កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

គ្រូបង្វឹកជប៉ុន៖ ជប៉ុនស្ថិតក្នុងកម្រិតបាល់ទាត់ប្រហាក់​ប្រហែល​មហាអំណាច​បាល់ទាត់​ពិភពលោក ទោះបីចាញ់ប្រេស៊ីលចុងម៉ោង

2026/06/30 04:49:21 pm        256
លោក Hajime Moriyasu គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បានអះអាងថា ក្រុមរបស់លោកកំពុងបង្រួមគម្លាតជាមួយក្រុមមហាអំណាចបាល់ទាត់ពិភពលោក បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អ ទោះបីចាញ់ប្រេស៊ីល ២-១ នៅនាទីចុងក្រោយ ក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅវគ្គចាញ់ធ្លាក់ ៣២ ក្រុមចុងក្រោយក៏ដោយ។ជប៉ុនបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយអាចទប់ទល់នឹងប្រេស៊ីល ដែលជាម្ចាស់ជើងឯកពិភពលោក ៥ សម័យ បានយ៉ាងមានប្រសិទ្ធភាពអស់រយៈពេលច្រើននាទីនៃការប្រកួត ហើយថែមទាំងនាំមុខ ១-០ នៅចប់វគ្គទី១។ទោះជាយ៉ាងណា ប្រេស៊ីលបានវាយបកតាមស្មើដោយ Casemiro និងរកបានគ្រាប់ជ័យជម្នះវិញដោយ Gabriel Martinelli នៅម៉ោងបន្ថែមបង្គ្រប់ ៩០+៥ ធ្វើឱ្យជប៉ុនខកខានឱកាសបង្កើតប្រវត្តិសាស្ត្រឡើងទៅវគ្គបន្ទាប់។ក្រោយការប្រកួតលោក Moriyasu បាននិយាយថា៖ «គម្លាតរវាងយើង និងពួកគេកំពុងតែរួមតូច។ វាមិនមែនមានន័យថា ប្រេស៊ីលធ្លាក់ចុះកម្រិតនោះទេ ប៉ុន្តែវាបង្ហាញថា យើងកំពុងខិតជិតដល់កម្រិតកំពូលរបស់ពិភពលោក។»លោកបានបន្ថែមថា បរាជ័យនេះពិតជាធ្វើឱ្យក្រុមមានការខកចិត្តយ៉ាងខ្លាំង ប៉ុន្តែវាក៏បង្ហាញឱ្យឃើញថា ជប៉ុននៅតែមានចំណុចដែលត្រូវអភិវឌ្ឍបន្ថែម ដើម្បីអាចប្រកួតប្រជែងជាមួយក្រុមកំពូលៗបានកាន់តែប្រសើរ។គ្រូបង្វឹកវ័យ ៥៦ ឆ្នាំរូបនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះកីឡាករដែលបានចូលជំនួសមិត្តរួមក្រុមដែលមានរបួស ដោយចាត់ទុកថា បទពិសោធន៍នៅលើឆាកបាល់ទាត់ពិភពលោកនឹងជួយអភិវឌ្ឍវិស័យបាល់ទាត់ជប៉ុនក្នុងរយៈពេលវែង។លោកបានបញ្ជាក់ថា៖ «របួសមិនមែនជារឿងល្អទេ ប៉ុន្តែការដែលកីឡាករជាច្រើនទទួលបានឱកាសលេងនៅកម្រិតខ្ពស់បែបនេះ គឺជាចំណុចវិជ្ជមានសម្រាប់អនាគតបាល់ទាត់ជប៉ុន»។លោក Moriyasu ក៏បានលើកឡើងថា ជប៉ុនត្រូវបន្តកែលម្អលើផ្នែកជាច្រើន រួមទាំងការផ្លាស់ប្តូរពីប្រយុទ្ធទៅការការពារ និងការប្រឈមមុខនឹងក្រុមដែលអាចគ្រប់គ្រងបាល់បានយូរ ដូចជាប្រេស៊ីល ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ៕ អត្ថបទ៖នាង សុភាវុធ    

កាណាដាឈ្នះអាហ្វ្រិកខាងត្បូងចុងម៉ោង ឡើងវគ្គ ១៦ ក្រុមបាល់ទាត់ពិភពលោក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

2026/06/29 05:43:50 pm        162
ក្រុមបាល់ទាត់ជម្រើសជាតិកាណាដា បានបង្កើតប្រវត្តិសាស្ត្រថ្មី បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូងក្នុងលទ្ធផល ១-០ ដោយគ្រាប់បាល់នៅម៉ោងបន្ថែមបង្គ្រប់ របស់ខ្សែបម្រើ Stephen Eustaquio ជួយឱ្យក្រុមឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។អាហ្វ្រិកខាងត្បូង ហាក់មានបំណងអូសការប្រកួតឱ្យឈានដល់ម៉ោងបន្ថែម និងការស៊ុតបាល់ ១១ ម៉ែត្រកាត់សេចក្តី តែគ្រាប់បាល់ជ័យជម្នះរបស់ម្ចាស់ផ្ទះកាណាដាកើតឡើងនៅពេល Eustaquio ទទួលបាល់នៅខាងក្រៅតំបន់គ្រោះថ្នាក់ រួចស៊ុតយ៉ាងល្អពីចម្ងាយ ផុតដៃអ្នកចាំទី Ronwen Williams នៅនាទីទី ៩០+២។ការប្រកួតនៅវគ្គទី ១ មានឱកាសរកគ្រាប់បាល់តិចតួច ដោយក្រុមទាំងពីរប្រកួតគ្នាយ៉ាងប្រុងប្រយ័ត្ន ខណៈទាំងកាណាដា និងអាហ្វ្រិកខាងត្បូង សុទ្ធតែឈានដល់វគ្គចាញ់ធ្លាក់(Knockout Stage) ជាលើកដំបូងដូចគ្នា។រំលឹកថា កាណាដាមានប្រវត្តិមិនល្អឡើយនៅ World Cup ពោលគឺការបង្ហាញខ្លួនពីរលើកមុននៅឆ្នាំ ១៩៨៦ និង ២០២២ ពួកគេចាញ់ការប្រកួតក្នុងពូលសរុបទាំងពីរព្រឹត្តិការណ៍ ៦ ប្រកួតជាប់គ្នា។ តែក្នុងនាមជាម្ចាស់ផ្ទះមួយនៅពេលនេះ កាណាដាបានបង្កើតប្រវត្តិសាស្រ្តថ្មីរបស់ខ្លួន ហើយនៅពេលនេះកាណាដាបានអង្គុយរង់ចាំនៅវគ្គ ១៦ ក្រុមចុងក្រោយមុនគេ ដែលនឹងជួបជាមួយក្រុមឈ្នះរវាងហូឡង់ រឺម៉ារ៉ុក៕ អត្ថបទ៖នាង សុភាវុធ

ជម្រើសជាតិនារីកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំត្រៀមជើងឯកអាស៊ាន ខណៈលីគនារី ត្រូវសម្រាកជាង ១ខែ

2026/06/29 05:38:32 pm        218
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ជាផ្លូវការហើយ ក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាការិនី ២៣រូបរយៈពេល ២ថ្ងៃ ដើម្បីត្រៀមចូលរួមប្រជែងជើងឯកពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ (ASEAN Women’s Cup) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែកក្កដាខាងមុខ។ជាមួយការបោះជំរុំហ្វឹកហាត់នេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ក្រោមការដឹកនាំរបស់លោក ឃួន ឡាបូរ៉ាវី ដែលជាគ្រូបង្គោល និងគ្រូជំនួយជនជាតិខ្មែរផ្សេងៗ ដូចជាលោក ទុំ សារ៉ាយ និងកញ្ញា ម៉ៅ សាវីន ជាដើម។ ការប្រមូលផ្ដុំនេះ បានចាប់ផ្ដើមតាំងពីថ្ងៃី២៧ ខែមិថុនា រហូតដល់ថ្ងៃចេញដំណើរ ដែលក្រុមជម្រើសជាតិនារីកម្ពុជា គ្រោងនឹងចាកចេញពីមាតុភូមិ នៅថ្ងៃទី១១ ខែកក្កដាខាងមុខ ហើយមុនចេញទៅម៉ាឡេស៊ី ក៏នឹងមានការប្រកួតមិត្តភាពចំនួន ២ប្រកួតផងដែរ។សម្រាប់កីឡាការិនី ២៣រូប ដែលត្រូវបានក្រុមជម្រើសជាតិនារីកម្ពុជាកោះហៅចូលរួមយុទ្ធនាការនេះ គឺមានសមាជិកក្រុមបាល់ទាត់នារីភ្នំពេញក្រោន ៧រូប, វិសាខា ៥រូប, សៀមរាបអេហ្វស៊ី ៤រូប, ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដី ២រូបដូចគ្នា និងសមាជិកក្រុមបាល់ទាត់នារីបឹងកេតម្នាក់។ រីឯ ២រូបទៀត គឺមានកីឡាការិនីកូនកាត់ខ្មែរ-កាណាដា ឈីវ សាលីណា និងកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក សាំង រ៉ូសានហ្គីនដូលីន។ចំពោះបេសកកម្មប្រជែងជើងឯកពានរង្វាន់ ASEAN Women’s Cup ឆ្នាំនេះដែរ ក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី និងទីម័រខាងកើត ខណៈពូលA មានក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ កាលពីឆ្នាំ២០២៤ ក្រុមបាល់ទាត់នារីកម្ពុជា ធ្វើបានយ៉ាងល្អក្នុងព្រឹត្តិការណ៍នេះ ដោយបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ តែសោកស្ដាយបានចាញ់ក្រុមឥណ្ឌូនេស៊ី ៣-១ ទទួលបានត្រឹមជើងឯករងប៉ុណ្ណោះ៕ អត្ថបទ លី ឈុនឡា

Cody Gakpo ស្នើសុំឯកជនភាព ក្រោយបាត់បង់កូនក្នុងផ្ទៃ ខណៈកំពុងបំពេញភារកិច្ចនៅ World Cup

2026/06/29 05:32:01 pm        230
ខ្សែប្រយុទ្ធក្លិប Liverpool និងក្រុមជម្រើសជាតិហូឡង់ Cody Gakpo បានស្នើសុំឱ្យសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយគោរពឯកជនភាពរបស់ក្រុមគ្រួសារ បន្ទាប់ពីរូបគេនិងដៃគូ Noa van der Bij បានបាត់បង់កូនប្រុសដែលកំពុងស្ថិតក្នុងផ្ទៃ។Noa van der Bij បានប្រកាសដំណឹងដ៏ក្រៀមក្រំនេះតាមបណ្តាញសង្គម កាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ថា កូនប្រុសរបស់ពួកគេបានទទួលមរណភាពអំឡុងពេលមានផ្ទៃពោះ។ គូស្នេហ៍មួយគូនេះកំពុងរង់ចាំស្វាគមន៍កូនទីពីរ ដែលគ្រោងនឹងប្រសូតនៅខែតុលាខាងមុខ។ក្នុងសាររបស់នាង Noa បានសរសេរថា៖ «ដោយក្តីសោកសៅជាទីបំផុត យើងសូមចែករំលែកដំណឹងថា កូនប្រុសរបស់យើងបានទទួលមរណភាពក្នុងផ្ទៃ។ សូមអរគុណចំពោះក្តីស្រឡាញ់ និងការគាំទ្រទាំងអស់។ Elijah Raphael Gakpo នឹងស្ថិតនៅក្នុងបេះដូងរបស់យើងជារៀងរហូត»។ចំណែក Gakpo ដែលកំពុងបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិហូឡង់នៅព្រឹត្តិការណ៍ FIFA World Cup បានសរសេរថា៖ «នេះគឺជាពេលវេលាដ៏លំបាកខ្លាំងសម្រាប់គ្រួសាររបស់យើង។ យើងសូមអំពាវនាវឱ្យគ្រប់គ្នាគោរពឯកជនភាព និងផ្តល់ពេលវេលាដល់យើង។ សូមអរគុណចំពោះការយល់ចិត្ត»។ទោះស្ថិតក្នុងស្ថានភាពដ៏លំបាក Gakpo នៅតែជាកម្លាំងសំខាន់របស់ក្រុមជម្រើសជាតិហូឡង់ ដោយបានចាប់ផ្តើមការប្រកួតទាំងបីក្នុងវគ្គចែកពូល និងស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងជ័យជម្នះលើស៊ុយអែត ដែលជួយឱ្យក្រុមឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ។ក្រុមជម្រើសជាតិហូឡង់ នឹងបន្តជួបក្រុមជម្រើសជាតិម៉ារ៉ុក នៅវគ្គ៣២ក្រុមចុងក្រោយ នៅថ្ងៃព្រឹកស្អែក៕ អត្ថបទ៖នាង សុភាវុធ

ប្រធាន NOCC ជំរុញចលនា «ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត» ដើម្បីអភិវឌ្ឍមូលធនមនុស្សជួយសេដ្ឋកិច្ច និងសង្គមជាតិ

2026/06/29 05:23:40 pm        165
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានជំរុញអត្តពលិកជាតិ និងសិស្សានុសិស្ស ចូលរួមបំផុតស «ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត» ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងក្លាយជាមូលធនមនុស្សប្រកបដោយសក្ដានុពល សម្រាប់រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។នេះបើតាមការលើកឡើងក្នុងទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិ ឆ្នាំ២០២៦ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រាររៀបចំ កាលពីថ្ងៃទី២៨ ខែមិថុនាកន្លងទៅ  នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមកិច្ចសហការពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីមន្ដ្រីទូត មន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងតំណាងភាគីពាក់ព័ន្ធ ព្រមទាំងអត្តពលិកជាតិ និងសិស្សានុសិស្សជាង ៨០០នាក់។ឯកឧត្តមទេសរដ្ឋមន្ដ្រី បានចាត់ទុកនេះ គឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ដើម្បីអបអរខួបលើកទី១៣២ នៃការបង្កើតចលនាអូឡាំពិកសម័យទំនើប ផ្សារភ្ជាប់ការគាំទ្រអត្តពលិកជាតិ ក្នុងដំណើរឆ្ពោះទៅកីឡាអូឡាំពិក នាទីក្រុង LA ឆ្នាំ២០២៨ ជាមួយយុទ្ធនាការ «ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិច« ដែលផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា។នៅក្នុងឱកាសទិវាអូឡាំពិក ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានអំពាវនាវឲ្យសិស្សានុសិស្ស និងអត្តពលិកទាំងអស់ ចូលរួមបំផុសចលនា “ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត” ដើម្បីទទួលបានសុខភាពល្អ ទាំងសុខភាព រាងកាយ ស្មារតី និងបញ្ញាញាណ ក្នុងគោលដៅអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងសុខភាព ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ជាមួយគ្នាឯកឧត្តម ប៊ុយ សុភ័ណ្ណ អគ្គលេខាធិការរង NOCC បានបញ្ជាក់ថា ទិអូឡាំពិក និងវេទិកាអត្តពលិកជាតិឆ្នាំនេះ ពិតជាពិសេស ក្នុងការផ្សារភ្ជាប់ប្រធានបទ ក្រុមអត្តពលិកកម្ពុជាឆ្ពោះទៅកីឡាអូឡាំពិក ឆ្នាំ២០២៨។ ឯកឧត្តមសង្ឃឹមថា នេះគឺជាការគាំទ្រ និងលើកទឹិកមួយដ៏សំខាន់ សម្រាប់កីឡាករ-កីឡាការិនី ដែលត្រៀមប្រកួតជម្រុះអូឡាំពិក ចាប់ពីឆ្នាំក្រោយ ដើម្បីទទួលបានសិទ្ធតំណាងជាតិ ចូលរួមព្រឹត្តិការណ៍កីឡាដ៏ធំលើពិភពលោក នៅសហរដ្ឋអាមេរិក។ឆ្លៀតឱកាសនោះដែរ លោក ហាន សីហា ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ក្រុមហ៊ុន ញូធីរីច បានសម្ដែងក្ដីរីករាយ ដែលបានចូលរួមសកម្មភាពដ៏មានប្រយោជន៍សម្រាប់សង្គមជាតិនេះ ពិសេសការចូលរួមបំផុសយុទ្ធនាការប្រជាជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត ដ្បិតលោកយល់ថា កីឡាពិតជាមានសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើន សម្រាប់ប្រជាពលរដ្ឋគ្រប់វ័យ ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។សូមរំឮកថា ទិវាអូឡាំពិក ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនាមសមាជិកចលនាអូឡាំពិកអន្ដរជាតិរៀបចំជារៀងរាល់ឆ្នាំ តែឆ្នាំនេះ គឺជាលើកទី២ ដែលចលនាអូឡាំពិកកម្ពុជា បានរៀបចំរួមគ្នាជាមួយវេទិការអត្តពលិកជាតិ ដោយមានការចូលរួមពីវាគ្មិន ដែលជាអតីតអត្តពលិកអូឡាំពិក កីឡាករ-កីឡាការិនីជម្រើសជាតិបច្ចុប្បន្ន ព្រមទាំងមន្ដ្រីជំនាញមកពីស្ថាប័នរដ្ឋ និងពាក់ព័ន្ធមួយចំនួន ក្នុងការផ្លាស់ប្ដូរមតិយោបល់ ផ្ដល់នូវចំណេះដឹងពីប្រវត្តិ និងអត្តប្រយោជន៍នៃការលេងកីឡា រួមជាមួយសកម្មភាពរត់កម្សាន្ដនៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីបំផុសស្មារតីស្រលាញ់ និងចូលរួមលេងកីឡា ដើម្បីទទួលបាននូវសុខភាពល្អ មិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អ ដល់សិស្សានុសិស្ស ដែលបានចូលរួមផងដែរ៕ អត្ថបទ លី ឈុនឡា

ជប៉ុនត្រៀមខ្លួនរួចរាល់ និងចង់ឈ្នះប្រេស៊ីលលើកដំបូង មុនពេលជួបគ្នានៅវគ្គ៣២ ក្រុមចុងក្រោយ

2026/06/29 05:12:27 pm        260
ក្រុមជម្រើសជាតិជប៉ុន បានបញ្ចប់ការហ្វឹកហាត់ចុងក្រោយរបស់ខ្លួន ក្រោមអាកាសធាតុក្តៅខ្លាំងនៅទីក្រុង Houston រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដើម្បីត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិប្រេស៊ីល នៅវគ្គ៣២ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ជប៉ុនកំពុងសម្លឹងរកជ័យជម្នះលើប្រេស៊ីលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រការប្រកួត World Cup។ ក្រុមទាំងពីរធ្លាប់ជួបគ្នាតែមួយលើកប៉ុណ្ណោះក្នុងព្រឹត្តិការណ៍នេះ គឺនៅ World Cup ឆ្នាំ២០០៦ នៅទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់ ដែលពេលនោះជប៉ុនចាញ់ប្រេស៊ីលក្នុងលទ្ធផល ៤-១ និងត្រូវធ្លាក់ចេញពីការប្រកួត។ការប្រកួតនោះ លោក Zico អតីតវីរបុរសបាល់ទាត់ប្រេស៊ីល ដែលត្រូវបានចាត់ទុកថាជាបុគ្គលម្នាក់មានឥទ្ធិពលយ៉ាងខ្លាំងក្នុងការអភិវឌ្ឍវិស័យបាល់ទាត់ជប៉ុន គឺជាគ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន។ក្រុមជម្រើសជាតិជប៉ុនបានធ្វើដំណើរមកកាន់ទ្វីបអាមេរិកខាងជើងនេះ ដោយមានគោលដៅឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ជ័យជម្នះលើក្រុមខ្លាំងៗដូចជា អាល្លឺម៉ង់ អេស្ប៉ាញ និងអង់គ្លេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កើនទំនុកចិត្តថាជប៉ុន មានសមត្ថភាពប្រជែងជាមួយក្រុមកំពូលៗនៅលើពិភពលោក។ការជួបប្រេស៊ីលនៅទីក្រុង Houston ត្រូវបានចាត់ទុកថាជាបេសកកម្មដ៏លំបាកសម្រាប់ជប៉ុន។ ក្រៅពីភាពខ្លាំងរបស់ក្រុមប្រេស៊ីល ការប្រកួតនេះក៏មានន័យពិសេសផងដែរ ដោយសារបាល់ទាត់អាជីពនៅជប៉ុនទទួលឥទ្ធិពលយ៉ាងខ្លាំងពីប្រទេសប្រេស៊ីល តាំងពីការបង្កើតលីគអាជីព និងការអភិវឌ្ឍកីឡានេះ៕ អត្ថបទ៖នាង សុភាវុធ

ហាវ សុខនេត្រ សម្រេចប្ដូរទ្រនំថ្មី មុនផែនការ ជាមួយការប្ដេជ្ញាខ្ពស់ ដើម្បីមានឱកាសលេង

2026/06/29 05:01:36 pm        203
ក្រោយចំណាយពេល ៣រដូវកាលជាមួយក្លិប ISI ដង្កោសែនជ័យ ខ្សែប្រយុទ្ធមាឌធំកម្ពស់បាន ហាវ សុខនេត្រ សម្រេចផ្លាស់ប្ដូរទ្រនំថ្មីហើយ ដោយផ្ទេរទៅកាន់ក្លិបវិសាខា មុនផែនការកំណត់របស់ខ្លួន ដែលធ្លាប់បង្ហើប ហើយប្ដេជ្ញាខំប្រឹងទ្វេដង ដើម្បីមានឱកាសលេងជាមួយក្រុមថ្មី។កីឡាករវ័យ ២២ឆ្នាំរូបនេះ ធ្លាប់បានប្រាប់ក្រុមការងារ BTV ក្រោយឈ្នះពានកីឡាករឆ្នើមវ័យក្មេងប្រចាំលីគរដូវកាលឆ្នាំ២០២៤/២៥ ថា ខ្លួនអាចនឹងចំណាយពេល ៣ឆ្នាំទៀត ជាមួយក្រុមដំរីជ័យ ISI ដើម្បីពង្រឹងសមត្ថភាព និងបទពិសោធន៍ មុនផ្លាស់ប្ដូរទ្រនំថ្មី តែគម្រោងនេះ ត្រូវបានបញ្ចប់មុនកំណត់ត្រឹម ១រដូវកាលបន្ទាប់ ដោយរូបបានផ្ទេរទៅវិសាខា សម្រាប់ត្រៀមរដូវកាលឆ្នាំ២០២៦/២៧ ខាងមុខ។នេះជាការផ្លាស់ប្ដូរមួយដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់ ហាវ សុខនេត្រ ដ្បិតវិសាខា ជាក្រុមប្រជុំដោយកីឡាករមានសក្ដានុពលជាច្រើន។ យ៉ាងណា សុខនេត្រ បានចាត់ទុកនេះគឺជាំកម្លាំងចិត្តទ្វេដង ដែលជំរុញឲ្យរូបគេបន្ដការខំប្រឹង និងអភិវឌ្ឍខ្លួន ដើម្បីមានឱកាសជួយក្រុម ហើយកីឡាករមានដើមកំណើតពីខេត្តកណ្ដាលរូបនេះ ក៏បានប្ដេជ្ញាយកភាពជោគជ័យជូនក្លិប និងភាពសប្បាយរីករាយជូនអ្នកគាំទ្រផងដែរ។គួរដឹងថា កីឡាករកម្ពស់ ១,៨៥ម៉ែត្ររូបនេះ បានផ្ដើមអាជីពបាល់ទាត់ជាមួយក្រុមថ្នាលយុវជនព្រះខ័នរាជស្វាយរៀង មុនបោះជំហានចូលរួមជាមួយក្លិបអាជីពដំបូង គឺអតីតក្លិបអាស៊ីអឺរ៉ុបយូណាយធីត កាលពីឆ្នាំ២០២២ មុនផ្ទេរទៅអតីតក្លិបអគ្គិសនីកម្ពុជា និងចុងក្រោយគេបានចំណាយពេល ៣រដូវកាលជាមួយក្លិប ISI ដង្កោសែនជ័យ ដែលជាទីកន្លែងធ្វើឲ្យ សុខនេត្រ សាងកេរ្ដិ៍ និងបង្ហាញភាពលេចធ្លោរលើទីលាន មុនផ្ទេរទៅកាន់ក្លិបវិសាខា នារដូវកាលថ្មីខាងមុខ៕ អត្ថបទ លី ឈុនឡា

អ្នកគាំទ្ររាប់ពាន់នាក់សម្រុកទស្សនាពានរង្វាន់ FIFA World Cup នៅទីក្រុង Miami

2026/06/29 04:54:11 pm        457
អ្នកគាំទ្របាល់ទាត់រាប់ពាន់នាក់បានឈរតម្រង់ជួរជាច្រើនម៉ោង ក្រោមអាកាសធាតុក្តៅខ្លាំងនៅទីក្រុង Miami សហរដ្ឋអាមេរិក ដើម្បីទស្សនាពានរង្វាន់បាល់ទាត់ពិភពលោក ខណៈការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ បានឈានចូលដល់វគ្គចាញ់ធ្លាក់ (Knockout Stage) ៣២ ក្រុមចុងក្រោយ។ពានរង្វាន់មាសសុទ្ធ ១៨ការ៉ាត់ ដែលរចនាដោយវិចិត្រករជនជាតិអ៊ីតាលី Silvio Gazzaniga ត្រូវបានដាក់តាំងបង្ហាញនៅអគារ Freedom Tower ក្នុងទីក្រុង Miami។ ជាធម្មតា ពានរង្វាន់នេះត្រូវបានរក្សាទុកក្រោមការការពារយ៉ាងតឹងរ៉ឹងនៅទីក្រុង Zurich ប្រទេសស្វីស ហើយកម្រត្រូវបានយកមកដាក់តាំងជាសាធារណៈ។លោក Brandon Trujillo Rivera ដែលបានបើកបររយៈពេលប្រមាណពីរម៉ោងកន្លះពីទីក្រុង Fort Myers មកកាន់ Miami បាននិយាយថា ការបានឃើញពានរង្វាន់ពិតដោយផ្ទាល់ គឺជាឱកាសដែលកើតមានតែម្តងក្នុងជីវិត។លោកបានបញ្ជាក់ថា៖ «យើងធ្លាប់តែឃើញការប្រកួត World Cup នៅប្រទេសផ្សេងៗ ប៉ុន្តែពេលវារៀបចំនៅលើទឹកដីរបស់យើង ហើយបានមកឃើញពានរង្វាន់ពិតបែបនេះ វាពិតជាមានតម្លៃខ្លាំង»។ចំណែកអ្នកគាំទ្រជនជាតិពែរូ អ្នកស្រី Natalia de Riglos បានបង្ហាញអារម្មណ៍រំថា៖ «ខ្ញុំមិននឹកស្មានថា ពានរង្វាន់នេះមានទំហំធំ និងមានការរចនាលម្អិតយ៉ាងស្រស់ស្អាតបែបនេះឡើយ។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ដូចជាកំពុងស្ថិតនៅក្នុងបរិយាកាស World Cup ពិតប្រាកដ»។ការដាក់តាំងបង្ហាញពានរង្វាន់នេះ ធ្វើឡើងមុនការប្រកួតវគ្គ៣២ក្រុមចុងក្រោយ ដែលទីក្រុង Miami នឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី ៤ ខែកក្កដា រវាងក្រុមការពារតំណែងជើងឯក អាហ្សង់ទីន និងក្រុមភ្ញាក់ផ្អើល កាបវែ។អតីតខ្សែការពារក្រុមជម្រើសជាតិអ៊ីតាលី និងជាម្ចាស់ជើងឯក World Cup ឆ្នាំ២០០៦ លោក Marco Materazzi ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏បានកោតសរសើរដល់ការបង្ហាញទម្រង់លេងរបស់ក្រុមកាបវែរ ក្នុងការចូលរួម World Cup ជាលើកដំបូង។Materazzi បាននិយាយថា៖ «កាបវែរ គឺជាក្រុមដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលបំផុតនៅពេលនេះ។ ខ្ញុំបានមើលការប្រកួតរបស់ពួកគេ ហើយពួកគេលេងបានយ៉ាងល្អ។ ទោះជាត្រូវជួបក្រុមជើងឯកពិភពលោកអាហ្សង់ទីនក៏ដោយ ប៉ុន្តែក្នុងរយៈពេល ៩០នាទី នៃការប្រកួតបាល់ទាត់ អ្វីៗក៏អាចកើតឡើងបាន»។សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកាបវែរ បានឡើងពីវគ្គចែកពូលដោយមិនស្គាល់បរាជ័យ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ពូល ក្រោមក្រុមអេស្ប៉ាញ និងលើក្រុមអ៊ុយរូហ្គាយ៕ អត្ថបទ៖នាង សុភាវុធ

អាចទេ! វិសាខា ឡើងជួបបញ្ជាការដ្ឋានអង្គរក្ស នៅវគ្គផ្ដាច់ព្រ័ត្រតេជោលីគ តបការចង់បានអ្នកគាំទ្រ?

2026/06/29 04:45:02 pm        249
ព្រឹត្តិការណ៍បាល់ទះ តេជោលីគ រដូវកាលទី៣ បានរកឃើញបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាផ្លូវការ ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុជុំទី២ ជាស្ថាពរ ក្នុងចំណោមក្រុមខ្លាំងទាំង ៦ ដោយក្រុមវិសាខា ឈរលេខ១ បញ្ជាការដ្ឋានអង្គរក្ស ឈរលេខ២ ស្នងការនគរបាលខេត្តស្វាយរៀង ឈរលេខ៣ និងស្នងការនគរបាលរាជធានីភ្នំពេញ ឈរលេខ៤ គ្រាដែលក្រសួងមហាផ្ទៃ និងស្នងការនគរបាលខេត្តកោះកុង បានធ្លាក់ត្រឹមជុំទី២។ទន្ទឹមជាមួយជាមួយការរកឃើញបេក្ខភាព ៤ក្រុមចុងក្រោយនេះ បានធ្វើឲ្យលទ្ធផល ដែលអ្នកគាំទ្រមួយចំនួន ចង់ឃើញក្រុមវិសាខា និងបញ្ជាការដ្ឋានអង្គរក្ស ជួបគ្នាម្ដងទៀត នៅវគ្គផ្ដាច់ព្រ័ត្រ អាចមានភាគរយខ្ពស់ ដោយផ្អែកលើលក្ខខណ្ឌ និងទម្រង់លេងបច្ចុប្បន្នរបស់ក្រុមខ្លាំងទាំងពីរ ពិសេសលទ្ធផល នៃការធ្លាប់ជួបគូប្រជែងក្នុងវគ្គ ១/២ ផ្ដាច់ព្រ័ត្រកន្លងមក។យោងតាមរូបមន្ដប្រកួតវគ្គខ្វែង ៤ក្រុមចុងក្រោយ ក្រុមលេខ១ ត្រូវជួបក្រុមលេខ៤ និងក្រុមលេខ២ ត្រូវជួបក្រុមលេខ៣ នៃជុំទី២ មានន័យថា ក្រុមវិសាខា ត្រូវជួបស្នងការនគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានអង្គរក្ស ត្រូវជួបក្រុមស្នងការនគរបាលខេត្តស្វាយរៀង។ នេះគឺជាឱកាសមួយ សម្រាប់ក្រុមឈ្នះ ដែលត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ពិសេសវិសាខា និងបញ្ជាការដ្ឋានអង្គរក្សតែម្ដង។ជាការពិតដើម្បីបានឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងចំណោមបេក្ខភាពក្រុមខ្លាំងទាំង ៤ សុទ្ធតែត្រូវការឈ្នះ ដើម្បីប្រជែងឱកាសមាសនេះ តែក្រឡេកទៅមើលប្រវត្តិជួបគ្នាកន្លងមក វិសាខា បានយកឈ្នះក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ទាំង ២ជុំ ក្នុងលទ្ធផល ៣-០សិតនៅជុំទី១ និង ៣-១សិតនៅជុំទី២ គ្រាដែលបញ្ជាការដ្ឋានអង្គរក្ស ដូចគ្នា គឺបានយកឈ្នះក្រុមស្នងការនគរបាលខេត្តស្វាយរៀង ទាំង ២ជុំ ក្នុងលទ្ធផល ៣-១សិតនៅជុំទី១ និង ៣-០សិតនៅជុំទី២។លទ្ធផលដែលពិបាកប្រកែកនេះ ច្បាស់ណាស់អ្នកគាំទ្របានមើលឃើញពីឱកាសខ្ពស់ ដែលវិសាខា និងបញ្ជាការដ្ឋានអង្គរក្ស មានសង្ឃឹមអាចឡើងជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ក្រោយគេចផុតពីជំនួបក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។អ្នកស្នេហាវិស័យកីឡាបាល់ទះកម្ពុជាមួយចំនួន បានបង្ហាញក្ដីរំពឹងចង់ឃើញជំនួបដ៏កក្រើកជាថ្មី រវាងក្រុមវិសាខា និងបញ្ជាការដ្ឋានអង្គរក្ស ក៏ព្រោះមិនអស់ចិត្តនឹងលទ្ធផល ដែលវិសាខា បានយកឈ្នះក្រុមជើងឯក ២សម័យដាច់ ៣-០សិត នៅក្នុងជំនួបជុំទី២ កាលពីថ្មីៗ។បែបនេះក្ដី នេះគ្រាន់តែជាការសន្និដ្ឋាន ខណៈអ្វីៗត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតវគ្គ ១/២ ផ្ដាច់ព្រ័ត្រនាថ្ងៃទី១ ខែកក្កដាខាងមុខ តើក្រុមណាខ្លះ នឹងទទួលបានឱកាសបន្ដដំណើរឡើងទៅប្រជែងជើងឯកតេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦? សម្រាប់វគ្គផ្ដាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងនាថ្ងៃទី៣ ខែកក្កដាខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក)៕ អត្ថបទ លី ឈុនឡា  

ទោះបីឡើង អ្នកគាំទ្រអាមេរិកសម្ដែងការខកចិត្តក្រោយក្រុមចាញ់តួកគី ឯអូស្ត្រាលីបានត្រឹមស្មើប៉ារ៉ាហ្កាយ

2026/06/26 09:59:24 pm        404
(អាមេរិក)៖ អាមេរិកបានក្លាយជាក្រុមម្ចាស់ផ្ទះទីពីរដែលចាញ់ការប្រកួតចុងក្រោយក្នុងពូល បន្ទាប់ពីសហម្ចាស់ផ្ទះកាណាដា ក្នុងការប្រកួតបាល់ទាត់ពិភពលោក២០២៦។ ក្នុងពូល D ព្រឹកមិញនេះអាមេរិកចាញ់តួកគី ៣ទល់នឹង២ ពីមុខអ្នកគាំទ្រជាង៧០ ០០០នាក់នៅពហុកីឡដ្ឋាន SoFi ឡូសអែនជឺឡេស សហរដ្ឋអាមេរិក ទោះបីនាំមុខមុនក៏ដោយ។ លទ្ធផនេះធ្វើឱ្យអ្នកគាំទ្រមួយចំនួនធំខកចិត្តយ៉ាងខ្លាំង។ ដោយបានកៅអីវគ្គ៣២ក្រុមចុងក្រោយរួចហើយ អាមេរិកបើកការនាំមុខមុន នៅនាទីទី៣នៅពេលដែលកីឡាករ Auston Levi-Jesaiah Trusty រកបានគ្រាប់បាល់ មុនពេលតួកគីតាមស្មើនៅនាទីទី១០ដោយកីឡាករ Arda Güler។ លុះនាទីទី៣១ តួកគីនាំមុខវិញ ដោយគ្រាប់បាល់របស់កីឡាករ Barış Alper Yılmaz តែនាទីទី៤៩ កីឡាករ Sebastian Matthew Berhalter ជួយឱ្យម្ចាស់ផ្ទះអាមេរិកតាមស្មើវិញ។ លុះចុងម៉ោងនាទីទី៩០+៨ កីឡាករ Kaan Ayhanទាត់គ្រាប់ជ័យជំនះឱ្យតួកគី។ ទោះបីឈ្នះក៏ដោយតួកគីនៅតែធ្លាក់ចេញពីការប្រកួតនេះ។ ចំណែកមួយប្រកួតទៀតក្នុងពូល D នេះដែរ អូស្ត្រាលី និងប៉ារ៉ាហ្កាយស្មើគ្នា ០ទល់នឹង០ ហើយអូស្ត្រាលីបញ្ចប់នៅចំណាត់ថ្នាក់លេខ២ និងឡើងវគ្គបន្ត។ រីឯប៉ារ៉ាហ្កាយនៅចំាអ៊ុតជាមួយក្រុមលេខ៣ក្នុងពូលផ្សេងទៀតដើម្បីប្រាកដថាឡើងរឺក៏ធ្លាក់ពីការប្រកួត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[BREAKING NEWS] លោក Lula ឈ្នះអាណត្តិទី ៤ ជាប្រធានាធិបតីប្រេស៊ីល ក្រោយទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលប្រវត្តិសាស្ត្រ លើលោក Flávio Bolsonaro
10/26/2026 08:10 AM
ប្រធានក្រុមសេនាតេជោសន្តិភាពនាំយកអំណោយរបស់សម្តេចតេជោ ជូនដល់កងទ័ពជួរមុខ នៅបន្ទាយអំពិល ខេត្តឧត្តមានជ័យ
10/25/2026 05:10 PM
កុមារកម្ពុជាប្រមាណ៣លានករណី ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងរយៈពេល២៧ឆ្នាំ
10/25/2026 05:10 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាថកថាជាស៊េរី ជាយន្តការពង្រឹងទស្សនៈឯកភាពបក្ស ដោយផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ
10/25/2026 04:10 PM
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តតាកែវ
10/25/2026 04:10 PM
សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះ LASED III
10/25/2026 04:10 PM
ក្រុមហ៊ូទី និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារគ្នាដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសថ្មីៗ
10/25/2026 03:10 PM
មនុស្ស ១១ នាក់របួសក្នុងការបាញ់ប្រហារជិតសាកលវិទ្យាល័យមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
10/25/2026 03:10 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
10/25/2026 01:10 PM
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
10/25/2026 01:10 PM