Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

សំបុត្រទស្សនាវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup មានលក់លើ Online​ ខណៈការ​ប្រកួត​នឹង​ធ្វើនៅ​ស្ដាតមរតកតេជោ

2026/05/12 06:58:10 pm        291
គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៩ ឆ្នាំ២០២៥/២៦ ថ្នាក់ជាតិ បានប្រកាសលក់សំបុត្រចូលទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើឡើងនាថ្ងៃទី២៤ ខែឧសភាខាងមុខហើយ ដោយការប្រកួតនឹងរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ប្រភពដដែលបញ្ជាក់ថា សំបុត្រចូលទស្សនាវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ នៅកម្ពុជា នេះ មានលក់លើអនឡាញ(Online) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៧ ខែឧសភាខាងមុខ ក្នុងតម្លៃ ៨ពាន់រៀលដូចគ្នា សម្រាប់ប្រភេទសំបុត្រតំបន់អង្គុយ A និង B។ការជូនដំណឹងពីការលក់សំបុត្រនេះ ស្របពេលបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ទើបរកឃើញ ១ក្រុមប៉ុណ្ណោះ គឺក្រុមវិសាខា បន្ទាប់ពីយកឈ្នះក្រុម ISI ដង្កោសែនជ័យ ទាំង ២ជើងក្នុងលទ្ធផល ៧-១ ។ រីឯបេក្ខភាព ១ក្រុមទៀត គឺរង់ចាំការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី២ រវាងក្រុមព្រះខ័នរាជស្វាយរៀង និងបឹងកេត នាថ្ងៃទី២០ ខែឧសភាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយជំនួបជើងទី១ រវាងក្រុមទាំងពីរ បានត្រឹមស្មើគ្នា ១-១ កាលពីថ្មីៗ។គួរដឹងថា នេះជាលើកទី២ ហើយ ដែលវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីរដូវកាលមុន ក្រុមព្រះខ័នរាជស្វាយរៀង បានជួបភ្នំពេញក្រោន នៅទីនេះ ហើយជាលទ្ធផលភ្នំពេញក្រោន បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះ ២-១។ ប៉ុន្ដែរដូវកាលនេះ ភ្នំពេញក្រោន បានធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុម ISI ដង្កោសែនជ័យ ៤-២៕ អត្ថបទ លី ឈុនឡា 

ព្រះខ័នរាជស្វាយរៀងកំពុងហ្វឹកហាត់យ៉ាងសកម្មមុនការប្រកួតចូលមកដល់

2026/05/12 06:50:29 pm        242
(កូវ៉ែត)៖ គ្រាការប្រកួតចូលមកដល់នៅថ្ងៃស្អែកនេះ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុង​ធ្វើ​ការ​ហ្វឹកហាត់យ៉ាងខ្លាំងនៅទឹកដីរដ្ឋកូវ៉ែត ត្រៀមជួបជើងឯកកូវ៉ែត Al Kuwait SC វគ្គផ្ដាច់​ព្រ័ត្រ​ការ​ប្រកួត​កីឡាបាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣ទ្វីបអាស៊ី (AFC Challenge League)។ព្រះខ័នរាជស្វាយរៀង អាចមានប្រៀបលើគូប្រកួត​ផ្អែក​លើ​បទ​ពិសោធន៍​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ព្រឹត្តិការណ៍​នេះជា​លើកទី២ ជាប់គ្នា ឯAl Kuwait SC បង្ហាញខ្លួនចុងក្រោយក្នុងពានទ្វីបអាស៊ី និង​ឈ្នះជើ​ងឯកកម្រិតទ្វីបនេះ នៅរដូវកាល២០១៣-២០១៤។ក្នុងព្រឹត្តិការណ៍នេះព្រះខ័នរាជស្វាយរៀង ក៏ដូចជា Al Kuwait ត្រូវបានកត់សម្គាល់​ថា​ជាក្រុម​ដែល​ទាត់​បញ្ចូលទីគូប្រកួតច្រើនគ្រាប់តាំងពីវគ្គចែកពូលរហូតដល់មុនជួបគ្នាវគ្គផ្ដាច់ព្រ័ត្រ ក្នុង​នោះ​ព្រះរាជស្វាយរៀងរកបាន១៨គ្រាប់ រីឯ Al Kuwait SC រកបាន១៣គ្រាប់ តែលេងតិច​ជា​ង​ពីរ​ប្រកួត​។ទាក់ទងនឹងកីឡាករវិញ ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Pepra Kwame កំពុងតែ​នាំ​មុខ​គេក្នុ​ង​តារាង​អ្នកទាត់បញ្ចូលទី ធ្វើបានរហូតដល់៨គ្រាប់ ហើយនឹងក្លាយជាម្ចាស់ផ្ទះស្បែកជើងមាស។ តែ​យ៉ាងណា Kuwait SC នឹងមិនឱ្យ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ហ្កាណា​រូប​នេះប​ន្ថែម​គ្រាប់​បាល់​ទៀត​នោះ​ទេ​។ក្រុមទាំងពីរជួបគ្នានៅរាត្រីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង​១១​និង​៤៥​នាទី​ម៉ោង​នៅ​ព្រះរា​ជា​ណាចក្រកម្ពុជា នៅពហុកីឡដ្ឋានជាតិរដ្ឋកូវ៉ែត ដែលអាចផ្ទុកអ្នកគាំទ្របាន៦០ ០០០​នាក់ ​ហើយត្រូវគេរំពឹងថាស្អែកនេះនឹងមានអ្នកគាំទ្រម្ចាស់ផ្ទះចូលរួមទស្សនាពេញ៕ 

ទីក្រុងលើទឹកអ៊ីតាលីអបអរ​ Venezia វិលត្រលប់មកក្របខណ្ឌកំពូល Serie A វិញ

2026/05/11 10:00:55 pm        288
ក្លិបបាល់ទាត់ Venezia FC បានរៀបចំពិធីអបអរយ៉ាងអធិកអធម កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ប​ន្ទាប់​ពី​ក្រុមបានវិលត្រឡប់ទៅកាន់ក្របខណ្ឌកំពូលអ៊ីតាលី Serie A សាជាថ្មី។តាមរយៈ​វីដេអូថតពីលើអាកាសដែលក្លិបបានបង្ហោះ គេឃើញកីឡាករ និងសមាជិក​ក្លិប​បាន​ជិះ​លើ​ទូក ​Gondola ពណ៌ក្រហមដ៏ធំមួយ ដង្ហែតាមប្រឡាយទឹកដ៏ល្បីនៃទីក្រុង Venice ខណៈអ្នក​គាំទ្រ​ជា​ច្រើន​បានជិះទូកតូចៗជុំវិញ ដោយគ្រវីទង់ និងច្រៀងអបអរសាទរយ៉ាងរំភើបរីករាយ។ការ​អបអរនេះបានធ្វើឡើងតាមបណ្ដោយ Grand Canal មុន​បញ្ចប់​ដោយ​ពិធី​ជប់​លៀង​ដ៏​ធំ​មួយ​នៅ ​St Mark's Square ដែលជាតំបន់ទេសចរណ៍ដ៏ល្បីរបស់ទីក្រុងវេនីស។Venezia FC បានវិលត្រឡប់មកកាន់ Serie A វិញភ្លាមៗ បន្ទាប់ពីធ្លាក់ចេញកាលពីរដូវកាលមុន ហើយ​ក្រុម​ក៏បានឈ្នះជើងឯក Serie B ផងដែរ ក្នុងដំណើរត្រឡប់​មក​វិញ​ដ៏​គួរ​​ឱ្យ​ចាប់​អារម្មណ៍​នេះ​។ជោគជ័យរបស់ Venezia បានធ្វើឱ្យអ្នកគាំទ្រមានក្ដីសង្ឃឹមថា ក្រុមនឹងអាច​បន្ត​បង្ហាញ​សមត្ថភាព​ល្អ​នៅ​លីគកំពូលនៃបាល់ទាត់អ៊ីតាលីរដូវកាលក្រោយ៕ អត្ថបទ៖ នាង សុភាវុធ

Barcelona ឈ្នះ Real Madrid គ្រងជើងឯក La Liga លើកទី ២៩ តែ Hansi Flick កំពុងជួបទុក្ខធំ

2026/05/11 09:44:48 pm        173
ក្លិបបាល់ទាត់ FC Barcelona បានក្លាយជាជើងឯកលីគកំពូលអេស្ប៉ាញ La Liga រដូវកាលនេះជាផ្លូវការ បន្ទាប់ពីយកឈ្នះ Real Madrid ក្នុងការប្រកួត El Clasico ដោយលទ្ធផល ២-០ កាលពីថ្ងៃអាទិត្យ ខណៈគ្រូបង្វឹក Hansi Flick បានឆ្លងកាត់ពេលវេលាដ៏សោកសៅ បន្ទាប់ពីឪពុករបស់លោកទើបតែទទួលមរណភាពមួយថ្ងៃមុនការប្រកួត។គ្រូបង្វឹកជនជាតិអាល្លឺម៉ង់រូបនេះ នៅតែសម្រេចចិត្តឈរដឹកនាំក្រុមនៅលើខ្សែបន្ទាត់ទីលាន ទោះបីជាកំពុងមានទុក្ខគ្រួសារយ៉ាងខ្លាំងក៏ដោយ។ ជ័យជម្នះនេះបានធ្វើឱ្យ Barcelona ដាច់ពិន្ទុពី Real Madrid ហើយធានាការឈ្នះពាន La Liga លើកទី២៩ ក្នុងប្រវត្តិសាស្ត្រក្លិប ខណៈនៅសល់ ៣ ប្រកួតទៀតចប់រដូវកាល។មុនការប្រកួតចាប់ផ្តើម កីឡដ្ឋានបានស្ងប់ស្ងាត់មួយនាទី ដើម្បីគោរពវិញ្ញាណក្ខន្ធឪពុករបស់ Flick។ តាមរយៈការផ្សាយផ្ទាល់ គេឃើញលោក Flick ស្រក់ទឹកភ្នែក និងត្រូវបានសមាជិកក្រុមការងារ និងកីឡាករចូលមកលើកទឹកចិត្ត ក្នុងបរិយាកាសពោរពេញដោយអារម្មណ៍រំភើបកក់ក្តៅ។នៅលើទីលាន Barcelona បានបង្ហាញទម្រង់លេងវាយលុកដ៏ក្លាហាន និងពោរពេញដោយទំនុកចិត្ត ដែលជាអត្តសញ្ញាណសំខាន់ក្រោមការដឹកនាំរបស់ Flick។ ទម្រង់លេងដ៏ទាក់ទាញ និងការប្រយុទ្ធមិនដកថយ បានធ្វើឱ្យអ្នកគាំទ្រកាន់តែស្រឡាញ់ និងគាំទ្រលោកយ៉ាងខ្លាំង។ក្រោយការប្រកួត Flick ដែលជាទូទៅជាមនុស្សស្ងប់ស្ងាត់នោះ បានថ្លែងយ៉ាងខ្លីក្នុងពិធីអបអរសាទរ ដោយថ្លែងអំណរគុណដល់កីឡាករ ក្រុមការងារ និងអ្នកគាំទ្រទាំងអស់ ដែលបានជួយឱ្យក្រុមឈានដល់ភាពជោគជ័យដ៏ធំនេះ៕ អត្ថបទ៖នាង សុភាវុធ

ព្រឹត្តិការណ៍បាល់ទះ តេជោលីគ លើកទី៣ ដឹងតែកក្រើក ក្រោយបន្ថែមលក្ខខណ្ឌថ្មី និងប្រាក់រង្វាន់

2026/05/11 07:39:24 pm        216
ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ តេជោលីគ ដែលជាព្រឹត្តិការណ៍បាល់ទះធំជាងគេនៅកម្ពុជា នឹងចាប់ផ្ដើមការប្រកួតរដូវកាលទី៣ នាពាក់កណ្ដាលខែឧសភានេះ ជាមួយក្ដីរំពឹងផ្ដល់នូវភាពអស្ចារ្យ និងកាន់តែកក្រើក សម្រាប់អ្នកគាំទ្រ បន្ទាប់ពីសហព័ន្ធ បានបន្ថែមនូវលក្ខខណ្ឌថ្មីៗ ព្រមទាំងប្រាក់រង្វាន់ ដល់ក្រុមលេខ១ តាមជុំទ្វេដង។នេះបើតាមប្រសាសន៍លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងសន្និសីទសារព័ត័មាន ស្ដីពីការប្រកួតពានរង្វាន់ តេជោលីគ លើកទី៣ កាលពីចុងសប្ដាហ៍កន្លងទៅ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា មុនព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងចាប់ផ្ដើមការប្រកួតជុំទី១ នាថ្ងៃទី១៥ ខែឧសភាខាងមុខ។ការផ្លាស់ប្ដូរពេលវេលារៀបចំជារឿងមួយ ហើយការត្រៀមខ្លួនរបស់បេក្ខភាពទាំង ៨ សុទ្ធតែធ្វើបានល្អ ព្រមទាំងការបន្ថែមលក្ខខណ្ឌ រឿងប្រើប្រាស់កូតាកីឡាករបរទេស ព្រមទាំងការផ្លាស់ប្ដូរកីឡាករថ្មី នៅចន្លោះសម្រាកជុំទី១ មុនចាប់ផ្ដើមជុំទី២ សុទ្ធតែជាកត្ដាជំរុញឲ្យព្រឹត្តិការណ៍តេជោលីគ រដូវកាលកាន់តែរន្ថើន។ មិនតែប៉ុណ្ណោះ ក្រុមដែលឈរលេខ១ ទាំងជុំទី១ និងជុំទី២ នឹងទទួលបានប្រាក់រង្វាន់ទ្វេដង ដែលសរុបប្រាក់រង្វាន់ពេញ ១រដូវកាលឆ្នាំនេះជាង ១០០លានរៀលឯណោះ។សម្រាប់បេក្ខភាព ៨ក្រុម ដែលត្រូវប្រជែងជើងឯក តេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ នេះ រួមមាន1. ក្រុមការពារជើងឯក បញ្ជាការដ្ឋានអង្គរក្ស, វិសាខា, ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ស្នងការដ្ឋាននគរបាលខេត្តរាជធានីភ្នំពេញ, កងពលធំអន្តរាគមន៍លេខ៣, ស្នងការដ្ឋាននគរបាលខេត្តកោះកុង និងក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ចំពោះកម្មវិធីប្រកួតវិញ សម្រាប់ជុំទី១ នឹងធ្វើការប្រកួតពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ហើយក្រុមឈរលេខ១ ដល់លេខ៦ នឹងទទួលបានកៅអីបន្ដលេងនៅជុំទី២ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។ ដើម្បីសម្រួលដល់អ្នកគាំទ្រចូលរួមទស្សនាការប្រកួតនេះ សហព័ន្ធក៏បានចំណាយថវិកាប្រមាណ ៣ម៉ឺនដុល្លារ បំពាក់កង្ហារធំៗក្នុងវិមានផងដែរ៕ អត្ថបទ លី ឈុនឡា

ចាប់ឆ្នោត AFC Asian Cup 2027 អារ៉ាប៊ីសាអ៊ូឌីតស្ថិតក្នុងពូលជាមួយប្រទេសអារ៉ាប់ទាំងអស់

2026/05/11 06:50:35 pm        376
ក្រុមម្ចាស់ផ្ទះបាល់ទាត់ជើងឯកអាស៊ី AFC Asian Cup 2027 អារ៉ាប៊ីសាអ៊ូឌីតត្រូវបានចាប់​ឆ្នោតចូល​ក្នុងពូលដែលមានសុទ្ធតែប្រទេសអារ៉ាប់ទាំងអស់ ខណៈក្រុមជើងឯកពីរសម័យកាតាស្ថិតក្នុងពូលជាមួយជើងឯកបួនសម័យជប៉ុន។ការចាប់ឆ្នោតពានរង្វាន់ទ្វីបអាស៊ី ២០២៧ នេះ តាមពិតទៅគ្រោងធ្វើនៅថ្ងៃទី ១១ ខែមេសាកន្លងទៅ តែក៏ត្រូវបានលើកពេលដោយសារវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា។ ពូល A ក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីតត្រូវជួបជាមួយកូវ៉ែត អូម៉ង់ និងប៉ាឡេស្ទីន។ ពូល B មានអ៊ូសប៊ែគីស្ថាន បារ៉ែន ហ្សកដានី និងកូរ៉េខាងជើង។ ពូល C មានជើងឯកបីសម័យអ៊ីរ៉ង់ ស៊ីរី កៀហ្ស៊ីស្ថាន និងចិន។ ពូល D មានជើងឯក ២០១៥ អូស្រ្តាលី ជើងឯក ២០០៧ អ៊ីរ៉ាក់ តាជីគីស្ថាន និងសិង្ហបុរី។ ពូល E មានជើងឯកពីរសម័យ កូរ៉េខាងត្បូង អារ៉ាប់រួម វៀតណាម និងក្រុមឈ្នះពីការប្រកួតជម្រុះរវាងលីបង់ រឺ យ៉េមែន។ ពូល F មានជើងឯកបួនសម័យជប៉ុន ក្រុមការពារជើងឯកកាតា ឥណ្ឌូនេស៊ី និងថៃ។ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ី AFC Asian Cup 2027 ដែលអារ៉ាប៊ីសាអ៊ូឌីតនឹងជាម្ចាស់ផ្ទះជាលើកទីបីនោះ នឹងចាប់ផ្តើមពីថ្ងៃទី ៧ មករា បញ្ចប់នៅថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ​ ២០២៧៕ អត្ថបទ៖នាង សុភាវុធ 

អត្តពលកម្មខេត្តស្វាយរៀង ឈ្នះមេដាយច្រើនជាងគេ នៃការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិឆ្នាំ២០២៦

2026/05/11 06:45:13 pm        268
ក្រោយបិទបញ្ជាប់កាលពីចុងសប្តាហ៍កន្លងទៅ នៃការប្រកួតអត្តពលកម្មសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ក្នុងទីលានពហុកីឡដ្ឋានអូឡាំពិក ក្រុមអត្តពលកម្មខេត្តស្វាយរៀង ឈ្នះមេដាយច្រើនជាងគេ នៃព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ” នៅទូទំាងរាជធានីខេត្ត រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាសហការជាមួយសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រ ។ក្នុងពិធីបិទ និង ប្រគល់មេដាយជូនកីឡាករ-កីឡាការិនី មានការអញ្ជើញ ពីសំណាក់លោក ដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រ ព្រមទាំងអ្នកតំណាងមន្ទីរអប់រំកាយ និងកីឡាមកពី ២១ រាជធានីខេត្ត ផងដែរ។ជាជ័យលាភីចំណាត់ថ្នាក់ ក្រុមកីឡាករ កីឡាការិនី ខេត្តស្វាយរៀង ឈ្នះមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមខេត្តកំពតឈ្នះមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ក្រុមខេត្តពោធិ៍សាត់ឈ្នះមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ក្រុមខេត្តឧត្តរមានជ័យ ឈ្នះមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង ក្រុមខេត្តមណ្ឌលគិរី ឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្រុមខេត្តក្រចេះ និងខេត្តកំពង់ស្ពឺឈ្នះមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿងដូចៗគ្នា។សូមបញ្ជាក់ថាការប្រកួតប្រភេទកីឡាអត្តពលកម្ម សិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ ២០២៦ មានគណៈប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនី អត្តពលកម្មចំនួន ២៦៧ នាក់ចូលរួម មានរយៈពេល ៥ ថ្ងៃ មានកីឡាករ-កីឡាការិនីមកពី ២១ រាជធានីខេត្ត ៕ 

MPL រកឃើញក្រុមឡើង Play-Off ខណៈ Flash KH ប្ដេជ្ញាពង្រឹងចំណុចខ្វះខាត ដើម្បី​ប្រជែង​កៅអីផ្ដាច់​ព្រ័ត្រ

2026/05/11 06:03:23 pm        207
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកដ៏ធំនៅកម្ពុជា MPL Cambodia រដូវកាលទី១០ បានរកឃើញក្រុមឡើងវគ្គ Play-Off ហើយ ក្រោយចំណាយពេលប្រកួតវគ្គជម្រុះ ៥សប្ដាហ៍ រួមមានក្រុមកំពូលតារាង Pro Esports, ក្រុមជើងឯកឆ្នាំចាស់ CFU Gaming ឈរលេខ២, Vigor Apex ឈរលេខ៣, Galaxy Legends ឈរលេខ៤, Team Flash KH ឈរលេខ៥ និងក្រុម Valhalla ឈរលេខ៦។ដោយឡែកបេក្ខភាព ៤ក្រុម ដែលបានធ្លាក់ត្រឹមវគ្គ Regular គឺមានក្រុម Evil Eye Eposrt ឈរលេខ៧, Duck Rice Esports ឈរលេខ៨, See You Soon ឈរលេខ៩ និងក្រុមកីឡាការិនី Galaxy Phoenix ឈរលេខ១០។ទន្ទឹមជាមួយការទទួលបានកៅអីវគ្គបន្ដទាំងតានតឹង កីឡាករ ឃឿន វិទូ ហៅ Zerm សមាជិកក្រុម Team Flash KH ថា ក្រុមខ្លួនបានខំប្រឹង និងធ្វើបានល្អហើយ នៅវគ្គ Regular ពិតស្មារតីក្រុម ដែលប្រើកីឡាករខ្មែរសុទ្ធ គ្រាន់តែនៅមានបញ្ហាបច្ចេកទេសបន្ដិចបន្ដួច ដែលពួកគេនឹងព្យាយាមបំពេញបន្ថែម នៅវគ្គបន្ទាប់ ដើម្បីមានឱកាសប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ។បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះដ៏ជក់ចិត្ត នឹងឈានដល់វគ្គខ្លាំង ប៉ះខ្លាំងកាន់តែរន្ថើន ជាមួយការប្រកួតវគ្គ Play-Off។ ក្នុងចំណោមបេក្ខភាព ៦ក្រុម ដែលបានឡើងវគ្គបន្ដនេះ ក្រុមកំពូលតារាង Pro Esports និងក្រុម CFU Gaming ត្រូវឈរចាំនៅវគ្គ ៤ក្រុមចុងក្រោយ គ្រាដែល ៤ក្រុមទៀត ត្រូវជួបគ្នាក្នុងវគ្គ Play-In ក្នុងនោះក្រុម Vigor Apex ត្រូវជួបក្រុម Valhalla ដោយក្រុមឈ្នះ ត្រូវឡើងទៅជួបក្រុម Pro Esports និងក្រុម Galaxy Legends ត្រូវជួបក្រុម Team Flash KH ខណៈក្រុមឈ្នះ ត្រូវជួបក្រុម CFU Gaming ដើម្បីបន្ដការប្រកួតប្រជែង រហូតរកឃើញបេក្ខភាពឡើងវគ្គ Grand Final ដើម្បីកំណត់ជោគជ័យវាសនាម្ចាស់ជើងឯក MPL Cambodia រដូវកាលទី១០ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា

Lucas Herbert គ្រងជើងឯកវាយកូនគោល LIV លើកដំបូងនៅ Virginia

2026/05/11 05:48:47 pm        174
កីឡាករវាយកូនគោលអូស្ត្រាលី Lucas Herbert បានសម្រេចជោគជ័យដ៏ធំមួយក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីឈ្នះពានរង្វាន់ LIV Golf Virginia ជាលើកដំបូង ក្រោយបញ្ចប់ការប្រកួតដោយលទ្ធផលសរុប ២៤ អាន់ឌ័រប៉ា នៅទីលាន Trump National DC រដ្ឋ Virginia សហរដ្ឋអាមេរិក។Herbert វ័យ ៣០ ឆ្នាំ បានគ្រប់គ្រងការប្រកួតតាំងពីថ្ងៃដំបូង ដោយវាយបាន ៦៤ និង ៦៣ ស្ត្រូកក្នុងពីរជុំដំបូង មុនបន្តរក្សាការនាំមុខរបស់ខ្លួនក្នុងជុំចុងក្រោយ ដោយធ្វើបាន ៣ អាន់ឌ័រប៉ា ៦៩ ស្ត្រូក កាលពីថ្ងៃអាទិត្យ។ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករអេស្ប៉ាញ Sergio Garcia ដែលចាញ់ Herbert ចំនួន ៤ ស្ត្រូក ខណៈ Bryson DeChambeau ឡើងមកឈរលេខ៣ ក្រោយធ្វើបាន ៦៤ និង ៦៦ ស្ត្រូកនៅចុងសប្ដាហ៍ មុនការប្រកួត PGA Championship សប្ដាហ៍ក្រោយ។ជ័យជម្នះនេះក៏បានជួយឱ្យ Herbert ឡើងទៅឈរលេខ៣ ក្នុងតារាងពិន្ទុប្រចាំរដូវកាល LIV Golf នៅពីក្រោម Jon Rahm និង Bryson DeChambeau ហើយក៏ធានាកៅអីចូលរួមការប្រកួត U.S. Open ផងដែរ។មុននេះ Herbert ធ្លាប់ឈ្នះពាននៅលើ PGA Tour, DP World Tour និង Asian Tour រួចមកហើយ ប៉ុន្តែនេះជាជ័យជម្នះដំបូងរបស់លោកនៅ LIV Golf នេះ។សម្រាប់ការប្រកួតបន្ទាប់របស់ LIV Golf នៅកូរ៉េគ្រោងនឹងធ្វើឡើងពីថ្ងៃទី២៨ ដល់ ៣១ ខែឧសភា ខាងមុខនេះ ទោះបីមានព័ត៌មានថា មូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត អាចដកការគាំទ្រផ្នែកហិរញ្ញវត្ថុក្រោយរដូវកាល ២០២៦ នេះក៏ដោយ៕ អត្ថបទ៖នាង សុភាវុធ

លោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស

2026/05/08 09:23:06 pm        417
ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ រៀបចំដោយក្រសួង អប់រំ យុវជន និងកីឡា លោក អ៊ូ តារា អគ្គលេខាធិការ សហព័ន្ធគុនល្បុក្កតោកម្ពុជា បានបញ្ជាក់ថា ក្នុងឆ្នាំទី២នេះ កីឡាករ កីឡាការិនី ជាកុមារ មានចំនួនចូលរួមកើនឡើង ព្រមទាំងការរីកចម្រើនបចេ្ចកទេសមេគុន បើធៀបពីឆ្នាំមុន ។ នេះជាការបញ្ជាក់របស់លោក ក្នុងពិធីបើកការប្រកួតខាង នា រសៀល ថ្ងៃ ទី៧ ខែ ឧសភា ឆ្នាំ ២០២៦ នេះ នៅក្នុងសាលនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ទាក់ទងនឹងការចូលរួមការប្រកួតនេះ លោកអគ្គលេខាធិការបានបន្តថា គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងបញ្ជ្រាប ដល់កុមារឲ្យនាពេលអនាគត ពួកគាត់នឹងមានចំណង់ ចំណូលចិត្ត លេងកីឡា ជៀសឆ្ងាយពីអបាយមុខផ្សេងៗ។ការប្រកួតលើកនេះ មិនត្រឹមតែជាការដណ្តើមមេដាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាចលនាជាតិមួយក្នុងការថែរក្សានូវ "ព្រលឹងវប្បធម៌" ខ្មែរឱ្យនៅរស់រវើកជានិរន្តរ៍ តាមរយៈការផ្ទេរចំណេះដឹង និងជំនាញពីជំនាន់មួយទៅជំនាន់មួយនៃប្រភេទកីឡាអត្តសញ្ញាណជាតិមួយនេះ។សូមជម្រាបផងដែរថា ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ចាប់ផ្តើមពីថ្ងៃទី៧ដល់ថ្ងៃទី៨ ខែឧសភា មាន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន១១៤នាក់ មកពី១០រាជធានីខេត្ត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
10/27/2026 08:10 PM
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
10/27/2026 08:10 PM
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
10/27/2026 07:10 PM
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
10/27/2026 07:10 PM
អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
10/27/2026 07:10 PM
មនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីតំបន់ឆ្នេរភាគខាងកើតឥណ្ឌា មុនការមកដល់របស់ព្យុះស៊ីក្លូន Arnab
10/27/2026 06:10 PM
ការបោះឆ្នោត នៅអ៊ីស្រាអែល៖ ទីផ្សារភ្នាល់ បង្ហាញ​ពីបរាជ័យដ៏​គួរឱ្យភ្ញាក់ផ្អើលរបស់លោក Netanyahu
10/27/2026 06:10 PM
ចិនអះអាងថា គ្មានគ្រោះមហន្តរាយបន្តបន្ទាប់នោះទេពីការរញ្ជួយដីនៅតំបន់ទីបេ
10/27/2026 06:10 PM
ការ​ធូរស្រាល​នៃទំនាក់​ទំនង​ឥណ្ឌា-ចិន ត្រូវ​បាន​សាកល្បងដោយ​របាយ​ការណ៍ អំពីការប្រឈមមុខដាក់គ្នា នៅព្រំដែន
10/27/2026 06:10 PM
មនុស្សជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅភាគខាងជើងអាល្លឺម៉ង់
10/27/2026 05:10 PM