កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

អ្នកណាខ្លះអាចជាបេក្ខភាពប្រជែងតំណែងប្រធាន FIFA ជាមួយ Gianni Infantino នៅឆ្នាំ២០២៧?

2026/08/05 12:26:04 pm        290
ខណៈដែលទំនុកចិត្តលើការដឹកនាំរបស់ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino កំពុងរងការរិះគន់កាន់តែខ្លាំងពីមន្ត្រី និងថ្នាក់ដឹកនាំក្នុងពិភពបាល់ទាត់ សំណួរមួយកំពុងត្រូវបានលើកឡើងថា តើនរណាអាចក្លាយជាបេក្ខជនប្រជែងតំណែងប្រធាន FIFA នៅការបោះឆ្នោតឆ្នាំ២០២៧?ទោះបីជា Infantino បានបញ្ជាក់ថា លោកនឹង​ឈរ​ឈ្មោះស​ម្រាប់អាណត្តិ​ថ្មី​នៅ​ឆ្នាំ​២០២៧​ក៏​ដោយ ​រហូតមកដល់ពេលនេះ មិនទាន់មាន​បេក្ខ​ជន​ណាម្នាក់​ប្រកាស​ជា​ផ្លូវ​ការ​ថា​នឹង​ចូល​រួម​ប្រកួត​ប្រជែង​នៅឡើយទេ។ យ៉ាងណាក៏ដោយ បុគ្គលខាងក្រោមត្រូវបានគេមើលឃើញថា មាន​ឥទ្ធិពល បទពិសោធន៍ និងបណ្តាញគាំទ្រគ្រប់គ្រាន់ ដើម្បីក្លាយជាគូប្រជែងដ៏សំខាន់។១. Aleksander Ceferin – ប្រធាន UEFAAleksander Čeferin គឺជាបេក្ខជនដែលត្រូវបានគេចាត់ទុកថា មានឱកាសខ្ពស់បំផុតពីទ្វីបអឺរ៉ុប។ មេធាវីសញ្ជាតិស្លូវេនីរូបនេះ បានកាន់តំណែងជាប្រធាន UEFA តាំងពីឆ្នាំ២០១៦ និងត្រូវបានបោះឆ្នោតជាប់ដោយគ្មានគូប្រជែងនៅឆ្នាំ២០២៣ សម្រាប់អាណត្តិរហូតដល់ឆ្នាំ២០២៧។ក្រោមការដឹកនាំរបស់លោក UEFA ទទួលបានកំណើនផ្នែកពាណិជ្ជកម្ម និងការកែលម្អអភិបាលកិច្ច ហើយថ្មីៗនេះក៏បានដឹកនាំការប្រឆាំងនឹងគម្រោងរបស់ FIFA ក្នុងការលក់ភាគហ៊ុននៃការប្រកួត World Cup ដែលធ្វើឱ្យឥទ្ធិពលរបស់លោកកាន់តែរឹងមាំ។២. Victor Montagliani – ប្រធាន CONCACAFVictor Montagliani ប្រធានសហព័ន្ធបាល់ទាត់តំបន់អាមេរិកខាងជើង កណ្ដាល និងការ៉ាអ៊ីប (CONCACAF) ក៏ជាអនុប្រធាន FIFA ផងដែរ។លោកបានដឹកនាំ CONCACAF តាំងពីឆ្នាំ២០១៦ ក្រោមគោលនយោបាយ "One CONCACAF" ដើម្បីបង្រួបបង្រួមសមាជិកទាំង ៤១ ប្រទេស និងមានតួនាទីសំខាន់ក្នុងការជំរុញឱ្យការដេញថ្លៃរួមរបស់ កាណាដា សហរដ្ឋអាមេរិក និងម៉ិកស៊ិក ទទួលសិទ្ធិរៀបចំ World Cup 2026។បទពិសោធន៍ក្នុងការគ្រប់គ្រងគម្រោងធំៗ និងទំនាក់ទំនងជាមួយ FIFA អាចធ្វើឱ្យលោកក្លាយជាបេក្ខជនដ៏មានសក្តានុពល។៣. Salman bin Ibrahim Al Khalifa – ប្រធាន AFCSheikh Salman bin Ibrahim Al Khalifa ប្រធានសហព័ន្ធបាល់ទាត់អាស៊ី AFC គឺជាអ្នកដឹកនាំដែលមានបទពិសោធន៍យូរឆ្នាំបំផុតម្នាក់ក្នុងពិភពបាល់ទាត់។លោកបានកាន់តំណែងជាប្រធាន AFC តាំងពីឆ្នាំ២០១៣ និងធ្លាប់ធ្វើជាអនុប្រធានជាន់ខ្ពស់ FIFA។ កាលពីឆ្នាំ២០១៦ លោកធ្លាប់ឈរឈ្មោះប្រជែងតំណែងប្រធាន FIFA ជាមួយ Infantino ដោយទទួលបាន ៨៨ សំឡេងឆ្នោត ប៉ុន្តែមិនអាចយកឈ្នះបាន។ជាមួយនឹងការគាំទ្រពីសមាគមបាល់ទាត់នៅទ្វីបអាស៊ី និងបទពិសោធន៍ជាច្រើនក្នុង FIFA លោកនៅតែជាបេក្ខជនដែលមិនអាចមើលរំលងបាន ប្រសិនបើសម្រេចចិត្តឈរឈ្មោះម្តងទៀត។៤. Nasser Al-Khelaifi – ប្រធានក្លិប Paris Saint-GermainNasser Al-Khelaifi ប្រធានក្លិប Paris Saint-Germain អាចនឹងនាំមកនូវទម្រង់ដឹកនាំថ្មី ដែលផ្អែកលើបទពិសោធន៍ក្នុងបាល់ទាត់កម្រិតក្លិប ការផ្សាយ និងអាជីវកម្មកីឡា។ក្រោមការដឹកនាំរបស់លោក PSG បានឈ្នះជើងឯកលីគបារាំង ១២ លើកក្នុងរយៈពេល ១៤ រដូវកាល និងក្លាយជាក្លិបដែលមានឥទ្ធិពលលើឆាកអន្តរជាតិ។ទោះជាយ៉ាងណា ការប្រកួតប្រជែងតំណែងប្រធាន FIFA តម្រូវឱ្យទទួលបានការគាំទ្រពីសមាគមបាល់ទាត់ជាតិ មិនមែនពីក្លិបនានានោះទេ។៥. Lise Klaveness – ប្រធានសហព័ន្ធបាល់ទាត់ន័រវែសLise Klaveness ប្រធានសហព័ន្ធបាល់ទាត់ន័រវែស និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់ UEFA ត្រូវបានគេចាត់ទុកថា ជាបេក្ខជនដែលតំណាងឱ្យការផ្លាស់ប្តូរ។លោកស្រីបានជាប់ឆ្នោតជាប្រធានសហព័ន្ធបាល់ទាត់ន័រវែសជាថ្មីនៅឆ្នាំ២០២៦ ហើយចូលជាសមាជិកគណៈកម្មាធិការប្រតិបត្តិ UEFA នៅឆ្នាំ២០២៥។Klaveness គឺជាមនុស្សម្នាក់ដែលតែងតែរិះគន់ FIFA យ៉ាងច្បាស់លាស់ ជាពិសេសនៅសមាជ FIFA ឆ្នាំ២០២២ នៅទីក្រុងដូហា ដោយបានលើកឡើងពីបញ្ហាអភិបាលកិច្ច អំពើពុករលួយ សិទ្ធិមនុស្ស និងការការពារកម្មករចំណាកស្រុក ព្រមទាំងសិទ្ធិអ្នកគាំទ្រ LGBTQ+ ក្នុងព្រឹត្តិការណ៍ World Cup នៅកាតា។ការបោះឆ្នោតប្រធាន FIFA ឆ្នាំ២០២៧ ត្រូវបានរំពឹងថា នឹងក្លាយជាការប្រកួតប្រជែងដ៏សំខាន់មួយ ខណៈសម្ពាធលើការដឹកនាំរបស់ Gianni Infantino កំពុងកើនឡើង។ ទោះបីមិនទាន់មានបេក្ខជនណាប្រកាសជាផ្លូវការក៏ដោយ បុគ្គលទាំងប្រាំរូបខាងលើសុទ្ធតែមានឥទ្ធិពល និងសក្តានុពលគ្រប់គ្រាន់ក្នុងការប្រជែងដណ្តើមតំណែងកំពូលរបស់ FIFA៕ អត្ថបទ៖នាង សុភាវុធ

គ្រូបង្វឹកជម្រើសជាតិកាប់វែរ ទទួលបានតំណែងដឹកនាំក្លិបអាជីពមួយនៅម៉ារ៉ុកក្រោយជោគជ័យនៅ World Cup

2026/08/05 11:36:42 am        235
ក្លិបបាល់ទាត់ Renaissance Berkane ដែលមានមូលដ្ឋាននៅប្រទេសម៉ារ៉ុក បានប្រកាសជាផ្លូវការពីការតែងតាំងលោក Bubista ជាគ្រូបង្វឹកថ្មីរបស់ក្លិប បន្ទាប់ពីគ្រូបង្វឹកជនជាតិកាប់វែររូបនេះ ដឹកនាំក្រុមជម្រើសជាតិរបស់ខ្លួនបង្កើតប្រវត្តិសាស្ត្រក្នុងការបង្ហាញខ្លួនជាលើកដំបូងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០២៦។លោក Bubista ដែលមានឈ្មោះពិត Pedro Leitao Brito បានចុះកិច្ចសន្យារយៈពេល ២ រដូវកាលជាមួយ Renaissance Berkane បន្ទាប់ពីការចរចាអូសបន្លាយអស់មួយរយៈ។ ដំបូងមានការពិភាក្សាថា លោកអាចបន្តដឹកនាំក្រុមជម្រើសជាតិកាប់វែរ និងធ្វើការងារទាំងពីរតំណែងក្នុងពេលតែមួយ ប៉ុន្តែទីបំផុតលោកបានសម្រេចលាលែងពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិ។ ការសម្រេចចិត្តនេះក៏ត្រូវបានសហព័ន្ធបាល់ទាត់កាប់វែរបញ្ជាក់ជាផ្លូវការផងដែរ។គ្រូបង្វឹកវ័យ ៥៦ ឆ្នាំរូបនេះ ត្រូវបានជ្រើសរើសជាគ្រូបង្វឹកឆ្នើមប្រចាំទ្វីបអាហ្វ្រិកឆ្នាំ២០២៥ បន្ទាប់ពីដឹកនាំកាប់វែរ ឡើងទៅកាន់ FIFA World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។នៅក្នុង World Cup ឆ្នាំនេះកាប់វែរ បានធ្វើឱ្យពិភពបាល់ទាត់ភ្ញាក់ផ្អើល ដោយស្មើជាមួយអេស្ប៉ាញ និងអ៊ុយរូហ្គាយ ក្នុងវគ្គចែកពូល មុនពេលចាញ់អាហ្សង់ទីនក្នុងម៉ោងបន្ថែម នៅវគ្គ ៣២ ក្រុមចុងក្រោយ។សម្រាប់ Renaissance Berkane វិញ ក្លិបបានឈ្នះជើងឯកលីគកំពូលម៉ារ៉ុកនៅឆ្នាំ២០២៥ ហើយបានបញ្ចប់ត្រឹមជើងឯករងរដូវកាលមុន។ លើសពីនេះ ក្លិបក៏បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ CAF Champions League រដូវកាលមុនផងដែរ ហើយនឹងបន្តចូលរួមការប្រកួតក្លិបកំពូលប្រចាំទ្វីបអាហ្វ្រិកម្តងទៀតនៅរដូវកាលថ្មី៕ អត្ថបទ៖នាង សុភាវុធ

ពេជ្រ សម្បត្តិ និងឡៅ ចិត្រា ឡើងសង្វៀនកម្មវិធីពិសេសប្រចាំឆ្នាំរបស់គូបូតា ក្នុងថ្ងៃតែមួយ ថ្ងៃសុក្រនេះ

2026/08/05 09:34:33 am        391
កម្មវិធីប្រកួតប្រដាល់គុនខ្មែរពិសេសប្រចាំឆ្នាំ "រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា" នឹង​មក​ដល់​នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៦ ខាងមុខនេះហើយ ដោយកីឡាករ​កំពូល​លំដាប់​ប្រទេស​ពីរ​រូប​រួម​មាន ពេជ្រ សម្បត្តិ និងឡៅ ចិត្រា នឹងឡើងសង្វៀនក្នុងថ្ងៃតែមួយ។ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរនេះនឹងចាប់ផ្តើមពីម៉ោង ៦ ល្ងាចទៅ ដោយមាន​ការ​ផ្សាយ​ផ្ទាល់​នៅ​លើក​ញ្ចក់ទូរទស្សន៍បុស្តិ៍បាយ័ន និងហ្វេសប៊ុកផេក KUBOTA Kampuchea Club។វត្តមាន​របស់ក្របីព្រៃ ពេជ្រ សម្បតិ្ត នឹងត្រូវជួបជាមួយកីឡាករវៀតណាម ដាំង អ៊ីប៊ន ខណៈឡៅ ចិត្រា នឹងត្រូវជួបជាមួយកីឡាករអ៊ីរ៉ង់ សាមី ម៉ាមូឌី រួមជាមួយគូពិសេសៗ ៣ គូផ្សេងទៀត។ក្រោមប្រធានបទ «ស្វិតស្វាញ គ្រប់វិនាទីប្រកួត» គូបូតា អបអរសាទរនូវភាពខ្លាំងក្លា ការតាំងចិត្ត ភាពអត់ធន់ និងការប្តេជ្ញាចិត្តរបស់កីឡាករសម្រាប់ការប្រកួតគ្រប់ទឹក ប្រៀបដូចជាកីឡាករដែលពឹងផ្អែកទៅលើវិន័យ ការអត់ធ្មត់ និងសមត្ថភាពខ្ពស់ ដើម្បីយកឈ្នះរាល់ឧបសគ្គនៅលើសង្វៀន ក៏ដូចជាបងប្អូនកសិករ និងអ្នកជំនួញដែលត្រូវការគ្រឿងចក្រដែលមានគុណភាពខ្ពស់ ​និងគួរឱ្យទុកចិត្ត អាចប្រើប្រាស់បានគ្រប់រដូវកាល និងគ្រប់លក្ខខណ្ឌការងារ។ តាមរយៈព្រឹត្តិការណ៍នេះ KUBOTA បន្តការប្តេជ្ញាចិត្ត ក្នុងការផ្តល់ជូននូវគ្រឿងចក្រដែលមានគុណភាពខ្ពស់ សមត្ថភាពនៃការធ្វើការបានយ៉ាងល្អ រួមជាមួយនឹងការថែទាំ រយៈពេលវែង ដែលអាចជឿជាក់បានសម្រាប់អតិថិជនគ្រប់រូប។KUBOTA មានលក់គ្រឿងចក្រជាច្រើនប្រភេទសម្រាប់តម្រូវការការងារកសិកម្ម និងប្រតិបត្តិការអាជីវកម្មផ្សេងៗ ដែលរួមមានត្រាក់ទ័រ ម៉ាស៊ីនច្រូតស្រូវ និងអេស្កាវ៉ាទ័រ។ ផលិតឡើងតាមស្តង់ដាររបស់ប្រទេសជប៉ុន ដែលគ្រឿងចក្រនីមួយៗមានកម្លាំងខ្លាំង រឹងមាំ ជាប់ធន់ និង មានគុណភាពខ្ពស់ ដំណើរការងារបានល្អ ព្រមទាំងមានការផ្គត់ផ្គង់គ្រឿងបន្លាស់សុទ្ធ​100% សម្រាប់សេវាកម្មក្រោយការលក់ រួមជាមួយជាងបច្ចេកទេសជំនាញដែលបានទទួលការបណ្តុះបណ្តាលច្បាស់លាស់ និងមានសេវាកម្មបង់រំលស់ជាមួយក្រុមហ៊ុន គូបូតា លីស​ស៊ីង ផ្ទាល់តែម្តង (KUBOTA Leasing Cambodia) ជួយធ្វើឱ្យអតិថិជនទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដើម្បីឱ្យការងារប្រកបដោយភាពរលូន និងមានប្រសិទ្ធភាពខ្ពស់៕

កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨

2026/08/04 08:06:35 pm        460
ព្រះរាជាណាចក្រកម្ពុជា បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ដោយទទួលបានការគាំទ្រជាឯកច្ឆន្ទ ក្នុងការដណ្ដើមយកសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាតែក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១២ (12th Asian Taekwon-Do Championship) នាឆ្នាំ២០២៨ ខាងមុខ។យោងព័ត៌មានដែលទទួលបានពីសហព័ន្ធតេក្វាន់ដូអាយ-ធីអែហ្វកម្ពុជាឱ្យដឹងថានៅក្នុងកិច្ចប្រជុំមហាសន្និបាតសហព័ន្ធតែក្វាន់ដូអាស៊ី (Asian TKD Federation 11th Congress / ATF EB Meeting) នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នេះ មានប្រទេសបេក្ខភាពចំនួន ៣ ដែលបានដាក់ពាក្យស្នើសុំធ្វើជាម្ចាស់ផ្ទះ រួមមាន ប្រទេសអ៊ុយស្បេគីស្ថាន (Uzbekistan) ប្រទេសកៀគីស្ថាន (Kyrgyzstan) និងព្រះរាជាណាចក្រកម្ពុជា (Cambodia)។ដោយមើលឃើញពីភាពជោគជ័យយ៉ាងខ្លាំងកាលពីការរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍កន្លងមក ដែលបង្ហាញពីសមត្ថភាពរៀបចំកម្រិតខ្ពស់ និងភាពរៀបរយឥតខ្ចោះនោះ បានធ្វើឲ្យបណ្តាប្រទេសសមាជិកក្នុងតំបន់អាស៊ីទាំងអស់ សម្តែងនូវការកោតសរសើរ និងផ្តល់សេចក្តីទុកចិត្តយ៉ាងពេញទំហឹង ដោយបោះឆ្នោតគាំទ្រកម្ពុជាជាឯកច្ឆន្ទ ឲ្យទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អាស៊ី ឆ្នាំ២០២៨ នេះតែម្តង។ព្រឹត្តិការណ៍កីឡាកម្រិតអន្តរជាតិដ៏ធំមួយនេះ មិនត្រឹមតែជាឱកាសមាសក្នុងការបង្ហាញសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញប្រតិភូកីឡា អ្នកគាំទ្រ និងភ្ញៀវទេសចរអន្តរជាតិរាប់ពាន់នាក់មកទស្សនាកម្ពុជា ដែលជាកាតាលីករជួយជំរុញវិស័យទេសចរណ៍ ជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក និងបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងវិស័យសេវាកម្ម អាហារដ្ឋាន សណ្ឋាគារ និងដឹកជញ្ជូនផងដែរ។ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាមោទនភាពដ៏ធំធេងសម្រាប់វិស័យកីឡាតែក្វាន់ដូ ITF និងវិស័យកីឡាជាតិទាំងមូលរបស់កម្ពុជា ក្នុងការបន្តលើកកម្ពស់មុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងដល់វិស័យកីឡាជាតិ៕

មន្ដ្រីកីឡាជាន់ខ្ពស់ខេត្តយូណាន សរសើរ និងរៀនសូត្រពីភាពអស្ចារ្យព្រឹត្ដិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ

2026/08/04 01:12:51 pm        413
លោកស្រី Li Cuixian អនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្ដូរកីឡាអន្ដរជាតិ នៃនាយកដ្ឋានកីឡាខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញការភ្ញាក់ផ្អើល និងសរសើរពីភាពអស្ចារ្យនៃទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ដែលលោកស្រីអាចរៀនសូត្រពីចំណុចល្អៗមួយចំនួន សម្រាប់ព្រឹត្តិការណ៍កីឡានៅខេត្តរបស់ខ្លួន។ការលើកឡើងនេះ បន្ទាប់ពីលោកស្រីបានដឹកនាំប្រតិភូ និងអត្តពលិកមកពីតាលីម៉ារ៉ាតុង នៃខេត្តយូណាន ចូលរួមព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ លើទឹកដីអង្គរ ខេត្តសៀមរាប កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានអត្តពលិកជាតិ-អន្ដរជាតិចូលរួមសរុប ៦,៥០០នាក់ មកពី ៥១ប្រទេសចូលរួម។ទន្ទឹមជាមួយដំណើរការចូលរួមនេះ លោកស្រីបានលើកឡើងពី ៣ចំណុច ដែលផ្ដល់ភាពងាយស្រួលដល់ការចូលរួមរត់ម៉ារ៉ាតុងនៅកម្ពុជា ទី១ ការធ្វើដំណើរផ្ទាល់ពីចិន មកខេត្តសៀមរាប ទី២ ការលើកលែងវិសារ និងទី៣ កិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាមួយព្រឹត្តិការណ៍តាលីម៉ារ៉ាតុង។លោកស្រី Li Cuixian បន្ដថា នេះជាលើកដំបូង ដែលលោកស្រីមកកម្ពុជា ហើយលោកស្រីពិតជាភ្ញាក់ផ្អើល ចំពោះភាពអស្ចារ្យនៃតំបន់អង្គរ ជាមួយព្រឹត្តិការណ៍ដ៏ល្អនៅទីនេះ ដែលធ្វើឲ្យដកជាប់ក្នុងចិត្តលោកស្រី តាមរយៈការរត់ជាមួយធម្មជាតិ និងវប្បធម៌ដ៏ចំណាស់ ដែលលោកស្រីអាចរៀនសូត្រ និងផ្លាស់ប្ដូរគ្នាទៅវិញទៅមក។ បន្ថែមលើនេះ លោកស្រីបានប្ដេជ្ញានឹងបង្កើនទំនាក់ទំនងកាន់តែស្អិតរមួតទាក់ទងនឹងវប្បធម៌ កីឡា និងទេសចរណ៍។គួរដឹងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាមួយភាគីពាក់ព័ន្ធ រួមទាំងកិច្ចសហការជាមួយព្រឹត្តិការណ៍តាលីម៉ារ៉ាតុង បានជំរុញឲ្យទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ឆ្នាំនេះ មានកំណើនអ្នកចូលរួម ២៥% បើធៀបកាលពីឆ្នាំមុន ក្នុងនោះជនបរទេសចូលរួមច្រើនជាងគេ គឺមានចិន ជប៉ុន និងអង់គ្លេស៕ អត្ថបទ លី ឈុនឡា

ធារី ចន្ថាប៊ីន ចាត់ទុកពាន CJ Summer League ជាវេទិកាសម្រាប់អភិវឌ្ឍយុវជន

2026/08/04 12:45:39 pm        534
កីឡាករចាស់វស្សា ធារី ចន្ថាប៊ីន ទូតសុច្ឆន្ទៈ CJ Coaching Cambodia បានសម្ដែងការគាំទ្រការបង្កើតឲ្យមានពានកម្រិតយុវជន CJ Summer League លើកដំបូង ដោយលោកចាត់ទុកជាវេទិកាដើម្បីផ្ដល់ឱកាសដល់យុវជនបញ្ចេញ និងអភិវឌ្ឍន៍ខ្លួន ឈានទៅចាប់ក្ដីស្រម៉ៃក្លាយជាកីឡាករអាជីពនាថ្ងៃអនាគត។លោក សុខ ឡេង អ្នកគ្រប់គ្រងពាននេះ បានឲ្យដឹងថា ការប្រកួតបានប្រព្រឹត្តទៅរយៈពេល ៥សប្ដាហ៍ ដោយមានបេក្ខភាព ៦ក្រុមចូលរួម និងធ្វើការប្រកួតសន្សំពិន្ទុ ២ជុំ ដើម្បីស្វែងរកក្រុមលេខ១ ដល់លេខ៣ ឡើងវគ្គបន្ដ រហូតរកឃើញក្រុមជ័យលាភី ដែលបានទៅក្រុម NOVA FT ក្រោយយកឈ្នះក្រុមអង្គការហេភីហ្វូតបាល់កម្ពុជាអូស្ដ្រាលី នៅវគ្គផ្ដាច់ព្រ័ត្រ។គោលបំណងនៃការរៀបចំពានកម្រិតអាយុក្រោម ១៨ឆ្នាំនេះ គឺដើម្បីផ្ដល់ឱកាសដល់យុវជនមិនសូវមានឱកាសលេង ពិសេសឱកាសលេងពានរង្វាន់នានា បានចូលរួមបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ជាមួយការរៀបចំស្ដង់ដារ ៧នាក់ទល់ ៧នាក់ ដែលមានអាជ្ញាកណ្ដាលត្រឹមត្រូវ អមជាមួយរង្វាន់លើកទឹកចិត្តបន្ថែមទៀត។ជុំវិញការរៀបចំនេះ កីឡាករ ធារី ចន្ថាប៊ីន បានលើកឡើងថា នេះជាឱកាសល្អ ពិសេសកំឡុងពេលសម្រាកពីការសិក្សារបស់សិស្សានុសិស្ស ដែលអាចចូលរួមលេង និងបង្ហាញសមត្ថភាព ហើយក៏ជាវេទិកាមួយដ៏ល្អ ដើម្បីអភិវឌ្ឍន៍ធនធានកីឡាករវ័យក្មេង និងអនាគតបាល់ទាត់កម្ពុជាផងដែរ។ចំណែកយុវជន វណ្ណនី វិបុត្រ បានសម្ដែងក្ដីរីករាយ ដែលមានឱកាសបង្ហាញសមត្ថភាព និងជួយក្រុមលើកពាន។ កីឡាករវ័យ ១៧ឆ្នាំនេះថា នេះជាជំហានថ្មីមួយ សម្រាប់យុវជនគ្រប់រូប អាចអភិវឌ្ឍន៍ខ្លួន ឆ្ពោះទៅរកកម្រិតពាក់កណ្ដាលអាជីព ឬអាជីពនាថ្ងៃអនាគត ក៏ដូចជាឱកាសប្រកួតលក្ខណៈអន្ដរជាតិផងដែរ។យោងតាមគណៈកម្មការរៀបចំ ក្រោយទទួលបានជោគជ័យក្នុងការប្រកួតពានរង្វាន់ CJ Summer League ថ្នាក់ដឹកនាំគ្រោងនឹងរៀបចំឲ្យមានការប្រកួតពានរង្វាន់ផ្សេងៗទៀត ដែលអាចឈានដល់ការអញ្ជើញក្រុមបរទេសចូលរួម ដើម្បីបង្កើនឱកាសប្រកួតប្រជែងផង ផ្សារភ្ជាប់ជាមួយទេសចរណ៍ និងជំរុញដល់សេដ្ឋកិច្ចជាតិ តាមរយៈក្រុមចូលរួមដែលមកពីក្រៅប្រទេសផង៕ អត្ថបទ លី ឈុនឡា

អង់គ្លេសត្រៀមដកការគាំទ្រការឈរឈ្មោះបន្តអាណត្តិរបស់ Gianni Infantino ខណៈវិបត្តិនៅ FIFA កាន់តែក្តៅគគុក

2026/08/04 12:04:35 pm        347
សមាគមបាល់ទាត់អង់គ្លេស FA ត្រៀមចូលរួមជាមួយសមាគមបាល់ទាត់វែល ក្នុងការដកការគាំទ្រចំពោះការឈរឈ្មោះបន្តអាណត្តិជាប្រធាន FIFA របស់លោក Gianni Infantino ខណៈការរិះគន់លើគម្រោងលក់ភាគហ៊ុន World Cup ដែលបានបរាជ័យ កំពុងកើនឡើងជាបន្តបន្ទាប់។គម្រោងរបស់ FIFA ដែលមានបំណងលក់ភាគហ៊ុនប្រហែល ២០% នៃអង្គភាពពាណិជ្ជកម្មថ្មី ដែលគ្រប់គ្រងការប្រកួតរួមទាំង FIFA World Cup ដើម្បីទាក់ទាញទុនវិនិយោគឯកជនរហូតដល់ ៤.២ ពាន់លានដុល្លារ ត្រូវបានបោះបង់កាលពីថ្ងៃសុក្រ បន្ទាប់ពីប្រឈមនឹងការប្រឆាំងយ៉ាងខ្លាំងពីភាគីពាក់ព័ន្ធ។មុននេះ សមាគមបាល់ទាត់វែល បានក្លាយជាសហព័ន្ធបាល់ទាត់ជាតិដំបូងគេ ដែលប្រកាសជាផ្លូវការថា ដកការគាំទ្រចំពោះលោក Infantino។សម្ពាធលើប្រធាន FIFA កាន់តែធ្ងន់ធ្ងរ បន្ទាប់ពីសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA និងសហព័ន្ធបាល់ទាត់តំបន់អាមេរិកខាងជើង កណ្តាល និងការ៉ាអ៊ីប CONCACAF បានប្រកាសកាលពីថ្ងៃសៅរ៍ថា ពួកគេបានបាត់បង់ទំនុកចិត្តលើការដឹកនាំរបស់លោក Infantino។UEFA ដែលជាអ្នកដឹកនាំការប្រឆាំងគម្រោងលក់ភាគហ៊ុននេះ មិនទាន់បញ្ជាក់ចំពោះព័ត៌មានដែលថា ខ្លួនកំពុងត្រៀមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹង FIFA នោះទេ។ទោះជាយ៉ាងណា UEFA បានបញ្ជាក់ថា ខ្លួនបានចេញបទបញ្ជារក្សាទុកឯកសារ (Document Preservation Order) ដែលហាមឃាត់ការលុបអ៊ីមែល ឯកសារ ឬទិន្នន័យផ្សេងៗដែលអាចពាក់ព័ន្ធនឹងការស៊ើបអង្កេតនាពេលខាងមុខ។លោក Gianni Infantino បានប្រកាសតាំងពីខែមេសាថា លោកមានបំណងឈរឈ្មោះបន្តអាណត្តិជាលើកទី ៤ ជាប្រធាន FIFA។ ចាប់តាំងពីឡើងកាន់តំណែងជំនួសលោក Sepp Blatter ក្នុងឆ្នាំ ២០១៦ មក លោកត្រូវបានជាប់ឆ្នោតដោយគ្មានគូប្រជែងចំនួនពីរលើកជាប់ៗគ្នា។ទោះបីជាការបន្តអាណត្តិសម្រាប់ឆ្នាំ ២០២៧-២០៣១ ធ្លាប់ត្រូវបានគេមើលឃើញថា ភាគរយខ្ពស់ដែលបុរសសញ្ជាតិស្វ៊ីសរូបនេះឈ្នះបន្តក៏ដោយ ប៉ុន្តែបរាជ័យនៃគម្រោងលក់ភាគហ៊ុន World Cup និងការបាត់បង់ការគាំទ្រពីសហព័ន្ធធំៗ កំពុងធ្វើឱ្យអនាគតនយោបាយរបស់លោក Gianni Infantino ស្ថិតក្រោមភាពស្រពិចស្រពិលបំផុត៕ អត្ថបទ៖នាង សុភាវុធ

គ្រូកម្ពុជា រំពឹងជ័យជម្នះលើកដំបូង ផ្ដល់កម្លាំងចិត្តដល់កូនក្រុម មុនជួបវៀតណាម

2026/08/04 11:24:04 am        203
លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានសម្ដែងក្ដីរីករាយ ជុំវិញ​ជ័យ​ជម្នះ​លើក​ដំបូង ក្នុងយុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍(ASEAN Hyundai Cup) ឆ្នាំ២០២៦ ពូល​A ​ក្រោយយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើត ៣-០ កាលពីល្ងាចថ្ងៃចន្ទ នៅពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។ជ័យជម្នះនេះ ត្រូវបានគ្រូបង្វឹកជនជាតិជប៉ុនរូបនេះ រំពឹងនឹងផ្ដល់កម្លាំង​ចិត្ត​ដល់​កូន​ក្រុម​សម្រាប់​ត្រៀម​ការ​ប្រកួតបន្ទាប់ ដែលត្រូវជួបក្រុមជម្រើសជាតិវៀតណាម នាថ្ងៃទី៧ ខែសីហាខាងមុខ នៅ​ទី​ក្រុងហាណូយ។ក្រុមគោព្រៃកម្ពុជា បានចំណាយពេល ៣ប្រកួត ទើបអាចផ្ដល់ស្នាមញញឹមឲ្យអ្នកគាំទ្រ ក្នុង​បេសក​កម្ម​ប្រកួតពានប្រចាំតំបន់នេះ ជាមួយជ័យជម្នះលើកដំបូងរបស់ខ្លួន។ ការប្រកួត​ទល់​ក្រុម​ភ្ញៀវ​ទីម័រខាងកើត ទោះបីមានការវាយសម្រុកគ្នាទៅវិញទៅមក តែក្រៅពីការ​ការ​ពារ​សំណាញ់​ទី​យ៉ាង​ល្អ ​កម្ពុជាថែមទាំងរកបានគ្រាប់បាល់ជ័យជម្នះ ៣គ្រាប់ ដោយកីឡាករ ហាវ សុខនេត្រ ២​គ្រាប់ ​និង ម៉ុន រ៉ាដូ ១គ្រាប់។ក្រោយ​ចប់ការប្រកួតលោក Koji Gyotoku បានសម្ដែងការសប្បាយចិត្ត ដ្បិតជ័យជម្នះនេះ បាន​នាំម​កនូវភាពរីករាយទាំងក្រុម និងអ្នកគាំទ្រ ដែលលោកចាត់​ទុក​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដ៏​សំខាន់​សម្រាប់​ក្រុមមុនការប្រកួតបន្ទាប់។ បន្ថែមលើនេះ លោកក៏បានបញ្ជាក់​ពី​ការ​ដោះ​ដូកីឡាករ​មួយ​ចំនួន​ សម្រាប់ត្រៀមជំនួបចុងក្រោយទល់វៀតណាមផងដែរ។ចំណែក​លោក José Pedro គ្រូបង្វឹកក្រុមទីម័រខាងកើត បានលើកឡើងពីហេតុផលមួយចំនួន ដែល​ធ្វើ​ឲ្យក្រុមខ្លួនធ្វើមិនបានល្អ តែយ៉ាងណាលោកទទួលស្គាល់ក្រុមជម្រើសជាតិកម្ពុជា ពិត​ជា​ស័ក្ដិសម​នឹងទទួលបានជ័យជម្នះ ហើយលោកសង្ឃឹមថា បើមានឱកាសជួបគ្នាលើកក្រោយ ទីម័រ​នឹង​ធ្វើបា​នល្អជាងនេះ ខណៈលោកនឹងព្យាយាមពង្រឹងក្រុម ក្រោយភារកិច្ចក្នុងពាននេះ។ទោះ​បី​រកបាន ៣ពិន្ទុពេញលើកដំបូង តែការភ្លាត់ចាញ់ ២ប្រកួតជាប់គ្នាកន្លងមក បាន​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិក​ម្ពុជា អស់ឱកាសប្រជែងកៅអីវគ្គបន្ដ ក្នុងពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍ តែ​ក្រុម​គោព្រៃ​កម្ពុជា នៅសល់ ១ប្រកួតទៀត ដោយត្រូវជួបក្រុមជម្រើសជាតិវៀតណាម ដើម្បី​បញ្ចប់​វ​គ្គ​ជម្រុះ​ពូល​A នាថ្ងៃទី៧ ខែសីហាខាងមុខ ។ ចំណែកក្រុមជម្រើសជាតិទីម័រខាងកើត បានបញ្ចប់​ភារ​កិច្ច​របស់ខ្លួន ដោយរកមិនបាន ១ពិន្ទុឡើយ ក្រោយរងបរាជ័យទាំង ៤ប្រកួតជាប់គ្នា៕ អត្ថបទ លី ឈុនឡា

Infantino កំពុងប្រឈមវិបត្តិនយោបាយធ្ងន់ធ្ងរ បន្ទាប់ពីផែនការលក់ភាគហ៊ុនព្រឹត្តិការណ៍ FIFA ដួលរលំ

2026/08/03 04:20:44 pm        339
ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក Gianni Infantino កំពុងប្រឈមនឹងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងអាណត្តិដឹកនាំរបស់លោក បន្ទាប់ពីផែនការបង្កើតក្រុមហ៊ុនពាណិជ្ជកម្មថ្មីរបស់ FIFA និងលក់ភាគហ៊ុន ២០% ទៅឱ្យវិនិយោគិនឯកជន ត្រូវបានបោះបង់ចោល ក្រោយរងការប្រឆាំងយ៉ាងខ្លាំងពីសហគមន៍បាល់ទាត់ពិភពលោក។នៅថ្ងៃទី៣១ ខែកក្កដា FIFA បានចេញសេចក្តីថ្លែងការណ៍មួយ ដែលដកស្រង់សម្តីរបស់ Infantino ដោយទទួលស្គាល់ថា គម្រោងនេះមិនអាចបន្តអនុវត្តបានទៀតឡើយ។បរាជ័យនេះបានបញ្ចប់ភាពតានតឹងរយៈពេលបីថ្ងៃនៅក្នុងពិភពបាល់ទាត់ បន្ទាប់ពី UEFA ដែលជាសហព័ន្ធតំបន់មានឥទ្ធិពល និងមានចំណូលខ្ពស់បំផុតក្នុងចំណោមសហព័ន្ធទាំង៦ របស់ FIFA បានប្រកាសធ្វើពហិការមិនចូលរួមរាល់សកម្មភាពរបស់ FIFA រហូតដល់ផែនការនេះត្រូវបានដកចេញ។ក្នុងរយៈពេលប៉ុន្មានថ្ងៃនោះ សូម្បីតែសហព័ន្ធដែលធ្លាប់គាំទ្រ FIFA ក៏បានបង្ហាញការមិនពេញចិត្ត ដោយរិះគន់ថា FIFA មិនបានពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាមុន។ Infantino ក៏ត្រូវបានចោទប្រកាន់ថា កំពុងលក់ភាពស្រស់បំព្រងនៃបាល់ទាត់ ដើម្បីផលប្រយោជន៍ពាណិជ្ជកម្ម។ប្រភពបានឱ្យដឹងថា Infantino មិនអាចបង្កើតការឯកភាពពីសមាជិកបានឡើយ ខណៈភាគីពាក់ព័ន្ធសំខាន់ៗជាច្រើន មិនបានដឹងពីគម្រោងនេះទេ រហូតដល់ FIFA ប្រកាសជាផ្លូវការកាលពីថ្ងៃទី២៨ ខែកក្កដា បន្ទាប់ពីព័ត៌មានបានបែកធ្លាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។មុននោះ Infantino បានជួបជាមួយក្រុមវិនិយោគិន និងជ្រើសរើសក្រុមហ៊ុនវិនិយោគ Thrive Capital ដែលបង្កើតឡើងដោយ Joshua Kushner ដើម្បីដឹកនាំក្រុមវិនិយោគ។ ក្រុមហ៊ុននេះក៏ទទួលការចាប់អារម្មណ៍ផងដែរ ដោយសារមានទំនាក់ទំនងគ្រួសារជិតស្និទ្ធជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។អ្នកវិភាគផ្នែកទីផ្សារកីឡា Bob Dorfman បានប្រាប់ Reuters ថា ការជាប់ពាក់ព័ន្ធរបស់ Joshua Kushner មិនបានជួយឱ្យស្ថានការណ៍ប្រសើរឡើយ។«ការដែលមានសមាជិកគ្រួសារ Kushner ពាក់ព័ន្ធនឹងគម្រោងនេះ មិនមែនជារឿងល្អទេ។ ជាពិសេស បន្ទាប់ពីមានភាពចម្រូងចម្រាសពាក់ព័ន្ធនឹង Donald Trump អំឡុងពេលការប្រកួត World Cup ដែលធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង»។ទន្ទឹមនឹងនេះ លោក Donald Trump បានបញ្ជាក់ថា លោកមិនបានពិភាក្សាជាមួយ Infantino អំពីគម្រោងលក់ភាគហ៊ុនព្រឹត្តិការណ៍ World Cup នោះឡើយ។សាស្ត្រាចារ្យសេដ្ឋកិច្ច Victor Matheson មកពី College of the Holy Cross បានលើកឡើងថា ត្រឹមពីរសប្តាហ៍មុន Infantino នៅតែត្រូវបានគេចាត់ទុកថា កំពុងស្ថិតក្នុងភាពជោគជ័យនៅឡើយ បន្ទាប់ពីការរៀបចំព្រឹត្តិការណ៍ World Cup ដែលត្រូវបានគេសរសើរថាជាព្រឹត្តិការណ៍កីឡាធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែពេលនេះ ស្ថានភាពបានផ្លាស់ប្តូរយ៉ាងខ្លាំង ខណៈ Infantino កំពុងតស៊ូដើម្បីអនាគតនយោបាយរបស់ខ្លួន។មុនព្រឹត្តិការណ៍ World Cup មនុស្សជាច្រើនជឿថា Infantino នឹងអាចជាប់ឆ្នោតជាប្រធាន FIFA អាណត្តិទី៤ នៅមហាសន្និបាត FIFA ដែលគ្រោងធ្វើឡើងនៅប្រទេសម៉ារ៉ុកក្នុងខែមីនា ឆ្នាំ២០២៧ ដោយគ្មានគូប្រជែងសំខាន់ណាម្នាក់។ទោះជាយ៉ាងណា បន្ទាប់ពីវិបត្តិនេះ អ្នកវិភាគជឿថា នឹងមានបេក្ខជនប្រជែងជាច្រើនលេចចេញមកសម្រាប់ការបោះឆ្នោតប្រធាន FIFA លើកក្រោយ។ ប៉ុន្តែពួកគេក៏យល់ថា វានៅមិនទាន់ដល់ពេលសន្និដ្ឋានថា Infantino នឹងបាត់បង់ឱកាសឡើយ ប្រសិនបើលោកនៅតែសម្រេចចិត្តឈរឈ្មោះបន្តអាណត្តិថ្មី៕​អត្ថបទ៖នាង សុភាវុធ

Brentford ចាយលុយបំបែកកំណត់ត្រាក្លិបនាំយក Mamadou Sangare ពី Lens តម្លៃជិត ៥០ លានផោន

2026/08/03 03:57:26 pm        297
ក្លិបបាល់ទាត់ Brentford បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខា​នាំយក​ខ្សែ​បម្រើ​សញ្ជាតិ​ម៉ាលី​ Mamadou Sangare ពីក្លិបបារាំង Lens ក្នុងតម្លៃបំបែកកំណត់ត្រាផ្ទេររបស់ក្លិប។Sangare វ័យ ២៤ ឆ្នាំ បានចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំ ជាមួយ Brentford ហើយ​ក្លិប​ក៏​មាន​ជម្រើស​បន្ត​កិច្ច​សន្យាបន្ថែម ១ ឆ្នាំផងដែរ។Brentford មិនបានបង្ហាញតម្លៃផ្ទេរជាផ្លូវការនោះទេ ប៉ុន្តែសារព័ត៌មានអង់គ្លេសបានចុះផ្សាយថា កិច្ច​ព្រម​ព្រៀងនេះមានតម្លៃលើសពី ៤២.៥ លានផោន ដែលជាកំណត់​ត្រា​ចាស់​របស់​ក្លិប​ក្នុង​ការ​ផ្ទេរ Dango Ouattara ពី Bournemouth កាលពីរដូវក្តៅឆ្នាំមុន។រដូវកាលមុន គឺជារដូវកាលដ៏អស្ចារ្យសម្រាប់ Sangare បន្ទាប់ពីបាន​អភិវ​ឌ្ឍ​ខ្លួន​តា​ម​រយៈ​ការ​ខ្ចី​ជើង​ជា​ច្រើន​លើក ជាពិសេសបានជួយ Lens បញ្ចប់នៅចំណាត់ថ្នាក់លេខ២ក្នុងលីគ តាម​ពី​ក្រោយ ​Paris Saint Germain។Sangare បានបង្ហាញខ្លួន ៣៣ ប្រកួត ឱ្យ Lens រដូវកាលមុន បន្ទាប់ពីផ្ទេរមកពីក្លិបអូទ្រីស Rapid Vienna។សម្រាប់​ក្រុម​ជម្រើសជាតិម៉ាលី Sangare បានបង្ហាញខ្លួន ១៦ ប្រកួត និងជាសមាជិក​ក្រុម​ដែល​បាន​ចូល​រួម​ការប្រកួតបាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations 2025៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហ៊ូទី និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារគ្នាដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសថ្មីៗ
10/25/2026 03:10 PM
មនុស្ស ១១ នាក់របួសក្នុងការបាញ់ប្រហារជិតសាកលវិទ្យាល័យមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
10/25/2026 03:10 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
10/25/2026 01:10 PM
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
10/25/2026 01:10 PM
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
10/25/2026 01:10 PM
ភាគីពាក់ព័ន្ធជំរុញ​ការផ្សព្វផ្សាយលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យា និងការបញ្ជ្រាបការយល់ដឹងពីកិច្ចការពារបេតិកភណ្ឌ នៅស្រុកអង្គរបុរី
10/25/2026 01:10 PM
ក្រសួងព័ត៌មានជំរុញការផ្សាយព័ត៌មានពិត ដើម្បីការពារអច្ឆរិយធម្មជាតិនៃកម្ពុជា
10/25/2026 12:10 PM
នគរបាលព័រទុយហ្គាល់រុះរើជំរំតវ៉ាលើបញ្ហាផ្ទះសម្បែងនៅទីក្រុង លីស្បុន និងចាប់ខ្លួនមនុស្សមួយចំនួន
10/25/2026 12:10 PM
ឯកឧត្តម អ៊ិត សំហេង ចូលរួមចែករំលែកបទពិសោធន៍ក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា»
10/25/2026 11:10 AM
វិស័យឯកជន វាយតម្លៃខ្ពស់និងចាត់ទុកព្រឹត្តការណ៍ CAFE 26 ជាស្ពានចម្លងច្ចេកវិទ្យាកសិកម្មទំនើបនៅកម្ពុជា
10/25/2026 11:10 AM