កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

Messi មិនប្រាកដថាបន្តអាជីពបាល់ទាត់បានយូរប៉ុណ្ណាបន្ទាប់ពីមរណភាពឪពុក ខណៈ Ronaldo និង Beckham ផ្ញើសាររំលែងទុក្ខ

2026/08/13 02:51:19 pm        352
Lionel Messi បានបង្ហាញភាពមិនប្រាកដប្រជាថា នឹងបន្តលេងបាល់ទាត់រយៈពេលយូរប៉ុណ្ណាទៀត ខណៈលោកបានបង្ហោះសារដ៏រំជួលចិត្ត ដើម្បីគោរពដល់ឪពុកលោក Jorge Messi ដែលបានទទួលមរណភាព។ឪពុករបស់ Messi លោក Jorge បានទទួលមរណភាពក្នុងវ័យ ៦៨ ឆ្នាំ កាលពីសប្តាហ៍មុន បន្ទាប់ពីមានជំងឺអស់រយៈពេលជាយូរ។Jorge បានធ្វើជាភ្នាក់ងាររបស់ Messi តាំងពីកីឡាករអាហ្សង់ទីនរូបនេះមានអាយុត្រឹម ១៤ ឆ្នាំ និងបាននៅក្បែររូបគេរហូតដល់ក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់។Messi ដែលឈ្នះពាន Ballon d'Or ៨ លើក បានសរសេរនៅលើបណ្ដាញសង្គមថា៖ «ខ្ញុំមិនដឹងថា ខ្ញុំនឹងធ្វើដូចម្តេច បើគ្មានឪពុកទៀត។ ខ្ញុំមិនដឹងថា ត្រូវបន្តទៅមុខយ៉ាងដូចម្តេចទេ។ ពីមុន ខ្ញុំគ្រាន់តែលេងបាល់ទាត់ ហើយពេលនេះ ខ្ញុំពិតជាមិនប្រាកដថា ខ្ញុំនឹងបន្តលេងបានយូរប៉ុណ្ណាទៀតឡើយ»។Messi បានបន្តរំលឹកពីទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយឪពុករបស់លោកថា Jorge បាននៅក្បែរលោកតាំងពីដើមដំបូងនៃអាជីព ហើយអ្នកទាំងពីរបានឆ្លងកាត់ដំណើរជីវិត និងអាជីពជាច្រើនជាមួយគ្នា។បន្ទាប់ពី Messi បង្ហោះសារដ៏រំជួលចិត្តរំលឹកដល់ឪពុករបស់ខ្លួន Cristiano Ronaldo ក៏បានផ្ញើសារលើកទឹកចិត្តទៅកាន់មិត្តរួមអាជីពរបស់ខ្លួនផងដែរដោយសរសេរថា៖ «សូមផ្ញើការឱបដ៏កក់ក្តៅមួយទៅកាន់អ្នក និងក្រុមគ្រួសារ ក្នុងគ្រាដ៏លំបាកនេះ Leo»។ចំណែក David Beckham អតីតកីឡាករជម្រើសជាតិអង់គ្លេស និងជាសហម្ចាស់ក្លិប Inter Miami បានបង្ហោះសារថា៖«ពួកយើងនៅជាមួយអ្នក និងក្រុមគ្រួសាររបស់អ្នកជានិច្ច Leo»៕ អត្ថបទ៖នាង សុភាវុធ 

Chelsea កំណត់ថ្ងៃសុក្រ ជាថ្ងៃផុតកំណត់សម្រាប់ការដាក់សំណើ £120 លាន សម្រាប់ Enzo Fernandez

2026/08/13 02:16:36 pm        285
ក្លិប Chelsea បានកំណត់ថ្ងៃសុក្រ ជាថ្ងៃផុតកំណត់សម្រាប់ក្លិបណាដែលចាប់អារម្មណ៍ចង់បានខ្សែបម្រើ Enzo Fernandez ដោយត្រូវដាក់សំណើតម្លៃ ១២០ លានផោនទាបបំផុត។កីឡាករជម្រើសជាតិអាហ្សង់ទីនវ័យ ២៥ ឆ្នាំរូបនេះ បានប្រឈមនឹងភាពមិនច្បាស់លាស់អំពីអនាគតនៅ Stamford Bridge ចាប់តាំងពីខែមីនា នៅពេលដែលគេបានបង្ហើបជាលើកដំបូងអំពីលទ្ធភាពផ្លាស់ទៅ Real Madrid។នៅពេលនោះ ភ្នាក់ងាររបស់ Fernandez គឺ Javier Pastore បាននិយាយជាសាធារណៈថា កីឡាកររបស់លោកទទួលបានប្រាក់ឈ្នួលមិនសមស្រប និងចង់ចាកចេញ បន្ទាប់ពី Chelsea មានរដូវកាលដ៏លំបាក ដោយបញ្ចប់ត្រឹមលេខ១០ ក្នុង Premier League និងគ្មានពានរង្វាន់ បន្ទាប់ពីចាញ់ Manchester City ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup។នៅពេលនេះ នៅមិនទាន់ច្បាស់ថា Manchester City មានបំណងចំណាយតាមតម្លៃដែល Chelsea កំណត់ឬអត់ ខណៈក្លិបមកពី Etihad ក៏កំពុងចាប់អារម្មណ៍ខ្សែបម្រើសញ្ជាតិម៉ារ៉ុករបស់ Lille គឺ Ayoub Bouaddi ផងដែរ។ថ្ងៃផុតកំណត់នេះមានគោលបំណងបញ្ចប់ភាពមិនច្បាស់លាស់ មុនពេលរដូវកាលថ្មីចាប់ផ្តើម។ Chelsea បានផ្តល់ពេលប្រហែល ៦០ ថ្ងៃ ដល់ Fernandez និងក្លិបដែលចាប់អារម្មណ៍ ដើម្បីបញ្ចប់ការផ្ទេរនៅតម្លៃដែល Chelsea ចាត់ទុកថាសមរម្យ។ទោះជាយ៉ាងណា Chelsea ត្រូវបានគេយល់ថា មិនមានបញ្ហាក្នុងការរក្សា Fernandez ឡើយ ហើយក្លិបបានបញ្ជាក់ថា ពួកគេសុខចិត្តស្វាគមន៍គេត្រឡប់ចូលក្រុមពេញលេញ និងអនុញ្ញាតឱ្យគេបន្តជាកីឡាករសំខាន់របស់ក្រុម។រដូវកាលមុន Fernandez រកបាន ១៥ គ្រាប់ និងប៉ះបញ្ជូន ៧ ក្នុងការបង្ហាញខ្លួន៥៤ ប្រកួតឱ្យ Chelsea។បន្ទាប់មក គេបានជួយអាហ្សង់ទីនឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ប៉ុន្តែត្រូវបានបណ្តេញចេញពីការប្រកួត ខណៈអាហ្សង់ទីនបានចាញ់អេស្ប៉ាញ ០-១៕ អត្ថបទ៖នាង សុភាវុធ     

ព្រះសីហនុ បន្ដចែកគ្នា ១ពិន្ទុទល់ខេត្តកែប ក្នុងជំនួបសប្ដាហ៍ទី៤ នៃពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត

2026/08/13 12:58:34 pm        445
ក្រុមបាល់ទាត់ខេត្តព្រះសីហនុ បន្ដរកបាន ១ពិន្ទុជាថ្មី ក្រោយប្រកួតស្មើក្រុមម្ចាស់ផ្ទះខេត្តកែប ដោយលទ្ធផល ៣-៣ ក្នុងវគ្គសន្សំពិន្ទុពូលE នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) ។ជំនួបដ៏ជក់ចិត្ត កាលពីល្ងាចថ្ងៃពុធនេះ ខេត្តកែប បានបើកការនាំមុខ ២គ្រាប់មុនលើក្រុមភ្ញៀវ ដោយកីឡាករ អេង ដេវិត នៅនាទី២៤ និងកីឡាករ ឌម ម៉ារីគី នៅនាទី៤៦ មុនកីឡាករ ឃឹម សុខា បន្ថែមគ្រាប់ទី៣ នៅនាទី៥៧ បន្ទាប់ពីកីឡាករ យូ វាយបកបាន ១គ្រាប់ឲ្យខេត្តព្រះសីហនុ នៅនាទី៥០ ខណៈនៅនាទី៦៩ និងនាទី៧៨ ម្ចាស់អាវលេខ៩៣ រូបនេះ បានបន្ថែម ២គ្រាប់ទៀត ជួយឲ្យខេត្តព្រះសីហនុ វាយបកតាមស្មើក្រុមម្ចាស់ផ្ទះ ៣-៣ តែម្ដង។ការចែកគ្នា ១ពិន្ទុម្នាក់នេះ នាំឲ្យសមាគមកីឡាបាល់ទាត់ខេត្តព្រះសីហនុ ឡើងឈរលេខ២ ក្នុងពូលបណ្ដោះអាសន្ន ដោយរកបាន ២ពិន្ទុ ចាញ់ប្រៀបក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ដែលមាន ៣ពិន្ទុ ខណៈខេត្តកែប បន្ដឈរបាតតារាង ក្រោយរកបាន ១ពិន្ទុដំបូងស្មើក្រុមបាល់ទាត់ខេត្តកោះកុង។ ជាមួយលទ្ធផលនេះ ក្រុមនីមួយៗ នៅតែមានឱកាសប្រជែងកៅអីវគ្គបន្ដ ដ្បិតនៅសល់ការប្រកួតជាច្រើនទៀត ដើម្បីស្វែងរកពិន្ទុបន្ថែម៕ អត្ថបទ លី ឈុនឡា

យុវជន U15 កងយោធពលខេមរភូមិន្ទ ក្រសោបទាំងពានធំ និងឯកត្ដជន​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ នៅចិន

2026/08/13 12:10:00 pm        339
ក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ នៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានគ្រង​ជើង​ឯកទាំងពានធំ និងពានឯកត្ដជនជាច្រើន ក្នុងព្រឹត្តិការណ៍បាល់ទាត់យុវជនឆ្នើម «Silk Road 2026» នៅទីក្រុងឈានចូវ ខេត្តហ្វូជាន ប្រទេសចិន។បេសកកម្មរបស់ក្រុមយុវជនតំណាងកម្ពុជា ដែលដឹកនាំដោយអ្នកនាង ពៅ សុខា ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់សមាគមចិនឈានចូវនៅកម្ពុជា ដោយ​ព្រឹត្តិការណ៍នេះ មានក្រុមយុវជនប្រមាណ ៦០ក្រុម ចាប់ពីកម្រិតអាយុ ៨ឆ្នាំ ដល់អាយុ​ក្រោម ១៥ឆ្នាំចូលរួម។ជាលទ្ធផលក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ នៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះគូប្រកួតជាបន្ដបន្ទាប់ រហូតបានគ្រងជើងឯក ព្រមទាំងក្រសោបបានពានរង្វាន់ឯកត្ដជនជាច្រើន រួមមានពានគ្រូបង្វឹកល្អជាងគេ, ពានរង្វាន់កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ, ពានរង្វាន់កីឡាករល្អជាងគេ និងពានរង្វាន់អ្នកចាំទីល្អជាងគេ។ឯកឧត្តម ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានចាត់ទុកជោគជ័យនេះ គឺជាមោទកភាពដ៏ធំធេងសម្រាប់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងប្រទេសកម្ពុជា ព្រមទាំងជាសក្ខីភាពបង្ហាញពីសមត្ថភាព ទេពកោសល្យ ការខិតខំប្រឹងប្រែង និងវិន័យរបស់យុវជនកម្ពុជាលើឆាកអន្តរជាតិ ហើយសង្ឃឹមថា ពួកគេនឹងក្លាយជាកម្លាំងស្នូលសម្រាប់ក្រុមជម្រើសជាតិកម្ពុជានាថ្ងៃអនាគតផងដែរ៕ អត្ថបទ លី ឈុនឡា

អត្តពលិក ៨ប្រទេស ត្រៀមចូលរួមប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ាន លើទឹកដីអង្គរ នាសប្ដាហ៍ក្រោយ

2026/08/13 11:13:47 am        316
កម្ពុជានឹងរៀបចំការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ខាងមុខ នៅក្រុងសៀមរាប ដោយមានប្រតិភូ និងអត្តពលិកមកពី ៨ប្រទេសត្រៀមចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើទឹកដីអង្គរនេះ។យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាជឺជីស៊ូកម្ពុជា ក្នុងនាមម្ចាស់ផ្ទះបានត្រៀមខ្លួនរួចរាល់ ដើម្បីស្វាគមន៍ប្រតិភូកីឡា និងកីឡាករ-កីឡាការិនីមកពីតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយព្រឹត្តិការណ៍នេះ មានការចុះឈ្មោះចូលរួមប្រកួតតាមវិញ្ញាសាសរុបចំនួន ៩៦៤នាក់ មកពី ៨ប្រទេស គឺមានឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី វៀតណាម និងម្ចាស់ផ្ទះកម្ពុជា។ចំពោះវិញ្ញាសាប្រកួត ដែលសហព័ន្ធត្រៀមរៀបចំ គឺមានចាប់ពីកម្រិតកុមារអាយុក្រោម ១០ឆ្នាំ រហូតដល់ក្រុមធំ ទាំងវិញ្ញាសាសម្ដែង និងប្រយុទ្ធ។ អត្តពលិកដែលចូលរួមនឹងមកបង្ហាញមិនត្រឹមតែសមត្ថភាព របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការតាំងចិត្ត ការខិតខំប្រឹងប្រែង វិន័យ ការលះបង់ និងការហ្វឹកហាត់រាប់មិនអស់ជារៀងរាល់ថ្ងៃ ដែលបាននាំពួកគេមកដល់ឆាកដ៏សំខាន់នេះផងដែរ។លើសពីការប្រកួត ដោយសារព្រឹត្តិការណ៍ប្រចាំតំបន់នេះ ធ្វើឡើងនៅលើទឹកដីអច្ឆរិយអង្គរ ក៏អាចអនុញ្ញាតឲ្យអត្តពលិកទាំងអស់ បានឆ្លៀតពេលធ្វើដំណើរកម្សាន្ដលើទឹកដីប្រវត្តិសាស្ដ្រដ៏អស្ចារ្យ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលអាចផ្ដល់នូវផលចេញ ទាំងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិទៀតផង ។ នេះបើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ជុំវិញការកំណត់យកខេត្តសៀមរាប ដើម្បីរៀបចំការប្រកួត កាលពីថ្មីៗ៕ អត្ថបទ លី ឈុនឡា

សមាជិកថ្មីព្រះខ័នរាជ Tartarotti រកបាន ២គ្រាប់ ក្នុងជ័យជម្នះលើក្រុម Geylang នៃពាន Pre-Season Cup 2026

2026/08/13 10:51:46 am        260
កីឡាករ Johannes Tartarotti សមាជិកថ្មីនៃក្លិបព្រះខ័នរាជស្វាយរៀង រកបាន ២គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ ២-១ លើក្រុម Geylang International FC របស់សិង្ហបុរី សម្រាប់ការប្រកួតផ្លូវការដំបូង នៃពានរង្វាន់មិត្តភាពត្រៀមបើករដូវកាលថ្មី Pre-Season Cup 2026 នៅរាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ជំនួបពានរង្វាន់លក្ខណៈមិត្តភាពនេះ ក្រុមនីមួយៗ ពិសេសព្រះខ័នរាជស្វាយរៀង បានដាក់កីឡាករចំណូលថ្មីជាច្រើនលេង ខណៈវគ្គទី១ ក្រុមម្ចាស់ផ្ទះ រកបាន ២គ្រាប់មុន ដោយខ្សែបម្រើ-ប្រយុទ្ធអូទ្រីស Johannes Tartarotti នៅនាទី២២ និងនាទី៤២ មុនក្រុម Geylang International FC វាយបកបាន ១គ្រាប់វិញ នៅនាទី៦០ ក្រោយការមិនយល់ចិត្តរវាងអ្នកចាំទី និងខ្សែការពាររបស់ព្រះខ័នរាជស្វាយរៀង តែយ៉ាងណាលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។គួរដឹងថា Johannes Tartarotti គឺជាកូតាកីឡាករបរទេស ដែលក្រុមជើងឯកលីគកំពូលកម្ពុជា បាននាំចូលសម្រាប់ត្រៀមលេងពានរង្វាន់អន្ដរជាតិចំនួន ២ ប៉ុណ្ណោះ គឺពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League 2 និងពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ AFF ASEAN Club Championship Shopee Cup។ ដូច្នេះអ្នកគាំនឹងមិនបានឃើញវត្តមានរបស់គេ បង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់ក្នុងស្រុកនោះឡើយ។សម្រាប់ការប្រកួតបន្ទាប់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុម Eastern District នាថ្ងៃទី១៨ ខែសីហាខាងមុខ បន្ទាប់ពីក្រុមមកពីហុងកុងនេះ ត្រូវប្រកួតវិលជុំទល់ក្រុម Geylang International នាថ្ងៃទី១៥ ខែសីហា ដើម្បីស្វែងរកក្រុមឈរលេខ១ និងលេខ២ ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ក្នុងពានរង្វាន់ Pre-Season Cup 2026 ដែលរៀបចំដោយក្លិបព្រះខ័នរាជស្វាយរៀងនេះ៕ អត្ថបទ លី ឈុនឡា  

អ្នកគាំទ្រ ចាត់ទុកពាន Pre-Season ក្នុងស្រុក ដែលមានការចូលរួមពីក្លិបបរទេស បង្ហាញពីភាពរីកចម្រើនបាល់ទាត់កម្ពុជា

2026/08/13 10:10:20 am        300
ការរៀបចំពានរង្វាន់មិត្តភាពត្រៀមរដូវកាលថ្មី ឬ Pre-Season នៅក្នុងស្រុក ដោយមានការអញ្ជើញក្លិបបាល់ទាត់បរទេសល្បីៗមកចូលរួម ត្រូវបានអ្នកគាំទ្រចាត់ទុកជាសញ្ញាណវិជ្ជមាន និងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការរីកចម្រើននៃវិស័យបាល់ទាត់កម្ពុជា។នេះបើតាមការលើកឡើករបស់ទស្សនិកជន កំឡុងចូលរួមទស្សនាការប្រកួតពានរង្វាន់ Pre-Season Cup 2026 រវាងក្លិបព្រះខ័នរាជស្វាយរៀង និងក្រុម Geylang International FC របស់សិង្ហបុរី កាលពីរាត្រីថ្ងៃពុធកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។អ្នកគាំទ្របានបញ្ចេញទស្សនស្រដៀងៗគ្នាថា កន្លងមកក្លិបកម្ពុជាច្រើនចេញទៅបោះជំរុំ ក៏ដូចជាប្រកួត Pre-Season នៅក្រៅស្រុក តែពេលនេះ គឺជាជំហានថ្មីមួយ ដែលក្លិបនៅកម្ពុជា បានរៀបចំពាន Pre-Season ក្នុងស្រុក ហើយនាំយកក្លិបបរទេសមកប្រកួតថែមទៀត។ នេះមិនត្រឹមតែជាការកម្តៅសាច់ដុំរបស់ក្លិបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់កិត្យានុភាពកីឡាជាតិនៅលើឆាកអន្តរជាតិផងដែរ។គួរដឹងថា ពានរង្វាន់ Pre-Season Cup 2026 ដែលរៀបចំដោយក្លិបព្រះខ័នរាជស្វាយរៀង គឺមាន ៣ក្លិប មកពី ៣ប្រទេសចូលរួម ក្នុងនោះមានក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង របស់កម្ពុជា, ក្រុម Eastern District មកពីហុងកុង និងក្រុមរបស់សិង្ហបុរី Geylang International FC ដែលត្រូវធ្វើការប្រកួតវិលជុំ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែសីហា ខណៈក្រុមឈរលេខ១ និងលេខ២ នឹងត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២១ ខែសីហាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោតែមួយគត់៕ អត្ថបទ លី ឈុនឡា

PSG ឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយ Parma នាំយកអ្នកចាំទីជប៉ុន Zion Suzuki

2026/08/12 04:17:49 pm        352
ក្លិបបាល់ទាត់បារាំង Paris Saint-Germain បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយក្លិបអ៊ីតាលី Parma សម្រាប់ការផ្ទេរអ្នកចាំទីជម្រើសជាតិជប៉ុន Zion Suzuki។ តម្លៃកញ្ចប់ផ្ទេរត្រូវបានរាយការណ៍ថាមានប្រមាណ ៣៥ លានអឺរ៉ូ រួមទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗ នេះបើតាមការផ្សព្វផ្សាយរបស់អ្នកកាសែតល្បីល្បាញ Fabrizio Romano។Suzuki វ័យ ២៣ឆ្នាំ ត្រូវបាន PSG មើលឃើញថាជាការវិនិយោគសម្រាប់អនាគត ហើយក្លិបបារាំងកំពុងពិចារណាឱ្យរូបគេ ចេញទៅលេងខ្ចីជើង ដើម្បីទទួលបានឱកាសបង្ហាញសមត្ថភាពជាប្រចាំ។ Juventus ត្រូវបានរាយការណ៍ថាជាក្លិបមួយក្នុងចំណោមជម្រើសសម្រាប់ការខ្ចីជើងនេះ។ PSG បានបង្កើនការចរចាជាមួយ Parma បន្ទាប់ពីការដេញថ្លៃដំបូងរបស់ពួកគេ ហើយកិច្ចព្រមព្រៀងប្រមាណ ៣៥ លានអឺរ៉ូនេះ ត្រូវបានរាយការណ៍ថាជាចំណុចដែលធ្វើឱ្យការផ្ទេរកៀកនឹងចេញជាផ្លែផ្កា។Suzuki បានផ្ទេរពីក្លិបប៊ែលហ្ស៊ិក Sint-Truiden មក Parma ក្នុងឆ្នាំ២០២៤ និងបានក្លាយជាអ្នកចាំទីសំខាន់របស់ក្រុមអ៊ីតាលី។ រូបគេក៏ជាអ្នកចាំទីជម្រើសដំបូងរបស់ជប៉ុន និងបានចូលរួមជាមួយក្រុមជម្រើសជាតិក្នុង World Cup 2026 ថ្មីៗកន្លងទៅនេះផងដែរ៕ អត្ថបទ៖នាង សុភាវុធ 

Romelu Lukaku ខិតជិតផ្ទេរចេញពី Napoli ទៅ Fenerbahçe

2026/08/12 03:40:43 pm        293
ខ្សែប្រយុទ្ធជម្រើសជាតិបែលហ្ស៊ិក Romelu Lukaku កំពុងខិតជិតផ្ទេរចេញពី Napoli ទៅកាន់ក្លិបយក្សតួកគី Fenerbahçe បន្ទាប់ពីក្លិបទាំងពីរបានឈានដល់កិច្ចព្រមព្រៀងនឹងគ្នា។ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីអនាគតរបស់ Lukaku នៅ Napoli មានភាពមិនច្បាស់លាស់ក្នុងរដូវក្តៅនេះ។ កាលពីមុន ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះធ្លាប់បង្ហាញបំណងចង់បន្តនៅ Napoli ប៉ុន្តែស្ថានភាពបានផ្លាស់ប្តូរ ហើយពេលនេះគាត់កំពុងខិតជិតទៅរកការចាកចេញ។Lukaku បានផ្ទេរជាអចិន្ត្រៃយ៍ពី Chelsea មក Napoli នៅខែសីហា ឆ្នាំ២០២៤ ក្នុងតម្លៃប្រមាណ ៣០ លានអឺរ៉ូ ជួយ Napoli ឈ្នះជើងឯក Serie A រដូវកាល ២០២៤/២៥ ដោយរកបានគ្រាប់បាល់សំខាន់ៗក្នុងយុទ្ធនាការរបស់ក្រុម។ប៉ុន្តែរដូវកាលបន្ទាប់ Lukaku បានជួបបញ្ហារបួសដែលធ្វើឱ្យគេអវត្តមានរយៈពេលយូរ។ប្រសិនបើការផ្ទេរត្រូវបានសម្រេចជាផ្លូវការ Lukaku នឹងចូលរួមជាមួយ Fenerbahçe ដើម្បីបន្ថែមកម្លាំងប្រយុទ្ធ និងបទពិសោធន៍ដ៏សម្បូរបែបសម្រាប់ក្រុម។សម្រាប់ Lukaku វានឹងក្លាយជាជំពូកថ្មីមួយទៀតក្នុងអាជីពដែលធ្លាប់ឆ្លងកាត់ក្លិបធំៗជាច្រើននៅអឺរ៉ុប ដូចជា Chelsea, Manchester United, Inter Milan, Roma និង Napoli៕ អត្ថបទ៖នាង សុភាវុធ 

Diego Forlan ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ

2026/08/12 03:08:41 pm        289
អតីតខ្សែប្រយុទ្ធឆ្នើមរបស់អ៊ុយរូហ្គាយ Diego Forlán ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ បន្ទាប់ពី Marcelo Bielsa ចាកចេញពីតំណែង ក្រោយយុទ្ធនាការ World Cup 2026 ដែលមិនទទួលបានលទ្ធផលតាមការរំពឹងទុក។ Forlan វ័យ ៤៧ឆ្នាំ នឹងដឹកនាំទាំងក្រុមជម្រើសជាតិធំ និងក្រុមអាយុក្រោម ២០ ឆ្នាំដោយកិច្ចព្រមព្រៀងដំបូងគ្រោងធ្វើឡើងរហូតដល់ខែ មីនាឆ្នាំ ២០២៧។ លោកនឹងចាប់ផ្តើមការងារភ្លាមៗ និងត្រូវរៀបចំក្រុមសម្រាប់ការប្រកួតមិត្តភាពក្នុងអំឡុង FIFA Days ចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា។ Diego Forlan ត្រូវបានចាត់ទុកជាវីរបុរសម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់អ៊ុយរូហ្គាយ ដោយក្នុងនាមជាកីឡាករ បង្ហាញខ្លួនបាន ១១២ប្រកួត និងស៊ុតបាន ៣៦គ្រាប់ សម្រាប់ជម្រើសជាតិ។អតីតខ្សែប្រយុទ្ធ Manchester United រូបនេះ មានតួនាទីសំខាន់ក្នុងយុទ្ធនាការ World Cup 2010 ដោយឈ្នះពាន Golden Ball ក្នុងនាមជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ ហើយបានជួយអ៊ុយរូហ្គាយឈ្នះ Copa América 2011។ ការតែងតាំង Forlan កើតឡើងនៅពេលអ៊ុយរូហ្គាយត្រូវការចាប់ផ្តើមដំណើរថ្មី បន្ទាប់ពីការចាកចេញរបស់ Bielsa និងការធ្លាក់ចេញពី World Cup 2026 នៅវគ្គសន្សំពិន្ទុក្នុងពូល។ទោះបីបទពិសោធន៍ជាគ្រូបង្វឹករបស់ Forlan នៅមានកម្រិតក៏ដោយ ដោយធ្លាប់ដឹកនាំ Penarol និង Atenas ក៏ដោយ ក៏កេរ្តិ៍ឈ្មោះ និងបទពិសោធន៍របស់គាត់ជាវីរបុរសជម្រើសជាតិ អាចជួយឱ្យគាត់ទទួលបានការគោរពពីកីឡាករជំនាន់ថ្មី៕ អត្ថបទ៖នាង សុភាវុធ  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងព័ត៌មានជំរុញការផ្សាយព័ត៌មានពិត ដើម្បីការពារអច្ឆរិយធម្មជាតិនៃកម្ពុជា
10/25/2026 12:10 PM
នគរបាលព័រទុយហ្គាល់រុះរើជំរំតវ៉ាលើបញ្ហាផ្ទះសម្បែងនៅទីក្រុង លីស្បុន និងចាប់ខ្លួនមនុស្សមួយចំនួន
10/25/2026 12:10 PM
ឯកឧត្តម អ៊ិត សំហេង ចូលរួមចែករំលែកបទពិសោធន៍ក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា»
10/25/2026 11:10 AM
វិស័យឯកជន វាយតម្លៃខ្ពស់និងចាត់ទុកព្រឹត្តការណ៍ CAFE 26 ជាស្ពានចម្លងច្ចេកវិទ្យាកសិកម្មទំនើបនៅកម្ពុជា
10/25/2026 11:10 AM
សម្ដេចតេជោ ហ៊ុន សែន៖«រូបថតប៉ុន្មានសន្លឹកនេះបានជួយប្រាប់កូនៗ និងចៅៗខ្ញុំថា មានតែការខិតខំប៉ុណ្ណោះទើបឈានទៅមុខបាន»
10/25/2026 11:10 AM
គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/25/2026 10:10 AM
កម្ពុជា បន្តតវ៉ាទង្វើបំពានច្បាប់ដែលកងទ័ពថៃឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជានៅតំបន់តាទុំ
10/25/2026 10:10 AM
យុវជនជាង១០០នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានី ចុះទៅនាំខ្លួនក្រោយប្រមូលផ្តុំនៅតំបន់បឹងកក់ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម
10/25/2026 10:10 AM
ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរចំពោះការខិតខំប្រឹងប្រែង និងលះបង់របស់អនុគណៈកម្មការកំណែវិញ្ញាសា ខណៈព្រឹកនេះដំណើរការកំណែសន្លឹកកិច្ចការ និងបញ្ចូលពិន្ទុប្រឡងប្រជែងគ្រូមធ្យមសិក្សាឈានដល់ថ្ងៃទី៦
10/25/2026 09:10 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM