UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន

ព័ត៌មានកីឡា

ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​ជំរុញ​គ្រប់ភាគី​ពាក់ព័ន្ធ​បន្ដ​ខំប្រឹង ដើម្បី​រួមគ្នា​សាង​ប្រវត្តិសាស្ត្រ​ថ្មី​នៅ​ស៊ី​ហ្គេម

2022/12/01 06:08:46 pm        67
​កីឡាជាតិ៖ ឯកឧត្តម លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជាបាន​ជំរុញ​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​មន្ដ្រី​បច្ចេកទេស គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនីត្រូវ​បន្ដ​ខិតខំ​ប្រឹងប្រែង និង​ដុស​ខាត​សមត្ថភាព​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​រួមគ្នា​សាង​ប្រវត្តិសាស្ដ្រ​ថ្មី នៅពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣។​ ​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បានបញ្ចប់​ការប្រកួត​របស់ខ្លួនដោយ​ជោគជ័យ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា។ ពិធី​បិទ​នេះក៏មាន​ការចូលរួម​ពី​ឯកឧត្តម វ៉ា ស៊ិន​ភី​រម្យ ទីប្រឹក្សា​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ទទួលបន្ទុក​បេសកម្ម​ពិសេស និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ហើយ​ឯកឧត្តម​ក៏បាន​ឧបត្ថម្ភ​ថវិកា ១​ពាន់​ដុល្លារដល់​សហព័ន្ធសម្រាប់​ប្រើប្រាស់​ក្នុងការ​ប្រកួត​នេះ​ផងដែរ។​ ​ឯកឧត្តម លី កុសល បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ការខិតខំ​រៀបចំ​របស់​គណៈកម្មកា​រប​ច្ចេកទេស ក៏ដូចជា​ការចូលរួម​របស់​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ទាំងអស់ ទាំង​កីឡា​ជន​មិនមាន​ពិការភាព និង​ជនពិការ។ លទ្ធផល​ទាំងនេះបានបង្ហាញ​ពី​ភាព​រីកចម្រើននៃ​វិស័យ​កីឡា​វាយ​សី​នៅ​កម្ពុជា ប៉ុន្ដែ​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​កីឡាករ​ជ័យលាភី និង​អ្នក​មិនទាន់​ដណ្តើមបាន​មេដាយកុំ​បាក់​ទឹកចិត្ត ហើយ​ត្រូវខិតខំ​ជាប្រចាំ​​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយជា​កីឡាករ​មាន​សិទ្ធ​ផល​ខ្ពស់​ទាំង​កីឡាករ គ្រូបង្វឹក និង​ចៅ​ក្រុម​អាជ្ញាកណ្តាល ដើម្បី​មានលទ្ធភាព​គ្រប់គ្រាន់ រួមគ្នា​សាង​ប្រវត្តិសាស្ត្រ​ថ្មីក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនា​ឆ្នាំ​២០២៣ និង​ការប្រកួត​អន្ដរជាតិ​ផ្សេងៗ​ទៀត។​​ឯកឧត្តម ជាម សុភា អគ្គលេខាធិការ​សហព័ន្ធ​បាន​បញ្ជាក់ថា ឆ្លងកាត់​ការរៀបចំ ៥​ថ្ងៃ​លើ​ប្រភេទ​កីឡា​វាយ​សីគឺ​បាន​ដំណើរការ​ដោយ​រលូន ពិសេស​គឺជា​ឱកាសល្អ​មួយ​សម្រាប់​កីឡាករ​-​កីឡាការិនី​វ័យក្មេង បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​ខកខាន​ចូលរួមដោយសារ​ការបោះ​ជំរំហ្វឹកហាត់​នៅ​ចិន។ អ្វីដែល​ពិសេសគឺ​ការអនុវត្ត​ការងារ​របស់​មន្ដ្រី​បច្ចេកទេស​រៀបចំ និង​ដឹកនាំ​ការប្រកួត​តែម្ដង។​ ​គួរ​បញ្ជាក់ថា កីឡា​វាយ​សីបានចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ដោយមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៤៩​នាក់មកពី ១១​ក្រសួង និង​រាជធានី​-​ខេត្ត។ ជា​លទ្ធផលគឺ​ក្រសួងមហាផ្ទៃដណ្ដើមបាន​មេដាយ​ច្រើនជាងគេគឺ​ឈ្នះ​មេដាយមាស ៣​គ្រឿង ខណៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុឈ្នះ​មេដាយមាស ២ និង​ប្រាក់ ៤ ឈរ​លេខ​២ និង​ខេត្តកណ្ដាលឈ្នះ​មេដាយមាស ២ ប្រាក់ ២ និង​សំរឹទ្ធ ២ ឈរ​លេខ​៣៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាករ​-​កីឡាការិនី​កា​រ៉ា​តេ​ឆ្នើម​ក្នុង​កីឡា​ជាតិ​អាច​មាន​ឱកាស​ជាប់​ជម្រើសជាតិ

2022/12/01 05:46:47 pm        81
​កីឡា​ជាតិ៖ កីឡាករ​-​កីឡាការិនី​កា​រ៉ា​តេ​ឆ្នើមៗ ដែល​ធ្វើ​បានល្អ​ក្នុងការ​ប្រកួត​កីឡា​ជាតិលើក​ទី​៣ អាច​នឹងមាន​ឱកាស​ជាប់​ជម្រើសជាតិ។ នេះ​បើ​យោងតាម​របាយការណ៍​គណៈកម្មការ​រៀបចំ​ការ​ប្រកួត លោក ដែក ភារៈ ដែលជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជាក្នុង​ពិធី​បិទ​ការប្រកួត ដែល​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា អនុប្រធាន​សហព័ន្ធកាលពី​ល្ងាច​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ម្សិលមិញ។​ ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​កីឡា​ជាតិ ថ្នាក់ដឹកនាំ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត បានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​ដំណើរការ​ដោយ​រលូន កំឡុង​ការប្រកួត​រយៈពេល ៤​ថ្ងៃ​កន្លងមក ពិសេស​គឺ​កម្រិត​បច្ចេកទេស​កីឡាករ​-​កីឡាការិនី​ចូលរួម​ភាគច្រើន​មានការ​រីកចម្រើន​ជាង​មុន ទាំង​លើ​ផ្នែក​កាតា និង​ប្រយុទ្ធ ហើយ​គណៈកម្មការ​រៀប​ចំ​បាន​សហការគ្នា​យ៉ាង​ល្អ ក្នុងការ​កាត់សេចក្ដី​ប្រកបដោយ​វី​ជ្ជា​ជីវៈ និង​យុត្ដិធម៌។​ ​តាមរយៈ​នេះ មន្ដ្រី​ជំនាញ​បានធ្វើការ​ស្នើសុំ​ថ្នាក់ដឹកនាំ​សហ​ព័ន្ធ ដើម្បី​ជ្រើសរើស​កីឡាករ​-​កីឡាការិនីដែលមាន​សមត្ថភាព និង​មាន​ឆន្ទៈ​ខ្ពស់ចូលរួម​ក្នុង​ជម្រើសជាតិ ពិសេស​ចូលរួម​ជាមួយ​វិញ្ញាសា​ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ស៊ី​ហ្គេម ដើម្បី​ត្រៀមលក្ខណៈ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ សម្រាប់​ការប្រកួត​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះនា​ឆ្នាំ​២០២៣។ ដូច្នេះ​នេះ​គឺជា​ឱកាសល្អ​មួយសម្រាប់​កីឡាករ​-​កីឡាការិនីដែល​ធ្វើ​បានល្អ​ក្នុងការ​ប្រកួត​កីឡា​ជាតិ​ឆ្នាំនេះ។​​សូមបញ្ជាក់ថា ការប្រកួត​កីឡា​កា​រ៉ា​តេក្នុង​កីឡា​ជាតិលើក​ទី​៣ នេះគឺមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១០២​នាក់មកពី ៦​ក្រសួង និង​រាជធានី​-​ខេត្ត ដែល​បានចាប់ផ្ដើម​ដំណើរការ​ប្រកួតកាលពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា នៅ​សាល​ដំបូលទូកនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ជា​លទ្ធផល​អត្ត​ពលិកម​ក​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដណ្ដើមបាន​មេដាយ​ច្រើនជាងគេមាន​មេដាយមាស ៧ ប្រាក់ ១ និង​សំរឹទ្ធ ៤ ខណៈ​ខេត្តកំពង់ស្ពឺឈរ​លេខ​២ ឈ្នះ​មេដាយមាស ២ ប្រាក់ ៤ និង​សំរឹទ្ធ ២ គ្រា​ដែល​ក្រសួងការពារជាតិឈរ​លេខ​៣ ឈ្នះ​មេដាយមាស ២ ប្រាក់ ២ និង​សំរឹទ្ធ ៥ និង​ក្រសួងមហាផ្ទៃឈ្នះ​មេដាយមាស ១ ប្រាក់ ២ និង​សំរឹទ្ធ ៣ ឈរ​លេខ​៤៕​អត្ថបទ លី ឈុន​ឡា​

ការត្រៀម​បានល្អ​របស់​ប្រដាល់​គុន​ខ្មែរធ្វើ​ឲ្យ​ដំណើរការ​ប្រកួត​កីឡា​ជាតិ​បញ្ចប់​ដោយ​ជោគជ័យ​

2022/12/01 05:33:16 pm        88
​កីឡា​ជាតិ​៖ ឯកឧត្តម តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ ដែល​ដំណើរការ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ ដោយសារ​ការត្រៀមខ្លួន​បាន​យ៉ាង​ល្អ​របស់​សហព័ន្ធ ទាំង​មន្ដ្រី​បច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម និង​កីឡាករ​-​កីឡាការិនី​ចូលរួម។​​ការបង្ហាញ​សុទិដ្ឋិនិយម​នេះ បន្ទាប់ពី​ប្រដាល់​គុន​ខ្មែរបាន​ដំណើរ​ការប្រកួត​ដោយ​ជោគជ័យ​ ក្នុង​ព្រឹត្តិការណ៍​ជាតិលើក​ទី​៣ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ បន្ទាប់ពី​ដំណើរការ​ប្រកួត​ជាង ១​សប្ដាហ៍​កន្លងមក នៅ​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្ដា​ត​ចាស់​)។​ ​ឯកឧត្តម​បន្ដថា ការប្រកួត​កីឡា​ជាតិ​នេះ​​គឺជា​ការផ្តល់​ឱកាស​ដ​ល់​កីឡាករ​-​កីឡាការិនី​បាន​បញ្ចេញ​ទេពកោសល្យ សមត្ថភាព ក៏ដូចជា​ការវាស់ស្ទង់​បច្ចេកទេស កីឡាករ-កីឡាការិនី​ម្នាក់ៗដែល​បាន​ហ្វឹកហាត់​កន្លងមក ដើម្បី​ត្រៀម​ឆ្ពោះទៅ​ប្រជែង​មេដាយ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ហើយក៏​ជាការ​ពង្រឹងសមត្ថភាព​មន្ដ្រី​បច្ចេកទេស​ត្រៀម​ដឹកនាំ និង​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ​ផងដែរ។​​ការ​ប្រ​កូត​កីឡាប្រដាល់​គុន​ខ្មែរនៃ​កីឡា​ជាតិលើក​ទី​៣ បានចាប់ផ្ដើម​ដំណើរការ​ប្រកួតកាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ដោយមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៧៤​នាក់មកពី ១៣​ក្រសួង និង​រាជធានី​-​ខេត្ត។ ចំពោះ​លទ្ធផល​បច្ចេកទេសគឺ​ក្រសួងការពារជាតិ​ឈរនៅ​ចំណាត់ថ្នាក់​លេខ​១ ដណ្តើមបាន​មេដាយ​សរុប ១០​គ្រឿងមាន​មេដាយមាស ៧ ប្រាក់​២ និង​សំរឹទ្ធ​១។ ចំណែក​ក្រសួងមហាផ្ទៃឈរ​លេខ​២ ដណ្ដើមបាន​មេដាយ​សរុប ៧​គ្រឿងមាន​មេដាយមាស​៤ ប្រាក់​១ និង​សំរឹទ្ធ​២ ខណៈ​លេខ​៣ ខេត្ត​កែបឈ្នះ​មេដាយប្រាក់​៣ និង​សំរឹទ្ធ ២៕​អត្ថបទ៖ លី ឈុន​ឡា​

មហាផ្ទៃ​ឈ្នះ​មេដាយមាស ៦​គ្រឿងលើ ៧​វិញ្ញាសា​ក្នុង​ការ​ប្រកួត​សូ​ហ្វ​តិ​ន្នី​ស​នៃ​កីឡា​ជាតិ​លើក​ទី​៣

2022/11/28 07:12:07 pm        184
​សូហ្វតិន្នីស៖ ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​សនៃ​កីឡា​ជាតិលើក​ទី​៣ បានបញ្ចប់​ដោយ​ជោគជ័យ ដោយ​ក្រុម​អត្ត​ព​លិ​ក​ក្រសួងមហាផ្ទៃ​ដណ្ដើមបាន​មេដាយមាស​ស្ទើរ​គ្រប់​វិញ្ញាសា ពោលគឺ​ឈ្នះ​មេដាយ​មាស ៦​គ្រឿងលើ ៧​វិញ្ញាសាឈរ​ចំណាត់ថ្នាក់​លេខ​១។​ ​យោង​តាម​របាយការណ៍​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ការប្រកួត​នេះ​មាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៨១​នាក់​មកពី ៧​ក្រសួង និង​ខេត្ត​ដែល​ធ្វើការ​ប្រកួត​រយៈពេល ៥​ថ្ងៃពីថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​២៧ ខែវិច្ឆិកានៅ​ទីលានកីឡា​សូ​ហ្វ​តិ​ន្នី​ស​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​។​ ​ជា​លទ្ធផល​ក្រសួងមហាផ្ទៃដណ្ដើមបាន​មេដាយ​ច្រើនជាងគេ រួមមាន​មេដាយមាស ៦ និង​សំរឹទ្ធ ១ ខណៈ​ខេត្ត​ត្បូងឃ្មុំឈ្នះ​មេដាយមាស ១ និង​សំរឹទ្ធ ២ ឈរ​លេខ​២។ រីឯ​ខេត្តកណ្ដាលឈ្នះ​មេដាយប្រាក់ ៣ និង​សំរឹទ្ធ ១ ឈរ​លេខ​៣, ក្រសួងការពារជាតិឈ្នះ​មេដាយប្រាក់ ២ ឈរ​លេខ​៤, ខេត្តកំពង់ស្ពឺឈ្នះ​មេដាយប្រាក់ ១ និង​សំរឹទ្ធ ២ ឈរ​លេខ​៥, ខេត្តព្រៃវែងឈ្នះ​មេដាយប្រាក់ ១ ឈរ​លេខ​៦ និង​ខេត្តកំពង់ឆ្នាំងឈ្នះ​មេដាយ​សំរឹទ្ធ ១ ឈរ​លេខ​៧។​​ឯកឧត្តម សរ សិទ្ធ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួល​ជួយ​ការងារ​ដឹកនាំ​អគ្គលេខាធិការដ្ឋាននៃ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ដំណើរការ​ប្រកួត​រយៈពេល ៥​ថ្ងៃ​កន្លងមក ហើយ​ឯកឧត្តម​បាន​ជំរុញ និង​លើកទឹកចិត្តថ្នាក់ដឹកនាំ មន្ដ្រី​បច្ចេកទេស និង​កីឡាករ​-​កីឡាការិនី​ទាំងអស់ត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ដំណើរ​ឆ្ពោះទៅរក​ភាពជោគជ័យនៃ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ៕ ​អត្ថបទ៖ លី ឈុន​ឡា

កីឡាជាតិ៖ កីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ចាប់ផ្ដើមដំណើរការប្រកួតរបស់ខ្លួននៅថ្ងៃនេះ

2022/11/26 07:05:22 pm        1062
ភ្នំពេញ៖ កីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ចាប់ផ្ដើមដំណើរការប្រកួតរបស់ខ្លួន​ នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើកទី៣ ដោយមានកីឡាករ ២៥រូប មកពី ៦ក្រសួង និងខេត្តចូលរួមប្រកួតលើ ៦​វិញ្ញាសា។ ការប្រកួតគ្រោងធ្វើឡើង ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

កីឡាជាតិ៖ កីឡាវាយកូនឃ្លីលើតុ ចាប់ផ្ដើមប្រកួតនៅថ្ងៃនេះ

2022/11/26 06:58:43 pm        1144
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ការប្រកួតកីឡាវាយកូនឃ្លីលើតុ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ក្នុងកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១។ផ្នែកកីឡាវាយកូនឃ្លីលើតុ (ជនមិនមានពិការភាព) មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៥៥នាក់ មកពី ៧រាជធានី-ខេត្ត ។ រីឯកីឡាវាយកូនឃ្លីលើតុជនពិការ មានប្រតិភូ គ្រូបង្វឹក និង​កីឡាករ-​កីឡាការិនីចូលរួមសរុប ២៥នាក់មកពី ៥រាជធានី-ខេត្ត។ សូមជម្រាបជូនថា ការប្រកួតកីឡាវាយកូនឃ្លីលើតុ រៀបចំធ្វើឡើងរយៈពេល ៤ថ្ងៃ ពីថ្ងៃទី២៦-២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ ។

កើត​នៅ​កាមេរូន​រស់នៅ​ស្វីស និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ឱ្យ​ស្វីស​យកឈ្នះ​កា​មេ​រូ​ន​នៅ World Cup

2022/11/25 09:07:19 pm        77
​បាល់ទាត់៖ ​ក្រុម​ស្វ៊ី​ស​បានចាប់ផ្តើម World Cup 2022 របស់ខ្លួន​ជាមួយនឹង​ជ័យជំនះ ១-០ លើ​ក្រុម​មកពី​ទ្វីបអាហ្វ្រិក​កា​មេ​រូ​ន ១-០ នៅក្នុង​ពូ​ល G​។ ​​គ្រាប់​បាល់​ជ័យជំនះ​របស់​ស្វ៊ី​ស​សម្រេចបាន​ដោយ​ខ្សែប្រយុទ្ធ Monaco, Breel Embolo នៅ​នាទី​ទី​៤៨ តែ​មិនមាន​ការអបអរសាទ​រ​គ្រាប់​បាល់​របស់ខ្លួន​ឡើយ​។ ​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​មាន​ដើម​កំណើត​នៅ​ទឹក​ដីកា​មេ​រូ​ន តែ​ក៏បាន​ផ្លាស់​មក​រស់នៅ​ទឹកដី​ស្វ៊ី​ស​តាំងពី​អាយុ ៦ឆ្នាំ​ជាមួយ​ក្រុមគ្រួសារ និង​ទទួលបាន​សញ្ជាតិ​ស្វ៊ី​ស​នៅ​ឆ្នាំ​២០១៤​។ ​នេះ​ជា​បី​ពិន្ទុ​ដ៏​មាន​សារសំខាន់​សម្រាប់​ស្វ៊ី​ស​នៅក្នុង​ពូ​ល G នេះ ខណៈដែល​គ្រូបង្វឹក​ស្វ៊ី​សលោក Murat Yakin ធ្លាប់បាន​ប្រាប់ Embolo មុន​ការប្រកួត​ថា​មិត្តភាព​គឺ​មិត្តភាព ​តែ​ការប្រកួត​ពួកគេ​គឺជា​គូប្រកួត​របស់​យើង ហើយ​ក្រោយ​ចប់​ការប្រកួត​លោក Yakin បានបង្ហាញ​អារម្មណ៍​រីករាយ​ដែល Embolo ធ្វើបាន​។​​ចំណែក​គ្រូបង្វឹក​កា​មេ​រូ​ន​លោក Rigobert Song បាន​និយាយ​ក្រោយ​ចប់​ការប្រកួត​ផងដែរ​ថា លោក​ចង់បាន Embolo មក​រួម​ក្រុម​ណាស់ តែ​ថ្វីបើ​ចាញ់​លោក​ពិត​ជាមាន​មោទនភាព​ចំពោះ Embolo និង​ចំពោះ​ប្រជាជន​កា​មេ​រូ​ន​ផងដែរ ចំពោះ​កាយវិការ​ដ៏​ល្អ និង​គួរឱ្យ​គោរព​របស់ Embolo នៅ​ចំពោះមុខ​អ្នកគាំទ្រ​ក្រុម​ទាំងសងខាង​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាជាតិ៖ ក្រុមបាល់បោះនារីក្រសួងសេដ្ឋកិច្ច ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ក្រោយឈ្នះខេត្តសៀមរាប

2022/11/25 08:40:40 pm        1549
ភ្នំពេញ៖ ក្រុមបាល់បោះនារីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយ​ឈ្នះ​ក្រុម​បាល់​បោះនារី​ខេត្តសៀមដែលជាម្ចាស់មេដាយមាស២០១៨ ក្នុងពិន្ទុ ៤៣ទល់នឹង៤១ ហើយ​ត្រូវ​ជួប​ក្រុម​បាល់បោះនារីក្រសួងមហាផ្ទៃ ដែលបានយកឈ្នះខេត្តត្បូងឃ្មុំ។ វគ្គផ្តាច់ព្រ័ត្រ​លេង​នៅ​ថ្ងៃ​ទី២៨ ខែវិច្ឆិកា ខាងមុខនេះ។

កូរ៉េ និង​អ៊ុយ​រូ​ហ្កា​យ​ចែក​ពិន្ទុ​គ្នា​ក្រោយ​ស្មើ ០-០ តែ​ជាការ​ប្រកួត​ជក់ចិត្ត

2022/11/25 07:42:06 pm        122
​បាល់ទាត់៖ ​គ្មាន​ក្រុម​ណា​អាច​បំប៉ោង​សំណាញ់​បានឡើយ​រវាង​ក្រុមបាល់ទាត់​កូរ៉េ និង​អ៊ុយ​រូ​ហ្កា​យ​នៃ​ជំនួប​ក្នុង​ពូ​ល H នៅ World Cup 2022 កាតា​។ ​​​ក្រោម​ក្រសែភ្នែក​ទស្ស​និជ​ន​ពេញ​កីឡដ្ឋាន Education City Stadium កូរ៉េ​ត្រូវបាន​អ៊ុយ​រូ​ហ្កា​យ​បិទ​ជាប់ បើទោះជា​បាន​បង្កើត​ឱកាស និង​គ្រប់គ្រង​បាល់​បាន​ច្រើនជាង​ក្រុម​ជើងឯក​ពិភពលោក​ ២​សម័យ​ក៏​ដោយ​។ ​ឱកាសល្អ​បំផុត​របស់​កូរ៉េ​គឺ Hwang Ui-jo មានឱកាស​ស៊ុត​នៅមុខ​ទី​របស់​អ៊ុយ​រូ​ហ្កា​យ​តែ​បាន​ត្រឹម​រំលងរ​បាទី មុនពេល​ដែល Diego Godin មានឱកាស​តែ​ត​ឱ្យ​អ៊ុយ​រូ​ហ្កា​យ​នាំមុខ​ដែរ​តែ​បុក​បង្គោល​ទី​។ ​វគ្គ​ទី២ ក្រុម​ទាំងពីរ​មានឱកាស​វាយ​សម្រុក​គ្នា​ទៅវិញទៅមក​ ហើយ​អ៊ុយ​រូ​ហ្កា​យ​ស្ទើ​តែ​រកបាន​គ្រាប់​នាំមុខ​ទៅហើយ ​តែ​ឱកាស​របស់​ខ្សែប្រយុទ្ធ Real Madrid, Federico Valverde ស៊ុត​ពី​ចំងាយ​បុក​បង្គោល​ទី​។​​ចុងក្រោយ​បំផុត​ខ្សែប្រយុទ្ធ Spurs, Heung-min Son មានឱកាស​ដែរ​តែ​ស៊ុត​មិន​ចំ​គោលដៅ​ ធ្វើឱ្យ​អ្នកគាំទ្រអ៊ុយ​រូ​ហ្កា​យ​ធូរទ្រូង​។ ​លទ្ធផល​នេះ​ធ្វើឱ្យ​ក្រុម​ទាំងពីរ​ចែក​ពិន្ទុ​គ្នា​មាន ១ពិន្ទុ​ដូចគ្នា​ឈរ​លេខ២ និង​លេខ៣ ខណៈ​ព័រ​ទុយ​ហ្កា​យ​មាន​បី​ពិន្ទុ​លើ​គេ​។ ​ប្រកួត​បន្ទាប់​ក្នុង​ពូ​ល H នេះកូរ៉េ​ត្រូវ​ជួប​ហ្កា​ណា ឯ​អ៊ុយ​រូ​ហ្កា​យ​ជួប​ព័រទុយហ្កាល់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Cristiano Ronaldo ក្លាយជា​កីឡា​ករទី១ ស៊ុត​បញ្ចូល​ទី​នៅ ៥ព្រឹត្តិការណ៍ World Cup ផ្សេងគ្នា

2022/11/25 07:09:04 pm        174
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ក្លាយជា​កីឡា​ករទី១ ដែល​ស៊ុត​បញ្ចូល​ទី​នៅ ៥ព្រឹត្តិការណ៍ World Cup ផ្សេងគ្នា​ស្របពេល​ដែល​ព័រទុយហ្កាល់​យកឈ្នះ​ហ្កា​ណា ៣-២ នៃ​ការប្រកួត​ដំបូង​ក្នុង​ពូ​ល H​។ ​​នេះ​ជាការ​ចូល​លេង​លើកដំបូង​សម្រាប់ Ronaldo បន្ទាប់ពី​មានរឿង​ចម្រូងចម្រាស​ជាមួយ​ក្លិប​បិសាច​ក្រហម Manchester United តាមរយៈ​ការធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​លោក Piers Morgan​។ ​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​នាំមុខ​នៅ​នាទី​ទី៦៥ ដែលជា​បាល់​ពិន័យ ១១ម៉ែត្រ​បន្ទាប់ពី​ការប្រកួត​វគ្គ​ទី១ គ្មាន​ក្រុម​ណា​ស៊ុត​បញ្ចូល​ទី​។ ​​Andre Ayew ៨នាទី​ក្រោយមក​ក៏​តាម​ស្មើ​វិញ​ឱ្យ​ហ្កា​ណា​ តែ​ព័រទុយហ្កាល់​ក៏​នាំមុខ​សាជាថ្មី​ដោយ Joao Felix មុនពេល​ដែល Rafael Leao ស៊ុត​ធានា​ជ័យជំនះ​នៅ​នាទី​ទី៨០​។ ​ហ្កា​ណា​ក៏​តាម​បាន​មួយ​គ្រាប់​វិញ​ដែរ​នៅ​ចុង​ម៉ោង​នាទី​ទី៨៩ ដោយ Osman Bukari​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ​ព័រទុយហ្កាល់​ទទួលបាន​បី​ពិន្ទុ​ឈរលើ​គេ​ក្នុង​ពូ​ល H នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ទីរបញ្ចកោណ នឹងវិនិយោគ ៤០០លានដុល្លារ ក្នុងការ​​រុក​រក​រ៉ែកម្ររបស់អូស្ត្រាលី
08/08/2026 06:08 PM
អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
08/08/2026 06:08 PM
សមាជិកព្រឹទ្ធសភាបក្ស​សាធារណរដ្ឋអនុម័ត​តែង​តាំង​លោក Todd Blanche ជារដ្ឋ​មន្ត្រី​យុត្តិធម៌អាមេរិក
08/08/2026 06:08 PM
ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ ធ្លាក់នៅជិតចំហេះ​ព្រៃរបស់អាមេរិក ដោយ​មាន​មនុស្ស ២នាក់​នៅ​ខាង​ក្នុង​
08/08/2026 06:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី
08/08/2026 05:08 PM
ជប៉ុន​សម្លឹងការចំណាយ​ការពារជាតិ​ខ្ពស់​បំផុត  ៥៦ពាន់​លាន​ដុល្លារ ​ស្រប​ពេល​​បារម្ភ​ពី​សន្តិសុខ​ក្នុង​តំបន់
08/08/2026 05:08 PM
កូរ៉េខាងត្បូងត្រៀមប្រឈម​នឹង​កម្ដៅ​ក្ដៅ​ខ្លាំង ខណៈជំងឺទាក់ទងនឹងកម្ដៅ​កើនឡើង
08/08/2026 05:08 PM
ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បំពេញ​ទស្សនកិច្ចនៅ​ស៊ែប៊ីដែលជាសម្ព័ន្ធមិត្តរុស្ស៊ី
08/08/2026 05:08 PM
ព្យុះទីហ្វុង Dolphin ធ្វើ​ឱ្យមាន​អ្នក​របួស​ ៥នាក់​ នៅ​ខេត្ត Okinawa របស់​​ជប៉ុន ខណៈ​ចិនបិទកំពង់ផែ មុន​ព្យុះទៅ​ដល់​
08/08/2026 04:08 PM
មេដឹកនាំ​កោះ​តៃវ៉ាន់ត្រួតពិនិត្យការហ្វឹកហ្វឺនវាយប្រហារតាមឆ្នេរសមុទ្រ អំឡុងសមយុទ្ធប្រចាំឆ្នាំ
08/08/2026 04:08 PM