កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

ISI ប្រែក្លាយជាពីក្រុមបាតតារាង មកជាគូប្រជែងដ៏គ្រោះថ្នាក់នារដូវកាលថ្មី ក្រោយនាំកីឡាករបរទេសចំណូលថ្មី ៤រូបន្ថែម

2026/08/15 12:09:13 pm        438
ការវិនិយោគដ៏ធំរបស់ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ដោយគេរំពឹងក្លិបអាចប្រែក្លាយពីក្រុមបាតតារាង មកជាគូប្រជែងដ៏គ្រោះថ្នាក់សម្រាប់លីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលគ្រោងចាប់ផ្ដើមការប្រកួតនារដូវកាលថ្មី នាដើមខែកញ្ញាខាងមុខ។ការលើកឡើងនេះ បន្ទាប់ពីក្រុមរហស្សនាមដំរីជ័យ បានប្រកាសនាំចូលកីឡាករបរទេសចំណូលថ្មី ៤រូបទៀត កាលពីល្ងាចថ្ងៃទី១៤ ខែសីហា បន្ថែមលើកីឡាករល្អៗ និងមានបទពិសោធន៍ជាច្រើន ដែលក្លិបបាននាំចូលរួមមកពង្រឹងក្រុមត្រៀមការប្រកួតប្រជែងនារដូវកាលថ្មី ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Conor Nestor។សមាជិកថ្មី ៤រូប ដែលក្លិបទើបបង្ហាញ រួមមានខ្សែការពារសញ្ជាតិប្រេស៊ីល Matheus Freitas អតីតសមាជិកក្លិបអង្គរថាយហ្គឺរកាលពីរដូវកាលមុន, អតីតខ្សែប្រយុទ្ធដ៏លេចធ្លោររបស់ភ្នំពេញក្រោន Shimizu Shintaro រួមទាំងកីឡាករជប៉ុន ២រូបទៀត រួមមានខ្សែការពារ Takahiro Tezuka ផ្ទេរមកពីក្លិប Bangkok FC និងខ្សែប្រយុទ្ធ Daizo Horikoshi ផ្ទេរមកពីក្លិប NWS Spirit FC នៃលីគទី៣ អូស្ដ្រាលី។ផ្អែកលើការរុះរើ និងរៀបចំក្រុម ពិសេសការនាំចូលកីឡាករមានគុណភាពជាច្រើន ក្នុងនោះមានកីឡាករអាហ្វ្រិកខាងត្បូងសញ្ជាតិខ្មែរ កាន់ ម៉ូ, កីឡាករជប៉ុនសញ្ជាតិខ្មែរ Yudai Ogawa, ធារី ចន្ថាប៊ីនប, គួច សុកុម្ភៈ និងអ្នកចាំទី ហ៊ុល គឹមហ៊ុយ ជាដើម ព្រមទាំងកីឡាករចាស់-ថ្មីល្អៗជាច្រើនទៀត បានបង្ហាញពីភាពរឹងមាំគ្រប់តំបន់របស់ក្រុម ចាប់ពីការពារ បម្រើ និងប្រយុទ្ធ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ហើយរំពឹងថា ISI ដង្កោសែនជ័យ នឹងក្លាយជាគូប្រជែងដ៏ខ្លាំងក្លា និងអាចបង្កគ្រោះថ្នាក់ដល់គូប្រជែងផ្សេងៗ ក្នុងលីគរដូវកាលថ្មី។បែបនេះក្ដី គ្រូបង្វឹកលោក Conor Nestor នៅមិនទាន់ហ៊ានសន្យាក្នុងការកំណត់គោលដៅស្វែងរកចំណាត់ថ្នាក់ណាមួយក្នុងរដូវកាលថ្មី តែលោកបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្លិប ដែលមានលោក កាំង សេន ជាប្រធាន បានសម្របសម្រួលឲ្យមានការនាំចូលកីឡាករមានគុណភាពជាបន្ដបន្ទាប់ ។ ឆ្លើយតបនឹងការគាំទ្រពីថ្នាក់ដឹកនាំក្លិបនេះ អ្វីដែលលោកសន្យា គឺលោកប្ដេជ្ញានឹងខំប្រឹងធ្វើឲ្យបានល្អបំផុត ដើម្បីទទួលបានលទ្ធផលល្អជូនក្លិប និងអ្នកគាំទ្រ។ទន្ទឹមជាមួយការប្រកាសនាំចូលកីឡាករថ្មីនេះដែរ ក្លិប ISI ដង្កោសែនជ័យ ក៏បានធ្វើការចុះអនុស្សារណៈនៃការយោគយល់គ្នា លើកាសហការឧបត្ថម្ភ ជាមួយធគារប្រៃសណីយ៍កម្ពុជា ដែលជាជំហានយុទ្ធសាស្ដ្រដ៏សំខាន់មួយទៀត ក្នុងការធានានូវហិរញ្ញវត្ថុ និងពង្រឹងក្លិបកាន់តែរឹងមាំ សម្រាប់រដូវកាលថ្មី ក៏ដូចជាទៅថ្ងៃអនាគតផងដែរ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ បានធ្វើឡើងនៅអគារ ISI Tower ក្រោមវត្តមានលោក កាំង សេន ប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ និងលោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារប្រៃសណីយ៍កម្ពុជា៕ អត្ថបទ លី ឈុនឡា

Leicester City ត្រូវបានដាក់លក់ក្នុងតម្លៃជាង ២០០ លានផោន ខណៈក្រុមហ៊ុនថៃ King Power ត្រៀមចាកចេញ

2026/08/14 04:18:38 pm        336
ក្លិបបាល់ទាត់អង់គ្លេស Leicester City កំពុងស្វែងរកម្ចាស់វិនិយោគថ្មី បន្ទាប់ពីត្រូវបានដាក់លក់ក្នុងតម្លៃជាង ២០០លានផោន ខណៈក្រុមហ៊ុនថៃ King Power ដែលកាន់កាប់ក្លិបអស់រយៈពេល ១៦ ឆ្នាំ កំពុងត្រៀមបញ្ចប់ការកាន់កាប់របស់ខ្លួន។ក្រុមហ៊ុនធនាគារវិនិយោគអាមេរិក Citigroup បានរៀបចំសៀវភៅលក់ក្លិបចំនួន ៨ ទំព័រ ក្រោមចំណងជើង “Project Lineup” ដើម្បីស្វែងរកអ្នកវិនិយោគថ្មី។ ទ្រព្យសម្បត្តិដែលត្រូវបានដាក់បញ្ចូលក្នុងការលក់រួមមាន៖កីឡដ្ឋាន King Power Stadium ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៣២,០០០ នាក់ ទីលានហ្វឹកហាត់ Seagrave Training Facility ដែលបើកដំណើរការនៅឆ្នាំ ២០២០ មានតម្លៃប្រមាណ ១២១ លានផោនក្រុមបាល់ទាត់បុរស Leicester Cityក្រុមបាល់ទាត់នារី Leicester City ក្រុមបាល់ទាត់ OH Leuven នៅប្រទេសបែលហ្សិក ឯកសារដែលបានបង្ហាញ បានវាយតម្លៃទ្រព្យសម្បត្តិរូបវន្តរបស់ក្លិបថា មានតម្លៃលើស ២០០ លានផោនប៉ុន្តែមិនបានបញ្ជាក់តម្លៃជាក់លាក់សម្រាប់ការលក់ក្រុមបាល់ទាត់ឡើយ។ សមិទ្ធផលធំៗរបស់ Leicester ត្រូវបានលើកឡើងយ៉ាងច្បាស់ រួមមានការឈ្នះជើងឯក Premier League ឆ្នាំ ២០១៦ និង FA Cup ឆ្នាំ ២០២១។ប៉ុន្តែឯកសារលក់នេះ មិនបានលើកឡើងពីការធ្លាក់មកលេង League One បន្ទាប់ពី Leicester រងការកាត់ចេញពី Premier League និង Championship ជាប់ៗគ្នានោះទេ។Citigroup ក៏បានលើកឡើងពីចំណូលរបស់ក្លិប ដែលព្យាករណ៍ថានឹងមានច្រើនជាង ៩៧ លានផោន សម្រាប់ឆ្នាំ ២០២៦។ ទោះជាយ៉ាងណា ឯកសារនេះមិនបានបង្ហាញពីការខាតបង់ជាច្រើនឆ្នាំ និងបំណុលរបស់ក្លិបឡើយ។តាមរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០២៥ Leicester មានបំណុលធនាគារប្រមាណជាង ១០០ លានផោន។ក្នុងអំឡុងពេលដែល Leicester ឡើងចុះរវាង Premier League និង Championship ក្លិបបានខាតបង់ជិត ២០០ លានផោន ខណៈពួកគេត្រូវបានកាត់ចេញពី Premier League ពីរលើកក្នុងរយៈពេលត្រឹម ៣ ឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ 

Tijjani Reijnders ត្រៀមផ្លាស់ពី Man City ទៅ Al-Qadsiah ក្នុងតម្លៃ ៥២ លានផោន

2026/08/14 03:17:55 pm        328
ខ្សែបម្រើរបស់ Manchester City, Tijjani Reijnders ត្រូវបានរាយការណ៍ថា ត្រៀមផ្លាស់ទៅកាន់ក្លិប Al-Qadsiah នៅក្របខណ្ឌ Saudi Pro League ក្នុងតម្លៃប្រមាណ ៥២ លានផោន។Manchester City បានឈានដល់កិច្ចព្រមព្រៀងលើតម្លៃផ្ទេរសម្រាប់កីឡាករជម្រើសជាតិហូឡង់រូបនេះ ដែល City បានចំណាយ ៤៦.៥ លាន ដើម្បីទិញគេពី AC Milan កាលពីរដូវក្តៅមុន។Reijnders បានចាប់ផ្តើមអាជីពនៅ City យ៉ាងល្អ ប៉ុន្តែក្រោយមកពិបាកបង្កើតឥទ្ធិពលសំខាន់ក្នុងរដូវកាលចុងក្រោយក្រោមការដឹកនាំរបស់ Pep Guardiola នៅក្លិប ដោយរកបាន ៧ គ្រាប់ ក្នុង ៤៧ ប្រកួត។កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានហ្វឹកហាត់ដាច់ដោយឡែកពីក្រុមធំរបស់ City កាលពីថ្ងៃព្រហស្បតិ៍ ខណៈការផ្ទេរទៅ Al-Qadsiah កំពុងខិតជិតមកដល់។ Al-Qadsiah បច្ចុប្បន្នដឹកនាំដោយអតីតអ្នកចាត់ការរបស់ Liverpool, Celtic និង Leicester City គឺលោក Brendan Rodgers។ការចាកចេញរបស់ Reijnders អាចជាផ្នែកមួយនៃការកែប្រែទ្រង់ទ្រាយធំក្នុងតំបន់ខ្សែបម្រើរបស់ City ខណៈអនាគតរបស់ Rodri ក៏នៅមិនទាន់ច្បាស់។Reijnders ក៏ជាសមាជិកក្រុមជម្រើសជាតិហូឡង់នៅ World Cup 2026 ដោយបានចូលលេង ៣ ប្រកួត។ គេបានចាប់ផ្តើមជម្រើសដំបូងក្នុងវគ្គសន្សំពិន្ទុជួបជប៉ុន ស៊ុយអែត និងទុយនីស៊ី ប៉ុន្តែមិនបានលេងក្នុងវគ្គ ៣២ ក្រុមចុងក្រោយទល់នឹងម៉ារ៉ុក ដែលហូឡង់ចាញ់ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី៕ អត្ថបទ៖នាង សុភាវុធ

សិក្ខាកាម៩ប្រទេសត្រូវបានបំពាក់បំប៉នជំនាញចៅក្រមអាជ្ញាកណ្តាលវាយសីពីសហព័ន្ធវាយសីអាស៊ី

2026/08/14 03:02:34 pm        379
ភ្នំពេញ៖ មុនព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះចូលមកដល់ សហព័ន្ធកីឡាវាយសីអាស៊ី បានបើកវគ្គបណ្តុះបណ្តាលមន្រ្តីជំនាញ អាជ្ញាកណ្តាលចៅក្រមកីឡាវាយអន្តរជាតិ ដល់សិក្ខាកាម មកពី៩ប្រទេស នៅក្នុងពហុកីឡដ្ឋានមរតកតេជោ។ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាសីកម្ពុជា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលដែលរៀបចំដោយ សហព័ន្ធកីឡាវាយសីអាស៊ីនេះ មានសិក្ខាកាមចូលរួមចំនួន១៣នាក់ មកពី៩ប្រទេស មានដូចជា កម្ពុជា.វៀតណាម ឥណ្ឌា .មីយ៉ាន់ម៉ា. ឡាវ .ព្រុយណេ .សឹង្ហបុរី.ថៃ.និងហ្វីលីពីន ក្នុងចំណោមនោះមានមន្រ្តីកម្ពុជាពីររូប។ ក្រៅពីសិក្ខាកាមផ្លូវការ សហព័ន្ធកីឡាវាយសីកម្ពុជាក៏បានដាក់មន្រ្តីរបស់ខ្លួនចំនួន១០នាក់ឱ្យចូលរួមវគ្គបំប៉ននេះផងដែរ។ ការដាក់បន្ថែមមន្រ្តីចូលរួមក្រៅផ្លូវការនេះ ជាការបញ្ជ្រាបចំណេះដឹងឱ្យមន្រ្តីសហព័ន្ធកីឡាវាយសីបានឈ្វេងយល់អំពីជំនាញអាជ្ញាកណ្តាល ចៅក្រមវាយសីអន្តរជាតិ ជាការត្រៀមលក្ខណៈទុកជាមុន ដើម្បីត្រៀមចូលរួមវគ្គអន្តរជាតិនានា ដែលរៀបចំដោយសហព័ន្ធកីឡាវាយសីអាស៊ី។ឯកឧត្តម អគ្គលេខាធិកា បានពន្យល់ថា មន្រ្តីអាជ្ញាកណ្តាល ចៅក្រម ដែលទទួលបានការបណ្តុះបណ្តាល ដោយសហព័ន្ធកីឡាវាយសីអាស៊ី ដែលមានសិក្ខាកាមចំនួន១៣នាក់នេះ គឺបានរៀនតាមអនឡាញពីរលើករួចមកហើយ .ហើយក្នុងរយៈពេល៣ថ្ងៃនៃការបណ្តុះបណ្តាលចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ គឺជាការរៀនទ្រឹស្តី និងចាប់ពីថ្ងៃទី១៥ដល់ថ្ងៃ២១ ខែ សីហា ជាការអនុវត្តដោយផ្ទាល់នៅលើទីលាន។ ប្រសិនបើអាជ្ញាកណ្តាល ចៅក្រមទាំង១៣នាក់ ត្រូវបានមន្រ្តីសហព័ន្ធកីឡាវាយសីអាស៊ីវាយតម្លៃមានពិន្ទុជាប់ក្នុងវគ្គនេះ គឺពួកគេនឹងជាប់ជាអាជ្ញាកណ្តាល ចៅក្រមអន្តរជាតិទទួលស្គាល់ដោយសហព័ន្ធកីឡាវាយសីអាស៊ីទទួលបានឱកាសទៅចូលរួមកាត់សេចក្តីការប្រកួតអន្តរជាតិនានានៅក្រៅប្រទេស។សូមបញ្ជាក់ថា ការប្រកួតកីឡាវាសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះនេះ ដំណើរចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២៦ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ។ សរុបប្រទេសចូលរួមចំនួន៧រួមមាន កម្ពុជាម្ចាស់ផ្ទះ.វៀតណាម.ឡាវ .ហ្វីលីពីន.ទីម័រ.ព្រុយណេ និងមីយ៉ាន់ម៉ា៕

Haaland ទទួលវិញ្ញាបនបត្រ Guinness World Records ចំនួន ៧ មុនរដូវកាលថ្មី

2026/08/14 12:13:08 pm        289
សៀវភៅកំណត់ត្រាពិភពលោក Guinness World Records បានបញ្ជាក់ថា Erling Haaland ជាម្ចាស់កំណត់ត្រាពិភពលោកផ្លូវការចំនួន ៧ ហើយបានប្រគល់វិញ្ញាបនបត្រជូនដល់ខ្សែប្រយុទ្ធរបស់ Manchester City រួចរាល់។Haaland នឹងឈានចូលរដូវកាល ២០២៦/២៧ ដោយរកបាន ១១២ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣២ ប្រកួតនៅ Premier League។ ក្នុងចំណោមកំណត់ត្រាទាំង ៧ របស់ Haaland មានកំណត់ត្រាសំខាន់ៗដូចជា៖-      រកបាន ១០០ គ្រាប់នៅ Premier League លឿនបំផុត ដោយធ្វើបានក្នុងការបង្ហាញខ្លួនត្រឹមប្រកួតទី ១១១ កាលពីខែធ្នូ ក្នុងជ័យជម្នះ ៥-៤ លើ Fulham-      រកបានគ្រាប់បាល់ច្រើនបំផុតក្នុងមួយប្រកួត Champions League ដោយស៊ុតបាន ៥ គ្រាប់ ទល់នឹង RB Leipzig ក្នុងរដូវកាល ២០២២/២៣ រដូវកាលដែល Manchester City ឈ្នះពានបី។Manchester City ដែលមានលោក Enzo Maresca ជាអ្នកចាត់ការថ្មី នឹងចាប់ផ្តើមរដូវកាល Premier League ២០២៦/២៧ ដោយជួប Bournemouth នៅថ្ងៃទី២៣ ខែសីហានេះ៕អត្ថបទ៖នាង សុភាវុធ 

Doku បន្តកិច្ចសន្យា ៥ ឆ្នាំជាមួយ Manchester City និងសរសើររបៀបដឹកនាំរបស់ Maresca

2026/08/14 11:46:30 am        258
ខ្សែប្រយុទ្ធស្លាបសញ្ជាតិបែលហ្សិក Jeremy Doku បានចុះកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំ ជាមួយ Manchester City ដែលនឹងធ្វើឱ្យរូបគេស្នាក់នៅក្លិបរហូតដល់ឆ្នាំ ២០៣១។ Doku បាននិយាយថា គេមានអារម្មណ៍សុខស្រួលនៅ Man City ហើយកំពុងទន្ទឹងរង់ចាំធ្វើការជាមួយគ្រូបង្វឹកថ្មី Enzo Maresca ដែលផ្តោតខ្លាំងលើការប្រើប្រាស់ខ្សែប្រយុទ្ធស្លាប។Doku បានសរសើររបៀបដឹកនាំរបស់ Maresca ថា ជារបៀបលេងដែលកីឡាករក្នុងក្រុមចូលចិត្ត។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានចូលរួមជាមួយ Manchester City ពី Rennes ក្នុងឆ្នាំ ២០២៣ ហើយបានក្លាយជាខ្សែប្រយុទ្ធស្លាបដ៏សំខាន់ម្នាក់របស់ក្រុម ដោយបង្ហាញខ្លួនសរុបបាន ៨៨ ប្រកួតរកបាន ១១ គ្រាប់ឈ្នះជើងឯក Premier League, FA Cup, EFL Cup, FA Community Shield និង FIFA Club World Cup។សម្រាប់ Maresca ការរក្សា Doku រហូតដល់ឆ្នាំ ២០៣១ គឺជាកិច្ចការសំខាន់មួយរបស់លោក ក្នុងដំណើរដឹកនាំManchester City រដូវកាលដំបូង៕ 

ភ្នំពេញក្រោន ចេញទៅប្រកួតពានរង្វាន់ Pre-Season នៅម៉ាឡេស៊ី ដែលមាន ៤ប្រទេសចូលរួម

2026/08/14 11:17:40 am        629
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ International 4 Triangle Tournament Malacca Governor's 76th Anniversary Cup 2026 ដែលរៀបចំដោយក្លិប Melaka FC នៅថ្ងៃទី១៥ និងថ្ងៃទី១៧ ខែសីហាខាងមុខ។ពានរង្វាន់លក្ខណៈមិត្តភាព Pre-Season សម្រាប់ត្រៀមរដូវកាលថ្មីនេះ គឺមានបេក្ខភាព ៤ក្លិប មកពី ៤ប្រទេសចូលរួម ក្នុងនោះមានក្រុមម្ចាស់ផ្ទះ Melaka FC របស់ម៉ាឡេសុី, ក្រុម Jurong FC របស់សិង្ហបុរី, ក្រុម Persik Kediri FC របស់ឥណ្ឌូនេស៊ី និងក្រុមភ្នំពេញក្រោន របស់កម្ពុជា។ចំពោះកម្មវិធីប្រកួតវិញ ក្រុមភ្នំពេញក្រោន នឹងត្រូវជួបក្រុម Persik Kediri FC ខណៈក្រុម Melaka FC នឹងត្រូវជួបក្រុម Jurong FC នៅថ្ងៃទី១៥ ខែសីហាស្អែក។ បន្ទាប់មកក្រុមចាញ់ នឹងត្រូវជួបគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ ហើយក្រុមឈ្នះ ត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៧ ខែសីហា ខាងមុខ នៅកីឡដ្ឋាន Hang Jebat។លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនថា ក្រៅពីការប្រកួតពានរង្វាន់ Pre-Season ដែលមានត្រឹម ២ប្រកួតនេះ ក្លិបនឹងមានការប្រកួតហ្វឹកហាត់មួយទៀត ទល់នឹងក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំម៉ាឡេស៊ី មុនត្រឡប់មកកម្ពុជាវិញ ។ ទាំងអស់នេះ លោកបានចាត់ទុកជាការត្រៀមមួយដ៏ល្អ សម្រាប់លីគរដូវកាលថ្មី ដែលនឹងចាប់ផ្ដើមនាដើមខែកញ្ញា ពិសេសសម្រាប់កីឡាករត្រូវការពេលវេលាដើម្បីល្អ ក៏ដូចជាទទួលបានបទពិសោធន៍ល្អៗពីការប្រកួតទាំងអស់នេះផងដែរ៕ អត្ថបទ លី ឈុនឡា 

អ្នកគាំទ្ររំពឹងលីគរដូវកាលថ្មីកាន់តែកក្រើក ក្រោយក្លិបបានពង្រឹង និងនាំចូលកីឡាករល្អៗ​កាន់តែច្រើន

2026/08/14 10:58:24 am        245
ការវិនិយោគរបស់បណ្ដាក្លិប ទាំងលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ពិសេសការ នាំចូល កីឡាករល្អៗមកពង្រឹងក្រុមត្រៀមរដូវកាលថ្មី បានធ្វើឲ្យអ្នកគាំទ្រមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា លីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលគ្រោងបើកការប្រកួត នាថ្ងៃទី៥ ខែកញ្ញាខាងមុខ នឹងកាន់តែកក្រើក និងជក់ចិត្តជាងមុន។កំឡុងចូលរួមទស្សនាការប្រកួតបើកឆាកពានរង្វាន់ Pre-Season Cup 2026 ដែលរៀបចំដោយក្លិបព្រះខ័នរាជស្វាយរៀង កាលពីថ្មីៗ អ្នកគាំទ្របានលើកឡើងស្រដៀងៗគ្នា ចំពោះក្ដីរំពឹងនៃការវិលត្រឡប់មកវិញ នៃលីគកំពូលកម្ពុជា នឹងមានការប្រកួតប្រជែងកាន់តែខ្លាំង បន្ទាប់ពីក្លិបស្ទើរទាំងអស់ បាននាំចូលកីឡាករល្អៗ និងមានគុណភាពខ្ពស់មកជួយក្រុម។តាមរយៈការខំប្រឹងរបស់បណ្ដាក្លិបនានានេះ ពួកគេបានស្នើឲ្យអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាតិ ត្រៀមចូលរួមទស្សនាការប្រកួតលីគរដូវកាលថ្មីឲ្យបានច្រើនកុះករ នៅគ្រប់ទីលាន ដើម្បីផ្ដល់កម្លាំងចិត្តដល់ក្លិប ក៏ដូចជាកីឡាករ ពិសេសដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅរកការប្រកួតប្រជែងលើឆាកអន្ដរជាតិបន្ថែមទៀត។គួរដឹងថា លីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ គ្រោងនឹងចាប់ផ្ដើមការប្រកួតរដូវកាលថ្មី នាថ្ងៃទី៥ ខែកញ្ញាខាងមុខ ដោយរក្សាបេក្ខភាពប្រកួតប្រជែងចំនួន ១១ក្លិបដដែល រួមមាន៖ អង្គរថាយហ្គឺរ, បឹងកេត, អាយ អេស អាយ ដង្កោសែនជ័យ, គិរីវង់សុខសែនជ័យ, អឹម អូ អាយ កំពង់ដេវ៉ា, ណាហ្គាវើលដ៍, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, កងយោធពលខេមរភូមិន្ទ, ឡាយហ្វ ខេត្តព្រះសីហនុ និងវិសាខា។សម្រាប់រដូវកាលថ្មីនេះដែរ នឹងប្រើប្រព័ន្ធប្រកួតដូចកាលពីរដូវកាលមុនដែរ ដោយបែងចែកជា ២ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ត្រូវធ្វើការប្រកួតលក្ខណៈលីគសន្សំពិន្ទុ ២ជុំ និងដំណាក់កាលទី២ ត្រូវបែងចែក ៦ក្រុមខាងលើ(Top-6) ត្រូវធ្វើការប្រកួតសន្សំពិន្ទុ ២ជុំទៀត ដើម្បីស្វែងរកក្រុមជើងឯក និងក្រុមខាងក្រោមទាំង ៥(Bottom-5) ត្រូវបន្ដការប្រកួតសន្សំពិន្ទុ ២ជុំដូចគ្នា៕ អត្ថបទ លី ឈុនឡា

CPL ចាត់ទុកសិក្ខាសាលាបាល់ទាត់អាជីព AFC ជាឱកាសមាសសម្រាប់ការអភិវឌ្ឍ និងពង្រឹង​ការអនុវត្ត​អាជ្ញាបណ្ណក្លិបនៅកម្ពុជា

2026/08/14 10:18:04 am        238
ថ្នាក់ដឹកនាំ និងសមាជិកក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) ៣រូប ដឹកនាំដោយនាយកគ្រប់គ្រងទូទៅលោក Peter Koo បានបញ្ចប់ការចូលរួមសិក្ខាសាលាបាល់ទាត់អាជីព សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC ឆ្នាំ២០២៦ (AFC Professional Football Seminar 2026) ដោយជោគជ័យ ក្រោយដំណើរការរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។សិក្ខាសាលានេះ រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ដោយមានការចូលរួមពីអ្នកជំនាញ និងវាគ្មិនមកពីស្ថាប័នបាល់ទាត់អន្តរជាតិ ដូចជា FIFA, UEFA, Concacaf, AFC និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដែលបានចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យបាល់ទាត់អាជីព។គោលបំណងសំខាន់ នៃសិក្ខាសាលានេះដែរ ផ្តោតលើអាជ្ញាបណ្ណក្លិបបាល់ទាត់ (Club Licensing), ការប្រកួតប្រជែងក្លិបរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC Club Competitions) ព្រមទាំងស្តង់ដារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋាន ដើម្បីពង្រឹងការអនុវត្ត និងការអភិវឌ្ឍបាល់ទាត់អាជីពនៅក្នុងតំបន់អាស៊ី។ឆ្លងកាត់ការសិក្សារយៈពេល ៣ថ្ងៃ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានចាត់ទុកសិក្ខាសាលានេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ក្រុមហ៊ុន ក្នុងការផ្លាស់ប្តូរចំណេះដឹង ទទួលបានបទពិសោធន៍ថ្មីៗ និងពង្រឹងការអនុវត្តការងារអាជ្ញាបណ្ណក្លិប ដើម្បីរួមចំណែកដល់ការអភិវឌ្ឍបាល់ទាត់អាជីពនៅកម្ពុជា និងក្នុងតំបន់អាស៊ី៕ អត្ថបទ លី ឈុនឡា

PSG ឈ្នះ UEFA Super Cup ជាថ្មី ក្រោយយកឈ្នះ Aston Villa ២-១

2026/08/13 03:25:10 pm        283
Paris Saint-Germain បានការពារតំណែងជើងឯក UEFA Super Cup របស់ខ្លួនបានសម្រេច បន្ទាប់ពីយកឈ្នះ Aston Villa ក្នុងលទ្ធផល ២-១ កាលពីរាត្រីថ្ងៃពុធ។PSG បានបើកការនាំមុខនៅនាទីទី ២០ ដោយ Khvicha Kvaratskhelia ជាមួយការស៊ុតដ៏អស្ចារ្យ មុនពេល Brian Madjo រកគ្រាប់តាមស្មើឱ្យ Aston Villa នៅមុនបញ្ចប់វគ្គទីមួយ។ចូលដល់នាទីទី ៦១ វគ្គទីពីរ Désiré Doué បានស៊ុតបញ្ចូលទីជួយជើងឯក Champions League នាំមុខជាថ្មី ២-១ ហើយ Aston Villa ដែលជាម្ចាស់ជើងឯក Europa League មិនអាចរកគ្រាប់តាមស្មើបានទៀតឡើយ។ទោះបី Villa មានការគ្រប់គ្រងបាល់បានច្រើននៅចុងការប្រកួតក៏ដោយ PSG បានបង្ហាញការការពារយ៉ាងរឹងមាំ រក្សាលទ្ធផល ២-១ រហូតដល់ចប់ការប្រកួត។ជ័យជម្នះនេះធ្វើឱ្យ PSG ក្លាយជាក្រុមទីបី បន្ទាប់ពី AC Milan និង Real Madrid ដែលអាចការពារតំណែង UEFA Super Cup បាន។សម្រាប់គ្រូបង្វឹក Luis Enrique នេះគឺជាពានរង្វាន់ទី១៣ របស់លោក ចាប់តាំងពីចូលដឹកនាំ PSG ក្នុងឆ្នាំ ២០២៣។ ចំណែក Unai Emery របស់ Aston Villa បានបន្តកំណត់ត្រាមិនល្អ ដោយចាញ់ទាំង ៤ លើកដែលលោកបានចូលរួមប្រកួត UEFA Super Cup។PSG ដែលបានយកឈ្នះ Tottenham Hotspur ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីឆ្នាំមុន នឹងបន្តការពារ French Super Cup ដោយត្រូវប្រឈមមុខនឹង Lens នៅថ្ងៃអាទិត្យនេះ៕ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម អ៊ិត សំហេង ចូលរួមចែករំលែកបទពិសោធន៍ក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា»
10/25/2026 11:10 AM
វិស័យឯកជន វាយតម្លៃខ្ពស់និងចាត់ទុកព្រឹត្តការណ៍ CAFE 26 ជាស្ពានចម្លងច្ចេកវិទ្យាកសិកម្មទំនើបនៅកម្ពុជា
10/25/2026 11:10 AM
សម្ដេចតេជោ ហ៊ុន សែន៖«រូបថតប៉ុន្មានសន្លឹកនេះបានជួយប្រាប់កូនៗ និងចៅៗខ្ញុំថា មានតែការខិតខំប៉ុណ្ណោះទើបឈានទៅមុខបាន»
10/25/2026 11:10 AM
គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/25/2026 10:10 AM
កម្ពុជា បន្តតវ៉ាទង្វើបំពានច្បាប់ដែលកងទ័ពថៃឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជានៅតំបន់តាទុំ
10/25/2026 10:10 AM
យុវជនជាង១០០នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានី ចុះទៅនាំខ្លួនក្រោយប្រមូលផ្តុំនៅតំបន់បឹងកក់ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម
10/25/2026 10:10 AM
ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរចំពោះការខិតខំប្រឹងប្រែង និងលះបង់របស់អនុគណៈកម្មការកំណែវិញ្ញាសា ខណៈព្រឹកនេះដំណើរការកំណែសន្លឹកកិច្ចការ និងបញ្ចូលពិន្ទុប្រឡងប្រជែងគ្រូមធ្យមសិក្សាឈានដល់ថ្ងៃទី៦
10/25/2026 09:10 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM