ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

គុន​ល្បុក្កតោ​កម្ពុជា​ឈ្នះ​មេដាយ ៥​គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​យុទ្ធសិល្ប៍​ក្បាច់គុន​ពិភពលោក​នៅ​កូរ៉េ​

2022/11/21 06:42:47 pm        327
​ល្បុក្កតោ៖ ក្រុម​កីឡាករ​-​កីឡាការិនី​គុន​ល្បុក្កតោ​កម្ពុជាបានឈ្នះ​មេដាយ​ចំនួន ៥​គ្រឿងរួមមាន​មេដាយមាស ១ និង​ប្រាក់ ៤ នៅក្នុង​ការប្រកួត​កីឡា​យុទ្ធសិល្ប៍​ក្បាច់គុន​ពិភពលោក​ប្រចាំឆ្នាំ​២០២២ (International martial arts contest 2022) កាលពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា​កន្លងទៅនៅ​សាធារណរដ្ឋ​កូរ៉េ។​ ​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជាបាន​ឲ្យ​ដឹងថា ឆ្នាំនេះសម្ព័ន្ធ​កីឡា​យុទ្ធសិល្ប៍​ពិភព​លោក ​(world martial art union) បានសម្រេច​រៀបចំ​ការ​ប្រកួត​ផ្ទាល់​ឡើងវិញ ក្រោយ​ស្ងប់ស្ងាត់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ បន្ទាប់ពី​រៀបចំ​ការប្រកួត​តាម Online កាលពី​ឆ្នាំ​២០២១ កន្លងទៅ។ ការប្រកួត​នេះ​មាន ១០​ប្រទេស​ចូលរួម រួមមាន​កម្ពុជា អូ​បេ​គី​ស្ថាន វៀតណាម ឡាវ សិង្ហ​បុរី ឥណ្ឌា ហ្គា​ណា ហ្វីលីពីន អ៊ីរ៉ង់ និង​ម្ចាស់ផ្ទះ​កូរ៉េ។ កម្ពុជាបា​ន​បញ្ជូន​អត្ត​ព​លិ​ក ១០​ចូលរួម ក្នុងនោះ​មាន​គ្រូដឹកនាំ ២​រូប តាមរយៈ​ការឧបត្ថម្ភ​គាំទ្រ​របស់​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)។​​ជា​លទ្ធផល​ក​ការប្រកួត​ក្រុមកីឡា​គុន​ល្បុក្កតោ​កម្ពុជា ដណ្ដើមបាន​មេដាយ ៥​គ្រឿងរួមមាន​៖ កីឡាការិនី ពិធី ច័ន្ទ​ឆវី ឈ្នះ​មេដាយមាស ១ លើ​វិញ្ញាសា​ទ្វារ​មេគុន​អាវុធ។ រីឯ​មេដាយប្រាក់ ៤​គ្រឿង​ទៀតដណ្ដើមបាន​លើ​វិញ្ញាសា​ទ្វារ​មេគុន​អាវុធ​, វិញ្ញាសា​ទ្វារ​មេគុន​ដៃ​ក្រុម​, វិញ្ញាសា​ទ្វារ​មេគុន​អាវុធ​ក្រុម និង​វិញ្ញាសា​សម្ដែង​ជា​ក្រុម។​ ​តាមរយៈ​លទ្ធផល​នេះ ត្រូវបាន​លោក អ៊ួ តារា ចាត់ទុកជា​ពន្លឺ​ថ្មី​មួយសម្រាប់​កីឡាករ​-​កីឡាការិនី​គុន​ល្បុក្កតោ​កម្ពុជា ដែល​ធ្វើ​បានល្អ​ក្នុងការ​ប្រកួត​លក្ខណៈ​អន្ដរជាតិ មុន​ឈានដល់​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ៕អត្ថបទ៖ លី ឈុនឡា

ជើងឯក​ពិភពលោក Max Verstappen ឈ្នះ​ការប្រកួត​បិទ​រដូវ​កាល F1 នៅ​អារ៉ាប់​រួម

2022/11/21 06:02:18 pm        106
​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត F1 ហូ​ឡង់ Max Verstappen ដែលជា​ជើងឯក​ពិភពលោក​ទៅហើយនោះ បាន​ប្រជែង​ឈ្នះ​ការប្រកួត​នៅ​ទីលាន​បិទ​រដូវ​កាល ២០២២ នៅ Abu Dhabi អារ៉ាប់​រួម​។ ​​នេះ​ជា​ជ័យជំនះ​ទីលាន​ទី ១៥ ក្នុង​រដូវ​កាល ២០២២ នេះ ដើម្បី​ពន្លាត​កំណត់ត្រា​ឈ្នះ​ច្រើន​ទីលាន​បំផុត​ក្នុង​មួយ​រដូវ​កាល​។ ​​ចំណែកឯ​ការ​ប្រជែង​ចំណាត់ថ្នាក់​លេខ២ ក្នុង​តារាង​ជើងឯក​ពិភពលោក​កីឡាករ​ម៉ូ​ណា​កូរ​បស់ Ferrari, Charles Leclerc ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ២ នៅ Abu Dhabi នេះ ខណៈ​គូប្រជែង​កីឡាករ​ម៉ិ​ក​ស៊ិ​ក Sergio Perez បាន​ត្រឹម​ចំនាត់ថ្នាក់​លេខ៣​។ ​​មានន័យថា Charles Leclerc បិទ​បញ្ចប់​រដូវ​កាល​ជា​ជើងឯក​រង​ពីលើ Sergio Perez ត្រឹម ៣ពិន្ទុ​។​​ជាមួយគ្នា​នោះដែរ​ជើងឯក​ពិភពលោក ៤សម័យ Sebastian Vettel បាន​បិទ​បញ្ចប់​អាជីព F1 របស់ខ្លួន​ជាមួយនឹង​ការខកចិត្ត​ដោយបាន​ត្រឹម​ចំណាត់ថ្នាក់​លេខ ១០ នៅ Abu Dhabi នេះ​បន្ទាប់ពី​ជើងឯក ៧សម័យ Lewis Hamilton បាន​ដើរ​ចេញពី​ការប្រកួត​នៅពេល​សល់ ៤ជុំ​ទៀត​ចប់​។ ​​Lewis Hamilton របស់​ក្រុម Mercedes បាន​បិទ​បញ្ចប់​រដូវ​កាល ២០២២ របស់ខ្លួន​ដោយ​មិន​ឈ្នះ​មួយ​ទីលាន​ណា​សោះ​ជា​លើកដំបូង​ក្នុង​អាជីព​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កាតា​ក្លាយជា​ក្រុម​ម្ចាស់ផ្ទះ World Cup ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ចាញ់​ថ្ងៃ​បើកឆាក

2022/11/21 05:41:23 pm        133
​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​កាតា​បាន​ក្លាយជា​ក្រុមទី១ ដែល​បរាជ័យ​ថ្ងៃ​បើកឆាក​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភព​លោក FIFA World Cup បន្ទាប់ពី​ចាញ់​អេ​ក្វា​ដ័​រ ២-០​។ ​​ខ្សែប្រយុទ្ធ Fenerbahce, Enner Valencia រកបាន​ពីរ​គ្រាប់​ម្នាក់​ឯង​តាំងពី​វគ្គ​ទី១ ឱ្យ​អេ​ក្វា​ដ័​រ​យកឈ្នះ​នៅ​ទឹកដី​កាតា​។ ​​Valencia ក៏បាន​ក្លាយជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ ច្រើនជាងគេ​ឱ្យ​ក្រុម​ជម្រើសជាតិ​អេ​ក្វា​ដ័​រ​ផងដែរ​។ ​គ្រូបង្វឹក​ក្រុម​កាតា​លោក Felix Sanchez មិនមាន​អ្វី​ដោះសារ​ឡើយ​ ក្រោយ​ចាញ់​ក្រុម​អេ​ក្វា​ដ័​រ​ថ្ងៃ​បើកឆាក World Cup 2022 ដោយ​លទ្ធផល ២-០ នេះ​ដោយ​ថា ក្រុម​របស់លោក​ធ្វើ​មិនបាន​ល្អ ធ្វើ​មិនបាន​តាម​អ្វីដែល​គ្រោងទុក ហើយ​លោក​មើលឃើញថា កីឡាករ​ក្នុង​ក្រុម​មាន​ភាពភ័យខ្លាច និង​ដាក់ខ្លួន​ឱ្យមាន​សំពាធ​ខ្លាំងពេក​។ ​លោក Sanchez បន្តថា​បរាជ័យ​នេះ ក្រុម​របស់លោក​មានកំ​ហុ​ស​ជាច្រើន​ដែល​ត្រូវ​កែប្រែ​សម្រាប់​ប្រកួត​បន្ទាប់​។​កាតា​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ជើងឯក​ទ្វីបអាហ្វ្រិក​នៅ​ថ្ងៃ​សុក្រ​នេះ ដែល​នឹង​ជាការ​ប្រកួត​កាន់តែ​លំបាក​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​។ ​ក្រៅពី​ជា​ម្ចាស់ផ្ទះ​ដែល​ចាញ់​ប្រកួត​ថ្ងៃ​បើកឆាក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ World Cup កាតា​ក៏​ប្រឈម​ក្លាយជា​ក្រុម​ម្ចាស់ផ្ទះ​ទី៤ ដែល​ធ្លាក់​ក្នុង​វគ្គ​វិលជុំ​ក្នុង​ពូ​ល​ផងដែរ​បន្ទាប់ពីស្វី​ស​នៅ​ឆ្នាំ១៩៥៤, ស៊ី​លីនៅឆ្នាំ១៩៦២ និងអាហ្វ្រិក​ខាងត្បូង​នៅឆ្នាំ២០១០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុមកីឡា​ការិនី​កា​រ៉ា​តេ​កម្ពុជា​ឈ្នះ​មេដាយ​សំរឹទ្ធ​ជើងឯក​ពិភពលោក​នៅ​ឥណ្ឌូនេស៊ី

2022/11/21 05:21:48 pm        89
​​កា​រ៉ា​តេ៖ ក្រុមកីឡា​កា​រ៉ា​តេជ​ម្រើ​ស​ជាតិ​កម្ពុជាដណ្ដើមបាន​មេដាយ​សំរឹទ្ធ ១​គ្រឿងក្នុងការ​ប្រកួត​ជើងឯក​កា​រ៉ា​តេ​ពិភព​លោក​ WKF Championship Series A 2022 ​លើ​វិញ្ញាសា​តា​កា​ក្រុម នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា​ចុង​សប្ដាហ៍​កន្លងទៅ។​ ​មេដាយ​សំរឹទ្ធ ដែល​ក្រុមកីឡា​កា​រ៉ា​តេ​កម្ពុជាទទួលបាន​នៅ​ថ្ងៃ​ចុងក្រោយ នៃ​ព្រឹត្តិការណ៍​ពិភពលោក​នេះគឺ​ដណ្ដើមបាន​លើ​វិញ្ញាសា​កាតា​ក្រុម​នារី រួមមាន​កីឡាការិនី​  ​ថា​ត ឆេង​ហ័ង​, ​ពុទ្ធា ស្រី​ណុ​ច និង​កីឡាការិនី អូន ស្រី​ដា​។ គួរ​​ដឹង​ថា កម្ពុជាបា​នប​ញ្ចូ​ន​ប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​ក ១៧​រូបចូលរួម​ប្រកួត​ជើងឯក​កា​រ៉ា​តេ​ពិភពលោក នៅ​ទីក្រុង​ហ្សា​កាតាចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២ ហើយ​សហព័ន្ធ​បានចាត់ទុក​បេសកកម្ម​នេះគឺជា​ឱកាស​មួយ​ដ៏​ល្អ សម្រាប់​កីឡាករ​-​កីឡាការិនី​កម្ពុជាធ្វើការ​ប្រកួតប្រជែង វាស់​ស្ទង់ និង​ដកស្រង់​បច្ចេកទេស ក្នុងន័យ​ស្វែងរក​ជ័យជម្នះ​ផង និង​បង្កើត​សមត្ថភាព​ផង ដើម្បី​សម្រួច​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា៕ ​អត្ថបទ៖ លី ឈុន​ឡា

World Cup 2022 នៅ​កាតា​ជា World Cup ដែល​លក់​សំបុត្រ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​

2022/11/18 10:30:37 pm        108
​បាល់ទាត់៖ ​អ្នកគាំទ្រ​ដែល​នឹងចូលរួម​ទស្សនា​ការប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​ប្រទេស​កាតា​នឹងត្រូវ​ចំណាយលុយ​លើ​សំបុត្រ​ចូលរួម​ទស្សនាដែលមាន​តម្លៃ​ថ្លៃ​ជាង World Cup 2018 នៅ​រុស្ស៊ី​ដល់​ទៅជិត ៤០%​។ ​បើតាម​ការសិក្សា និង​ប្រមូល​ទិន្នន័យ​ជុំវិញ​តម្លៃ​សំបុត្រ​ដែល​ត្រូវបាន​លក់​ចេញ​ឱ្យដឹងថា តម្លៃ​សំបុត្រ​ជា​មធ្យម​នៅ​កាតា​គឺ ២៨៦ផោន តែបើ​ប្រៀបធៀប​នឹង World Cup នៅ​រុស្ស៊ី​មាន​ត្រឹម ២១៤ផោន នេះ​បើតាម​ការសិក្សា​ដោយ Keller Sports​។​ ​សំបុត្រ World Cup នៅ​កាតា​មានតម្លៃ​ថ្លៃ​បំផុត​បើ​ប្រៀង​ធៀង​នឹង World Cup នៅ​ប្រទេស​ផ្សេង​នាពេល​កន្លងមក​ក្នុង​រយៈពេល ២០ឆ្នាំ​ចុង​ក្រោយនេះ​។ ​បើ​គិតតែ​វគ្គ​ផ្តាច់ព្រ័ត្រ តម្លៃ​សំបុត្រ​គឺមាន​តម្លៃ​ជា​មធ្យម ៦៨៤ផោន ដែលមាន​ការកើនឡើង​ដល់​ទៅ ៥៩% ឯណោះ​ប្រៀបធៀប​ទៅនឹង​បួន​ឆ្នាំមុន​។​​មុននេះ FIFA បានឱ្យដឹងថា ​សំបុត្រ​ទស្សនា World Cup ប្រមាណ​ជា​ជិត ៣លាន​សន្លឹក​ត្រូវបាន​លក់​ចេញនៅ​គ្រប់​កីឡដ្ឋាន​ទាំង ៨ នៅ​កាតា​។ ​បើ​យើង​ក្រឡេក​បក​ក្រោយ​វិញ World Cup 2006 នៅ​អាល្លឺម៉ង់​ត្រូវបាន​គេ​ឃើញថា​ មានតម្លៃ​សមរម្យ​បំផុត​ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយនេះ​ដោយ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ជា​មធ្យម​ត្រឹម ១០០ផោន ហើយ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង​ប៊ែ​កឡាំង​មានតម្លៃ​ជា​មធ្យម ២២១ផោន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Rafael Nadal បញ្ចប់​បេសកកម្ម​ឆ្នាំ២០២២ ជាមួយនឹង​ជ័យជំនះ​លើ Casper Ruud

2022/11/18 10:12:51 pm        66
​​វាយ​កូន​បាល់៖ ​កីឡាករ​អេ​ស្ប៉ា​ញ Rafael Nadal បានបញ្ចប់​បេសកកម្ម​ឆ្នាំ២០២២ របស់ខ្លួន​ជាមួយនឹង​ជ័យជំនះលើ​កីឡាករ​ន័​រវេ​ស Casper Ruud ក្នុងជំនួប​បង្គ្រប់កិច្ច​នៃ​ពានរង្វាន់ ATP Finals នៅ​ទីក្រុង Turin ប្រទេស​អ៊ីតាលី​។​​​Nadal ដែលជា​កីឡាករ​មាន​លំដាប់ថ្នាក់​ពិភពលោក​ខ្ពស់បំផុត​ក្នុង​កម្មវិធី​ តាមរយៈ​អវត្តមាន​របស់​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Carlos Alcaraz នោះបាន​រង​បរាជ័យ​ពីរ​ប្រកួត​ដំបូង​នៅក្នុង​ពូ​ល និង​អស់​ឱកាស​ឡើង​ជុំ​បន្តទៅ​ហើយ​ តែ​ប្រកួត​ចុងក្រោយ​បង្គ្រប់កិច្ចបាន​យកឈ្នះ​កីឡាករ​ន័​រវេ​ស Casper Ruud ដោយ​លទ្ធផល ៧-៥ និង ៧-៥​។ ​​ថ្វីបើ​បរាជ័យមិនទាន់​ឈ្នះ​ពាន ATP Finals នៅក្នុង​អាជីព​ក្តី កីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​ក៏មាន​រដូវ​កាល​ដ៏​អស្ចារ្យ​របស់ខ្លួន​ផងដែរ​ក្នុង​ឆ្នាំ២០២២ នេះ​តាមរយៈ​ការ​ឈ្នះ​ជើងឯក Grand Slam ពីរ​គឺ​នៅ Australian Open និង French Open​។ចំណែក Casper Ruud ថ្វីបើ​បរាជ័យ​តែ​គេ​បាន​កក់​កៅអី​នៅ​វគ្គ​បន្ត​រួច​ស្រាប់​ទៅហើយ ​តាមរយៈ​ជ័យជំនះ​ពីរ​ប្រកួត​ដំបូង​នៅក្នុង​ពូ​ល​ពណ៌​បៃតង​នេះ​។ ​ម្នាក់ទៀត​ដែល​នឹងត្រូវ​ឡើង​វគ្គ​ពាក់កណ្តាល​ជាមួយ Casper Ruud គឺ​កីឡាករ​អាមេរិក Taylor Fritz ដែល​បាន​យកឈ្នះ​កីឡាករ​កាណាដា Felix Auger-Aliasimme ដោយ​លទ្ធផល ៧-៦ ៦-៧ និង ៦-២៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Carlos Alcaraz ក្លាយជា​កីឡាករ​វាយ​កូន​បាល់​ក្មេង​បំផុត​ឈរ​លេខ ១ ពិភពលោក​នា​ពេល​បញ្ចប់​ឆ្នាំ​

2022/11/18 09:56:28 pm        74
​វាយ​កូន​បាល់៖ ​កីឡាករ​​អេ​ស្ប៉ា​ញ Carlos Alcaraz បាន​ក្លាយជា​កីឡាករ​លំដាប់​លេខ ១ ពិភពលោក​នាពេល​បញ្ច​ប់​រដូវ​កាល​ជា​ផ្លូវការ និង​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ក្របខណ្ឌ​វាយ​កូន​បាល់​បុរស ATP​។​ ​​ស្ថិតក្នុង​វ័យ ១៩ឆ្នាំ Carlos Alcaraz គឺជា​កីឡាករ​វ័យក្មេង​បំផុត​ដែល​បញ្ចប់​ឆ្នាំ​ជា​កីឡា​ករលេខ ១ ពិភពលោកបើ​គិតពី​ឆ្នាំ១៩៧៣​។ ​​Alcaraz បានទទួល​ពាន​តំណែង​លេខ ១ ពិភពលោក​របស់ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នៅ​ទីក្រុង Turin ប្រទេស​អ៊ីតាលី ជា​កន្លែង​ប្រកួត​ពានរង្វាន់ ATP Finals ដែលជា​ពានរង្វាន់​បិទ​រដូវ​កាល​របស់ ATP ដែល​ប្រមូលផ្តុំ​ដោយកីឡាករ​កំពូល​របស់​ពិភពលោក ៨នាក់​។ ​​Rafael Nadal និង Stefanos Tsitsipas សុទ្ធតែ​មានឱកាស​ក្នុង​ឡើងឈរ​លេខ ១ ពិភពលោក​តាមរយៈ​ជ័យជំនះ​នៅ​ទីក្រុង Turin តែ​ពួកគេ​ទាំងពីរ​សុទ្ធតែ​បរាជ័យ​នៅ​ប្រកួត​ដំបូង​របស់ខ្លួន​រៀងៗ​ខ្លួន​នៅក្នុង​ពូ​ល​។ ​​Carlos Alcaraz មិនបាន​ចូលរួម​ការប្រកួត ATP Finals នេះឡើយ​ដោយសារ​បញ្ហា​របួស​រហែ​ក​សាច់ដុំ​ដែល​បាន​បង្ខំ​ឱ្យ​ដកខ្លួន​តាំងពី​ការប្រកួត Paris Masters សប្តាហ៍​មុន​។​​Carlos Alcaraz មាន​រដូវ​កាលដែល​មិនអាច​បំភ្លេចបាន​របស់ខ្លួន​នៅក្នុង​អាជីព​ត្រឹម​វ័យ ១៩ឆ្នាំនេះ​នៅក្នុង​ឆ្នាំ២០២២ នេះ​ដោយ​ចាប់ផ្តើម​ឆ្នាំ២០២២ ឈរ​លេខ ៣២ ពិភពលោក និង​បាន​ឡើងមក​កាន់​លំដាប់​កំពូល​នៅ​ខែកញ្ញា​។ ​​កីឡាករ​វ័យក្មេង​បំផុត​ដែល​ឈរ​លេខ ១ ពិភពលោក​នៅពេល​បញ្ច​ប់​ឆ្នាំ​ពីមុន​គឺ​កីឡាករ​អូស្ត្រាលី Lleyton Hewitt កាលពី​ឆ្នាំ២០០១ ក្នុង​វ័យ ២០ឆ្នាំ ២៧៥ថ្ងៃ ខណៈដែល Carlos Alcaraz ធ្វើបាន​ក្នុង​វ័យ ១៩ឆ្នាំ ២១៤ថ្ងៃ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អា​ហ្ស​ង់​ទីន​របួស​កីឡាករ ២​នាក់​ត្រូវ​អវត្តមាន​ពី World Cup

2022/11/18 07:30:09 pm        64
​បាល់ទាត់៖ ​កីឡាករ​របស់​អា​ហ្ស​ង់​ទីន​ពីររូប​រួមមាន Joaquin Correa និង Nicolas Gonzalez នឹងត្រូវ​អវត្តមាន​មិន​អាចជួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​បានឡើយ​នៅ World Cup ដោយសារ​ប​ញ្ហ​របួស នេះ​បើតាម​ការបញ្ជាក់​របស់​សហព័ន្ធ​បាល់ទាត់​អា​ហ្ស​ង់​ទីន AFA កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ ​​កីឡាករ​របស់​ក្លិប​ Atletico Madrid, Angel Correa ត្រូវបាន​កោះហៅ​ដើម្បី​ជំនួស Nicolas Gonzalez ស្រប​ពេលដែល Joaquin Correa របស់ Inter Milan ក៏មាន​របួស​ដែរ​។ ​​អា​ហ្ស​ង់​ទីន​នឹង​ប្រកាស​ឈ្មោះ​កីឡាករ​ដែល​មក​ជំនួស Joaquin Correa នៅពេល​បន្ទាប់​។ ​​អា​ហ្ស​ង់​ទីន​បាន​យកឈ្នះ​អារ៉ាប់​រួម ៥-០ ក្នុងជំនួប​មិត្តភាព​កំដៅ​សាចដុំ​កាលពី​ថ្ងៃ​ពុធ ​តែ​គេ​មិនឃើញ​មាន​វត្តមាន​ខ្សែការពារ Christian Romero, ខ្សែប្រយុទ្ធ Alejandro Gomez និង Paulo Dybala ឡើយ​។ ​​ក្រុម​របស់លោក Lionel Scaloni នឹងត្រូវ​ជួប​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ថ្ងៃទី២២ ខែវិច្ឆិកា​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ផ្លូវការ Sadio Mane មិន​អាចជួយ​ក្រុម​សេ​ណេ​ហ្កា​ល់​បានឡើយ​នៅ World Cup

2022/11/18 07:08:33 pm        73
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​សេ​ណេ​ហ្កា​ល់ Sadio Mane បានទទួល​ការវះកាត់​របួស​ជង្គង់​របស់ខ្លួន​ ដែល​នឹងធ្វើ​ឱ្យគេ​អវត្តមាន​មិន​អាចជួយ​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​នៅ World Cup បានឡើយ​។ បន្ទាប់ពី​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ ២៦នាក់​សម្រាប់ World Cup របស់​សេ​ណេ​ហ្កា​ល់​ដោយមាន​ឈ្មោះ​របស់​ខ្សែប្រយុទ្ធ Bayern Munich រូបនេះ ធ្វើឱ្យ​អ្នកគាំទ្រ​មានការ​ត្រេកអរ និង​មាន​ក្តីសង្ឃឹម​មកវិញ​ខ្លះ​។ ​​ក្រោយមក​កាលពី​ថ្ងៃ​អង្គារ​សហព័ន្ធ​បាល់ទាត់​សេ​ណេ​ហ្កា​ល់​បញ្ជាក់ថា Mane នឹង​អវត្តមាន​ការប្រកួត​ដំបូង​របស់សេ​ណេ​ហ្កា​ល់​នៅ World Cup​។ ​​ចុងក្រោយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ តាមរយៈ​ការពិនិត្យ​លំអិត​របស់​ក្រុមគ្រូពេទ្យ​បញ្ជាក់ថា របួស​ជង្គង់​របស់​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​ត្រូវ​ទទួល​ការវះកាត់ ហើយក៏​បានធ្វើ​ការវះកាត់​ភ្លាមៗ​ទទួលបាន​ជោគជ័យ​ផងដែរ​។Sadio Mane ដែលជា​ម្ចាស់​ជ័យលាភី​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក​ពីរលើក គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​ម្នាក់​ជួយ​ក្រុម​សេ​ណេ​ហ្កា​ល់​លើក​ពាន Africa Cup of Nations ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ មុនពេល​ដែល Mane ដដែល​ក៏បាន​ធ្វើ​រឿង​ដដែល​យកឈ្នះ​អេ​ស៊ី​ប​នៅ​វគ្គ Play-Off កក់​កៅអី​នៅ World Cup នៅពេលនេះ​។ ​​ក្រុម​សេ​ណេ​ហ្កា​ល់​នឹង​ចាប់ផ្តើម World Cup នៅក្នុង​ពូ​ល A ដោយ​នឹងត្រូវ​ជួប​ជាមួយ​ហូ​ឡង់​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ មុន​បន្ត​ជួប​ម្ចាស់ផ្ទះ​កាតា និង​អេ​ក្វា​ដ័​រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

លោក Gianni Infantino នឹង​បន្ត​ដឹកនាំ FIFA មួយ​អាណត្តិ​ទៀត​

2022/11/18 06:44:34 pm        89
​បាល់ទាត់៖ ​លោក Gianni Infantino នឹង​បន្ត​ដឹកនាំ FIFA រយៈពេល ៤ឆ្នាំ​ទៅមុខទៀត​ក្នុងនាម​ជា​បេក្ខភាព​តែ​ម្នាក់​គត់​ដែល​នឹង​ឈរឈ្មោះ​បោះឆ្នោត​ជា​ប្រធាន​នៅ​ខែមីនា ​ឆ្នាំ២០២៣ ឆ្នាំក្រោយ​។សេចក្ដីថ្លែងការណ៍​របស់ FIFA បាន​បញ្ជាក់ថា តាមរយៈ​អវសាន​វាទ​ក្នុងការ​ដាក់ពាក្យ​ប្រជែង​ការបោះឆ្នោត​ ដើម្បី​កាន់តំណែង​ប្រធាន FIFA បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃ​ពុធ និង​គ្មាន​បេក្ខភាព​ណា​បានដាក់​ពាក្យ​ឡើយ​។ FIFA នឹង​ឈានដល់​មហាសន្និបាត​លើក​ទី៧៣ របស់ខ្លួន អម​ជាមួយនឹង​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​នៅ​អាណត្តិ​ថ្មី​នៅ​ខែមីនា​ឆ្នាំ​ក្រោយនេះ​។ ​​បុរស​វ័យ ៥២ឆ្នាំ Gianni Infantino នឹង​កាន់តំណែង​ក្នុង​អាណត្តិ​ទី៣ របស់ខ្លួន​ក្រោយ​ឈ្នះឆ្នោត​ជា​ប្រធាន FIFA ដំបូង​នៅ​ឆ្នាំ២០១៦ យកឈ្នះ​លោក Sheikh Salman ដែល​កាន់តំណែង​បន្ត​ពី​ការចាកចេញ​របស់លោក Sepp Blatter​។​​កន្លងមក​លោក Gianni Infantino បានទទួល​ការគាំទ្រ​ជាច្រើន​ពី​សហព័ន្ធ​បាល់ទាត់​នៃ​ទ្វីប​ផ្សេង​ៗ​ដូចជា CONMEBOL ធ្លាប់បាន​ឱ្យដឹងថា បន្ទាប់ពី​មានការ​ពិភាក្សា​ជុំវិញ​ស្ថានភាព​បាល់ទាត់​បច្ចុប្បន្ន និង​ចក្ខុវិស័យ​នាពេល​អនាគត​របស់​បាល់ទាត់​អាមេរិក​ខាងត្បូង និង​ពិភពលោក សមាជិក​របស់ CONMEBOL ទាំងអស់​សុទ្ធតែ​គាំទ្រ​បេក្ខភាព​លោក Gianni Infantino ដើម្បី​ធ្វើជា​ប្រធាន FIFA មួយ​អាណត្តិ​ទៀត​។ ​​មិន​ត្រឹមតែ CONMEBOL ទេ​កាលពីពេល​ថ្មីៗ​នេះ សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី AFC និង​សហព័ន្ធ​បាល់ទាត់​ទ្វីបអាហ្វ្រិក CAF សុទ្ធតែ​ប្រកាស​ជំហរ​គាំទ្រ​លោក Gianni Infantino ដូចគ្នា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM
លោក Zelenskiy ៖ ហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី ខាតបង់ប្រាក់រាប់សែនកោដិរូប្លិ៍
08/09/2026 12:08 PM
មនុស្ស ៤នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល
08/09/2026 12:08 PM
ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
08/09/2026 12:08 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញសម្ពោធអគារសិក្សាថ្មី ២ខ្នង នៅខេត្តតាកែវ ដែលជាអំណោយរបស់សម្តេចធិបតី
08/09/2026 11:08 AM
បេក្ខជនមកពិនិត្យលេខបន្ទប់ លេខតុ មុនការប្រឡងបាកើឌុបចាប់ផ្ដើមទី ១០សីហា ស្អែកនេះ
08/09/2026 11:08 AM