ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

គ្រូ​ជំនួយ​ទូក​ប្រពៃណី​កម្ពុជារំពឹង​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ការប្រកួត​ជើងឯក​អាស៊ី​នៅ​ថៃ​

2022/11/17 06:01:30 pm        123
​ប្រណាំងទូក៖ ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនីនៃ​ក្រុម​ជម្រើសជាតិ​កីឡា​ទូក​ប្រពៃណី​កម្ពុជាចំនួន ៣៥​នាក់បាន​ចេញ​ទៅ​ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ជ្រើសរើស​ជើងឯក​អាស៊ីលើក​ទី​១៤ ឆ្នាំ​២០២២ នៅ​ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ ខណៈ​គ្រូ​ជំនួយ​លោក គង់ សុភាព បានបង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ក្នុងការ​ស្វែងរក​លទ្ធ​ផល​ល្អ​ជូន​ជាតិ ក៏ដូចជា​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​​ថ្លែងប្រាប់​អ្នកសារព័ត៌មានមុន​ចាក​ចេញពី​មាតុភូមិកាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា លោក គង់ សុភាព បាន​ឲ្យ​ដឹងថា បេសកកម្ម​នេះគឺជា​ការ​តេស្ដ​សាកល្បង​មួយ​ដ៏​សំខាន់សម្រាប់​កីឡាករ​-​កីឡាការិនី បន្ទាប់ពី​ពួកគេ​បានធ្វើការ​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​មី​យ៉ាន់​ម៉ា​លោក​ Naing Naing Htoo ​ក្រោយ​ទទួលបាន​ការអនុញ្ញាត​ពី​គណៈកម្មាធិការ​ជាតិ​ CAMSOC។ ផ្អែកលើ​សមិទ្ធផល​នៃ​ការហ្វឹកហាត់​កន្លងមក លោក​រំពឹងថា កីឡាករ​-​កីឡាការិនី​កម្ពុជានឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ក្នុងការ​ប្រកួត​ជើងឯក​អាស៊ី​នេះ។​​សូមបញ្ជាក់ថា ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ជ្រើសរើស​ជើងឯក​អាស៊ីលើក​ទី​១៤ ឆ្នាំ​២០២២ ដែល​ថៃ​ធ្វើ​ម្ចាស់ផ្ទះ​នេះនឹងធ្វើ​ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​១៧ រហូតដល់​ថ្ងៃទី​២២ ខែវិច្ឆិកា ដោយមាន​អត្ត​ពលិកម​ក​ពី ១២ប្រទេស​ចូលរួម។ ការប្រកួត​នេះត្រូវបាន​ចាត់ទុកជា​ឱកាស​វាស់​ស្ទង់ និង​បង្កើត​ន​សមត្ថភាព បច្ចេកទេសសម្រាប់​កីឡាករ​-​កីឡាការិនី​កម្ពុជា ដើម្បី​ត្រៀម​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣២ នា​ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

កា​រ៉ា​តេ​កម្ពុជា​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ឥណ្ឌូនេស៊ី ដោយ​រំពឹង​កើន​សមត្ថភាព​ទ្វេដង​ត្រៀម​ស៊ី​ហ្គេម

2022/11/17 05:48:19 pm        85
​កា​រ៉ា​តេ​៖ សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជាបា​នប​ញ្ជូន​ប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​ក ១៧​រូបចូលរួម​ប្រកួត​ជើងឯក​កា​រ៉ា​តេ​ពិភពលោក​ WKF Championship Series A 2022 នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា​ចុង​សប្ដាហ៍​នេះ។​ ​លោក ហេង ផេង ប្រធាន​គ្រូ​ជម្រើសជាតិ​កីឡា​កា​រ៉ា​តេ​កម្ពុជា ថ្លែងប្រាប់​អ្នកសារព័ត៌មានមុន​ចាក​ចេញពី​មាតុភូមិ កាល​ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា​ថា នេះ​គឺជា​ការចេញដំណើរ​លើក​ទី​១ របស់​ក្រុមកីឡា​ការ៉េ​តេ​កម្ពុជា បន្ទាប់ពី​ក្រុមទី​១ បាន​ចេញទៅ​បោះជំរំ​ហ្វឹកហាត់​មុនកាលពី ២​សប្ដាហ៍​កន្លងទៅ។​ ​លោក​ថា ការប្រកួត​នេះ​មាន​ប្រទេស​ចូលរួម​មិនតិចជាង ៦៥​ប្រទេស​នោះទេ ដូច្នេះ​គឺជា​ឱកាសល្អសម្រាប់​កីឡាករ​-​កីឡាការិនី​កម្ពុជាធ្វើការ​ប្រកួតប្រជែង វាស់​ស្ទង់ និង​ដកស្រង់​បច្ចេកទេស ក្នុងន័យ​ស្វែងរក​ជ័យជម្នះ​ផង និង​បង្កើត​សមត្ថភាព​ផង។ លោក​សង្ឃឹមថា បន្ទាប់ពី​ការប្រកួត​នេះ ក្រុមកីឡា​កា​រ៉ា​តេ​កម្ពុជានឹង​កើន​សមត្ថភាព​ទ្វេដង ដើម្បី​ជា​ទុនត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​​ចំណែក​កីឡាករ ថេ​ង គឹម​ឈា និង​កីឡាករ ហូ ហេង ដែល​បាន​បំពេញបេសកកម្ម​នេះបាន​សម្ដែង​ការសប្បាយ​ចិត្ត និង​ត្រៀមខ្លួន​ជាស្រេចដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ បន្ទាប់ពី​ពួកគេ​បាន​បោះជំរំ​ហ្វឹកហាត់ ៣​ខែ​កន្លងទៅនៅ​ប្រទេស​ជប៉ុន។ ពួកគេ​សង្ឃឹមថា ការប្រកួតប្រជែង​ច្រើន​ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក​នេះ នឹង​ផ្ដល់នូវ​ផលចំណេញ​ច្រើនក្នុងការ​ដុស​ខាត​សមត្ថភាព​បន្ថែម​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំក្រោយ។​ ​គួរ​ដឹងថា ក្នុងចំណោម​អត្ត​ព​លិ​ក​កម្ពុជាដែល​បាន​បញ្ចូនទៅ​ប្រកួត​ WKF Championship Series A 2022 នៅ​ហ្សា​កាតា​នេះគឺ​បែង​ចែកជា ២​ផ្នែក​ធំៗគឺ​សម្ដែង និង​ប្រយុទ្ធ​។ សម្រាប់​ផ្នែក​សម្ដែង​មាន ៤​វិញ្ញាសា​គឺវិញ្ញាសា​សម្ដែង​ឯកត្តជន​បុរស​-​នារី និង​សម្ដែង​ក្រុម​បុរស​-​នារី​។ រីឯ​ផ្នែក​ប្រយុទ្ធសម្រាប់​បុរស​ពេញវ័យ​មាន ៥​វិញ្ញាសា​គឺ​ទម្ងន់ -៦០​គីឡូក្រាម​, -៦៧គីឡូក្រាម​, -៧៥គីឡូក្រាម​, -៨៤​គីឡូក្រាម និង +៨៤​គីឡូក្រាម ហើយ​សម្រាប់​នារីមាន ៣​វិញ្ញាសា​គឺ​ទម្ងន់ -៥០គីឡូក្រាម​, -៥៥គីឡូក្រាម និង -៦១គីឡូក្រាម៕​អត្ថបទ លី ឈុន​ឡា​, រូបភាព គង់ ហន ៕

Rafael Nadal ធ្លាក់​ពី​ព្រឹត្តិការណ៍ ATP Finals ត្រឹម​វគ្គ​វិលជុំ​ក្នុង​ពូ​ល​

2022/11/16 10:26:44 pm        70
​វាយកូនបាល់៖ ​ក្តីសង្ឃឹម​ចង់​ឈ្នះ​ពាន ATP Finals ជា​លើកដំបូង​ក្នុង​អាជីព​របស់​កីឡាករ​អេ​ស្ប៉ា​ញ Rafael Nadal បានបញ្ចប់​ហើយ​ក្រោយ​ធ្លាក់​ត្រឹម​វគ្គ​វិល​ក្នុង​ពូ​ល​ប៉ុណ្ណោះ​។ ​​កីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ Felix Auger-Aliasimme ៦-៣ និង ៦-៤ ដែលជា​បរាជ័យ​ទី២ ក្នុង​ពូ​ល​បន្ទាប់ពី​បើកឆាក​ចាញ់​កីឡាករ​អាមេរិក Taylor Fritz ផងដែរ​។ ​បរាជ័យ​របស់ Nadal ក៏​មានន័យថា​មិត្ត​រួម​ជាតិ​អេ​ស្ប៉ា​ញ Carlos Alcaraz ធានាបាន​កៅអី​លេខ ១ ពិភពលោកដើម្បី​បញ្ចប់​ឆ្នាំ២០២២ នេះ​ផងដែរ​។ ​បើ​រាប់​ពី US Open មកដល់ពេលនេះ Nadal បាន​រង​បរាជ័យ ៤ប្រកួត​ផ្ទួនៗ​ហើយ​។ ​​ងាក​មក​ការប្រកួត​គូ​ផ្សេងទៀត​ក្នុង​ពូ​ល​នេះដែរ កីឡាករ​ន័​រវេ​ស Casper Ruud បាន​យកឈ្នះ​កីឡាករ​អាមេរិក Taylor Fritz ៦-៣ ៤-៦ និង ៧-៦(៨-៦)​។ ​នេះ​ជា​ជ័យជំនះ​ទី២ របស់ Casper Ruud នៅក្នុង​ពូ​ល​ពណ៌​បៃតង​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Novak Djokovic ត្រូវ​អនុញ្ញាត​ឲ្យ​ប្រកួត​នៅ Grand Slam, Australian Open វិញ​ឆ្នាំក្រោយ

2022/11/16 09:47:58 pm        82
​វាយកូនបាល់៖ ​អតីត​កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក Novak Djokovic ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រកួត​នៅ​ព្រឹត្តិការណ៍ Grand Slam, Australian Open វិញ​ហើយ​នៅ​ឆ្នាំ២០២៣ ខាងមុខ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អូស្ត្រាលី ABC កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។ ​​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​ត្រូវបាន​បញ្ជា​ឱ្យ​ចាក​ចេញ ពី​ព្រលានយន្តហោះ​ប្រទេស​អូស្ត្រាលីកាលពី​ខែមករា ​ដោយ​សារតែ​ការស្នើសុំ​ទិ​ដ្ឋា​ការមិន​មានភ្ជាប់​ជាមួយ​លិខិត​អះអាងថា​ បាន​ចាក់​វ៉ាក់សាំង​។​ ​​ជាមួយគ្នា​នោះដែរ Djokovic ត្រូវបាន​អាជ្ញាធរ​អូស្ត្រាលី​ហាម​មិនឱ្យ​ជាន់ដី​អូស្ត្រាលី​ដល់​ឆ្នាំ​២០២៥ តែ​ក្រោយមក​ការសម្រេច​ចិត្តបាន​ផ្លាស់ប្តូរ​។​​សារ​ព័ត៌មាន ABC បានឱ្យដឹងថា​ រដ្ឋមន្ត្រី​អន្តោ​ប្រវេ​ស៍​អូស្ត្រាលី Andrew Giles បានសម្រេច​ចិត្ត​លុបចោល​ការដាក់​បម្រាម​នេះ និង​បើកផ្លូវ​ឱ្យ Djokovic មានមុខ​ប្រកួត​នៅ Australian Open ឡើងវិញ​។ ​​Novak Djokovic បាន​អវត្តមាន​ពី​ការប្រកួត Grand Slam ពីរ​កម្មវិធី​ឆ្នាំនេះ​រួមមាន Australian Open និង US Open តែ​បាន​ចូល​លេង​ពីរ Grand Slam គឺ French Open ឡើង​បាន​ត្រឹម​វគ្គ ៨នាក់​ចុងក្រោយ​មុនពេល​ឈ្នះ​ជើងឯក Wimbledon៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Ronnie O’Sullivan ឡើង​វគ្គ ១៦នាក់​ចុងក្រោយ​ស្នូកឃ័រ UK Championship

2022/11/16 09:31:07 pm        75
​ស្នូកឃ័រ៖ ​ជើងឯក​ពិភពលោក​ស្នូកឃ័រ ៧សម័យ Ronnie O’Sullivan បាន​បន្តដំណើរ​ឈានឡើង​វគ្គ ១៦នាក់​ចុងក្រោយ​ហើយ​នៃ​ការប្រកួត​ពានរង្វាន់ UK Championship​។ ​កីឡាករ​អង់គ្លេស​វ័យ ៤៦ឆ្នាំ​រូបនេះ​បាន​យកឈ្នះ​កីឡា​ករវែល Matthew Stevens ដោយ​លទ្ធផល ៦-២ហ្វ្រេ​ម​ក្នុង​ដំណើរ​ស្វែង​រកពាន UK Championship លើក​ទី៨ ក្នុង​អាជីព​។ ​ចំណែកឯ​កីឡាករ​អង់គ្លេស Stuart Bingham ក៏បាន​បន្តដំណើរ​ទៅមុខ​ដែរ​ ក្រោយ​យកឈ្នះ​មិត្ត​រួម​ជាតិ​អង់គ្លេស Liam Highfield ៦-២ហ្វ្រេ​ម​។​ ​Stuart Bingham ដែលជា​ជើងឯក​ពិភពលោក​ឆ្នាំ២០១៥ ធ្វើមិនសូវ​បានល្អ​ប៉ុន្មាន​ទេ​ក្នុង​ការប្រកួត​នេះដោយ​វាយ​មួយ​ឈើ​ខ្ពស់បំផុត​បាន​ត្រឹម ៦១ពិន្ទុ ​តែ​កីឡាករ​វ័យ ៤៦ឆ្នាំ​រូបនេះ​នៅតែ​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន​ដើម្បី​ស្វែងរក​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ UK Championship នេះ​ជា​លើកដំបូង​ដោយ​នឹងត្រូវ​ជួប​ជាមួយ Joe Perry នៅ​ជុំ​ទី២​។​​ងាក​មក​កីឡា​ករវែល Mark Williams បាន​ធ្លាក់​ពី​ការប្រកួត​ហើយ​ក្រោយ​ចាញ់​កីឡាករ Jamie Clarke ៦-៣ហ្វ្រេ​ម​។ កីឡាករ​វ័យ ២៨ឆ្នាំ Jamie Clarke បាន​យកឈ្នះ ៣ហ្វ្រេ​ម​ចុងក្រោយ​ដើម្បី​ជុំ​ទី២ UK Championship នេះ​ជា​លើក​ទី២ ប៉ុណ្ណោះ​ក្នុង​អាជីព​ ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ចិន​ជើងឯក​បី​សម័យ Ding Junhui​។ ​រីឯ​កីឡាករ​ចិន​មួយរូប​ទៀត​បច្ចុប្បន្ន​ឈរ​លេខ ១៥ ពិភពលោក Yan Bingtao បាន​ធ្លាក់​ពី​ការប្រកួត​ហើយ ​ក្រោយ​ចាញ់​មិត្ត​រួម​ជាតិចិន Zhou Yuelong ៦-៥ហ្វ្រេ​ម​។ ​កីឡាករ​លំដាប់​លេខ ២១ ពិភពលោក Zhou Yuelong នឹងត្រូវ​ជួប​ជាមួយ Ronnie O’Sullivan នៅ​ជុំ​ទី២៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស Aaron Lennon ចូលនិវត្តន៍​ក្នុង​វ័យ ៣៥ឆ្នាំ​

2022/11/16 07:25:40 pm        74
​បាល់ទាត់៖ ​អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស Aaron Lennon បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​ហើយ​នៅក្នុង​វ័យ ៣៥ឆ្នាំ​។​ ​Aaron Lennon បានចាប់ផ្តើម​លេង​បាល់ទាត់​អាជីព​នៅ Leeds United មុនពេល​ចំណាយពេល ១០ឆ្នាំ​ជាមួយ Tottenham Hotspur និង​បន្តទៅ Everton Burnley និង​ក្លិប​ទួ​ក​គី Kayerispor​។ ​​Lennon ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ២១លើក និង​បាន​ចូលរួម World Cup ពីរលើក​នៅ​ឆ្នាំ២០០៦ និង ២០១០​។ ​សរុប​ការបង្ហាញ​ខ្លួន​ឱ្យ​ក្លិប​អាជីព Aaron Lennon លេង​បាន​សរុប ៤៧៩ប្រកួត​រកបាន ៣៧គ្រាប់​។ ​សមិទ្ធ​ផល​របស់ Lennon មាន​តែមួយ​ប៉ុណ្ណោះ​គឺ​ឈ្នះ​ពាន League Cup ជាមួយ Spurs នៅ​ឆ្នាំ២០០៨៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែប្រយុទ្ធ​បារាំង Christopher Nkunku របួស​ពេល​ហ្វឹកហាត់​ខកខាន​ចូលរួម World Cup

2022/11/16 06:52:28 pm        60
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​បារាំង Christopher Nkunku មិន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក FIFA World Cup 2022 នៅ​កាតា​បានឡើយ ក្រោយ​រងរបួស​ពេល​ហ្វឹកហាត់​។ ​​កីឡាករ​វ័យ ២៥ឆ្នាំដែលជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ Bundesliga រដូវ​កាល​នេះបាន​រងរបួស​ជើងពេល​ហ្វឹកហាត់​ជុំគ្នា​ ជាមួយ​ក្រុម​បារាំង​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​។ ​Christophe Nkunku គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ Bundesliga រដូវ​កាល​នេះ​សរុប ១២គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៥ប្រកួត​ជាមួយ​ក្លិប​ RB Leipzig​។​ ​របួស​របស់ Nkunku ត្រូវបាន​គេ​ឃើញថា​ មានការ​ប៉ះទង្គិច​ជាមួយ​ខ្សែបម្រើ Real Madrid, Eduardo Camavinga​។ ​​ក្រុម​បារាំង​នឹងត្រូវ​ហោះហើរ​ទៅកាន់​ប្រទេស​កាតា​ថ្ងៃ​ពុធ​នេះ នឹងត្រូវ​ជួប​អូស្ត្រាលី​មុនគេ​នៅក្នុង​ពូ​ល D​។ ​Nkunku បាន​ក្លាយជា​កីឡាករ​ដែលមាន​ឈ្មោះ​បោះ​សំឡេង​មួយរូប​ទៀត ​របស់​ក្រុម​ជម្រើសជាតិ​បារាំង​ដែល​ខកខាន World Cup បន្ទាប់ពី Paul Pogba, N’Golo Kante និង Prisnel Kimbempe​។ ​អ្នក​ជំនួស Christopher Nkunku នៅ​មិនទាន់​បង្ហាញ​ដោយ​លោក Didier Deschamps នៅឡើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រធាន FIFA ស្នើឲ្យមាន​បទ​ឈប់​បាញ់​នៅ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ១​ខែ​អំឡុងពេល World Cup

2022/11/16 06:15:55 pm        91
​​បាល់ទាត់៖ ​ប្រធាន FIFA លោក Gianni Infantino បាន​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​រយៈពេល ១ខែ​ចំពោះ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន អំឡុងពេល​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​កាតា​។ ​ការលើកឡើង​បែបនេះ​ធ្វើឡើងក្នុងអំឡុងពេល​អាហារ​ថ្ងៃត្រង់​នៃ​កិច្ចប្រជុំ​កំពូល G20 នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​អង្គារ​។​ ​ថ្លែង​ទៅកាន់​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ធំៗ G20 លោក Infantino បាន​និយាយថា ការប្រកួត​ដំបូង​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​មជ្ឈិមបូព៌ា​៖ "​អាចជា​គន្លឹះ​សម្រាប់​កាយវិការ​វិជ្ជមាន សម្រាប់​សញ្ញា ឬ​សារ​នៃ​ក្តីសង្ឃឹម​"​។​ ​ប្រទេស​រុស្សី​​គឺជា​ម្ចាស់ផ្ទះ World Cup លើក​មុន​ក្នុង​ឆ្នាំ២០១៨ ហើយ​បាន​ឈានដល់​វគ្គ ៨ក្រុម​ចុងក្រោយ ខណៈដែល​អ៊ុយ​ក្រែ​ន​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​ដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០​។ ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​លើ​ទឹក​​ដី​មជ្ឈិមបូព៌ា FIFA World Cup 2022 នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២០ ចុង​សប្តាហ៍​នេះហើយ ​ដែលជា​ជំនួប​បើកឆាក​រវាង​ម្ចាស់​កាតា​ទទួល​ស្វាគមន៍​អេ​ក្វា​ដ័​រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Man Utd បើក​កញ្ចប់​លុយ ១៥០​លាន​ផោន​ទិញ​អ្នក​ជំនួស Ronaldo ខណៈ Mbappe ជា​ជម្រើស​ទី១

2022/11/16 05:44:31 pm        138
​​បាល់ទាត់៖ ​ក្លិប​បិសាច​ក្រហម Manchester United ត្រូវបាន​គេ​ដឹងថា​ត្រៀម​កញ្ចប់​ថវិកា ១៥០លាន​ផោន​ក្នុងការទិញ​ខ្សែប្រយុទ្ធ​ជួរមុខ​ដើម្បី​ជំនួស Cristiano Ronaldo ដែល​នឹងត្រូវ​ចាក​ចេញពី​ក្លិប នេះ​បើតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន​ជាច្រើន​នៅ​អង់គ្លេស​។ ​​សារព័ត៌មាន The Mirrors និង Daily Mail បានឱ្យដឹងថា ​ទឹក​ប្រាក់ ១៥០លាន​ផោន​នេះ Manchester United បានដាក់​គោលដៅ​កីឡាករ ៣នាក់​ដែល​ក្នុងនោះ​ខ្សែប្រយុទ្ធ​បារាំង​របស់ PSG, Kylian Mbappe គឺជា​ជម្រើស​ទី១​។ ​​ការសំរេច​បើក​កញ្ចប់​ថវិកា ១៥០លាន​ផោន​របស់ Manchester United ក្នុងការ​ចាប់អារម្មណ៍​លើ Kylian Mbappe នេះ​គឺ​បន្ទាប់ពី Cristiano Ronaldo បានផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​លោក Piers Morgan និង​បាន​បើក​កាយ​រឿងរ៉ាវ​ជាច្រើន​ពី​ការមិន​ពេញ​ក្លិប​របស់ខ្លួន បូករួម​ទាំង​អ្នកចាត់ការ Erik ten Hag អតីត​អ្នកចាត់ការ Ralf Rangnick ជាពិសេស​គឺ​សំដៅលើ​ម្ចាស់​ក្លិប​គ្រួសារ​ត្រកូល Glazers​។​​Manchester United ជា​ក្លិប​មួយ​ក្នុងចំណោម​ក្លិប​ធំៗ​មិន​ច្រើន​ទេ​ដែល​អាច​រ៉ាប់រង​ប្រាក់​ឈ្នួល ៥០០.០០០ផោន​ក្នុង​មួយ​សប្តាហ៍​របស់ Kylian Mbappe បាន​។ ​​គេ​មិនទាន់មាន​ការឆ្លើយតប​ផ្លូវការ​ណាមួយ​ឡើយ​ពី​កីឡាករ​បារាំង រឺ​ក្លិប Paris Saint Germain នៅឡើយ​។ ​​ក្រៅពី Mbappe, Manchester United ក៏​ត្រៀម​កីឡាករ​ពីរ​នាក់​ទៀត​ជា​ជម្រើស​ប្រសិន​ការចរចា​ជាមួយ Mbappe បរាជ័យ​គឺ​រួមមាន​ខ្សែប្រយុទ្ធ​ជួរ​មុន​អង់គ្លេស Harry Kane និង​កីឡាករ​របស់ Napoli, Victor Osimhen៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុម​ជម្រើសជាតិ​អង់គ្លេស​ធ្វើដំណើរ​ទៅដល់​​ទឹកដី​កាតា​ចូលរួម World Cup 2022

2022/11/16 05:19:23 pm        135
​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បានធ្វើ​ដំណើរ​ទៅដល់​ទឹកដី​កាតា​ហើយ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​បាល់ទាត់ពិភពលោក FIFA World Cup 2022​។​ ​​មុនពេល​ចេញដំណើរ​ពី​ទឹកដី​អង់គ្លេស ក្រុម​របស់លោក Gareth Southgate ត្រូវបាន​អ្នកគាំទ្រ​ជាច្រើន​ជូន​ដំណើរ និង​បាន​ជួប​សំណេះសំណាល​ជាមួយ​ព្រះអង្គម្ចាស់ William ផងដែរ​។​​កីឡាករ​ទាំង ២៦នាក់​របស់​អង់គ្លេស​នឹង​ចំណាយពេល​ហ្វឹកហាត់​ នៅ​ទឹកដី​កាតា​ពីរ​បី​ថ្ងៃ​នៅ​ទីលាន​ហ្វឹកហាត់​ក្បែរ​ទីក្រុង​ដូ​ហា ​មុនពេល​ចាប់ផ្តើម​ប្រកួត​ដំបូង​របស់ខ្លួន​។ ​​អង់គ្លេស​នឹងត្រូវ​ជួប​អ៊ីរ៉ង់​មុនគេ​នៅក្នុង​ពូ​ល B នៅ​ថ្ងៃ​ចន្ទ​ ទី២១ ខែវិច្ឆិកា​នេះ​មុន​បន្ត​ជួប​ជាមួយ​អាមេរិក និង​វែ​ល​។ ​​អង់គ្លេស​កំពុង​ព្យាយាម​ធ្វើឱ្យ​បានល្អ​យ៉ាងហោចណាស់​ប្រសើរ​ជាង World Cup 2018 នៅ​រុស្ស៊ី​កន្លងទៅ​ដែល​បាន​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ​តែ​ចាញ់​ក្រូ​អាស៊ី​ក្នុង​ម៉ោង​បន្ថែម ១៥នាទី​ពីរដង ២-១ បើទោះជា Kieran Trippier ជា​អ្នក​ស៊ុត Freekick នាំ​មុខមុន​ក៏ដោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM
លោក Zelenskiy ៖ ហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី ខាតបង់ប្រាក់រាប់សែនកោដិរូប្លិ៍
08/09/2026 12:08 PM