ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

Bayern Munich បិទ​បញ្ចប់​ពូ​ល C ឈ្នះ​ទាំង ៦​ប្រកួត​

2022/11/02 06:55:41 pm        66
​បាល់ទាត់៖ ​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich ដែលមាន​កៅអី​នៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ​ទៅ​ហើយ​នោះ​នៅតែ​បន្ត​យកឈ្នះ​ក្រុម​ភ្ញៀវ Inter Milan ២-០ ដើម្បី​បិទ​បញ្ចប់​ការប្រកួត​វិលជុំ​ក្នុង​ពូ​ល C ឈ្នះ​ទាំង ៦ប្រកួត​។ ​​ពីរ​គ្រាប់​ជ័យជំនះ​របស់ Bayern Munich សម្រេចបាន​ដោយ Benjamin Pavard និង Eric Maxim Choupo-Moting​។ ជ័យជំនះ​នេះ​ធ្វើឱ្យ Bayern Munich មាន ១៨ពិន្ទុ​ពេញ​ពី​ការប្រកួត​ឈ្នះ​ទាំង ៦ប្រកួត ​ខណៈ Inter Milan ដែលមាន​កៅអី​នៅ​ជុំ​បន្ត​ដែរ​នោះបាន​លេខ២ ក្នុង​ពូ​ល​មាន ១០ពិន្ទុ​។ ​​រីឯ Barcelona បាន​ធ្លាក់​ពី​វគ្គ​វិលជុំ​ក្នុង​ពូ​ល UEFA Champions League ពីរ​រដូវ​កាល​ជាប់​គ្នា​បើទោះជា​ឈ្នះនៅ​ទឹកដី Viktoria Plzen ៤-២ យប់មិញ​ក៏ដោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Atletico Madrid ចាញ់​នៅ​ផ្ទះ Porto សូម្បី​កៅអី Europa League ក៏​បាត់​

2022/11/02 06:25:37 pm        80
​បាល់ទាត់៖ ​ក្រុម​អេ​ស្ប៉ា​ញ Atletico Madrid បាន​ធ្លាក់​ចេញពី​វគ្គ​ចែក​ពូ​ល UEFA Champions League ជា​លើក​ទី២ ក្នុង​ប្រវត្តិសាស្ត្រ​ក្រោយ​ចាញ់​នៅ​ទឹកដី Porto ២-១ បាត់​ទាំង​កៅអី Europa League ទៅទៀត​។ ​​ក្រុម​របស់លោក Diego Simeone សង្ឃឹមថានឹង​នៅសល់​ក្តីសង្ឃឹម​ខ្លះ​នៅ Europa League ក្រោម​ស្មើ​នៅ​ទឹកដី Leverkusen សប្តាហ៍​មុន តែ​ពីរ​គ្រាប់​ក្នុង​វគ្គ​ទី១ របស់​ម្ចាស់ផ្ទះ Porto ដោយ​ខ្សែប្រយុទ្ធ​អ៊ីរ៉ង់ Mehdi Taremi និង Stephen Eustaquio គ្រប់គ្រាន់​ល្មម​ធ្វើឱ្យ Porto បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល B ជា​ក្រុម​លេខ១ ទោះបី Atletico Madrid តាម​បាន​មួយ​គ្រាប់​នៅ​ចុង​ម៉ោង​ក៏ដោយ​។ ​​នេះ​ជា​លើកដំបូង​របស់លោក Diego Simeone ដែល​បាន​ដឹកនាំ Atletico Madrid បញ្ចប់​បាត​ពូ​ល​នៅ UCL តាំងពី​ចូលកាន់​តំណែង​នៅ​ឆ្នាំ២០១១​។ ​​Atletico Madrid ធ្លាប់​ធ្លាក់​ពី​វគ្គ​វិលជុំ​ក្នុង​ពូ​ល​ពីរលើក​ក្នុងនោះ​លើក​ទី១ រដូវ​កាល ២០០៩-២០១០ និង​លើក​ទី២ រដូវ​កាល ២០១៧-២០១៨ ដែល​ធ្លាក់​ទៅ​ទើ​នៅ Europa League និង​លើក​ពាន​តែម្តង​។ ​​សំពាធ​ក៏​ធ្លាក់​កាន់​ខ្លាំង​ទៅលើ​អ្នកចាត់ការ​អា​ហ្ស​ង់​ទីន Diego Simeone ក្រោយ Atletico Madrid ឈ្នះ​តែ ៤ប្រកួត​ប៉ុណ្ណោះ​ក្នុង ១២ប្រកួត​ចុងក្រោយ​គ្រប់​ក្របខណ្ឌ​។ ​​មួយគូ​ទៀត​ក្នុង​ពូ​ល B នេះ Club Bruges បន្តដំណើរ​ទៅ​ជុំ​បន្ត​តែត្រឹម​ជា​ក្រុម​លេខ២ ក្នុង​ពូ​ល​ក្រោយ​ស្មើ​នៅ​ទឹកដី Leverkusen ០-០ ខណៈ​ក្រុម​អាល្លឺម៉ង់​ក្រោម​ការដឹកនាំ​របស់ Xabi Alonso នៅសល់​កៅអី​នៅ Europa League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អាស៊ី​កោតសរសើរ​ពី​ការជំរុញ​ចលនា​ស្ដ្រី​ក្នុង​កីឡា​របស់​កម្ពុជា​

2022/11/02 06:15:32 pm        82
​អូឡាំពិក៖ បណ្ដា​សមាជិក​គណៈកម្មាធិការ​អូឡាំពិក​អាស៊ី​ (OCA) បាន​សម្ដែង​ការកោតសរសើរចំពោះ​ការជំរុញ​ចលនា​ស្ដ្រី​ក្នុង​វិស័យ​កីឡា តាមរយៈ​ការធ្វើ​បទ​បង្ហាញ​របស់​មន្ដ្រី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្នុង​សិក្ខាសាលាស្តីពី​សមភាព​យែ​ន​ឌ័​រក្នុង​វិស័យ​កីឡា​ Olympic Council of Asia Gender Equity seminar ​នៅ​ប្រទេស​បា​រ៉ែ​នកាលពីដើម​សប្ដាហ៍​កន្លងទៅ​។​​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ញ៉ា​ន សុខ​វិសាល ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​កិច្ចការ​អន្ដរជាតិ បន្ទាប់ពី​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាបា​នប​ញ្ចូ​នរូ​បលោក រួមជាមួយ​លោកស្រី ប្រាក់ សម្ផស្ស អនុប្រធាន​គណៈកម្មកា​រ​ស្ដ្រី និង​កីឡា ចូលរួម​សិក្ខាសាលាស្តីពី​សមភាព​យែ​ន​ឌ័​រក្នុង​វិស័យ​កីឡារយៈពេល ២​ថ្ងៃកាលពី​ថ្ងៃទី​៣០ និង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២២។​ ​លោក​ថា សិក្ខាសាលា​នេះមាន​ប្រតិភូ​មកពី ៤២​ប្រទេស​ទ្វីបអាស៊ី​ចូលរួម ប៉ុន្ដែ​មាន ៤​ប្រទេស​ប៉ុណ្ណោះដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើ​បទ​បង្ហាញ ក៏ដូចជា​ចែករំលែក​ពី​ចលនា​ស្ដ្រី​ក្នុង​វិស័យ​កីឡាតាម​បណ្ដា​ប្រទេស​របស់ខ្លួន ក្នុងនោះ​គឺមាន​កម្ពុជា ប៊ូ​តាន ម៉ុង​ហ្គោ​លី និង​ម្ចាស់ផ្ទះ​បា​រ៉ែ​ន។​​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​កិច្ចការ​អន្ដរជាតិ​ដដែល​បន្ដថា ការធ្វើ​បង្ហាញ​របស់ខ្លួនក្នុងនាម​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ការលើកកម្ពស់​ស្ដ្រី របៀប​យ៉ាងម៉េច​ក្នុង​ចលនា​អូឡាំពិក ពិសេស​កំឡុងពេល​កូ​វីដ​-១៩​។ ក្នុងនោះ​កម្ពុជា​ក៏បាន​រៀបចំ​សិក្ខាសាលា​របស់​ស្ដ្រី​ផងដែរ អំឡុង​វិបត្តិ​សកល​នោះដោយ​រៀបចំ​ឲ្យ​លោកស្រី ស៊ន សៀវ​ម៉ី និង​កញ្ញា ហែម​ថុ​ន វិ​ទិ​នី ចែករំលែក លើកទឹកចិត្ត និង​បង្ហាញ​នូវ​របៀប​ហាត់ប្រាណ​មួយចំនួន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ហាត់ប្រាណ​ជាប្រចាំ តាម​ការណែនាំ​របស់ខ្លួនកំឡុងពេល​បិទ​ខ្ទប់​នៅផ្ទះដោយសារ​វិបត្តិ​កូ​វីដ​-១៩ នោះ​»​។​ ​តាមរយៈ​ការធ្វើ​បទ​បង្ហាញ​របស់​យើង​នេះ កម្ពុជា​បានទទួល​ការកោតសរសើរពី​បណ្ដា​ប្រទេស​ជា​មិត្ត​ក្នុង​ទ្វីបអាស៊ី​ទាំងអស់​ថា កម្ពុជា​ធ្វើ​បទ​បង្ហាញ​បាន​យ៉ាង​ល្អ ពិសេស​គឺ​ការជំរុញ​ចលនា​ស្ដ្រី​ក្នុង​វិស័យ​កីឡា​នេះ​តែម្ដង។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក ញ៉ា​ន សុខ​វិសាល៕​អត្ថបទ៖ លី ឈុន​ឡា

Liverpool យកឈ្នះ Napoli តែ​នៅតែ​ឈរ​លេខ២ ក្នុង​ពូ​ល

2022/11/02 05:53:23 pm        72
​បាល់ទាត់៖ ​ក្រុម​ហង្ស​ក្រហម Liverpool បានបញ្ចប់​ស្ថិតិ​ឈ្នះ​រហូត​របស់ Napoli នៅក្នុង​ពូ​ល A ក្រោយ​យកឈ្នះ​នៅ​ទឹកដី Anfield ២-០ ប្រកួត​បង្ហើយ​ក្នុង​ពូ​ល​។ ​ក្រុម​របស់លោក Jurgen Klopp ទើប​ត្រលប់​ពី​បរាជ័យ​ក្នុង​ទឹកដី​ខ្លួនឯង​ក្រោម​ស្នាដៃ Leeds កាលពី​ថ្ងៃ​សៅរ៍ តែ​គ្រាប់​ជ័យជំនះ​ទាំងពីរ​គ្រាប់​របស់ Liverpool យប់មិញ​ត្រូវ​រង់ចាំ​ដល់​ចុង​ម៉ោង​។ ​​Mohamed Salah ជា​អ្នក​រកបាន​គ្រាប់​ដំបូង​នៅ​នាទី​ទី៨៥ ខណៈ Darwin Nunez ធ្វើបាន​នៅ​នាទី​ទី៩០+៨​។ ​​ជ័យជំនះ Liverpool នៅតែ​បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល A នេះ​នៅ​ចំណាត់ថ្នាក់​លេខ២ ពីក្រោម Napoli ដដែល​មាន ១៥ពិន្ទុ​ដូចគ្នា តែ​បានបញ្ចប់​ស្ថិតិ​មិន​ចាញ់​សោះ​របស់ Napoli ២១ប្រកួត​ជាប់​គ្នា​គ្រប់​ក្របខណ្ឌ​។ ​​ក្រុម​ទាំង​ពីរបាន​ដឹក​ដៃ​គ្នា​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ ​ខណៈ​លេខ៣ ក្នុង​ពូ​ល​ដែលមាន​កៅអី​មួយ​នៅ​វគ្គ Play-Off UEFA Europa League នោះ​គឺ Ajax Amsterdam ដែល​បាន​យកឈ្នះ​នៅ​ទឹកដី Rangers ៣-១​។ ​​Rangers បាន​ក្លាយជា​ក្រុម​ស្កុ​ត​ឡេ​ន​ដំបូង​គេ​ ដែល​លេង​វគ្គ​វិលជុំ​ក្នុង​ពូ​ល​ដោយ​គ្មាន​ពិន្ទុ​រាប់​សោះ​ចាញ់​ទាំង ៦ប្រកួត និង​ជា​ក្រុមទី២២ ក្នុង​ប្រវត្តិសាស្ត្រ Champions League ដែលមាន​កំណត់ត្រា​អាក្រក់​បែបនេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អ្នកលេង​ម៉ូតូ​ត្រៃ ជា លី​ឃាង ប្ដេជ្ញា​ស្វែងរក​ជ័យជម្នះ​ជូន​ជាតិក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិនៅ​កូរ៉េ​

2022/11/02 05:36:39 pm        579
​ប្រណាំង​ម៉ូតូ៖ កីឡាករ​ប្រណាំង​ម៉ូតូ​ត្រៃ​ជើង​ខ្លាំង​កម្ពុជា ជា លី​ឃាង បានធ្វើ​ដំណើរ​ទៅ​សាធារណរដ្ឋ​កូរ៉េ​ហើយកាល​ពី​រាត្រី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​អន្ដរជាតិ​ Extreme Enduro Sanlim Husqvarna Championship 2022 ចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៦ ខែវិច្ឆិកា​ខាងមុខ ក្រោម​ការដឹកនាំ និង​ឧបត្ថម្ភ​ទាំង​ស្រុង​​ដោយ​លោក សេង តារា តំណាង​សហគមន៍​អ្នកជំនួញ​ប្រទេស​កូរ៉េ។​ ​មុន​ចាក​ចេញពី​មាតុភូមិ ជា លី​ឃាង បាន​សម្ដែង​សេចក្ដី​រីករាយដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​ដ៏​ធំ នៅ​សាធារណរដ្ឋ​កូរ៉េ ទោះបី​ខ្លួន​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ថ្មី​បែប​ Extreme Enduro ​ដែលជា​វិញ្ញាសា​ជិះ​តាម​ជ្រលង និង​ឡើង​ភ្នំ​ក៏ដោយ។ លី​ឃាង បាន​ប្ដេជ្ញា​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​ជ័យជម្នះ​ជូន​ជាតិ ក៏ដូចជា​បង្ហាញ​ឲ្យ​ឆាក​អន្ដរជាតិ​បានដឹងថា កម្ពុជា​ក៏មាន​កីឡាករ​ចូលរួម​ព្រឹត្តិការណ៍​អន្ដរជាតិ​នេះដែរ។​ ​ដោយឡែក​លោក សេង តារាង បាន​គូសបញ្ជាក់ថា ដោយសារ​ការស្រលាញ់​វិស័យ​កីឡា​យានយន្ដ និង​ចង់​រួមចំណែក​អភិវឌ្ឍន៍​កីឡា​មួយ​នេះ ពិសេស​ចង់ឃើញ​កីឡាករ​កម្ពុ​ជាមាន​វត្ត​មាន​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ ទើប​ខ្លួន​សម្រេច​ឧបត្ថម្ភ​កីឡាករ ជា លី​ឃាង ចូលរួម​ការប្រកួត​ Extreme Enduro Sanlim Husqvarna Championship 2022។ បន្ថែម​លើ​នេះលោក​ក៏មាន​គម្រោង​នាំយក​កីឡាករ​ផ្សេងៗ ទៅ​ប្រកួត​នាពេល​ក្រោយ​ទៀតផង។​​ក្នុងការ​ឱកាស​ជូនដំណឹង​កូនក្រុម​ឡើង​យន្ដហោះ​ផងដែរ លោក សុខ តាំង ដែលជា​គ្រូបង្វឹក​ផ្ទាល់​របស់ ជា លី​ឃាង បានបង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​លើ​កូនសិស្ស​របស់ខ្លួន ទោះបី​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ថ្មី​ក៏ដោយ។​ ​គួរ​ដឹងថា ការប្រកួត​រយៈពេល ៣​ថ្ងៃលើ​ទឹកដី​កូរ៉េ​នា​ចុង​សប្ដាហ៍​នេះគឺមាន​អត្ត​ពលិកម​ក​ពី ៦​ប្រទេស​ចូលរួមគឺមាន​កម្ពុជា ជប៉ុន រុស្ស៊ី ថៃ ឆាយ​នី​ស​តៃប៉ិ និង​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង។ បេសកកម្ម​នេះក៏មាន​ការគាំទ្រ​ពេញទំហឹង​ពី​សហព័ន្ធ​កីឡា​យានយន្ដ​កម្ពុជា​ផងដែរ។ សម្រាប់ ជា លី​ឃាង នេះ​ជា​លើកដំបូង​ហើយដែល​គេ​បាន​ចូលរួម​ប្រកួត​អន្ដរជាតិ ក្រៅ​តំបន់​អាស៊ាន ដ្បិត​កន្លង​រូបគេក៏​ធ្លាប់​ចូលរួម​ប្រកួត​អន្ដរជាតិនៅ​ប្រទេស​ថៃ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ស្ថាប័ន​ជំនាញ​មិន​គាំទ្រ​ការ​បង្កប់​ល្បែង​ស៊ីសង​ក្រោម​រូបភាព​កីឡា តែ​ស្នើ​អាជ្ញាធរ​គួរ​ថ្លឹងថ្លែង​លើ​ករណី​ខ្លះ

2022/11/02 05:10:57 pm        82
​បាល់ទះ៖ ថ្មីៗ​នេះ​មាន​ករណី​អាជ្ញាធរចុះ​រុះ​រើ​តារាង​បាល់ទះ​មួយ​កន្លែង ស្ថិតនៅ​ភូមិ​មាន​កកើត ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​ទទួលបាន​ដំណឹង​ពី​ប្រជាពលរដ្ឋ​ថា តារាង​បាល់ទះ​នេះមានការ​ប្រកួត​ភ្នាល់​លុយ​ខ្ទប់​ពាន់​ដុល្លារដែល​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍ និង​មានមតិ​ជាច្រើនបាន​ជជែក​លើ​បណ្ដាញ​សង្គម ដោយមាន​មតិ​ខ្លះបាន​គាំទ្រ​ការអនុវត្ត​របស់​អាជ្ញា​ធរ​រដ្ឋបាល​ស្រុក​សាមគ្គី​មានជ័យ ខណៈ​មតិ​ខ្លះហាក់​មិន​ពេញចិត្ត​ការអនុវត្ត​បែប​នេះ​ឡើយ។​ ​ជុំវិញ​ករណីនេះ លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក៏បាន​សម្ដែង​ការស្ទាក់​ស្ទើរក្នុងការ​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋបាល​ស្រុក​សាមគ្គី​មានជ័យ​ផងដែរ។ លោក​ថា លោក​មិន​គាំទ្រ​ដាច់ខាតការ​បង្កប់​ល្បែងស៊ីសងក្រោមរូបភាព​កីឡា ដូចជា​ការបើក​តារាង​បាល់ទះ តែ​ក្រោយ​ផ្ទះ​មាន​លេងបៀរ ឬ​អាប៉ោង​ជាដើម។ ប៉ុន្ដែ​អាជ្ញាធរ​គួរ​មាន​ឥរិយាបថ​ទន់ភ្លន់​ជាង​នេះ ដែល​អាចធ្វើ​ការជូនដំណឹង ឬ​ណែនាំ​មុនក្នុងករណី​សង្ស័យ មុន​ឈានទៅ​អនុវត្ត​វិធាន​ការរុះ​រើ។​ ​មន្ដ្រីជាន់ខ្ពស់នៃ​ស្ថាប័ន​កីឡា​ជំនាញ និង​ជា​អាជ្ញាធរ​មួយរូប​ផង​នោះ លោក​បាន​បន្ដថា និយាយ​ពី​ច្បាប់ គ្រប់​រូបភាពនៃ​ការ​ភ្នាល់មិន​ថា​លេង​កីឡា ឬ​ភ្នាល់​ត្រឹម ១០០​រៀល​នោះទេសុទ្ធតែជា​ល្បែងស៊ីសង។ តែ​ក្នុងករណី​គួរតែមាន​ការថ្លឹងថ្លែង ព្រោះ​ពេល​ខ្លី ប្រជាពលរដ្ឋ​ច្រើន​យក​ទម្លាប់​លេង​ចេញ​តុង ​(​សេវា​តាម​តារាង​) ឬ​លេង​ដាក់​ទឹក​សុទ្ធដើម្បី​ជំរុញ​ឲ្យ​មាន​ការលេង​កីឡា ដើម្បី​សុខភាព ស្របតាម​យុទ្ធនាការ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែលជំរុញ​ឲ្យ​ប្រជាជន​ម្នាក់​ត្រូវ​ចេះ​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំជីវិត។​​​យ៉ាងណាមិញ​ត្រឡប់​ទៅកាន់​អាជ្ញាធ​រដ្ឋបាល​ស្រុក​សាមគ្គី​មានជ័យនា​ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​មានមតិ​រិះគន់​មួយចំនួនក៏បាន​ធ្វើការ​បំភ្លឺ​ផង​ដេរ​ថា គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក បានទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា កន្លែង​លេង​បាល់ទះ ១​កន្លែងនៅ​ទីតាំង​នោះមានការ​ភ្នា​ក់​ដាក់​ប្រាក់​រហូតដល់​ជិត​មួយ​ពាន់​ដុល្លារ។ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុកបាន​ចុះ​ធ្វើ​កិច្ចសន្យា និង​ណែនាំ​អប់រំ​ដល់​ម្ចាស់​តារាង​បាល់ទះ​ឈ្មោះ កែវ ណ​រី ស្ថិតនៅ​ភូមិ​មាន​កកើត ឃុំ​ត្បែងខ្ពស់ ឈប់​ឲ្យ​មានការ​ភ្នា​ក់ ចំពោះ​កីឡា​ដែល​លេង​ដើម្បី​សុខភាព គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុកពុំមាន​ការហាមឃាត់​នោះទេ មានតែ​លើកស្ទួយ​ដល់​វិស័យ​កីឡា​បន្ថែមទៀត៕​អត្ថបទ៖ លី ឈុន​ឡា

Max Verstappen ឈ្នះ​ការប្រកួត F1 នៅ​ម៉ិ​ក​ស៊ិ​ក​បំបែក​កំណត់ត្រា​ឈ្នះ​ច្រើន​បំផុត​ក្នុង​មួយ​រដូវ​កាល​

2022/10/31 10:01:49 pm        59
​ប្រណាំង​រថយន្ត៖ ​ជើងឯក F1 ពិភពលោក Max Verstappen បាន​បន្ត​ជោគជ័យ​របស់​ខ្លួន​ បើ​ទោះ​​ក្លាយ​ជា​ជើងឯក​ពិភពលោកឆ្នាំ២០២២ រួចហើយ​ក្តី​ ដោយ​បាន​ប្រជែង​ឈ្នះ​ការប្រកួត​នៅ​ទឹកដី​ម៉ិ​ក​ស៊ិ​ក​ បំបែក​កំណត់ត្រា​កីឡាករ​ដែល​ឈ្នះ​ច្រើន​ទីលាន​បំផុត​ក្នុង​មួយ​រដូវ​កាល​។ ​​កីឡាករ​របស់​ក្រុម Red Bull រូប​នេះ​ចេញដំណើរ​នៅ​ជួរមុខ​គេ និង​រក្សា​ការ​នាំ​មុខ​តាំងពី​ពេល​ចេញ​ដំណើរ​រហូតដល់​ទី​ព្រ័ត្រ​ ទោះបី​មានការ​ព្យាយាម​វ៉ា​ដោយ Lewis Hamilton នៅ​ជុំ​ដំបូង​ក៏ដោយ​។ ​Max Verstappen បាន​បំបែក​កំណត់ត្រា Michael Schumacher ក៏ដូចជា Sebastian Vettel ដើម្បី​ឈ្នះ​ការប្រកួត​ច្រើន​ទីលាន​បំផុត​ក្នុង​មួយ​រដូវ​កាល​សរុប ១៤ទីលាន​។ ​Michael Schumacher ធ្លាប់​ឈ្នះ​សរុប ១៣ទីលាន​កាលពី​ឆ្នាំ២០០៤ និង Sebastian Vettel ឈ្នះ ១៣​ទីលាន​នៅ​ឆ្នាំ២០១៣​។​​Max Verstappen ទទួល​បាន​ចំណាត់ថ្នាក់​លេខ១ នៅ​ម៉ិ​ក​ស៊ិ​ក​នេះ​តាម​ពីក្រោយ Lewis Hamilton និង​លេខ៣ កីឡាករ​ម្ចាស់ផ្ទះ Sergio Perez និង​ធ្វើឱ្យ​កីឡាករ​ម៉ិ​ក​ស៊ិ​ក​រូប​នេះ​ឡើង​មក​លេខ២ ក្នុង​តារាង​ជើងឯក​ពិភពលោក​ពីលើ Charles Leclerc ៥ពិន្ទុ​វិញ​។ ​នៅ​សល់​តែ ២ទីលាន​ទៀត​ប៉ុណ្ណោះ F1 នឹង​បិទ​បញ្ចប់​រដូវ​កាល ២០២២ របស់​ខ្លួន​ពោល​គឺ​នៅ​ថ្ងៃទី១១ ខែ​វិច្ឆិកា​នៅ​ប្រេ​ស៊ី​ល និង​ថ្ងៃទី១៨ នៅ​អារ៉ាប់​រួម​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Flamengo គ្រង​ជើងឯក​ក្លិប​កំពូល​អាមេរិក​ខាងត្បូង Copa Libertadores

2022/10/31 09:36:25 pm        97
​បាល់ទាត់៖ ​ក្លិប​​ប្រេ​ស៊ី​ល Flamengo បានក្លាយ​ជា​ជើង​ឯកនៃ​ព្រឹត្តិការណ៍​បាល់ទាត់​ជើង​ឯក​ក្លិប​កំពូល​អាមេរិក​ខាងត្បូង Copa Libertadores ដែល​ដូចគ្នា​នឹង UEFA Champions League នៅ​តំបន់​អឺរ៉ុប​។ ​​ជា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​ក្លិប​ប្រេ​ស៊ី​ល​ទាំង២ ​ដែល​ធ្វើឡើង​នៅ​ទឹកដី​ប្រទេស​អេ​ក្វា​ដ័​រ ដោយ​ក្រុម Athletico Paranaense មានឱកាស​នាំមុខ​មុន​នៅ​ដើម​វគ្គ​ទី១ តែ Alex Santana ស៊ុត​នៅមុខ​ទី​មិន​ចូល មុនពេល​ដែល Pablo Henrique ទទួលបាន​កាត​ក្រហម​បណ្តេញ​ចេញពី​ការប្រកួត​នៅ​នាទី​ទី៤៣​។ ​​នៅ​វគ្គ​ទី១ ដដែល​នាទី​ទី៤៥ ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Gabriel Barbosa គឺជា​អ្នក​ស៊ុត​សម្រេច​គ្រាប់​បាល់​ជ័យជំនះ​ឱ្យ Flamengo ដើម្បី​គ្រង​ជើងឯក Copa Libertadores នេះ​ជា​លើក​ទី៣ ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប បន្ទាប់ពី​ឈ្នះ​ពីរលើក​ចុងក្រោយ​តាំងពី​ឆ្នាំ១៩៨១ និង ២០១៩​។​​ចំណែកឯ Athletico Paranaense ដែល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​អតីត​អ្នកចាត់ការ Chelsea និង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​លោក Luiz Felipe Scolari និង​មាន​អតីត​ប្រធាន​ក្រុម Manchester City, Fernandinho រួម​ក្រុម​ដែល​នោះបាន​បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​សាជាថ្មី​តាំងពី​ឆ្នាំ២០០៥ ដែល​ចាញ់ Sao Paulo៕​អត្ថបទ​៖​នាង សុភា​វុ​ធ

មួយ​គ្រាប់​ចុង​ម៉ោង​ជួយ​ឱ្យ Union Berlin រក្សា​ការនាំ​មុខ​នៅ Bundesliga

2022/10/31 07:28:51 pm        74
​បាល់ទាត់៖ ​ក្រុម​កំពូល​តារាង​នៅ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga, Union Berlin បាន​រក្សា​ការ​នាំមុខ​របស់ខ្លួន​ដដែល ក្រោយ​វាយបក​យកឈ្នះ​ក្រុម​ភ្ញៀវ Borussia Monchengladbach ២-១ យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។ ​​Bayern Munich បាន​យកឈ្នះ Mainz ៦-២ កាលពី​ថ្ងៃ​សៅរ៍ និង​បាន​នាំមុខគេ​បណ្តោះអាសន្ន​មាន​ន័យថា Union Berlin ត្រូវការ​ឈ្នះ​ដើម្បី​ឡើងមក​នាំមុខ​វិញ​។ ​តែ​ការចាប់ផ្តើម​មិនបាន​ល្អ​ឡើយ​ ខណៈ​ក្រុម​ភ្ញៀវ Monchengladbach នាំមុខ​មុន​នៅ​នាទី​ទី៣៣ ដោយ​ការ​តែ​ត​បញ្ចូល​ទី​របស់ Nico Elvedi​។ ​​ក្រុម​ម្ចាស់ផ្ទះ Union Berlin ត្រូវ​រង់ចាំ​ដល់​នាទីទី៧៩ ទើប​អាច​រក​គ្រាប់​តាម​ស្មើ​បានសំរេច ​ដោយ​ការ​តែ​ត​បញ្ចូល​ទីមួយ​គ្រាប់​ទៀត​របស់ Kevin Behrens​។​​Union Berlin ដែល​បាន​នាំមុខ​នៅ Bundesliga ជាង​មួយខែ​មកហើយ​នោះ​បាន​រក្សា​ការ​នាំមុខ​របស់​ខ្លួន​ដដែល បន្ទាប់ពី Danilho Doekhi ជា​អ្នកសំរេច​គ្រាប់​បាល់​ជ័យជំនះ​នៅ​នាទី​ទី​៩០+៧ ទៅហើយ​។ ​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Union Berlin មាន​សរុប ២៦ពិន្ទុ​ទំលាក់ Bayern Munich មក​លេខ២ វិញ​គិត​ត្រឹមសប្តាហ៍​ទី​១២ នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

តារា​យូ​ធូប Jake Paul យកឈ្នះ​តារា UFC, Anderson Silva បន្ត​កំណត់ត្រា​ប្រកួត​មិន​ចាញ់​ក្នុង​អាជីព​ប្រដាល់

2022/10/31 06:49:17 pm        176
​ប្រដាល់៖ ​តារា​យូ​ធូប Jake Paul បាន​បន្ត​កំណត់ត្រា​មិន​ចាញ់​សោះ​ក្នុង​អាជីព​ប្រដាល់ ​ក្រោយ​យកឈ្នះ​តារា​ប្រដាល់​ក្នុង​ទ្រុង UFC, Anderson Silva​។​ ​​អ្នកជំនាញ​បង្កើត​វីដេអូ YouTube សញ្ជាតិ​អាមេរិក​វ័យ ២៥ឆ្នាំ​រូបនេះ​បាន​វាយ​ឱ្យ​កីឡាករ​ប្រេ​ស៊ី​លវ័យ ៤៧ឆ្នាំ​ឱ្យ​អាជ្ញាកណ្តាល​រាប់​នៅ​ចុង​ទឹក​ទី៨ ដែលជា​ទឹក​ចុងក្រោយ​។ ​ចៅក្រម​ទាំងបី​បានដាក់​ពិន្ទុ​ឱ្យ Jake Paul ឈ្នះ​ការប្រកួត​នេះ​ទាំង​បីនាក់​រួមមាន ៧៧-៧៤ ៧៨-៧៣ និង ៧៨-៧៣ ក្រោម​ក្រសែភ្នែក​ទស្សនិកជន ១៤,០០០នាក់​នៅ​កីឡដ្ឋាន Desert Diamond Arena ទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក​។ ​​Anderson Silva ត្រូវបាន​គេ​ស្គាល់​ថា ​ជា​កីឡាករ​គុន​ចម្រុះ​កំពូល​ម្នាក់​ដោយ​ធ្លាប់​ឈ្នះ​ជើងឯក UFC ទំងន់​មធ្យម​ពី​ឆ្នាំ​២០០៦ ដល់ ២០១៣ និង​មាន​ស្ថិតិ​ឈ្នះ ១៦​ប្រកួត​ជាប់​គ្នា​មិន​ទាន់​មាន​នរណា​បំបែក​បាន​នៅ​សង្វៀន UFC៕​អត្ថបទ​៖​នាង សុភា​វុ​ធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM