ការប្រជែងកៅអីក្នុងពូលC នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត ចាប់ផ្ដើមឡើងកម្ដៅ ក្រោយចប់សប្ដាហ៍ទី៣
ពានបើករដូវកាលរវាងព្រះខ័នរាជ និងវិសាខា នឹងធ្វើឡើង ១សប្ដាហ៍មុនលីគរដូវកាលថ្មីចាប់ផ្ដើម
ស្ទឹងត្រែង និងបាត់ដំបង រក្សាភាពខ្លាំង តែបន្ទាយមានជ័យ បន្ដស្មើក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
Arsenal ព្រមព្រៀងតម្លៃផ្ទេរ ៧៥ លានផោននាំយក Bruno Guimaraes ពី Newcastle

ព័ត៌មានកីឡា

កម្ពុជា​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ ក្រោយ​ឈ្នះ​មេដាយ​ចំបាប់​ជើងឯក​អាស៊ាន ១៩​គ្រឿង

2022/12/19 06:00:08 pm        366
​ចំបាប់៖ ក្រុមកីឡា​ចំបាប់​កម្ពុជាបាន​បង្កើត​កំណត់ត្រា​ថ្មី ក្រោយ​ដណ្ដើមបាន​មេដាយ​ដ៏​ច្រើនក្នុងការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​២០២២ រហូត ១៩​គ្រឿង​។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​អាស៊ីអាគ្នេយ៍ ក្រោយ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះបាន​បញ្ចប់​ការប្រកួត​ដោយ​រលូន បន្ទាប់ពី​ដំណើរការ​ប្រកួត ៣​ថ្ងៃ​ពេញកាលពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ ខែធ្នូ​ចុង​សប្ដាហ៍​កន្លងទៅ។​ ​គួរ​ដឹង​ថា ការប្រកួត​ចំបាប់​ជើងឯក​អាស៊ាន​នេះមាន​ប្រតិភូ និង​អត្ត​ព​លិ​ក​ចូលរួម​ជិត ២០០​នាក់​ចូលរួម ក្នុងនោះ​មាន​កីឡាករ​-​កីឡាការិនី​ក្នុង​តំបន់​ចូលរួម​ចំនួន ៧​ប្រទេសរួមមាន​ម្ចាស់ផ្ទះ​កម្ពុជា ឥណ្ឌូនេស៊ី វៀតណាម ថៃ សិង្ហ​បុរី ឡាវ និង​ហ្វីលីពីន។ ជាល​ទ្ធ​ផល​ម្ចាស់ផ្ទះ​កម្ពុជាឈរ​លេខ​៣ ក្នុង​តារាង​មេដាយ ដោយ​ដណ្ដើមបាន​មេដាយ​សរុប ១៩​គ្រឿង (​មាស ៣ ប្រាក់ ៣ និង​សំរឹទ្ធ ១៣) គ្រា​ដែល​វៀតណាមឈរ​កំពូល​តារាងឈ្នះ​មេដាយ​សរុប ៣០​គ្រឿង (​មាស ១៨ ប្រាក់ ១១ និង​សំរឹទ្ធ ១)។​ ​លោក ខេ​ស៊ី បា​ណេ​ត បាន​លើកឡើងថា នេះ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ដ្រ​របស់​សហព័ន្ធ ដែល​កីឡា​ចំបាប់​កម្ពុជាដណ្ដើមបាន​មេដាយ​ដ៏​ច្រើន​ក្នុង​ការប្រកួត​អន្ដរជាតិ ជាក់ស្ដែង​កាលពី​ស៊ី​ហ្គេមឆ្នាំ​២០១៣ នៅ​មី​យ៉ាន់​ម៉ា គឺ​កម្ពុជា​ដណ្ដើមបាន​មេដាយ​សរុប ១០​គ្រឿង ខណៈ​ស៊ី​ហ្គេម​ចុងក្រោយនៅ​វៀតណាមគឺ​ឈ្នះ​មេដាយ​ត្រឹម ៦​គ្រឿង​ប៉ុណ្ណោះ។ តាមរយៈ​នេះគឺជា​សញ្ញាណ​មួយ​ដ៏​ល្អ សម្រាប់​កីឡា​ចំបាប់​កម្ពុជាក្នុង​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេមនា​ឆ្នាំ​២០២៣ ខាងមុខ។​​គួរ​ដឹងថា ការប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ ត្រូវបាន​ចាត់ទុកជា​កា​រ​ប្រកួត​មុន​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឬ​ Pre-SEA Games ​ដើម្បី​ពង្រឹងសមត្ថភាព​របស់​សហព័ន្ធក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ទាំង​ធនធាន​មន្ដ្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម និង​កីឡាករ​-​កីឡាការិនី ពិសេស​បទពិសោធន៍​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​លក្ខណៈ​អន្ដរជាតិ ដើម្បី​ធានាបាន​នូវ​ជោគជ័យ​ក្នុងនាម​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូងនា​ឆ្នាំក្រោយ បន្ទាប់ពី​កម្ពុជា​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ៕​អត្ថបទ៖ លី ឈុន​ឡា​

កម្ពុជា​នឹងមាន​មជ្ឈមណ្ឌល​កីឡា​អេឡិចត្រូនិក​ស្ដង់ដារ​អន្ដរជាតិ​លើកដំបូង​

2022/12/19 05:39:15 pm        524
​កីឡា​អេឡិចត្រូនិក​៖ កីឡា​អេឡិចត្រូនិក​កម្ពុ​ជានឹងមាន​មជ្ឈមណ្ឌល​អន្ដរជាតិ​លើកដំបូង ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត។ នេះ​បើតាម​ការបញ្ជាក់​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា និង​ក្រុមហ៊ុន​ T.Y Media ​បន្ទាប់ពី​ភាគី​ទាំងពីរបាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ (MOU) នៅ​ទីស្ដីការក្រសួង​ព័ត៌មានកាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២ ម្សិលមិញ។​ ​លោក ធី វ៉ា​យ អគ្គនាយក​ក្រុមហ៊ុន​ T.Y Media ​បាន​សម្ដែង​សេចក្ដី​រីករាយ​ជាខ្លាំងដែល​បាន​ក្លាយជា​ដៃគូ​សហការ និង​រួមចំណែក​អភិវឌ្ឍន៍​ផ្លូវការ​ជាមួយ​សហព័ន្ធ។ ក្នុងនាម​ក្រុមហ៊ុន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​នៅ​កម្ពុជា លោក​បាន​ប្ដេជ្ញា​នឹង​ខិតខំ​បង្កើន​ការអភិវឌ្ឍន៍​កីឡា​មួយ​នេះ​ ឲ្យ​កាន់​តែមាន​សក្ដានុពល​ខ្លាំង​ក្លាបន្ថែមទៀត ក្នុង​កម្រិត​ជាតិ និង​តំបន់ ពិសេស​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​អ្វីដែល​ពិសេសគឺ​នៅ​ឆ្នាំ​២០២៣ ខាងមុខ លោក​នឹង​បង្កើត​មជ្ឈមណ្ឌល​ T.Y Media E-Sport Center ​សម្រាប់​រៀបចំ​ការប្រកួត​កីឡា​អេឡិចត្រូនិក​គ្រប់​វិញ្ញាសា​ទាំងអស់ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​អន្តរជាតិ ព្រមទាំង​រៀបចំ​កន្លែង​បណ្តុះបណ្តាល​កីឡាករ​-​កីឡាការិនី​កម្ពុជាក្រោម​កិច្ចសហការ​ជាមួយ​សហព័ន្ធដោយ​ប្រើ​កម្មវិធី​ System Training Sibo ​ពី​អន្តរជាតិ​ឲ្យ​មាន​សមត្ថភាព​កាន់តែខ្លាំងក្នុងការ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ ដើម្បី​ដណ្តើម​មេដាយ​ជូន​ជាតិ​មាតុភូមិ​ទៀតផង។​​ជាមួយ​កិច្ចសហការ និង​ការតាំង​ចិត្ត​របស់​ក្រុមហ៊ុន​ដៃគូ​នេះដែរ ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC) បានបង្ហាញ​ការគាំទ្រ​ពេញទំហឹង ចំពោះ​ចក្ខុវិស័យ​ដ៏​ច្បាស់លាស់​របស់​ក្រុមហ៊ុន​ដៃគូ ពិសេស​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ E-Sport Center ​ព្រោះ​ជាការ​រួមចំណែក​ដ៏​ធំ​ជាមួយ​សហព័ន្ធ ដ្បិត​កន្លងមក​រាល់​ការប្រកួត​នានាដែល​រៀបចំ​ដោយ​សហព័ន្ធ តែង​ធ្វើ​នៅ​កន្លែង​ផ្សេងៗ។​ ​ឯកឧត្តម​បន្ដថា នេះ​គឺជា​លើកដំបូង​ហើយ ដែល​កម្ពុជាមាន​មជ្ឈមណ្ឌល​កីឡា​អេឡិចត្រូនិក​ស្ដង់ដារ​អន្ដរជាតិ​លើកដំបូង ដែលជា​ចក្ខុវិស័យ ជា​មូលដ្ឋានគ្រឹះ និង​ជា​ផ្លូវ​មួយ សម្រាប់​ឲ្យ​វិស័យ​កីឡា​ E-Sports ​របស់​កម្ពុជាដើរ​ឲ្យ​លឿន​ទាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក៕​អត្ថបទ៖ លី ឈុន​ឡា

កម្ពុជាដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតប្រដាល់ឃីកបុកស៊ីងជើងឯកអាស៊ី២០២២

2022/12/19 01:15:40 am        828
បាងកក៖ អត្តពលិកប្រដាល់ឃីកបុកស៊ីងកម្ពុជា បានបញ្ចប់បេសកកម្មប្រកួតប្រដាល់ឃីកបុកស៊ីងអាស៊ី ២០២២ ហើយនៅថ្ងៃទី១៨ ខែធ្នូនេះ ដោយដណ្តើមបានមេដាយ ១២គ្រឿង ក្នុងនោះ មាស ០២គ្រឿង ប្រាក់ ០៥គ្រឿង និងសំរឹទ្ធ ០៥គ្រឿង បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍ប្រដាល់ដ៏ធំប្រចាំតំបន់អាស៊ីនេះ តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ។កីឡាករ ឃួន ឡាំងកូស៊ីន ក្លាយជាកីឡាករទី២របស់កម្ពុជា ដែលដណ្តើមបានមេដាយមាសជូនជាតិពីការប្រកួតជើងឯកអាស៊ី ២០២២ ថ្ងៃទី១៨ ខៃធ្នូនេះ ក្រោយយកឈ្នះកីឡាករប្រទេសកាហ្សាក់ស្ថាន Duisenov Dulat ដោយពិន្ទុ ក្នុងវិញ្ញាសា Low Kick ប្រភេទទំងន់-៥៧គីឡូក្រាម។ ចំណែកមេដាយមាសទី១របស់កម្ពុជា ធ្វើបានសម្រេចដោយកីឡាករ សុខ រិទ្ធ កាលពីថ្ងៃទី១៧ ខែធ្នូ ក្រោយយកឈ្នះកីឡាករ Muboev Sherali មកពីប្រទេសអ៊ូសបេគីស្ថាន ដោយពិន្ទុ។ ចំណែកមេដាយប្រាក់ ០៥គ្រឿង ធ្វើបានដោយកីឡាករ ឈឿង ល្វៃ ទិត សោភ័ណ្ឌ ទូច រ៉ាឆាន់ (បឺត សង្ឃឹម) ប៊ន ពន្លឹក និងកីឡាករ សៃនី សៃណេត។ ដោយឡែកកីឡាករ កីឡាការិនីដែលដណ្តើមបានមេដាយសំរឹទ្ធមាន កីឡាការិនី លី លីសាន កីឡាករ វន គឹមចេង សាន រ៉ាគីម ម៉េត បូរិន្ទ និងកីឡាករ ភ័ណ្ឌ ចន្ធី (ហៅកូនខ្លា)។ សូមជម្រាបជូនថា សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជាបានបញ្ជួនកីឡាការិនី ០៣រូប កីឡាករ ១៤រូប រួមជាមួយប្រតិភូ គ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស និងក្រុមគ្រូពេទ្យ១១នាក់ ដែលដឹកនាំដោយឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធ ចូលរួមប្រកួតប្រដាល់ឃីកបុកស៊ីងជើងឯកអាស៊ី ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដោយមាន១៨ប្រទេសក្នុងទ្វីបអាស៊ីចូលរួម៕

Lusail កីឡដ្ឋាន​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup

2022/12/16 10:04:01 pm        111
​បាល់ទាត់៖ ​កីឡដ្ឋាន​ដែល​ផ្ទុក​ទស្សនិកជន​បាន ៨០,០០០នាក់ Lusail Stadium នឹង​ជា​កន្លែង​សម្រាប់​ទទួល​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup 2022 រវាង​អា​ហ្ស​ង់​ទីន និង​បារាំង​នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​។ ​​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ​នឹង​ជាការ​ប្រកួត​ទី​៥ របស់​អា​ហ្ស​ង់​ទីន​នៅ​កីឡដ្ឋាន​មួយ​នេះ តែ​បារាំង​នឹង​ជា​ការ​ប្រកួត​លើកដំបូង​។ ​កីឡដ្ឋាន​មួយ​នេះ​ជា​កន្លែង​ដែល​អារ៉ាប៊ីសាអ៊ូឌីត​យកឈ្នះ​អា​ហ្ស​ង់​ទីន ២-១ មុន​ពេល​ដែល​អា​ហ្ស​ង់​ទីន​យកឈ្នះ​ម៉ិ​ក​ស៊ិ​ក ហូ​ឡង់ និង​ក្រូ​អាស៊ី​ដើម្បី​ឡើង​មក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។ កីឡដ្ឋាន​មួយ​នេះ​ត្រូវ​បាន​រចនា​ម៉ូត​ដោយ​ជនជាតិ​អង់គ្លេស ដែល​ធ្វើឡើង​សម្រាប់​តែ​ការ​ប្រកួត World Cup នេះ​។ ​មាន​ទីតាំង​ចម្ងាយ ២០គីឡូម៉ែត្រ​ពី​ប្រជុំជន​ទីក្រុង​ដូ​ហា ទទួល​ការ​ប្រកួត​ចំនួន ៦ប្រកួត​ក្នុង​ពូ​ល​។​​រូបរាង​ចាន​របស់​ពហុកីឡាដ្ឋាន និង​ការ​រចនា​ដ៏​ប្រណិត ​ចំពោះ​គំនូរ​តុបតែង​ដែល​មាន​នៅ​លើ​ចាននៅ​ទូទាំង​ពិភព​អារ៉ាប់​។​ ការប្រកួត​នៅ​ថ្ងៃអាទិត្យ​ចាប់ផ្តើម​នៅ​ម៉ោង ១៨ម៉ោង​ក្នុងស្រុក​ត្រូវ​នឹង​ម៉ោង ២២​ម៉ោង​នៅ​កម្ពុជា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អាជ្ញាកណ្តាល​សញ្ជាតិ​ប៉ូឡូញ Szymon Marciniak នឹង​ដឹកនាំ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup

2022/12/16 09:28:34 pm        89
​បាល់ទាត់៖ ​អាជ្ញាកណ្តាល​សញ្ជាតិ​ប៉ូឡូញ​លោក Szymon Marciniak នឹង​ដឹកនាំ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup រវាង​អា​ហ្ស​ង់​ទីន និង​បារាំង​ថ្ងៃអាទិត្យ​នេះ នេះ​បើតាម​ការឱ្យ​ពី​សហព័ន្ធ​បាល់ទាត់​ប៉ូឡូញ​។ ​​បុរស​វ័យ ៤១ឆ្នាំ​រូបនេះ​នឹងក្លាយ​ជា​អាជ្ញាកណ្តាល​សញ្ជាតិ​ប៉ូឡូញ​ទី១ ដែល​ដឹកនាំ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ និង​ចាប់ផ្តើម​ដឹកនាំ​ការប្រកួត​នៅ World Cup ដំបូង​នៅ​ឆ្នាំ២០១៨ លើ​ទឹកដី​រុស្ស៊ី​បួន​ឆ្នាំមុន​។ ​លោក Szymon នឹងមាន​ជំនួយ​ការ​អាជ្ញាកណ្តាល​ពី​រ​នាក់​ជា​ជនជាតិ​ប៉ូឡូញ​ដែរ​គឺ​លោក Pawel Sokolnicki និង Tomasz Listkiewicz​។ ​​ចំណែក​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ៣ អាជ្ញាកណ្តាល​ដឹកនាំ​ជនជាតិ​កាតា​លោក Abdulrahman Al Jassim រវាង​ការប្រកួត​របស់​ក្រូ​អាស៊ី និង​ម៉ា​រ៉ុ​កនៅ​កីឡដ្ឋាន Khalifa International Stadium នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គ្រូបង្វឹក​ព័រទុយហ្កាល់ Fernando Santos ចាក​ចេញពី​តំណែង​ក្រោយ​ខកចិត្ត​នៅ World Cup

2022/12/16 07:13:53 pm        96
​បាល់ទាត់៖ ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​លោក Fernando Santos បានសំរេច​លាលែង​ពី​តំណែង​ហើយ ក្រោយ​ដឹកនាំ​ក្រុម​មិនបាន​ល្អ​នៅ World Cup​។ ​​បុរស​វ័យ ៦៨ឆ្នាំ​រូបនេះ​ចាកចេញ​ បន្ទាប់ពី​ព័រទុយហ្កាល់​ចាញ់​ក្រោម​ស្នាដៃ​ម៉ា​រ៉ុ​កនៅ​វគ្គ ៨ក្រុម​ចុងក្រោយ​។ ​​លោក Fernando Santos បាន​ចំណាយពេល ៨ឆ្នាំ​ដឹកនាំ​ព័រទុយហ្កាល់ដោយបាន​ជួយ​ក្រុម​ឈ្នះ​ជើងឯក​អឺរ៉ុប​ឆ្នាំ ២០១៦ ក៏ដូចជា​ពាន UEFA Nations League ក្នុង​ឆ្នាំ​ដំបូង​នៃ​ការបង្កើតឡើង​។ ​​យ៉ាងណាក្តី​ប្រកួត​ចុងក្រោយ​ក្រោម​ការដឹកនាំ​របស់លោក Santos ពេញ​ដោយ​ការស្តីបន្ទោស​ពី​ការ​ទំលាក់ Cristiano Ronaldo ឱ្យ​បម្រុង​។ ​​លោក Santos បានសម្រេច​ឱ្យ​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បម្រុង​ពេល​យកឈ្នះ​ស្វ៊ី​ស ៦-១ បន្ទាប់ពី​កាយវិការ​មិន​សមរម្យ​ពេល​ផ្លាស់ចេញ ​នៅពេល​ព័រទុយហ្កាល់​ចាញ់​កូរ៉េ​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​។​​ជំនួប​ទល់នឹង​ស្វ៊ី​ស​អ្នក​មក​ជំនួស Ronaldo គឺ​ខ្សែប្រយុទ្ធ Benfica, Goncalo Ramos ដែល​ចូលមក​រកបាន​បី​គ្រាប់​ម្នាក់ឯង​តែម្តង ដែល​ធ្វើឱ្យ​លោក Santos សម្រេច​ដាក់ឱ្យ​ជា​ជម្រើស​ដំបូង​ទៀត​ពេល​ចាញ់​ម៉ា​រ៉ុ​ក និង​ទម្លាក់ Ronaldo ដដែល​។ ​​ព័រទុយហ្កាល់​បានចេញ​សេចក្តី​ថ្លែងអំនរគុណ​ចំពោះ​ការលះបង់​របស់លោក Fernando Santos កន្លងមក ដែល​ធ្វើឱ្យ​កីឡាករ និង​ប្រជាជន​ព័រទុយហ្កាល់​សប្បាយរីករាយ​ក្នុង​រយៈពេល ៨ឆ្នាំនេះ​។ ​​ព័រទុយហ្កាល់​នឹង​ប្រកាសឈ្មោះ​អ្នកចាត់ការ​ថ្មី​នៅ​សប្តាហ៍​ក្រោយ ស្របពេល​ព័រទុយហ្កាល់​ត្រៀមលក្ខណៈ​សម្រាប់ការប្រកួត​ជម្រុះ Euro 2024៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អ្នកគាំទ្រ​នៅ​ស្រុកកំណើត Messi សង្ឃឹមថា ​អា​ហ្ស​ង់​ទីន​ត្រលប់​មកវិញ​ជាមួយ​ពាន World Cup

2022/12/16 06:37:15 pm        109
​បាល់ទាត់៖ ​ប្រជាជន​រស់នៅ​ទីក្រុង Rosario ដែលជា​ស្រុកកំណើត​របស់ Lionel Messi មាន​ក្តីសង្ឃឹម​ខ្ពស់​ថា Messi នឹង​វិល​ត្រលប់មក​ប្រទេស​កំណើត​វិញ​ជាមួយនឹង​ពាន​បាល់ទាត់​ពិភពលោក​។ ​​បុរស​វ័យ ២៣ឆ្នាំ​ឈ្មោះថា Niv Resnik ដែលជា​អ្នកទេសចរ​អ៊ីស្រាអែល​បាន​និយាយថា រូបគេ​ជា​អ្នកគាំទ្រ Barcelona និង Messi តាំងពី​តូច ហើយ​ការ​មក​ធ្វើដំណើរ​ទេសចរ​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន គឺ​ដើម្បី​មក​ទស្សនា​ទឹកដី​កំណើត​របស់ Messi និង​សង្ឃឹមថា Messi ត្រលប់មក​ទីនេះ​ជាមួយនឹង​ពាន​ពិភពលោក​។ ​​ទីក្រុង Rosario ដែលមាន​ចំងាយ​ផ្លូវ ៣០០គីឡូម៉ែត្រ​ភាគ​ខាងជើង​រដ្ឋធានី Buenos Aires ត្រូវបាន​គេ​ប្រទះឃើញ​រូបភាព Messi ជាច្រើន​កន្លែង ជាពិសេស​នៅ​តំបន់ La Bajada ដែលជា​កន្លែង​រស់នៅ និង​ធំធាត់​របស់ Messi មុន​ចាក​ចេញទៅ Barcelona​។ ​​លោក Fernanda Quiroga វ័យ ៣៥ឆ្នាំ​ដែលជា​អតីត​អ្នកជិតខាង​របស់ Messi បាន​និយាយថា “​ពួកយើង​ពិតជា​មួយ​មានរ​អារម្មណ៍​ភ័យព្រួយ ពួកយើង​រង់ចាំ Messi មកវិញ​ជាមួយ​ពានរង្វាន់ នេះ​ជា​ពានរង្វាន់​របស់គាត់ ពួកយើង​កាន់តែ​កៀក​នឹង​ជើងឯក ពួកយើង​សប្បាយ តែ​កាត់​តែ​ភ័យ​”​។ ​​ចំណែក​លោក Andrea Sosa វ័យ ៥៥ឆ្នាំ​ និង​ធ្លាប់ជា​គ្រូបង្រៀន​របស់ Messi កាលពី​តូច​និយាយថា លោក​ពិតជា​ចង់ឱ្យ​អា​ហ្ស​ង់​ទីន​ឈ្នះ​ជើងឯក ជាពិសេស​គឺ​ចង់ឱ្យ Messi ឈ្នះ​ជើងឯក​ដើម្បី​តបស្នង​ការខិតខំ​ប្រឹង​ប្រែង​ក្នុង​អាជីព​ដ៏​ជោគជ័យ​របស់គាត់​។ ​​ពាន​អ្វីៗ​ក៏ដោយ​ក៏ Messi ទទួលបាន​រួច​អស់​ដែរ​មិន​ថា​ពាន​ផ្ទាល់ខ្លួន ជាមួយ​ក្លិប​អាជីព គឺ​នៅ​បាំង​តែ World Cup មួយទៀត​ប៉ុណ្ណោះ​អ្វីៗ​នឹង​សម្រេច​ទាំងអស់​។ ​​Messi បាន​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​នៅ​ឆ្នាំ២០០៥ ក្នុង​វ័យ ១៨ឆ្នាំ​បង្ហាញខ្លួន​មកទល់ពេលនេះ​បាន ១៧២ប្រកួត​រកបាន ៩៧គ្រាប់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Real Madrid ទិញ​បាន​កីឡាករ​វ័យ ១៦​ឆ្នាំ​ប្រេ​ស៊ី​ល Endrick ផ្លូវការ

2022/12/16 06:14:27 pm        119
​បាល់ទាត់៖ ​កីឡាករ​វ័យ ១៦ឆ្នាំ​របស់​ក្លិប​ប្រេ​ស៊ី​ល Palmeiras, Endrick បាន​ឈានដល់​កិច្ចព្រមព្រៀង​ផ្លាស់ទៅកាន់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid ផ្លូវការ​ហើយ តែ​ត្រូវ​រង់ចាំ​ឆ្នាំ២០២៤​។ Endrick នឹង​ក្លាយជា​កីឡាករ​របស់ Real Madrid ផ្លូវការ​នៅ​ឆ្នាំ២០២៤ ក្នុងតម្លៃ​ផ្ទេរ​ដល់​ទៅ ៧២លាន​អឺរ៉ូ​ឯណោះ​នៅពេល​គេ​ឈានដល់​វ័យ ១៨ឆ្នាំ​សិន​។​ ​​Paris Saint Germain និង​តោ​ខៀវ Chelsea ត្រូវបាន​គេ​ដឹងថា​កំពុង​តាមដាន​កីឡាករ​វ័យ ១៦ឆ្នាំ​រូបនេះ​ដែរ​។ ​​ក្លិប​អេ​ស្ប៉ា​ញ Real Madrid បាន​និយាយថា ពួកគេ​ចង់បាន Endrick ទុក​មុន​ដូច​ពេលដែល​នាំយក Vinicius Junior កាលពី​ឆ្នាំ​២០០៧ នៅពេលដែល Real Madrid ចំណាយលុយ ៤៥លាន​អឺរ៉ូ​ទៅកាន់ Flamengo​។ ​ត្រឹម​វ័យ ១៦ឆ្នាំ Endrick Felipe ត្រូវបាន​ក្លិប Palmeiras តម្លើង​ឱ្យមក​លេង​ក្រុម​ធំ​នៅ​ឆ្នាំ២០២២ នេះ​ដោយ​បង្ហាញខ្លួន​បាន ៧ប្រកួត​រកបាន ២គ្រាប់​។ ​Endrick ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​អាយុ​ក្រោម ១៧ឆ្នាំ​លេង​បាន ៤ប្រកួត​រកបាន ៥គ្រាប់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ការប្រកួត​កីឡាបាល់ទាត់​មិត្តភាព​កម្ពុជា​-​ឡាវ​ដើម្បី​រឹតចំណង​សាមគ្គីភាព​នៃ​ប្រទេសជិតខាង

2022/12/16 05:55:20 pm        104
បាល់ទាត់៖ ការប្រកួត​កីឡាបាល់ទាត់​មិត្តភាព​រវាង​ខេត្តស្ទឹងត្រែង​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​និង​ខេត្ត​ចំប៉ា​សាក់នៃ​ប្រទេស​ឡាវ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ភាព​ស្និត​ស្នាល​ជាទីបំផុត ដើម្បី​បង្កើន​ចំណង​មេត្រីភាព​បន្ថែមទៀត​រវាង​ខេត្ត​ដែលមាន​ព្រំដែន​ជាប់​គ្នា ការប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ខេត្ត​ទាំង២ បាន​ប្រព្រឹត្ត​ទៅ​កាលពី​រសៀល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ២០២២ នៅ​កីឡដ្ឋាន​នៃ​វិទ្យាល័យ​ព្រះរាជ​បូនីយកិច្ច ក្រុង​ស្ទឹងត្រែង​។ ការប្រកួត​បាល់ទាត់​មិត្តភាព​ខាងលើនេះ ខេត្តស្ទឹងត្រែង​ដឹកនាំ​ដោយ​ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត ចំណែក​ខេត្ត​ចំប៉ា​សាក់ដឹកនាំ​ដោយ​លោក​បណ្ឌិត​ វី​ល័យ​វង្ស ប៊ុត​ដា​ខាំ ជា​អភិបាលខេត្ត​។​ ក្រុមកីឡា​បាល់ទាត់​ខេត្ត​ស្ទឹងត្រែង​ក្នុង​សំលៀកបំពាក់​ខោអាវ​ពណ៌​ទឹកក្រូច ខណៈ​ក្រុមបាល់ទាត់​ខេត្ត​ចំប៉ា​សាក់​ក្នុង​សំលៀកបំពាក់​ពណ៌​ឈាមជ្រូក​។ ក្នុងការ​ប្រកួត​មិត្តភាពខាងលើខេត្ត​ទាំង២ ​ស្មើគ្នា ពោលគឺ​ខាង​ខេត្តស្ទឹងត្រែង​ស៊ុត​បាល់​ចូល ​៣​គ្រាប់ក្នុង​នោះឯកឧត្ដម ​ស្វាយ សំ​អ៊ាង ស៊ុត​ចូល​ ២​គ្រាប់ និង​ខេត្ត​ចំប៉ា​សាក់​ស៊ុត​ចូល ​៣​គ្រាប់​។ឯកឧត្ដម ស្វាយ សំ​អ៊ាង បាន​បញ្ជាក់ថា ការ​ទា​ត់បាល់​មិត្តភាព​ថ្ងៃនេះគឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រសម្រាប់​ខេត្តស្ទឹងត្រែង និង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ ដែល​កន្លងមក​ពុំ​ធ្លាប់មាន​ការប្រកួត​កីឡាបាល់ទាត់​រវាង​ថ្នាក់ដឹកនាំ​នៃ​ខេត្ត​ទាំង​២ ​នោះឡើយ ហើយ​ឯកឧត្ដម​សង្ឃឹមថា ព្រឹត្តិការណ៍​នេះ​នឹង​មាន​ជា​បន្ដបន្ទាប់​ទៀត៕

ជម្រើសជាតិ​វ៉ូ​វី​ណា​ម​ទទួល​ការឧបត្ថម្ភ​ពី​វិស័យ​ឯកជន ខណៈ​ប្រធាន​សហព័ន្ធ​ជំរុញ​ការ​គាំទ្រ​គ្រប់​ប្រភេទ​កីឡា​

2022/12/16 05:27:51 pm        79
​​វ៉ូ​វី​ណា​ម៖ ក្រុមកីឡា​វ៉ូ​វី​ណា​ម​ជម្រើសជាតិ​កម្ពុជា បាន​បន្ដ​ទទួល​ការឧបត្ថម្ភ​ពី​វិស័យ​ឯកជន​ទៀតហើយ ដើម្បី​រួមចំណែក​លើកទឹកចិត្ត​ដល់​ការហ្វឹកហាត់​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា គ្រា​ដែល​ប្រធាន​សហព័ន្ធ​ឯកឧត្តម អ៊ូ រតនា ចង់​ឲ្យ​វិស័យ​ឯកជនចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​គ្រប់​ប្រភេទ​កីឡា ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាលក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​ ​ការបញ្ជាក់​នេះ បន្ទាប់ពី​ក្រុមកីឡា​វ៉ូ​វី​ណា​ម​ជម្រើសជាតិ​កម្ពុជា បានទទួល​ការឧបត្ថម្ភ​ទឹកដោះគោ​ចំនួន ៤​ដង​ក្នុងមួយ​ខែពី​កសិដ្ឋានគិរី​សួ​គ៍ ។ ឯកឧត្តម អ៊ូ រតនា បានចាត់ទុក​ការឧបត្ថម្ភ​នេះគឺជា​ការរួមចំណែក​មួ​យ​ដ៏​សំខាន់ ទោះបី​តិចក្ដី​ច្រើនក្ដី តែ​ជាការ​ជំរុញ​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​ឲ្យ​កាន់តែ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ពិសេស​កំឡុងពេល​ខិតជិត​មកដល់នៃ​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង។​​សូមបញ្ជាក់ថា កីឡា​វ៉ូ​វី​ណា​មគឺជា​កីឡា​ដ៏​មាន​សក្ដានុពល​មួយ​របស់​កម្ពុជា ក្នុង​ប្រជែង​មេដាយ​អន្ដរជាតិ ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ សហព័ន្ធ​បានកំណត់​ទិសដៅ​ដណ្ដើម​មេដាយមាស​ជូន​ជាតិ​យ៉ាងតិច ៩​គ្រឿង​ក្នុងនាម​ម្ចាស់ផ្ទះ។ ក្រឡេក​ទៅ​មើល​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមកាលពី​ខែឧសភា ឆ្នាំ​២០២២ កន្លងទៅ កីឡា​វ៉ូ​វី​ណា​មគឺជា​ប្រភេទ​កីឡា​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​សរុប ១៣​គ្រឿងមាន​មេដាយមាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ៨​គ្រឿង៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជានឹងដាក់របាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅខែក្រោយ
08/06/2026 09:08 PM
ស្រែអំបិលឥណ្ឌូនេស៊ី រីកដុះដាលខ្លាំង ដោយសារគ្រោះរាំងស្ងួតបង្កឡើងពីបាតុភូតអែល នីញ៉ូ
08/06/2026 09:08 PM
អ្នកវិទ្យាសាស្រ្តណាសានិយាយថា បំណែកយានចម្លងរបស់ SpaceX បុកឋានព្រះចន្ទ ពុំមានហានិភ័យនោះទេ
08/06/2026 08:08 PM
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
08/06/2026 08:08 PM
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅភាគពាយ័ព្យចិន ក្រោយ​មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
08/06/2026 08:08 PM
ក្រុមតារាវិទូចាប់បានរូបភាពប្លាស្មាកំពុងកួចលើផ្ទៃព្រះអាទិត្យកម្រិតច្បាស់ខ្ពស់បំផុត
08/06/2026 08:08 PM
ណាសា៖ សូរ្យគ្រាសពេញនឹងមើលឃើញនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ខាងមុខនេះ
08/06/2026 08:08 PM
ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ បន្ទាប់ពីបុរស ៤នាក់រងរបួស ដោយសារ​ចាក់ នៅកណ្តាលទីក្រុងឡុងដ្រ៍
08/06/2026 08:08 PM
រោងចក្រចម្រាញ់ប្រេងនៅតំបន់ Yaroslavl របស់រុស្ស៊ី រងការឆាបឆេះ ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែន
08/06/2026 08:08 PM
អ៊ីរ៉ង់ព្រមានរដ្ឋឈូងសមុទ្រថា សូម​ប្រាប់លោក Trump ឱ្យឈប់ បើមិន​ចង់​រងការ​​វាយប្រហារខ្លាំងក្លា​ទេ
08/06/2026 08:08 PM