ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

Ronaldo មានឱកាស​ច្រើនតែ​គ្មាន​សំណាង​ ខណៈ Man Utd វាយបក​យកឈ្នះ Omonia Nicosia

2022/10/07 06:10:51 pm        129
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​វាយបក​យកឈ្នះ​នៅ​ទឹកដី Omonia Nicosia ៣-២ ដែលជា​ជ័យជំនះ​ទី២ នៅ​ក្របខណ្ឌ UEFA Europa League​។ ​​អ្នកចាត់ការ Erik ten Hag បានដាក់​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo ចូល​លេង ១១នាក់​ដំបូង​រួមជាមួយ​ខ្សែបម្រើ Casemiro ផងដែរ​។ ​​កីឡាករ​វ័យ ៣៧ឆ្នាំ Ronaldo នៅតែ​មិនអាច​រក​គ្រាប់​បាល់​បាន បើទោះបីជា​មានឱកាស​ច្រើនលើក​តែ​សុទ្ធតែ​ជួយ​បាន​ដោយ​អ្នកចាំទី និង​គ្មាន​សំណាង​។ ​​ក្រុម​ម្ចាស់ផ្ទះ​កោះ​ស៊ី​ប​បាន​នាំមុខ​មុន​ដោយ Karim Ansarifard មុនពេល​ដែល​កីឡាករ​បម្រុង​ទាំងពីរ​នាក់ Marcus Rashford រកបាន​ពីរ​គ្រាប់​ម្នាក់ឯង និង Anthony Martial មួយ​គ្រាប់​វាយបក​យកឈ្នះ​វិញ ៣-២ ខណៈ​ម្ចាស់ផ្ទះ​តប​បាន​មួយ​គ្រាប់​វិញ​ចុង​ម៉ោង​។ ​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Manchester United ឈរ​លេខ២ ក្នុង​ពូ​ល​តាម​ពីក្រោយ Real Sociedad ដែលមាន ៩ពិន្ទុ​ពេញ​ក្រោយ​យកឈ្នះ​នៅ​ទឹកដី Sheriff Tiraspol ២-០ យប់មិញ​។ ​​ងាក​មក​កាំភ្លើង​ធំ Arsenal មិន​ភ្លាត់​បី​ពិន្ទុ​ឡើយ​ក្រោយ​យកឈ្នះ Bodo /Glimt ៣-០ បន្ត​នាំមុខគេ​ក្នុង​ពូ​ល A មាន ៩ពិន្ទុ​ពេញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ថ្នាក់ដឹកនាំ​ប្រដាល់​សកល​ចាត់​ទុក​សង្វៀន​ Ultimate Pro Boxing ជា​ឱកាស​វាស់​ស្ទង់​កីឡាករ​ត្រៀម​ស៊ី​ហ្គេម​

2022/10/07 05:55:24 pm        117
​​ប្រដាល់​សកល៖ ការប្រកួត​កីឡាប្រដាល់​សកល​អាជីព​ Ultimate Pro Boxing 2022 ​បានចាប់ផ្ដើម​ការប្រកួត​ជាថ្មី​ហើយកាលពី​ល្ងាច​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២២ ដោយមាន​កីឡាករ​ជម្រើសជាតិ ៥​គូបាន​តតាំង​គ្នា​លើសង្វៀន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។ លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ បានចាត់ទុក​ការប្រកួត​នេះគឺជា​ឱកាស​វាស់​ស្ទង់ និង​ពង្រឹងសមត្ថភាព​កីឡាករ​ជម្រើសជាតិ​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​ ​សម្រាប់​កម្មវិធី​ប្រកួត​ដំបូងក៏ដូចជា​លទ្ធផលនៃ​ការប្រកួត​ Ultimate Pro Boxing 2022 ​រួមមាន​៖ កីឡាករ ហ៊ុន គឹម​ហ៊ាន យកឈ្នះ​កីឡាករ សែត សារិត ដោយ​ពិន្ទុ​, កីឡាករ អុត វិចិត្រ យកឈ្នះ​កីឡាករ នៅ សុខ​ទី ដោយ​ពិន្ទុ​, កីលាករ សៅ រង្សី យកឈ្នះ​កីឡាករ វណ្ណា លី​ហៀ​ង ដោយ​ពិន្ទុ។ រីឯ​គូ​អន្ដរជាតិគឺ​កីលាករ អុង ភា​រ៉ា​ក់ យកឈ្នះ​កីឡាករ​ Martin Chmielo ​ដោយ​ពិន្ទុ និង​កីឡាករ ពេញ វណ្ណ​ថង យកឈ្នះ​កីឡាករ​ Remi Aleye ​ដោយ​ពិន្ទុ​ដូចគ្នា។​ ​លោក ប៊ុន សុ​ភ័​ណ្ឌ បាន​គូសបញ្ជាក់ថា ការរៀប​ចំនេះដើម្បី​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​ជម្រើសជាតិ បាន​ចូលរួម​ប្រកួត​ឲ្យ​បាន​ច្រើន មុនពេល​ឈានទៅដល់​ការប្រកួត​នៅ​កម្រិត​អន្តរជាតិ ក៏ដូចជា​ស៊ី​ហ្គេមឆ្នាំ​២០២៣ តាមរយៈ​ការដកស្រង់​បច្ចេកទេស និង​ពង្រឹងសមត្ថភាព​ជាដើម ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣។ អ្វីដែល​ពិសេស ក្រោយ​បញ្ចប់​ការប្រកួត​នេះ សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ​មួយចំនួនទៅ​បោះជុំរុំ​ហ្វឹកហាត់​នៅ​​ថៃ មុន​ចេញទៅ​ប្រកួត​ជើងឯក​អាស៊ីនៅ​ប្រទេស​ហ្សកដានី​ទៀតផង។​​អគ្គលេខាធិការ​សហព័ន្ធ​ដដែលបាន​បន្ថែមថា ជាមួយ​ការរៀបចំ​ការប្រកួត​កីឡាប្រដាល់​សកល​អាជីព​នេះដែរ ក៏​មានការ​ចងក្រង​ក្បួនច្បាប់​មួយចំនួន ដើម្បី​ឲ្យ​កីឡាករធ្វើយ៉ាងណា​ប្រកួត​ឲ្យ​អស់​សមត្ថភាព ហើយ​ប្រសិនបើ​មន្ត្រី​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​មើលឃើញថា ​ប្រកួត​មិន​អស់​សមត្ថភាពនឹង​បណ្ដេញ​ចុះ​ពីលើ​សង្វៀន​។ អ្វីដែល​ពិសេស ដើម្បី​សម្រួច​គោលដៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ សហព័ន្ធ​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​នេះរៀងរាល់ ២​សប្ដាហ៍​ម្ដង ដើម្បី​សម្រួច​សមត្ថភាព​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ខេត្ត​កណ្ដាល​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ដើម្បី​ទាំង​អស់​គ្នា ដើម្បី​ជំរុញ​យុទ្ធនាការ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​

2022/10/07 05:45:31 pm        73
កណ្ដាល៖ ​មន្ទីរអប់រំ យុវជន និង​កីឡាខេត្តកណ្ដាលបានប្រកាស​រៀបចំ​ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដើម្បី​ទាំងអស់គ្នាឆ្នាំ​២០២២ ដើម្បី​គាំទ្រ​យុទ្ធនាការ “​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំជីវិត​” ដែលជា​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​លោក ពៅ វណ្ណា ប្រធានការិយាល័យ​អប់រំ​កាយ និង​កីឡានៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកណ្តាលបាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​នេះធ្វើឡើង​រយៈពេល ១​សប្ដាហ៍ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២២ នៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្ដាល ដែល​រៀបចំ​ការប្រកួត​លើ ៣​ប្រភេទ​កីឡារួមមាន​កីឡាបាល់ទាត់ បាល់ទះ និង​កីឡាបាល់បោះ។​ ​លោក​បន្ដថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដើម្បី​ទាំងអស់គ្នា​នេះរៀបចំឡើង​ក្រោម​ប្រធានបទ “​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​ចេះ​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំជីវិត​” ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ចូលរួម​លេង​កីឡា​ដើម្បី​សុខុមាលភាព និង​ជៀស​ផុតពី​ជំងឺ​ផ្សេងៗ ហើយក៏​ក្នុងន័យ​បំផុស​វិស័យ​កីឡា​នៅ​ខេត្តកណ្តាល​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត​។​​ប្រធានការិយាល័យ​អប់រំ​កាយ និង​កីឡា​ដដែលបន្ថែមថា ការប្រកួត​ប្រចាំ​ឆ្នាំនេះក៏​ជា​ឱកាសបំផុស​ចលនា​កីឡា​ក្នុង​ខេត្ត ជំរុញ​ទឹកចិត្ត​យុវជន​ឲ្យ​ងាក​មក​នាំគ្នា​ចូលរួម​លេង​កីឡា ដើម្បី​ជ្រើសរើសកីឡាករ​-​កីឡាការិនី​ឆ្នើមសម្រាប់​តំណាង​ខេត្ត ត្រៀម​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ​នាពេលខាងមុខ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​ជាតិ ក៏ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ។​ ​សូមបញ្ជាក់ថា សម្រាប់​ការប្រកួត​នេះកីឡាបាល់ទាត់គឺមាន​ក្រុម​បុរស ១៥​ក្រុម និង​នារី ៤​ក្រុម​ចូលរួម។ រីឯ​កីឡាបាល់ទះគឺមាន​ក្រុម​បុរស ៤​ក្រុម និង​នារី ៣​ក្រុម​ចូលរួម គ្រា​ដែល​កីឡាបាល់បោះគឺមាន​ក្រុម​បុរស ៤​ក្រុម និង​នារី ៣​ក្រុម​ចូលរួម​ដូចគ្នា៕​អត្ថបទ៖ លី ឈុន​ឡា

Maguire និង Varane អវត្តមាន​ពី Man United ពេល​ជួប Omonia Nicosia នៅ Europa League

2022/10/06 10:15:16 pm        74
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បានបង្ហាញ​បញ្ជី​កីឡាករ ២២នាក់​សម្រាប់​ការ​ប្រកួត​ជុំ​បន្ត​នៃ​ក្របខណ្ឌ UEFA Europa League យប់​នេះ ដោយ​គេ​មិនឃើញ​មាន​វត្តមាន​ខ្សែ​ការពារ​កណ្តាល​ទាំង​ពីររូប Harry Maguire និង Raphael Varane​។ ​​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo ស្ថិតក្នុង​បញ្ជី​របស់លោក Erik ten Hag ហើយ​រំពឹងថា​នឹង​ជា​ជម្រើស ១១នាក់​ដំបូង​ផងដែរ​សម្រាប់​ជំនួប​នៅ​ទឹកដី​កោះ​ស៊ី​ប​នេះ​។ ​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង ហើយក៏​មិនត្រូវ​ផ្លាស់ប្តូរ​ចូល​ដែរ​ក្នុង​បរាជ័យ​នៅ​ទឹកដី Manchester City កាលពី​យប់​ថ្ងៃ​សៅរ៍ ៦-៣​។ ​មានរឿង​រកាំ​រកូស​ច្រើន​ពី​ការសម្រេចចិត្ត​របស់​អ្នកចាត់ការ Erik ten Hag ពី​ការប្រើប្រាស់ Ronaldo តែ​អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​ប្រាប់​ពី​មូលហេតុ​រួចរាល់​ដែរ​។​​អតីត​អ្នកចាត់ការ Ajax រូបនេះ​លើកឡើងថា ការមិន​ប្តូរ​ចូល Ronaldo នៅ​វគ្គ​ទី២ ពេលដែល Manchester City នាំមុខ ៤-០ នៅ​វគ្គ​ទី១ ទៅហើយនោះគឺ​លោក​គោ​រព Ronaldo គោរព​អាជីព​ជោគ​ជ័យ​របស់គេ និង​មិន​ចង់ឱ្យ Ronaldo ចូល​លេង​ក្នុងស្ថានភាព​អាក្រក់​បែប​នេះឡើយ​។ ​Manchester United កំពុងមាន ៣​ពិន្ទុ​ក្នុង​ដៃ​ពី​ការប្រកួត​នៅ Europa League នេះ​តាមរយៈ​ជ័យជំនះ​នៅ​ទឹកដី Sheriff Tiraspol ដែល​ក្នុងនោះ Ronaldo ស៊ុត​បញ្ចូល​ទី ១គ្រាប់​ជា​បាល់​ពិន័យ ១១ម៉ែត្រ និង​ជា​គ្រាប់​ដំបូង​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ​ដែល Ronaldo រកបាន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Sevilla បញ្ចប់​តំណែង​អ្នកចាត់ការ Julen Lopetegui ភ្លាមៗ​ក្រោយ​ចាញ់ Dortmund ក្នុងផ្ទះ

2022/10/06 09:27:45 pm        105
​បាល់ទាត់៖ ​ក្លិប​​អេ​ស្ប៉ា​ញ Sevilla បានសម្រេច​បញ្ចប់​តំណែង​អ្នកចាត់ការ Julen Lopetegui ភ្លាមៗ ក្រោយ​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម​ភ្ញៀវ Borussia Dortmund នៅ UCL យប់មិញ​។ ​ក្រុម​ជើងឯក UEFA Europa League ៦សម័យមួយ​នេះ​បាន​បន្តដំណើរ​យ៉ាប់យ៉ឺន​រដូវ​កាល​នេះ ដោយ​ឈ្នះ​តែ ១ប្រកួត​គត់​គ្រប់​ក្របខណ្ឌ​។ ​​Sevilla មាន​ត្រឹម ១ពិន្ទុ​ប៉ុណ្ណោះ​នៅក្នុង​ពូ​ល G ខណៈ​នៅ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga កំពុង​ឈរ​លេខ១៧ ក្នុង​តារាង​មាន​ត្រឹម ៥ពិន្ទុដែលជា​ការចាប់ផ្តើមរ​ដូ​វ​កាល​ដ៏​អាក្រក់​បំផុត​ តាំងពី​ឡើងមក​ក្របខណ្ឌ​កំពូល​នៅ​ឆ្នាំ២០០១​។ ​លោក Julen Lopetegui ធ្លាប់​ដឹកនាំ Sevilla ឈ្នះ​ជើងឯក Europa League លើក​ទី៦ ក្នុង​ប្រវត្តិសាស្ត្រ​កាលពី​ឆ្នាំ​២០២០​។ ​បើតាម​សារព័ត៌មាន​អេ​ស្ប៉ា​ញ​មួយ​បាន​ចុះផ្សាយ​ថា អតីត​អ្នកចាត់ការ Marseille លោក Jorge Sampaoli នឹង​មកកាន់​តំណែង​នៅ Sevilla ជា​លើក​ទី២៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Leverkusen ប្រកាស​តែងតាំង​គ្រូបង្វឹក​ថ្មី​អតីត​ខ្សែបម្រើ Liverpool, Xabi Alonso

2022/10/06 09:16:35 pm        100
​បាល់ទាត់៖ ​ក្លិប​​អាល្លឺម៉ង់ Bayer Leverkusen បានប្រកាស​តែងតាំង​គ្រូបង្វឹក​ថ្មី​ដែល​ជាអតីត​ខ្សែបម្រើ Liverpool, Xabi Alonso បន្ទាប់ពី​បញ្ចប់​តំណែង​លោក Gerardo Seoane កាលពី​ថ្ងៃ​ពុធ​។ ​ក្លិប​អាល្លឺម៉ង់​បានប្រកាស​ពី​ការបញ្ចប់​តំណែង​គ្រូបង្វឹក​សញ្ជាតិ​ស្វីស និង​ជំនួស​វិញ​ដោយ​គ្រូបង្វឹក​វ័យ ៤០ឆ្នាំ Xabi Alonso ដែលមាន​កិច្ចសន្យា​ដឹកនាំ​ដល់​ឆ្នាំ២០២៤​។​ ​​Xabi Alonso ធ្លាប់មាន​អាជីព​ជោគជ័យ​ពេល​កីឡាករ​ទាំង​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ និង​ក្លិប​អាជីព​ដោយ​ជួយ​អេ​ស្ប៉ា​ញ​ឈ្នះ​ជើងឯក World Cup 2010 នៅ​អាហ្វ្រិក​ខាងត្បូង​ជាមួយនឹង​ការបង្ហាញ​ខ្លួន​សរុប ១១៤លើក បូករួម​ទាំង​ជើងឯក​អឺរ៉ុប​នៅ​ឆ្នាំ២០០៨ និង ២០១២ ផងដែរ​។ ​នៅ​ក្លិប​អាជីព Alonso ធ្លាប់​ឈ្នះ​ជើងឯក UEFA Champions League ជាមួយ Liverpool នៅ​ឆ្នាំ២០០៥ និង Real Madrid នៅ​ឆ្នាំ២០១៤ ក៏ដូចជា​ជើងឯក​អាល្លឺម៉ង់ Bundesliga បី​លើក​ជាមួយ Bayern Munich ផងដែរ​។​​នេះ​ជា​លើកដំបូង​ក្នុងការ​ដឹកនាំ​ក្លិប​អាជីព​បែបនេះ​សម្រាប់ Xabi Alonso បន្ទាប់ពី​ធ្លាប់​ដឹកនាំ​ត្រឹម​ក្រុម​បម្រុង​របស់ Real Sociedad រយៈពេល ៣​ឆ្នាំ​។ ​Bayer Leverkusen មាន​រដូវ​កាល​ដ៏​អាក្រក់​នៅពេលនេះ​ដោយ​កំពុង​ឈរ​លេខ ១៧ មាន​ត្រឹម ៥ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត ៨លើក​ ហើយ​ចុង​សប្តាហ៍​នេះ​នឹងត្រូវ​ទទួល​ក្រុម​ឡើង​ថ្មី Schalke 04៕​អត្ថបទ​៖​នាង សុភា​វុ​ធ

PSG ខក​ ៣​ពិន្ទុ​នៅ​ទឹកដី Benfica ខណៈ Juventus រកបាន​ ៣ពិន្ទុ​ដំបូង

2022/10/06 07:02:04 pm        75
​បាល់ទាត់៖ ​ក្រុម​ជើងឯក​បារាំង Paris Saint Germain ធ្វើដំណើរ​ទៅ​ទឹកដី​ព័រទុយហ្កាល់ Benfica នៅ​ក្របខណ្ឌ UEFA Champions League តែ​កាន់​ត្រលប់​មកវិញ​ត្រឹម ១ពិន្ទុ​ប៉ុណ្ណោះ​។ ​​គ្រាប់​បាល់​នាំមុខ​របស់ PSG កើតចេញពី​ការលេង​យ៉ាង​សង់​តង់​គ្នា​របស់​ខ្សែប្រយុទ្ធ​ជួរមុខ​ទាំងបី​នាក់ Messi, Neymar និង Mbappe ខណៈ​បញ្ចប់​ទី​គឺ Lionel Messi ដែលជា​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​នៅ​នាទី​ទី២២​។ ​យ៉ាងណាក្តី​គ្រាប់​បាល់​ជ័យជំនះ​របស់ Messi ត្រូវបាន​លុបចោល​វិញ​ ក្រោយ​ក្រុម​ម្ចាស់ផ្ទះ​តាម​ស្មើ​នៅ​ចុង​វគ្គ​ទី១ ដោយ​បាល់​ចូល​ទី​ខ្លួនឯង​របស់ Danilo ពី​បាល់​កាត់​របស់ Enzo Fernandez​។​​ លទ្ធ​ផល​នេះ​មានន័យថា PSG និង Benfica បន្ត​ឈរ​លេខ ១ លេខ ២ ក្នុង​ពូ​ល H ដដែល​មាន ៧​ពិន្ទុ​ដូចគ្នា​។ចំណែកឯ​មួយគូ​ទៀត​ក្នុង​ពូ​ល H នេះដែរ ក្រុម​សេះបង្កង់ Juventus រកបាន​ជ័យជំនះ​ដំបូង​របស់ខ្លួន​នៅ UCL រដូវ​កាល​នេះ ​ក្រោយ​ឈ្នះ​ក្រុម​ភ្ញៀវ​អ៊ីស្រាអែល Maccabi Haifa ៣-១​។ ​ខ្សែបម្រើ Adrien Rabiot រកបាន​ពីរ​គ្រាប់​ម្នាក់ឯង ខណៈ​មួយ​គ្រាប់​ទៀត​សម្រេច​ដោយ​ខ្សែប្រយុទ្ធ​ស៊ែ​ប Dusan Vlahovic​។ ​ការប្រកួត​យប់មិញ​នៅ​កីឡដ្ឋាន Allianz Stadium របស់ Juventus មាន​អ្នកគាំទ្រ​មិន​ដល់ ៣ម៉ឺន​នាក់​ផង ដោយសារ​ពួកគេ​មិន​សប្បាយចិត្ត​ពី​ទម្រង់​លេង​បច្ចុប្បន្ន​របស់ Juventus ខណៈ​អ្នកចាត់ការ Massimiliano Allegri កំពុងស្ថិត​ក្នុង​សំពាធ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Haaland រកបាន ២​គ្រាប់​ទៀត ​ខណៈ Man City ឈ្នះ Copenhagen ៥-០ នៅ UCL

2022/10/06 06:22:14 pm        72
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ន័​រវេ​ស ​រឺ​ហៅថា​ម៉ាស៊ីន​រក​គ្រាប់​បាល់ Erling Haaland បាន​បន្ត​កត់ត្រា​ស្ថិតិ​អស្ចារ្យ​របស់ខ្លួន​ជាមួយ Manchester City បន្ទាប់ពី​រកបាន ២គ្រាប់ទៀត​ក្នុង​ជ័យជំនះ ៥-០ លើ Copenhagen ក្នុង​ពូ​ល G ក្របខណ្ឌ UEFA Champions League​។ ​​បន្ទាប់ពី Hat-Trick ពេល​យកឈ្នះ Manchester United ៦-៣ កាលពី​ថ្ងៃ​សៅរ៍ អតីត​ខ្សែប្រយុទ្ធ Dortmund រូបនេះ​មាន ១៧គ្រាប់​បាត់ទៅហើយ​ក្នុងការ​បង្ហាញខ្លួន ១១លើក ​ខណៈ​ពីរ​គ្រាប់​បន្ថែម​យប់មិញ​គឺជា​គ្រាប់​ទី១៩ ក្នុងការ​បង្ហាញខ្លួន​ត្រឹម ១២លើក​ប៉ុណ្ណោះ​នៅ Man City​។ ​មួយ​គ្រាប់​ចូល​ទី​ខ្លួនឯង​របស់ Copenhagen និង​ពីរ​គ្រាប់​ទៀត​ធ្វើបាន​ដោយ Riyad Mahrez និង Julian Alvarez ធ្វើឱ្យ​ក្រុម​របស់លោក Pep Guardiola មាន ៩ពិន្ទុ​ពេញ​ពី​ជ័យជំនះ ៣ប្រកួត​នៅក្នុង​ពូ​ល G នេះ​។​ចំណែកឯ Dortmund រកបាន​បី​ពិន្ទុ​លើក​ទី២ របស់ខ្លួន​តាមរយៈ​ជ័យជំនះ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​របស់ Sevilla ៤-១​។ ​ខ្សែបម្រើ​អង់គ្លេស Jude Bellingham ស៊ុត​បញ្ចូល​ទីមួយ​គ្រាប់ និង​បញ្ជូន​មួយ​ក្នុង​ចំណោម ៤គ្រាប់​របស់ Dortmund​។ ​កីឡាករ​វ័យ ១៩ឆ្នាំ​រូបនេះ​គឺជា​ក្រុម​ប្រធាន​ក្រុម​របស់ Dortmund ដែល​ធ្វើ​ឱ្យគេ​ក្លាយជា​កីឡាករ​ក្មេង​បំផុត​ទី៣ ក្នុង​ប្រវត្តិសាស្ត្រ UCL ដែល​ធ្វើជា​ប្រធាន​ក្រុម​ក្នុង​វ័យ ១៩ឆ្នាំ ៩៨ថ្ងៃ តាម​ពីក្រោយ Ruben Neves នៅ Porto អាយុ ១៨ឆ្នាំ ២២១ថ្ងៃ និង Matthijs de Ligt អាយុ ១៩ឆ្នាំ ៥១ថ្ងៃ​នៅ Ajax កាលពី​ឆ្នាំ២០១៨​។ ​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Dortmund ឈរ​លេខ២ ក្នុង​ពូ​ល​មាន ៦ពិន្ទុ ​ខណៈ Sevilla និង Copenhagen កាន់ ១ពិន្ទុ​ដូចគ្នា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Rodrygo និង Vinicius Jr. រកបាន​ម្នាក់​មួយ​គ្រាប់​ ខណៈ Real Madrid បន្ត​ឈ្នះ ៣ប្រកួត​ផ្ទួនៗ

2022/10/06 05:49:33 pm        61
​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid បាន​បន្ត​ស្ថិតិ​ល្អឥតខ្ចោះ​របស់ខ្លួន​នៅ UCL រដូវ​កាល​នេះ​ក្រោយ​ឈ្នះ​ក្រុម​ភ្ញៀវ​អ៊ុយ​ក្រែ​ន Shakktar Donetsk ២-១ ដែលជា​ជ័យជំនះ ៣ប្រកួត​ផ្ទួនៗ​ក្នុង​ពូ​ល F​។ ​​Rodrygo និង Vinicius Junior រកបាន​ម្នាក់​មួយគ្រា​ប់​នៅ​នាទី​ទី១៣ និង ២៨ មុន​ពេលដែល​ក្រុម​ភ្ញៀវ Shakhtar Donetsk តាម​បាន​មួយ​គ្រាប់​វិញ​មុន​ចប់​វគ្គ​ទី១ ដោយ Oleksandr Zubkov​។ ​​​ជ័យជំនះ​នេះ​ធ្វើឱ្យ Real Madrid មាន ៩ពិន្ទុ​ពេញ​ពី​ការប្រកួត ៣លើក​ក្នុង​ពូ​ល ​ខណៈ Shakhtar Donetsk ឈរ​លេខ២ មាន ៤ពិន្ទុ​។ ​​មួយគូ​ទៀត​ក្នុង​ពូ​ល F នេះដែរ​ក្រុម​អាល្លឺម៉ង់ RB Leipzig រកបាន​ជ័យជំនះ​ដំបូង​របស់ខ្លួន​ក្រោយ​ឈ្នះ Celtic ៣-១​។ ​​Christophe Nkunku បើក​ការ​នាំមុខ​នៅ​នាទី​ទី២៧ មុនពេល​ដែល Andre Silva រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​នៅ​វគ្គ​ទី២​។ ​​នេះ​ជា​បី​ពិន្ទុ​ដំបូង​សម្រាប់ Leipzig ដើម្បី​ឈរ​លេខ៣ ក្នុង​ពូ​ល​មាន ៣ពិន្ទុ ​ខណៈ​ក្រុម​ស្កុ​ត​ឡេ​ន Celtic នៅតែ​បន្ត​ស្វែងរក​ជ័យជំនះ​ដំបូង​ក្រោយ​មាន​ត្រឹម ១ពិន្ទុ​ឈរ​ក្រោម​គេ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កៃ វ៉ាន់​ស៊ី​ដែន ដណ្ដើមបាន​មេដាយមាស​នៃ​ព្រឹត្តិការណ៍​ Jet Ski World Series 22 នៅ​អាមេរិក

2022/10/06 05:38:33 pm        90
​ម៉ូតូ​ទឹក៖ កីឡាករ​ម៉ូតូ​ទឹក​ជម្រើស​ជាតិ​កម្ពុជា កៃ វ៉ាន់​ស៊ី​ដែន បាន​បើក​ទំព័រ​ប្រវត្តិសាស្ដ្រ​ក្នុង​អាជីព​របស់​ខ្លួនដោយ​ដណ្ដើម​បាន​មេដាយ​មាស​លើកដំបូង ក្នុងការ​ប្រកួត​កីឡា​ម៉ូតូ​ទឹក​ជ្រើសរើស​ជើងឯក​ពិភពលោក​ Jet Ski World Series Season 2022 សម្រាប់​ការប្រកួត​ជុំ​ទី​២ ដែល​ធ្វើឡើង​នៅ​រដ្ឋ​ Arizona ​សហរដ្ឋអាមេរិកក្នុង​សប្ដាហ៍​នេះ។​ ​ក្នុងចំណោម​កីឡាករ​កម្ពុជា ៥​រូបដែល​ចូលរួម​ព្រឹត្តិការណ៍​នេះ កៃ វ៉ាន់​ស៊ី​ដែន គឺជា​កីឡាករ​ដំបូងដែល​ដណ្ដើមបាន​មេដាយមាស​មុនគេ បន្ទាប់ពី​រូបគេ​ធ្វើបាន​យ៉ាង​ល្អ​លើ​វិញ្ញាសា​ Novice ski stock​។ រីឯ​កីឡាករ​ផ្សេងៗត្រូវ​ប្រកួត​នៅ​ថ្ងៃ​បន្ដបន្ទាប់ ដ្បិត​ព្រឹត្តិការណ៍​នេះចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២២។​ ​ក្រៅពី​កីឡាករ​វ័យក្មេង កៃ វ៉ាន់​ស៊ី​ដែន គឺមាន​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី សាលី អ៊ូ​មើ​ត ជា​ប្រធាន​ក្រុម​, កីឡាករ សាលី ហ្វី​លីន​, ​មីន មូ​ស្ដា​ន់ និង មីន អូស្មាន់ ដែល​ធ្វើការ​ប្រកួត​លើ​ផ្សេងៗ​គ្នា។ បេសកកម្ម​នេះក៏​ជា​ឱកាស​ពង្រឹងសមត្ថភាព​បន្ថែម ដើម្បី​ត្រៀមខ្លួន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ម្ចាស់ផ្ទះ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM