UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន

ព័ត៌មានកីឡា

គ្រូបង្វឹក​កូរ៉េ Paulo Bento ចាក​ចេញពី​តំណែង​ក្រោយ​កូរ៉េ​ចាញ់​ប្រេ​ស៊ី​ល​

2022/12/06 07:26:07 pm        112
​បាល់ទាត់៖ ​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កូរ៉េ​លោក Paulo Bento បានសំរេច​ចាកចេញ​ពី​តំណែង​ហើយ​ ក្រោយ​កូរ៉េ​ចាញ់​ប្រេ​ស៊ី​ល ៤-១ ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup 2022 នៅ​កាតា​។ ​​បុរស​វ័យ ៥៣ឆ្នាំ​សញ្ជាតិ​ព័រទុយ​ហ្កាល់​រូបនេះ​ត្រូវបានតែងតាំង​ឱ្យ​ដឹកនាំ​កូរ៉េ​កាលពី​ខែសីហា​ ឆ្នាំ២០១៨​។ ​​លោក Bento បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​ថា លោក​បាន​ប្រាប់​កីឡាករ​ក្នុង​ក្រុម​ទាំងអស់ ក៏ដូចជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​កូរ៉េ​រួចរាល់​ហើយ ហើយ​នេះ​គឺជា​ការសំរេចចិត្ត​រប​ស់លោក​តាំងពី​ខែកញ្ញា​ម្ល៉េះ​។ ​​លោក​សូម​អរគុណ​អ្នក​រាល់គ្នា​សម្រាប់​ការគាំទ្រ អរគុណ​កីឡាករ​ក្នុង​ក្រុម​ទាំងអស់ លោក​ពិត​ជាមាន​មោទកភាព​លើ​ពួកគេ ហើយ​រូបលោក​ក៏មាន​មោទកភាព​ដែរ​ដែល​បាន​ឈរជើង​ជា​គ្រូ​បង្គោល​ក្រុម​កូរ៉េ និង​ទទួលបាន​ការទុកចិត្ត​អស់​រយៈពេល ៤ឆ្នាំកន្លងមក​។ ​សូមបញ្ជាក់ថា កូរ៉េ​ឡើងមក​កាន់​វគ្គ ១៦ក្រុម​ចុងក្រោយ​នេះ​ ក្រោយ​យកឈ្នះ​ព័រទុយហ្កាល់​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល ២-១ ដើម្បី​ឈរ​លេខ២ ក្នុង​ពូ​ល H មុន​ជួប​ប្រេ​ស៊ី​ល​កាលពី​យប់មិញ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ព័រទុយហ្កាល់​នឹង​ជួប​ស្វីស​លើក​ទី​២៦ រាត្រី​នេះ​ដើម្បី​កៅអី​វគ្គ ៨​ក្រុម​ចុងក្រោយ World Cup

2022/12/06 06:21:35 pm        101
​បាល់ទាត់៖ ​យប់​ថ្ងៃ​អង្គារ​នេះ ក្រុមបាល់ទាត់​ព័រទុយហ្កាល់ និង​ស្វីសនឹង​ជួបគ្នា​នៅ​កីឡដ្ឋាន Lusail Iconic Stadium ដើម្បី​កៅអី​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ FIFA World Cup 2022 នៅ​កាតា​។ ​​នឹង​ជា​ជំនួប​លើក​ទី២៦ រវាង​ក្រុម​ទាំងពីរ​នៅ​រាត្រី​នេះ ហើយ​ក្នុង​ឆ្នាំ២០២២ នេះ​ពួកគេ​ក៏​ធ្លាប់​ជួបគ្នា​ពីរលើក​ដែរ​កាលពីដើមឆ្នាំ​។ ​​ការប្រកួត​នៅ​ក្របខណ្ឌ UEFA Nations League ព័រទុយហ្កាល់​បាន​បំបាក់​ស្វ៊ី​ស ៤-០ ក្នុង​ទឹកដី​របស់ខ្លួន​ដោយ​ក្នុងនោះ Cristiano Ronaldo ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នាក់ឯង​។ ​​តែមួយ​សប្តាហ៍​ក្រោយមក​ស្វ៊ី​ស​ក៏បាន​សងសឹក​វិញ​យកឈ្នះ ១-០ នៅ​ទីក្រុង​ហ្សែ​ណែវ​ដោយ​គ្រាប់​បាល់​ជ័យជំនះ​របស់ Haris Seferovic​។ ​​ក្នុងចំណោម ២៥លើក​កន្ល​កមក​ព័រទុយហ្កាល់​បាន​យកឈ្នះ​សរុប ១១លើក​ស្វីស​ឈ្នះ ៩លើក និង​ស្មើ ៥លើក​។ ​​ព័រទុយហ្កាល់​ឡើងមក​កាន់​វគ្គ ១៦ក្រុម​ចុងក្រោយ​នេះ​ជា​ក្រុម​លេខ ១ ក្នុង​ពូ​ល​ទោះបី​ចាញ់​កូរ៉េ​ប្រកួត​ចុងក្រោយ ២-១ ក៏ដោយ ​ខណៈដែល​ស្វីស​ជា​ក្រុម​លេខ២ ក្នុង​ពូ​ល​ក្រោយ​ឈ្នះ​ស៊ែ​ប ៣-២ ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​។ ​​សូមបញ្ជាក់ថា​ ស្វីស​ធ្លាប់​ឡើងមក​កាន់​វគ្គ​ចាញ់​ធ្លា​ក់នៅ World Cup ៤លើក​ក្នុងចំណោម ៥លើកចុងក្រោយ​ តែឆ្លង​មិន​ផុត​ដល់​វគ្គ ៨ក្រុម​ឡើយ​តាំងពី​ឆ្នាំ១៩៥៤ ដែល​ខ្លួន​ជា​ម្ចាស់ផ្ទះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ម៉ា​រ៉ុ​ក​ជា​ក្រុម​មកពី​អាហ្វ្រិក​តែមួយគត់​នៅសល់ មុន​ជួប​អេ​ស្ប៉ា​ញ​យប់​នេះ​នៅ World Cup

2022/12/06 05:37:33 pm        83
​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក​គឺជា​ក្រុម​មកពី​ទ្វីបអាហ្វ្រិក​តែមួយគត់ដែល​នៅសល់​នៅ World Cup 2022 កាតា​គិត​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ មុន​ជួប​អេ​ស្ប៉ា​ញ​យប់​នេះ​។ ​​ក្តីសង្ឃឹម​របស់​ប្រជាជន​អាហ្វ្រិក​ស្រមៃ​ចង់​ឈ្នះ​ជើងឯក World Cup កាន់តែ​ខើច​ទៅៗ បន្ទាប់ពី​សេ​ណេ​ហ្កា​ល់​ចាញ់​អង់គ្លេស​កាលពី​យប់​ថ្ងៃអាទិត្យ​។ ​​ក្រឡេក​ទៅ​អ្នកគាំទ្រ​ម៉ា​រ៉ុ​ក​នៅឯ​ទីក្រុង​រ៉ា​បាត់​វិញ ម្នាក់ៗ​សុទ្ធតែ​បានបង្ហាញ​ក្តីសង្ឃឹម​រៀងៗ​ខ្លួន ហើយ​ខ្លះ​ទៀតថា បាន​ត្រៀម​ភ្លើង កាំជ្រួច​រួចហើយ​ដើម្បី​អុជ​អបអរសាទរ​ជ័យជំនះ​លើ​អេ​ស្ប៉ា​ញ​យប់​នេះ​។ ​​ម៉ា​រ៉ុ​ក​មិន​ត្រឹម​ជា​ក្តីសង្ឃឹម​របស់​តែមួយគត់​របស់​អាហ្វ្រិក​ទេ តែ​ជា​ក្តីសង្ឃឹម​តែមួយគត់​របស់​ប្រទេស​អារ៉ាប់​ផងដែរ​។ ​​ម៉ា​រ៉ុ​ក​ឡើង​មកដល់​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup ជា​លើក​ទី២ ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់ពី​លើកដំបូង​តាំងពី​ឆ្នាំ១៩៨៦​។ ​​ម៉ា​រ៉ុ​ក​ក៏​ជា​ប្រទេស​អារ៉ាប់​ដំបូង​ដែល​ឡើងមក​កាន់​វគ្គ​ចាញ់​ធ្លាក់​ពីរលើក​ផងដែរ បន្ទាប់ពី​កន្លងមក​អារ៉ាប៊ីសាអ៊ូឌីត​ធ្វើបាន​នៅ​ឆ្នាំ១៩៩៤ និង​អាល់​ហ្សេ​រី​ឆ្នាំ២០១៤៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រូ​អាស៊ី​តាម​ពីក្រោយ​យកឈ្នះ​ជប៉ុន​ដោយ​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ

2022/12/06 05:16:22 pm        198
​បាល់ទាត់៖ ​បេសកកម្ម​របស់​ក្រុម​សាមូរ៉ៃ​ជប៉ុន​នៅ World Cup 2022 កាតា​បាន​បិទ​បញ្ចប់​ហើយ ក្រោយ​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម​ជើងឯក​រងកាលពី​បួន​ឆ្នាំ​ក្រូ​អាស៊ី​ដោយ​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​។ ​​ជប៉ុន​ជា​ក្រុម​មានប្រៀប​ជាង​ក្នុងការ​ប្រកួត​នេះតាមរយៈ​ការបង្កើត​ឱកាស​ច្រើន​នៅ​វគ្គ​ទី១ និង​រកបាន​គ្រាប់​នាំមុខ​មុន​ដោយ Daizen Maeda នៅ​នាទី​ទី៤៣​។​តែ​វគ្គ​ទី២ លេង​បាន ១០នាទី​ខ្សែបម្រើ Spurs, Ivan Perisic គឺជា​អ្នក​តែ​ត​បញ្ចូល​ទី​តាម​ស្មើ​វិញ​ឱ្យ​ក្រូ​អាស៊ី​នៅ​នាទីទី៥៥​។ ​គ្មាន​ក្រុម​ណា​អាច​រកបាន​គ្រាប់​បាល់​ទៀតឡើយ​ សម្រាប់​វេលា​ដែល​នៅសល់ និង​ឈានដល់​ការបន្ថែម ១៥នាទី​ពីរដង​ទៀត​ក្តី​។ ​អ្វីៗ​ត្រូវ​សម្រេច​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​អ្នកចាំទី​ក្រូ​អាស៊ី Dominik Livakovic បាន​ក្លាយ​ជា​វីរបុរស​របស់​ក្រូ​អាស៊ី​តាមរយៈ​ការជួយ​សង្គ្រោះ​បាល់ ១១​ម៉ែត្រ​ពីរ​គ្រាប់​ដំបូង​របស់​ជប៉ុន មុន​ពេលដែល​សង្គ្រោះបាន​មួយ​គ្រាប់​ទៀត​របស់ Maya Yoshida ហើយ Mario Pasalic គឺជា​អ្នកសំរេច​គ្រាប់​ចុងក្រោយ​ឱ្យ​ក្រូ​អាស៊ី​យកឈ្នះ​ជប៉ុន​។ ​ក្រុម​របស់លោក Zlatko Dalic ដែល​ចាញ់​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​នៅ​រុស្ស៊ី ៤​ឆ្នាំ​មុននឹង​បន្ត​ជួប​ជាមួយ​ក្រុមជើងឯក ៥សម័យ​ប្រេ​ស៊ី​ល​នៅ​វគ្គ​បន្ត​។​​ងាក​មក​អ្នកគាំទ្រ​ជប៉ុន​ដែល​បាន​ចាក​ចេញពី​កីឡដ្ឋាន បានបង្ហាញ​អារម្មណ៍​ខកចិត្ត​ដែល​ក្រុម​របស់​ខ្លួន​ចាកចេញ​ពី ព្រឹត្តិការណ៍​ដោយ​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​បែបនេះ តែ​សរសើរ​ក្រុម​ជប៉ុន​ដែល​ធ្វើ​បាន​ល្អ​នៅ World Cup លើក​នេះ​។ ​ចំណែកឯ​អ្នកគាំទ្រ​ក្រូ​អាស៊ី​បាន​និយាយថា គោលដៅ​បន្ត​ទៅ​មុខ​ទៀត​គឺ​លើក​ពាន World Cup ដោយ​មិន​ខ្វល់​ថា ត្រូវ​ជួប​ក្រុម​ខ្លាំង​ដូចជា​ប្រេ​ស៊ី​ល​ឡើយ ហើយ​ក៏​បាន​លើក​សរសើរ​ជប៉ុន​ដែរ​ថា ​ជា​គូប្រកួត​ដ៏​តានតឹង​សម្រាប់​ក្រុម​ដែល​សម្បូរ​បទពិសោធន៍​នៅ World Cup ដូចជា​ក្រូ​អាស៊ី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រេ​ស៊ី​ល​បញ្ចប់​ក្តីសង្ឃឹម​ក្រុម​អាស៊ី​នៅ World Cup ក្រោយ​យកឈ្នះ​កូរ៉េ ៤-១

2022/12/06 04:46:03 pm        92
​បាល់ទាត់៖ ​ក្តីសង្ឃឹម​របស់​ក្រុម​អាស៊ី​នៅ World Cup 2022 កាតា​បាន​បិទ​បញ្ចប់​ត្រឹម​យប់មិញ​ បន្ទាប់​ក្រុម​ជើងឯក​ប្រាំ​សម័យ​ប្រេ​ស៊ី​ល​យកឈ្នះ​កូរ៉េ ៤-១​។ ​កូរ៉េ ជប៉ុន និង​អូស្ត្រាលី​ជា​ក្រុម​ដែល​មកពី​សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី AFC ដែល​នៅសល់​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​នេះ ​តែអូស្ត្រាលី​ក៏បាន​ចាញ់​អា​ហ្ស​ង់​ទីន ខណៈ​ជប៉ុន​ក៏​ចាញ់​ក្រូ​អាស៊ី​។ ​​ការលេង​យ៉ាង​ស៊ីចង្វាក់​គ្នា​នៅ​វគ្គ​ទី១ ដោយ​ក្រុម​ជើងឯក​ឆ្នាំ២០០២ ប្រេ​ស៊ី​ល​ធ្វើឱ្យ​ក្រុម​របស់លោក​របស់លោក Tite រកបាន​គ្រាប់​នាំមុខ​ដល់​ទៅ ៤គ្រាប់​ដោយ​កីឡាករ ៤នាក់​ផ្សេងគ្នា​រួមមាន Vinicius Junior, Neymar, Richarlison និង Lucas Paqueta​។ ក្រុម​របស់លោក Paulo Bento ក៏​រកបាន​មួយ​គ្រាប់​វិញ​ដែរ​នៅ​វគ្គ​ទី២ ដោយ Paik Seung-ho នាទី​ទី៧៦ តែ​មិន​គ្រប់គ្រាន់​ឡើយ​ ខណៈ​ការប្រកួត​បញ្ចប់​ទៅដោយ​ប្រេ​ស៊ី​ល​យកឈ្នះ ៤-១​។ ​​ប្រេ​ស៊ី​ល​ដែល​គេ​ចាត់ទុកជា​បេក្ខភាព​ឈានមុខ​គេ​ដែល​អាច​ឈ្នះ​ជើងឯក​ឆ្នាំ​នេះនោះ នឹង​បន្ត​ជួប​ជាមួយ​ក្រុម​ជើងឯក​រង​បួន​ឆ្នាំមុន​ក្រូ​អាស៊ី​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​។​​ក្រឡេក​ទៅ​មើល​អ្នកគាំទ្រ​នៅ​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េ​ បានបង្ហាញ​អារម្មណ៍​រីករាយ​ទោះបីជា​ចាញ់ក្តី ការឈាន​ឡើងដល់​វគ្គ ១៦ក្រុម​ចុងក្រោយ​គឺជា​រឿង​ល្អ​ទៅហើយ​សម្រាប់​កូរ៉េ ហើយ​ការជួប​ជាមួយ​ប្រេ​ស៊ី​ល​គ្រប់គ្នា​ដឹង​ហើយ​ថា កូរ៉េ​មានសង្ឃឹម​តិច​។ ​​ចំណែក​អ្នកគាំទ្រ​ប្រេ​ស៊ី​ល​ក៏បាន​ជប់លៀង ហ៊ោរ​ស្រែកច្រៀង​ដែរ ​និង​បាន​និយាយថា ពួកគេ​ជឿជាក់ថា​ ប្រេ​ស៊ី​ល​នឹង​ឆ្លង​ផុត​វគ្គ​នេះ តែ​មិន​នឹកស្មានថា​លទ្ធផល​ដល់​ទៅ ៤-១ ដែល​បានផ្តល់​ក្តីសង្ឃឹម​ខ្ពស់​ដល់​ក្រុម​សម្រាប់​ប្រកួត​បន្ទាប់​ទៀត​។ ​​សូមបញ្ជាក់ថា ​ជ័យជំនះ​នេះ​ធ្វើឱ្យ​ប្រេ​ស៊ី​ល​បន្ត​ឈានឡើង​វគ្គ ៨ក្រុម​ចុងក្រោយ World Cup ៨លើក​ជាប់​គ្នា​ដោយ​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ក្រូ​អាស៊ី​នៅ​ថ្ងៃអាទិត្យ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Nottingham Forest នាំយក​ខ្សែបម្រើ​ប្រេ​ស៊ី​ល​ម្នា​ក់​ដោយ​មិន​អស់​ថ្លៃ​ផ្ទេរ​

2022/12/05 10:00:42 pm        69
​​បាល់ទាត់៖ ​ក្លិប​អង់គ្លេស Nottingham Forest បាន​ចុះហត្ថលេខា​នាំយក​ខ្សែបម្រើ​ប្រយុទ្ធ​ប្រេ​ស៊ី​ល Gustavo Scarpa ដោយ​គ្មាន​តម្លៃ​ផ្ទេរដែលជា​កីឡា​ករទី២៣ មកកាន់​ក្លិប​ឡើង​ថ្មី​មួយ​នេះ​។ កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​នឹង​ផ្លាស់​មកកាន់​ទឹកដី​អង់គ្លេស​លើ​កិច្ចសន្យា ៣ឆ្នាំកន្លះ​នៅ​ថ្ងៃទី១ ខែមករា​ខាងមុខ​បន្ទាប់ពី​ផុត​កិច្ចសន្យា​ជាមួយ​ក្លិប​ប្រេ​ស៊ី​ល Palmeiras​។ ​​Gustavo Scarpa បាន​ស៊ុត​បញ្ចូល​ទី​សរុប ៣៧គ្រាប់​ក្នុងការ​បង្ហាញខ្លួន​សរុប​ឱ្យ​ក្លិប​ប្រេ​ស៊ី​ល ២១១លើក​ និង​ជា​សមាជិក​របស់ Palmeiras ដែល​ឈ្នះ​ពាន​លី​គ​កំពូល​ប្រេ​ស៊ី​ល​កាលពី​ខែ​មុន​។ ​​Scarpa នឹងចូលរួម​ជាមួយ Nottingham Forest ក្នុងការ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ក្រិ​ក​សប្តាហ៍​ក្រោយ ដោយ​ក្រុម​របស់លោក Steve Cooper នឹងត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​ក្លិប​ក្នុងស្រុក Olympiakos និង Atromitos​។ ​​Nottingham Forest នឹង​ជួប​ជាមួយ Blackburn Rovers ជុំ​ទី៣ ពានរង្វាន់ Carabao Cup នៅ​ថ្ងៃទី២១ ខែធ្នូ​នេះ មុនពេល​បន្ត​ការប្រកួត​ក្របខណ្ឌ English Premier League ឡើងវិញ​ដោយ​នឹងត្រូវ​ធ្វើដំណើរ​ទៅ​ទឹកដី Manchester United នៅ​ថ្ងៃទី២៧៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Tyson Fury ផ្តួល Derek Chisora រក្សា​ខ្សែក្រវាត់​ទំងន់​ធ្ងន់​ពិភពលោក WBC

2022/12/05 09:33:12 pm        117
​​ប្រដាល់៖ ​កីឡាករ​ប្រដាល់​អង់គ្លេស Tyson Fury បាន​ផ្តួល​មិត្ត​រួម​ជាតិ Derek Chisora ដើម្បី​ការពារ​ខ្សែក្រវាត់​ទំងន់​ធ្ងន់​ពិភពលោក​ក្របខណ្ឌ WBC បានសំរេច​ចុង​សប្តាហ៍​កន្លងទៅ​។ ​​កីឡាករ​វ័យ ៣៤ឆ្នាំ Tyson Fury បន្ត​រក្សា​កំណត់ត្រា​មិនដែល​ចាញ់​របស់ខ្លួន​ក្នុង​អាជីព​ប្រដាល់ ​ក្រោម​ក្រសែភ្នែកទស្សនិកជន ៥៩៧៦៩នាក់​នៅ​កីឡដ្ឋាន​នៃ​ក្លឹប​បាល់ទាត់ Tottenham Hotspur​។ ​​កីឡាករ​វ័យ ៣៨ឆ្នាំ Derek Chisora ត្រូវបាន Fury វាយ​សន្ធឹក​ស្ទើរ​គ្រប់ទឹក​មុនពេល​ដែល​អាជ្ញាកណ្តាល​សំរេចបញ្ឈប់​ត្រឹម​ទឹក​ទី ១០​។ ​​នេះ​ជា​បរាជ័យ​លើក​ទី១៣ សម្រាប់ Derek Chisora ក្នុងចំណោម​ការប្រកួត ៤៦ និង​ជា​បរាជ័យ​លើក​ទី៤ ក្នុងចំណោម ៥លើកចុងក្រោយ​។ចំណែក Tyson Fury ត្រូវបាន​គេ​ដឹងថា​នឹង​ជួប​ជាមួយ​គូប្រកួត​ធំ​កីឡាករ​អ៊ុយ​ក្រែ​ន Oleksandr Usyk នៅពេល​បន្ទាប់ តែ​មិនទាន់​កំណត់​បាន​ពេលវេលា​ជាក់លាក់​នៅឡើយ​។ ​​Oleksandr Usyk ដែល​បាន​ចូលរួម​ទស្សនាការ​ប្រកួត​របស់ Fury និង Chisora ដែរនោះ បច្ចុប្បន្នកំពុង​គ្រប់គ្រង​ខ្សែក្រវាត់​ទំងន់​ធ្ងន់​ពិភពលោក ៤ស្ថាប័ន​រួមមាន IBF IBO WBO និង WBA៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Raheem Sterling ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ដោយសារ​បញ្ហា​គ្រួសារ​

2022/12/05 07:00:06 pm        153
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Chelsea, Raheem Sterling បាន​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នៅ World Cup កាតា​ហើយ ដើម្បី​ត្រលប់​ទៅកាន់​ទីក្រុង​ឡុង​ដ៍​បន្ទាប់ពីមាន​បញ្ហា​នៅក្នុង​ក្រុមគ្រួសារ​។ ​​បើតាម​សារព័ត៌មាន​អង់គ្លេស​ឱ្យដឹងថា មាន​ជនដៃដល់​សម្រុកចូល​ផ្ទះ​របស់ Sterling ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​កាលពី​យប់​ថ្ងៃ​សៅរ៍ ខណៈដែល​កូន​របស់ Sterling បីនាក់​ស្ថិតនៅ​ក្នុងផ្ទះ​ដែរ​។ ​​អ្នកចាត់ការ​អង់គ្លេស​លោក Gareth Southgate បាន​និយាយ​ក្នុង​សន្និសីត​សារព័ត៌មាន​ ក្រោយ​អង់គ្លេស​ឈ្នះ​សេ​ណេ​ហ្កា​ល់ ៣-០ ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​ថា ពេលខ្លះ​បាល់ទាត់​ទោះបី​ដើម្បី​ប្រទេសជាតិ​ក៏​មិនមាន​ជា​រឿង​សំខាន់​ដែរ ក្នុងពេលដែល​គ្រួសារ​កំពុងមាន​បញ្ហា ពួកយើង​ចង់​ផ្តល់​ពេលវេលា​ឱ្យ​គាត់​បាន​ដោះស្រាយ ហើយ​យើង​សង្ឃឹមថា​អ្វីៗ​នឹង​ល្អប្រសើរ​ឡើងវិញ ពួកយើង​ចាំ​ដំណឹង​ពី​គាត់​ជានិច្ច​។​​កាលពី​ឆ្នាំ២០១៨ ក៏​ធ្លាប់មាន​ជនដៃដល់​ព្យាយាម​វាយប្រហារ​សម្រុកចូល​ផ្ទះ​របស់ Sterling បែប​នេះដែរ​ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​តែ​ត្រូវ​ឃាត់ខ្លួន​។ Raheem Sterling បាន​ក្លាយជា​កីឡា​ករទី​២ របស់​អង់គ្លេស​ដែល​បាន​ចាក​ចេញពី​កាតា បន្ទាប់ពី​ខ្សែការពារ Arsenal, Ben White ដែល​បាន​ចាកចេញ​កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា​កន្លង​ទៅដោយ​សារ​បញ្ហា​ផ្ទាល់ខ្លួន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Neymar ជា​ពីរ​បួស ​និង​អាច​ចូល​លេង​បាន​ពេល​ប្រេ​ស៊ី​ល​ជួប​កូរ៉េ​យប់​នេះ​

2022/12/05 06:07:44 pm        153
​បាល់ទាត់៖ ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​លោក Tite បាន​បញ្ជាក់ថា Neymar នឹង​អាច​ចូល​លេង​វិញ​បាន​រាត្រី​នេះ​ពេល​ប្រេ​ស៊ី​ល​ជួប​កូរ៉េ​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup​។ ​​ខ្សែប្រយុទ្ធ​វ័យ ៣០ឆ្នាំ​រូបនេះ​អវត្តមាន​ពី​ក្រុម​ប្រេ​ស៊ី​ល ២ប្រកួត​ក្នុង​ពូ​ល បន្ទាប់ពី​មាន​របួស​កជើង​អំឡុង​ជ័យជំនះ​ស៊ែ​ប ២-០ ប្រកួត​ដំបូង​ក្នុង​ពូ​ល​។ ​ខ្សែប្រយុទ្ធ PSG រូបនេះ​ត្រូវបាន​ផ្លាស់ប្តូរ​ចេញ​នៅ​នាទី​ទី៨០ បន្ទាប់ពី​ការប៉ះទង្គិច​ជាមួយ Nikola Milenkovic របស់​ស៊ែ​ប​។ ​​មិនមែនជា​លើកដំបូង​ឡើយ​ដែល Neymar មាន​បញ្ហា​របួស​កជើង​ខាងស្តាំ​នេះ ពោលគឺ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​របួស​កជើង​បាន​ធ្វើ​ឱ្យគេ​ខកខាន​ការប្រកួត​សំខាន់ៗ​មួយចំនួន ​ដូចជា​អវត្តមាន​ពី​ការប្រកួត Copa America កាលពី​ឆ្នាំ២០១៩ និង​អវត្តមាន​ជាច្រើន​ខែ​កាលពី​ឆ្នាំ២០២១ ដោយសារ​របួស​ដូចគ្នានេះ​។​ប្រេ​ស៊ី​ល​ដែលជា​ក្រុម​គេ​រំពឹងថា​ឈ្នះ​ជើងឯក​ឆ្នាំ​នេះនោះបាន​ធានា​កៅអី​វគ្គ ១៦ក្រុម​ចុងក្រោយ​បន្ទាប់ពី​ឈ្នះ ២ប្រកួត​ដំបូង ហើយ​ចាញ់​កា​មេ​រូ​ន​ប្រកួត​ចុងក្រោយ​តែ​ឈរ​លេខ ១ ក្នុង​ពូ​ល​។ ​​ប្រេ​ស៊ី​ល​ជួប​កូរ៉េ​យប់​នេះ​នឹង​ជា​ជំនួប​ទី៨ តែ​ជា​លើកដំបូង​ក្នុងការ​ប្រកួត​ព្រឹត្តិការណ៍​បែបនេះ ដោយ​ប្រេ​ស៊ី​ល​ធ្លាប់​ឈ្នះ ៦ និង​ចាញ់ ១​។ ​ចំណែក​កូរ៉េ​នឹង​បង្ហាញខ្លួន​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup លើកដំបូង​រាប់​ពី​ឆ្នាំ២០១០ ដែល​ចាញ់​អ៊ុយ​រូ​ហ្កា​យ​នៅ​វគ្គ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Henderson Kane Saka រកបាន​ម្នាក់​មួយគ្រា​ប់​ឱ្យ​អង់គ្លេស​ឈ្នះ​សេ​ណេ​ហ្កា​ល់​ឡើង​វគ្គ ៨ក្រុម

2022/12/05 05:46:54 pm        79
​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន​បន្ត​កំណត់ត្រា​មិន​ចាញ់​ក្រុម​មកពី​អាហ្វ្រិក បន្ទាប់ពី​យកឈ្នះ​សេ​ណេ​ហ្កា​ល់ ៣-០ ដើម្បី​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ FIFA World Cup 2022 នៅ​កាតា​នេះ​។ ​​សេ​ណេ​ហ្កា​ល់​ចាប់ផ្តើម​បានល្អ​ដោយមាន​ឱកាស​ស៊ុត​លើ​អង់គ្លេស​មុន តែ​អ្នកចាំទី Everton, Jordan Pickford ជួយ​សង្គ្រោះ​បាន មុន​ពេលដែល​ខ្សែបម្រើ Liverpool, Jordan Henderson បើក​ការ​នាំមុខ​បានសំរេច​នៅ​នាទី​ទី៣៨ បន្ទាប់ពី​ទទួល​បាល់​យ៉ាង​ល្អ​ពី Jude Bellingham​។ ​​វគ្គ​ទី១ ដដែល​នាទី​ទី៤៥+៣ ទីបំផុត​ប្រធាន​ក្រុម​អង់គ្លេស Harry Kane រក​គ្រាប់​បាល់​បាន​នៅ World Cup លើក​នេះ​បន្ទាប់ពី​ទទួល​បាល់​ពី Phil Foden ដែល​ធ្វើឱ្យ​គ្រាប់​បាល់​សរុប​ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ឡើងដល់ ៥២គ្រាប់​ដេញ​ពីក្រោយ Wayne Rooney ដែល​ស៊ុត​បាន​ច្រើនជាងគេ​សរុប ៥៣គ្រាប់​។​​ក្រុម​របស់លោក Gareth Southgate បន្ត​ការ​វាយ​សម្រុក​នៅ​វគ្គ​ទី២ ទៀត​ និង​រកបាន​គ្រាប់​ទី៣ ដោយ Bukayo Saka នៅ​នាទី​ទី៥៧​។ ​​អង់គ្លេស​នឹង​បន្ត​ជួប​ជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក​បារាំង​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ថា មិនអាចឱ្យចិនយកឈ្នះអាមេរិក​ លើវិស័យ​ AI និងគ្រីបតូទេ
08/07/2026 08:08 PM
មនុស្ស ៣នាក់ស្លាប់​ និង​ ២៣នាក់រង​របួស​ អំឡុង​កុបកម្មនៅ​ពន្ធនាគាររបស់​ស្រីលង្កា
08/07/2026 08:08 PM
សហភាពអឺរ៉ុបអនុម័តទណ្ឌកម្មថ្មីពាក់​ព័ន្ធ​នឹង​បណ្ដាញ​​វិស័យ​ឧស្សាហកម្មយោធារបស់រុស្ស៊ី
08/07/2026 08:08 PM
ទីក្រុងប៉េកាំងមាន​ភ្លៀងធ្លាក់ខ្លាំង ខណៈចិនកំពុងត្រៀមប្រឈម​ព្យុះទីហ្វុង Dolphin
08/07/2026 08:08 PM
អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងទួរគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នា នៅទីក្រុង Mecca
08/07/2026 07:08 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក និង​មិនចង់រងការវាយប្រហារទេ
08/07/2026 07:08 PM
ទិន្នន័យ៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ លើសពី ៤.០០០ករណី
08/07/2026 07:08 PM
កុមារជាង ១០នាក់ បាត់ខ្លួន បន្ទាប់ពីលិចទូក​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
08/07/2026 07:08 PM
បែលហ្ស៊ិកនឹងដាក់ពង្រាយកងទ័ពនៅ​កោះ​ Greenland ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ
08/07/2026 07:08 PM
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
08/07/2026 06:08 PM