Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

កម្ពុជាត្រូវការជ័យជម្នះដើម្បីស្ដារប្រជាប្រិយ ខណៈគ្រូប៊ូតង់ ចាត់ទុកជារឿងល្អ ក្នុងជំនួបមិត្តភាពអន្ដរជាតិយប់នេះ

2026/06/04 07:10:44 pm        237
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិប៊ូតាន ក្នុងជំនួបមិត្តភាពអន្ដរជាតិ នាវេលាម៉ោង ៧យប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។ថ្លែងក្នុងសន្និសីទសារព័ត៌មានការប្រកួត លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងកីឡាករ សារ៉េត គ្រីយ៉ា បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំក្នុងជំនួបមិត្តភាពនេះ ក្នុងការស្វែងរកជ័យជម្នះដើម្បីស្ដារប្រជាប្រិយភាព និងទាក់ទាញអ្នកគាំទ្រឡើងវិញ ខណៈលោក Chencho Dorji គ្រូបង្វឹករបស់ប៊ូតាន បានចាត់ទុកជារឿងល្អ ដែលបានជួបក្រុមគោព្រៃកម្ពុជាជាថ្មី។ទាំងលោក Koji Gyotoku និងកីឡាករ សារ៉េត គ្រីយ៉ា បានលើកឡើងស្រដៀងគ្នាពីការប្រកួតមិត្តភាពអន្ដរជាតិនារាត្រីនេះ ក្រោយក្រុមជម្រើសជាតិកម្ពុជា ខកខានប្រកួតជាងកន្លះឆ្នាំ និងមិនសូវដឹងច្រើនពីគូប្រជែង ក្រុមការងារ និងកីឡាករ បានប្ដេជ្ញានឹងព្យាយាមលេងឲ្យអស់ពីសមត្ថភាព ដើម្បីលទ្ធផល ពិសេសគឺជ័យជម្នះ ដើម្បីទាក់ទាញការគាំទ្រក្រុមជម្រើសជាតិកម្ពុជាឲ្យបានច្រើនកុះករឡើងវិញ។ដោយឡែកលោក Chencho Dorji និងកូនក្រុម បានសម្ដែងក្ដីរីករាយ ដែលបានមកកម្ពុជា និងប្រកួតមិត្តភាពជាមួយក្រុមគោព្រៃជាថ្មី ដ្បិតបច្ចុប្បន្នក្រុមកម្ពុជា មានការផ្លាស់ប្ដូរកីឡាករថ្មីៗជាច្រើន ។ ដូច្នេះលោករំពឹងថា ជំនួបមិត្តភាពនេះ នឹងក្លាយជាការប្រកួតដ៏ទាក់ទាញ និងជក់ចិត្ត ហើយលោកក៏អាចរៀនសូត្រនូវអ្វីដែលថ្មីពីការប្រកួតនេះផងដែរ។គួរដឹងថា កាលពីឆ្នាំ២០១៥ កម្ពុជា ធ្លាប់ប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមភ្ញៀវប៊ូតាន ម្ដងរួចមកហើយ ដោយបានយកឈ្នះ ២-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ បន្ទាប់ពីជំនួបមិត្តភាពនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះ ស្វាគមន៍ជំនួបមិត្តភាពអន្ដរជាតិមួយទៀត ទល់ក្រុមភ្ញៀវហុងកុង នាថ្ងៃទី៩ ខែមិថុនាខាងមុខ ដើម្បីជាការត្រៀមលក្ខណៈឆ្ពោះទៅការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ នាពេលខាងមុខ៕ អត្ថបទ លី ឈុនឡា

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជួបស្វាគមន៍អបអរសាទរក្រុមនារីដែលឈ្នះជើងឯកអាស៊ី

2026/06/04 07:00:20 pm        155
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជួបស្វាគមន៍ និងអបអរសាទរក្រុមបាល់ទាត់នារី នៅរដ្ឋធានី Pyongyang បន្ទាប់ពីពួកគេទទួលបានជោគជ័យលើឆាកអន្តរជាតិ នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃទី ២ ខែមិថុនា។តាមរយៈវីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ (KRT) កីឡាការិនីរបស់ក្លិបបាល់ទាត់នារី Naegohyang និងក្រុមជម្រើសជាតិនារីអាយុក្រោម ១៧ ឆ្នាំរបស់កូរ៉េខាងជើង បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ដោយមានទាំងការស្រែកអបអរ និងស្រក់ទឹកភ្នែកនៅពេលបានជួបមេដឹកនាំរបស់ពួកគេ។បន្ទាប់ពីពិធីស្វាគមន៍ លោក គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានចូលរួមទស្សនាការប្រកួតមិត្តភាពរវាងក្រុមជើងឯកទាំងពីរផងដែរ។ក្លិបនារី Naegohyang បានបង្កើតប្រវត្តិសាស្ត្រកាលពីខែឧសភា ដោយឈ្នះពានរង្វាន់ AFC Women's Champions League ក្រោយយកឈ្នះក្លិបជប៉ុន Tokyo Verdy Beleza ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ជាមួយនឹងជ័យជម្នះនេះ ក្រុមបានកក់កៅអីចូលរួមប្រកួតពាន FIFA Women's Champions Cup ឆ្នាំក្រោយផងដែរ។គួរបញ្ជាក់ថា ការធ្វើដំណើរទៅកាន់ប្រទេសក្បែរខាងកូរ៉េខាងត្បូងរបស់ Naegohyang កាលពីខែឧសភា គឺជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ដែលអត្តពលិកកូរ៉េខាងជើងបានទៅប្រកួតនៅទឹកដីកូរ៉េខាងត្បូង។ជាមួយគ្នានេះដែរ ក្រុមបាល់ទាត់នារីជម្រើសជាតិកូរ៉េខាងជើងអាយុក្រោម ១៧ ឆ្នាំ ក៏បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ដោយដណ្តើមបានជើងឯកពាន AFC U17 Women's Asian Cup កាលពីខែឧសភាកន្លងទៅ ដែលបន្ថែមមោទនភាពដល់វិស័យបាល់ទាត់នារីរបស់ប្រទេសមួយនេះ៕ អត្ថបទ៖នាង សុភាវុធ

ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ១៨៧៦ នាក់ចូលរួមប្រកួតកីឡាឧត្តមសិក្សា និង​មធ្យម​សិក្សា​បចេ្ចកទេស ចុងសប្តាហ៍នេះ

2026/06/04 06:47:07 pm        189
ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ឆ្នាំ២០២៦ នឹងចាប់ផ្តើម​នៅ​ចុង​សប្តាហ៍នេះហើយ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន១៨៧៦នាក់មកពី៤៣គ្រឹះស្ថាន នឹងចូលរួមប្រកួត១២ប្រភេទកីឡា លើ១០០វិញ្ញាសា ចំនួន១១ទីលានប្រកួត។លោក ហួត សេងទ្រី ប្រធានាយកដ្ឋានរៀបចំព្រឹត្តិការ​​ណ៍ និងស្ថិតិកីឡាបានបញ្ជាក់ថា ការរៀបចំប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ឆ្នាំ២០២៦ នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៦ខែមិថុនា តទៅ ដោយរៀបចំលើ១២ប្រភេទកីឡា ដូចជាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ WT តេក្វាន់ដូ ITF ការ៉ាតេ និងគុនដាវ ។លោក ហួត សេងទ្រី បន្ថែមថា ចំពោះគោលបំណងចម្បងនៃព្រឹត្តិការណ៍កីឡាថ្នាក់ជាតិនេះ គឺសំដៅលើការប្រមូលផ្តុំកីឡាករ កីឡាការិនី ដែលជាមហាជន គរុនិស្សិតដែលស្រឡាញ់វិស័យកីឡាឱ្យមានឱកាសបានចូលរួមប្រកួតប្រជែង ចែករំលែកបទពិសោធន៍ បង្កើនភាពសប្បាយរីករាយ ពង្រឹងកាយសម្បទាមាំមួន បង្កើនកម្លាំងបញ្ញាស្មារតីឈ្លាសវៃ និងជៀសផុតពីអំពើអសកម្មផ្សេងៗនៅក្នុងសង្គម។ ជាងនេះទៅទៀត កីឡាករ កីឡាការិនី អាចនឹងក្លាយជាកីឡាករ កីឡាការិនីដែលមានកម្រិតខ្ពស់អាចឈានដល់ការចូលរួមប្រមូលផ្តុំជាមួយក្រុមជម្រើសជាតិកម្ពុជា នាពេលអនាគត។គួរបញ្ជាក់ថា បើតាមគ្រោងទុក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានឹងអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីការអប់រំ» នាវេលាម៉ោង ៥:០០ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក៕

រាជរដ្ឋាភិបាល ចាត់ទុកវិស័យអប់រំកាយ និងកីឡា ជាផ្នែកមួយដ៏សំខាន់ ដើម្បីអភិវឌ្ឍន៍មូលធនមនុស្ស

2026/06/04 06:12:23 pm        606
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យអប់រំកាយ និងកីឡា គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីអភិវឌ្ឍន៍មូលធនធានមនុស្សនៅកម្ពុជា។ នេះបើតាមប្រសាសន៍របស់សម្ដេច នៅក្នុងពិធីសម្ពោធអគារកម្ពស់ ៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។សម្ដេចធិបតីនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា ដើម្បីក្លាយជាមូលធនមនុស្សពិតប្រាកដ ចាំបាច់ពលរដ្ឋត្រូវការ ទាំងចំណេះដឹង ជំនាញ បទពិសោធន៍ និងសុខភាព ហើយទាំងអស់នេះ គឺមិនអាចកាត់ផ្ដាច់ពីសកម្មភាពអប់រំកាយ និងកីឡា បានឡើយ។ ការណ៍នេះ វិស័យអប់រំកាយ និងកីឡា បានក្លាយជាវិស័យឈានមុខមួយ និងទទួលបានការសាទរជាខ្លាំងពីសាធារណៈជន ដែលឆ្លុះបញ្ចាំងតាមរយៈការទទួលបានសមិទ្ធផលពីការប្រកួតជាច្រើន នាពេលកន្លងមក។ឆ្លៀតឱកាសនោះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញដល់ក្រសួងអប់រំ យុវជន និងកីឡា បន្ដកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីជំរុញ និងលើកកម្ពស់បន្ថែមទៀត ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ទាំងបុរស និងស្ដ្រី ចូលរួមសកម្មភាពកីឡា ស្របតាមយុទ្ធនាការ «យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទប្រចាំជីវិត»។ លើសពីនេះ សម្ដេចក៏បានគាំទ្រ និងជំរុញដល់រដ្ឋាបាលរាជធានី-ខេត្ត ក្នុងការបន្ដរៀបចំសួនសាធារណៈ សម្រាប់ជាទីកន្លែងហាត់ប្រាណ ឬលេងកីឡា គ្រប់ប្រភេទ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួន ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងកាត់បន្ថយការចំណាយលើសេវាសុខាភិបាលផងដែរ៕ អត្ថបទ លី ឈុនឡា

Manchester United ឈានដល់កិច្ចព្រមព្រៀងផ្ទេរ Ederson ពី Atalanta ក្នុងតម្លៃ ៣៥ លានផោន

2026/06/04 06:03:29 pm        125
ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបអ៊ីតាលី Atalanta ក្នុងការផ្ទេរខ្សែបម្រើជម្រើសជាតិប្រេស៊ីល Ederson ក្នុងតម្លៃ ៣៥ លានផោន។កីឡាករវ័យ ២៦ ឆ្នាំរូបនេះ នៅមិនទាន់ឆ្លងកាត់ការពិនិត្យសុខភាពនៅឡើយទេ ប៉ុន្តែប្រភពជិតស្និទ្ធបានបញ្ជាក់ថា ការផ្ទេរនេះត្រូវបានរំពឹងថានឹងបញ្ចប់ជាផ្លូវការនៅដើមខែកក្កដា មុនពេលក្រុមបិសាចក្រហមចាប់ផ្តើមការហ្វឹកហាត់ត្រៀមរដូវកាលថ្មី។បន្ទាប់ពីផ្តោតលើការពង្រឹងតំបន់ប្រយុទ្ធកាលពីឆ្នាំមុន ពេលនេះ Manchester United បានប្តូរយុទ្ធសាស្ត្រមកពង្រឹងតំបន់បម្រើកណ្តាលវិញ។ មូលហេតុសំខាន់មួយ គឺការចាកចេញរបស់ខ្សែបម្រើជើងចាស់ Casemiro ខណៈការបង្ហាញទម្រង់លេងរបស់ Manuel Ugarte មិនទាន់អាចបំពេញការរំពឹងទុកបាន តាំងពីផ្ទេរពី Saint-Germain ក្នុងតម្លៃ ៥០ លានផោនកាលពីឆ្នាំ ២០២៤។Ederson មានបទពិសោធន៍លេងបានច្រើនតួនាទីនៅតំបន់បម្រើ និងត្រូវបានគេចាត់ទុកថាជាកីឡាករដែលមានភាពបត់បែនខ្ពស់។ អំឡុងពេលលេងឱ្យ Atalanta រូបគេរកបាន ១៦ គ្រាប់ពីការបង្ហាញខ្លួន ១៨០ ប្រកួតគ្រប់កម្មវិធីប្រកួតទាំងអស់។ទោះបីជាមានការបង្ហាញទម្រង់លេងល្អនៅកម្រិតក្លិបក៏ដោយ Ederson ទើបតែបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិ ប្រេស៊ីលបាន ៣ ប្រកួតប៉ុណ្ណោះ។ រូបគេក៏ធ្លាប់មានឈ្មោះក្នុងបញ្ជីបឋមកីឡាករ ៥៥ នាក់ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកផងដែរ ប៉ុន្តែមិនអាចជាប់ក្នុងបញ្ជីចុងក្រោយដែលជ្រើសរើសដោយគ្រូបង្វឹក Carlo Ancelotti បានឡើយ៕ អត្ថបទ៖នាង សុភាវុធ

ក្រុមនារីបាល់បោះអង្គុយជនពិការកម្ពុជាឡើងវគ្គផ្តាច់ព្រ័ត្រ នៅការប្រកួតជើងឯកអាស៊ី

2026/06/04 05:56:23 pm        199
ក្រុមកីឡាការិនីបាល់បោះអង្គុយជនពិការកម្ពុជាបានឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ ក្រោយ​យក​ឈ្នះ​២​ប្រកួត​ នៅវគ្គជម្រុះ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយឈ្នះម្ចាស់ផ្ទះម៉ាឡេស៊ី និងបន្ត​ឈ្នះ​ក្រុម​ឥណ្ឌា ខណៈក្រុមបុរសកម្ពុជា បានយកឈ្នះឥណ្ឌានៅក្នុងពូល នៃការប្រកួតបាល់​បោះ​ជន​ពិការ​ជើង​ឯកអាស៊ីលើកទី២ នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ា​ឡាំពិក​កម្ពុជា ប្រាប់ដល់ BTV Sport នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ពីប្រទេសម៉ាឡេស៊ី តាម​រយៈ​សារ​អេឡិចត្រូនិក។ឯកឧត្តម អគ្គលេខាធិការ បានបង្ហាញលទ្ធផលបច្ចេកទេសមកថា នៅក្នុងប្រកួតវគ្គជម្រុះក្នុងពូលនេះ គឺក្រុមនារីកម្ពុជាបានយកឈ្នះក្រុមម្ចាស់ផ្ទះ ម៉ាឡេស៊ី មួយប្រកួតដោយលទ្ធផល ៣-០ ក្នុងពិន្ទុ ២១-១៨, ២១-៩ និង២១ទល់១១ ខណៈដែល ប្រទេស ប៊ូតង់បានដកខ្លួនពីការប្រកួតភ្លាមៗ ។ក្រុមនារីកម្ពុជាបានបន្តយកឈ្នះក្រុមនារីឥណ្ឌាបន្តទៀត នៅប្រកួតទី២របស់ខ្លួន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបានយកឈ្នះដោយលទ្ធផល ៣-០ ក្នុងពិន្ទុ ២១-៣, ២១-៥ និង២១-១២ ដែលធ្វើឱ្យកម្ពុជានឹងជួបម៉ាឡេស៊ីម្តងទៀតនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកនៅរសៀលនេះ។ចំណែកឯក្រុមជនពិការកម្ពុជាផ្នែកបុរស បានយកឈ្នះក្រុមឥណ្ឌា ក្នុងប្រកួតដំបូង ដោយលទ្ធផល ៣-០ ក្នុងពិន្ទុ ២១-៣, ២១-២ និង២១-២។ គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់បោះអង្គុយជនពិការ ជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៦ (2nd Asian Para Throwball Championship 2026) នៅប្រទេសម៉ាឡេស៊ីមាន៨ប្រទេសចូលរួម ដោយវិញ្ញាសាក្រុមបុរសមាន៨ប្រទេសចូលរូម ក្នុងនោះពូល A មានក្រុមកម្ពុជា ឥណ្ឌា បង់ក្លាដែស និងប៊ូតង់ ខណៈផ្នែកនារីមាន៦ប្រទេស ក្នុងនោះក្រុមកម្ពុជា ស្ថិតនៅក្នុងពូលA ជាមួយក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី និងប៊ូតង់៕

ឥណ្ឌាដករូបសំណាក Messi ចេញនៅទីក្រុង Kolkata ដោយសារបារម្ភពីបញ្ហាសុវត្ថិភាព

2026/06/03 10:03:24 pm        358
អាជ្ញាធរក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា បានសម្រេចដករូបសំណាកដ៏ធំរបស់​កំពូល​តារា​បាល់​ទាត់​អាហ្សង់ទីន Lionel Messi ដែលមានកម្ពស់ជាង ២០ ម៉ែត្រ ចេញពីទីតាំង​សាធារណៈ​កា​ល​ពី​ថ្ងៃទី១ ខែមិថុនា បន្ទាប់ពីមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់សំណង់។យោងតាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ប្រជាពលរដ្ឋនៅតំបន់ Lake Town បាន​សង្កេត​ឃើញថា រូបសំណាកដ៏ធំនេះមានការរង្គើ និងយោលខ្លាំងនៅពេលមានខ្យល់បក់ខ្លាំង។ ក្រោយទទួលបានពាក្យបណ្តឹង មន្ត្រីនៃនាយកដ្ឋានសាធារណការ (PWD) បានចុះត្រួតពិនិត្យ និងរកឃើញបញ្ហាសំណង់ ដែលអាចបង្កគ្រោះថ្នាក់ដល់សាធារណជនបាន។ រូបសំណាកនេះត្រូវបានរុះរើដោយប្រើរថយន្តស្ទូចធុនធ្ងន់ និងដឹកយកទៅរក្សាទុកជាបណ្តោះអាសន្ន ខណៈអាជ្ញាធរកំពុងពិចារណាទីតាំងថ្មីសម្រាប់ដំឡើងឡើងវិញ។ រំលឹកថារូបសំណាក Messi ត្រូវបានសម្ពោធនៅខែធ្នូ ឆ្នាំ២០២៥ អំឡុងពេលដំណើរទស្សនកិច្ចរបស់ Messi មកកាន់ Kolkata ក្នុងកម្មវិធី “GOAT India Tour”។ រូបសំណាកដ៏ធំនេះត្រូវបានចាត់ទុកជានិមិត្តរូបនៃភាពល្បីល្បាញរបស់ Messi ក្នុងរដ្ឋ West Bengal ដែលជាតំបន់មានអ្នកគាំទ្របាល់ទាត់យ៉ាងច្រើន។ ទោះជាយ៉ាងណា បញ្ហាសុវត្ថិភាពបានធ្វើឱ្យអាជ្ញាធរត្រូវចាត់វិធានការបន្ទាន់ ដើម្បីការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕ អត្ថបទ៖នាង សុភាវុធ

បើក Soccer League នឹងរំលេចទស្សនីយភាពជាច្រើន ពិសេសការច្រៀងចម្រៀងជាតិ ដើម្បីលើកទឹកចិត្តវីរកងទ័ព និងជនភៀសសឹក

2026/06/03 09:48:39 pm        280
ព្រឹត្តិការណ៍បាល់ទាត់ Soccer Leaguer លើកទី៩ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នារសៀលថ្ងៃទី៦ ខែមិថុនាចុងសប្ដាហ៍នេះ នៅកីឡដ្ឋានវិសាខា ដោយគណៈកម្មការត្រៀមរៀបចំនូវទស្សនីភាពជាច្រើន ពិសេសការប្រកៀកស្មាច្រៀងចម្រៀងជាតិ ដើម្បីជាការដាស់ស្មារតីជាតិដល់កូនខ្មែរ បន្ដលើកទឹកចិត្តដល់វីរកងទ័ព និងបងប្អូនជនភៀសសឹកជានិច្ច។ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បានថ្លែងក្រោយពិធីចាប់ពូល កាលពីថ្មីៗថា ការចូលរួមដ៏ច្រើនពីបណ្ដាក្រុម តំណាងក្រសួង-ស្ថាប័ន និងអង្គភាពនានា គឺជាការបង្ហាញនូវឆន្ទៈរួមមួយ ហើយគណៈកម្មការរៀបចំ ក៏នឹងមានអញ្ជើញសិល្បៈករល្បីៗជាច្រើន និងសិស្សសាលាវិចិត្រសិល្បៈ ចូលរួមសម្ដែងនូវអ្វីដែលជាការចងចាំរបស់កូនខ្មែរ ក្នុងនោះក៏មានការក្រោកឈរប្រកៀកស្មាគ្នា ច្រៀងចម្រៀងជាតិ ដើម្បីជាការដឹងគុណ ព្រមទាំងលើកទឹកចិត្តដល់វីរកងទ័ព និងជនភៀសសឹកនៅជួរមុខ ហើយឯកឧត្តមសង្ឃឹមថា នឹងមានប្រជាពលរដ្ឋ និងយុវជនច្រើនកុះករចូលរួម ដើម្បីបង្ហាញពីកម្លាំងសាមគ្គីខ្មែរ។គួរដឹងថា ព្រឹត្តិការណ៍ Soccer League ឆ្នាំនេះ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី៦ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានបេក្ខភាពចូលរួមសរុប ៦៤ក្រុម ក្នុងនោះមានក្រុមបុរស ៥៦ក្រុម និងបែងចែកជា ១៦ពូល និងក្រុមនារី ៨ក្រុម បែងចែកជា ២ពូល ដើម្បីធ្វើការប្រកួតជម្រុះស្វែងរកក្រុមខ្លាំងឡើងវគ្គបន្ដបន្ទាប់ រហូតរកឃើញក្រុមជ័យលាភីតែម្ដង៕ អត្ថបទ លី ឈុនឡា

FIFA បើកដំណើរការមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិសម្រាប់ World Cup នៅក្រុង Dallas

2026/06/03 09:34:06 pm        684
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានបើកដំណើរ​ការជាផ្លូវ​ការ​មជ្ឈ​មណ្ឌល​ផ្សព្វ​ផ្សាយ​អន្តរជាតិ​ (International Broadcast Centre - IBC) សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2026 នៅកណ្តាលទីក្រុង Dallas រដ្ឋតិចសាសសហរដ្ឋអាមេរិក ដោយមានការចូលរួមពីប្រធាន FIFA​ លោក Gianni Infantino ខណៈ​អេក្រង់​ត្រួត​ពិនិត្យ​រាប់​រយ​គ្រឿង​ត្រូវ​បាន​ដំណើរ​ការ​នៅ​មជ្ឈ​មណ្ឌល​សន្និបាត Kay Bailey Hutchison Convention Center។មជ្ឈមណ្ឌល IBC នេះនឹងក្លាយជាទីតាំងស្នាក់ការសំខាន់សម្រាប់ស្ថាប័នសារព័ត៌មាន និងអ្នក​ផ្សាយ​បន្ត​ផ្ទាល់មកពីជុំវិញពិភពលោក។ ជាមួយគ្នានេះ វាក៏នឹងទទួល​បន្ទុក​គ្រប់​គ្រង​ប្រព័ន្ធ​ពិនិត្យ​វីដេអូ​ជំនួយអាជ្ញាកណ្តាល (VAR) សម្រាប់គ្រប់ការប្រកួតទាំងអស់ផងដែរ។លើសពីនេះ មជ្ឈមណ្ឌលនេះនឹងត្រួតពិនិត្យ និងគ្រប់គ្រងសញ្ញាកាមេរ៉ាពីទីលានប្រកួតទាំង ១៦ កន្លែង ដែលស្ថិតនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដាដែលជាប្រទេសម្ចាស់ផ្ទះរួម។មជ្ឈ​មណ្ឌលដ៏ធំនេះមានផ្ទៃក្រឡាសរុបប្រមាណ ៤៥,០០០ ម៉ែត្រការ៉េ និងត្រូវ​បាន​ចាត់​ទុក​ជា​បេះដូង​នៃ​ប្រតិបត្តិការផ្សាយតាមទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បុគ្គលិកផ្នែកផ្សាយបន្តផ្ទាល់ប្រមាណ ២,០០០ នាក់ នឹងបំពេញការងារ​នៅ​ទីនេះ​ពេ​ញ​មួយ​ព្រឹត្តិការណ៍​។នេះគឺជាលើកទីពីរហើយដែលទីក្រុង Dallas ទទួលភារកិច្ចធ្វើជាម្ចាស់ផ្ទះមជ្ឈមណ្ឌល IBC បន្ទាប់​ពីធ្លាប់រៀបចំក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកាលពីឆ្នាំ ១៩៩៤៕ អត្ថបទ៖នាង សុភាវុធ

កម្ពុជាបញ្ជូនអត្តពលិកបាល់បោះអង្គុយជនពិការចំនួន៣២នាក់ចូលរួមប្រកួតជើងឯកអាស៊ីលើកទី២ នៅប្រទេសម៉ាឡេស៊ី

2026/06/03 09:04:15 pm        282
គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបញ្ជូនអត្តពលិកបាល់បោះអង្គុយជនពិការចំនួន៣២ នាក់លើវិញ្ញាសារ​(បុរស និងនារី)ចូលរួមប្រកួតជើងឯកអាស៊ីលើកទី២ នៅប្រទេសម៉ាឡេស៊ី មាន​ប្រទេស៨ចូលរួមប្រកួតប្រជែង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ដល់ទី៦ ខែមិថុនា ឆ្នាំ២០២៦។ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានរំលឹកថាកម្ពុជាបានកសាងប្រវត្តិសាស្ត្រមុនគេក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតលើកទី១ នាឆ្នាំ២០២៥ ហើយនាពេលនោះ កម្ពជាទទួលបានជើងឯកមេដាយមាសទាំងពីរក្រុម។ដូច្នេះការចាកចេញទៅលើកនេះកម្ពុជានិងចូលរួមការប្រកួតលើកទី២របស់ខ្លួន ក្នុងការ ការពារតំណែងជើងឯកមេដាយមាសផង និងចូលរួមដកស្រង់បចេ្ចកទេសថ្មីៗ ព្រមទាំងកសាង មិត្តភាព សាមគ្គីភាពរវាង នៅក្នុងតំអាស៊ាន និង អាស៊ីផងដែរ ។អគ្គលេខាធិការរូនេះបានលើកឡើងបន្ថែមថា ក្រុមកីឡាករ កីឡាការិនី បានហ្វឹកហាត់ចំនួន៣ខែមុនចាកចេញ ដូច្នេះពួកគាត់ទាំង២ក្រុមប្តេជ្ញាចិត្តខ្ពស់ និងដាក់ក្តីសង្ឃឹម ក្នុងការ ការពារមេដាយមាសមកកម្ពុជាវិញ។ចំណែកសមាជិកក្រុមបាល់បោះអង្គុយនារី បានបង្ហាញថាក្រុមសង្ឃឹម១០០%នឹងអាចដណ្តើមមេដាយមាសជាលើទី២ជូនជាតិមាតុភូមិ ព្រោះថាការហ្វឹកហាត់កន្លងមកមានភាពរីកចម្រើនជាងមុន។សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ការប្រកួតបាល់បោះអង្គុយជនពិការ ជើងឯកអាស៊ីលើកទី២ ២០២៦ នៅប្រទេសម៉ាឡេស៊ីមាន៨ប្រទេស។ ចំពោះវិញ្ញាសា ផ្នែកបុរសមានចំនួន៨ប្រទេសចូលរូម កម្ពុជាស្ថិតនៅពូលA រួមមាន ឥណ្ឌា បង់ក្លាដេស និងប៊ូតង់។ ឯផ្នែកនារីមានចំនួន៦ប្រទេស កម្ពុជា ស្ថិតនៅក្នុងពូលA រួមមាន ម្ចាស់ផ្ទះម៉ាឡេស៊ី និង ប៊ូតង់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
10/27/2026 07:10 PM
អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
10/27/2026 07:10 PM
មនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីតំបន់ឆ្នេរភាគខាងកើតឥណ្ឌា មុនការមកដល់របស់ព្យុះស៊ីក្លូន Arnab
10/27/2026 06:10 PM
ការបោះឆ្នោត នៅអ៊ីស្រាអែល៖ ទីផ្សារភ្នាល់ បង្ហាញ​ពីបរាជ័យដ៏​គួរឱ្យភ្ញាក់ផ្អើលរបស់លោក Netanyahu
10/27/2026 06:10 PM
ចិនអះអាងថា គ្មានគ្រោះមហន្តរាយបន្តបន្ទាប់នោះទេពីការរញ្ជួយដីនៅតំបន់ទីបេ
10/27/2026 06:10 PM
ការ​ធូរស្រាល​នៃទំនាក់​ទំនង​ឥណ្ឌា-ចិន ត្រូវ​បាន​សាកល្បងដោយ​របាយ​ការណ៍ អំពីការប្រឈមមុខដាក់គ្នា នៅព្រំដែន
10/27/2026 06:10 PM
មនុស្សជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅភាគខាងជើងអាល្លឺម៉ង់
10/27/2026 05:10 PM
អតីតអ្នកនាំពាក្យ៖ លោក ហ្សេឡិនស្គី បង្កឲ្យមានកំហឹង និងការស្អប់ខ្ពើមចំពោះប្រជាជនអ៊ុយក្រែន នៅទូទាំងពិភពលោក
10/27/2026 05:10 PM
ចិននឹងបញ្ជូនបេសកជនទៅកាន់មជ្ឈិមបូព៌ា ក្នុងពេលឆាប់ៗនេះ ខណៈជម្លោះកំពុងរាលដាល
10/27/2026 05:10 PM
រដ្ឋមន្រ្តីការបរទេសស្វីស នឹងចូលរួមកិច្ចប្រជុំក្នុងប្រទេសកូរ៉េខាងជើងនាសប្តាហ៍នេះ
10/27/2026 05:10 PM