កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm        319
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ក្រោយទទួលបានការណែនាំពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី០៥-១៣ ខែវិច្ឆិកាខាងមុខនេះ ត្រូវបានធ្វើឡើងតាមលំនាំហ្គេម និងតាមនិយាមស្តង់ដាកីឡាក្នុងការរៀបចំតាមប្រភេទកីឡានីមួយៗ ។ក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេក ទេស នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា ស្តង់ដាការរៀបចំតាមប្រភេទកីឡានីមួយៗនេះ គឺផ្អែកទៅលើបទបញ្ជាការប្រកួត និងបច្ចេកទេស ដូច្នេះបើជោគជ័យក្នុងការរៀបចំប្រភេទកីឡានីមួយៗបានល្អ នោះមានន័យថា ការប្រកួតនៃប្រភេទកីឡាទាំងនោះមានយុត្តិធម៌ សមធម៌ សីលធម៌ល្អ ហើយត្រូវតែគោរពលទ្ធផលនៃការប្រកួតទាំងអស់គ្នា។ ដូច្នេះទាំងអស់គ្នាត្រូវតែសច្ចា ក្នុងការរៀបចំការប្រកួតកីឡានេះឱ្យទទួលបានការទុកចិត្តពី កីឡាករ កីឡាការិនី និងការពេញចិត្តពីអ្នកទស្សនា អ្នកដឹកនាំត្រូវតែជាអ្នកសុច្ចរិតភាពនៃវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងទៀតថា ភាពជោគជ័យនៃកីឡាមិនមែនត្រឹមតែផ្តោតសំខាន់តែលើបច្ចេកទេសមួយផ្នែកនោះទេ ដោយភាពជោគជ័យនោះទាល់តែមានធាតុផ្សំផ្សេងៗទៀតរួមបញ្ជូលគ្នា។ជាមួយគ្នានេះ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានជម្រាបជូន ថា ការរៀបចំការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នេះពិតជាមានសារៈសំខាន់ ក្នុងការជ្រើសរើសកីឡាករ កីឡាការិនី ដែលមានសក្តានុពលចូលរួមប្រមូលផ្តុំជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតអន្តរជាតិនានា និងដើម្បីសុខភាព ជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងអំពើអបាយមុខផ្សេងៗ។លោកបន្ថែមថា ចំពោះកាលបរិច្ឆេទនៃការប្រកួតការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង និងខេត្តកំពង់ឆ្នាំង។ ពិធីបើកការប្រកួតកីឡាជាតិគ្រោងនឹងធ្វើឡើង នៅពហុកីឡដ្ឋានជាតិ ដោយបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិដ៏ធំរៀងរាល់២ឆ្នាំម្តង សម្រាប់ឆ្នាំ២០២៦រៀបចំលើ ៣២ប្រភេទកីឡា ខណៈកីឡាជាតិជនពិការរៀបចំលើ៧ប្រភេទកីឡា ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុបប្រមាណ ៥២៥០នាក់ ក្នុងនោះកីឡាជាតិ មានចំនួនប្រមាណ ៥០០០នាក់ រីឯប្រភេទកីឡាប៉ារ៉ាឡាំពិក (ជនពិការ) ប្រមាណ ២៥០នាក់។ ព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការនឹងប្រើប្រាស់មន្ត្រីគណៈកម្មការរួម បច្ចេកទេស សរុបចំនួន ប្រមាណ ១៨០០នាក់៕

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

2026/07/24 10:41:54 am        628
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួល​ក្រុមជ​ម្រើស​ជាតិ​សិង្ហបុរី នាវេលាម៉ោង ៧យប់ថ្ងៃទី២៤ ខែកក្កដានេះ ដែលជាជំនួប​បើក​ឆាក​ពូល​A ​និង​ជា​ការ​ប្រកួត​ដំបូង សម្រាប់ខួប ៣០ឆ្នាំ នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ (ASEAN Hyundai Cup) ឆ្នាំ២០២៦។សម្រាប់យុទ្ធនាការនេះ ក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូលA ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ហើយក្នុងការប្រកួតសន្សំពិន្ទុក្នុងពូលនេះ កម្ពុជាទ​ទួល​បាន​សិទ្ធ​ធ្វើម្ចា​ស់ផ្ទះ ២ប្រកួត ។ អ្វីដែលពិសេស គឺការជ្រើសរើសទឹកដីកម្ពុជា ប្រារព្ធពិធី​បើក​ការ​ប្រកួត​ផ្លូវការ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃព្រឹត្តិការណ៍​បាល់​ទាត់​ប្រចាំ​តំប​ន់អាស៊ាន​នេះ​តែ​ម្ដង​។ជុំវិញការប្រកួតដំបូង ដែរ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងអ្នកចាំទី ហ៊ុល គឹមហ៊ុយ បានបង្ហាញការត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួត ទោះ​បី​កីឡាករ​សំខាន់​ៗ​មួយ​ចំនួន​ អវត្តមាន តែអ្នកទាំងពីរ ជឿជាក់លើធនធានកីឡាករដែលមាន ហើយសង្ឃឹមថា ពួក​គេ​នឹង​ព្យាយាម​អស់​ពីសមត្ថភាព សម្រាប់ការប្រកួត ពិសេសការប្រកួតក្នុងដី ទល់សិង្ហបុរី នារាត្រីនេះ។ដោយឡែកគ្រូបង្វឹកក្រុមភ្ញៀវសិង្ហបុរី លោក Gavin Lee ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​ដែល​ថា រាល់ការប្រកួតដំបូង តែងជាការប្រកួតតានតឹង ហើយក្រុមនីមួយៗ សុទ្ធ​តែ​ត្រៀម​បាន​ល្អ ​តួយ៉ាងកូនក្រុមខ្លួន ដែលកំពុងរង់ចាំអនុវត្តជាក់ស្ដែង ក្រោយការ​ប្រមូល​ផ្ដុំ​ហ្វឹក​ហាត់ ​៣សប្ដាហ៍កន្លងមក។ ចំពោះការប្រកួតប្រជែងក្នុងពូលវិញ លោកមើលឃើញ ឥណ្ឌូនេស៊ី និ​​ង​វៀតណាម គឺជាឧបសគ្គធំ តែលោកក៏មិនរំលងកម្ពុជា ដែលមានឱកាសធ្វើម្ចាស់ផ្ទះ ២ប្រកួត​នោះ​ដែរ​។គួរដឹងថា ក្រោយជួបសិង្ហបុរី ក្នុងដី ក្រុមគោព្រៃកម្ពុជា នឹងត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូនេ​ស៊ី ​នាថ្ងៃទី២៧ ខែកក្កដា មុនត្រឡប់មកបើកទ្វារពហុកីឡដ្ឋានជាតិជាថ្មី ដើម្បីទទួល​ក្រុម​ជម្រើស​ជាតិ​ទីម័រខាងកើត នាថ្ងៃទី៣ ខែសីហា មុនឈានដល់ការប្រកួតបញ្ចប់ពូល ទល់​ក្រុម​ម្ចាស់​ផ្ទះវៀ​តណាម នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។ សម្រា​ប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​វិល​ជុំ​ក្នុង​ពូល​នេះ ​ក្រុមដែលឈរលេខ១ និងលេខ២ ប្រចាំពូលទាំងពីរ នឹងបានឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​៕ អត្ថបទ លី ឈុនឡា 

SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត

2026/07/24 10:06:04 am        309
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា មានក្ដីសង្ឃឹមខ្ពស់ឡើងទៅវគ្គពាក់ណ្ដាលផ្ដាច់ព្រ័ត្រ នៃ​ពាន​រង្វាន់​បាល់​ទះអាស៊ីអាគ្នេយ៍ (SEA V.Cup) ឆ្នាំ២០២៦ ជើងទី២ នៅប្រទេសឥណ្ឌូនេស៊ីហើយ ក្រោយ​យកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-០សិត កាលពីរាត្រីថ្ងៃទី២៣ ខែកក្កដា។ ជ័យ​ជម្នះ​នេះ ​នាំឲ្យក្រុមបាល់ទះកម្ពុជា មានភាគរយខ្ពស់ត្រូវជួបក្រុមថៃ ជាថ្មី ដើម្បី​ប្រជែង​វគ្គផ្ដាច់ព្រ័ត្រ នា​ថ្ងៃ​ទី២​៥ ខែកក្កដាខាងមុខ។បន្ទាប់​ពីរងបរាជ័យទល់នឹងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្នុងជំនួប​បើក​ឆាក​ពូល​A ​ក្រុមជម្រើស​ជាតិ​កម្ពុជា ​មិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ ទោះបីកីឡាករភាគច្រើនមានរបួស តែពួកគេ​បាន​ខំប្រឹង​អស់​ពីលទ្ធភាព ពិសេសការប្រកួតដ៏សំខាន់ ទល់នឹងក្រុមជម្រើសជាតិហ្វីលីពីន ទាំងប្រតិភូ គ្រូបង្វឹក និងកីឡាករ បានព្យាយាមធ្វើបានយ៉ាងល្អ រហូតទទួលបានជ័យជម្នះ ៣-០សិត ជាមួយ​ពិន្ទុ ២៥-២០, ២៥-២១ និង ២៦-២៤ ដែលនាំឲ្យកម្ពុជាមានឱកាសខ្ពស់ដើម្បីឡើងវគ្គបន្ដ ដ្បិត​ត្រូវ​ចាំ​អ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលA រវាងឥណ្ឌូនេស៊ី និងហ្វីលីពីន នៅយប់នេះសិន។ចំពោះ​​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រសិនបើកម្ពុជា អាចរក្សាចំណាត់ថ្នាក់លេខ២ ក្នុង​ពូលA​ ក្រោយ​ជំនួប​បញ្ចប់​ពូល​រវាងឥណ្ឌូនេស៊ី និងហ្វីលីពីន យប់នេះ ក្រុមបាល់ទះកម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​ថៃ ​ដែលឈរលេខ១ ក្នុងពូលB។ ចំណែកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ត្រូវ​ចាំ​អ៊ុត​ការ​ប្រកួត​បញ្ចប់​ពូល​B រវាងក្រុមជម្រើសជាតិវៀតណាម និងមីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី២៤ ខែកក្កដានេះ។ជាមួយ​ការប្រកួតជើងទី២ នៃពានបាល់ទះប្រចាំតំបន់នេះដែរ កំពុងធ្វើដំណើរ ដូចកាលពីជើងទី១ នៅ​ប្រទេសហ្វីលីពីន ដែលកម្ពុជា បានជួបក្រុមថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយយកឈ្នះ ៣-១​សិន ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ហើយបន្ដយកឈ្នះឥណ្ឌូនេស៊ី ៣-២សិត ដើម្បី​បើក​ទំព័រ​ប្រវត្តិ​សាស្ដ្រ ​ក្លាយជាជើងឯកពានរង្វាន់  SEA V.Cup 2026 ជើងទី១។ ដូច្នេះចាំមើលការប្រកួតជើងទី២ ដែលគ្រោងនឹងធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២៦ ខែ​កក្កដា​ចុង​សប្ដាហ៍​នេះ តើក្រុមណា នឹងក្លាយជាម្ចាស់ពាន? អត្ថបទ លី ឈុនឡា  

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ

2026/07/23 05:21:53 pm        227
លីគបាល់ទាត់កំពូលអាមេរិក Major League Soccer បានប្រកាសថា ខ្លួនកំពុងស៊ើបអង្កេតជុំវិញការចោទប្រកាសថា Inter Miami បានទាក់ទងកីឡាករ Casemiro ដោយមិនគោរពបទប្បញ្ញត្តិ បន្ទាប់ពីក្លិបបានចុះហត្ថលេខានាំយកខ្សែបម្រើប្រេស៊ីល។កាលពីថ្ងៃពុធ Inter Miami បានប្រកាសថា ពួកគេបានចុះហត្ថលេខាជាមួយកីឡាករវ័យ ៣៤ ឆ្នាំ ដែលបានចាកចេញពី Manchester United នៅចុងរដូវកាលមុន។ កិច្ចសន្យារបស់ Casemiro ជាមួយ Inter Miami មានសុពលភាពដល់ចុងរដូវកាល MLS ឆ្នាំ ២០២៧ ហើយមានជម្រើសបន្តរហូតដល់ខែមិថុនា ឆ្នាំ ២០២៩។ប៉ុន្តែភ្លាមៗបន្ទាប់ពីការប្រកាសរបស់ Inter Miami, MLS បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនកំពុងពិនិត្យមើលការចោទប្រកាន់ពីបទល្មើសច្បាប់នៃការចរចាផ្ទេរកីឡាករ។ការស៊ើបអង្កេតនេះពាក់ព័ន្ធនឹង «សិទ្ធិអាទិភាពក្នុងការចុះហត្ថលេខាជាមួយកីឡាករ» (Discovery Rights) របស់ Casemiro ដែលជាបទប្បញ្ញត្តិរបស់ MLS ផ្តល់សិទ្ធិអាទិភាពដល់ក្លិបជាក់លាក់មួយក្នុងការចរចា និងចុះហត្ថលេខាជាមួយកីឡាករ ប្រសិនបើកីឡាកររូបនោះចង់មកលេងនៅ MLS។ក្លិបមួយអាចមានកីឡាកររហូតដល់ ៥ នាក់នៅក្នុងបញ្ជី Discovery របស់ខ្លួនក្នុងពេលតែមួយ ហើយក៏អាចបន្ថែម ឬដកកីឡាករចេញពីបញ្ជីនេះបានផងដែរ។មុនពេល Casemiro ផ្ទេរមក Inter Miami ក្លិប Los Angeles Galaxy គឺជាក្លិបដែលកាន់សិទ្ធិ Discovery Rights របស់កីឡាកររូបនេះ។ ទោះជាយ៉ាងណា ក្នុងការប្រកាសចុះហត្ថលេខា Inter Miami បានបញ្ជាក់ថា ពួកគេបានទទួលសិទ្ធិនេះពី Los Angeles Galaxy។Casemiro បានប្រកាសកាលពីខែមករាថា នឹងចាកចេញពី Old Trafford នៅចុងរដូវកាល ២០២៦-២៧ បន្ទាប់ពីមានការសម្រេចរួមគ្នាថា មិនបន្តកិច្ចសន្យាថ្មីជាមួយ Manchester United។ក្នុងអាជីពរបស់ខ្លួន Casemiro បានឈ្នះពាន UEFA Champions League ចំនួន ៥ លើកជាមួយ Real Madrid មុនពេលផ្ទេរមក Manchester United ក្នុងឆ្នាំ ២០២២។នៅ Manchester United ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហាញខ្លួនសរុប ១៦០ ប្រកួត ស៊ុតបញ្ចូលទីបាន ២៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ១៤ ដង ជួយក្លិបឈ្នះពាន EFL Cup និង FA Cup។ជាមួយក្រុមជម្រើសជាតិប្រេស៊ីល Casemiro ក៏បានចូលរួមក្នុងព្រឹត្តិការណ៍ World Cup នៅរដូវក្តៅនេះដែរ ខណៈប្រេស៊ីលបានឈានដល់វគ្គ ១៦ ក្រុមចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB

2026/07/23 10:21:04 pm        550
ការប្រកួតបើកឆាកពូល B នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន(Hun Sen Cup) លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) បានបញ្ចប់ជាមួយលទ្ធផលដ៏ស្វិតស្វាញ ដោយក្រុមបាល់ទាត់ខេត្តឧត្ដរមានជ័យ បានត្រឹមស្មើក្រុមភ្ញៀវខេត្តបន្ទាយមានជ័យ ១-១ គ្រាដែលសមាគមកីឡាបាល់ខេត្តកណ្ដាល រកបាន ៣ពិន្ទុ ក្រោយយកឈ្នះទាំងប្រផិតប្រផើយ លើក្រុមម្ចាស់ផ្ទះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ៣-២។ជំនួបដ៏ជក់ចិត្តកាលពីល្ងាចថ្ងៃទី២២ ខែកក្កដា នៅទីលានវិទ្យាល័យ តេជោ សែន សំរោង កីឡាករ រឿត រក្សា បានធ្វើឲ្យភ្លាត់ចូលទីខ្លួនឯង(Own Goal) ជួយឲ្យក្រុមម្ចាស់ផ្ទះខេត្តឧត្តរមានជ័យ បើកការនាំមុខ ១គ្រាប់មុន នៅនាទី១៤ មុនកីឡាករ វុធ ដេវិត រកគ្រាប់តាមស្មើឲ្យខេត្តបន្ទាយមានជ័យវិញ នៅនាទី៣៩ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ក្រោយការព្យាយាមសម្រុកគ្នាទៅវិញទៅមក តែគ្មានការស៊ុតបញ្ចូលទីគ្នាបន្ថែម។ចំណែកការប្រកួតនៅកីឡដ្ឋានខេត្តកំពង់ស្ពឺវិញ កីឡាករ ព្រីន យ៉ាង បានរកគ្រាប់នាំមុខឲ្យម្ចាស់ផ្ទះ ១គ្រាប់មុន នៅនាទី១៩ ។ បន្ទាប់មកសមាគមបាល់ទាត់ខេត្តកណ្ដាល បានព្យាយាមវាយបក រហូតរកបាន ៣គ្រាប់ជាបន្ដបន្ទាប់ ដោយកីឡាករ បៀន គឹមឡាយ នៅនាទី៣១ និងមិត្ដរួមក្រុម អឿន និតសត្យា រកបាន ២គ្រាប់ម្នាក់ឯង នៅនាទី៥៤ និងនាទី៥៩ ដែលជួយឲ្យក្រុមទទួលបានជ័យជម្នះ ក្រោយក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ខំប្រឹងវាយបករកបាន ១គ្រាប់ទៀតប៉ុណ្ណោះ ដោយកីឡាករ ណុប សុជានុ នៅនាទី៨១។ក្រោយជំនួបដំបូងក្នុងពូលB នេះ នាំឲ្យក្រុមសមាគមកីឡាបាល់ខេត្តកណ្ដាល ឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៣ពិន្ទុពេញ គ្រាដែលក្រុមបាល់ទាត់ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ឈរលេខ២ និងលេខ៣ រកបាន ១ពិន្ទុស្មើគ្នា លើក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ដែលមិនទាន់មានពិន្ទុនៅឡើយ។ យ៉ាងណាក្រុមនីមួយៗ សុទ្ធតែនៅមានឱកាស ដ្បិតក្រុមនីមួយៗ ត្រូវធ្វើការប្រកួតសន្សំពិន្ទុ ២ជុំក្នុងពូល ដើម្បីកំណត់បេក្ខភាពឡើងវគ្គបន្ដ៕អត្ថបទ លី ឈុនឡា

អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ

2026/07/23 09:22:24 pm        681
ប្រតិភូកីឡារាំកម្ពុជាសរុបចំនួន២២នាក់បានចេញដំណើរហើយ នៅថ្ងៃពុធម្សិលមិញនេះ ដើម្បីចូលរួមប្រកួតកីឡារាំ ជ្រើសរើសជើងឯកអាស៊ី និងអាស៊ាន ពីថ្ងៃទី២៣-២៦ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ខណៈលោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជាបានបង្ហាញក្តីសង្ឃឹមនាំមេដាយជូនជាតិ។លោកជំទាវ ញ៉ែម មរកត បានលើកឡើងថា នេះជាព្រឹត្តិការណ៍មួយដ៏សំខាន់កម្រិតជើងឯកអាស៊ី និងអាស៊ីអាគ្នេយ៍ ដោយសហព័ន្ធកីឡារាំកម្ពុជាបានផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីរាំកម្ពុជាឱ្យចូលរួមប្រកួតទទួលបានបទពិសោធន៍អន្តរជាតិ ហើយក៏ជាការពង្រឹងសមត្ថភាពក្រុមជម្រើសជាតិឱ្យកាន់តែល្អប្រសើរ ជាពិសេសគឺដណ្តើមមេដាយជូនជាតិមាតុភូមិផងដែរ។កាលពីព្រឹត្តិការណ៍ដូចគ្នា នៅឆ្នាំ ២០២៥ ដែលប្រទេសវៀតណាមទទួលធ្វើម្ចាស់ផ្ទះ អត្តពលិករាំកម្ពុជាដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធជាច្រើនគ្រឿង រហូតដល់១៧គ្រឿង ក្នុងនោះមេដាយមាស ៤គ្រឿងគួរជាទីមោទនៈ។ជាមួយគ្នានេះ នៅក្នុងចំណោមកីឡាករ កីឡាការិនីទាំងអស់ ក៏មានក្រុមថ្នាលផងដែរ ដែលសហព័ន្ធបានបញ្ជូនពួកគាត់ឱ្យចូលរួមប្រកួតប្រជែង ដោយមិនត្រឹមតែផ្តល់ឱកាសជូនដល់ពួកគាត់ឱ្យទទួលបានបទពិសោធន៍ក្នុងការប្រកួតកម្រិតអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជំរុញឱ្យក្រុមថ្នាលដណ្តើមមេដាយជូនជាតិដូចគ្នាផងដែរ។ ប្រធានសហព័ន្ធបានសង្កត់ធ្ងន់ថា យើងពិតជាមានជំនឿចិត្តយ៉ាងមុតមាំថា កីឡាករ កីឡាការិនីកីឡារាំកម្ពុជានឹងទទួលបានលទ្ធផលល្អជាក់ជាមិនខាន បើសិនការប្រកួតនោះកំណត់អាយុឱ្យមានភាពប្រហាក់ប្រហែលគ្នា។ ជាមួយគ្នានេះ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបានជម្រាបជូនថា ប្រតិភូកីឡារាំមានចំនួនសរុប ២២នាក់ រួមមាន លោកសី បាន សុជាតិ ជាប្រធានប្រតិភូ អ្នកគ្រូ You Shu Jie ចៅក្រម លោកស៊ូវ តុង ជាគ្រូបង្វឹកធំ លោក សួន កូស៊ុល ជាគ្រូជំនួយ កីឡាករ-កីឡាការិនី ១៨នាក់ ក្នុងនោះកីឡាករ ៨នាក់ និងកីឡាការិនី ១០ នាក់៕

ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027

2026/07/23 07:45:24 pm        229
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានបញ្ចប់យុទ្ធនាការប្រកួតពានរង្វាន់កម្រិតទី២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ AFF Women's Cup ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ដោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ ក្រោយបរាជ័យទល់ក្រុមជម្រើសជាតិនារីសិង្ហបុរី ក្នុងជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣ កាលពីល្ងាចថ្ងៃពុធ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៣-៤ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ១-១។នេះជាលទ្ធផលមួយផ្ទុយពីការរំពឹងទុក ពិសេសក្រុមការងារគ្រូបង្វឹក ដែលសង្ឃឹមក្រុមបាល់ទាត់នារីកម្ពុជា អាចឈានដល់វគ្គផ្ដាច់ព្រ័ត្រ តែមិនត្រឹមខកខានឱកាសមាសនេះនោះទេ សូម្បីការដណ្ដើមចំណាត់ថ្នាក់លេខ៣ ដើម្បីមានកៅអីទៅលេងពានកម្រិតទី១ ក្នុងតំបន់អាស៊ាន AFF Women’s Championship នាឆ្នាំ២០២៧ ក៏ត្រូវបាត់បង់ដែរ។នៅក្នុងជំនួបបង្ហើយកិច្ចនេះ កីឡាការិនី Danelle បានរកគ្រាប់នាំមុខមុនឲ្យសិង្ហបុរី នៅនាទី២៤។ បន្ទាប់មកក្រុមកីឡាការិនីកម្ពុជា ក៏ព្យាយាមវាយបក រហូតដល់នាទី៧៤ ទើបមានឱកាសរកបានគ្រាប់តាមស្មើ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្ររបស់កីឡាការិនី សឿន វិផា ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត ៩០នាទី មុនឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ដោយសិង្ហបុរី យកឈ្នះកម្ពុជា ៤-៣ ដើម្បីទទួលបានចំណាត់ថ្នាក់េលខ៣ តែម្ដង។លទ្ធផលនេះ នាំឲ្យក្រុមជម្រើសជាតិនារីកម្ពុជា ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ ហើយត្រូវរង់ចាំដល់ឆ្នាំ២០២៨ ទើបអាចចូលរួមព្រឹត្តិការណ៍ដដែលនេះម្ដងទៀត បន្ទាប់ពីបាត់បង់កៅអីឡើងទៅលេងពានរង្វាន់ AFF Women’s Championship នៅឆ្នាំ២០២៧ ដែលផ្ដល់ឱកាសត្រឹមក្រុមឈរលេខ១ ដល់លេខ៣ នៃពានរង្វាន់ AFF Women’s Cup ឆ្នាំនេះ ត្រូវឡើងទៅលេងជាមួយបេក្ខភាព ៥ក្រុមផ្សេងទៀត ដែលកំពុងឈរចាំ។ដោយឡែកជើងឯកពានរង្វាន់ AFF Women's Cup 2026 ដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ បានទៅក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិនារីឡាវ ... កាលពីរាត្រីថ្ងៃពុធកន្លងទៅ៕ អត្ថបទ លី ឈុនឡា

កម្ពុជា ត្រូវការឈ្នះហ្វីលីពីន ដើម្បីអាចមានឱកាសប្រជែងជើងឯក SEA V.Cup នៅជើងទី២

2026/07/23 06:17:56 pm        157
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងបន្ដជួបក្រុមជម្រើសជាតិហ្វីលីពីន នាវេលាម៉ោង ៧យប់ថ្ងៃទី២៣ ខែកក្កដានេះ ក្នុងយុទ្ធនាការប្រកួតបាល់ទះពានរង្វាន់អាស៊ីអាគ្នេយ៍ (SEA V.Cup) ឆ្នាំ២០២៦ ជើងទី២ នៅប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីរងបរាជ័យទល់ក្រុមម្ចាស់ផ្ទះ ៣-០សិត កាលពីម្សិលមិញ។ថ្ងៃនេះគឺជាការប្រកួតបញ្ចប់ពូលA របស់ក្រុមបាល់ទះកម្ពុជា ហើយក៏ជាការប្រកួតដ៏សំខាន់ ដែលកម្ពុជាត្រូវការជ័យជម្នះ ដើម្បីរក្សាឱកាសប្រជែងជើងឯកជាថ្មី តែជាការប្រកួតដំបូងរបស់ហ្វីលីពីន មុនពួកគេត្រូវជួបក្រុមខ្លាំងឥណ្ឌូនេស៊ី នាថ្ងៃស្អែក។ជាការពិតកម្ពុជា បានចាញ់ឥណ្ឌូនេស៊ី ក្នុងពូល ដូចកាលពីជើងទី១ តែបានយកឈ្នះក្រុមហ្វីលីពីន ៣-២សិត ដែលធ្វើឲ្យកម្ពុជា មានឱកាសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្ដឡើងវគ្គផ្ដាច់ព្រ័ត្រ រហូតដណ្ដើមបានជើងឯក SEA V.Cup ជើងទី១ នៅប្រទេសហ្វីលីពីន។តាមរយៈនេះ ប្រសិនបើក្រុមបាល់ទះកម្ពុជា អាចយកឈ្នះហ្វីលីពីន ក្នុងជំនួបយប់នេះ កម្ពុជានៅតែមានសង្ឃឹមខ្ពស់ ដើម្បីឡើងទៅវគ្គបន្ដ ក៏ដូចជាឱកាសដណ្ដើមជើងឯកជាថ្មី ទោះបីត្រូវចាំអ៊ុតលទ្ធផលជំនួបបញ្ចប់ពូលA រវាងឥណ្ឌូនេស៊ី និងហ្វីលីពីន នៅថ្ងៃទី២៤ ខែកក្កដាយ៉ាងណាក្ដី។គួរដឹងថា ជំនួបបើឆាកជើងទី២ នៃពានរង្វាន់បាល់ទះប្រចាំតំបន់នេះ ក្រុមបាល់ទះកម្ពុជា ពុំទទួលបានលទ្ធផលគាប់ប្រសើរឡើយ ក្រោយចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ៣-០សិត ក្នុងពិន្ទុ ២៤-២៦, ១៥-២៥ និង ១៧-២៥។ បែបនេះក្ដី ប្រតិភូ គ្រូបង្វឹក និងកីឡាករ បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំ ក្នុងការប្រកួតបន្ទាប់ដ៏សំខាន់នៅព្រលប់ថ្ងៃទី២៣ ខែកក្កដានេះ៕ អត្ថបទ លី ឈុនឡា

វិចិត្រករតាមដងផ្លូវនៅ Barcelona គូរគំនូរ Ferran Torres លើកពាន World Cup អបអរ​សាទរ​ជ័យជម្នះ​របស់អេស្ប៉ាញ

2026/07/22 08:31:08 pm        623
អ្នកគាំទ្របាល់ទាត់ និងភ្ញៀវទេសចរ​ជាច្រើន​បាន​ឈប់​ថត​រូបជាមួយ​គំនូរ​តាម​ជញ្ជាំង​របស់​ខ្សែ​ប្រយុទ្ធ Ferran Torres ស្ថិតនៅកណ្តាលទីក្រុង Barcelona ដែលត្រូវបានគូរ​ឡើង​ដើម្បី​អបអរ​សាទរ​ជ័យ​ជម្នះរបស់ក្រុមជម្រើសជាតិអេស្ប៉ាញក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ស្នាដៃនេះត្រូវបានគូរដោយវិចិត្រករតាមដងផ្លូវដ៏ល្បីដែលគេស្គាល់នៅលើបណ្តាញសង្គមថា “Tvboy” ដោយបង្ហាញរូប Ferran Torres កំពុងថើបពានរង្វាន់ World Cup ក្រោមពាក្យស្លោក "Making History" ដែលមានន័យថា «បង្កើតប្រវត្តិសាស្ត្រ»។Tvboy បាននិយាយថា លោកពេញចិត្តយ៉ាងខ្លាំងចំពោះការប្រកួត របៀបលេង និងស្មារតី​របស់​ក្រុម​អេស្ប៉ាញ ហើយជឿជាក់ថា Ferran Torres គឺជាកីឡាករស័ក្តិសម​បំផុត​ក្នុង​ការ​តំណាង​ឱ្យ​ភាព​ជោគជ័យនេះ។គំនូរនេះក៏ជាការរំលឹកដល់ពេលវេលាដ៏អស្ចារ្យមួយនៃការប្រកួត World Cup ឆ្នាំ២០២៦ ដោយ Ferran Torres បានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះនៅម៉ោងបន្ថែមក្នុងវគ្គផ្តាច់ព្រ័ត្រ ជួយឱ្យ​អេស្ប៉ាញ​លើក​ពានជើងឯកពិភពលោកផ្នែកបុរសជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១០។ក្រោយ​ការឈ្នះជើងឯក ពិធីអបអរសាទរបានផ្ទុះឡើងទូទាំងប្រទេសអេស្ប៉ាញ ខណៈ​ប្រជាពលរ​ដ្ឋ​ប្រមាណ ២លាននាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង Madrid ដើម្បីស្វាគមន៍ក្រុមជម្រើសជាតិ និង​អបអរ​សាទរជ័យជម្នះជាប្រវត្តិសាស្ត្រនេះ៕ អត្ថបទ៖នាង សុភាវុធ

ប្រធាន La Liga អំពាវនាវឱ្យ Gianni Infantino លាលែងពីតំណែង ដោយចោទ FIFA ថាកំពុងបំផ្លាញបាល់ទាត់

2026/07/22 08:19:50 pm        410
លោក Javier Tebas ប្រធានលីគបាល់ទាត់ La Liga របស់អេស្ប៉ាញ បានអំពាវនាវឱ្យលោក Gianni Infantino លាលែងពីតំណែងជាប្រធានសហព័ន្ធបាល់ទាត់ពិភពលោក ដោយអះអាងថា ការដឹកនាំរបស់លោកកំពុងបំផ្លាញបាល់ទាត់។នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអ៊ីតាលី La Gazzetta dello Sport លោក Tebas បានរិះគន់ការសម្រេចចិត្តមួយចំនួនរបស់ FIFA ក្នុងអំឡុងការប្រកួតបាល់ទាត់ពិភពលោក ២០២៦ រួមមាន ការផ្តល់ពេលសម្រាកផឹកទឹក (Hydration Breaks) ការពន្យារពេលសម្រាកតង់ទីមួយក្នុងវគ្គផ្តាច់ព្រ័ត្រឱ្យយូរជាងធម្មតា រឿងរ៉ាវលុបចោលការពិន័យ Folarin Balogun ក្រោមការអន្តរាគមរបស់ Donald Trump និងគម្រោងពង្រីកការប្រកួត World Cup នាពេលអនាគតឱ្យមានរហូតដល់ ៦៤ ក្រុម។នៅពេលត្រូវបានសួរថា តើលោក Infantino គួរតែលាលែងពីតំណែងឬអត់ លោក Tebas បានឆ្លើយថា តាមទស្សនៈរបស់លោក លោក Infantino គួរតែដល់ពេលលាលែងហើយ តែគ្មានបេក្ខជនប្រកួតប្រជែងទេ ព្រោះគ្មានអ្នកណាចង់ឈរឈ្មោះ ព្រោះអ្នកឈរឈ្មោះដឹងថាខ្លួននឹងចាញ់ឆ្នោតទៅហើយ។ លោក Tebas ដែលបានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីទស្សនាការប្រកួត World Cup 2026 និងអបអរសាទរជ័យជម្នះរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ បានអះអាងថា មានមនុស្សជាច្រើននៅទីនោះមិនពេញចិត្តនឹងការដឹកនាំរបស់ Infantino ប៉ុន្តែពួកគេមិនហ៊ានធ្វើអ្វីឡើយ។ លោក Tebas ក៏បានបញ្ជាក់ថា លោក Infantino ត្រូវបានគេរំពឹងថានឹងជាប់ឆ្នោតបន្តអាណត្តិទីបួន ក្នុងមហាសន្និបាត FIFA តែលោកយល់ថា បញ្ហាពាក់ព័ន្ធនឹងករណីរបស់ Folarin Balogun អាចជាហេតុផលមួយដែលធ្វើឱ្យប្រធាន FIFA រូបនេះបាត់បង់ការគាំទ្រ។ជុំវិញការសម្រេចចិត្តនេះ UEFA បានចេញមុខរិះគន់ FIFA ដោយចាត់ទុកថា វាជាការសម្រេចចិត្ត មិនធ្លាប់មាន មិនអាចយល់បាន និងគ្មានហេតុផលគ្រប់គ្រាន់។ បញ្ហានេះក៏ជាមូលហេតុមួយដែលធ្វើឱ្យប្រធាន UEFA លោក Aleksander Ceferin មិនបានចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ផងដែរ។ជាមួយគ្នានេះ លោក Tebas ក៏បានជំទាស់នឹងគំនិតរបស់ Infantino ក្នុងការពង្រីកការប្រកួត FIFA World Cup ឱ្យមាន ៦៤ ក្រុមនៅពេលអនាគតផងដែរ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមសេនាតេជោសន្តិភាពនាំយកអំណោយរបស់សម្តេចតេជោ ជូនដល់កងទ័ពជួរមុខ នៅបន្ទាយអំពិល ខេត្តឧត្តមានជ័យ
10/25/2026 05:10 PM
កុមារកម្ពុជាប្រមាណ៣លានករណី ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងរយៈពេល២៧ឆ្នាំ
10/25/2026 05:10 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាថកថាជាស៊េរី ជាយន្តការពង្រឹងទស្សនៈឯកភាពបក្ស ដោយផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ
10/25/2026 04:10 PM
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តតាកែវ
10/25/2026 04:10 PM
សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះ LASED III
10/25/2026 04:10 PM
ក្រុមហ៊ូទី និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារគ្នាដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសថ្មីៗ
10/25/2026 03:10 PM
មនុស្ស ១១ នាក់របួសក្នុងការបាញ់ប្រហារជិតសាកលវិទ្យាល័យមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
10/25/2026 03:10 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
10/25/2026 01:10 PM
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
10/25/2026 01:10 PM
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
10/25/2026 01:10 PM