ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

ទៅ​ដី Sociedad យប់​នេះ Man United គ្មាន Antony, Sancho និង Martial

2022/11/03 09:30:39 pm        71
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United នឹង​មិនមាន​វត្តមាន​កីឡាករ​សំខាន់ៗ​បី​រូប​រួមមាន Antony, Jadon Sancho និង Anthony Martial ក្នុងជំនួប​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​ជួប​ក្រុម​ម្ចាស់ផ្ទះ Real Sociedad ប្រកួត​ក្នុង​ចុងក្រោយ​ក្នុង​ពូ​ល E ក្របខណ្ឌ UEFA Europa League​។ ​​Jadon Sancho ត្រូវបាន​គេ​ដឹងថា​កំពុងមាន​ជំងឺ ​ខណៈ Anthony Martial អវត្តមាន​ពី​ក្រុម​តាំងពី​ថ្ងៃទី៩ ខែ​មុន ស្រប​ពេលដែល​កីឡាករ​ប្រេ​ស៊ី​ល Antony មិនទាន់​ជា​ពីរ​បួស​។​ ​Manchester United នឹង​អាច​បញ្ចប់​ពូល​ឈរលើ​គេ ​ប្រសិន​ឈ្នះ​នៅ​ទឹកដី Real Sociedad លើសពី ២គ្រាប់​។ ​ក្រុម​លេខ១ ក្នុង​ពូ​ល​នឹង​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ តែ​ក្រុម​លេខ២ ក្នុង​ពូ​ល​ត្រូវ​លេង Play-Off ពីរ​ជើង​ជួប​ជាមួយ​ក្រុម​ដែល​ធ្លាក់​ពី UEFA Champions League​។ ​​អ្នកចាត់ការ Erik ten Hag ថា Cristiano Ronaldo ប្រហែលជា​ជម្រើស ១១ដំបូង​សម្រាប់ Manchester United រាត្រី​នេះ​ស្រប​ពេលដែល Casemiro ត្រលប់​ទៅ​ទឹកដី​អេ​ស្ប៉ា​ញ​លើកដំបូង​តាំងពី​ផ្ទេរ​ពី Real Madrid៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Benfica ស៊ុត ៦គ្រាប់​នៅ​ទឹកដី​អ៊ីស្រាអែល​ទំលាក់ PSG ទៅ​លេខ២

2022/11/03 07:32:39 pm        86
​បាល់ទាត់៖ ​ក្រុម​ព័រទុយហ្កាល់ Benfica ត្រូវការ​គ្រាប់​បាល់​ច្រើន​ដើម្បី​បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល H ឈរលើ​គេ ​ស្រប​ពេលដែល PSG កំពុងមាន​គ្រាប់​ចំណេញ​ច្រើនជាង​។ ​​ការប៉ុនប៉ង​ពិតជា​បានសំរេច​ទោះបីជា​ការប្រកួត​ក្រៅ​ដី​ក៏ដោយ Benfica បាន​ស៊ុត​បញ្ចូល​ទី​ដល់​ទៅ ៦គ្រាប់ ជាពិសេស​​គ្រាប់​ចុងក្រោយ​នៅ​នាទី​ទី៩០+២ ដោយ Joao Mario គ្រប់គ្រាន់​ឱ្យ Benfica បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល​ជា​ក្រុម​លេខ១ ពីលើ PSG វិញ​។ ​ក្រុម​ជើងឯក​បារាំង Paris Saint Germain ក៏បាន​យកឈ្នះ​នៅ​ទឹកដី​អ៊ីតាលី​របស់​សេះបង្កង់ Juventus ដែរដោយ​លទ្ធផល ២-១​។​​បើ​សរុប​ពិន្ទុ​នៅក្នុង​ពូ​ល H នេះ Benfica និង PSG មាន ១៤​ពិន្ទុ​ដូចគ្នា និង​មាន​ផល​សង​គ្រាប់​បាល់ ៩​គ្រាប់​បាល់​ដូចគ្នា​។ ​តែ Benifca ឈរ​លេខ​១ បាន​ដោយសារ​មាន​គ្រាប់​បាល់​ក្រៅ​ដី​សរុប​ជា​រួម​ច្រើន​ជាង​គេ​សរុប ៩​គ្រាប់​ ខណៈ PSG មាន​ត្រឹម ៦​គ្រាប់​។ ​ចំណែក Juventus បាន​ត្រឹម​លេខ៣ នៅសល់​កៅអី Europa League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Rico Lewis ក្លាយជា​កីឡាករ​ក្មេង​បំផុត​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ក្នុង​ប្រកួត​ដំបូង​នៃ​ការ​បង្ហាញ​ខ្លួន​នៅ UCL

2022/11/03 06:57:19 pm        95
​បាល់ទាត់៖ ​កីឡាករ​វ័យក្មេង​អង់គ្លេស Rico Lewis បាន​បំបែក​កំណត់ត្រា​កីឡាករ​ក្មេង​បំផុត​ ដែល​ស៊ុត​បញ្ចូល​ទី​បានក្នុងការ​បង្ហាញខ្លួន​ដំបូង​នៅ​ក្របខណ្ឌ UEFA Champions League ជួយ​ឱ្យ Manchester City វាយបក​ពីក្រោយ​យកឈ្នះ Sevilla​។ ​​បន្ទាប់ពី​ការនាំ​មុខមុន​របស់ Sevilla ដោយ​អតីត​ខ្សែប្រយុទ្ធ Nottingham Forest, Rafael Mir នៅ​វគ្គ​ទី១ ក្រុមម្ចាស់ផ្ទះក៏​តាម​ស្មើ​វិញ​នៅ​នាទី​ទី៥២ ដោយ Rico Lewis​។ ​មួយ​គ្រាប់​នេះ Rico Lewis ដែលមាន​វ័យ ១៧ឆ្នាំ ៣៤៦ថ្ងៃ​បាន​បំបែក​កំណត់ត្រា​របស់ Karim Benzema ដែល​ធ្វើបាន​ដូចគ្នានេះ​ក្នុង​វ័យ ១៧ឆ្នាំ ៣៥២ថ្ងៃ​ពេល​លេង​ឱ្យ Lyon យកឈ្នះ Rosenborg​។​​ពីរ​គ្រាប់​របស់ City សម្រេចបាន​ដោយ Julian Alvarez និង Riyad Mahrez ធ្វើឱ្យ Manchester City បន្ត​ស្ថិតិ​លេង​មិន​ចាញ់​ក្នុង​ដី​នៅ UCL ២៣ប្រកួត​ជាប់​គ្នា ​ទោះបី​គ្មាន​វត្តមាន​កីឡាករ​សំខាន់ៗ​ក៏ដោយ​។​ ​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Manchester City បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល​មាន ១៤ពិន្ទុ​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ជាមួយ​ក្រុម​លេខ២ Borussia Dortmund ដែល​ស្មើ​នៅ​ទឹកដី Copenhagen ១-១​។ ​ចំណែក Sevilla បាន​ត្រឹម​លេខ៣ ក្នុង​ពូ​ល​នៅសល់​កៅអី UEFA Europa League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Real Madrid បំបាក់ Celtic ដើម្បី​បញ្ចប់​វគ្គ​វិលជុំ​ក្នុង​ពូ​ល F ជា​ក្រុម​លេខ១

2022/11/03 06:24:58 pm        74
​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid បាន​បំបាក់​ក្រុម​ភ្ញៀវ​ស្កុ​ត​ឡេ​ន Glasgow Celtic ៥-១ ដើម្បី​ធានាបាន​តំណែង​លេខ១ ក្នុង​ពូ​ល F ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​។ ​​លេង​បាន​ត្រឹម ២១នាទី Celtic របូត​ពីរ​គ្រាប់​បាត់ទៅ​ហើយដោយ​បាល់​ពិន័យ ១១ម៉ែត្រ​ធ្វើបាន​ដោយ Luka Modric និង Rodrygo ខណៈ​វគ្គ​ទី២ Marco Asensio, Vinicius Junior និង Federico Valverde រកបាន​ម្នាក់​មួយ​គ្រាប់​បន្ថែមទៀត មុនពេល​ដែល Celtic តប​បាន​មួយ​គ្រាប់​ដោយ Neves Filipe​។ ​​តាមរយៈ​ជ័យជំនះ​ក្រុម​របស់លោក Carlo Ancelotti បានឈ្នះ​រាល់​ការប្រកួត​ក្នុងផ្ទះ​នៅក្នុង​ពូ​ល​ជា​លើកដំបូង​រាប់​ពី​រដូវ​កាល ២០១៥-១៦ និង​ជា​បី​រដូវ​កាល​ជាប់​គ្នា​ផងដែរ​ដែល Real Madrid បញ្ចប់​ការប្រកួត​វិល​ក្នុង​ពូ​ល​ជា​ក្រុម​លេខ១​។​​ស្ថិតក្នុង​វ័យ ៣៧ឆ្នាំ ៥៤ថ្ងៃ Luka Modric បាន​ក្លាយជា​កីឡាករ​វ័យ​ចំណាស់​បំផុត​ដែល​ស៊ុត​បញ្ចូល​ទី​នៅ UEFA Champions League រាប់​ពី​ឆ្នាំ២០១៤ ដែល​ធ្វើបាន​ដោយ Francesco Totti ស៊ុត​បញ្ចូល​ទី​ឱ្យ Roma លើ CSKA Moscow ក្នុង​វ័យ ៣៨ឆ្នាំ ៥៩ថ្ងៃ​។ ​​ដោយឡែក​សម្រាប់​ក្រុម​លេខ២ នៅក្នុង​ពូ​ល F នេះ​គឺ​ក្រុម​អាល្លឺម៉ង់ RB Leipzig ដែល​បាន​យកឈ្នះ​នៅ​ទឹកដី Shakhtar Donetsk ៤-០ ខណៈ​ក្រុម​អ៊ុយ​ក្រែ​ន​បញ្ចប់​លេខ៣ ក្នុង​ពូ​ល​នៅសល់​កៅអី Europa League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Chelsea ឈ្នះ Dinamo Zagreb ធានា​កៅអី​លេខ​១ ក្នុង​ពូ​ល​នៅ UCL

2022/11/03 06:06:23 pm        93
​បាល់ទាត់៖ ​ក្រុម​តា​ខៀវ Chelsea ដែល​បាន​កក់​កៅអី​វគ្គ ១៦ក្រុម​ចុងក្រោយ​តាំងពី​សប្តាហ៍​មុន​នោះ បាន​បិទ​បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល E នៅ​ក្របខណ្ឌ UEFA Champions League ជា​ក្រុម​លេខ១ ក្នុង​ពូ​ល​ក្រោយ​យកឈ្នះ​ក្រុម​ភ្ញៀវ Dinamo Zagreb ២-១ នៅ Stamford Bridge​។ ​​Dinamo Zagreb ដែល​ត្រូវការ​បី​ពិន្ទុ​ដើម្បី​ឈរ​លេខ៣ មានឱកាស​លេង​នៅ Europa League នោះបាន​បើក​ការនាំ​មុខមុន​នៅ​នាទី​ទី៧ ដោយ Petkovic​។ ​​នៅក្នុង​វគ្គ​ទី១ ដដែល Chelsea ក៏បាន​វាយបក​ពីក្រោយ​ពីរ​គ្រាប់​នៅ​នាទី​ទី១៨ ដោយ Raheem Sterling និង​នាទី​ទី៣០ ដោយ Denis Zakaria​។ ​​លទ្ធផល​នេះ​បាន​រក្សា​ដល់​ចប់ ៩០នាទី​មានន័យថា Chelsea បិទ​បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល E ជា​ក្រុម​លេខ ១ នៅ​ពីលើ AC Milan ៣ពិន្ទុ​។ ​​ក្រុម​ជើងឯក​អ៊ីតាលី AC Milan ត្រូវ​រង់ចាំ​ការប្រកួត​ចុង​ក្រោយនេះ​ដើម្បី​សម្រេច​ថា ​ឡើង​ជុំ​បន្ត​រឺ​អត់ ខណៈ​ក្រុម​ភ្ញៀវ Red Bull Salzburg ក៏ត្រូវ​ការ​ឈ្នះដើម្បី​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ផងដែរ​។​​យ៉ាងណាក្តី AC Milan មិន​ភ្លាត់​ឱ្យ​បរាជ័យ​ក្នុង​ដី​ឡើយ​ដោយបាន​បំបាក់​ក្រុម​ភ្ញៀវ Salzburg ៤-០ ខណៈ​ខ្សែប្រយុទ្ធ​វ័យ​ចំណាស់​បារាំង Olivier Giroud រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​។ ​​ក្នុង​វ័យ ៣៦ឆ្នាំ ៣៣ថ្ងៃ Olivier Giroud បាន​ក្លាយជា​កីឡាករ​ដែលមាន​វ័យ​ចំណាស់​បំផុត​ដែល​រកបាន​ ២​គ្រាប់​ក្នុង​មួយ​ប្រកួត​នៅ UCL តាំងពី Filippo Inzaghi ធ្វើបាន​បែបនេះ​កាលពី​ខែវិច្ឆិកា ​ឆ្នាំ២០១០ ពេល​ជួប Real Madrid៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សៅ រង្សី ចាញ់​អ៊ីរ៉ង់ទាំង​ប្រផិតប្រផើយ​នៃ​ការប្រកួត​ប្រដាល់​សកល​ជើងឯក​អាស៊ី​នៅ​ហ្ស៊​កដា​នី

2022/11/03 05:24:21 pm        97
​ប្រដាល់​សកល៖ កីឡាករ​ប្រដាល់​សកល​ជម្រើសជាតិ​កម្ពុជា សៅ រង្សី បាន​រង​បរាជ័យ​ទាំង​ប្រផិតប្រផើយក្រោម​ថ្វីដៃ​កីឡាករ​អ៊ីរ៉ង់​ Mehdi Khosravi ​នៅក្នុង​ការប្រកួត​កីឡា​ប្រដាល់សកល​ជ្រើសរើស​ជើងឯក​អាស៊ី​ ASBC Asian Elite Men And Women Boxing Championship 2022 ​នៅ​ប្រទេស​ហ្ស៊​កដា​នីកាលពី​រំលង​អា​ធ្រា​តុ​យប់មិញ។​ ​ការប្រកួត​នេះម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម សៅ រង្សី ធ្វើបាន​យ៉ាង​ល្អ​នៅក្នុង​ទឹកដី​១ ដោយ​យកឈ្នះ​ពិន្ទុ​លើ​កីឡាករ​ Mehdi Khosravi ​ហើយ​ថែមទាំង​វាយ​កីឡាករ​អ៊ីរ៉ង់​រូបនេះឲ្យ​អាជ្ញាកណ្ដាល​រាប់​ទៀតផង។ តែ​សោកស្ដាយ​នៅក្នុង​ទឹក​ទី​២ និង​ទឹក​ទី​៣ ស្របពេល រង្សី មាន​បញ្ហា​ឈឺដៃ និង​ធ្លាក់ចុះ​កម្លាំង​ស៊ុះ​ផង​នោះ បាន​នាំ​ឲ្យ​កីឡាករ​អ៊ីរ៉ង់មានប្រៀបដោយ​វាយយក​ឈ្នះ​ពិន្ទុ ២​ទឹក​ចុងក្រោយដើម្បី​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​នេះ​តែម្ដង។​ ​ដោយឡែក​នៅ​ល្ងាច​ថ្ងៃទី​០៣ ខែវិច្ឆិកា​នេះនឹងមាន​កីឡាករ​ជម្រើសជាតិ​កម្ពុជា ២​រូប​ទៀតត្រូវធ្វើ​ការប្រកួត ក្នុងនោះ​មាន​កីឡាករ​កូនកាត់​ខ្មែរ​-​អ៊ូ​បេ​គី​ស្ថាន រ៉ា​ចា​ពៅ អាប់​ឌុល​ឡា ប្រកួត​ជាមួយ​កីឡាករ​កូរ៉េខាងត្បូង​ Haneul Jung ​ប្រភេទ​ទម្ងន់ ៩២​គីឡូក្រាម និង​កីឡាករ ណា​ស្រេ​ឌី​នូវ អាន់​វ៉ា ជួប​កីឡាករ​ថៃ​ Weerapon Jongjoho ​ក្នុង​ប្រភេទ​ទម្ងន់ ៨០​គីឡូក្រាម។​​គួរ​បញ្ជាក់ថា បេសកកម្ម​នេះសហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បា​នប​ញ្ចូ​ន​កីឡាករ​ជម្រើសជាតិ ៦​រូប​ចូលរួមក្នុងនោះ​មាន​កីឡាករ ៤​រូបចាក​ចេញពី​កម្ពុជាគឺមាន​កីឡាករ សៅ រង្សី​, ​នូវ សុខ​ទី​, ​ទូច ដេវីត និង វ៉ែន រដ្ឋា ខណៈ ២​រូប​ទៀតបានធ្វើ​ដំណើរ​មកពី​ប្រទេស​អូ​បេ​គី​ស្ថានគឺមាន​កីឡាករ ណា​ស្រេ​ឌី​នូវ អាន់​វ៉ា និង​កីឡាករ រ៉ា​ចា​ពៅ អាប់​ឌុល​ឡា បន្ទាប់ពី​ពួកគេ​សម្ងំ​ហ្វឹកហាត់​នៅ​ទីនោះ។​ ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ និង​ជា​ប្រធាន​ប្រតិភូបានចាត់ទុក​បេសកកម្ម​នេះគឺជា​ការធ្វើ​តេស្ដ​ដ៏​សំខាន់ សម្រាប់​កីឡាករ​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែលជា​ការវាស់ស្ទង់​សមត្ថភាព​របស់​កីឡាករ​ម្នាក់ៗ បន្ទាប់ពី​ការហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ជនជាតិ​កា​ហ្សា​ក់​ស្ថានលោក​ Kassymkhanov Berikbol Amantayevich ​ដែល​ឧបត្ថម្ភ​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​ CAMSOC៕​អត្ថបទ៖ លី ឈុន​ឡា

វីរកីឡាការិនី ខាន់ ចេ​សា ទទួល​បានការ​សាទរ​ជាថ្មី ក្រោយ​ឈ្នះ​មេដាយមាស​ជើងឯក​ពិភពលោក​

2022/11/03 05:14:12 pm        300
​ជឺ​ជី​តស៊ូ៖ កីឡាការិនី​ជឺ​ជី​តស៊ូ​ជម្រើសជាតិ ខាន់ ចេ​សា បាន​នាំមក​នូវ​កិត្តិយស​ជូន​ជាតិ​ជាថ្មី បន្ទាប់ពី​​ដណ្ដើមបាន​មេដាយមាសក្នុងការ​ប្រកួត​ជ្រើសរើស​ជើងឯក​ពិភពលោក​ Ju-Jitsu World Championship 2022 នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អារ៉ាប់​រួម ក្រោយ​យកឈ្នះ​កីឡាការិនីអេ​ស្ប៉ា​ញ​ Matthews Martin Naiomi ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រកាលពី​យប់​មិញ​។​ ​អ្វីដែល​ពិសេសក្រោយ​ទទួលបាន​ជ័យជម្នះ​ភ្លាមៗ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ផ្ញើ​សារ​ចូលរួម​អបអរសាទរ​វីរ​កីឡាការិនី ខាន់ ចេ​សា ចំពោះ​ការ​ដណ្ដើមបាន​មេដាយមាស​ជូន​ជាតិ​មាតុ​ភូមិ​នេះ​ផងដែរ។​ ​ម្ចាស់​មេដាយមាស​កីឡា​អាស៊ីឆ្នាំ​២០១៨ រូបនេះគឺជា​អត្ត​ព​លិ​ក​កម្ពុជា​ម្នាក់ក្នុង​ច​ណោម ៣​នាក់ដែល​ចូលរួម​ព្រឹត្តិការណ៍​ពិភពលោក​នេះដោយ​កញ្ញា​បាន​ប្រកួត​លើ​វិញ្ញាសា​ Jiu Jitsu (Newaza) ​ទម្ងន់​ក្រោម ៥២​គីឡូក្រាម ។ វិញ្ញាសា​នេះមាន​បេក្ខភាព​ប្រកួតប្រជែង ១៧​រូបដោយ​ប្រើ​ប្រព័ន្ធ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់ ខណៈ ចេ​សា បាន​យកឈ្នះ​គូប្រកួត ៥​ប្រកួតៗ​គ្នាដើម្បី​ក្លាយជា​ម្ចាស់​មេដាយមាស។​ ​សម្រាប់​លទ្ធផល​ការប្រកួតក្នុងនាម​កីឡាការិនី​ដែល​ឈរ​ចាំ​នៅ​ជុំ​ទី​២ ឬ​វគ្គ ១៦​នាក់​ចុងក្រោយ ខាន់ ចេ​សា បាន​ផ្ដួល​ដៃគូ​ឲ្យ​បោះបង់​ការប្រកួត ៣​ប្រកួត​ជាប់​គ្នា ក្នុងនោះ​ជុំ​ទី​២ កញ្ញា​បាន​ផ្ដួល​កីឡាការិនី​ហ្វីលីពីន​ Baluyot Ashley Jeraine ​ដោយ​ប្រើពេល​ត្រឹម ២​នាទី និង ២៣​វិនាទី និង​ផ្ដួល​កីឡាការិនី​ម្ចាស់ផ្ទះ​អារ៉ាប់​រួម​ Shraim Maitha ​ដោយ​ប្រើពេល​ត្រឹមតែ ៥៣​វិនាទីនៅ​ជុំ​ទី​៣ មុន​បន្ដ​ផ្ដួល​កីឡាការិនី​អ៊ី​ស្រា​អ៊ែ​ល​ Aronov Pnina ​ដោយ​ប្រើពេល ៣​នាទី និង ១៩​វិនាទីនៅក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។​​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ សម្រាប់​ការជួប​ជើង​ខ្លាំង​មកពី​តំបន់​អឺរ៉ុប ទោះបី ចេ​សា មិនអាច​ផ្ដួល​ដៃគូ​ឲ្យ​បោះបង់​ការប្រកួតដូច​កីឡាការិនី​ហ្វីលីពីន អារ៉ាប់​រួម និង​អ៊ី​ស្រា​អ៊ែ​ល​យ៉ាងណាក្ដី តែ​កីឡាការិនី​វ័យ ២១​ឆ្នាំ​រូបនេះបាន​ប្រើ​បច្ចេក​ទេស​ពិសេស​របស់ខ្លួនដោយ​ចាប់​ឃ្លេ​កីឡាការិនី​អេ​ស្ប៉ា​ញ​ Matthews Martin Naiomi ​រយៈពេល ៦​នាទី​ពេញស្ទើរ​រើ​មិន​រួច ហើយ​ជា​លទ្ធផល​អាជ្ញាកណ្ដាលបានផ្ដល់​ជ័យជម្នះ​ដោយ​ពិន្ទុ ដល់​កីឡាការិនី​ឆ្នើម​របស់​កម្ពុជាដែល​ក្លាយជា​ម្ចាស់​មេដាយមាស​លើ​វិញ្ញាសា​ក្រោម​ទម្ងន់ ៥២​គីឡូក្រាម​តែម្ដង។​ ​តាមរយៈ​ជ័យជម្នះ​នេះក៏​ទទួល​បានការ​សាទរ​ពី​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ​និង​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) ​ផងដែរ ដោយ​ឯកឧត្តម​បាន​កោតសរសើរចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់ ខាន់ ចេ​សា ហើយ​ឯកឧត្តម​រំពឹងថា មេដាយមាស​នេះនឹង​ក្លាយជា​កម្លាំង​ចលនា​ដ៏​សំខាន់​មួយទៀត សម្រាប់​សហព័ន្ធ​ក្នុង​ដំណើរ​ឆ្ពោះទៅ​មេដាយ​ខ្ពស់បំផុតនៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣៕​អត្ថបទ៖ លី ឈុន​ឡា

ជប៉ុន​ប្រកាស​កីឡាករ ២៦​នាក់​មុនគេ​សម្រាប់ World Cup និង​ដាក់​គោលដៅ​ឡើង​ដល់​វគ្គ ៨​ក្រុម​

2022/11/02 10:13:09 pm        181
​បាល់ទាត់៖ ជប៉ុន​បាន​ក្លាយជា​ក្រុមបាល់ទាត់​មុនគេ​បង្អស់ ​ដែល​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២៦នាក់​សម្រាប់ World Cup 2022 នៅ​កាតា​ក្នុង​ខែ​នេះ និង​បានដាក់​គោលដៅ​ឡើងដល់​វគ្គ ៨ក្រុម​ចុងក្រោយ​។ ​​គ្រូបង្វឹក​ជប៉ុន​លោក Hajime Moriyasu មិនបាន​កោះហៅ​ខ្សែប្រយុទ្ធ Celtic, Kyogo Furuhashi និង​ខ្សែប្រយុទ្ធ Vissel Kobe, Yuya Osako ឡើយ​សំរាប់​ជម្រើស​កីឡាករ​ទាំង ២៦នាក់​នេះ​។ ​ចំណែកឯ​ខ្សែបម្រើ​ក្រុម Union Berlin ដែល​កំពុង​នាំមុខគេ​នៅ Bundesliga, Genki Haraguchi ក៏​មិន​ត្រូវបាន​កោះហៅ​ផងដែរ​។ ​​ក្រុមបាល់ទាត់​ជប៉ុន​មិន​ដែលមាន​ប្រវត្តិ​ឆ្លង​ផុត​វគ្គ ១៦ក្រុម​ចុងក្រោយ​ឡើយ​នៅ World Cup តែ​លោក Hajime Moriyasu បានដាក់​គោលដៅ​ឡើង​ឱ្យដល់​វគ្គ ៨ក្រុម​ចុងក្រោយ​នៅ​កាតា​ឆ្នាំនេះ បើទោះជា​ស្ថិតក្នុង​ពូ​ល​ជាមួយ​ក្រុម​ខ្លាំងដូចជា​អេ​ស្ប៉ា​ញ អាល្លឺម៉ង់ និង​កូ​ស្តា​រី​កា​ក្តី​។ ​ជប៉ុន​នឹងត្រូវ​ចាប់ផ្តើម​បេសកកម្ម​របស់ខ្លួន​នៅ World Cup ឆ្នាំនេះ​ដោយ​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​អាល្លឺម៉ង់​នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Manchester City ទំនង​ដាក់​កីឡាករ​ក្មេងៗ​ចូល​លេង​យប់​នេះ​ទល់នឹង Sevilla

2022/11/02 09:47:11 pm        74
​បាល់ទាត់៖ ​ក្រុម​អង់គ្លេស Manchester City ទំនងជា​នឹងដាក់​កីឡាករ​ក្មេងៗ​ឱ្យចូល​លេង​រាត្រី​នេះ​ពេល​ទទួលភ្ញៀវ Sevilla ដែលជា​ការប្រកួត​បង្គ្រប់​កិច្ច​ក្នុង​ពូ​ល G នៃ​ក្របខណ្ឌ UEFA Champions League​។ ​​លោក Pep Guardiola បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​ថា កីឡាករ​ដែល​មិនសូវ​បាន​លេង​ជាប់លាប់នឹងត្រូវ​ដាក់ឱ្យ​ចូ​លលេ​ង​យប់​នេះ​។ ​កីឡាករ​ក្មេងៗ​របស់ City ដូចជា Cole Palmer និង Rico Lewis ត្រូវបាន​គេ​រំពឹងថា​ចូល​លេង ​ខណៈដែល​ខ្សែប្រយុទ្ធ​ជួរមុខ Erling Haaland បន្ត​អវត្តមាន​។ ​​Erling Haaland ដែល​បាន​ស៊ុត​បញ្ចូល​ទី ២២គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៥ប្រកួត​រដូវ​កាល​នេះ​ស្ថិតក្នុង​ស្ថានភាព​ស្រួលបួល ១០០% ហើយ តែ​នឹង​អាច​ចូល​លេង​ពេល​ជួប Fulham ចុង​សប្តាហ៍​នេះ​។ ​​ចំណាត់ថ្នាក់​ក្រុម​ទាំង ៤ នៅក្នុង​ពូ​ល D បានដឹង​ច្បាស់លាស់​អស់ហើយ ​ថ្វីបើ​នៅសល់​មួយ​ប្រកួត​យប់​នេះ​ក្តី ដោយ Manchester City ឈរ​លេខ១, Borussia Dortmund ឈរ​លេខ២, Seviila ឈរ​លេខ៣ មាន​កៅអី​នៅ Europa League និង​លេខ៤ FC Copenhagen៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Spurs ឡើង​វគ្គ ១៦​ក្រុម​ចុងក្រោយ UCL ក្រោយ​ឈ្នះ​នៅ​ទឹកដី Marseille

2022/11/02 09:25:26 pm        125
​បាល់ទាត់៖ ​ក្រុម Tottenham Hotspur ទីបំផុត​បាន​ឈានឡើង​វគ្គ ១៦​ក្រុម​ចុងក្រោយ និង​ជា​ក្រុម​លេខ១ ក្នុង​ពូ​ល D ក្រោយ​យកឈ្នះ​នៅ​ទឹកដី​បារាំង​របស់ Olympique Marseille ដោយ​លទ្ធផល ២-១ ទាំង​ប្រផិតប្រផើយ​នៅ​ចុង​ម៉ោង​។ ​​បួន​ក្រុម​ពូ​ល D នេះ​សុទ្ធតែ​មានឱកាស​ឡើង​វគ្គ​បន្ត​ទាំងអស់​ ដោយ​ទាមទារ​ជ័យជំនះ​រៀងខ្លួន​។ ​ម្ចាស់ផ្ទះ Marseille បាន​បើក​ការនាំ​មុខមុន​នៅ​នាទី​ទី៤៥+២ ចុង​វគ្គ​ទី១ ដោយ​ខ្សែការពារ Chancel Mbemba ដោយ​លទ្ធផល​បណ្តោះអាសន្ន​ត្រឹម​វគ្គ​ទី១ នោះ​មានន័យថា Spurs ឈរ​លេខ៣ ក្នុង​ពូ​ល​។ ​យ៉ាងណាក្តី​នៅ​វគ្គ​ទី២ លេង​បាន ៩នាទី Clement Lenglet ជា​អ្នក​តាម​ស្មើ​វិញ​ឱ្យ Spurs ហើយ​លទ្ធផល​ស្មើក៏​អាចឱ្យ Spurs ទៅ​វគ្គ​បន្ត​ផងដែរ​។ក្រុម​ម្ចាស់ផ្ទះ Marseille បាន​ព្យាយាម​វាយ​សម្រុក​ខ្លាំង ​ដើម្បី​រក​គ្រាប់​ជ័យជំនះ​តែ​មិនបាន​សម្រេច បែ​ជា​របូត​គ្រាប់​វិញ​នៅ​ចុង​ម៉ោង​នាទី​ទី៩០+៥ ដោយ Pierre-Emile Hojbjerg​។ ​បី​ពិន្ទុ​នេះ​មិន​ត្រឹម​ធ្វើឱ្យ Spurs ឡើង​វគ្គ​បន្ត​ទេ តែ​ថែមទាំង​បញ្ចប់​លេខ ១ ក្នុង​ពូ​ល D ផងដែរ​។ ​​ចំណែកឯ​លេខ២ ក្នុង​ពូ​ល​គឺ​ក្រុម​ជើងឯក Europa League រដូវ​កាល​មុន Eintracht Frankfurt ដែល​បាន​យកឈ្នះ​នៅ​ទឹកដី Sporting Lisbon ២-១ ខណៈ​ក្រុម​ព័រទុយហ្កាល់​មួយ​នេះ​នៅសល់​កៅអី Europa League ក្នុងនាម​ជា​ក្រុម​លេខ៣ ក្នុង​ពូ​ល​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM
លោក Zelenskiy ៖ ហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី ខាតបង់ប្រាក់រាប់សែនកោដិរូប្លិ៍
08/09/2026 12:08 PM