណាផ្សេង ដែលវាអាចធ្វើឱ្យកីឡាករ​បាត់បង់​ឱកាសពេលការ ​ប្រកួតស៊ីហ្គេមចូលមកដល់ ។សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៦ ខែមេសានេះ តាមរយៈប្រព័ន្ធតេឡេក្រាម បានថ្លែង សារ​សំឡេងមួយពាក់ព័ន្ធនឹងបញ្ហាកីឡាករ ​ដែល​នឹង​ត្រូវចូល​ប្រកួតស៊ីហ្គេម ​តែ​ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យប្រកួត ក្នុង​កម្មវិធីផ្សេងមួយ​ មុនស៊ីហ្គេមមកដល់ ​ដោយសម្ដេចបានថ្លែងលើកឡើងថា​ មិនគួរឱ្យមាន​ការ​ចូលប្រកួត ក្នុងព្រឹត្តិការណ៍ណានោះទេ ​ត្រូវរង់ចាំឱ្យការប្រកួតស៊ីហ្គេម ​បានចប់។ សម្តេចបានអំពាវនាវឱ្យបញ្ចប់នូវការរិះគន់គ្នា ​វាយប្រហាគ្នាទៅវិញទៅមក ​កុំឱ្យបញ្ហាដ៏តូចមួយ នេះ ក្លាយជាបញ្ហាធំ គ្របដណ្តប់សាធារណៈមតិ ​កុំឱ្យការប្រកួតកីឡាប្រដាល់នៅខេត្តសៀមរាប ​ក្លាយជា បញ្ហាចាក់ដោតរហូតដល់មានជំម្លោះរវាង​ប្រទេស​ទាំង​ពីរ​ទៀតផង ។សូមជម្រាបជូនថា​ កាលពីការប្រកួតស៊ីហ្គេម ​លើកទី៣១ ឆ្នាំ២០២២ ឈឿង ល្វៃ ​ដណ្តើម​បាន​មេដាយប្រាក់ ​លើប្រភេទកីឡាប្រដាល់​ឃីក​បុកស៊ីង​ ក្នុងទំងន់៧១គីឡូក្រាម ៕អត្ថបទ៖ គង់ ហួន

ស្តេចអុកចត្រង្គអង្គរសង្ក្រាន្ត ២០២៣ បានទៅលើកីឡាករជម្រើសជាតិ សុខ លីមហេង ក្រោយឈ្នះកីឡាករជើងខ្លាំង ឈាវ បូរ៉ា ក្នុងលទ្ធផលឈ្នះមួយស្មើមួយ

2023/04/16 08:26:34 pm        147
កីឡា ៖ តាមរយៈលទ្ធផលនេះ លីមហេង ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ២០ ០០០ ០០០រៀល និងប្រាក់រង្វាន់របស់​គណៈកម្មាធិការរៀបចំអង្គរសង្ក្រាន្ត ១០ ០០០ ០០០រៀល។ ចំណែក ឈាវ បូរ៉ា ទទួលបានប្រាក់រង្វាន់ ១២ ០០០ ០០០រៀល របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងប្រាក់រង្វាន់​របស់គណៈកម្មាធិការរៀបចំអង្គរសង្ក្រាន្ត ៦ ០០០ ០០០រៀល។ លេខ៣បានទៅកីឡាករ ហេង សៅឌី ជាមួយប្រាក់រង្វាន់សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ៨ ០០០ ០០០រៀល និងពីគណៈកម្មាធិការអង្គរសង្ក្រាន្ត ៤ ០០០ ០០០រៀល ខណៈលេខ៤បានទៅកីឡាករ លឹម ផល្លា ប្រាក់រង្វាន់សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ៤ ០០០ ០០០រៀល និងពីគណៈកម្មាធិការ៨០០ ០០០រៀល។ ក្រៅពីនោះសម្តេចតេជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅបានឧបត្ថម្ភជូនដល់កីឡាករពីលេខ៥ ដល់លេខ៨ និងអាជ្ញាកណ្តាលនូវទឹកប្រាក់ម្នាក់ៗ ២ ០០០ ០០០រៀល។ ឯកីឡាការិនីអុកចត្រង្គឆ្នើមបួនរូបទទួលបានការលើកទឹកចិត្តពីសម្តេចទាំងទ្វេនូវទឹកប្រាក់លើកទឹកចិត្តម្នាក់ៗ ១ ០០០ ០០០រៀល។ ការប្រកួតកីឡាអុកចត្រង្គអបអរសាទរក្នុងអង្គរសង្ក្រាន្តបានបញ្ចប់ដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ ពិសេសមានដង្ហែរស្តេចអុកៅកាន់មុខអង្គរវត្តជូនមហាជនបានស្គាល់ផងដែរ៕

កម្រងរូបភាព ការសម្ដែងក្បាច់គុន«ល្បុក្កតោ» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

2023/04/16 12:30:53 am        776
កម្រងរូបភាព នៃការសម្តែងក្បាច់គុន«ល្បុក្កតោ» នៅបរិវេណលានជល់ដំរី ក្នុងថ្ងៃទី២ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

កីឡាករ​បារាំង Maxime Renaux ឈ្នះ​ការប្រណាំង​ម៉ូតូ​ហោះ MXGP នៅ​ប្រទេស​ស្វីស​

2023/04/11 10:01:37 pm        95
​ប្រណាំង​ម៉ូតូ៖ ​កីឡាករ​ប្រណាំង​ម៉ូតូ​បារាំង Maxime Renaur គឺជា​អ្នក​ឈរលើ​គេ​នៅលើ​វេទិកា​កិត្តិយស​ក្រោយ​ឈ្នះ​ការប្រកួតប្រណាំង​ម៉ូតូ​ហោះ MXGP ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​ប្រទេស​ស្វីស​។ ​​កីឡាករ​របស់​ក្រុម Yamaha រូបនេះ​បាន​ប្រជែង​ឈ្នះ​ការប្រកួត​ទី២ ប្រចាំថ្ងៃ​ដោយ​មក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល​ល្អ​ជាង ៧វិនាទី ៨២៥ ពីមុខ​មិត្ត​រួម​ជាតិ​បារាំង Romain Fabvre ខណៈ​លេខ៣ គឺ​កីឡាករ​អេ​ស្ប៉ា​ញ Jorge Prado​។​ ​​Jorge Prado គឺជា​អ្នកឈ្នះ​ការប្រកួត​ទី១ ពេលព្រឹក ដោ​យមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៦វិនាទី ២៩៨ ល្អ​ជាង​អ្នក​លេខ២ Maxine Renaux ខណៈ Romain Fabvre លេខ៣​។​ ​​ជ័យជំនះ​ជារួម​របស់ Maxime Renaux នាំមុខគេ​ក្នុង​តារាង​ជើងឯក​មាន ៤៧ពិន្ទុ តាម​ពីក្រោយ​ដោយ Jorge Prado មាន ៤៥ពិន្ទុ និង​លេខ៣ Romain Fabvre ៤២ពិន្ទុ​។​ ​ជុំ​ទី៤ ប្រចាំ​រដូវ​កាល MXGP នឹង​បន្តទៅ​តំបន់ Trentino ប្រទេស​អ៊ីតាលី​នៅ​ថ្ងៃអាទិត្យ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ត​ព​លិ​ក Mauricio dos Santos រត់​ដោះ​ស្បែកជើង​ឈ្នះ​ការប្រកួត​រត់ប្រណាំង U-20 នៅ​ប្រេ​ស៊ី​ល​

2023/04/11 09:37:26 pm        130
​រត់​ប្រណាំង៖ ​អត្ត​ព​លិ​ក​រត់ប្រណាំង​ម្នាក់​បាន​ប្រជែង​ឈ្នះ​ការប្រកួត​រត់ប្រណាំង U-20 វគ្គ​ជម្រុះ Athletics Club Tournament នៅ​ប្រទេស​ប្រេ​ស៊ី​ល​ចុង​សប្តាហ៍​កន្លងទៅ​។ ​​Mauricio dos Santos បាន​ប្រើពេល ៥១វិនាទី ៣៧ ដើម្បី​មកដល់​ទី​ព្រ័ត្រ​មុនគេ​លើ​វិញ្ញាសា​រត់ ២០០ម៉ែត្រ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ តែ​មិន​គ្រប់គ្រាន់​ដើម្បី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ឡើយ​។ ​បើតាម​ការឱ្យ​ដឹង អត្ត​ព​លិ​កវ័យ ១៦ឆ្នាំ​រូបនេះ​មាន​ស្រុកកំណើត​នៅ​រដ្ឋ Mato Grosso ប្រទេស​ប្រេ​ស៊ី​លក្នុង​គ្រួសារ​ក្រីក្រ​មួយ​។ ​Santos មិនមាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ទិញ​សម្ភារៈ​កីឡា​របស់ខ្លួន​ឡើយ ជាពិសេស​ទ្រនាប់ជើង​ដែលមាន​ទំហំ​ខុសគេ​ដល់​ទៅ ៤៧​។ ​​កន្លងមក Santos ធ្លាប់មាន​ទ្រនាប់ជើង​ទំហំ ៤៦ ដែល​មីង​របស់ខ្លួន​ទិញ​ឱ្យ​តាម​ប្រពន្ធ​អន​ឡាយ តែ​ក្រោយ​មកវា​បាន​រហែក​ពេល​ហ្វឹកហាត់​។ ​បច្ចុប្បន្ន Santos មានតែ​ទ្រនាប់ជើង​បា​តា​ធម្មតា តែ​សុខចិត្ត​រត់​ដោយ​ជើង​ទទេទៅវិញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Leicester City តែងតាំង​អតីត​គ្រូ Norwich, Dean Smith ដឹកនាំ​ដល់​ចប់​រដូវ​កាល​

2023/04/11 09:24:03 pm        87
​បាល់ទាត់៖ ​ក្លិប​បាល់ទាត់ Leicester City បានប្រកាស​តែង​តាំ​អ្នកចាត់ការ​ថ្មី​លោក Dean Smith ដើម្បី​ដឹកនាំ​បណ្តោះអាសន្នដល់​ចប់​រដូវ​កាលបន្ត​ពី​លោក Brendan Rodgers ដែល​ត្រូវបាន​ដកតំណែង​សប្តាហ៍​មុន​។ ​​បុរស​វ័យ ៥២ឆ្នាំ Dean Smith បាន​ចាក​ចេញពី Norwich City កាលពីដើម​រដូវ​កាល​នេះ បន្ទាប់ពី​ធ្លាប់​ចំណាយពេល​ដឹកនាំ Aston Villa និង Brentford ផងដែរ​។​ ​Leicester City កំពុង​ភិតភ័យ​នៅក្បែ​តំបន់​គ្រោះថ្នាក់​បន្ទាប់ពី​ចាញ់ Bournemouth កាលពី​ថ្ងៃ​សៅរ៍​ធ្វើឱ្យ​គំលាត​ពី​តំបន់​គ្រោះថ្នាក់​មាន​ត្រឹម ២ពិន្ទុ​។ ​ការមកដល់​របស់លោក Dean Smith គឺមកជា​ក្រុម​តែម្តង​រួមមាន​ជំនួយការ Craig Shakespeare ដែល​ធ្លាប់ជា​ជំនួយការ​លោក Claudio Ranieri ក៏ដូចជា​មកជា​មួយ​គ្រូបង្វឹក​អតីត​ខ្សែការពារ​អង់គ្លេស John Terry ផងដែរ​។ ​ប្រកួត​ដំបូង​ក្រោម​ការដឹកនាំ​របស់លោក Dean Smith នៅ Premier League, Leicester City នឹងត្រូវ​ធ្វើដំណើរ​ទៅ​ទឹកដី Manchester City ថ្ងៃ​សៅរ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Wawrinka វាយបក​យកឈ្នះ​នៅ Monte Carlo Masters តែ Andy Murray ធ្លាក់​ត្រឹមជុំ​ទី១

2023/04/11 07:12:37 pm        85
​វាយកូនបាល់៖ ​អតីត​ជើងឯក Monte Carlo Masters កីឡាករ​ស្វីស Stanislas Wawrinka បាន​ឈានឡើង​ជុំ​ទី២ ហើយ​ក្រោយ​វាយបក​យកឈ្នះ​កីឡាករ​ហូ​ឡង់ Tallon Griekspoor​។ ​កីឡាករ​វ័យ ៣៨ឆ្នាំ Wawrinka ត្រូវបាន Griekspoor នាំមុខ​មួយ​សិត​មុន ៧-៥ មុន​ពេលដែល​វាយបក​យកឈ្នះ ២សិត​ផ្ទួនៗ ៦-៣ និង ៦-៤​។ ​ជុំ​បន្ត​ម្ចាស់​ជើងឯក Grand Slam បី​លើក Stanislas Wawrinka នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​លំដាប់​លេខ ១០ ពិភព​លោក​សញ្ជាតិ​អាមេរិក Taylor Fritz​។ ​ងាក​មក​អតីត​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Andy Murray បាន​ធ្លាក់​ត្រឹម​ជុំ​ទី១ ប៉ុណ្ណោះ​ក្រោយ​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​អូស្ត្រាលី Alex de Minaur ៦-១ និង ៦-៣ ប្រើពេល ៨៦នាទី​។ Andy Murray មាន​បញ្ហា​របួស​អវត្តមាន​ពី​ការប្រកួត​នានា​ជាច្រើន​មកហើយ​ក្នុង​ឆ្នាំ២០២៣ នេះ​តែមាន​ឱកាស​ចូល​ប្រកួត​នៅ Monte Carlo នេះ​តាមរយៈ​ការដកខ្លួន​របស់​កីឡា​ករលេខ២ ពិភពលោក Carlos Alcaraz និង​ជើងឯក ១១សម័យ Rafael Nadal​។​ ​ងាក​មក​លទ្ធផល​ផ្សេងទៀត ជើងឯក US Open, Dominic Thiem យកឈ្នះ Richard Gasquet ៦-១ និង ៦-៤​។ កីឡាករ​អូទ្រីស Dominic Thiem បច្ចុប្បន្ន​ឈរ​លេខ ១០៦ ពិភពលោក បន្ទាប់ពី​អវត្តមាន​ពី​ការប្រកួត​ជាច្រើន​ដោយ​សារ​បួស​កដៃ​។ ​ជុំ​បន្ត Dominic Thiem នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ដា​ណឺ​ម៉ាក​វ័យ ១៩ឆ្នាំ Holger Rune ដែល​កំពុង​ឈរ​លេខ ៩ ពិភពលោក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុម​លេង​មិន​ឈ្នះ ៦ប្រកួត​ជាប់​គ្នា Inter Milan ជួប Benfica យប់​នេះ​នៅ UCL

2023/04/11 06:39:27 pm        81
​បាល់ទាត់៖ ​ក្រុម Inter Milan នឹងត្រូវ​ប្រឈម​មុខជា​មួយក្រុម​ម្ចាស់ផ្ទះ​ព័រទុយហ្កាល់ Benfica រាត្រី​នេះ​ជើង​ទី១ វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League​។​ ​លោក Simone Inzaghi កំពុងស្ថិត​ក្នុង​សំពាធ​ក្រោយ Inter Milan លេង​មិន​ឈ្នះ​សោះ ៦ប្រកួត​ចុងក្រោយ​នៅ​គ្រប់​ក្របខណ្ឌ​មុន​ជួប Benfica យប់​នេះ​។ ​​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​រិះគន់​ខ្សែប្រយុទ្ធ​របស់ខ្លួន Romelu Lukaku ពី​ការ​ខ្ជះខ្ជាយ​ឱកាស​ស៊ុត​បញ្ចូល​ទី​ ឆ្លង​កាត់ការបរាជ័យ​ទល់នឹង Fiorentina និង​ស្មើ Salernitana ធ្វើឱ្យ Inter Milan នៅ​ពេល​នេះ​ធ្លាក់​មកដល់​លេខ៥ នៅ Serie A ខណៈ​នៅសល់ ៩ប្រកួត​ទៀត​ចប់​រដូវ​កាល​។​ ជុំវិញ​ស្ថានភាព​ក្រុម Inter Milan នឹង​មិនមាន​វត្តមាន​ខ្សែបម្រើ​ទួ​ក​គី Hakan Calhanoglu និង​ខ្សែការពារ Milan Skriniar ឡើយ​ដោយសារ​របួស​។ ​សម្រាប់ Benfica មុន​មក​ដល់​ការប្រកួត​យប់​នេះ​ពួកគេ​ទើបតែ​ចាញ់ Porto ១-២ ក្នុង​ទឹកដី​ខ្លួនឯង​នៅ​ក្របខណ្ឌ​លី​គ​កំពូល​ព័រទុយហ្កាល់​។ ​រំលឹកថា ​ក្រុម​ទាំងពីរ​មាន​ប្រវត្តិ​ជួបគ្នា ៣លើក Inter Milan ឈ្នះ១ ស្មើ២ មិនដែល​ចាញ់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Pep លើក​ការប្រៀបធៀប​ជាមួយ Jack Nicklaus និង Michael Jordan ការពារ​ស្ថិតិ​ប្រកួត​នៅ UCL របស់ Man City

2023/04/11 06:12:27 pm        100
​បាល់ទាត់៖ ​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ Pep Guardiola បាន​លើក​ការប្រៀបធៀប​កំពូល​កីឡាករ​វាយកូនគោល Jack Nicklaus និង Michael Jordan ការពារ​ស្ថិតិ​ប្រកួត​របស់ Manchester City នៅ UEFA Champions League មុន​ជួប Bayern Munich យប់​នេះ​។ ​​Manchester City នៅតែ​តាម​ប្រមាញ់​ជើងឯក UCL លើកដំបូង​របស់ខ្លួន​នៅឡើយ ​តែ​លោក Pep Guardiola ស្នើឱ្យ​មានការ​អត់ធ្មត់ និង​លើក​ឧទាហរណ៍​ពី​ភាពជោគជ័យ​របស់ Jack Nicklaus និង Michael Jordan​។​ ​លោក​បាន​លើកឡើងថា Jack Nicklaus ចំណាយពេល​ពេញ​មួយ​អាជីព​របស់ខ្លួន​ចូលរួម​កម្មវិធី​វាយកូនគោល​ធំ​ចំនួន ១៦៤ ឈ្នះ​សរុប ១៨លើក ហើយ Michael Jordan ចំណាយ​ពេល​លើ​អាជីព​បាល់បោះ​របស់ខ្លួន ១៥ឆ្នាំ​ឈ្នះ​ជើងឯក NBA ៦លើក គ្រប់គ្នា​សុទ្ធតែ​ចាញ់​ច្រើន​ជាង​ឈ្នះ​ក្នុង​អាជីព​ជោគជ័យ​ក៏ដោយ​។ ​មុន​ខុស​អ្វី​ពី Manchester City ឡើយ គ្រប់គ្នា​ត្រូវតែ​អត់ធ្មត់លេង​ឱ្យអស់​លទ្ធភាព​គ្រប់ការ​ប្រកួត​។ ​​សូមបញ្ជាក់ថា Manchester City មុន​មកដល់​ការប្រកួត​រាត្រី​នេះបាន​យកឈ្នះ​នៅ​ទឹកដី Southampton ៤-១ នៅ Premier League ខណៈ Erling Haaland ស៊ុត​បាន​ពីរ​គ្រាប់​។ ​ខ្សែប្រយុទ្ធ​ន័​រវេ​សរូប​នេះ​នៅ​ពេល​នេះ​មាន ៤៤គ្រាប់​ហើយ​នៅ​គ្រប់​ក្របខណ្ឌ​រដូវ​កាល​នេះ ក្នុងនោះ​មាន ៣០គ្រាប់​នៅ Premier League​។ ​គិតតែ​នៅ UCL, Haaland បង្ហាញខ្លួន​សរុប ២៥ប្រកួត​រកបាន ៣៣គ្រាប់​រាប់​តាំងពី​នៅ​ជាមួយ Salzburg, Dortmund និង City៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM