Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

ទីក្រុង Mexico City ពន្លឿនការរៀបចំត្រៀមទទួលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក

2026/06/01 09:45:42 pm        271
អាជ្ញាធរទីក្រុង Mexico City ប្រតេសម៉ិកស៊ិកកំពុងបង្កើនការរៀបចំយ៉ាងសកម្ម ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 ដោយការងាររៀបចំជាច្រើនកំពុងដំណើរការនៅតំបន់កណ្តាលទីក្រុង។នៅទីលាន Zócalo ដែលនឹងក្លាយជាទីតាំង Fan Fest សម្រាប់ទទួលអ្នកគាំទ្ររាប់ពាន់នាក់ក្នុងអំឡុងពេលការប្រកួត ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងសម្រាប់ព្រឹត្តិការណ៍កំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។បន្ថែមពីនេះ ផ្លូវធំៗនៅទូទាំងទីក្រុងត្រូវបានតុបតែងដោយរូបថតកីឡាករបាល់ទាត់ គំនូរជញ្ជាំង និងផ្ទាំងផ្សព្វផ្សាយជាច្រើន ដើម្បីបង្កើតបរិយាកាសអបអរសាទរព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក។ការប្រកួត World Cup ឆ្នាំ២០២៦ នឹងក្លាយជាលើកដំបូងដែលមានការចូលរួមពីក្រុមជម្រើសជាតិចំនួន ៤៨ ក្រុម។ ការប្រកួតបើកឆាកនឹងធ្វើឡើងនៅកីឡដ្ឋាន Estadio Azteca ក្នុងទីក្រុង Mexico City ដែលនឹងក្លាយជាកីឡដ្ឋានដំបូងគេក្នុងប្រវត្តិសាស្ត្រទទួលរៀបចំការប្រកួតបើកឆាក World Cup ចំនួន ៣ លើក។ ចំណែកការប្រកួតផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅ MetLife សហរដ្ឋអាមេរិកនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ទន្ទឹមនឹងនេះ អាជ្ញាធរទីក្រុងក៏កំពុងពន្លឿនការជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានស្ថានីយរថភ្លើងក្រោមដី និងអាកាសយានដ្ឋានអន្តរជាតិ ដើម្បីធានាការទទួលភ្ញៀវ និងអ្នកគាំទ្រពីជុំវិញពិភពលោកប្រកបដោយប្រសិទ្ធភាព។ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០២៦ ត្រូវរៀបចំឡើងនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។ ក្នុងនោះ ទីក្រុង Mexico City នឹងទទួលរៀបចំការប្រកួតសរុបចំនួន ៥ ប្រកួត ដោយការប្រកួតដំបូងគឺជាការជួបគ្នារវាងក្រុមជម្រើសជាតិម៉ិកស៊ិក និង អាហ្វ្រិកខាងត្បូងក្នុងវគ្គចែកពូល នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦៕ អត្ថបទ៖នាង សុភាវុធ 

កម្មវិធីរត់ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» អាចរៀបចំជាបន្ដបន្ទាប់ ក្រោយជោគជ័យ​នៅឆ្នាំដំបូង

2026/06/01 08:53:39 pm        169
កម្មវិធីរត់កម្សាន្ដ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» លើកទី១ ដែលសហការរៀបចំរវាង​ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ជាមួយ​សារមន្ទីរ​សេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានបញ្ចប់ដោយជោគជ័យ និងអាចរៀបចំជាបន្ដបន្ទាប់ទៀត នាឆ្នាំក្រោយ។ព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់យុទ្ធនាការបំផុតស្មារតីផ្នែកអំណាន និងចំណេះដឹងរូបិយវត្ថុខ្មែរ នេះ បានរៀបចំឡើង នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់កោះពេជ្រ និងកោះនរា ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ៤ពាន់នាក់ មកពី ១៨ប្រទេសចូលរួម។ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យសម្រាប់ឆ្នាំដំបូង ទាំងការចូលរួម និងការរៀបចំ ប្រកបដោយសុខសុវត្ថិភាព ។ ជាមួយព្រឹត្តិការណ៍ដ៏មានគុណតម្លៃ ដើម្បីលើកកម្ពស់ការអាននេះ ឯកឧត្តមសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងបន្ដពួតដៃគ្នារៀបចំជាបន្ដបន្ទាប់ ហើយក្នុងនាមអាជ្ញាធរកីឡា នឹងបន្ដការគាំទ្រពេញទំហឹង នាឆ្នាំក្រោយៗទៀត។ទន្ទឹមជាមួយគ្នា លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ក៏បានបង្ហាញនូវមោទនភាព ជាមួយភាពជោគជ័យនេះផងដែរ ដ្បិតលោកយល់ថា កម្មវិធីនេះ ពិតជាមានសារៈសំខាន់ មិនត្រឹមលើកកម្ពស់សុខភាពប្រជាពលរដ្ឋប៉ុណ្ណោះទេ តែថែមទាំងបានរួមចំណែកជំរុញការអាន ក៏ដូចជាផ្ដល់ឱកាសដល់សិស្សានុសិស្ស ១ម៉ឺននាក់ មានលទ្ធផលបានចូលទៅទស្សនានៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ដែលជាផ្នែកមួយនៃការអប់រំបន្ថែមលើការសិក្សាក្នុងថ្នាក់រៀនទៀតផង។ដោយឡែកចំពោះលទ្ធផលនៃកម្មវិធីរត់កម្សាន្ដនេះដែរ សម្រាប់វិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រផ្នែកបុរស លេខ១ បានទៅកីឡាករ Lai Terence ប្រើថិរវេលា ៣១នាទី និង ២៤.៧វិនាទី និង ផ្នែកនារី លេខ១ បានទៅកីឡាការិនី កាន់ ស្រីរ័ត្ន ប្រើថិរវេលា ៣៩នាទី និង ១០.៦៧វិនាទី។ ចំណែកវិញ្ញាសារត់ ៥គីឡូម៉ែត្រផ្នែកបុរស លេខ១ បានទៅកីឡាករ អ៊ុក រ៉ូហ៊ីត ប្រើថិរវេលា ១៤នាទី និង ៩.១៧វិនាទី និងផ្នែកនារី លេខ១ បានទៅកីឡាការិនី រ៉ាន់ រំដួល ប្រើថិរវេលា ១៧នាទី និង ៤៣.៥៥វិនាទី។ ក្រៅពីនេះ គណៈកម្មការក៏មានរៀបចំរង្វាន់ជ័យលាភី សម្រាប់អ្នករត់ ២.៥គីឡូម៉ែត្រ និងជ័យលាភីតាមប្រភេទអាយុ នៃវិញ្ញានីមួយៗ ជាការលើកទឹកចិត្តបន្ថែមផងដែរ៕ អត្ថបទ លី ឈុនឡា 

Arsenal និងអ្នកគាំទ្រអបអរជើងឯក Premier League លើកដំបូងក្នុងរយៈពេល ២២ ឆ្នាំទោះទើបខកចិត្តនៅ UCL

2026/06/01 08:40:59 pm        292
ក្រុមកាំភ្លើងធំ Arsenal បាននាំគ្នាចេញមកអបអរសាទរយ៉ាងកក្រើកនៅតាមដងផ្លូវក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្លិបបានឈ្នះជើងឯក Premier League ជាលើកដំបូងក្នុងរយៈពេល ២២ ឆ្នាំ។ការអបអរសាទរនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី Arsenal បានខកបំណងលើកពាន UEFA Champions League Final ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប ក្រោយចាញ់ Paris Saint-Germain ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីក្នុងវគ្គផ្តាច់ព្រ័ត្រ។នេះជាលើកទីពីរហើយដែល Arsenal បរាជ័យនៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតក្លិបកំពូលប្រចាំទ្វីបអឺរ៉ុប។ ទោះជាយ៉ាងណា Arsenal នៅតែអាចទទួលបានការលួងលោមពីការឈ្នះជើងឯក Premier League ដែលជាពានលីគកំពូលអង់គ្លេសលើកដំបូងរបស់ពួកគេ ចាប់តាំងពីរដូវកាលប្រវត្តិសាស្ត្រ ២០០៣-២០០៤ ដែលត្រូវបានគេស្គាល់ថា The Invincibles ជាក្រុមែលមិនស្គាល់ពាក្យថាចាញ់ពេញមួយរដូវកាល។ក្នុងពិធីអបអរសាទរ អ្នកគាំទ្ររាប់ពាន់នាក់បានឈរតម្រៀបជួរតាមដងផ្លូវ ដើម្បីស្វាគមន៍ក្បួនដង្ហែររបស់ក្រុម។ ពួកគេបានបំភ្លឺភ្លើងពណ៌ក្រហមជាច្រើន បង្កើតជាពពកផ្សែងពណ៌ក្រហមគ្របដណ្តប់លើបរិយាកាស ខណៈរថយន្តក្រុងបើកដំបូលរបស់ក្រុមបានដង្ហែពាន Premier League ជុំវិញទីក្រុង ដើម្បីចែករំលែកភាពរីករាយជាមួយអ្នកគាំទ្រ។ជ័យជម្នះនេះត្រូវបានចាត់ទុកថាជាសមិទ្ធផលដ៏ធំមួយសម្រាប់ Arsenal និងអ្នកគាំទ្ររបស់ខ្លួន បន្ទាប់ពីការរង់ចាំអស់រយៈពេលជាងពីរទសវត្សរ៍៕ អត្ថបទ៖នាង សុភាវុធ

Jonas Vingegaard គ្រងជើងឯកប្រណាំងកង់ Grand Tour លើកទីបួនក្រោយឈ្នះ Giro d’Italia

2026/06/01 06:39:04 pm        183
កីឡាករប្រណាំងកង់ដាណឺម៉ាក Jonas Vingegaard បានក្លាយជាម្ចាស់ជើងឯកព្រឹត្តិការណ៍ប្រណាំងកង់នៅអ៊ីតាលី Giro d'Italia ឆ្នាំ២០២៦ កាលពីថ្ងៃអាទិត្យ ដែលជាពាន Grand Tour លើកទី៤ ក្នុងអាជីពរបស់ខ្លួន។កីឡាកររបស់ក្រុម Team Visma | Lease a Bike រូបនេះ បានចូលរួមប្រកួត Giro d'Italia ជាលើកដំបូង ប៉ុន្តែអាចបង្ហាញទម្រង់លេងដ៏លេចធ្លោ និងគ្រប់គ្រងការប្រកួតបានយ៉ាងល្អ។ នេះជាពាន Grand Tour លើកទីបួនបន្ទាប់ពីធ្លាប់ឈ្នះជើងឯក Tour de France ចំនួនពីរលើក និង Vuelta a España កាលពីឆ្នាំមុន។Vingegaard បានដាក់ជំហររឹងមាំក្នុងការគ្រប់គ្រងតារាងរួមតាំងពីថ្ងៃសៅរ៍ ក្នុងដំណាក់កាលទី២០ បន្ទាប់ពីរូបគេមានការប្រកួតដ៏អស្ចារ្យរបស់ខ្លួនដែលបញ្ចប់ដំណាក់កាលទី ២០ នោះនាំមុខដាច់គូប្រកួតក្នុងតារាងរួម ស្ទើតែអាចនិយាយថាជាជើងឯកទៅហើយ។ចំណែកដំណាក់កាលចុងក្រោយនៅទីក្រុង Rome កាលពីថ្ងៃអាទិត្យ កីឡាករអ៊ីតាលី Jonathan Milan មកពីក្រុម Lidl–Trek បានបង្ហាញការប្រណាំងដ៏អស្ចារ្យ ដោយបើកការវាយលុកក្នុងគីឡូម៉ែត្រចុងក្រោយ និងឈ្នះដំណាក់កាលចុងក្រោយនេះ។ជាមួយនឹងការឈ្នះ Giro d'Italia ឆ្នាំ២០២៦ នេះ Vingegaard បានបន្ថែមកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងចំណោមកំពូលកីឡាករប្រណាំងកង់លើពិភពលោក និងបន្តបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យប្រណាំងកង់អាជីព៕ អត្ថបទ៖នាង សុភាវុធ 

ភ្នំពេញក្រោនរក្សាកំណត់ត្រាល្អការប្រកួតលីគបាល់ទាត់នារី គ្រាសៀមរាប និងបឹងកេតឈ្នះរៀងៗខ្លួន

2026/06/01 05:59:28 pm        227
(កម្ពុជា)៖ ក្លឹបបាល់ទាត់នារីភ្នំពេញក្រោន បង្កើតកំណត់ត្រាឈ្នះ៦ប្រកួតជាប់គ្នា ការប្រកួតកីឡាបាល់ទាត់លីគនារីកម្ពុជា ក្រោយវាយបកតាមពីក្រោយឈ្នះណាហ្កាវើលដ៍ ៣ទល់នឹង១ ក្រៅដីកាលពីចុងសប្ដាហ៍កន្លងទៅនេះ។ ជំនួបនេះលេងបានតែ៦នាទីម្ចាស់ផ្ទះណាហ្កាវើលដ៍ផ្ដើមនាំមុខមុនដោយកីឡាការិនី យ៉ែម ជីវ៉ា ។ ប៉ុន្តែនៅនាទីទី៣០ កីឡាការិនី វឿន សុថាន ជួយឱ្យភ្នំពេញក្រោនតាមស្មើវិញ។វគ្គទី២នាទីទី៥១ កីឡាការិនី ទី សំណាង ជួយឱ្យភ្នំពេញក្រោននាំមុខវិញម្ដង មុនពេលដែលកីឡាការិនី វិបុល សិរីសេដ្ឋា បន្ថែមគ្រាប់ទី៣នៅចុងម៉ោង។ តាមរយៈលទ្ធផលនេះ ភ្នំពេញក្រោនបន្តឈរកំពូលតារាង ៦ប្រកួតមាន១៨ពិន្ទុពេញ។ក្លឹបបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង បន្តបរាជ័យជាលើកទី៣ជាប់គ្នា បន្ទាប់ពីវិសាខាវាយបកយកឈ្នះ ៧ទល់នឹង៣។បីគ្រាប់របស់ព្រះខ័នរាជស្វាយរៀង ធ្វើបានសម្រេចដោយកីឡាការិនី Rai Preeti ពីរគ្រាប់តែឯង និងកីឡាការិនី Esther។ ចំណែក៧គ្រាប់របស់វិសាខាធ្វើបានសម្រេចដោយកីឡាការិនី ស៊ឹម ម៉ៃសំ បួនគ្រាប់តែឯង និងបីគ្រាប់ទៀតដោយកីឡាការិនី ឌី សុធា ទន់ គឹមហុង និងកីឡាការិនីសោភាន់ រីណា។ លទ្ធផលនេះធ្វើឱ្យវិសាខាបន្តឈរនៅលេខ២ក្នុងតារាងជើងឯក។ចំណែកក្លឹបបាល់ទាត់ខេត្តសៀមរាប បានយកឈ្នះ XO United ២ទល់នឹង០ ដោយគ្រាប់បាល់របស់កីឡាការិនី Dike ពីរគ្រាប់តែឯង គ្រាក្លឹបបឹងកេតបានយកឈ្នះកំពង់ឆ្នាំង ១៣ទល់នឹង០។ ជ័យជំនះនេះ ធ្វើឱ្យ សៀមរាបឡើងមកឈរនៅលេខ៣ បឹងកេតលេខ៤ និងព្រះខ័នរាជធ្លាក់មកឈរនៅលេខ៥ ណាហ្កាវើលដ៍៦ XO United លេខ៧ និងកំពង់ឆ្នាំងលេខ៨។លីគបាល់ទាត់នារី នឹងសម្រាករហូតដល់ថ្ងៃទី១៣ ខែមិថុនា ទើបត្រឡប់មកវិញ ដោយសារក្រុមបាល់ទាត់នារីកម្ពុជា ត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយសិង្ហបុរី ថ្ងៃទី៦ ខែមិថុនា និងប្រកួតជាមួយឥណ្ឌូណេស៊ីថ្ងៃទី៩ ខែមិថុនា នៅប្រទេសឥណ្ឌូណេស៊ី៕

កីឡាករជម្រើសជាតិកម្ពុជា៖ បាល់ទាត់ ត្រូវការគាំទ្រទៅវិញទៅមក មិនថាអាជីព ឬមហាជនឡើយ

2026/05/29 10:51:48 pm        457
វិស័យកីឡាបាល់ទាត់ មិនអាចរីកចម្រើនបានឡើយ បើគ្មានការគាំទ្រ ហើយផ្សារភ្ជាប់យ៉ាងជិតស្និតរវាង ក្រុមកីឡាករកម្រិតអាជីព និងមហាជន ដ្បិតការគាំទ្រទៅវិញទៅមក គឺជាសសរស្ដម្ភដ៏រឹងមាំ ដើម្បីរុញច្រានការអភិវឌ្ឍវិស័យកីឡាដ៏ពេញនិយមលើពិភពលោកមួយនេះ។នេះបើតាមការលើកឡើងរបស់កីឡករ ស៊ិន កក្កដា ព្រមទាំងកីឡាករ មិន រតនៈ និង ឡេង ណូរ៉ា សមាជិកក្រុមជម្រើសជាតិកម្ពុជា ដែលទើបត្រូវបានកោះហៅ កាលពីថ្មីៗ បន្ទាប់ពីពួកគេបានចូលរួមជាកិត្តិយស ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ហ្វូតសាល អបអរសាទរការបើកទីលានបាល់ទាត់បុរីពិភពថ្មី ខុនដូ សែនសុខ ឆ្នាំ២០២៦ កាលពីរាត្រីថ្ងៃពុធកន្លងទៅ។ស៊ិន កក្កដា បានសម្ដែងការសប្បាយចិត្ត ដែលឃើញប្រជាពលរដ្ឋ និងយុវជនជាច្រើន បានគាំទ្រ និងលេងកីឡា ហើយបាល់ទាត់ មិនថាអ្នកលេងទីលានធំ ឬទីលានតូច កម្រិតអាជីព ឬមហាជនទេ សុទ្ធតែត្រូវការការគាំទ្រ និងមានទំនាក់ទំនងគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់សាមគ្គីភាព និងបំផុសឲ្យប្រជាពលរដ្ឋបានចូលរួមលេងកីឡា ក៏ដូចជាចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។ដោយឡែកកីឡាករ មិន រតនៈ និង ឡេង ណូរ៉េ បានលើកឡលើងស្រដៀងគ្នា ដោយសេចក្ដីមោទនភាព បន្ទាប់ពីបានចូលរួមជាមួយការប្រកួតបាល់ទាត់លើទីលានខ្នាតតូច ហើយមានការចូលរួមប្រកួត និងទស្សនិកជនច្រើន ដោយពួកគេបានចាត់ទុកនេះ គឺជាចំណុចចាប់ផ្ដើមមួយ ដើម្បីបណ្ដុះផ្នត់គំនិត និងអាជីពបាល់ទាត់ដល់យុវជនជំនាន់ក្រោយ ក៏ដូចជាបំផុសឲ្យប្រជាពលរដ្ឋស្រលាញ់សុខភាព និងចូលរួមលេងកីឡាផងដែរ។សូមរំឮកថា ការប្រកួតបាល់ទាត់ពានរង្វាន់ហ្វូតសាល អបអរសាទរការបើកទីលានបាល់ទាត់បុរីពិភពថ្មី ខុនដូ សែនសុខ ឆ្នាំ២០២៦ ដែលស្ថិតនៅតំបន់ឃ្មួញ កាលពីថ្ងៃពុធកន្លងទៅ បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ ដែលក្រៅពីមានបេក្ខភាព ១២ក្រុមចូលរួមប្រកួតប្រជែង ក៏មានទស្សនិកជនជាច្រើន ចូលរួមគាំទ្រ ពិសេសវត្តមានកីឡាករជម្រើសជាតិកម្ពុជា ដែលគេរំពឹងថា នឹងបំផុសឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍បានស្គាល់ពីទីលាន និងចូលរួមលេងកីឡាកាន់តែច្រើន ដើម្បីលើកកម្ពស់សុខភាព មិត្តភាព និងសាមគ្គីភាព៕ អត្ថបទ លី ឈុនឡា

អាហ្សង់ទីនប្រកាសបញ្ជីឈ្មោះផ្លូវការ Lionel Messi នឹងបង្ហាញខ្លួននៅ World Cup លើកទី ៦

2026/05/29 10:24:31 pm        502
ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានប្រកាសបញ្ជីកីឡាករ ២៦ នាក់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដោយខ្សែប្រយុទ្ធ Lionel Messi នឹងដឹកនាំក្រុមការពារតំណែងជើងឯកនៅការប្រកួតដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។Messi វ័យ ៣៨ ឆ្នាំ ដែលកំពុងលេងឲ្យក្លិប Inter Miami នឹងចូលរួមការប្រកួត World Cup ជាលើកទី៦ ក្នុងអាជីពរបស់ខ្លួន ដែលជាកំណត់ត្រាថ្មីសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។ក្នុងបញ្ជីកីឡាករនេះ ក៏មានកីឡាករសំខាន់ៗជាច្រើនដែលធ្លាប់ជួយអាហ្សង់ទីនឈ្នះជើងឯកពិភពលោកនៅកាតារឆ្នាំ ២០២២ ផងដែររួមមាន អ្នកចាំទី Emiliano Martinez ខ្សែការពារ Nicolas Otamendi ខ្សែបម្រើ Rodrigo De Paul, Alexis Mac Allister, Enzo Fernandez ខ្សែប្រយុទ្ធ Julian Alvarez និង Lautaro Martinez។ សរុបទាំងអស់ មានកីឡាករ ១៧ នាក់ ត្រូវបានរក្សាទុកពីក្រុមជើងឯកឆ្នាំ ២០២២។គ្រូបង្វឹក Lionel Scaloni បានបន្តជឿទុកចិត្តលើស្នូលក្រុមចាស់ដែលធ្លាប់នាំអាហ្សង់ទីនឈ្នះពាន World Cup លើកទី៣ ក្នុងប្រវត្តិសាស្ត្រ។ ទោះជាយ៉ាងណា ខ្សែបម្រើស្លាបជើងចាស់ Angel Di Maria មិនត្រូវបានកោះហៅឡើយ បន្ទាប់ពីប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្រោយព្រឹត្តិការណ៍ Copa America ២០២៤។ខ្សែបម្រើ Giovani Lo Celso ដែលខកខានការប្រកួត World Cup ឆ្នាំ ២០២២ ដោយសាររបួស បានវិលត្រឡប់មកវិញ បន្ទាប់ពីធ្លាប់ជាសមាជិកក្រុមនៅ World Cup ២០១៨ នៅប្រទេសរុស្ស៊ី ប៉ុន្តែមិនបានចូលលេងឡើយ។ក្រៅពីនេះ អាហ្សង់ទីនក៏បានបញ្ចូលកីឡាករវ័យក្មេងជាច្រើន ដែលត្រូវបានគេចាត់ទុកថាជាកម្លាំងស្នូលសម្រាប់អនាគត រួមមាន Valentin Barco, Nicolas Paz និង Giuliano Simeone ខណៈខ្សែប្រយុទ្ធ Jose Manuel Lopez និង Thiago Almada ក៏ត្រៀមបង្ហាញខ្លួនលើកដំបូងនៅ World Cup ផងដែរ។សម្រាប់ការប្រកួតវគ្គចែកពូល អាហ្សង់ទីនស្ថិតក្នុងពូល J ហើយនឹងបើកយុទ្ធនាការរបស់ខ្លួនជួបអាល់ហ្សេរី នៅថ្ងៃទី១៦ ខែមិថុនា មុនបន្តជួបហ្សកដានី និងអូទ្រីស៕ អត្ថបទ៖នាង សុភាវុធ 

ពានបាល់ទាត់នារី Svay Rieng Cup នឹងបើកការប្រកួតរដូវកាលទី២ ចុងសប្ដាហ៍នេះ

2026/05/29 06:30:32 pm        168
ការប្រកួតបាល់ទាត់ ស្វាយរៀងខាប់ (Svay Rieng Cup) ផ្នែកនារី លើកទី២ ឆ្នាំ២០២៦ នឹងចាប់ផ្ដើមការប្រកួតរដូវកាលថ្មីរបស់ខ្លួន នៅថ្ងៃទី៣១ ខែឧសភាចុងសប្ដាហ៍នេះ ដោយមានបេក្ខភាព ៧ក្រុមចូលរួម។មុនឈានដល់ការប្រកួតផ្លូវការ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ខេត្តស្វាយរៀង ក៏បានធ្វើការប្រជុំបច្ចេកទេស និងចាប់ឆ្នោតកម្មវិធីប្រកួត ជាមួយបណ្ដាភាគីពាក់ព័ន្ធ ដើម្បីធានាការប្រកួតបានប្រព្រឹត្តទៅ ដោយរលូន និងជោគជ័យផងដែរ។យោងតាមគណៈកម្មការរៀបចំ សម្រាប់បេក្ខភាព ដែលចូលរួមការប្រកួតពានរង្វាន់ Svay Rieng Cup រដូវកាលទី២ នេះ រួមមានក្រុម សសយក ស្រុករមាសហែក, ក្រុម CRS SPORT, ក្រុម សសយក ស្រុកកំពង់រោទិ៍, ក្រុម សសយក ស្រុកស្វាយទាប, ក្រុម U16 ព្រះខ័នរាជស្វាយរៀង, ក្រុម ធូប្រាឌឺ បាវិត និងក្រុមបាល់ទាត់នារីវិទ្យាល័យព្រះពន្លា។សម្រាប់ការប្រកួតនឹងធ្វើឡើងនៅទីលានវិទ្យាល័យហ៊ុន សែន ស្វាយរំពារ ។ ចំពោះរូបមន្ដប្រកួត គឺប្រកួតលក្ខណៈលីគ ១ជុំ ពោលគឺក្រោយប្រកួតសន្សំពិន្ទុរួច ក្រុមមានពិន្ទុខ្ពស់ជាងគេ ៤ក្រុម នឹងត្រូវឡើងវគ្គបន្ដ ក្នុងនោះក្រុមឈរលេខ៣ និងលេខ៤ ត្រូវជួបគ្នា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកក្រុមឈ្នះ ឡើងទៅជួបក្រុមឈរលេខ២ ហើយក្រុមឈ្នះ នឹងទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ជួបក្រុមកំពូលតារាង ដើម្បីប្រកួតដណ្ដើមជើងឯកតែម្ដង៕ អត្ថបទ លី ឈុនឡា

រដ្ឋ New York និង New Jersey បើកការស៊ើបអង្កេតការលក់សំបុត្រ World Cup របស់ FIFA

2026/05/29 05:58:37 pm        312
អគ្គមេធាវីរដ្ឋ New York និង New Jersey សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃពុធថា ពួក​គេ​បាន​ចេញដីកាកោះហៅទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ដើម្បីស៊ើបអង្កេត​លើ​ការ​អនុវត្តន៍​លក់​សំបុត្រស​ម្រាប់ការប្រកួតបាល់ទាត់ពិភពលោក World Cup 2026។នៅក្នុងសេចក្តីប្រកាសព័ត៌មាន អគ្គមេធាវីរដ្ឋញូវយ៉ក លោកស្រី Letitia James និងអគ្គមេធាវី​រដ្ឋញូវ​ជឺស៊ី លោកស្រី Jennifer Davenport បានបញ្ជាក់ថា ការស៊ើបអង្កេត​នេះ​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​ចំនួន ៨ ប្រកួតដែលនឹងធ្វើឡើងនៅរដ្ឋ New Jersey រួមទាំងការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ផងដែរ។អាជ្ញាធរទាំងពីរបានឲ្យដឹងថា មានអ្នកគាំទ្របាល់ទាត់មួយចំនួនបានរាយការណ៍ថា ពួកគេមិន​ទទួល​បាន​កៅអី​ស្ថិតក្នុងប្រភេទដែលពួកគេបានទិញឡើយ។ អ្នកដែលបានបង់ប្រាក់សម្រាប់សំបុត្រប្រភេទ Category 1 ដែលជាកៅអីនៅជិតទីលានបំផុត ត្រូវ​បាន​គេចា​ត់​ឲ្យអង្គុយ​នៅតំបន់ Category 2 ដែលនៅឆ្ងាយជាង។លោកស្រី Jodi Balsam សាស្ត្រាចារ្យច្បាប់នៅសាលាច្បាប់ Brooklyn Law School បានលើកឡើងថា ប្រសិនបើអ្នកគាំទ្របានទិញសំបុត្រដោយផ្អែកលើការផ្សព្វផ្សាយរបស់ FIFA អំពីទីតាំងអង្គុយ ប៉ុន្តែក្រោយមកត្រូវបានផ្លាស់ប្តូរទៅកន្លែងដែលមានគុណភាពទាបជាង នោះអាចចាត់ទុកថាជាការបំភាន់អ្នកប្រើប្រាស់ និងអាចរំលោភច្បាប់ការពារអតិថិជនរបស់រដ្ឋ New York និង New Jersey។លើសពីនេះ អគ្គមេធាវីទាំងពីរក៏បានប្រកាសថា ពួកគេនឹងស៊ើបអង្កេតលើតម្លៃសំបុត្រផងដែរ ដោយអះអាងថា តម្លៃសំបុត្រឆ្នាំនេះ ខ្ពស់ជាងការប្រកួត World Cup មុនៗទាំងអស់។ជាការឆ្លើយតប FIFA បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះ។គួរបញ្ជាក់ថា FIFA កំពុងប្រើប្រាស់ប្រព័ន្ធ “Dynamic Pricing” ជាលើកដំបូងសម្រាប់ World Cup ឆ្នាំ 2026 ដែលអនុញ្ញាតឲ្យតម្លៃសំបុត្រប្រែប្រួលទៅតាមតម្រូវការទីផ្សារ ចំនួនសំបុត្រនៅសល់ និងភាពពេញនិយមនៃការប្រកួត។លោកស្រី Balsam បានបញ្ជាក់ថា ការកំណត់តម្លៃបែបនេះមិនខុសច្បាប់ឡើយ ប៉ុន្តែ FIFA ត្រូវមានភាពច្បាស់លាស់ និងតម្លាភាពចំពោះអ្នកទិញ។ លោកស្រីបានបន្ថែមថា “វាអាចត្រូវបានចាត់ទុកថាជាការបោកបញ្ឆោត ប្រសិនបើអតិថិជនត្រូវបានធ្វើឲ្យជឿថាពួកគេទិញសំបុត្រក្នុងតម្លៃ និងប្រភេទជាក់លាក់មួយ ប៉ុន្តែក្រោយមកតម្លៃ ឬប្រភេទកៅអីត្រូវបានផ្លាស់ប្តូរ។”បន្ទាប់ពីមានការរិះគន់ខ្លាំងពីសាធារណជនអំពីតម្លៃសំបុត្រខ្ពស់ FIFA ក៏បានដាក់លក់សំបុត្រមួយចំនួនក្នុងតម្លៃ ៦០ ដុល្លារ ដែលស្ថិតនៅតំបន់ខ្ពស់ជ្រុងលើនៃកីឡដ្ឋាន។ការប្រកួតបាល់ទាត់ពិភពលោក World Cup 2026 នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅទឹកដីសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា៕ អត្ថបទ៖នាង សុភាវុធ 

Man City នាំមុខ Man United ក្នុងការប្រមាញ់ Elliot Anderson ពី Nottingham Forest

2026/05/27 10:40:06 pm        238
Manchester City ត្រូវបានគេដឹងថាកំពុងនាំមុខក្នុងការនាំយក Elliot Anderson ខណៈ​ខ្សែ​បម្រើ​របស់ ​Nottingham Forest រូបនេះ ត្រូវបានគេរាយការណ៍ថា មានទំនោរ​ចង់​ផ្លាស់​ទៅ​កាន់​កីឡដ្ឋាន ​Etihad ជាងការចូលរួមជាមួយគូប្រជែង Manchester United។មាន​ការរំពឹងកាន់តែខ្លាំងឡើងថា Anderson នឹងចាកចេញពី City Ground នៅរដូវក្តៅនេះ ខណៈ​ United មិនមានបំណងចំណាយលើសតម្លៃ។ទោះ​ជា​យ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានកិច្ចព្រមព្រៀងណាមួយរវាង Forest និង Manchester City នៅឡើយទេ ដោយសារភាគីទាំងពីរនៅមានគម្លាតខ្លាំងលើតម្លៃផ្ទេររបស់កីឡាករវ័យ ២៣ ឆ្នាំរូបនេះ។ ប្រភពខ្លះបានលើកឡើងថា តម្លៃផ្ទេរអាចក្លាយជាកំណត់ត្រាថ្មីសម្រាប់កីឡាករអង់គ្លេសម្នាក់ ដោយអាចលើសពី ១០៥ លានផោន ដែល Arsenal បានចំណាយទិញ Declan Rice ពី West Ham United កាលពីឆ្នាំ ២០២៣។នៅក្នុងក្លិប Nottingham Forest មានការយល់ឃើញថា ប្រសិនបើមានការលក់កីឡាករធំម្នាក់នៅរដូវក្តៅនេះ នោះ Anderson គឺជាបេក្ខភាពសំខាន់បំផុត។ ជាពិសេស ប្រសិនបើគេបង្ហាញទម្រង់លេងល្អជាមួយក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ World Cup ខាងមុខ វានឹងធ្វើឱ្យក្លិបមានអំណាចចរចាកាន់តែខ្លាំង។Anderson ដែលបានជួយអង់គ្លេសឈ្នះជើងឯកអឺរ៉ុបអាយុក្រោម ២១ ឆ្នាំកាលពីឆ្នាំ ២០២៥ នោះបានផ្ទេរពី Newcastle United មកកាន់ Forest ក្នុងឆ្នាំ ២០២៤ ក្នុងតម្លៃ ៣៥ លានផោន។ រហូតមកដល់ពេលនេះ គេបានបង្ហាញខ្លួន ៩២ ប្រកួត និងស៊ុតបញ្ចូលទីបាន ៦ គ្រាប់៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
10/27/2026 08:10 PM
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
10/27/2026 08:10 PM
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
10/27/2026 07:10 PM
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
10/27/2026 07:10 PM
អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
10/27/2026 07:10 PM
មនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីតំបន់ឆ្នេរភាគខាងកើតឥណ្ឌា មុនការមកដល់របស់ព្យុះស៊ីក្លូន Arnab
10/27/2026 06:10 PM
ការបោះឆ្នោត នៅអ៊ីស្រាអែល៖ ទីផ្សារភ្នាល់ បង្ហាញ​ពីបរាជ័យដ៏​គួរឱ្យភ្ញាក់ផ្អើលរបស់លោក Netanyahu
10/27/2026 06:10 PM
ចិនអះអាងថា គ្មានគ្រោះមហន្តរាយបន្តបន្ទាប់នោះទេពីការរញ្ជួយដីនៅតំបន់ទីបេ
10/27/2026 06:10 PM
ការ​ធូរស្រាល​នៃទំនាក់​ទំនង​ឥណ្ឌា-ចិន ត្រូវ​បាន​សាកល្បងដោយ​របាយ​ការណ៍ អំពីការប្រឈមមុខដាក់គ្នា នៅព្រំដែន
10/27/2026 06:10 PM
មនុស្សជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅភាគខាងជើងអាល្លឺម៉ង់
10/27/2026 05:10 PM