Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

Manchester United មិនមានគម្រោងនាំយក Marcus Rashford ត្រឡប់ចូលក្រុមធំរដូវកាលក្រោយវិញឡើយ

2026/05/07 08:29:12 pm        189
Manchester United មិនមានគម្រោងនាំយក Marcus Rashford ត្រឡប់ចូលក្រុមធំវិញឡើយសម្រាប់រដូវកាលក្រោយឡើយ ខណៈអនាគតខ្សែប្រយុទ្ធអង់គ្លេសរូបនេះកាន់តែមិនច្បាស់លាស់។បច្ចុប្បន្ន Rashford កំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅ FC Barcelona ប៉ុន្តែមានការសង្ស័យថា ក្លិបយក្សអេស្ប៉ាញមួយនេះនឹងព្រមចំណាយប្រាក់ប្រមាណ ២៦ លានផោន ដើម្បីទិញផ្តាច់កុងត្រារបស់គេឬអត់។កាលពីថ្ងៃអង្គារ គណនី X (Twitter) របស់ Rashford បានធ្វើការចែករំលែកឡើងវិញនូវសារពីគណនីផ្លូវការរបស់ Manchester United ដែលអបអរសាទរការវិលត្រឡប់ទៅកាន់ UEFA Champions League និងអញ្ជើញអ្នកគាំទ្រចុះឈ្មោះសមាជិកសម្រាប់រដូវកាលថ្មី។បន្ទាប់មក Rashford ក៏បានសរសេរនៅលើសារនោះថា “Congratulations” អមជាមួយ emoji បេះដូង។ នេះជាលើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំដែល Rashford មានសកម្មភាពទាក់ទងនឹង Manchester United លើបណ្ដាញសង្គម។យោងតាមប្រភពជិតស្និទ្ធ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ United នៅតែចង់លក់ Rashford ចេញ ខណៈប្រាក់ឈ្នួលរបស់គេនឹងកើនដល់ ៣២៥,០០០ ផោនក្នុងមួយសប្ដាហ៍ នៅខែកក្កដាខាងមុខ បន្ទាប់ពីក្លិបទទួលបានកៅអីលេង Champions League។ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះ ក៏ត្រូវបានគេរាយការណ៍ថា មិនចង់វិលត្រឡប់ទៅក្លិបដើមរបស់ខ្លួនវិញដែរ បន្ទាប់ពីបានឆ្លងកាត់រយៈពេលដ៏លំបាកជាច្រើនឆ្នាំនៅ Old Trafford។Rashford ដែលជាយុវជនបណ្ដុះបណ្ដាលពីថ្នាលរបស់ United នៅសល់កុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ ២០២៨ ខណៈគ្រូបង្វឹក Michael Carrick ក៏មិនទាន់បញ្ជាក់ច្បាស់អំពីអនាគតរបស់គេដែរ៕ អត្ថបទ៖នាង សុភាវុធ

សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តនឹងទាញយកកីឡាករ កីឡាការិនីឆ្មើមៗ ពី​ការ​ប្រកួត​កីឡា​បឋម​សិក្សា​ត្រៀម​កីឡាយុវជនអាស៊ីឆ្នាំ២០៣១

2026/05/07 07:43:12 pm        290
ក្នុងផែនការអភិវឌ្ឍន៍ ស្វែករកធនធានបន្តវេន​សហព័ន្ធ​ខ្មែរ​អត្ត​ពលកម្ម​ស្ម័គ្រ​ចិត្ត​នឹង​ស្រូប​ទាញ​យក​កីឡាករ កីឡាការិនីឆ្មើមៗ និងគុណផលខ្ពស់ ចេញពីការប្រកួត​កីឡា​បឋម​សិក្សា​ឆ្នាំ​២០២៦​នេះ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួត កីឡាយុវជនអាស៊ីលើកទី៥ ក្នុងឆ្នាំ២០៣១ ដែល​កម្ពុជា​ទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ។នេះជាការ​បញ្ជាក់​ពី លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធ​ខ្មែរ​អត្ត​ពលកម្ម​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រកួត​ថ្ងៃ​ដំបូង នៅក្នុងបរិវេណពហុកីឡដ្ឋានអូឡាំពិក។ ថ្លែងក្នុងបទ​សម្ភាសន៍ ជាមួយ BTV sport  លោក អគ្គលេខាធិការបានគូសបញញ្ជាក់ថា សហព័ន្ធ​មាន​ផែនការ ពិនិត្យមើលបចេ្ចកទេស កីឡាករ កីឡាការិនី ដែលមានសមត្តិភាព និង​ទេព​កោសល្យ ​សហព័ន្ធ នឹងតម្រង់ទិសពួកគាត់ ចូលរួមហ្វឹកហាត់ ជាថ្នាល និង​ជម្រើស​ជាតិ​នា​ពេល​ខាង​មុខ​។ជាមួយនិងយុទ្ធសស្រ្តរបស់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត លោក បូរ ពុធរាត្រី សូម​ណូម​ពរ​ដល់ ​ភាគីពាក់ព័ន្ធ ជាពិសេសលោកគ្រូ អ្នកគ្រូ នៅតាម បណ្តាល​រាជ​ធានី​ខេត្ត​ទាំង​អស់​ចូល​រួម​បំផុស​លេង​កីឡា អត្តពលកម្ម ដើម្បីបង្កើនធនធានបន្តវេន។សូមជម្រាបផងដែរ ការប្រកួតប្រភេទកីឡាអត្តពលកម្មឆ្នាំនេះ ចាប់ផ្តើមពីថ្ងៃទី ៥ ដល់ ទី​ ៨ ខែ​ឧសភា​ ដោយមានកីឡាករ កីឡាការិនីចូលរួមចំនួនសរុប ២៦៧បាក់ ចំពោះវិញ្ញាសារ ឯកត្ត​ជន​មាន​៨​វិញ្ញាសា និងវិញ្ញាសាជាក្រុម កុមារា កុមារី ផងដែរ៕

កីឡាករអាហ្សង់ទីន Prestianni ប្រឈមអវត្តមានពី World Cup លើកដំបូងក្រោយ FIFA បន្ថែមទណ្ឌកម្ម

2026/05/07 07:12:52 pm        189
កីឡាករបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន Gianluca Prestianni កំពុងប្រឈមនឹងឱកាសខកខានការបង្ហាញខ្លួនដំបូងនៅ FIFA World Cup បន្ទាប់ពីស្ថាប័នបាល់ទាត់ពិភពលោក FIFA បានសម្រេចពង្រីកទណ្ឌកម្មមិនឱ្យលេងដល់ ៦ ប្រកួតដែលមានសុពលភាពទូទាំងពិភពលោក។កីឡាកររបស់ក្លិបព័រទុយហ្កាល់ Benfica រូបនេះ ត្រូវបានផ្តន្ទាទោសដោយ UEFA បន្ទាប់ពីមានការចោទប្រកាន់ថាបានប្រើពាក្យមិនសមរម្យរើសអើង Vinicius Jr របស់ Real Madrid ក្នុងការប្រកួតវគ្គ Play-Off ក្របខណ្ឌ UEFA Champions League កាលពីខែកុម្ភៈ ដែល Real Madrid ឈ្នះ ១-០។តាមសេចក្តីប្រកាសពី FIFA បានបញ្ជាក់ថា ការពង្រីកទណ្ឌកម្មនេះអនុវត្តតាមមាត្រា ៧០ នៃក្រមវិន័យរបស់ FIFA ហើយត្រូវបានស្នើសុំដោយ UEFA ផ្ទាល់។ការពង្រីកទណ្ឌកម្មនេះមានន័យថា ប្រសិនបើ Prestianni ត្រូវបានជ្រើសរើសចូលក្រុមជម្រើសជាតិអាហ្សង់ទីន គាត់នឹងខកខានយ៉ាងហោចណាស់ ២ ប្រកួតដំបូងក្នុង World Cup។ ទណ្ឌកម្មនេះអនុវត្តចំពោះការប្រកួតផ្លូវការ ដូចជា ការប្រកួតអន្តរជាតិ ឬការប្រកួតក្លិបក្រោមការគ្រប់គ្រងរបស់ UEFA ប៉ុន្តែមិនរាប់បញ្ចូលការប្រកួតមិត្តភាព ឬលីគបាល់ទាត់ក្នុងស្រុក។គួរបញ្ជាក់ថា Prestianni បានចាប់ផ្តើមអនុវត្តទណ្ឌកម្មរួចមកហើយ ដោយខកខានការប្រកួតជើងទី២ជាមួយ Real Madrid។ កីឡាករវ័យ ២០ ឆ្នាំរូបនេះ មានបទពិសោធន៍ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនតិចតួចប៉ុណ្ណោះ ដោយបានចូលលេងតែម្ដងគត់ក្នុងការប្រកួតមិត្តភាពជាមួយអង់ហ្គោឡា កាលពីខែវិច្ឆិកា។សម្រាប់កម្មវិធី World Cup ខាងមុខ អាហ្សង់ទីននឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅថ្ងៃទី ១៦ ខែមិថុនា ដោយប្រកួតជាមួយអាល់ហ្សេរី មុននឹងជួបអូទ្រីស និងហ្សកដានី ក្នុងវគ្គជម្រុះតាមពូល៕ អត្ថបទ៖នាង សុភាវុធ 

កម្ពុជាបញ្ជូនក្រុមកីឡាអេឡិចត្រូនិក ៣ប្រភេទ ចូលរួមប្រកួតជើងឯកអាស៊ាន លើកដំបូង នៅវៀតណាម

2026/05/07 06:22:10 pm        207
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា ៣ប្រភេទ រួមមាន PUBG Mobile, Total Football និង Crossfire: Legends បានចេញទៅប្រកួតកីឡាកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។យោងតាមសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នេះជាលើកដំបូង ដែលសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ាន(SEAEF) បានរៀបចំព្រឹត្តិការណ៍ប្រចាំតំបន់នេះឡើង បន្ទាប់ពីសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ាន បានបង្កើតឡើងផ្លូវការ កាលពីខែតុលា ឆ្នាំ២០២៥។ព្រឹត្តិការណ៍នេះដែរ នឹងប្រព្រឹត្តទៅពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយគណៈកម្មការរៀបចំបានកំណត់ការប្រកួតលើ ៥ប្រភេទ រួមមានកីឡា Crossfire Legends , PUBG Mobile , Total Football , Teamfight Tactics និង Audition ខណៈកម្ពុជា បានបញ្ជូនក្រុមកីឡាអេឡិចត្រូនិក ៣ប្រភេទចូលរួម។សម្រាប់ការប្រកួតនេះដែរ ធ្វើឡើងក្នុងគោលបំណងផ្តល់ឲ្យកីឡាករ-កីឡាការិនីជម្រើសជាតិ នៃបណ្ដាប្រទេសអាស៊ានទាំង ១១ បង្កើនសមត្ថភាព បទពិសោធ និងត្រៀមខ្លួនសម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗមានដូចជាកីឡាស៊ីហ្គេម កីឡាទ្វីបអាស៊ី និងកីឡាអន្តរជាតិផ្សេងៗមានដូចជាកីឡាអូឡាំពិកជាដើម៕ អត្ថបទ លី ឈុនឡា

Neymar ចេញមុខសុំទោសក្រោយទះកំផ្លៀងកូនប្រុស Robinho ពេលហ្វឹកហាត់

2026/05/07 05:43:21 pm        341
Neymar បានចេញមុខសុំទោសជាសាធារណៈទៅកាន់មិត្តរួមក្រុម Robinho Jr បន្ទាប់ពីរូបគេបានទទួលស្គាល់ថាខ្លួន បានធ្វើជ្រុលហួសហេតុ ក្រោយមានហេតុការណ៍កីឡាករវ័យក្មេងរូបនេះមួយកំផ្លៀងអំឡុងពេលហ្វឹកហាត់ជាមួយ Santos FC។យោងតាមសេចក្តីរាយការណ៍ Robinho Jr វ័យ ១៨ ឆ្នាំ បានចោទថា Neymar បានទះមុខគេយ៉ាងខ្លាំង បន្ទាប់ពីខ្សែប្រយុទ្ធវ័យក្មេងរូបនេះញាក់បាល់ផុត Neymar អំឡុងពេលហ្វឹកហាត់។ក្រោយកើតហេតុ Santos បានបើកការស៊ើបអង្កេតផ្ទៃក្នុង ប៉ុន្តែក្លិបបានបញ្ជាក់កាលពីថ្ងៃអង្គារថា បញ្ហានេះត្រូវបានដោះស្រាយរួចរាល់ហើយ។Neymar បាននិយាយថា៖ «បើអ្នកចង់បានការសុំទោសជាសាធារណៈ នេះគឺជាការសុំទោសរបស់ខ្ញុំ។ ខ្ញុំទទួលស្គាល់ថា ខ្ញុំមានប្រតិកម្មហួសហេតុ ហើយខ្ញុំមិនគួរធ្វើបែបនោះទេ»។អតីតតារារបស់ FC Barcelona និង PSG ដែលជាអ្នករកគ្រាប់បាល់ច្រើនជាងគេឱ្យក្រុមជម្រើសជាតិប្រេស៊ីលរូបនេះបានបន្ថែមថា៖ «មនុស្សគ្រប់គ្នាសុទ្ធតែធ្វើធ្លាប់ធ្វើខុស។ វាជាកំហុសរបស់ខ្ញុំ ហើយក៏ជាកំហុសរបស់គាត់ដែរ ប៉ុន្តែខ្ញុំធ្វើខុសធ្ងន់ជាង។ គាត់ជាក្មេងម្នាក់ដែលខ្ញុំស្រឡាញ់ និងមានភាពស្និទ្ធស្នាលជាពិសេស។»ក្នុងការប្រកួត Copa Sudamericana ដែល Santos ស្មើ ១-១ ជាមួយ Recoleta កាលពីថ្ងៃអង្គារ Neymar បានអបអរការរកគ្រាប់បាល់របស់ខ្លួន ដោយរត់ទៅអោប Robinho Jr ដែលជាកូនប្រុសរបស់អតីតខ្សែប្រយុទ្ធប្រេស៊ីល Robinho។ជាមួយគ្នានេះ Robinho Jr ក៏បានបញ្ជាក់ថា Neymar បានដឹងភ្លាមៗថា ខ្លួនធ្វើហួសព្រំដែន និងបានសុំទោសគេជាច្រើនដង។ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបាននិយាយថា៖ «វាជាស្ថានភាពដែលធ្វើឱ្យខ្ញុំអន់ចិត្ត ព្រោះ Neymar គឺជានិមិត្តរូបរបស់ខ្ញុំតាំងពីក្មេង។ ប៉ុន្តែឥឡូវនេះអ្វីៗបានដោះស្រាយរួចហើយ ហើយខ្ញុំនៅតែគោរព និងស្រឡាញ់គាត់ដដែល»៕ អត្ថបទ៖នាង សុភាវុធ

Arsenal ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League ម្តងទៀតក្នុងរយៈពេល ២០ ឆ្នាំ

2026/05/06 11:09:01 pm        272
ក្រុមកាំភ្លើងធំ Arsenal បានឈានជើងឡើងវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌបាល់ទាត់អឺរ៉ុប UEFA Champions League លើកដំបូងក្រោយខកខានរយៈពេល ២០ ឆ្នាំ បន្ទាប់ពីជ័យជំនះជើងទីពីរ ១-០ លើ Atletico Madrid។ ក្រុមរបស់លោក Mikel Arteta បានធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររដូវកាលមុនក្រោមថ្វីជើងក្រុមការពារជើងឯក Paris Saint Germain ហើយនៅពេលនេះពួកគេឡើងវគ្គផ្តាច់ព្រ័ត្ររង់ចាំជួប PSG ដដែលរឺក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich។បន្ទាប់ពីស្មើជើងទីមួយនៅទឹកដីអេស្ប៉ាញ Arsenal មានការប្រកួតដ៏ប្រុងប្រយ័ត្នបំផុត ហើយគ្រាប់បាល់ជ័យជំនះរបស់ពួកគេកើតឡើងនៅចុងវគ្គទីមួយដោយបាល់ស៊ុតរបស់ Leandro Trossard បន្ថែមបញ្ចូលទីដោយ Bukayo Saka នៅនាទីទី ៤៤។ ក្រុមរបស់លោក Diego Simeone ឯណោះវិញនៅតែជាក្រុមគ្មានសំណាង ត្បិតមានឱកាសរកគ្រាប់បាល់តាមស្មើនៅវគ្គទីពីរក៏ដោយ។ លទ្ធផលនេះមានន័យថា Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta មិនទាន់ស្គាល់ចាញ់ឡើយនៅអឺរ៉ុបរដូវកាលនេះ។ វគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលនេះនឹងរៀបចំនៅទីក្រុង Budapest ប្រទេសហុងគ្រីថ្ងៃទី ៣០ ខែឧសភានេះខណៈ Arsenal នឹងព្យាយាមបំភ្លេចអនុស្សាវរីយ៍ឈឺចាប់កាលពីឆ្នាំ ២០ ឆ្នាំមុននៅពេលពួកគេចាញ់ Barcelona នៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងប៉ារីសប្រទេសបារាំង៕ អត្ថបទ៖នាង សុភាវុធ

Vincent Kompany៖ Bayern Munich ត្រៀមរួចរាល់ក្នុងការកក់កៅអីវគ្គផ្តាច់ព្រ័ត្រ Champions League

2026/05/06 10:45:22 pm        244
ក្លិបយក្សអាល្លឺម៉ង់ Bayern Munich កំពុងឈានដល់ជំហានសំខាន់មួយក្នុងការប្រកួតអឺរ៉ុប ខណៈពួកគេនៅសល់តែមួយប្រកួតប៉ុណ្ណោះ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League។គ្រូបង្វឹក Vincent Kompany បាននិយាយមុនការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទល់នឹងក្លិបបារាំង Paris Saint-Germain ថា កីឡាករ និងអ្នកគាំទ្ររបស់ Bayern កំពុងត្រៀមខ្លួនសម្រាប់ពេលវេលាដ៏អស្ចារ្យមួយ។ក្នុងការប្រកួតជើងទី១ PSG ដែលជាជើងឯកឆ្នាំមុន បានយកឈ្នះយ៉ាងតានតឹង ៥-៤ បន្ទាប់ពី Bayern តាមពីក្រោយ ៥-២។ ទោះជាយ៉ាងណា Kompany បានបញ្ជាក់ថា ក្រុមរបស់គាត់មានទំនុកចិត្តខ្ពស់មុនការប្រកួតជើងទីពីរទោះកំពុងតាមពីក្រោយមួយគ្រាប់ក៏ដោយ។Kompany បាននិយាយថា៖ “ខ្ញុំមានអារម្មណ៍មួយថា ពួកយើងនឹងបន្តជំហានបន្ទាប់ជាមួយគ្នា។ នៅដើមរដូវកាល មានមនុស្សតិចណាស់ជឿថា យើងអាចមានឱកាសដល់កម្រិតនេះ។ ប៉ុន្តែឥឡូវនេះ យើងនៅទីនេះ ហើយអ្នកគាំទ្រជឿជាក់លើយើង ដើម្បីធ្វើឲ្យពេលវេលានេះក្លាយជាអ្វីដែលមិនអាចភ្លេចបាន”។នៅក្រោមការដឹកនាំរដូវកាលទី២របស់ Kompany គេឃើញ Bayern Munich ឈ្នះពាន Bundesliga រួចរាល់ ហើយកំពុងមានឱកាសឈ្នះពានក្នុងស្រុកមួយទៀត ប្រសិនបើពួកគេអាចយកឈ្នះ Stuttgart ក្នុងវគ្គផ្តាច់ព្រ័ត្រ German Cup នៅថ្ងៃទី ២៣ ខែឧសភា៕ អត្ថបទ៖នាង សុភាវុធ

Phil Foden ព្រមព្រៀងកិច្ចសន្យាថ្មី ៤ឆ្នាំបន្ថែមជាមួយ Manchester City

2026/05/06 10:14:55 pm        241
កីឡាករអង់គ្លេស Phil Foden បានឈានដល់កិច្ចព្រមព្រៀងលើកិច្ចសន្យាថ្មីរយៈពេល ៤ ឆ្នាំ​ជា​មួយ​ក្លិបបាល់ទាត់ Manchester City ដែលនឹងធ្វើឲ្យរូបគេបន្តស្នាក់នៅកីឡដ្ឋាន Etihad រហូត​ដល់ឆ្នាំ ២០៣០ ហើយមានជម្រើសបន្ថែមមួយឆ្នាំទៀតផងដែរ។កីឡាករវ័យ ២៥ ឆ្នាំរូបនេះ មានកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំក្រោយ ប៉ុន្តែ​ការ​ព្រមព្រៀងលើលក្ខខណ្ឌថ្មីនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការ​បន្តសហការ​គ្នា​ទៅ​មុខ ទោះបីជា Foden កំពុងជួបបញ្ហាទម្រង់លេងមួយរយៈចុងក្រោយក៏ដោយ និងមិនទាន់រក​គ្រាប់​បាល់បានចាប់តាំងពីថ្ងៃទី ១៤ ខែធ្នូកន្លងមកម្ល៉េះ។នៅក្នុងការប្រកួតចុងក្រោយ កាលពីថ្ងៃចន្ទ កន្លងទៅ Foden បានចូលលេងជាកីឡាករបម្រុង ក្នុងការប្រកួតស្មើគ្នា ៣-៣ ជាមួយ Everton ដែលលទ្ធផលនេះធ្វើឲ្យ City ត្រូវតាមពីក្រោយ ៥ ពិន្ទុពីក្រុមកំពូលតារាង Arsenal ក្នុងក្របខណ្ឌ Premier League ខណៈពួកគេនៅមានមួយប្រកួតនៅដៃ។ចំពោះកម្រិតជាតិ Foden កំពុងសង្ឃឹមថានឹងអាចរកកន្លែងមួយក្នុងបញ្ជីកីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេស ដែលដឹកនាំដោយគ្រូបង្វឹក Thomas Tuchel សម្រាប់ការប្រកួតពានរង្វាន់ FIFA World Cup នៅរដូវក្តៅខាងមុខ។ ទោះយ៉ាងណា Tuchel បានបញ្ជាក់កាលពីខែមុនថា តំណែងរបស់ Foden នៅក្នុងក្រុមមិនទាន់ធានាបានទេ។គួររំលឹកថា Foden បានចាប់ផ្តើមលេងឲ្យក្រុមដំបូងរបស់ Manchester City តាំងពីអាយុ ១៧ ឆ្នាំក្រោមការដឹកនាំរបស់គ្រូបង្វឹក Pep Guardiola ហើយរហូតមកដល់ពេលនេះ គាត់បានបង្ហាញខ្លួនសរុប ៣៦៥ ប្រកួត ឈ្នះពានរង្វាន់ Premier League ចំនួន ៦ ដង UEFA Champions League ១ ដង និងពាន FA Cup ចំនួន ២ ដងជាមួយក្លិប៕ អត្ថបទ៖នាង សុភាវុធ

Napoli ព្រមព្រៀងទិញផ្តាច់ Rasmus Hojlund ពី Manchester United ៣៨ លានផោន

2026/05/06 09:52:20 pm        234
ក្លិបបាល់ទាត់អង់គ្លេស Manchester United នឹងទទួលបានប្រាក់ចំណូលមួយចំនួន​ធំ​ក្នុង​រដូវ​ក្តៅ​ខាង​មុខ បន្ទាប់ពីក្លិបអ៊ីតាលី Napoli បញ្ជាក់ថាពួកគេនឹងទិញផ្តាច់ខ្សែប្រយុទ្ធ Rasmus Hojlund​ ក្នុងតម្លៃប្រមាណ ៣៨ លានផោន។តាមព័ត៌មានកីឡាករជម្រើសជាតិដាណឺម៉ាករូបនេះ បានព្រម​ព្រៀង​លើ​កិច្ច​សន្យា​រយៈ​ពេល​វែង​ថ្មី​មួយ​ជាមួយ Napoli រួចរាល់ហើយ។ Hojlund បានផ្ទេរទៅកាន់ Napoli ក្នុងទម្រង់ខ្ចីជើង​មួយ​រដូវ​កាល​ក​ន្លងមក បន្ទាប់ពីមិនអាចបង្ហាញសមត្ថភាពបានល្អនៅ Old Trafford។ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះ បានផ្ទេរមក United ពី Atalanta ក្នុងតម្លៃ ៧៦ លានផោន នៅឆ្នាំ ២០២៣ ប៉ុន្តែត្រូវបានចាត់ទុកថាជាការវិនិយោគមិនបរាជ័យមួយសម្រាប់ក្លិប តាមរយៈ​ការ​បង្ហាញ​ទម្រង់លេងមិនល្អរកបានត្រឹមតែ ២៦ គ្រាប់ក្នុងការបង្ហាញខ្លួន ៩៥ ប្រកួតគ្រប់ក្របខណ្ឌ មុន​ពេលក្លិបសម្រេចចិត្តអនុញ្ញាតឲ្យចាកចេញ។យ៉ាងណាមិញ ចាប់តាំងពីចូលរួមជាមួយ Napoli កីឡាករ​រូប​នេះ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ឡើង​វិញ ដោយរកបាន ១១ គ្រាប់បាល់ ក្នុង ៣០ ប្រកួតនៅលីគ Serie A ក្រោមកា​រ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ Antonio Conte។ដំបូងឡើយ ការផ្ទេរជាអចិន្ត្រៃយ៍នេះ ត្រូវបានគេរំពឹងថា នឹងអាស្រ័យលើការដែល Napoli ទទួល​បាន​កៅ​អីចូលរួមប្រកួត UEFA Champions League រឺអត់។ ប៉ុន្តែប្រធានផ្នែកកីឡារបស់ក្លិប Giovanni Manna បានបញ្ជាក់យ៉ាងច្បាស់ថា ក្លិបនឹងរក្សាទុក Hojlund ទោះជា​លទ្ធ​ផល​យ៉ាង​ណា​ក៏​ដោយ​៕ អត្ថបទ៖នាង សុភាវុធ

កីឡាករ-កីឡាការិនីវាយកូនបាល់មួយចំនួននឹងពហិការមិនចូលរួម French Open ដោយសារ​បញ្ហាប្រាក់រង្វាន់

2026/05/06 09:01:25 pm        178
តារាវាយកូនបាល់នារីលំដាប់កំពូលពិភពលោក Aryna Sabalenka បានបង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ប្រាក់រង្វាន់ប្រកួត និងព្រមានថា កីឡាករ-កីឡាការិនីមួយចំនួន​ធំអាច​នឹង​ធ្វើ​ពហិការ​បដិសេធ​មិន​ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Grand Slam, French Open ប្រសិនបើ​មិន​មាន​ការ​កែ​សម្រួល​បន្ថែមលើប្រាក់រង្វាន់។ការប្រកាសនេះកើតឡើងនៅចំកណ្ដាលវិវាទក្តៅគគុករវាងកីឡាករ និងអ្នករៀបចំការប្រកួត Roland Garros បន្ទាប់ពីមានការកើនឡើងប្រាក់រង្វាន់ប្រមាណ ៩.៥% សម្រាប់ឆ្នាំនេះ រឺសរុប​ជា​ទឹក​ប្រាក់ ​៧២ លានដុល្លារ។ ទោះជាយ៉ាងណា កីឡាករ-កីឡាការិនីជាច្រើនគិតថា ចំនួន​នេះ​នៅ​តែ​ទាប​បើ​ប្រៀប​ធៀបទៅនឹងប្រាក់ចំណូលសរុបនៃព្រឹត្តិការណ៍ទទួលបាន។Sabalenka និងកីឡាករលេខ ១ ពិភពលោកផ្នែកបុរស Jannik Sinner រួមជាមួយកីឡាករផ្សេង​ៗ ​បាន​ចេញសេចក្តីថ្លែងការណ៍ថា ប្រាក់រង្វាន់ដែលពួកគេទទួលបាន អាចនៅតែតិចជាង ១៥% នៃ​ប្រាក់ចំណូលសរុបរបស់ព្រឹត្តិការណ៍។ទោះបីជាយ៉ាងណា Sabalenka ក៏បង្ហាញក្តីសង្ឃឹមថា ការចរចារវាងភាគីទាំងពីរនឹងនាំឲ្យមានដំណោះស្រាយល្អប្រសើរឆាប់ៗនេះ។បើប្រៀបធៀបទៅនឹង Grand Slam ផ្សេងៗ US Open បានផ្តល់ប្រាក់រង្វាន់ប្រមាណ ៩០ លានដុល្លារកាលពីឆ្នាំមុន ខណៈ Wimbledon មានប្រហែល ៧២.៥ លានដុល្លារ និង Australian Open ៨០ លានដុល្លារនៅឆ្នាំនេះ។រហូតមកដល់ពេលនេះ សហព័ន្ធកីឡាវាយកូនបាល់បារាំង មិនទាន់មានប្រតិកម្មជាផ្លូវការទៅនឹងការអះអាងនេះឡើយ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
10/27/2026 08:10 PM
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
10/27/2026 08:10 PM
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
10/27/2026 07:10 PM
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
10/27/2026 07:10 PM
អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
10/27/2026 07:10 PM
មនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីតំបន់ឆ្នេរភាគខាងកើតឥណ្ឌា មុនការមកដល់របស់ព្យុះស៊ីក្លូន Arnab
10/27/2026 06:10 PM
ការបោះឆ្នោត នៅអ៊ីស្រាអែល៖ ទីផ្សារភ្នាល់ បង្ហាញ​ពីបរាជ័យដ៏​គួរឱ្យភ្ញាក់ផ្អើលរបស់លោក Netanyahu
10/27/2026 06:10 PM
ចិនអះអាងថា គ្មានគ្រោះមហន្តរាយបន្តបន្ទាប់នោះទេពីការរញ្ជួយដីនៅតំបន់ទីបេ
10/27/2026 06:10 PM
ការ​ធូរស្រាល​នៃទំនាក់​ទំនង​ឥណ្ឌា-ចិន ត្រូវ​បាន​សាកល្បងដោយ​របាយ​ការណ៍ អំពីការប្រឈមមុខដាក់គ្នា នៅព្រំដែន
10/27/2026 06:10 PM
មនុស្សជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅភាគខាងជើងអាល្លឺម៉ង់
10/27/2026 05:10 PM