ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

Novak Djokovic និង Carlos Alcaraz ឡើង​វគ្គ ៨​នាក់​ចុងក្រោយ Paris Masters

2022/11/04 10:17:42 pm        60
​វាយ​កូន​បាល់​៖ ​អតីត​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Novak Djokovic បាន​បន្ត​ដំណើរ​ឡើង​វគ្គ ៨​នាក់​ចុងក្រោយ​ហើយ​នៃ​ព្រឹត្តិការណ៍​វាយ​កូន​បាល់​កម្មវិធី Paris Masters ក្រោយ​យកឈ្នះ​កីឡាករ​រុស្ស៊ី Karen Khachanov​។ ​​កីឡាករ​ស៊ែ​ប​បច្ចុប្បន្ន​លំដាប់​ថ្នាក់​លេ​ខ ៧ ពិភពលោក​រូប​នេះ​បាន​យកឈ្នះ​ដោយ​លទ្ធផល ២សិត​ផ្ទួនៗ ៦-៤ និង ៦-១ លើ​កីឡាករ​រុស្ស៊ី​។ ​ម្ចាស់​ជ័យលាភី Grand Slam ២១លើក​វ័យ ៣៥ឆ្នាំ​រូបនេះ​នឹង​បន្តដំណើរ​ទៅ​ជួប​ជាមួយ​កីឡាករ​ដា​ណឺ​ម៉ាក Casper Ruud រឺក៏​កីឡាករ​អ៊ីតាលី Lorenzo Musetti ដើម្បី​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​​ងាក​មក​ការប្រកួត​ផ្សេងទៀត កីឡាករ​វ័យក្មេង​អេ​ស្ប៉ា​ញ​បច្ចុប្បន្ន​លំដាប់​លេខ ១ ពិភពលោក Carlos Alcaraz ក៏បាន​បន្តដំណើរ​ឡើង​វគ្គ ៨នាក់​ចុងក្រោយ​ដែរ​ក្រោយ​យកឈ្នះ​កីឡាករ​ប៊ុល​ហ្ការី Grigo Dimitrov ៦-១ និង ៦-៣​។ ​​កីឡាករ​វ័យ ១៩ឆ្នាំ​អេ​ស្ប៉ា​ញ​រូបនេះ​នឹង​បន្តដំណើរ​ជួប​ជាមួយ​កីឡាករ​រុស្ស៊ី Andrey Rublev រឺ​កីឡាករ​ដា​ណឺ​ម៉ាក Holger Rune នៅ​ជុំ​បន្ត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែការពារ​អង់គ្លេស​មួយរូប​ទៀត Ben Chilwell នឹង​អវត្តមាន​ពី World Cup ដោយសារ​របួស​

2022/11/04 09:50:29 pm        80
បាល់ទាត់៖ ​ខ្សែការពារ​អង់គ្លេស​មួយរូប​ទៀត Ben Chilwell នឹង​អវត្តមាន​ពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នៅ World Cup ឆ្នាំនេះដោយសារ​របួស​។ ​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​បាន​រងរបួស​អំឡុង​ជ័យជំនះ​របស់ Chelsea លើ Dinamo Zagreb ២-១ ហើយ​របួស​ស​រសៃ​ពួរ​នេះ​នឹងត្រូវ​សម្រាក​ព្យាបាល​រយៈពេល ៣ខែ​។ ​​Ben Chilwell បាន​ក្លាយជា​កីឡាករ​អង់គ្លេស​មួយរូប​ទៀត​ដែល​ខកខាន World Cup ដោយសារ​របួស​ បន្ទាប់​ពី​មិត្ត​រួម​ក្រុម Reece James និង​កីឡាករ​របស់ Manchester City ទាំង​ពីររូប Kyle Walker និង Kalvin Phillips​។ ​Ben Ben Chilwell ធ្លាប់​បង្ហាញខ្លួន​សរុប ១៧លើក​ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ជា​សមាជិក​របស់​ក្រុម​លោក Gareth Southgate នៅ Euro 2020 ដែរ​តែ​មិនបាន​ចូល​លេង​ឡើយ​។ ​អង់គ្លេស​នឹង​ប្រកាស​បញ្ជី​កីឡាករ​ទាំង ២៦នាក់​សម្រាប់ World Cup នៅ​សប្តាហ៍​ក្រោយ​។ ​អង់គ្លេស​នឹង​ចាប់ផ្តើម​យុទ្ធនាការ World Cup របស់ខ្លួន​ដោយ​នឹងត្រូវ​ជួប​ក្រុម​អ៊ីរ៉ង់​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អឺរ៉ុប​នឹង​ចាប់ផ្តើម​រៀបចំ​ពានរង្វាន់ UEFA Nations League ផ្នែក​នារី​នៅ​ឆ្នាំ​២០២៣

2022/11/04 09:36:53 pm        64
​​បាល់ទាត់​៖ សមាគម​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA បានប្រកាស​ពី​ការរៀបចំ​ការប្រកួត​ព្រឹត្តិការណ៍ UEFA Nations League ផ្នែក​នារី​ចាប់ពី​ឆ្នាំ២០២៣ តទៅ​។ ​ការប្រកួត Nations League ផ្នែក​បុរស​ត្រូវបាន​រៀបចំឡើង​ដំបូង​នៅ​ឆ្នាំ២០១៨ ដើម្បី​ជំនួស​ការប្រកួត​មិត្តភាពអន្តរជាតិ​ឱ្យមាន​ការប្រកួតប្រជែង​។ ​​ប្រធាន UEFA លោក Aleksander Ceferin បាន​និយាយថា នេះ​ជា​ពេលវេលា​សមស្រប​នៃ​ការ​សម្លឹង​ឃើញ​ពី​ការ អភិវឌ្ឍន៍​បាល់ទាត់​នារី​ឱ្យ​កាន់តែ​រីកចំរើន​នៅ​ថ្ងៃ​អនាគត​។ ​Women Nations League មាន​ទម្រង់​មិន​ខុសពី​ផ្នែក​បុរស​ឡើយដោយ​នឹង​បែងចែក​លី​គជា​បី​កម្រិត​។ ក្រុម​លេខ១ នៅ​លី​គ​ទី១ ទាំង ៤ពូ​ល​ត្រូវ​ឡើង​លេង​វគ្គ​ខ្វែង​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្ររ​កជើង​ឯក ខណៈ​ក្រុម​ដែល​នៅ​ក្រុម​គេ​នៃ​ពូ​ល​នីមួយៗ​ត្រុ​វ​កាត់​ចេញទៅ​លី​គ​ទី២ ហើយ​ក្រុម​លេខ១ នៃ​ពូ​ល​នីមួយៗ​នៃ​លី​គ​ទី២ ត្រូវ​ឡើងមក​លេង​លី​គ​ទី១​។​​ការប្រកួត Nations League ក៏​នឹង​ជា​ផ្នែក​មួយ​នៃ​ការប្រកួត​ជម្រុះ​បាល់ទាត់​ស្ត្រី​ជើងឯក​អឺរ៉ុប​ឆ្នាំ២០២៥ និងបាល់ទាត់​ស្ត្រី​ពិភពលោក​ឆ្នាំ២០២៧ ផងដែរ​។ ​ជា​រៀងរាល់ ៤ឆ្នាំ Nations League បួន​ក្រុម​ដែល​ឡើង​វគ្គ​ខ្វែង​នឹងមាន ៣ក្រុម​ធានាបាន​កៅអី​នៅ​អូឡាំពិក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Carlos Tevez លាលែង​ពី​តំណែង​គ្រូបង្វឹក​ក្លិប​អា​ហ្ស​ង់​ទីន Rosario Central

2022/11/04 07:14:13 pm        65
​បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Carlos Tevez បានសម្រេច​ចាកចេញ​ពី​តំណែង​គ្រូបង្វឹក​នៃ​ក្លិប​​អា​ហ្ស​ង់​ទីន Rosario Central ហើយ ក្រោយ​ដឹកនាំ​បាន​ត្រឹម ៥ខែ​។ ​​អតីត​ខ្សែប្រយុទ្ធ Manchester City រូបនេះ​បានសម្រេច​ចិត្ត​បែបនេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ក្រោយ Rosario Central បញ្ចប់​រដូវ​កាល​លី​គ​កំពូល​អា​ហ្ស​ង់​ទីន​នៅ​លំដាប់​លេខ២០ ក្នុងចំណោម ២៨ក្រុម​។ ​​បើតាម​ការឱ្យ​ដឹង​រប​ស់បុរ​សវ័យ ៣៨ឆ្នាំ​រូបនេះក្លិប​បាល់ទាត់ Rosario Central នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្លិប​នៅ​ថ្ងៃទី១៨ ខែធ្នូ​ហើយ Tevez មិន​សប្បាយចិត្ត​ដែល​ការឃោសនា​ យក​សំឡេងឆ្នោត​ប្រើប្រាស់​ឈ្មោះ​របស់ខ្លួន​។ ​​Rosario Central ជា​ក្លិប​ទី១ ដែល​Tevez ចាប់ផ្តើម​អាជីព​ជា​គ្រូបង្វឹក​របស់ខ្លួន​ ក្រោយ​ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​កាលពី​ខែមិថុនា​។ ​​Carlos Tevez ធ្លាប់​ប្រកប​បាល់ទាត់​អាជីព​ជាមួយ​ក្លិប​ជាច្រើន​ដូចជា Juventus, Corinthians, Shanghai Shenhua និង​ពីរលើក​ជាមួយ Boca Junior​។​​ចំណែក​នៅ Premier League វិញ Carlos Tevez បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ជួយសង្គ្រោះ West Ham ពី​ការ​កាត់ចោល​កាលពី​ឆ្នាំ២០០៧ មុនពេល​ផ្លាស់​មកកាន់ Manchester United ឈ្នះ​ពាន Premier League ពីរលើក និង​បន្តទៅ Manchester City នៅ​ឆ្នាំ២០០៩ និង​ឈ្នះ​ពាន Premier League មួយ​លើក​នៅ​ឆ្នាំ២០១២​។ ​​សរុប​រួម​រយៈពេល ៧ឆ្នាំ​នៅ​ទឹកដី​អង់គ្លេស Tevez បង្ហាញខ្លួន​សរុប ២០២ប្រកួត​រកបាន ៨៤គ្រាប់​។ ​​Carlos Tevez ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន​នៅ​ឆ្នាំ២០០៤ នៅពេល​អា​ហ្ស​ង់​ទីន​ជួប​អេ​ក្វា​ដ័​រ និង​សរុប​បង្ហាញខ្លួន​បាន ៧៦លើក ស៊ុត​បញ្ចូល​ទី​បាន ១៣គ្រាប់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Timo Werner រងរបួស​ត្រូវ​អវត្តមាន​ពី​ក្រុម​អាល្លឺម៉ង់​នៅ World Cup

2022/11/04 06:34:43 pm        77
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អាល្លឺម៉ង់ Timo Werner នឹងត្រូវ​អវត្តមាន​ពី​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup នៅ​កាតា​ក្នុង​ខែ​នេះ ក្រោយ​រងរបួស​កជើង​ដែល​ត្រូវ​សម្រាក​ដល់​ឆ្នាំ​ថ្មី​។ ​​កីឡាករ​វ័យ ២៦ឆ្នាំ​រូបនេះ​ត្រូវបាន​ផ្លាស់ចេញ​ត្រឹម​នាទី​ទី១៩ នៃ​ការប្រកួត​របស់ RB Leipzig យកឈ្នះ Shakhtar Donetsk ៤-០ នៅ​ក្របខណ្ឌ UEFA Champions League កាលពី​យប់​ថ្ងៃ​ពុធ​។ ​​អតីត​ខ្សែប្រយុទ្ធ Chelsea ដែល​វិល​មកកាន់​ក្លិប​ចាស់​របស់ខ្លួន​វិញ​កាលពី​ដើមរដូវ​កាលនោះ ធ្លាប់បាន​បង្ហាញខ្លួន ៥៥លើក​ជាមួយ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ស៊ុត​បញ្ចូល​ទី​បាន ២៤គ្រាប់​។ ​​Timo Werner ក៏​ជា​សមាជិក​របស់​ក្រុម​អាល្លឺម៉ង់​ផងដែរ​នៅ World Cup 2018 នៅ​រុស្ស៊ី និង Euro 2020 ឆ្នាំមុន​មុន​។ ​​អាល្លឺម៉ង់​ស្ថិតក្នុង​ពូ​ល E ដែល​នឹងត្រូវ​ជួប​ជាមួយ​ជប៉ុន​មុនគេ​នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា មុន​បន្ត​ជួប​ជាមួយ​អេ​ស្ប៉ា​ញ និង​កូ​ស្តា​រី​កា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Gerard Pique ប្រកាស​ចូលនិវត្តន៍​ពី​បាល់ទាត់​មុន​ចប់​រដូវ​កាល

2022/11/04 06:17:08 pm        79
​បាល់ទាត់៖ ​ខ្សែការពារ Barcelona, Gerard Pique បានសម្រេច​បញ្ចប់​អាជីព​កីឡាករ​បាល់ទាត់​របស់​ខ្លួន​ហើយ នៅមុន​ពេលដែល La Liga សម្រាក​ពី​ការប្រកួត​ត្រៀម World Cup​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បានសម្រេច​បែបនេះ​នៅក្នុង​វីដេអូ​ឃ្លី​ប ​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ការប្រកួត​របស់ Barcelona ទល់នឹង Almeria ថ្ងៃ​សៅរ៍​នេះ​នឹង​ជាការ​ប្រកួត​ចុងក្រោយ​របស់ខ្លួននៅ​កីឡដ្ឋាន Camp Nou​។ ​​Pique បាន​បន្តថា ការសម្រេចចិត្ត​នេះ​ដោយសារតែ​មិនសូវ​បាន​លេង​ទៀត​ទាត់​រដូវ​កាល​នេះ តែ​ការ​រូបគេ​គ្មាន​បំណង​ផ្លាស់​ទៅលេង​ឱ្យ​ក្លិប​ផ្សេង​ដែរ​ហើយ Barcelona គឺជា​ក្រុម​ចុងក្រោយ​នៃ​អាជីព​កីឡាករ​។ ​​Gerard Pique ដែលជា​សមាជិក​នៃ​ក្រុមយុវជន​ថ្នាល​របស់ Barcelona ដែរនោះបានប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​កាលពី​ឆ្នាំ ២០១៨​។ ​​Pique នៅសល់​កិច្ចសន្យា​ជាមួយ Barcelona ដល់​ឆ្នាំ២០២៤ ដែល​មានន័យថា Barcelona នឹង​កាត់បន្ថយ​ការចំណាយ​មួយចំណែក​ទៀត​តាមរយៈ​ការចាកចេញ​របស់ Pique​។ ​​រំលឹកថា Gerard Pique ធ្លាប់​ឈ្នះ​ជើងឯក​លី​គ ៩លើក​នៅ​អេ​ស្ប៉ា​ញ និង​អង់គ្លេសក៏ដូចជា UEFA Champions League ៤​លើក, World Cup មួយ​លើក និងជើងឯក​អឺរ៉ុប​មួយ​លើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Garnacho ស៊ុត​គ្រាប់​ជ័យជំនះ​ឱ្យ Man United នៅ​ដី Sociedad តែ​បាន​ត្រឹម​លេខ​២ ក្នុង​ពូ​ល

2022/11/04 05:59:02 pm        91
​បាល់ទាត់៖ ​កីឡាករ​យុវជន​របស់​ក្រុម​បិសាច​ក្រហម Manchester United, Alejandro Garnacho បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​តែមួយ​គ្រាប់​គត់​ឱ្យ Manchester United យកឈ្នះ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​របស់ Real Sociedad ១-០ តែ​នៅតែ​បញ្ចប់​លេខ២ ក្នុង​ពូ​ល​។ ​​ក្រុម​របស់លោក Erik ten Hag ត្រូវការ​ឈ្នះ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​លើសពី ២គ្រាប់​ដើម្បី​ធានាបាន​កៅអី​វគ្គ ១៦ក្រុម​ចុងក្រោយ Europa League​។ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo គឺជា​អ្នក​បញ្ជូន​ឱ្យ​កីឡាករ​រវ័យ ១៨ឆ្នាំ Garnacho ស៊ុត​បញ្ចូល​ទីតាំងពី​នាទី​ទី១៧ មុនពេល​ដែល Ronaldo មាន​ឱកាស ១ ទល់ ១ ជាមួយ​អ្នកចាំទី​តែ​ធ្វើ​មិនបាន​សំរេច​។ ​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Manchester United បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល E មាន ១៥ពិន្ទុ​ស្មើ Real Sociedad តែ​ក្រុម​អេ​ស្ប៉ា​ញ​ឈរ​លេខ១ ដោយ​ផល​សង​គ្រាប់​បាល់​ចំណេញ​។ ​​Real Sociedad នឹង​បន្តដំណើរ​ទៅ​វគ្គ ១៦ក្រុម​ដោយ​ស្វ័យប្រវត្តិ​តែ Manchester United ត្រូវ​លេង​វគ្គ Play-Off ២ជើង​នៅ​ខែកុម្ភៈ​ឆ្នាំក្រោយ​ជួប​ជាមួយ​ក្រុម​ដែល​ធ្លាក់​ពី UEFA Champions League​។​​ងាក​មក​លទ្ធផល​ផ្សេងទៀត ក្រុម​កាំភ្លើង​ធំ Arsenal មិនឱ្យ​ភ្លាត់​បី​ពិន្ទុ​ក្នុងផ្ទះ​ឡើយ​ពេល​ទទួលភ្ញៀវ​ស្វ៊ី​ស FC Zurich តាម​ស្មើ​រយៈ​ជ័យជំនះ ១-០ ដោយ​គ្រាប់​បាល់​របស់ Kieran Tierney នៅ​នាទី​ទី១៧​។ ​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ​ក្រុម​របស់លោក Mikel Arteta បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល A ជា​ក្រុម​លេខ១ ខណៈ​លេខ២ ក្នុង​ពូ​ល​បាន​ទៅ​ក្រុម​ហូ​ឡង់ PSV Eindhoven ដែល​យកឈ្នះ​នៅ​ទឹកដី Bodo/Glimt ២-១ យប់មិញ​ផងដែរ​។ ​ការចាប់ផ្តើម​បែងចែក​គូប្រកួត​វគ្គ ១៦ក្រុម​ចុងក្រោយ​នឹងធ្វើ​ឡើង​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

CAMSOC ​គ្រោង​បើកទទួល​ចុះឈ្មោះ​អ្នកស្ម័គ្រចិត្ត​បម្រើ​ដល់​ស៊ី​ហ្គេម ក្រោយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

2022/11/04 05:18:50 pm        124
​ស៊ីហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ឲ្យ​ដឹងថា គណៈកម្មការ​អ្នកស្ម័គ្រចិត្តនឹង​រៀបចំ​ទទួល​ការចុះឈ្មោះ​អ្នកស្ម័គ្រចិត្ត ​សម្រាប់​បម្រើ​ដល់​ការងារ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ក្រោយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នាពេល​ឆាប់ៗ​ខាងមុខ។​ ​ការគូសបញ្ជាក់​នេះ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​ CAMSOC ​បាន​កោះប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន​គណៈកម្មការ​អ្នកស្ម័គ្រចិត្ត គណៈកម្មការ​ហ្គេម​ព័ត៌មានវិទ្យា និង​ក្រុមហ៊ុន​ដៃគូ​ Pathmazing ​ដើម្បី​ព​ន្លឿ​ន​ការរៀបចំ​ប្រព័ន្ធ​ចុះឈ្មោះ​តាម​អន​ឡាញ ហើយ​ត្រូវ​ចាប់ផ្ដើម​ដំណើរការ​ទទួល​ការចុះឈ្មោះ​ក្រោយ​ពិធីបុណ្យ​ជាតិគឺ​បុណ្យ​អុំទូកនាពេលខាងមុខ ដើម្បី​ឲ្យ​ទាន់ពេលវេលា​សម្រាប់​រៀប​ចំ​អ្នកស្ម័គ្រចិត្ត​បម្រើ​ការងារ​នៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​គួរ​ដឹងថា សម្រាប់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ គណៈកម្មាធិការ​ជាតិ​ CAMSOC ​ត្រូវការ​កម្លាំង​អ្នកស្ម័គ្រចិត្ត​ខ្ទង់​ម៉ឺន​នាក់ ដើម្បី​សម្របសម្រួល​ដល់​ការងារ​មួយចំនួន ក្នុងការ​ដឹកនាំ បង្ហាញផ្លូវដល់​ប្រតិភូ និង​អត្ត​ព​លិ​ក​ប្រមាណ ៧​ពាន់​នាក់ដែល​នឹង​មក​ធ្វើការ​ប្រកួត​នៅ​កម្ពុជា។ចំពោះ​ស៊ី​ហ្គេមលើក​ទី​៣២ មកទល់ពេលនេះនៅសល់​រយៈពេល​តែ ១៨២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ បើ​គិតពី​ពេលនេះរហូតដល់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣ ដែលជា​ថ្ងៃ​ប្រារព្ធ​ពិធី​បើក​ការប្រកួត​ផ្លូវការ និង​បិទ​នៅ​ថ្ងៃទី​១៧ ខែឧសភា​ដដែល ។ រីឯ​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ គ្រោង​ធ្វើឡើង​ពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

Tsitsipas ឡើង​ជុំ​ទី៣ តែ Medvedev ធ្លាក់​ពី Paris Masters ត្រឹម​ជុំ​ទី២

2022/11/03 10:18:06 pm        74
​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ក្រិ​ក Stefanos Tsitsipas បាន​បន្ត​ដំណើរ​ឡើង​ជុំ​ទី​៣ ហើយ​នៃ​ព្រឹត្តិការណ៍ Paris Masters ក្រោយ​យកឈ្នះ​កីឡាករ​អង់គ្លេស Dan Evans​។ ​កីឡាករ​លំដាប់​លេខ​៥ Tsitsipas បាន​យកឈ្នះ​ដោយ​លទ្ធផល ២​សិត​ផ្ទួនៗ ៦-៤ និង ៦-៣ ដែល​ជា​ជ័យជំនះ​លើក​ទី​៤ ក្នុង​ជំនួប​ទល់នឹង Dan Evans​។ ​​កីឡាករ​ក្រិ​ក Tsitsipas ដែល​ធ្លាប់​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Paris Masters នេះ​ពីរ​លើក​ក្នុង​ការ​បង្ហាញខ្លួន ៣​លើក​ចុងក្រោយ នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​អង់គ្លេស Cameron Norrie រឺ​កីឡាករ​បារាំង Corentin Moutet នៅ​ជុំ​ទី​៣​។ ​ងាក​មក​កីឡាករ​លំដាប់​លេខ​៣ ពិភពលោក​សញ្ជាតិ​រុស្ស៊ី Daniil Medvedev បាន​ធ្លាក់​ពី​ការប្រកួត​ត្រឹម​ជុំ​ទី​២ ក្រោយ​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​អូស្ត្រាលី Alex de Minaur​។ ​​កីឡាករ​អូស្ត្រាលី​លំដាប់​លេខ ២៥ ពិភពលោក Alex de Minaur បាន​យកឈ្នះ​ដោយ​លទ្ធផល ២​សិត​ទល់នឹង ១ ពិន្ទុ ៦-៤ ២-៦ និង ៧-៥ ខណៈ​ដែល​កីឡាករ​រុស្ស៊ី Daniil Medvedev មួរ​ម៉ៅ​ដល់​បោក​រ៉ាកែត ​ក្រោយ​ធ្វើ​ឱ្យ​មាន​កំហុស​ម្តង​ហើយ​ម្តងទៀត​។ ​សូម​បញ្ជាក់​ថា ​នេះ​ជា​ជ័យជំនះ​ដំបូង​ប៉ុណ្ណោះ​សម្រាប់ Alex de Minaur ក្នុង​ជំនួប ១៩​លើក​ចុង​ក្រោយ​ទល់នឹង​កីឡាករ​ដែល​មាន​លំដាប់ថ្នាក់​ពិភព​លោក Top5៕​អត្ថបទ​៖​នាង សុភា​វុ​ធ

របួស​របស់ Son ត្រូវ​វះកាត់​ប្រឈម​អវត្តមាន​ពី​ក្រុម​កូរ៉េ​នៅ World Cup

2022/11/03 09:47:07 pm        111
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្លិប​ Tottenham Hotspur, Heung-min Son ប្រឈម​អវត្តមាន​ពី​ក្រុម​ជម្រើសជាតិ​កូរ៉េ​នៅ World Cup 2022 កាតា​ដោយសារ​របួស​។ ​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​បាន​រងរបួស​ក្បែរ​រង្វង់​ភ្នែក ​អំឡុង​ការប្រកួត​ដែល Spurs ឈ្នះ​នៅ​ទឹកដី Marseille កាលពី​យប់​ថ្ងៃ​អង្គារ​។ ​​សេចក្តីប្រកាស​របស់ Spurs បាន​បញ្ជាក់ថា Son បាន​បែក​ឆ្អឹង​ក្បែរ​រង្វង់​ភ្នែក​ខាងឆ្វេង​ដែល​ទាមទា​ឱ្យមាន​ការវះកាត់ ហើយក៏​មិនទាន់​អាច​​និយាយ​បានដែរ​ថា ​ក្រោយ​ការវះកាត់​នឹងត្រូវ​សម្រាក​រយៈពេល​ប៉ុន្មាន​នៅឡើយ​។ ​ស្រដៀង​គ្នា​នេះ​កាលពី​ឆ្នាំ២០២១ ខ្សែបម្រើ Manchester City, Kevin de Bruyne បាន​រងរបួស​ដល់​បែក​ច្រមុះ និង​ឆ្អែង​ក្បែរ​រង្វង់​ភ្នែក​ដូច Son ដែរ តែ​អាច​បង្ហាញខ្លួន​ឱ្យ​ប៊ែ​ល​ហ្ស៊ិ​កបាន​នៅ Euro​។ ​​Son គឺជា​សមាជិក​សំខាន់​ម្នាក់​របស់​ក្រុម​ជម្រើសជាតិ​កូរ៉េ​ ដោយ​ធ្លាប់​បង្ហាញខ្លួន​សរុប ១០៤លើក​ស៊ុត​បញ្ចូល​ទី​បាន ៣៥គ្រាប់​។ ​កូរ៉េ​ស្ថិតក្នុង​ពូ​ល H នៅ World Cup 2022 ទឹកដី​កាតា​ដោយ​នឹងត្រូវ​ជួប​អ៊ុយ​រូ​ហ្កា​យ​នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា​នេះ មុន​បន្ត​ជួប​ព័រទុយហ្កាល់ និង​ហ្កា​ណា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM
លោក Zelenskiy ៖ ហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី ខាតបង់ប្រាក់រាប់សែនកោដិរូប្លិ៍
08/09/2026 12:08 PM