ការប្រជែងកៅអីក្នុងពូលC នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត ចាប់ផ្ដើមឡើងកម្ដៅ ក្រោយចប់សប្ដាហ៍ទី៣
ពានបើករដូវកាលរវាងព្រះខ័នរាជ និងវិសាខា នឹងធ្វើឡើង ១សប្ដាហ៍មុនលីគរដូវកាលថ្មីចាប់ផ្ដើម
ស្ទឹងត្រែង និងបាត់ដំបង រក្សាភាពខ្លាំង តែបន្ទាយមានជ័យ បន្ដស្មើក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
Arsenal ព្រមព្រៀងតម្លៃផ្ទេរ ៧៥ លានផោននាំយក Bruno Guimaraes ពី Newcastle

ព័ត៌មានកីឡា

ប្រធាន​ក្លិប Barcelona ថា Frenkie de Jong ជា​កីឡាករ​សំខាន់​មិនអាច​លក់

2022/12/23 07:17:47 pm        81
​បាល់ទាត់៖ ​ខ្សែបម្រើ​ហូ​ឡង់ Frenkie de Jong គឺជា​កីឡាករ​សំខាន់​បំផុត​របស់​ក្លិប និង​មិន​ដែលមាន​គម្រោង​លក់​ចេញ​ឡើយ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​ក្លិប Barcelona លោក Joan Laporta​។ ​​កីឡាករ​ហូ​ឡង់​វ័យ ២៥​ឆ្នាំ​រូបនេះ​មាន​ទំនាក់ទំនង​ផ្ទេរ​កាន់​ក្រុម Manchester United ដែល​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​អ្នក​ចាត់​សញ្ជាតិ​ហូ​ឡង់ Erik ten Hag​។​ ​លោក Laporta បាន​បន្តថា Frenkie de Jong គឺជា​កីឡាករ​សំខាន់​បំផុត​ម្នាក់​របស់​ក្លិប ជា​កីឡាករ​វ័យក្មេង​ដែល​មាន​ទេពកោសល្យ​ម្នាក់ ហើយ​ជា​កីឡាករ​ដែល​ក្លិប​ព្យាយាម​រក្សាទុក​ជាមួយ​នឹង​អនាគត​របស់​ក្លិប និង​គ្មាន​គម្រោង​លក់​ចេញ​។ ​យ៉ាងណាក្តី​លោក Laporta បន្តថា ​ក្លិប​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​រក្សា​កីឡាករ​វ័យ ២៥​ឆ្នាំ​រូប​នេះ​នៅ​កីឡដ្ឋាន Camp Nou តែ​ក៏​មិនដឹង​ថា ​សាមីខ្លួន​ចង់​បន្ត​នៅ ​រឺ​ចាកចេញ​នៅ​ខែមករា​ខាងមុខ​រឺ​អត់​នៅ​ឡើយ​។ ​​រំលឹក​ថា Frenkie de Jong បានមក​ដល់ Barcelona ពី Ajax Amsterdam កាលពី​ឆ្នាំ​២០១៩ នៅពេល Ajax ស្ថិតក្រោម​ការដឹកនាំ​របស់លោក Erik ten Hag​។ ​ជាមួយគ្នា​នោះ​ដែរ​សារព័ត៌មាន​អេ​ស្ប៉ា​ញ​បាន​ចុះផ្សាយ​ថា​ ប្រធាន​ក្រុម Barcelona, Sergio Busquet ដែល​ទើប​ចូលនិវត្តន៍​ពី​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ​នោះ នឹង​ចាកចេញ​ទៅកាន់​ក្របខណ្ឌ​អាមេរិក Major League Soccer ក្រោយ​ចំណាយពេល ១៥​រដូវ​កាល​ជាមួយ Barcelona ឈ្នះ​ពាន​សំខាន់ៗ​សរុប ៣៣​ពាន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Alphonso Davies ឈ្នះ​ពាន​ជ័យលាភី​កីឡាករ​ឆ្នើម​របស់​កាណាដា ៤​ឆ្នាំ​ជាប់​គ្នា

2022/12/23 06:41:59 pm        72
​បាល់ទាត់៖ ​ខ្សែបម្រើ Bayern Munich, Alphonso Davies បាន​ក្លាយជា​ម្ចាស់​ពាន​ជ័យលាភី​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​កាណាដា ៤ឆ្នាំ​ជាប់​គ្នា បន្ទាប់ពី​ជួយ​ក្រុម​កាណាដា​បង្ហាញខ្លួន​នៅ World Cup ជា​លើកដំបូង​ក្នុង​រយៈពេល ៣៦ឆ្នាំ​។ កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​ក៏បាន​ស៊ុត​បញ្ចូល​ទី ១​គ្រាប់​ផងដែរ​ឱ្យ​កាណាដា​នៅ World Cup​។ ​​នៅ World Cup 2022 កាតា Davies គឺជា​កីឡាករ​លេចធ្លោ​ម្នាក់​គត់​របស់​កាណាដា​នៅ​ជួរមុខ​ប្រយុទ្ធ និង​ស៊ុត​បញ្ចូល​ទី ១​គ្រាប់​ពេល​លេង​ទល់នឹង​ប​ក្រូ​អាស៊ី​នោះគឺជា​គ្រាប់​ដំបូង​របស់ខ្លួន និង​របស់​កាណាដា​ក្នុង​ប្រវត្តិសាស្ត្រ World Cup​។​ ក្រៅពី World Cup កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​ក៏បាន​រួមចំណែក​ជួយ​ក្លិប​អាជីព​របស់ខ្លួន Bayern Munich ឈ្នះ​ពាន Bundesliga និង EFL Supercup ផងដែរ​ក្នុង​ឆ្នាំ២០២២ នេះ​។​ ​សរុប​រួម Alphonso Davies បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​កាណាដា ៣៣លើក​ស៊ុត​បញ្ចូល​ទី​បាន ១៣គ្រាប់ ១៦បាល់​បញ្ជូន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Manchester City ទំលាក់​ក្រុម​ការពារ​ជើងឯក Liverpool ត្រឹម​វគ្គ ១៦​ក្រុម Carabao Cup

2022/12/23 06:06:49 pm        74
​បាល់ទាត់៖ ក្រុម​ជើងឯក​អង់គ្លេស Manchester City បាន​ទំលាក់​ក្រុម​ការពារ​ជើងឯក Liverpool ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ Carabao Cup ជាមួយនឹង​ជ័យជំនះ ៣-២​។ ​​ជាការ​ប្រកួត​វាយ​សម្រុក​គ្នា​ទៅវិញទៅមក​រវាង​ក្រុម​ទាំងពីរ ខណៈ​ក្រុម​ម្ចាស់ផ្ទះ Manchester City បាន​នាំ​មុខមុន​រហូត​ពោលគឺ​គ្រាប់​ដំបូង​សំរេចបាន​ដោយ​ខ្សែប្រយុទ្ធ​ន័​រវេ​ស Erling Haaland នាទី​ទី១០ មុនពេល​ដែល Liverpool តាម​ស្មើ​វិញ​ដោយ Fabio Cavalho ១០នាទី​ក្រោយមក​។ ឈានដល់​វគ្គ​ទី២ ក្រុម​ទាំងពីរ​នៅតែ​បន្ត​ទំរង់​ប្រយុទ្ធ​ដដែល​ខណៈ​ម្ចាស់ផ្ទះ Manchester City នាំមុខ​សាជាថ្មី​ដោយ Riyad Mahrez នាទី​ទី៤៧​។ ​​តែ​មិនបាន​ប៉ុន្មាន Liverpool ក៏​តាម​ស្មើ​សាជាថ្មី​មួយ​នាទី​បន្ទាប់​ដោយ Mohamed Salah មុនពេល​ដែល Nathan Ake ជា​អ្នកសម្រេច​គ្រាប់​ជ័យជំនះ​ឱ្យ Manchester City នាទី​ទី៥៨​។ ​​ក្រុម​របស់លោក Pep Guardiola នឹង​បន្ត​ជួប​ជាមួយ​ម្ចាស់ផ្ទះ Southampton នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​នៅ​ថ្ងៃទី៩ ខែមករា​ ឆ្នាំ២០២៣ ខាងមុខ​។ ​​សម្រាប់ ៨ក្រុម​នៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​រកឃើញ​អស់ហើយ​រួមមាន Southampton ទទួល Manchester City, Manchester United ទទួល Charlton Athletic, Nottingham Forest ទទួល Wolverhampton និង Newcastle ទទួល Leicester City៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡា ១៣​ប្រភេទ និង​កីឡា​សម្ដែង ១ បានអនុម័ត​រួចរាល់​សម្រាប់​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ២០២៣

2022/12/23 05:44:33 pm        318
​​អាស៊ាន​ប៉ា​រ៉ា​ហ្គេម៖ ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជា បានអនុម័ត​ប្រភេទ​កីឡា​រួចរាល់​ហើយដោយ​សម្រេចយក​កីឡា ១៣​ប្រភេទបូក​កីឡា​សម្ដែង ១​ប្រភេទ។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម យី វាសនា អគ្គលេខាធិការរងនៃ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ (CAMAPGOC) ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​សហព័ន្ធ​កីឡា​ជនពិការ​អាស៊ាន (APSF) ​កាលពី​ថ្មីៗ។​ ​ឯកឧត្តម​មានប្រសាសន៍​ថា កាលពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​អភិបាល​កីឡា​ជនពិការ​អាស៊ាននៅ​ឥណ្ឌូនេស៊ី គឺ​បានអនុម័ត​កីឡា​ចំនួន ១២​ប្រភេទ តែមាន​កីឡា​មួយ​ត្រូវ​បន្ថែម ហើយ​ពេលនេះបាន​ឯកភាព​លើ​កីឡា​មួយទៀត ដែល​នាំ​ឲ្យ​មានការ​សម្រេច​ចុងក្រោយគឺកំណត់​យក​កីឡា ១៣​ប្រភេទសម្រាប់​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ បូក​ទាំង​កីឡា​សម្ដែង ១​ប្រភេទដែល​កំណត់​យក​កីឡា​អេឡិចត្រូនិក ​(E-Sports) ​តែ​មិន​រ៉ាប់​បញ្ចូល​មេដាយ​ឡើយ។​ ​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​ជា​អគ្គលេខាធិការរង​ CAMAPGOC ​ដដែល​បាន​ឲ្យ​ដឹងថា កីឡា ១៣​ប្រភេទដែល​ត្រូវ​បានអនុម័ត​រួចរាល់ រួមមាន​កីឡាអត្តពលកម្ម​ជនពិការ​, ​កីឡាហែលទឹក​ជនពិកា​រ​, ​កីឡា​វាយ​សី​ជនពិការ​, ​កីឡាបាល់ទាត់ ៥​ម្ខាង​, ​កីឡាបាល់ទាត់ ៧​ម្ខាង​, ​កីឡា​លើក​ទម្ងន់​ជនពិការ​, ​កីឡា​បូ​ស្យា​ជនពិការ​, ​កីឡាវាយកូនឃ្លីលើតុ​ជនពិការ​, ​កីឡា​យូ​ដូ​ជនពិការ​, ​កីឡាបាល់បោះ​រទេះ​ជនពិកា​រ​, ​កីឡាបាល់បោះ​ជនពិការភ្នែក​, ​កីឡាបាល់ទះ​អង្គុយ និង​កីឡា​អុក។​ ​ឯកឧត្តម យី វាសនា បន្ថែមថា ១៣​ប្រភេត​កីឡា​នេះបានសម្រេច​រួចហើយ ហើយ​ការរៀបចំ​ឲ្យ​ចេញ​ជា​ព្រឹត្តិការណ៍​កីឡា ឬ​វិញ្ញាសា​ប្រកួត​តាម​ប្រភេទ​កីឡា​នីមួយៗត្រូវ​រៀបចំ​ការរៀបចំ​ជាក់ស្ដែង។ ប៉ុន្ដែ​បើតាម​ការគ្រោងទុក​ជាប​ទ​ពិសោធន៍ កាលពី​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ឥណ្ឌូនេស៊ីគឺមាន​វិញ្ញាសា​ទាំងអស់​ប្រមាណ​ជាង ៤០០​វិញ្ញាសា លើ ១៤​កីឡា ហើយ​នៅ​កម្ពុ​ជាមាន ១៣​ប្រភេត​កីឡា។ ដូច្នេះ​វិញ្ញាសា​ដែល​គ្រោង​រៀបចំ​មិនទាន់​កំណត់​ជាក់លាក់​នោះទេ ប៉ុន្ដែ​អាច​ក្នុងរ​ង្វ​ង់ជាង ៤០០​វិញ្ញាសា។​ ​ចំណែក​ដំណើរការ​ចុះឈ្មោះ​ចូលរួម​វិញ ឯកឧត្តម​បាន​ពន្យល់ថា មាន ៣​ដំណាក់កាលក្នុងដំណាក់កាល​ទី​១ បានបញ្ចប់​ហើយ គឺជា​ការចុះឈ្មោះ​ប្រទេសទៅតាម​ប្រភេទ​កីឡា​នីមួយៗ។ រីឯ​ដំណាក់កាល​ទី​២ គឺជា​ការចុះឈ្មោះ​ចំនួន​ប្រតិភូ មន្ដ្រី និង​កីឡាករ​-​កីឡាការិនី​សរុប​ប៉ុន្មាន​នាក់ដែល​ត្រូវ​បញ្ចប់​ត្រឹម​ខែមករា ឆ្នាំ​២០២៣ និង​ដំណាក់កាល​ទី​៣ គឺ​ការចុះឈ្មោះ​តាម​ឯក​ត្ត​បុគ្គល​នីមួយៗ ឧទាហរណ៍​ការបញ្ជាក់​ឈ្មោះ​ប្រតិភូ​ដឹកនាំ និង​ឈ្មោះ​កីឡាករ​-​កីឡាការិនី​ច្បាស់ៗទៅតាម​ប្រភេទ​វិញ្ញាសា​ខ្លួន​ចូលរួម​ប្រកួត ដែល​គ្រោង​នឹង​បញ្ចប់​នៅ​កំឡុង​ខែកុម្ភៈ មុន​ឈានដល់​ការប្រកួត​ពីថ្ងៃ​ទី​០៣-០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

កម្ពុជា​នឹង​លេង​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពេល​ប៉ះ​ឥណ្ឌូនេស៊ី​រសៀល​នេះ​

2022/12/23 05:25:43 pm        338
បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជាត្រូវ​ប្រកួត​ទី​២ ​របស់ខ្លួន​ក្នុង​ពូ​ល A ពានរង្វាន់​បាល់ទាត់​តំបន់​អាស៊ីអាគ្នេយ៍​២០២២ ថ្ងៃ​ទីនេះ ដោយ​ត្រូវ​ជួប​ជាមួយ​ជើងឯក​រង​ច្រើនជាងគេឥណ្ឌូនេស៊ីនៅ​ពហុ​កីឡដ្ឋាន Gelora Bung Karno ក្នុង​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ីម៉ោង ៤​និង​៣០​នាទី​រសៀលម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការប្រកួត​នេះ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​បាយ័ន​។​ ​មុន​ការប្រកួត​នៅលើ​ពហុ​កីឡដ្ឋាន​ដែល​អាច​ផ្ទុក​អ្នកគាំទ្រ​បាន​ជិត ​៨០០០០​នាក់ កម្ពុជា​បើក​ការប្រកួត​ដំបូង​ក្នុង​ពូ​ល ដោយបាន​យកឈ្នះ​ហ្វីលីពីន ៣​ទល់នឹង​២ ដោយ​គ្រាប់​បាល់​ពីរ​គ្រាប់​តែឯង​របស់​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង និង​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ អន ចាន់​ប៉ូ​លីន​។ ចំនែក​ឥ​ណ្ឌ​នេ​ស៊ី​សម្រាកនេះ​ជាការ​ប្រកួត​ដំបូង​របស់គេ​។​ ​គ្រូបង្វឹក​ជម្រើសជាតិ​ក​ម្ពុ​ជាលោក Ryu Hirose បញ្ជាក់ថា ទោះបីជា​យើង​ត្រៀមខ្លួន​បានល្អ​សម្រាប់​ការប្រកួត​ ក្នុងអំឡុងពេល​ប្រមូលផ្តុំ​នៅ​កម្ពុជា ប៉ុន្តែ​ដូច​ដឹង​យើង​មាន​កាលវិភាគ​ដ៏​លំបាក​បំផុត​មួយ​។ លោក​បន្តថា ឥណ្ឌូនេស៊ី​ជា​ក្រុម​មួយ​ដែល​លេង​បានល្អមាន​កីឡាករ​លេង​នៅក្រៅ​ស្រុក និង​ល្អៗ​ច្រើន​។ ដូច្នោះយើង​នឹង​លេង​ដោយ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​ ​ចំនែក​គ្រូបង្វឹក​ជម្រើសជាតិ​ឥណ្ឌូនេស៊ីលោក Shin Tae-yong លើកឡើងថា​ លោក​មិន​បារម្ភ​ពី​ក្រុម​ផ្សេង​ក្រៅ​ពូ​ល​ទេ ចំពោះមុខ​ផ្តោត​តែ​កូនក្រុម និង​ការត្រៀមខ្លួន​។ ​ទាក់ទង​នឹង​ជ័យជំនះ​កម្ពុជា ៣​ទល់នឹង​២ លើ​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន គ្រូបង្វឹក​សញ្ជាតិ​ជប៉ុន​រូបនេះបន្ថែមថា ជម្រើសជាតិ​កម្ពុជា​កំពុងមាន​លក្ខខណ្ឌ​ល្អប្រសើរ ហើយនឹង​បង្ករ​ភាពលំបាក​សម្រាប់​ឥណ្ឌូនេស៊ីក្នុងការ​ស្វែងរក​ពិន្ទុ​។ ប៉ុន្តែ​យើង​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ ព្រមទាំង​នឹងធ្វើ​អ្វី​ដើម្បី​ឈ្នះ​ការប្រកួត​។​ ​ក្នុង​ប្រវត្តិ​បាល់ទាត់​តំបន់​អាស៊ីអាគ្នេយ៍​តាំងពី​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៦ ឥណ្ឌូនេស៊ី​មិនដែល​ឈ្នះ​ពាន​នេះ​​ទេ ប៉ុន្តែ​ឥណ្ឌូនេស៊ី​ក្រុម​ដែល​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ច្រើនជាងគេ​ដូច​ថៃ និង​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​២ ប្រាំ​មួយដង ហើយ​ចុង​ក្រោយនេះបញ្ចប់​ត្រឹម​លេខ​ទី​២ ​ទៀត ក្រោយ​ចាញ់​ថៃ ៦​ទល់នឹង​២ ទាំងពីរ​ជើង​។​ ​សូម​រំលឹក​ថា​ ៧​ប្រកួត​ដែល​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា ឥណ្ឌូនេស៊ីឈ្នះ​ទាំង ​៧​ប្រកួត តាំងពី​ឆ្នាំ​២០០១ ក្នុងនោះឥណ្ឌូនេស៊ី​ទាត់​ចូល​ទី​ជម្រើសជាតិ​កម្ពុជា ២៦​គ្រាប់ ខណៈ​កម្ពុជា​ទាត់​ចូល​ឥណ្ឌូនេស៊ី​វិញ ២គ្រាប់គឺ​ក្នុងការ​ប្រកួត​ពាន​នេះ​ឆ្នាំ​២០២០ លើក​មក​ប្រកួត​ឆ្នាំ​២០២១​ នៅ​ប្រទេស​សិង្ហ​បុរី​៕ អត្ថបទ៖ គង់ ហួន

សុខភាព​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Pele កាន់តែ​លំបាក​

2022/12/22 10:23:14 pm        117
​បាល់ទាត់៖ ​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល​លោក Pele នឹង​ចំណាយពេល​ក្នុងឱកាស​បុណ្យ​គ្រី​ស​ស្មាស​នៅ​ក្នុង​មន្ទីរពេទ្យ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុមគ្រូពេទ្យ​ ស្រប​ពេល​ដែល​សុខភាព​របស់​លោក Pele កាន់តែ​អាក្រក់​ទៅៗ​។ ​​បុរស​វ័យ ៨២​ឆ្នាំ​រូបនេះ​ត្រូវការ​ការថែទាំ​សុខភាព​របស់​គាត់​យ៉ាង​យកចិត្តទុកដាក់​បំផុត ​ពី​ក្រុម​ជំនាញ​ពេទ្យ​ផ្នែក​មហា​រីក​នៅ​មន្ទីរពេទ្យ Albert Einstein ទីក្រុង Sao Paulo​។ ​មិន​ត្រឹមតែ​បញ្ហា​ជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ទេ​លោក Pele ក៏មាន​បញ្ហា​បេះដូង​ផងដែរ​។ ​មាន​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា​ ជំងឺមហារីក​របស់លោក Pele កំពុង​វិវឌ្ឍ​កាន់តែ​ព្រួយបារម្ភ តែ​មិនទាន់​ដល់​ថ្នាក់​សម្រាក​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៅឡើយ​ទេ​។​​ដោយ​ត្រូវបាន​គេ​ចាត់ទុកថា ​ជា​កីឡាករ​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​លោក Pele ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ជាច្រើនលើក​រួច​មក​ហើយ​ក្នុង​ឆ្នាំ​២០២២ នេះ​។ ​ក្រុម​គ្រួសារ​របស់​លោក Pele រួមមាន​កូនស្រី​ទាំងពីរ​នាក់ Kely Nascimento និង Flavia Arantes បាន​ច្រានចោល​ព័ត៌មាន​ដែល​ចុះផ្សាយ​ថា ​ស្ថានភាព​ជំងឺ​របស់​ឪពុក​ខ្លួន​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត​ហើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែបម្រើ​អេ​ស្ប៉ា​ញ Isco ចែកផ្លូវ​គ្នា​ជាមួយ Sevilla មុន​កិច្ចសន្យា​កំណត់​

2022/12/22 09:53:41 pm        71
​បាល់ទាត់៖ ​អតីត​ខ្សែបម្រើ Real Madrid, Isco Alcaron បាន​ឈានដល់​កិច្ចព្រមព្រៀង​ចែកផ្លូវ​គ្នា​ជាមួយ​ក្លិប​ Sevilla មុន​កិច្ចសន្យា​កំណត់​ដែលមាន​សុពលភាព​ដល់​ឆ្នាំ២០២៤​។ ​​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះបានប្រកាស​ពី​ការចាកចេញ​របស់ខ្លួន​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ដែល​មានន័យថា​ គេ​មាន​សិទ្ធិ​ផ្លាស់​ទៅកាន់​ក្លិប​ថ្មី​នៅ​ខែមករា​ខាងមុខ តាម​សំណើ​របស់​ក្លិប​ដែល​ខ្លួន​ចង់ទៅ​។ ​​Isco ត្រូវបាន​គេ​ដឹងថា មាន​ទំនាក់ទំនង​មិនល្អ​ជាមួយ​នាយក​បច្ចេក​ទេស​ក្លិប Sevilla លោក Monchi ក្រោយមក​ក៏​ធ្វើការ​ហ្វឹកហាត់​ដាច់ដោយឡែក​ ដោយសារ​ប​ញ្ហា​របួស​កជើង​មុនពេល World Cup មកដល់​។ ​​Isco បាន​ចាក​ចេញពី Real Madrid ក្រោយ​កិច្ចសន្យា​របស់គេ​អស់​សុពលភាព និង​ផ្លាស់​មកកាន់ Sevilla តាមរយៈ​ការចរចា​របស់លោក Julen Lupetegui កាលពីដើម​រដូវ​កាល​។ ​​តែ​ក្រោយមក​លោក Julen Lupetegui ក៏​ត្រូវបាន​បណ្តេញចេញ​ពី​តំណែង​កាលពី​ខែតុលា​ ក្រោយ Sevilla ចាប់ផ្តើម​រដូវ​កាល​មិនបាន​ល្អ និង​ជំនួស​ដោយ​លោក Jorge Sampaoli ហើយ Isco ក៏​បាត់បង់​ជម្រើស​ដំបូង​តាំងពី​ពេលនោះ​មក​។ ​​រំលឹកថា Isco មាន​រដូវ​កាល​ដ៏​ជោគជ័យ​នៅ Malaga និង Real Madrid ចន្លោះ​ឆ្នាំ២០១២-២០១៧​។ យ៉ាងណាក្តី​ទំរង់​លេង​ធ្លាក់ចុះ បូករួម​ទាំង​របួស​ញាំញី​ធ្វើឱ្យ​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​ស្ថិត​ក្រៅ​ជម្រើស​របស់លោក Carlo Ancelotti ហើយ Isco ក៏​ចាក​ចេញពី Real Madrid ក្រោយ​ចំណាយពេល ៩ឆ្នាំ​នៅ​ទីនោះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

យ៉ាងហោចណាស់​មនុស្សម្នា​ក់​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់​អំឡុង​ការអបអរ​ដង្ហែ​ពាន​របស់​អា​ហ្ស​ង់​ទីន

2022/12/22 09:37:22 pm        115
​បាល់ទាត់៖ ​ការអបអរសាទរ ភាពសប្បាយ​រីក​រា​របស់​អា​ហ្ស​ង់​ទីន​ដែល​លើក​ពាន​បាល់ទាត់​ពិភព​លោក ២០២២ នៅ​កាតា ត្រូវបាន​បង្អាក់​ដោយ​ការបាត់​បង់ជីវិត​រប​ស់​អ្នកគាំទ្រ​ម្នា​ក់វ័យ ២៤ឆ្នាំអំឡុងពេល​ដង្ហែ​ពាន​របស់​អា​ហ្ស​ង់​ទីន​នៅ​រដ្ឋធានី Buenos Aires​។ ​​​Lionel Messi រួមជាមួយ​មិត្ត​រួម​ក្រុម និង​គ្រូបង្វឹក Lionel Scaloni បាន​ចេញមក​អបអរ​ដង្ហែ​ពាន​បាល់​ទាត់​ពិភពលោក​របស់ខ្លួន​នៅ​រថយន្ត​ក្រុម​ចំហរ​ដំបូល ក្រោម​ការ​សាទរ​ពី​ប្រជាជន​អា​ហ្ស​ង់​ទីន​ប្រមាណ​ជាជាង ៤លាន​នាក់​នៅ​រដ្ឋធានី Buenos Aires​។​ ​ក្រោយមក​ការអបអរ​របស់​អា​ហ្ស​ង់​ទីន​ត្រូវ​បាន​កាត់ផ្តាច់ ខណៈ​កីឡាករ​របស់​អា​ហ្ស​ង់​ទីន​ទាំងអស់​ត្រូវបាន​ជម្លៀសឡើង​ឧទ្ធម្ភាគចក្រ ដោយ​សារ​ស្ថានភាព​នៃ​ការអបអរ​របស់​អ្នកគាំទ្រ​ ហាក់​ពុះកញ្ជ្រោល​ឈានដល់​ភាពអនាធិបតេយ្យ បាត់បង់​ម្ចាស់ការ​។ ​​រដ្ឋមន្ត្រី​សុខាភិបាល​អា​ហ្ស​ង់​ទីន​បានឱ្យដឹងថា អ្នកគាំទ្រ​ម្នាក់​ដែល​លោត​ពីលើ​ស្ពាន​ថ្មើរជើង​ មកលើ​រថយន្តក្រុង​អបអរ​របស់​អា​ហ្ស​ង់​ទីន​តែ​បែ​ជា​ធ្លាក់​ដល់​ដី ហើយ​ក៏បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ដោយសារ​ប៉ះពាល់​ដល់​ក្បាល​។ ​ចំណែក​ក្មេងប្រុស​ម្នាក់ទៀត​វ័យ​ទើបតែ ៥ឆ្នាំ​ក៏​កំពុងស្ថិត​ក្នុងការ​សង្គ្រោះ​បន្ទាន់​ផងដែរ​ ដោយសារ​របួស​ក្បាល​ធ្ងន់ធ្ងរ​អំឡុងពេល​អបអរ​ជាមួយ​ឪពុកម្តាយ​របស់ខ្លួន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Robert Lewandowski ឈ្នះ​ពាន​ជ័យលាភី​បាតជើង​មាស​ដែល​ជាការ​រៀបចំឡើង​ឆ្នាំ​ទី​២០

2022/12/22 07:23:43 pm        84
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Barcelona និង​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ Robert Lewandowski បាន​ក្លាយជា​ម្ចាស់​ពាន​ជ័យលាភី Golden Foot នៅ Monaco កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។ ​​Lewandowski ដែល​ជួយ​ប៉ូឡូញ​ឡើង​វគ្គ ១៦ក្រុម​នៅ World Cup មុនពេល​ទំលាក់​ដោយ​ក្រុម​ជើងឯក​រង​បារាំងបាន​ផ្លាស់​មកកាន់ Barcelona ពី Bayern Munich កាលពីដើម​រដូវ​កាល និង​ស៊ុត​បញ្ចូល​ទី​បាន​សរុប ១៣គ្រាប់​ឈរលើ​គេ​នៅ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga​។​ ​​ពានរង្វាន់​ប្រចាំឆ្នាំ Golden Foot នេះ​ត្រូវបាន​ប្រគល់ជូន​សំរាប់​កីឡាករ​ឆ្នើម​ដែលមាន​វ័យ​លើសពី ២៨ឆ្នាំ​ដែលមាន​ទេពកោសល្យ និង​ស្នាដៃ​ក្រោម​ការបោះឆ្នោត​ដោយ​អ្នកគាំទ្រ​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ហើយ​ម្នាក់​មានឱកាស​ឈ្នះ​តែមួយ​លើក​ប៉ុណ្ណោះ​។ ​​Mohamed Salah ជា​ម្ចាស់​ពាន​នេះ​ឆ្នាំមុន ខណៈដែល Lionel Messi ដែល​ទើប​ជួយ​អា​ហ្ស​ង់​ទីន​ឈ្នះ​ពាន​បាល់ទាត់​ពិភពលោក​ កាលពី​ថ្ងៃអាទិត្យ​បែ​ជា​មិន​ឈ្នះ​ទៅវិញ​។​​​បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ២០០៣ ពានរង្វាន់​បានប្រគល់​ជូន​ដំបូង​គេ​ដល់​ខ្សែប្រយុទ្ធ​អ៊ីតាលី Roberto Baggio មុនពេល​បន្ត​ឈ្នះ​ដោយ Pavel Nedved, Andriy Shevchenko, Ronaldo, Alessandro Del Piero និង Roberto Carlos​។ ​​សម្រាប់​អ្នក​ដែល​ធ្លាប់​ឈ្នះ​ផ្សេងទៀត​រួមមាន​៖ Ronaldinho, Francesco Totti, Ryan Giggs, Zlatan Ibrahimovic, Didier Drogba, Andres Iniesta, Samuel Eto’o, Gianluigi Buffon, Iker Casillas, Edinson Cavani, Luka Modric, Cristiano Ronaldo និង Mohamed Salah ឆ្នាំមុន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ព័ត៌មាន​មិនទាន់​ផ្លូវការ​ថា Messi បន្ត​កិច្ចសន្យា​ជាមួយ PSG

2022/12/22 06:25:55 pm        84
​បាល់ទាត់៖ ​ម្ចាស់​ជ័យលាភី​បាល់ទាត់​ពិភពលោក​ថ្មី Lionel Messi បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុង​ការបន្ត​កិច្ចសន្យា​ជាមួយ​ក្លិប​ជើងឯក​បារាំង Paris Saint Germain ដែល​នឹងមាន​សុពលភាព​ដល់​បញ្ចប់រ​ដូ​វ​កាល ២០២៣-២៤ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌​មានបារាំង Le Parisien កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។ ​​ខ្សែប្រយុទ្ធ​វ័យ ៣៥ឆ្នាំ ម្ចាស់​ជ័យលាភី Ballon d’Or ៧លើក​ទើបតែ​ជួយ​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន​លើក​ពានបាល់ទាត់​ពិភពលោក​ជា​លើក​ទី៣ ក្នុង​ប្រវត្តិសាស្ត្រ ជា​លើកដំបូង​ក្នុង​រយៈពេល ៣៦ឆ្នាំ និង​ជា​លើក​ទី១ ក្នុង​អាជីព​របស់ Messi​។ ​សារព័ត៌មាន​ដដែល​នេះ​បានសរសេរថា កិច្ចព្រមព្រៀង​រវាង Messi និង PSG ក្នុង​ការបន្ត​កិច្ចសន្យា​នោះ​ត្រូវរ៉ូវ​គ្នា​តាំងពីដើម​ខែធ្នូ​ អំឡុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ម្ល៉េះ​។ ​​ជាមួយគ្នា​នោះដែរ​ប្រធាន​ក្លិប PSG លោក Nasser Al-Khelaifi ធ្លាប់​និយាយ​ដែរ​ថា Messi សប្បាយ​ចិត្តនឹង​រស់នៅ​ទឹកដី​បារាំង ហើយ​រឿង​បន្ត​កិច្ចសន្យា​នឹង​និយាយ​ក្រោយ​ចប់ World Cup​។ ​​មិនមាន​ការឆ្លើយតប​ណាមួយ​ពី​ភាគី​ក្លិប PSG និង Messi ឡើយ​ ខណៈដែល​អតីត​ខ្សែប្រយុទ្ធ Barcelona រូបនេះកំពុង​ចំណាយពេល​អបអរសាទ​រ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​របស់ខ្លួន ​នៅ​ទឹកដី​កំណើត​នៅឡើយ​។ ​​រំលឹកថា Messi ដែល​ស៊ុត​បញ្ចូល​ទី​បាន ១២គ្រាប់ ១៤ បាល់​បញ្ជូន​ឱ្យ PSG រដូវ​កាល​នេះបាន​ផ្លាស់​មកកាន់ PSG ពី Barcelona កាលពី​ឆ្នាំ២០២១ ជាមួយនឹង​កិច្ចសន្យា ២ឆ្នាំ​ដែល​នឹង​អស់​សុពលភាព​ត្រឹម​ដំណាច់​រដូវ​កាល​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ាគីស្ថានរំពឹងថា ​កិច្ចព្រមព្រៀងច្រក​សមុទ្រ​ Hormuz នឹងនាំទៅរកការចាប់​ផ្ដើម​កិច្ចចរចាអ៊ីរ៉ង់-អាមេរិកឡើងវិញ
08/06/2026 06:08 PM
ព្យុះទីហ្វុង Dolphin កំពុងបន្តដំណើរឆ្ពោះទៅទិសខាងលិចនៅសមុទ្រហ្វីលីពីន
08/06/2026 06:08 PM
ប្រធានាធិបតី៖ កងកម្លាំងនីហ្សេរីយ៉ា ជួយសង្គ្រោះជនរងគ្រោះពី​ការចាប់ជំរិតជាង ៣០០នាក់
08/06/2026 06:08 PM
ប្រធានាធិបតីវៀតណាម នឹងបំពេញទស្សនកិច្ច នៅអូស្ត្រាលី និងនូវែលសេឡង់
08/06/2026 06:08 PM
ជនរងគ្រោះក្នុងទឹកជំនន់នៅរដ្ឋ Assam ប្រទេសឥណ្ឌា ស្វែងរកមនុស្សជាទីស្រលាញ់របស់ខ្លួនដែលបាត់ខ្លួន
08/06/2026 06:08 PM
អូស្ត្រាលីធានា​ទទួល​បាន​​មីស៊ីលអាមេរិក ស្រប​ពេលមានក្ដី​បារម្ភ អំពីការផ្គត់ផ្គង់
08/06/2026 06:08 PM
ទូរទស្សន៍៖ នាវាពាណិជ្ជកម្មយ៉ាងតិច ១០ គ្រឿង បានឆ្លងកាត់ច្រកសមុទ្រហ័រមូស ក្នុងរយៈពេល ១ថ្ងៃកន្លងមក
08/06/2026 06:08 PM
លោក TRUMP ហៅប្រេងវ៉េណេស៊ុយអេឡាថា ជា «ពានរង្វាន់» ដែលសហរដ្ឋអាមេរិកទទួលបាន
08/06/2026 06:08 PM
សារព័ត៌មាន៖ ជនស៊ីវិលរាប់រយនាក់ បានស្លាប់ ឬរងរបួស ក្នុងការវាយប្រហាររបស់អាមេរិកនៅយេម៉ែន ក្នុងឆ្នាំ ២០២៥
08/06/2026 06:08 PM
អនុប្រធានទី១ CDC លើកទឹកចិត្តដល់វិស័យឯកជន ឱ្យប្រមូលផ្តុំការវិនិយោគលើឧស្សាហកម្ម
08/06/2026 06:08 PM