ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

Chelsea ស្គាល់​ជ័យជំនះ​នៅ UCL រដូវ​កាល​នេះ​ក្រោយ​ឈ្នះ AC Milan

2022/10/06 05:06:06 pm        64
​បាល់ទាត់៖ ​ក្រុម​ជើងឯក​ឆ្នាំ​២០២១ តោ​ខៀវ Chelsea ទីបំផុត​រកបាន​ជ័យជំនះ​ដំបូង​របស់ខ្លួន​ក្នុង​រដូវ​កាល​នេះ​នៅ​ក្របខណ្ឌ UEFA Champions League ក្រោយ​យកឈ្នះ​ក្រុម​ជើងឯក​អ៊ីតាលី AC Milan នៅ Stamford Bridge ៣-០​។ ​​នេះ​ជា​ជ័យជំនះ​ដំបូង​ផងដែរ​នៅ UCL ក្នុង​អាជីព​របស់​អ្នកចាត់ការ​ថ្មី Graham Potter​។ ​​ខ្សែការពារ​តម្លៃ​ថ្លៃ Wesley Fofana រកបាន​គ្រាប់​ដំបូង​របស់ខ្លួន​នៅ Chelsea ខណៈ Pierre-Emerick Aubameyang និង Reece James រកបាន​ម្នាក់​មួយគ្រា​ប់​ផងដែរ​។ ​​ខ្សែការពារ​តម្លៃ ៧០លាន​ផោន Wesley Fofana ក្រោយមក​ក៏មាន​របួស និង​ត្រូវ​ផ្លាស់ចេញ​ត្រឹម​នាទី​ទី៣៨​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Chelsea ឡើងមក​លេខ២ ក្នុង​ពូ​ល E មាន ៤ពិន្ទុ​ស្មើ AC Milan​។ ​​ក្រុម​ឈរលើ​គេ​ក្នុង​ពូ​ល​គឺ Red Bull Salzburg ដែល​បាន​យកឈ្នះ Dinamo Zagreb ១-០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រមុខ​តេ​ក្វាន់​ដូ​ ITF ​កម្ពុជា​ប្រាប់​កីឡាករ​-​កីឡា​ការិនី​កុំ​បាក់​ទឹកចិត្ត ទោះ​បរាជ័យ​ចូល​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/10/06 04:55:06 pm        94
​​តេ​ក្វាន់​ដូ៖ ឯកឧត្តម កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជាបានប្រកាសថា ការបញ្ចូល​ប្រភេទ​កីឡារបស់ខ្លួន​ចូលក្នុង​ស៊ី​ហ្គេមឆ្នាំ​២០២៣ ត្រូវបាន​បរាជ័យ បន្ទាប់ពី​មានការ​រារាំង​ពី​ប្រទេសមួយដែល​ឯក​ឧ​ត្ត​មិនបាន​បញ្ជាក់​ឈ្មោះ មិន​ឲ្យ​បណ្ដា​ប្រទេស​អាស៊ាន​ចូលរួម។ យ៉ាងណាក្ដី​ឯកឧត្តម​បាន​ប្រាប់​កីឡាករ​-​កីឡាការិនី​របស់ខ្លួនកុំ​ឲ្យ​បាក់​ទឹកចិត្ត ត្រូវខិតខំ​ប្រឹងប្រែង​បន្ថែមដើម្បី​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា។​ ​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិកាលពី​ថ្មីៗ ឯកឧត្តម​បាន​គូសបញ្ជាក់ថា ដោយសារ​តេ​ក្វាន់​ដូ​ ITF ​កម្ពុជា​ខ្លាំងពេក ទើបត្រូវ​ប្រទេសមួយដើរ​ខ្ទប់​បណ្ដា​ប្រទេស​អាស៊ាន​មិន​ឲ្យ​បញ្ជូន​តេ​ក្វាន់​ដូ​ ITF ​មក​ប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២២។ ទោះ​បែបនេះ ក៏​ឯកឧត្តម​ថ្លែង​នូវ​អំណរគុណចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​បាន​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ក៏ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា ដាក់បញ្ចូល​តេ​ក្វាន់​ដូ​ ITF ​ចូលក្នុង​ស៊ី​ហ្គេមឆ្នាំ​២០២៣ ទោះបី​ត្រូវ​បរាជ័យ​យ៉ាងណាក៏ដោយ។​ ​ប្រមុខ​សហព័ន្ធ​ដដែល បាន​រំលេច​ថា កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជា តាំងពី​គេ​មិន​ស្គាល់ អត់​មាន​អ្នក​ស្គាល់​ថា តេ​ក្វាន់​ដូ​ ITF ​ម៉េច រហូត​ត្រូវបាន​គេ​ស្គាល់ ស្គាល់​ដល់​អន្ដរជាតិ ហើយ​ឯកឧត្តម​ផ្ទាល់បាន​ក្លាយជា​ប្រធាន​សហព័ន្ធ​តេ​ក្វាន់​ដូ​ ITF ​អាស៊ីអាគ្នេយ៍ និង​ជា​អនុប្រធាន​សហព័ន្ធ​អន្ដរជាតិ ពិសេស​ត្រូវបាន​ថ្នាក់ដឹកនាំ​កំពូល​ប្រទេស​កម្ពុជា គឺ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីទទួលស្គាល់​ ITF ​ថា ជា​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ​ខ្លាំង។ ក៏ប៉ុន្ដែ​ដោយសារ​ខ្លាំងពេក ទើប​គេ​បិទ​ខ្ទប់ ដោយ​យក​បញ្ហានយោបាយ ជា​ឬ​សគល់​នៃ​ការរារាំង​នេះ។​​ឯកឧត្តម កែវ រ៉េមី បាន​ពន្យល់​បន្ថែមថា កីឡា​មាន​សារៈសំខាន់​ណាស់ ហើយ​ការព្យាយាម​ដាក់​តេ​ក្វាន់​ដូ​ ITF ​ក្នុង​ស៊ី​ហ្គេមឆ្នាំ​២០២៣ ក៏​ដើម្បី​ជំរុញ​ឲ្យ​ជាតិ​សាសន៍ ២ ដែល​កំពុង​បែកបាក់​គ្នា មានការ​រួបរួមគ្នា​ឡើងវិញតាមរយៈ​កីឡា។ ប៉ុន្ដែ​ផ្ទុយទៅវិញ ជាតិ​សាសន៍ ២ នោះដែល​ពុំ​ត្រូវបាន​ឯកឧត្តម​បញ្ជាក់​ឈ្មោះថា នៅតែ​ប្រឆាំង​គ្នា​ឥតឈប់ឈរ ទោះ​បីជា​បងប្អូន​នឹង​គ្នា​ក្ដី។ តាមរយៈ​ការប្រឆាំង​គ្នា​ឥតឈប់ឈរ​នេះ ឯកឧត្តម​មើលឃើញថា ជាតិ​សាសន៍​នេះ គ្មាន​ថ្ងៃ​រួបរួមគ្នា​គ្នា​បានឡើយ ទោះបី​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ធ្វើ​បទ​បង្ហាញ​ក្នុង​វេទិការ​ពិភពលោក ចង់ឃើញ​ប្រទេស​ពីរ​នោះរួបរួមគ្នា​ដែរ​យ៉ាងណាក្ដី។​ ​ឯកឧត្តម​បាន​សម្ដែង​នូវ​ការសោកស្ដាយ ដែល​ការព្យាយាម​ដាក់​តេ​ក្វាន់​ដូ​ ITF ​ចូល​ស៊ី​ហ្គេមឆ្នាំ​២០២៣ ត្រូវ​បរាជ័យ។ តែ​យ៉ាងណាក្ដី ឯកឧត្តម​បាន​ក្រើន​រំ​ឮ​ក​ដល់​កីឡាករ​-​កីឡាការិនី​កម្ពុជា​ថា កម្ពុជា​គ្មានអ្វី​ត្រូវ​ចាញ់​នោះទេ ព្រោះ​កន្លងមក​ប្រភេទ​កីឡា​នេះក៏​មិន​ធ្លាប់​ចូល​ស៊ី​ហ្គេម​ដែរ ហើយ​បើ​បន្ដ​មិន​ចូល​ទៀតក៏​មិន​ថ្វី​ដែរ។ ប៉ុន្ដែ​ឯកឧត្តម​បាន​ដាស់​ស្មារតី​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់ត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​ទៀត ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រ​កួ​ជើងឯក​ពិភពលោក និង​ព្រឹត្តិការណ៍​អន្ដរជាតិ​នានាដើម្បី​ឈ្នះ​មេដាយ គឺ​ពួកគេ​អាច​លើក​ទង់ជាតិ​កម្ពុជាបាន​ដូចគ្នា។​​ប្រធាន​សហព័ន្ធ​ដដែល​បាន​សង្កត់ធ្ងន់ថា យ៉ាងម៉េច​ក៏ដោយមិនត្រូវ​បាក់​ទឹកចិត្ត​នោះទេ ព្រោះ​កម្ពុជា​អត់​ដែល​ចាញ់ គ្មានអ្វី​ត្រូវ​បាត់បង់​ឡើយ។ តាំងពី​ងើប​បាត់​ដៃទទេរហូតដល់​ហក់​ចូលទៅ​ស៊ី​ហ្គេម ត្រូវគេ​ទប់​ខ្វែង​ដៃ​ខ្វៃ​ជើងគឺជា​ជោគ​ជ័យ​មួយ​ទៅហើយ។ មានតែ​កម្ពុជា​ប៉ុណ្ណោះដែល​បង្កើត​ប្រវត្តិសាស្ដ្រ​បញ្ចូល​តេ​ក្វាន់​ដូ​ ITF ​ចូល​ស៊ី​ហ្គេម សូម្បីតែ​នៅ​អឺរ៉ុប ពិភពលោកក៏​គេ​ទទួលស្គាល់ និង​អបអរសាទរចំពោះ​ស្នាដៃ​តេ​ក្វាន់​ដូ​ ITF ​របស់​កម្ពុជា​ដែរ។ ក្នុងនាម​សហព័ន្ធ ឯកឧត្ដម​បាន​ប្ដេជ្ញា​បន្ដ​ជំរុញ​តេ​ក្វាន់​ដូ​ ITF ​កម្ពុជា​ឲ្យ​កាន់តែខ្លាំង ហើយ​សង្ឃឹមថា ថ្ងៃ​ណាមួយតេ​ក្វាន់​ដូ​ ITF ​កម្ពុជា នឹង​ចូល​ស៊ី​ហ្គេម​ឲ្យ​ខាន​តែ​បាន៕​អត្ថបទ៖ លី ឈុន​ឡា

បឹងកេត និង​វិសាខា​ទទួល​ជ័យជម្នះ​រៀងខ្លួន​ក្នុង​វគ្គ ១/២ ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ​ជើង​ទី​១

2022/10/06 04:45:27 pm        125
​បាល់ទាត់៖ ក្រុមបាល់ទាត់​បឹងកេត និង​វិសាខាបាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រជើង​ទី​១ នៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២២។​ ​ក្រុម​នាគ​ខៀវ​បឹងកេតបាន​យកឈ្នះ​ក្រុម​ភ្ញៀវ​អគ្គិសនី​កម្ពុជា ៣-០ នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​របស់ខ្លួន។ គ្រាប់​បាល់​ជ័យជម្នះ​របស់​អតីត​ក្រុម​ជើងឯក​ឆ្នាំ​២០១៩ ធ្វើ​សម្រេច​ដោយ​កីឡាករ សេត រ៉ូ​ស៊ី​ប នៅ​នាទី​២២ និង ២​គ្រាប់​ទៀត រកបាន​ដោយ​កីឡាករ ម៉ាត់ នូ​រុណ នៅ​នាទី​២៥ និង​នាទី​៩០+៣។​ ​រីឯ​ក្រុម​វិសាខាបាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​នដោយ​លទ្ធផល ២-១។ ជំនួប​ដ៏​តានតឹង​ក្រោម​តំណក់ភ្លៀង​នេះ វិសាខា ជា​អ្នក​រកបាន ១​គ្រាប់​មុនដោយ​កីឡាករ អ៊ុក សុវណ្ណ នៅ​នាទី​ទី​៦ តែ​ត្រូវបាន​កីឡាករ យ៉ែម ដេវីត រកបាន​គ្រាប់​តាម​ស្មើ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន​វិញនៅ​នាទី​១៦ ហើយ​ការប្រកួត​បាន​បន្ដ​រហូត​ដល់​វគ្គ​ទី​២ នៅ​នាទី​៥២ ទើប​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង រកបាន ១​គ្រាប់​បន្ថែម​ឲ្យ​វិសាខា ដែលជា​គ្រាប់​បាល់​ជ័យជម្នះ​តែម្ដង។​​យ៉ាងណាក្ដី​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​នេះនៅសល់ ១​ជើង​ទៀត ដើម្បី​កាត់សេចក្ដី​រក​បេក្ខភាព​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ផ្លូវការ ដែល​ការប្រកួត​គ្រោង​ធ្វើឡើង​នា​ថ្ងៃទី​១២ ខែតុលា​ខាងមុខ ដោយ​ក្រុម​អគ្គិសនី​កម្ពុជាត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​បឹងកេត​វិញ​ម្ដង ខណៈ​ភ្នំពេញ​ក្រោ​នត្រូវធ្វើ​ដំណើរ​ទៅ​តតាំង​ជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក​វិសាខា​ដូចគ្នា៕​អត្ថបទ៖ លី ឈុន​ឡា

បាល់ទាត់​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ២០២២ ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​ពុធ​នេះ

2022/10/05 05:47:39 pm        149
បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ ឆ្នាំ​២០២២ ថ្ងៃ​ពុធ​ទី៥ ខែ​តុលា​នេះ ជា​ថ្ងៃ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ក្លិប​ខ្លាំង​ទាំង​៤ រក​ឃើញ​ហើយ​។ ​​នៅ​កីឡដ្ឋានខេមបូ​ឌា អ៊ែរ​វ៉េ នា​ខណ្ឌ​ច្បារអំពៅ ក្លិប​បឹងកេត​ទទួល​ក្លិប​ដែល​មិន​ប្រើ​កីឡាករ​បរទេស​អគ្គិសនី​កម្ពុជា​នៅ​ម៉ោង ៣​និង​៣០​នាទី​រសៀល ហើយ​មាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ BTV News​។ចំនែក​នៅ​ទឹកដី RSN ក្លិប​ភ្នំពេញ​ក្រោ​ន​ទទួល​ក្លិប​ម្ចាស់​ពាន​វិសាខា​ម៉ោង ៦​និង​៣០​នាទី​ល្ងាច​។​ ​ចំពោះ​មុខ​មុន​ការប្រកួត​មក​ក្លិប​ទាំងអស់​បាន​ធ្វើ​ហាត់​ត្រៀមលក្ខណៈ​ចុងក្រោយ ​ស្វែងរក​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ចុង​ដើមខែ​ក្រោយ​។​ លោក ហៅ សុជាតិ គ្រូបង្វឹក​ក្លិប​បឹងកេត​បាន​បញ្ជាក់​ថា ក្រុម​របស់​លោក​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ​។​ នេះ​​ជា​លើក​ទី​៣ ដែល​បឹងកេត​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រតាំងពី​ពានរង្វាន់​សម្តេច​តេ​ជោ បង្កើតឡើងក្នុង​ឆ្នាំ​២០០៧ ហើយ​មានតែ​ឆ្នាំ​២០១៩ មួយ​ទេ​ដែល​បឹងកេត​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ និង​ឈ្នះ​ពាន​លើកដំបូង​។ ដើម្បី​ឡើងមក​ដល់​វគ្គ​នេះ បឹងកេតបាន​យកឈ្នះ ២​ទល់នឹង​០ ក្រៅ​ដី និង​ស្មើ ៣​ទល់នឹង​៣ ក្នុង​ដី សរុប​លទ្ធផល​រួម​បឹងកេតឈ្នះ ​៥​ទល់នឹង​៣​។​​នេះ​ជា​លើក​ទី​២ ដែល​អគ្គិសនី​កម្ពុជា​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​លើក​ទី​១ ​ធ្វើបាន​នៅ​ឆ្នាំ​២០១៧ តែ​ធ្លាក់​ក្រោម​ថ្វី​បច្ចេកទេស​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​។ តែ​ឆ្នាំនេះអគ្គិសនី​កម្ពុជាទម្លាក់​ម្ចាស់​ពាន ​៤​សម័យ​វិញដើម្បី​មកជួប​បឹងកេត បន្ទាប់ពី​ជើង​ទី​១ ស្មើគ្នា ១​ទល់នឹង​១ ក្នុង​ដី និង​ជើង​ទី​២ ក្លិប​អគ្គិសនី​កម្ពុជាឈ្នះ ​១​ទល់នឹង​៣ ក្រៅ​ដី​។​​ជើង​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រថ្ងៃទី​១២ ខែតុលា អគ្គិសនីទទួល​បឹងកេតនៅ​កីឡដ្ឋាន​អគ្គិសនី និង​វិសាខាទទួល​ភ្នំពេញ​ក្រោ​ននៅ​ពហុ​កីឡដ្ឋាន​ព្រី​នស៍​។​ ​សូម​ជម្រាបជូន​ថា តាម​ការគ្រោងទុក​វគ្គ​ផ្តាច់ព្រ័ត្រពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ នឹងធ្វើ​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកាខាងមុខ ប៉ុន្តែ​ទីកន្លែង​ប្រកួត​មិនទាន់​កំណត់​នៅឡើយ​៕អត្ថបទ៖ គង់ ហួន

Middlesbrough បណ្ដេញ​អ្នកចាត់ការ Chris Wilder ចេញពី​តំណែង​ក្រោយ​ក្រុម​ធ្លាក់​ដល់​លេខ២២

2022/10/04 10:08:01 pm        69
​បាល់ទាត់៖ ​ក្លិប Middlesbrough បានសម្រេច​បណ្តេញ​អ្នកចាត់ការ Chris Wilder ចេញពី​តំណែង​ហើយ​ក្រោយ​ក្លិប​ធ្លាក់​ដល់​លេខ២២ ក្នុង​តារាង​នៅ​ក្របខណ្ឌ​ទី២ League Championship​។ ​​Middlesbrough ឈ្នះ​តែ ២ប្រកួត​គត់​ក្នុង ១១ប្រកួត​ចុងក្រោយ​ក្នុង​លី​គ​រដូវ​កាល​នេះ ខណៈ​ប្រកួត​ចុងក្រោយ​បំផុត Middlesbrough ចាញ់ Coventry City ១-០ កាលពី​ថ្ងៃ​សៅរ៍​។ ​គ្រូបង្វឹក​វ័យ ៥៥ឆ្នាំ​រូបនេះ​ទើបតែ​បាន​ដឹកនាំ​ក្រុម​បាន ១១ខែ​ប៉ុណ្ណោះ​ក្រោយ​ទទួល​តំណែង​បន្ត​ពី​លោក Neil Warnock​។ ​​ក្នុងចំណោម ១១ខែ​ក្នុង​តំណែង​លោក Chris Wilder ដឹកនាំ​ក្រុម​ឈ្នះ ១៨ ក្នុងចំណោម ៤៥ប្រកួត​បញ្ចប់​រដូវ​កាល​មុន​លេខ៧ ក្នុង​តារាង​។​ ​រដូវ​កាល​មុន​នេះដែរ​ក្រោម​ការដឹកនាំ​លោក Wilder, Middlesbrough ធ្លាប់បាន​យកឈ្នះ Manchester United និង Tottenham Hotspur នៅ FA Cup៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អ៊ុយ​ក្រែ​ន​គ្រោង​ចូលរួម​ជាមួយ​អេ​ស្ប៉ា​ញ និង​ព័រទុយហ្កាល់​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2030

2022/10/04 09:35:13 pm        131
​បាល់ទាត់៖ ​ថ្វីបើ​កំពុង​ស្ថិតក្នុង​ភ្នក់ភ្លើងសង្គ្រាម​ពី​រុស្ស៊ី អ៊ុយ​ក្រែ​ន​បានប្រកាស​ខ្លួន​ពី​គម្រោង​ចូលរួម​ជាម​យ​យ​អេ​ស្ប៉ា​ញ និង​ព័រទុយហ្កាល់​ក្នុងការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក FIFA World Cup 2030 នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន The Time នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​។ ​​នៅក្នុង​គម្រោង​របស់​អ៊ុយ​ក្រែ​ន​ គឺ​ចង់​រួមចំនែក​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួតក្នុង​ពូ​ល​មួយចំនួន ដែល​ត្រូវបាន​គេ​ដឹងថា នេះ​ជា​ផែនការ​មួយ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បច្ចុប្បន្ន​លោក Volodymyr Zelenskiy​។ ​របាយការណ៍​ដដែល​ប​ន្ថែ​ម​ថា សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ និង​ព័រទុយហ្កាល់នឹង​ប្រកាស​ពី​ដៃគូ​សហការ​របស់ខ្លួន​ផ្លូវការនៃ​ការចូលរួម​ដេញថ្លៃ​នេះ ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​កណ្តាល​របស់ UEFA នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​។ ​សូមបញ្ជាក់ថា ​បន្ទាប់ពី World Cup 2022 នៅ​កាតា​ដែល​នឹង​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា​ខាងមុខ World Cup បន្ទាប់​នៅ​ឆ្នាំ២០២៦ នឹង​រៀបចំ​នៅ​សហរដ្ឋអាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Konate វិល​ចូល​ហ្វឹកហាត់​វិញ​ស្របពេល Liverpool ជួប Rangers យប់​នេះ

2022/10/04 06:55:20 pm        68
​បាល់ទាត់៖ ​ខ្សែការពារ Liverpool, Ibrahima Konate បាន​ត្រលប់មក​ហ្វឹកហាត់​ជាមួយ​ក្រុម​វិញ​ហើយ ​ក្រោយ​សម្រាក​រយៈពេល ២ខែ​ដោយសារ​របួស​សាច់ដុំ ស្របពេល Liverpool នឹងត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ស្កុ​ត​ឡេ​ន Glasgow Rangers យប់​នេះ​ក្របខណ្ឌ UEFA Champions League​។ ​Konate បាន​រងរបួស​នេះ​តាំងពី​ការប្រកួត​កំដៅ​សាច់ដុំ​មុន​រដូវ​កាល​ថ្មី​មកដល់ ​ពេល​ជួប​ជាមួយ​ក្លិប​បារាំង Strasbourg កាលពី​ចុងខែ​កក្កដា និង​បាន​អវត្តមាន​ពី​ការប្រកួត​ផ្លូវការ​ទាំងស្រុង​តាំងពី​ពេលនោះ​មក​។ ​​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​ត្រូវបាន Liverpool ទិញ​មក​ក្នុងតម្លៃ ៣៦លាន​ផោន​ពី Leipzig កាលពី​រដូវ​កាល​មុន​។ ​​ការវិល​ត្រលប់​មកវិញ​របស់ Konate ក៏បាន​ធ្វើឱ្យ​លោក Jurgen Klopp ធូរស្បើយ​អារម្មណ៍​បន្តិច​ដែរ ​តែ​កីឡាករ​ផ្សេងទៀត​រួមមាន Alex Oxlade-Chamberlain និង Naby Keita នៅតែ​មិនទាន់​ជា​ពីរ​បួស​ភ្លៅ​នៅឡើយ ស្រប​ពេលដែល​ខ្សែការពារ Andy Robertson មាន​របួស​ពេល​លេង​ឱ្យ​ស្កុ​ត​ឡេ​ន​។​​Liverpool មាន ៣ពិន្ទុ​ពី​ការប្រកួត ២លើក​របស់ខ្លួន​នៅ UCL ក្នុង​ពូ​ល A នេះ​ដោយ​ចាញ់ Napoli និង​ឈ្នះ Ajax ខណៈ Rangers ក្រោម​គេ​ចាញ់​ទាំងពីរ​ប្រកួត​។ ​មួយគូ​ទៀត​ក្នុង​ពូ​ល A នេះ Ajax ទទួល​ក្រុម​លេខ១ ក្នុង​ពូ​ល Napoli៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Leicester City ស្គាល់​ឈ្នះ​លើកដំបូង​រដូវ​កាល​នេះ​នៅ Premier League

2022/10/04 06:30:04 pm        219
​បាល់ទាត់៖ ​ក្រុម​ជើងឯក​ឆ្នាំ​២០១៥ Leicester City ទីបំផុត​បាន​ស្គាល់​រសជាតិ​ឈ្នះ​លើកដំបូង​ក្នុង​រដូវ​កាល​នេះ​នៅ​ក្របខណ្ឌ English Premier League ក្រោយ​ជ័យជំនះ ៤-០ លើ​ក្រុម​ភ្ញៀវ Nottingham Forest យប់មិញ​។ ​​ខ្សែបម្រើ​កណ្តាល​អង់គ្លេស James Maddison ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នាក់ឯង ដែល​ក្នុង​មួយ​នោះ​មាន​មួយ​គ្រាប់​ជា​បាល់ Freekick ខណៈ​ពីរ​គ្រាប់​ទៀត​សំរេចបាន​ដោយ Harvey Barnes និង Patson Daka​។ ​​នេះ​ជា​ជ័យជំនះ​ក្នុង​ទឹកដី​ធំ​បំផុត​សម្រាប់ Leicester City រាប់​តាំងពី​ខែធ្នូ​ ឆ្នាំ២០២១​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Leicester City ឡើង​ផុតពី​បាត​តារាង​លេខ២០ មក​លេខ១៩ ទំលាក់ Nottingham Forest ទៅ​លេខ២០ វិញ​តែ​ក្រុម​ទាំងពីរ​មាន ៤ពិន្ទុ​ដូចគ្នា​។ ​​បរាជ័យ​នេះដែរ​ក៏បាន​ដាក់​សំពាធ​កាន់តែខ្លាំង​ដល់​អ្នកចាត់ការ Nottingham Forest លោក Steve Cooper​។ ​​Nottingham Forest រដូវ​កាល​នេះ​បាន​ទិញ​កីឡាករ​សរុប ២៣នាក់​បំបែក​កំណត់ត្រា​ទិញ​កីឡាករ​ច្រើន​បំផុត​ក្នុង​មួយ​រដូវ​កាល​នៅ Premier League ខណៈ​នេះ​ជាការ​បង្ហាញខ្លួន​នៅ​ក្របខណ្ឌ​កំពូល​លើកដំបូង​ក្នុង​រយៈពេល ២៣ឆ្នាំ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Gonzalo Higuain ប្រកាស​ចូលនិវត្តន៍​ក្រោយ​ចប់​រដូវ​កាល ២០២២ នេះ​

2022/10/04 06:11:07 pm        186
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Gonzalo Higuain បានសំរេច​ចិត្ត​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​នៅ​ដំណាច់​រដូវ​កាល ២០២២ នៃ​ក្របខណ្ឌ​អាមេរិក Major League Soccer ជាមួយ​ក្លិប​ Inter Miami​។ ​​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មកកាន់ Inter Miami កាលពី​ឆ្នាំ២០២០ និង​សង្ឃឹមថា​អាចជួយ​ក្រុម​ឡើងដល់​វគ្គ Play-Off ក្នុង​រដូវ​កាល​ចុងក្រោយ​នៃ​អាជីព​របស់ខ្លួន​។ ​​Higuain ធ្លាប់​ប្រកប​អាជីព​ជាមួយ​ក្លិប​ធំៗ​ជាច្រើន​នៅ​អឺរ៉ុប​ដូចជា Real Madrid, Napoli និង Juventus ក៏ដូចជា​ធ្លាប់​ចំណាយពេល​ខ្ចី​ជើង​នៅ AC Milan និង Chelsea ផងដែរ​។ ​​Gonzalo Higuain បានប្រកាស​ពី​គំរោង​ចូលនិវត្តន៍​របស់ខ្លួន​ទាំង​ទឹកភ្នែក អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ Inter Miami ដោយ​និយាយថា វា​ដល់​ពេលដែល​ត្រូវ​និយាយ​ពាក្យ​លា​ពី​អាជីព​មួយ​នេះហើយ រឿង​អាក្រក់ រឿង​ល្អ បានកើត​ឡើង​ក្នុង​រយៈពេល​កន្លងមក​ដែល​ធ្វើ​ឱ្យគេ​មិនអាច​បំភ្លេចបាន និង​អរគុណ​អ្នក​រាល់គ្នា​សម្រាប់​ការគាំទ្រ​។​​សូម​បញ្ជាក់ថា Gonzalo Higuain បានបង្ហាញ​ខ្លួន​សរុប ៧៥លើក​ឱ្យ​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន​ស៊ុត​បញ្ចូល​ទី​បាន ៣១គ្រាប់ ជួយ​ក្រុម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ World Cup 2014 នៅ​ប្រេ​ស៊ី​ល​ចាញ់​អាល្លឺម៉ង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ និងឡើង​វគ្គ ផ្តាច់ព្រ័ត្រ Copa America នៅ​ឆ្នាំ២០១៥​។ ​​ជាមួយ​ក្លិប​អាជីព Higuain ស៊ុត​បញ្ចូល​ទី​សរុប ៣៣៣គ្រាប់ ១១៣បាល់ បញ្ជូន​ក្នុងការ​បង្ហាញខ្លួន​សរុប ៧០៧ប្រកួត ដោយ​ក្នុងចំណោម ៣៣៣គ្រាប់​នោះ​មាន ១២១គ្រាប់​ជាមួយ Real Madrid នៃ​ការ​បង្ហាញខ្លួន ២៦៤ប្រកួត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​ស្នូកឃ័រ Ryan Day យកឈ្នះ Mark Allen គ្រង​ជើងឯក​ស្នូកឃ័រ British Open

2022/10/04 05:26:36 pm        160
​ស្នូកឃ័រ​៖ ​កីឡាករ​​វែ​ល Ryan Day បាន​ក្លាយជា​ជើងឯក​ការប្រកួត​កីឡាករ​ស្នូកឃ័រ​ពានរង្វាន់ British Open ក្រោយ​យកឈ្នះ​កីឡាករ​អៀក​ឡង់​ខាងជើង Mark Allen នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​នេះ​ជា​ពានរង្វាន់​លំដាប់ Ranking លើក​ទី៤ សំរាប់​កីឡាករ​វ័យ ៤២ឆ្នាំ Ryan Day​។ ​​ការប្រកួត​ដ៏​ស្វិតស្វាញ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​តាំងពី​ហ្វ្រេ​ម​ដំបូង​ដល់​ហ្វ្រេ​ម​ទី១៤ កីឡាករ​ទាំងពីរ​ប្រដេញ​គ្នា​ស្មើគ្នា ៧-៧ហ្វ្រេ​ម និង​គ្មាន​អ្នក​នាំមុខ​គ្នា​ដាច់​លើស​ពីមួយ​ហ្វ្រេ​ម​ឡើយ មុនពេល​ដែល ៣ហ្វ្រេ​ម​ចុងក្រោយ Ryan Day បាន​យកឈ្នះ ៣ហ្វ្រេ​ម​ផ្ទួនៗ​គ្នា​។ ​​ក្នុងនាម​ជា​ជើងឯក British Open នេះ Ryan Day ទទួលបាន​ប្រាក់រង្វាន់ ១០០.០០០ផោន និង​ទទួលបាន​កៅអី​មួយ​នៅ​ព្រឹត្តិការណ៍ Champion of Champions ដែល​នឹង​ចាប់ផ្តើម​នៅ​ចុងខែ​តុលា​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM