UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន

ព័ត៌មានកីឡា

ជប៉ុន​វាយបក​តាម​ពីក្រោយ​យកឈ្នះ​អាល្លឺម៉ង់ ២​ទល់នឹង​១ ការប្រកួត​ World Cup 2022

2022/11/24 06:05:50 pm        247
​បាល់ទាត់៖ ​បន្ទាប់ពី​អារ៉ាប៊ីសាអ៊ូឌីត ក្រុមបាល់ទាត់​អាស៊ី​មួយទៀត​បានធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ គឺ​ក្រុម​សាមូរ៉ៃ​ជប៉ុនបាន​វាយបក​យកឈ្នះ​ក្រុម​ជើងឯក​ពិភពលោក ៤សម័យ​អាល្លឺម៉ង់ ២-១ នៅក្នុង​ពូ​ល E​។ ​​ការចាប់ផ្តើម​នៅក្នុង​វគ្គ​ទី១ គេ​ឃើញ​ពី​ការ​គ្រប់គ្រង និង​ការបង្កើត​ឱកាស​ជាច្រើន​របស់​ក្រុម​អាល្លឺម៉ង់​ រហូត​រកបាន​គ្រាប់​បាល់​នាំមុខ​ដែលជា​បាល់​ពិន័យ ១១ម៉ែត្រ​ធ្វើ​សំរេច​ដោយ​ខ្សែបម្រើ Manchester City, Ilkay Gundogan​។ ​​តែ​វគ្គ​ទី២ ស្ថានភាព​ខុសគ្នា​ដាច់​សម្រាប់​ក្រុម​ជប៉ុន​ដែល​បាន​ផ្លាស់ប្តូរ​ទម្រង់ និង​យុទ្ធសាស្ត្រ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Hajime Moriyasu ដែល​ឈានដល់​ការបង្កើតបាន​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​។ ​​កីឡាករ​បម្រុង​ពីរ​នាក់​គឺជា​អ្នក​រកបាន​គ្រាប់​តាម​ស្មើ និង​ជ័យជំនះ​គឺ Ritsu Doan នៅ​នាទី​ទី៧៥ និង Takuma Asano នាទី​ទី​៨៣​។ ​ប្រកួត​បន្ទាប់ជប៉ុន​ត្រូវ​ជួប​កូ​ស្តា​រី​ការ ខណៈ​អាល្លឺម៉ង់​ត្រូវ​ជួប​អេ​ស្ប៉ា​ញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡា​ជាតិ​៖ មហាផ្ទៃ​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ​លើ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ​ ITF

2022/11/24 05:34:54 pm        90
​​តេ​ក្វាន់​ដូ៖ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ ITF ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ បាន​បញ្ចប់​ដោយ​ជោគ​ជ័យ បន្ទាប់ពី​ដំណើរការ​ប្រកួត​រយៈពេល ៥​ថ្ងៃចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយ​ក្រសួងមហាផ្ទៃដណ្ដើមបាន​មេដាយ​ច្រើនជាងគេ រួមមាន​មេដាយ​មាស ១១ ប្រាក់ ៣ និង​សំរឹទ្ធ ៤​គ្រឿង។​ ​ពិធី​បិទ​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជា។ ការប្រកួត​នេះ​មាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៤៨​នាក់ដែល​ធ្វើការ​ប្រកួត​លើ ៤​ផ្នែក​ស្មើនឹង ២៨​វិញ្ញាសា។​ ​ជា​លទ្ធផល​បច្ចេកទេស ក្រៅពី​ក្រសួងមហាផ្ទៃ​ដែល​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ គឺ​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឈរ​លេខ​២ ឈ្នះ​មេដាយ​មាស ៧ ប្រាក់ ៨ និង​សំរឹទ្ធ ៤ ខណៈ​ខេត្ត​ប៉ៃលិនឈរ​លេខ​៣ ឈ្នះ​មេដាយមាស ២ ប្រាក់ ៤ និង​សំរឹទ្ធ ៤ ស្របពេល​ខេត្តតាកែវ​ឈរ​លេខ​៤ ឈ្នះ​មេដាយ​មាស ២​គ្រឿង​ និង​រាជធានី​ភ្នំពេញឈរ​លេខ​៥ ឈ្នះ​មេដាយមាស ១ និង​សំរឹទ្ធ ៤​គ្រឿង។​​ក្រោយ​បញ្ចប់​ការប្រកួត​ថ្នាក់ដឹកនាំ​សហព័ន្ធ បានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​ដំណើរ​ការប្រកួត ពិសេស​ការបង្ហាញ​សមត្ថភាព​របស់​កីឡាករ​-​កីឡាការិនី​រយៈពេល ៥​ថ្ងៃ​កន្លងមក​គឺមាន​ភាព​ស្វិត​ស្វាញ​ខ្លាំង សរ​បញ្ជាក់​ឲ្យ​ឃើញ​ភាព​រីកចម្រើន និង​ការត្រៀមខ្លួន​បាន​យ៉ាង​ល្អ​របស់​ក្រសួង និង​រាជធានី​-​ខេត្ត​ទាំងអស់ដែល​បាន​បញ្ចូល​កីឡាករ​-​កីឡាការិនី​មក​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ឆ្នាំ​២០២២ នេះ។​ ​ទោះបី​មិនមាន​វត្តមាន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ក៏ពិតមែន តែ​ថ្នាក់ដឹកនាំ​សហព័ន្ធ​បាន​ជំរុញ​ដល់​កីឡាករ​-​កីឡាការិនី​ត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​អន្ដរជាតិ​ផ្សេងៗ​ទៀត​នា​ពេល​ខាងមុខ ហើយ​ឈានទៅ​ដណ្ដើម​មេដាយ និង​កិត្តិយស​ជូន​ជាតិ ដូច​ប្រភេទ​កីឡា​ផ្សេងៗ​ទៀត​ដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ព្រៃវែង និង​កំពត​ឈ្នះ​មេដាយ​ច្រើនជាងគេ​លើ​កីឡាហែលទឹក​នៃ​កីឡា​ជាតិ និង​កីឡា​ជន​ពិការ​ជាតិ

2022/11/24 04:17:54 pm        315
​ហែលទឹក៖ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ក្រោម​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​កម្ពុជា បានបញ្ចប់​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ និង​កីឡា​ជនពិការ​ជាតិលើក​ទី​១ ដោយ​ជោគជ័យ ក្រោយ​ដំណើរ​ការប្រកួត ៤​ថ្ងៃពីថ្ងៃ​ទី​២០-២៣ ខែវិច្ឆិកានៅ​អាង​ហែល​ទឹកនៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ ​សម្រាប់​លទ្ធផល​នៃ​ការប្រកួត​កីឡាហែលទឹក​ (​មិន​ពិការភាព​) ក្នុងចំណោម ២៤​វិញ្ញាសាគឺ​អត្ត​ពលិកម​ក​ពី​ខេត្តព្រៃវែង ដណ្ដើមបាន​មេដាយ​ច្រើនជាងគេរួមមាន​មេដាយមាស ៧ ប្រាក់ ៥ និង​សំរឹទ្ធ ២ ស្របពេល​ក្រសួងមហាផ្ទៃឈរ​លេខ​២ ឈ្នះ​មេដាយមាស ៤ ប្រាក់ ៥ និង​សំរឹទ្ធ ៣ និង​រាជធានី​ភ្នំពេញឈរ​លេខ​៣ ឈ្នះ​មេដាយមាស ៤ ប្រាក់ ១ និង​សំរឹទ្ធ ១។​ ​រីឯ​ខេត្តកណ្ដាលឈរ​លេខ​៤ ឈ្នះ​មេដាយមាស ៣ ប្រាក់ ៣ និង​សំរឹទ្ធ ៤ គ្រា​ដែល​ខេត្តបាត់ដំបងឈរ​លេខ​៥ ឈ្នះ​មេដាយមាស ៣ ប្រាក់ ៣ និង​សំរឹទ្ធ ២។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុឈរ​លេខ​៦ ឈ្នះ​មេដាយមាស ២ ប្រាក់ ៣ និង​សំរឹទ្ធ ៧ និង​ខេត្តកោះកុងឈ្នះ​មេដាយមាស ១ ប្រាក់ ២ និង​សំរឹទ្ធ ១។​​ដោយឡែក​ការប្រកួត​កីឡា​ហែល​ជនពិការ​វិញ គឺ​ខេត្តកំពតដណ្ដើមបាន​មេដាយ​ច្រើនជាងគេក្នុងចំណោម ៩​វិញ្ញាសា ដោយ​ឈ្នះ​មេដាយមាស ៣ និង​ប្រាក់ ១ តាម​ពីក្រោយ​ដោយ​ខេត្តកំពង់ចាមឈ្នះ​មេដាយមាស ២ និង​សំរឹទ្ធ ៣។ ចំណែក​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ឆ្នាំងឈរ​លេខ​៣ និង​លេខ​៤ ឈ្នះ​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ១ ដូចគ្នា។ ឯ​ខេត្តកណ្ដាលឈរ​លេខ​៥ ឈ្នះ​មេដាយមាស ១ និង​សំរឹទ្ធ ២ និង​ខេត្ត​កែបឈ្នះ​មេដាយមាស ១ និង​សំរឹទ្ធ ១ ឈរ​លេខ​៦។​​លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ដំណើរ​ការប្រកួត​កីឡា​ជាតិ និង​កីឡា​ជនពិការ​ជាតិឆ្នាំ​២០២២ ទោះបី​ការដឹកនាំ និង​រៀបចំ​ការប្រកួត​ផ្នែក​ជនពិការ​នៅមាន​ចំណុច​ខ្វះខាត តែ​ជារួម ទាំង​បច្ចេកទេស​ប្រកួតប្រជែង​របស់​កីឡាករ​-​កីឡាការិនីគឺមាន​លក្ខណៈ​ល្អប្រសើរ។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់គឺ​ក្រុម​អត្ត​ពលិកម​ក​ពី​បណ្ដា​ខេត្ត ដណ្ដើមបាន​មេដាយ​ច្រើន​តែម្ដង។​ ​គួរ​បញ្ជាក់ថា មកទល់ពេលនេះមាន​កីឡា​មួយចំនួនបានបញ្ចប់​ការប្រកួត​ជា​បណ្ដើរៗ​ហើយ ខណៈ​កីឡា​មួយ​ចំ​នួ​យ​ធំនៅ​បន្ដ និង​ត្រៀម​ការប្រកួត​ជា​បន្ដបន្ទាប់​ទៀតរហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ៕ អត្ថបទ៖ លី ឈុន​ឡា

ឃីកបុកស៊ីង​បញ្ចប់​ការប្រកួត​កីឡា​ជាតិ​ដោយ​ជោគជ័យ ខណៈ​ក្រសួងមហាផ្ទៃ​ឈ្នះ​មេដាយ​ច្រើនជាងគេ

2022/11/24 04:14:17 pm        325
​ឃី​ក​បុក​ស៊ី​ង៖ ការប្រកួត​កីឡា​ឃី​ក​បុក​ស៊ី​ងនៃ​កីឡា​ជាតិលើក​ទី​៣ បានបញ្ចប់​ការប្រកួត​របស់ខ្លួន​ហើយ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល ៥​ថ្ងៃពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ ដោយ​ក្លិប​ក្រសួងមហាផ្ទៃដណ្ដើមបាន​មេដាយ​ច្រើនជាងគេសរុប ៩​គ្រឿង។​ ​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត​ឯកឧត្តម ហេង សុខឃ​ន ប្រធាន​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា បានចាត់ទុក​ការប្រកួត​កីឡា​ជាតិ​នេះគឺជា​ឱកាស​វាស់​ស្ទង់​សម្រាប់​មន្ដ្រី​បច្ចេកទេស​សហព័ន្ធ ក៏ដូចជា​កីឡាករ​-​កីឡាការិនីដើម្បី​ត្រៀម​ដំណើរ​​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួលបាន​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ។​ ​ឯកឧត្តម​បន្ដថា សមិទ្ធផល​ទទួលបាន​ក្នុងការ​ប្រកួត​នេះ ស្ដែងចេញ​ឲ្យ​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​កីឡាករ​-​កីឡាការិនីដែល​បាន​ខិតខំ​តស៊ូ​ហ្វឹកហាត់ និង​គោរព​វិន័យ។ សហព័ន្ធ​សង្ឃឹមថា បទពិសោធន៍​នៃ​ការរៀបចំ​ការប្រកួត​កីឡា​ជាតិ​នេះ នឹង​ជំរុញ​ការត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​កាន់តែ​ប្រសើរ​ថែមទៀត។​​សូមបញ្ជាក់ថា កីឡា​ឃី​ក​បុក​ស៊ី​ងបានរៀបចំ​ការប្រកួត​លើ ១២​វិញ្ញាសា។ ជា​លទ្ធផល​ក្លិប​ក្រសួងមហាផ្ទៃឈ្នះ​មេ​ដាយ​​ច្រើនជាងគេ រួមមាន​មេដាយមាស ៦ ប្រាក់​១ និង​សំរឹទ្ធ ២។ លេខ​២ ក្រសួងការពារជាតិដណ្ដើមបាន​មេដាយមាស ៥ និង​ប្រាក់ ១។ រីឯ​ខេត្តស្វាយរៀងឈរ​លេខ​៣ ឈ្នះ​មេដាយមាស ១ ប្រាក់ ៣ និង​សំរឹទ្ធ ២ និង​ខេត្តបាត់ដំបងឈរ​លេខ​៤ ឈ្នះ​មេដាយប្រាក់ ៤ និង​សំរឹទ្ធ ២៕ ​អត្ថបទ៖ លី ឈុន​ឡា

ថ្នាក់ដឹកនាំកីឡាវាយកូនបាល់ចាប់អារម្មណ៍វិញ្ញាសាឯកត្ដជនបុរស-នារីក្នុងការប្រកួតកីឡាជាតិ

2022/11/23 10:38:41 pm        632
​វាយ​កូន​បាល់៖ ការប្រកួត​កីឡា​វាយ​កូន​បាល់នៃ​កីឡា​ជាតិលើក​ទី​៣ បានបញ្ចប់​ហើយ ក្រោយ​ដំណើរ​ការប្រកួត ៥​ថ្ងៃ ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​លោក ជា ពៅ អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​ចាប់អារម្មណ៍​វិញ្ញាសា​ឯកត្តជន​បុរស​-​នារី ដែល​កីឡាករ​-​កីឡាការិនី​កម្ពុជាសុទ្ធតែ​ធ្វើបាន​ល្អ។​ ​ថ្លែង​ក្រោយ​បិទ​ការប្រកួត​លោក ជា ពៅ បាន​បញ្ជាក់ថា គ្រប់​វិញ្ញាសា​កីឡាករ​-​កីឡាការិនី​សុទ្ធតែ​ធ្វើ​បានល្អ ពិសេស​វិញ្ញាសា​ឯកត្តជន​ទាំង​បុរស និង​នារី ដោយ​លោក​កត់សម្គាល់​ឃើញថា កម្រិត​បច្ចេកទេស​រប​ស់​កីឡាករ​-​កីឡាការិនី​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែលជា​ក្ដីសង្ឃឹម​សម្រាប់​ត្រៀម​ការប្រកួត​អន្ដរជាតិ​នាពេលខាងមុខ ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង។​​​សម្រាប់​លទ្ធផល​បច្ចេកទេស​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់នៃ​កីឡា​ជាតិលើក​ទី​៣ ក្នុងចំណោម ៤​វិញ្ញាសាគឺ​ខេត្តសៀមរាបដណ្ដើមបាន​មេដាយ​ច្រើនជាងគេ រួមមាន​មេដាយមាស ២ ប្រាក់ ១ និង​សំរឹទ្ធ ១ ខណៈ​ក្រសួងការពារជាតិ ឈរ​លេខ​២ ឈ្នះ​មេដាយមាស ១ ប្រាក់ ២ និង​សំរឹទ្ធ ១ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុឈ្នះ​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ២ ឈរ​លេខ​រៀង​ទី​៣៕ អត្ថបទ៖ លី ឈុន​ឡាទស្សនការរូបភាព នៃការប្រកួត៖

Lydia Ko គ្រង​ជើងឯក​វាយកូនគោល CME Group Tour និង​ជា​ពាន LPGA លើក​ទី​១៩ ក្នុង​អាជីព​

2022/11/21 10:24:53 pm        91
​វាយកូនគោល៖ ​កីឡាការិនី​ Lydia Ko បាន​ប្រជែង​ឈ្នះ​ជើង​ឯកនៃ​ព្រឹត្តិការណ៍​វាយកូនគោល​កម្មវិធី CME Group Tour ដែលជា​ជើងឯក​នៅក្នុង​ក្របខណ្ឌ LPGA Tour លើក​ទី១៩ ក្នុង​អាជីព​។ ​​កីឡាការិនី​សញ្ជាតិ​នូ​វែ​ហ្សេឡង់​រូបនេះ​ធ្វើបាន​សរុប ១៧អាន់​ឌើ​ផា​ក្នុង​ការប្រកួត​ដែល​រៀបចំ​នៅ​រដ្ឋ Florida សហរដ្ឋ​អាមេរិក​នេះ ដោយបាន​យកឈ្នះ​អ្នក​លេខ២ កីឡាការិនី​អៀក​ឡង់ Leona Maguire ២ស្ត្រូ​កដើម្បី​ក្លាយជា​កីឡាការិនី​ឆ្នើម​បំផុត​របស់ LPGA ប្រចាំឆ្នាំ​។ ​ជើងឯក​ពានរង្វាន់ CME Group នេះ Lydia Ko ទទួលបាន​ប្រាក់រ​ង្វាន់ ២លាន​ដុល្លារ​អាមេរិក​។ ​លេខ៣ ក្នុងការ​ប្រកួត​បាន​ទៅ​កីឡាការិនី​ស៊ុយអែត Anna Nordqvist ដោយ​ធ្វើបាន​សរុប ១៤អាន់​ឌើ​ផា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Novak Djokovic លើក​ពាន ATP Finals តាម​ស្មើ​កំណត់ត្រា Federer

2022/11/21 09:52:04 pm        76
​វាយកូនបាល់៖ ​អតីត​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Novak Djokovic បាន​ក្លាយជា​ម្ចាស់​ជើងឯក ATP Finals ក្រោយ​យកឈ្នះ Casper Ruud នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​តាម​ស្មើ​កំណត់ត្រា​របស់ Roger Federer​។ ​​កីឡាករ​ស៊ែ​ប​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​យកឈ្នះ​កីឡាករ​ន័​រវេ​ស Casper Ruud ដោយ​លទ្ធផល ៧-៥ និង ៦-៣ នៅ​ទីក្រុង Turin ប្រទេស​អ៊ីតាលី​ម្សិលមិញ​នេះ​។ ​ជ័យជំនះ​នៅក្នុង​កម្មវិធី​ចុងក្រោយ​របស់ ATP ប្រចាំឆ្នាំ​មួយ​នេះ​គឺជា​ជើងឯក ATP Finals លើកដំបូង​រាប់​ពី​ឆ្នាំ២០១៥ សំរាប់ Novak Djokovic និង​ជា​ពាន ATP Finals លើក​ទី៦ ក្នុង​អាជីព​ដូចគ្នា​នឹង​កីឡាករ​ស្វីស Roger Federer ដែល​ចូលនិវត្តន៍​ទៅហើយ​។ ​ជ័យជំនះ​នេះដែរ Djokovic បានទទួល​ប្រាក់រង្វាន់​ដល់​ទៅជិត ៤លាន​ដុល្លារ​តាមរយៈ​ការ​ឈ្នះ​ពាន​ ហើយមិនដែល​ចាញ់​ក្នុង​កម្មវិធី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Jon Rahm ឈ្នះ​ការប្រកួត DP World Tour នៅ​ឌូ​បៃ ​តែ McIlroy បញ្ចប់​ឆ្នាំ​ជា​កីឡា​ករលេខ ១ នៅ​អឺរ៉ុប​

2022/11/21 09:38:12 pm        81
​វាយកូនគោល​៖ ​កីឡាករ​វាយកូនគោល​អៀក​ឡង់​ខាងជើង Rory McIlroy បានបញ្ចប់​រដូវ​កាល ២០២២ ជា​កីឡា​ករលេខ ១ ប្រចាំ​ទ្វីបអឺរ៉ុប បើទោះបីជា​កីឡាករ​អេ​ស្ប៉ា​ញ Jon Rahm គ្រង​ជើងឯក​ព្រឹត្តិការណ៍​វាយកូនគោល DP World Tour Championship នៅ​ទីក្រុង​ឌូ​បៃ​ប្រទេស​អារ៉ាប់​រួម​ក្តី​។​​Jon Rahm ធ្វើបាន ៥អាន់​ឌើ​ផានៅ​ថ្ងៃ​ចុងក្រោយ ​និង​សរុប​រួម ២០អាន់​ឌើ​ផាយកឈ្នះ​អ្នក​លេខ២ កីឡាករ​អង់គ្លេស Tyrrell Hatton និង​កីឡាករ​ស៊ុយអែត Alex Noren ២ស្ត្រូ​ក​។ ​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Rory McIlroy បានបញ្ចប់​ការប្រកួត​នៅ​ឌូ​បៃ​នេះ​ចំណាត់ថ្នាក់​លេខ៤ ធ្វើបានសរុប ១៧អាន់​ឌើ​ផា បន្ទាប់​ពីថ្ងៃ​ចុងក្រោយ​ធ្វើបាន ៤អាន់​ឌើ​ផា​។ ​Rory McIlroy បាន​ក្លាយជា​កីឡាករ​វាយកូនគោល​ទី២ ប៉ុណ្ណោះ​ដែល​ឈ្នះ​ទាំង​ជើងឯក FedEx Cup និង Race to Dubai នេះ​ក្នុង​រដូវ​កាល​តែមួយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Mark Allen គ្រង​ជើងឯក​ស្នូកឃ័រ​ពានរង្វាន់ UK Championship ក្រោយ​ឈ្នះ Ding Junhui

2022/11/21 06:52:25 pm        83
​ស្នូកឃ័រ​៖ កីឡាករ​ស្នូកឃ័រ​អៀក​ឡ​ង់​ខាងជើង Mark Allen បានធ្វើការ​វាយបក​មិនគួរ​ឱ្យ​ជឿ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​យកឈ្នះកីឡាករ​ចិន Ding Junhui ដើម្បី​គ្រង​ជើងឯក UK Championship ជា​លើកដំបូង​ក្នុង​អាជីព​។​​កីឡាករ​វ័យ ៣៥ឆ្នាំ Ding Junhui ធ្វើបាន​យ៉ាង​ល្អ​ក្នុងដំណាក់កាល ៧ហ្វ្រេ​ម​ដំបូង​តាមរយៈ​ការ​វាយ​មួយ​ឈើបាន​លើសពី ១០០ពិន្ទុ​ដល់​ទៅ ៣លើក​ដើម្បី​នាំមុខ ៦-១ហ្វ្រេ​ម​។ ​យ៉ាងណាក្តី Mark Allen បានធ្វើការ​វាយបក​យ៉ាង​អស្ចារ្យ​នៅ​ដំណាក់កាល​ទី២ តាមរយៈ​ការយក​ឈ្នះ ៦ហ្វ្រេ​ម​ជាប់​គ្នា​ធ្វើឱ្យ​ការប្រកួត​វិល​មក​ប្រដេញ​គ្នា​វិញ​។ ​​Ding Junhui ព្យាយាម​ត្រលប់​មកវិញ​ដែរ​ដោយ​យកឈ្នះ​នៅ​ហ្វ្រេ​ម​ទី១៥ ដោយ​វាយ​បាន ១០៥ពិន្ទុ​ តែ Allen យកឈ្នះ​ហ្វ្រេ​ម​ទី១៧ ដើម្បី​យកឈ្នះ​ការប្រកួត​ដោយ​លទ្ធផល​សរុប ១០-៧ហ្វ្រេ​ម​។ ​នេះ​ជាការ​ប្រកួត​ដែល​ប្រើពេល​យូរ​បំផុត​មួយ​នៅ​ពានរង្វាន់ UK Championship នេះ​ក្នុង​រយៈពេល ៤៥ឆ្នាំ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គុន​ល្បុក្កតោ​កម្ពុជា​ឈ្នះ​មេដាយ ៥​គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​យុទ្ធសិល្ប៍​ក្បាច់គុន​ពិភពលោក​នៅ​កូរ៉េ​

2022/11/21 06:42:47 pm        327
​ល្បុក្កតោ៖ ក្រុម​កីឡាករ​-​កីឡាការិនី​គុន​ល្បុក្កតោ​កម្ពុជាបានឈ្នះ​មេដាយ​ចំនួន ៥​គ្រឿងរួមមាន​មេដាយមាស ១ និង​ប្រាក់ ៤ នៅក្នុង​ការប្រកួត​កីឡា​យុទ្ធសិល្ប៍​ក្បាច់គុន​ពិភពលោក​ប្រចាំឆ្នាំ​២០២២ (International martial arts contest 2022) កាលពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា​កន្លងទៅនៅ​សាធារណរដ្ឋ​កូរ៉េ។​ ​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជាបាន​ឲ្យ​ដឹងថា ឆ្នាំនេះសម្ព័ន្ធ​កីឡា​យុទ្ធសិល្ប៍​ពិភព​លោក ​(world martial art union) បានសម្រេច​រៀបចំ​ការ​ប្រកួត​ផ្ទាល់​ឡើងវិញ ក្រោយ​ស្ងប់ស្ងាត់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ បន្ទាប់ពី​រៀបចំ​ការប្រកួត​តាម Online កាលពី​ឆ្នាំ​២០២១ កន្លងទៅ។ ការប្រកួត​នេះ​មាន ១០​ប្រទេស​ចូលរួម រួមមាន​កម្ពុជា អូ​បេ​គី​ស្ថាន វៀតណាម ឡាវ សិង្ហ​បុរី ឥណ្ឌា ហ្គា​ណា ហ្វីលីពីន អ៊ីរ៉ង់ និង​ម្ចាស់ផ្ទះ​កូរ៉េ។ កម្ពុជាបា​ន​បញ្ជូន​អត្ត​ព​លិ​ក ១០​ចូលរួម ក្នុងនោះ​មាន​គ្រូដឹកនាំ ២​រូប តាមរយៈ​ការឧបត្ថម្ភ​គាំទ្រ​របស់​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)។​​ជា​លទ្ធផល​ក​ការប្រកួត​ក្រុមកីឡា​គុន​ល្បុក្កតោ​កម្ពុជា ដណ្ដើមបាន​មេដាយ ៥​គ្រឿងរួមមាន​៖ កីឡាការិនី ពិធី ច័ន្ទ​ឆវី ឈ្នះ​មេដាយមាស ១ លើ​វិញ្ញាសា​ទ្វារ​មេគុន​អាវុធ។ រីឯ​មេដាយប្រាក់ ៤​គ្រឿង​ទៀតដណ្ដើមបាន​លើ​វិញ្ញាសា​ទ្វារ​មេគុន​អាវុធ​, វិញ្ញាសា​ទ្វារ​មេគុន​ដៃ​ក្រុម​, វិញ្ញាសា​ទ្វារ​មេគុន​អាវុធ​ក្រុម និង​វិញ្ញាសា​សម្ដែង​ជា​ក្រុម។​ ​តាមរយៈ​លទ្ធផល​នេះ ត្រូវបាន​លោក អ៊ួ តារា ចាត់ទុកជា​ពន្លឺ​ថ្មី​មួយសម្រាប់​កីឡាករ​-​កីឡាការិនី​គុន​ល្បុក្កតោ​កម្ពុជា ដែល​ធ្វើ​បានល្អ​ក្នុងការ​ប្រកួត​លក្ខណៈ​អន្ដរជាតិ មុន​ឈានដល់​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ៕អត្ថបទ៖ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញសម្ពោធអគារសិក្សាថ្មី ២ខ្នង នៅខេត្តតាកែវ ដែលជាអំណោយរបស់សម្តេចធិបតី
08/09/2026 11:08 AM
បេក្ខជនមកពិនិត្យលេខបន្ទប់ លេខតុ មុនការប្រឡងបាកើឌុបចាប់ផ្ដើមទី ១០សីហា ស្អែកនេះ
08/09/2026 11:08 AM
ឯកឧត្តម គន់ គីម នឹងលើកគម្រោងជួយជួសជុលផ្ទះអតីតយុទ្ធជនទ្រុឌទ្រោម ក្នុងខេត្តរតនគិរី
08/09/2026 10:08 AM
មន្ទីរបញ្ចកោណ នឹងវិនិយោគ ៤០០លានដុល្លារ ក្នុងការ​​រុក​រក​រ៉ែកម្ររបស់អូស្ត្រាលី
08/08/2026 06:08 PM
អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
08/08/2026 06:08 PM
សមាជិកព្រឹទ្ធសភាបក្ស​សាធារណរដ្ឋអនុម័ត​តែង​តាំង​លោក Todd Blanche ជារដ្ឋ​មន្ត្រី​យុត្តិធម៌អាមេរិក
08/08/2026 06:08 PM
ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ ធ្លាក់នៅជិតចំហេះ​ព្រៃរបស់អាមេរិក ដោយ​មាន​មនុស្ស ២នាក់​នៅ​ខាង​ក្នុង​
08/08/2026 06:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី
08/08/2026 05:08 PM
ជប៉ុន​សម្លឹងការចំណាយ​ការពារជាតិ​ខ្ពស់​បំផុត  ៥៦ពាន់​លាន​ដុល្លារ ​ស្រប​ពេល​​បារម្ភ​ពី​សន្តិសុខ​ក្នុង​តំបន់
08/08/2026 05:08 PM
កូរ៉េខាងត្បូងត្រៀមប្រឈម​នឹង​កម្ដៅ​ក្ដៅ​ខ្លាំង ខណៈជំងឺទាក់ទងនឹងកម្ដៅ​កើនឡើង
08/08/2026 05:08 PM