Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

ក្រុមជម្រើសជាតិបារាំងជួបប្រធានាធិបតីបារាំង Emmanuel Macron មុនចេញដំណើរទៅ World Cup

2026/06/03 08:40:42 pm        211
ប្រធានាធិបតីបារាំង Emmanuel Macron បានអញ្ជើញជួប និងលើកទឹកចិត្តក្រុមបាល់ទាត់ជម្រើសជាតិបារាំង នៅថ្ងៃអង្គារម្សិលមិញ មុនពេលក្រុមធ្វើដំណើរទៅចូលរួមការប្រកួតបាល់ទាត់ពិភពលោក 2026 FIFA World Cup ដែលនឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក។នៅមជ្ឈមណ្ឌលហ្វឹកហាត់ជាតិ Clairefontaine លោក Macron ត្រូវបានស្វាគមន៍ដោយគ្រូបង្វឹកក្រុមជម្រើសជាតិលោក Didier Deschamps និងប្រធានក្រុម Kylian Mbappe។ ក្នុងឱកាសនោះ លោកក៏បានជួបក្រុមបាល់ទាត់ជម្រើសជាតិនារីបារាំងផងដែរ។ក្រុមបារាំងគ្រោងនឹងចេញដំណើរទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី ១០ ខែមិថុនា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត World Cup ដែលនឹងបើកឆាកនៅថ្ងៃទី ១១ ខែមិថុនា។បន្ទាប់ពីបរាជ័យក្រោមថ្វីជើងអាហ្សង់ទីនក្នុងវគ្គផ្តាច់ព្រ័ត្រកាលពី ៤ ឆ្នាំមុន បារាំងត្រូវបានគេចាត់ទុកថាជាក្រុមមួយមានភាគរយខ្ពស់ក្នុងការឈានទៅវគ្គបន្ត និងជាបេក្ខភាពដណ្តើមពានជើងឯកលើកទី៣ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ក្នុងវគ្គចែកពូល ក្រុមបារាំងស្ថិតនៅពូល I ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ ន័រវេស និងសេណេហ្កាល់។ការប្រកួតបើកឆាករបស់បារាំង នឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែមិថុនា ទល់នឹងក្រុមសេណេហ្គាល់ នៅកីឡដ្ឋាន MetLife ខណៈដែលអ្នកគាំទ្រកំពុងរង់ចាំមើលថា តើក្រុមរបស់លោក Deschamps អាចឈានដល់ភាពជោគជ័យ និងនាំយកពាន World Cup មកកាន់ប្រទេសបារាំងជាលើកទី៣ បានឬយ៉ាងណា៕ អត្ថបទ៖នាង សុភាវុធ

តេជោលីគ រកឃើញក្រុមខ្លាំងឡើងជុំទី២ ខណៈបញ្ជាការដ្ឋានអង្គរក្ស ជាក្រុមតែមួយគត់ មិនស្គាល់ចាញ់

2026/06/03 08:25:23 pm        231
ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ តេជោលីគ រដូវកាលទី៣ បានរកឃើញបេក្ខភាពឡើងជុំទី២ ហើយ ក្រោយដំណើរការប្រកួតសន្សំពិន្ទុ ជុំទី១ រយៈពេលជាងកន្លះខែកន្លងមក ហើយ​មាន​បេក្ខភាព ​២ក្រុមត្រូវកាត់ចេញ គឺមានក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និង​ក្រុម​កង​ពល​ធំ​អន្ដរាគមន៍លេខ៣ ដែលឈរលេខ៧ និងលេខ៨។សម្រាប់ក្រុមខ្លាំង ៦ក្រុម ដែលត្រូវបន្ដការប្រកួតប្រជែងជុំទី២ រួមមានក្រុមការពារតំណែងជើងឯក បញ្ជាការដ្ឋានអង្គរក្ស ដែលជាក្រុមតែមួយគត់ មិនស្គាល់ពាក្យចាញ់ក្នុងជុំទី១ ពោលគឺរកបាន ២០​ពិន្ទុ ក្រោយយកឈ្នះ ៧ប្រកួតជាប់ៗគ្នា ។ រីឯក្រុមវិសាខា ឈរលេខ២ រកបាន ១៧ពិន្ទុ, ក្រសួង​មហា​ផ្ទៃ ឈរលេខ៣ រកបាន ១៤ពិន្ទុ, ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈរលេខ៤ រក​បាន ១២ពិន្ទុ, ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឈរលេខ៥ រកបាន ១១ពិន្ទុ និង​ក្រុម​ស្នងការដ្ឋាននគរបាលខេត្តកោះកុង រកបាន ៦ពិន្ទុ ឈរលេខរៀងទី៦។សម្រាប់​ដំណើរឆ្ពោះទៅការប្រកួតជុំទី២ ក្នុងចំណោមបេក្ខភាពទាំង ៦ នឹងត្រូវ​បន្ដ​ការ​ប្រកួត​សន្សំ​ពិន្ទុ​មួយ​ជុំទៀត ដើម្បីស្វែងរកក្រុមខ្លាំងៗ ៤ក្រុមលំដាប់កំពូលតារាង ឡើងទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ដោយជុំទី២ គ្រោងនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមិថុនាខាងមុខ ។ ប៉ុន្ដែមុនឈានដល់ការប្រកួត ក្រោយបញ្ចប់ជុំទី១ ក្រុមនីមួយៗ ត្រូវបានអនុញ្ញាតឲ្យសម្រាក ក៏​ដូច​ជា​ធ្វើការរៀបចំក្រុម ខណៈសហព័ន្ធបានកំណត់លក្ខខណ្ឌឲ្យក្រុមនីមួយៗ មានសិទ្ធ​ផ្លាស់​ប្ដូរកី​ឡាក​រ​ថ្មី ​ទាំងខ្មែរ និងបរទេសចំនួន ៦រូប ដើម្បីពង្រឹងក្រុមប្រកួតប្រជែងកាន់តែប្រសើរ។គួរដឹងថា ក្រោយបញ្ចប់ការប្រកួតជុំទី២ ក្រុមឈរលេខ១ នឹងត្រូវជួបក្រុមឈរលេខ៤ គ្រាដែលក្រុមឈរលេខ២ និងត្រូវជួបក្រុមឈរលេខ៣ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ និងប្រកួតកាត់សេចក្ដីរកក្រុមជើងឯក តេជោលីគ រដូវកាលទី៣ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)៕ អត្ថបទ លី ឈុនឡា

គ្រូ U19 កម្ពុជា ប្ដេជ្ញាយកលទ្ធផលល្អជូនជាតិ ក្នុងការប្រកួតជើងឯកយុវជនអាស៊ាន នៅឥណ្ឌូនេស៊ី

2026/06/03 12:02:45 am        492
លោក Yasuhiro Yashida គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានតាំងចិត្តយ៉ាងមុតមាំ ក្នុងការដឹកនាំកូនក្រុមប្រកួតប្រជែង និងដណ្ដើមលទ្ធផលល្អជូនជាតិ ក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ យុវជនអាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២៦ ដែលកំពុងប្រព្រឹត្តទៅ នៅប្រទេសឥណ្ឌូនេស៊ី។ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនចាប់ផ្ដើមការប្រកួតជើងឯកយុវជនប្រចាំតំបន់នេះ គ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជាលោក Yasuhiro Yashida បានសម្ដែងក្ដីរីករាយ ក្នុងការដឹកនាំក្រុមចូលរួមការប្រកួតនៅឥណ្ឌូនេស៊ី ហើយក្រុមទាំងមូល បានតាំងចិត្តយ៉ាងមុតមាំសម្រាប់ការប្រកួតទាំងអស់ក្នុងព្រឹត្តិការណ៍នេះ ដោយប្ដេជ្ញានឹងប្រឹងប្រែងឲ្យដល់ទីបញ្ចប់ ហើយខិតខំនាំយកលទ្ធផលល្អជូនប្រទេសកម្ពុជា។គួរដឹងថា ការប្រកួតជើងឯកយុវជន U19 ប្រចាំតំបន់អាស៊ាន ឆ្នាំ២០២៦ នេះ មាន ១១ក្រុមចូលរួម និងបែងចែកជា ៣ពូល ក្នុងនោះក្រុមជម្រើសជាតិ U19 កម្ពុជា ស្ថិតក្នុងពូលC ជាមួយក្រុមយុវជនអូស្ដ្រាលី និងហ្វីលីពីន។ ប្រកួតដំបូងរបស់ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបក្រុម U19 ហ្វីលីពីន មុនគេ នាថ្ងៃទី៦ ក្រោយ ហ្វីលីពីន និងអូស្ដ្រាលី ត្រូវជួបគ្នាបើកឆាកពូលC នាថ្ងៃទី៣ ខែមិថុនាស្អែក។ រីឯជំនួបបញ្ចប់ពូល រវាងកម្ពុជា និងអូស្ដ្រាលី នឹងធ្វើឡើងនាថ្ងៃទី៩ ខែមិថុនាខាងមុខ៕ អត្ថបទ លី ឈុនឡា

Moisés Caicedo បំផុសក្តីស្រមៃកុមារអេក្វាឌ័រ តាមរយៈសាលាបាល់ទាត់ ដើម្បីប្រយុទ្ធ​ប្រឆាំង​អំពើ​ឧក្រិដ្ឋកម្ម

2026/06/02 10:29:40 pm        254
កុមារ និងយុវជនជាច្រើននាក់នៅភាគខាងត្បូងនៃទីក្រុង Quito ប្រតេសអេក្វាដ័រ​កំពុង​សម្រុក​ចូល​ហ្វឹកហាត់បាល់ទាត់ជារៀងរាល់ថ្ងៃ ដោយទទួលបានការបំផុស​គំនិតពីតារាបាល់​ទាត់​ជម្រើស​ជាតិ​អេក្វាឌ័រ Moisés Caicedo និងមានក្តីស្រមៃចង់ក្លាយជាកីឡាករអាជីព ព្រមទាំងបាន​លេង​នៅ​ព្រឹត្តិការណ៍​បាល់ទាត់ពិភពលោកដូចជាវីរបុរសរបស់ពួកគេ។កុមារដែលមានអាយុចន្លោះពី ៥ ដល់ ១៦ ឆ្នាំ កំពុងហ្វឹកហាត់នៅសាលាបាល់ទាត់ Nino Moi 23 មួយក្នុងចំណោមសាលាជាច្រើនដែលត្រូវបានបង្កើតឡើងដោយ Caicedo និងគ្រួសាររបស់គាត់ នៅតំបន់ Guamaní ដែលជាសហគមន៍ប្រឈមនឹងបញ្ហាសន្តិសុខ និងអំពើឧក្រិដ្ឋកម្ម។ គម្រោងនេះមានគោលបំណងជួយឱ្យកុមារនៅឆ្ងាយពីគ្រឿងញៀន និងបទល្មើសផ្សេងៗ ព្រមទាំងបង្កើតឥទ្ធិពលវិជ្ជមានដល់សហគមន៍ដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេស។រដ្ឋាភិបាល Ecuador បានទទួលស្គាល់ថា មានករណីក្រុមឧក្រិដ្ឋជនទាក់ទាញ និងជ្រើសរើសកុមារ ឬយុវជនឱ្យចូលរួមក្នុងសកម្មភាពខុសច្បាប់ ដោយសារតែភាពក្រីក្រ កង្វះឱកាសសិក្សា សកម្មភាពក្រៅម៉ោងសិក្សា និងការងារ ព្រមទាំងបញ្ហាភូមិសាស្ត្ររបស់គ្រួសាររបស់ពួកគេ។សាលាបាល់ទាត់ Nino Moi 23 ដែលបង្កើតឡើងដោយ Caicedo បច្ចុប្បន្នបានពង្រីកដល់ ៣៨ សាខាទូទាំងប្រទេស រួមទាំងនៅប្រជុំកោះ Galápagos ផងដែរ។ សាលាទាំងនេះផ្តល់ឱកាសឱ្យកុមារហ្វឹកហាត់ និងអភិវឌ្ឍសមត្ថភាពតាមរយៈកីឡាបាល់ទាត់ ក្នុងបរិយាកាសមានសុវត្ថិភាព និងវិជ្ជមាន។Caicedo ដែលបច្ចុប្បន្នជាខ្សែបម្រើសំខាន់របស់តោខៀវ Chelsea និងក្រុមជម្រើសជាតិអេក្វាឌ័រ នឹងចូលរួមប្រកួត World Cup ជាលើកទី២ ក្នុងអាជីពរបស់ខ្លួន។ មុនឈានដល់កម្រិតកំពូលនេះ រូបគេបានចាប់ផ្តើមលេងបាល់ទាត់នៅទីលានដីធម្មតាមួយក្នុងសហគមន៍ក្រីក្រនៃទីក្រុង Santo Domingo។សម្រាប់ការប្រកួត World Cup ឆ្នាំ២០២៦ ដែលជាការចូលរួមលើកទី៥របស់អេក្វាឌ័រ ពួកគេនឹងត្រូវជួបកូដឌីវ័រក្នុងពូល E នាថ្ងៃទី១៤ ខែមិថុនា នៅទីក្រុង Philadelphia មុនជួបគូរ៉ាសៅនៅទីក្រុង Kansas City នាថ្ងៃទី២០ ខែមិថុនា និងចុងក្រោយជួបអាល្លឺម៉ង់នៅរដ្ឋ New Jersey ប្រាំថ្ងៃក្រោយមក៕ អត្ថបទ៖នាង សុភាវុធ 

មន្រ្តីជាន់ខ្ពស់៖ ដើម្បីចូលរួមការប្រកួតទទួលបានជោគជ័យ គ្រូបង្វឹក គ្រូជំនួយ ទាំងអស់​ត្រូវ​ផ្អែក​ទៅ​លើ​យុទ្ធសាស្រ្ត ៥ចំណុច

2026/06/02 10:06:20 pm        311
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ដើម្បី​ចូលរួម​ការ​ប្រកួត​ទទួល​បាន​ជោគជ័យ គ្រូបង្វឹក គ្រូជំនួយ ទាំងអស់ត្រូវផ្អែកទៅលើយុទ្ធសាស្រ្ត ៥ចំណុច ។ ការ​បញ្ជាក់បែបនេះ ក្នុងឪកាស ឯកឧត្តមចូលរួមបើកសិក្ខាសិលា ស្ដីពីការរៀបចំទ្រឹស្ដី ផែនការ​ហាត់​ហ្វឹក​ហ្វឺន ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡា​ជម្រើស​ជាតិ​ឆ្នាំ​២០២៦ នាថ្ងៃទី០១ ខែ មិថុនា នៅមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡារាជធានីភ្នំពេញ។ឯកឧត្តម វ៉ាត់ ចំរើន រដ្ធលេខាធិការក្រសួង និងជាគ្រូឧទេ្ទសផងដែរ បានផ្តល់​យុទ្ធសាស្រ្ត ៥​ចំណុច​ទៅ​សិក្ខាកាម រួមមាន៖ ទី១. គ្រូបង្វឹក គ្រូជំនួយ ត្រូវរៀបចំផែនការ ហាត់ហ្វឹកហ្វឺន ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំឆ្នាំ ការធ្វើតេស្ត កីឡាករ កីឡាការិនី ស្របតាមលក្ខណបច្ចេកទេស និងវិទ្យាសាស្រ្តកីឡា។២.លោកគ្រូ អ្នកគ្រូត្រូវពង្រឹងលើកម្មវិធីហាត់ហ្វឹកហ្វឺន វិន័យ សីលធម៍ ណែនាំពីបទបញ្ជានៃការប្រកួតដល់ កីឡាករ កីឡាការិនី។៣.លោកគ្រូ អ្នកគ្រូត្រូវពិនិត្យលើរបបអាហាររបស់កីឡាករ កីឡាការិនី ទាំងមុនការប្រកួត កំឡុងពេល ប្រកួត ដូចជាអាហារដែលមានជាតិហឹល ជាតិហ្គាស អារហារដែលពិបាកក្នុងការរំលាយអាហារ ជាពិសេគឺអាហារ ភេជ្ជៈដែលប៉ះពាល់សុខភាព និងត្រូវបានហាមឃាត់ក្នុងវិស័យកីឡា ។ល។៤.អត្តពលិកគ្រប់រូបត្រូវគោរពបទបញ្ជា នៃការប្រកួត មិនត្រូវប្រើប្រាស់សារធាតុលើកកម្លាំង Play True, Clean Sports & Fair Play.៥.អត្តពលិកគ្រប់រូប ត្រូវខិតខំប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព ព្រោះនេះជាឳកាសល្អក្នុងការបង្ហាញ ស្នាដៃជូនជាតិ។ជាមួយនេះដែរ លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនបានឲ្យដឹងថា ដោយទទួលការអនុញ្ញាតជាគោលការណ៍ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រមូលផ្ដុំហាត់ហ្វឹកហ្វឺនក្រុមជម្រើសជាតិ មជ្ឈមណ្ឌលបានដាក់ជា៣ដំណាក់កាល ដំណាក់កាលទី១ រយៈពេល០២ខែ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ត្រៀមចូលរួមប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់នៅប្រទេសចិន កន្លងមកនេះ ទទួលបានមេដាយប្រាក់១គ្រឿង និងសំរឹទ្ធិ១គ្រឿង។ដំណាក់កាលទី២ រយៈពេល ៧ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ត្រៀមចូលរួមប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន និងក្រុមកីឡាថ្នាល ០៩ខែ ចាប់បីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៦ និងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រៀមការប្រកួតអូឡាំពិក យុវជនរដូវក្ដៅ និងការប្រកួតអាស៊ីក្នុងសាល និងយុទ្ធគុនចម្រុះលើកទី៧ នៅអារ៉ាប់ប៊ីសាអូឌីត។សូមបញ្ជាក់ថា វគ្គសិក្ខាសាលានេះ ធ្វើឡើងចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ ០២ ខែ មិថុនា មានសក្ខាកាមជាគ្រូបង្វឹក ក្រុមកីឡាជម្រើសជាតិ ក្រុមកីឡាថ្នាល និងក្រុមកីឡាជនពិការចំនួន៧៤នាក់ ក្នុងនោះគណៈកម្មការគ្រប់គ្រងវគ្គ ៥នាក់ គ្រូឧទ្ទេស ៥នាក់ អនុគណៈកម្មការសម្របសម្រួល ៣នាក់ អនុគណៈកម្មាការជំនួយការ ចំនួន៣នាក់ផងដែរ៕

លោក Conor ជាអ្នកបុកគ្រឹះ ខណៈ ធារី ជាអ្នកសាងសង់ ដើម្បីជំរុញភាពខ្លាំង ISI ត្រៀមរដូវកាលថ្មី

2026/06/02 09:06:48 pm        332
ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានតែងតាំងលោក Conor Nestor អតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង និងបឹងកេត ជាគ្រូបង្គោលថ្មី ព្រមទាំងបាននាំចូលកីឡាករ ធារី ចន្ថាប៊ីន ជាប្រធានក្រុមថ្មី ដើម្បីពង្រឹងស្មារតី និងរៀបចំយុទ្ធសាស្ត្រចាក់គ្រឹះដ៏រឹងមាំសម្រាប់ត្រៀមប្រកួតក្នុងរដូវកាលថ្មី។ពិធីបង្ហាញសមាសភាពបុគ្គលសំខាន់ទាំង ២រូបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១ ខែមិថុនាកន្លងទៅ ដោយប្រធានក្លិបលោក កាំង សេន បានចាត់ទុកលោក Conor គឺជាអ្នកបុកគ្រឹះ និង ធារី ជាអ្នករួមចំណែកសាងសង់ក្លិបឲ្យបានរឹងមាំ ដើម្បីរើបម្រាសចេញពីតំបន់បាតតារាង នារដូវកាលក្រោយ។ថ្លែងក្នុងសន្និសីទដដែល លោក កាំង សេន ថា ឆ្នាំនេះ ពិតជាស័ក្ដិសមបំផុត ក្នុងការចាប់ផ្ដើមកសាងចាក់គ្រឹះឲ្យពិប្រាកដ ក្រោយស្គាល់រាក់ជ្រៅ បន្ទាប់ពីឡើងមកលេងលីគកំពូល ៣រដូវកាល។ ការណ៍នេះ ទើបលោកសម្រេចនាំចូលលោក Conor និង ធារី ដើម្បីរួមគ្នាបុកគ្រឹះ និងសាងសង់ក្លិបឲ្យបានខ្លាំង ។ មិនតែប៉ុណ្ណោះ លោកក៏បង្ហើបត្រៀមនាំកីឡាករមានបទពិសោធន៍ និងជាគំរូ ទាំងក្នុង និងក្រៅទីលាន ផ្សេងទៀត មកជួយក្រុមទៀតផង។ជាមួយគ្នាលោក Conor Nestor បានសម្ដែងក្ដីរីករាយ ដែលបានត្រឡប់មកកាន់ក្លិប ដែលលោកចាត់ទុកជាផ្ទះរបស់ខ្លួន ដ្បិតលោកធ្លាប់រួមចំណែកជួយ ISI តាំងពីនៅជាក្លិបពាក់កណ្ដាលអាជីព ។ ចំពោះមុខ ក្នុងការដឹកនាំក្រុមដំរីជ័យ លោកមិនសន្យាអ្វីនោះទេ តែលោកប្ដេជ្ញានឹងសាងសង់ក្លិប និងសហគមន៍ដ៏អស្ចារ្យមួយ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ដោយឡែកកីឡាករ ធារី ចន្ថាប៊ីន ក្នុងវ័យ ៣៥ឆ្នាំរូបគេ បានអរគុណថ្នាក់ដឹកនាំក្លិប ISI សម្រាប់ការផ្ដល់ឱកាស និងផ្ដល់ទំនុកចិត្តដល់ខ្លួន ក្នុងការចូលរួមជាមួយក្លិប ហើយ ធារី ក៏បានតាំងចិត្តនឹងប្រើប្រាស់នូវបទពិសោធន៍ ក៏ដូចជាអ្វីដែលខ្លួនមាន ដើម្បីជួយក្លិបប្រកួតប្រជែង និងសម្រេចឲ្យបាននូវសមិទ្ធផលល្អប្រសើរ នារដូវកាលថ្មីខាងមុខផងដែរ។គួរដឹងថា ការបង្ហាញគ្រូបង្គោល និងប្រធានក្រុមថ្មីនេះ ធ្វើឡើងក្រោយ ISI ដង្កោសែនជ័យ បានធ្វើការរុះរើគ្រូ និងកីឡាករដ៏ធំកាលពីថ្មីៗ ក្នុងនោះក្រៅពីចែកផ្លូវជាមួយគ្រូបង្គោលលោក ទុំ សារ៉ាយ ក្លិបបានចែកផ្លូវជាមួយកីឡាកររហូតដល់ ១៥នាក់ ។ ប៉ុន្ដែបើតាមលោក កាំង សេន ក្រៅពីកីឡាករ ធារី ចន្ថាប៊ីន ក្លិបក៏នឹងបន្ដនាំចូលកីឡាករថ្មីៗ និងមានបទពិសោធន៍ផ្សេងទៀត មកជួយក្រុមផងដែរ។ក្រឡេកទៅចាប់អារម្មណ៍លោក Conor ធ្លាប់ដឹកនាំព្រះខ័នរាជស្វាយរៀង ៥រដូវកាល នៅចន្លោះឆ្នាំ២០១៨-២០២៣ មុនចាកចេញទៅបន្ដអាជីពនៅឥណ្ឌា និងម៉ាឡេស៊ី ហើយត្រឡប់មកដឹកនាំក្លិបបឹងកេត នៅកម្ពុជាវិញ នៅចន្លោះឆ្នាំ២០២៤-២០២៦ មុនបឹងកេត ប្រកាសចែកផ្លូវកាលពីថ្មីៗ។ ដូច្នេះ ISI គឺជាក្លិបទី៣ ដែលលោកដឹកនាំនៅកម្ពុជា។ចំណែកកីឡាករ ធារី ចន្ថាប៊ីន ជាកីឡាករមានបទពិសោធន៍ជោគជ័យ ទាំងនៅកម្ពុជា និងបណ្ដាក្លិបក្នុងតំបន់មួយចំនួន ហើយ ISI គឺជាក្លិបទី៦ ដែលខ្សែបម្រើការពារខ្មែរបារាំងរូបនេះ ត្រូវប្រកបអាជីព បន្ទាប់ពីធ្លាប់លេងឲ្យភ្នំពេញក្រោន, អគ្គិសនីកម្ពុជា, វិសាខា, ព្រះខ័នរាជស្វាយរៀង និងឡាយហ្វខេត្តព្រះសីហនុ៕ អត្ថបទ លី ឈុនឡា 

ប្រធានសហព័ន្ធបាល់ទាត់លើតុចាត់ទុកជើងឯកថ្នាក់ជាតិលើកដំបូងជាសញ្ញាណល្អក្នុងការអភិវឌ្ឍ

2026/06/01 10:59:16 pm        310
ការប្រកួតកីឡាបាល់ទាត់លើតុ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលធ្វើឡើងជាលើកដំបូងត្រូវ ប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាបានចាត់ទុកថាជាសញ្ញាណដ៏ល្អមួយ សម្រាប់វិស័យកីឡាបាល់ទាត់លើតុកម្ពុជា ហើយ កីឡាការិនីគ្រប់ៗរូបត្រូវបន្តហ្វឹកហាត់ជំនាញបច្ចេកទេសពិសេសៗនីមួយៗឱ្យមានភាពស្ទាត់ជំនាញ។ក្នុងឱកាសបិទបញ្ចប់ការប្រកួតដោយជោគជ័យ កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅទីលានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងថា នេះជាការខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា ដោយសារតែចលនានៃប្រភេទកីឡាមួយនេះនៅលើពិភពលោកកំពុងផុសផលខ្លាំង និងមានការអភិវឌ្ឍឆាប់រហ័ស។ ជាមួយគ្នានេះ នៅពេលបន្ទាប់ ក្នុងឆ្នាំ២០២៦នេះ គឺក្រសួងអប់រំ យុវជន និងកីឡានឹងផ្តល់ការឧបត្ថម្ភកញ្ចប់ថិវកាគាំទ្រនៃផែនការពន្លឿនការអភិវឌ្ឍប្រចាំឆ្នាំដល់សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា សម្រាប់ការរៀបចំការប្រកួត វគ្គបណ្តុះបណ្តាលមន្ត្រី និងរដ្ឋបាល។ ក្រោយទទួលបានការកញ្ចប់ថវិកាគាំទ្រពីក្រសួងអប់រំ សហព័ន្ធនឹងរៀបចំការប្រកួតបាល់ទាត់លើតុ ជើងឯកថ្នាក់ជាតិម្តងទៀត ឬអាចធ្វើឡើងនាដើមឆ្នាំក្រោយក្នុងទ្រង់ទ្រាយធំ។ជាមួយការផ្តល់កញ្ចប់ថវិកាគាំទ្រនេះ ដោយក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយកដ្ឋានកីឡាបានមើលឃើញពីសក្តានុពលនៃប្រភេទកីឡាបាល់ទាត់លើតុកម្ពុជា ក្នុងការជួយដណ្តើមមេដាយលើការប្រកួតអន្តរជាតិបាន។ ជាក់ស្តែង បាល់ទាត់លើតុកកម្ពុជាដណ្តើមបានមេដាយសំរឹទ្ធ១វិញ្ញាសាជាប្រវត្តិសាស្ត្រ ក្នុងការប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី (Asian Beach Games) ឆ្នាំ២០២៦ កាលពីថ្មីៗនេះ នៅទីក្រុងសាន់យ៉ា ប្រទេសចិន ដោយនេះជាមោទនភាពរបស់យើងទាំងអស់គ្នា។គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់លើតុ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦មានកីឡាករ កីឡារិនីចូលរួមមកពី៩ក្លឹប ប្រកួតលើ៤វិញ្ញាសា។ ចំពោះជ័យលាភី រួមមាន៖ វិញ្ញាសាឯកត្តជនបុរស៖ កីឡាករ ស៊ុន ធួរវីរៈ មេដាយមាស,វិញ្ញាសាទាត់គូបុរស៖ មេដាយមាស កីឡាករ សួន រ៉ាវី និងកីឡាករ វឿន ណាវ៉ន់, វិញ្ញាសាឯកត្តជននារី មេដាយមាស កីឡាការិនី ឌី ធឹមយាន, វិញ្ញាសាទាត់គូចម្រុះ មេដាយមាស បានទៅលើ ឌី ចែវម៉ីយៀន និង ប៊ុនធឿនវីរៈ។ ជ័យលាភីទាំង៤វិញ្ញាសានេះ ក៏មានចំណាត់ថ្នាក់លេខ២ និងលេខ៣ និងលេខ៣ស្ទួន អមលើគ្រប់វិញ្ញាសាទាំងនេះផងដែរ៕

សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងចំនួន៣ នៅក្រុងប៉ោយប៉ែតលួចប្រព្រឹត្ត Online Scams ឃាត់ខ្លួនជនបរទេស និងខ្មែរចំនួន ១៥២នាក់

2026/06/01 10:30:27 pm        480
សមត្ថកិច្ចបានចុះត្រួតពិនិត្យអគារស្នាក់នៅចំនួន០៣ទីតាំងក្នុងក្រុងប៉ោយប៉ែត ពាក់ព័ន្ធ​ករណី​សង្ស័យ​រស់នៅប្រមូលផ្តុំ និងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានរកឃើញ និងបង្រ្កាប ជនបរទេសនិងខ្មែរសុបចំនួន ១៥២នាក់ និងរកឃើញវត្ថុតាងបងម្រើឲ្យការប្រព្រឹត្តបទល្មើស Online Scams ផងដែរ។ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ឣគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក លៀម សូដា អភិបាលរងខេត្ត និងមានការចូលរួមពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យអគារស្នាក់នៅចំនួន០៣ ទីតាំងក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីសង្ស័យរស់នៅប្រមូលផ្តុំ និងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានរកឃើញនិងបង្រ្កាប ជនបរទេស និងខ្មែរសុបចំនួន ១៥២នាក់ នៅទីតាំងទី៣ដែលមានអគារ G99 ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងសម្ភារវត្ថុតាងសង្ស័យបម្រើអោយការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)មួយចំនួន។ បច្ចុប្បន្ន ជនបរទេសរួមទាំងជនជាតិខ្មែរនៅទីតាំងនោះសរុបចំនួន ១៥២ នាក់ ក្នុងនោះស្រី៤៦នាក់ ត្រូវបានបញ្ជូនទៅរក្សាទុកនៅមណ្ឌលកងវ៉ាដើម្បីបន្តនីតិវិធី៕ អត្ថបទ៖ វង្ស សុភាព 

PSG អបអរពាន Champions League នៅទីក្រុងប៉ារីសក្រោយឈ្នះ Arsenal

2026/06/01 10:25:29 pm        422
ក្លិបបាល់ទាត់បារាំង Paris Saint-Germain បានរៀបចំពិធីអបអរសាទរយ៉ាងអធិកអធមជាមួយអ្នកគាំទ្រនៅកីឡដ្ឋាន Parc des Princes កាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្រុមរបស់គ្រូបង្វឹក Luis Enrique ដណ្តើមបានជើងឯក UEFA Champions League ពីរឆ្នាំជាប់គ្នា។នៅក្នុងបរិយាកាសដែលពេញដោយអ្នកគាំទ្ររាប់ម៉ឺននាក់ក្នុងកីឡដ្ឋាន កីឡាកររបស់ PSG បានដើរឡើងលើឆាកម្នាក់ម្តងៗ ក្រោមសំឡេងហ៊ោកញ្ជ្រៀវ និងការសាទរយ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រ ដែលបានចូលរួមអបអរសាទរជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ក្លិប។ប្រធានក្លិប PSG លោក Nasser Al-Khelaifi ក៏បានចូលរួមក្នុងពិធីនេះផងដែរ ដោយលោកបានថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រ មុនពេលត្រូវបានកីឡាករលើកបោះឡើងលើអាកាសជាសញ្ញានៃការអបអរសាទរ។ ខណៈប្រធានក្រុម Marquinhos ក៏ទទួលបានការអបអរសាទរដូចគ្នាផងដែរ។ការប្រារព្ធពិធីនេះបានធ្វើឡើងប្រមាណ ២៤ ម៉ោង បន្ទាប់ពី PSG យកឈ្នះ Arsenal ដោយកាssរទាត់បាល់ ១១ ម៉ែត្រកាត់សេចក្តី នៅកីឡដ្ឋាន Puskás Aréna ក្នុងទីក្រុង Budapest ប្រទេសហុងគ្រី។មុនពេលទៅចូលរួមពិធីអបអរសាទរនៅកីឡដ្ឋាន កីឡាកររបស់ PSG បានដង្ហែពានរង្វាន់ទៅបង្ហាញជូនសាធារណជននៅតំបន់ Champ de Mars ហើយបន្ទាប់មកបានចូលរួមសម្តែងការគួរសមនៅវិមាន Élysée Palace ដែលរៀបចំដោយប្រធានាធិបតីបារាំង Emmanuel Macron។ជ័យជម្នះនេះបានបញ្ជាក់ពីភាពខ្លាំង និងការរីកចម្រើនរបស់ PSG ក្នុងការប្រកួតកម្រិតអឺរ៉ុប ខណៈក្លិបបារាំងមួយនេះកំពុងបន្តសរសេរប្រវត្តិសាស្ត្រថ្មីនៅលើឆាកបាល់ទាត់អន្តរជាតិ៕ អត្ថបទ៖នាង សុភាវុធ 

ជិះកង់ដើម្បីកុមារកម្ពុជា លើកទី៣ ថយអ្នកចុះឈ្មោះ តែកើនអ្នកចូលរួមជាង ៥០០នាក់

2026/06/01 09:54:22 pm        270
ព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារកម្ពុជា លើកទី៣ ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាទោចក្រយានកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ បានបញ្ចប់​ដោយ​ជោគជ័យ​ ដ្បិតមានអ្នកចុះឈ្មោះថយចុះ តែមានកំណើនអ្នកចូលរួមអមតាមបណ្ដារាជធានី-ខេត្ត​សរុប​ជាង ៥០០នាក់។លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់សប្បុរសធម៌​នេះ រៀបចំឡើងក្រោមជំនួយឧបត្ថម្ភគាំទ្ររបស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ។ ជាមួយ​ការធ្វើដំណើរជាង ១២ម៉ោង លើចម្ងាយផ្លូវ ៣១២គីឡូម៉ែត្រនេះដែរ មានអ្នក​ជិះកង់​ចុះ​ឈ្មោះ​ចូលរួម ១៨០នាក់ ដែលចំនួននេះ មានការថយចុះ បើធៀប កាលពីឆ្នាំមុន តែមាន​ការ​កើន​ឡើង​គួរ​ឲ្យកត់សម្គាល់ សម្រាប់អ្នកមិនបានចុះឈ្មោះ ហើយចូលរួមជិះកង់ជូនដំណើរ តាមបណ្ដា​រាជ​ធានី-ខេត្ត ក្បួនកង់ឆ្លងកាត់សរុបប្រមាណជាង ៥០០នាក់។ក្នុងនាមសហព័ន្ធ លោកបានចាត់ទុកនេះ គឺជាជោគជ័យថ្មីមួយ សម្រាប់ការរួមគ្នា ដើម្បី​សប្បុរស​ធម៌ ក្នុងឱកាសអបអរសាទរទិវាកុមារអន្ដរជាតិ ១មិថុនាផង និងអបអរសាទរ​ទិវាជិះកង់​ពិភពលោក ៣មិថុនា ផង ។ អ្វីពិសេស គឺការចូលរួមបរិច្ចាគរបស់សប្បុរសជននានា ដើម្បីរួមចំណែកជួយដល់ការងារសង្គម ពិសេសកុមារកម្ពុជា ជាក់ស្ដែងតាមរយៈព្រឹត្តិការណ៍ជិះកង់ពីភ្នំពេញ ទៅខេត្តសៀមរាប ឆ្នាំនេះ សហព័ន្ធកៀគរបានថវិកាចំនួន ៣,៣៣៣ដុល្លារ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ទន្ទឹមជាមួយគ្នាលោក នូ ចំរើន ក៏បានថ្លែងអំណរគុណ ដល់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងតាមបណ្ដារាជធានី-ខេត្តទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ជាមួយក្បួនកង់ ធ្វើឲ្យកីឡាករ-កីឡាការិនី ធ្វើដំណើរដល់គោលដៅប្រកបដោយសុវត្ថិភាពទាំងអស់គ្នាផងដែរ៕ អត្ថបទ លី ឈុនឡា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
10/27/2026 07:10 PM
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
10/27/2026 07:10 PM
អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
10/27/2026 07:10 PM
មនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីតំបន់ឆ្នេរភាគខាងកើតឥណ្ឌា មុនការមកដល់របស់ព្យុះស៊ីក្លូន Arnab
10/27/2026 06:10 PM
ការបោះឆ្នោត នៅអ៊ីស្រាអែល៖ ទីផ្សារភ្នាល់ បង្ហាញ​ពីបរាជ័យដ៏​គួរឱ្យភ្ញាក់ផ្អើលរបស់លោក Netanyahu
10/27/2026 06:10 PM
ចិនអះអាងថា គ្មានគ្រោះមហន្តរាយបន្តបន្ទាប់នោះទេពីការរញ្ជួយដីនៅតំបន់ទីបេ
10/27/2026 06:10 PM
ការ​ធូរស្រាល​នៃទំនាក់​ទំនង​ឥណ្ឌា-ចិន ត្រូវ​បាន​សាកល្បងដោយ​របាយ​ការណ៍ អំពីការប្រឈមមុខដាក់គ្នា នៅព្រំដែន
10/27/2026 06:10 PM
មនុស្សជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅភាគខាងជើងអាល្លឺម៉ង់
10/27/2026 05:10 PM
អតីតអ្នកនាំពាក្យ៖ លោក ហ្សេឡិនស្គី បង្កឲ្យមានកំហឹង និងការស្អប់ខ្ពើមចំពោះប្រជាជនអ៊ុយក្រែន នៅទូទាំងពិភពលោក
10/27/2026 05:10 PM
ចិននឹងបញ្ជូនបេសកជនទៅកាន់មជ្ឈិមបូព៌ា ក្នុងពេលឆាប់ៗនេះ ខណៈជម្លោះកំពុងរាលដាល
10/27/2026 05:10 PM