Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

វ័យទើបតែ ២២ ឆ្នាំ Wu Yize ក្លាយជាកីឡាករស្នូកឃ័រក្មេងបំផុតទីពីរឈ្នះជើងឯកពិភពលោក

2026/05/05 05:46:28 pm        142
កីឡាករវ័យក្មេងចិន Wu Yize បានក្លាយជាកីឡាករក្មេងបំផុតទីពីរដែលគ្រងជើងឯកស្នូកឃ័រពិភពលោកក្រោយយកឈ្នះជើងចាស់ Shaun Murphy ហ្វ្រេមកាត់សេចក្តីនៅវគ្គផ្តាច់ព្រ័ត្រ។ជាការប្រកួតដ៏ស្វិតស្វាញ តានតឹង Wu និង Murphy បានធ្វើឱ្យវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោកត្រូវអូសបន្លាយដល់ហ្វ្រេមកាត់សេចក្តីលើកដំបូងតាំងពីឆ្នាំ ២០០២ នៅពេល Peter Ebdon យកឈ្នះ​ Stephen Hendry និងជាលើកទី ៤ ប៉ុណ្ណោះក្នុងប្រវត្តិសាស្រ្តស្នូកឃ័រជើងឯកពិភពលោក។ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលកីឡាករទាំងពីរត្រូវតទល់គ្នាគឺ ៣៥ ហ្វ្រេម ហើយកីឡាករទាំងពីរបានយកឈ្នះម្នាក់ ១៧ ហ្វ្រេមមុនឈានដល់ហ្វ្រេមកាត់សេចក្តី។ ហ្វ្រេមចុងក្រោយ Wu Yize ដែលមកពីខេត្តឡានចូវប្រទេសចិនមានការប្រកួតដែលជឿជាក់ បូករួមទាំងភ័យខ្លាច តែទេពកោសល្យមិនធម្មតា។ បន្ទាប់ពីការកេងមិនបានល្អពី Shaun Murphy, Wu បានប្រថុយវាយបញ្ចូលឡូកូនក្រហមដោយគ្រាប់ប៊ីពណ៌ស កៀកនឹងបាំង ហើយការប្រថុយបានសម្រេចនោះបានហុចផលឱ្យ Wu ឈ្នះការប្រកួតនេះ។ ចេះទាំងឆ្វេងទាំងស្តាំ Wu ក៏ភ្លាត់ក្នុងការបញ្ជាគ្រាប់ប៊ីសដែរតែអាចកែប្រែស្ថានការបាន។ Wu Yize បានក្លាយជាកីឡាករចិនទីពីរប៉ុណ្ណោះដែលឈ្នះជើងឯកពិភពលោកបន្ទាប់ពី Zhao Xintong ឈ្នះនៅឆ្នាំ ២០២៥ មានន័យថាពីរឆ្នាំជាប់គ្នាហើយដែលកីឡាករចិនកាន់ពានជើងឯកពិភពលោក។ ជ័យជំនះនេះ Wu Yize ទទួលបានប្រាក់រង្វាន់ ៥០ ម៉ឺនផោន និងរំកិលឡើងមកឈរលេខបួនពិភពលោក៕ អត្ថបទ៖នាង សុភាវុធ 

Queen Phoenix ទទួលបានការលើកទឹកចិត្តពី BOXI ទោះធ្វើមិនបានល្អ ក្នុងការ​បង្ហាញ​ខ្លួន​លើក​ដំបួង​នៅ MPL

2026/05/05 05:30:32 pm        161
ក្រុម Queen Phoenix ដែលជាក្រុមនារីតែ ១ គត់ នៃព្រឹត្តិការណ៍ MPL Cambodian​ រដូវកាល​ទី១០ បានទទួលការលើកទឹកចិត្តពីកីឡាករ សុខ វារ៉ា ឬ BOXI សមាជិកក្រុម CFU Gaming​ ទោះ​ធ្វើមិនបានល្អសម្រាប់ការបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍​កីឡាអេឡិច​ត្រូនិកដ៏ធំនៅកម្ពុជានេះ។Queen Phoenix ត្រូវបានផ្ដល់ឱកាសចូលរួមប្រកួតប្រជែងជាមួយក្រុមបុរស ៩ក្រុមផ្សេងទៀត ក្នុងនាមក្រុមជើងឯកលីគនារី Queen Legends ដើម្បីអភិវឌ្ឍន៍ និងដុសខាតសមត្ថភាពឲ្យកាន់តែខ្លាំង ដើម្បីត្រៀមការប្រកួតប្រជែងកម្រិតអន្ដរជាតិ ។ ជាលទ្ធផលឆ្លងកាត់ការប្រកួតជម្រុះ ៤សប្ដាហ៍កន្លងមក ពួកគេបានរងបរាជ័យទាំង ៧ប្រកួត និងបានអស់ឱកាសឡើងវគ្គបន្ដ។ទោះបីពុំទទួលបានលទ្ធផលល្អប្រសើរយ៉ាងណា តែកីឡាករ BOXI បានមើលឃើញពីចំណុចល្អ និងចំណុចខ្វះខាត តែត្រូវការតម្រូវបន្ថែ។ បែបនេះក្ដី BOXI បានកោតសរសើរឆន្ទៈ និងការខំប្រឹងរបស់សមាជិកក្រុមនារី Queen Phoenix និងបានជំរុញឲ្យពួកគេខិតខំប្រឹងប្រែង ដើម្បីត្រៀមការប្រកួតផ្សេងៗទៀតនាថ្ងៃអនាគត។គួរដឹងថា មកទល់ពេលនេះ ការប្រកួត MPL Cambodian រដូវកាលទី១០ បានបញ្ចប់វគ្គជម្រុះ Regular Season ចំនួន ៤សប្ដាហ៍ នឹងបានរកឃើញក្រុមឡើងវគ្គ Play-Off មួយចំនួន ដូចជាក្រុមកំពូលតារាង Pro Esports និងម្ចាស់ជើងឯកឆ្នាំចាស់ CFU Gaming ជាដើម ខណៈក្រុមមួយចំនួនទៀត ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតជម្រុះសប្ដាហ៍ចុងក្រោយ នាថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧសភាខាងមុខ៕ អត្ថបទ លី ឈុនឡា 

Spurs ឈ្នះនៅផ្ទះ Aston Villa ចេញផុតពីតំបន់គ្រោះថ្នាក់

2026/05/04 10:06:03 pm        301
ក្រុមបាល់ទាត់ Tottenham Hotspur បានឡើងចេញពីតំបន់គ្រោះថ្នាក់នៅ Premier League បន្ទាប់ពីទទួលបានជ័យជម្នះដ៏អស្ចារ្យលើ Aston Villa ក្នុងការប្រកួតក្រៅដី។ លទ្ធផលនេះបង្ហាញថាបេសកកម្មសង្គ្រោះក្រុមរបស់គ្រូបង្វឹកថ្មី Roberto De Zerbi កំពុងមានទិសដៅវិជ្ជមាន។បន្ទាប់ពី West Ham United បរាជ័យនៅទឹក Brentford កាលពីថ្ងៃសៅរ៍ Spurs បានឱកាសឡើងលើគូប្រជែង តាមរយៈជ័យជំនះនេះ។ទោះបីខ្វះកីឡាករសំខាន់ៗដូចជា Xavi Simons និង Dominic Solanke ក៏ដោយ Spurs នៅតែអាចបង្កើតការនាំមុខ ២-០ នៅក្នុងវគ្គទីមួយដោយដោយ Conor Gallagher និង  Joao Palhinha នៅនាទី ២៥។ចំណែក Aston Villa ដែលដឹកនាំដោយ Unai Emery បានប្តូរកីឡាករចដល់ ៧ នាក់ ពីក្រុមដែលទើបចាញ់ Nottingham Forest ក្របខណ្ឌ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ដែលបង្ហាញថាពួកគេផ្តោតលើការប្រកួតជើងទី២នៅសប្ដាហ៍ក្រោយ។Emi Buendia បានតែតបាល់បញ្ចូលទីមួយគ្រាប់ឲ្យ Villa ពីការបញ្ជូនរបស់ Matty Cash ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីបង្វែរលទ្ធផលបានទេ ខណៈការប្រកួតបញ្ចប់ដោយ Spurs ឈ្នះ ២-១។ជ័យជម្នះនេះធ្វើឲ្យ Spurs ឡើងលើ West Ham United មួយពិន្ទុ ខណៈនៅសល់តែ ៣ ប្រកួតទៀតចប់រដូវកាល៕ អត្ថបទ៖នាង សុភាវុធ

Inter Milan ឈ្នះ Parma ២-០ គ្រប់ពិន្ទុគ្រងជើងឯកលីគកំពូលអ៊ីតាលីលើកទី ២១

2026/05/04 09:36:50 pm        228
ក្រុមបាល់ទាត់ Inter Milan បានធានាជើងឯកលីគកំពូលអ៊ីតាលី Serie A រដូវកាលនេះ បន្ទាប់ពីយកឈ្នះ Parma ដោយលទ្ធផល ២-០ ក្នុងការប្រកួតនៅកីឡដ្ឋាន San Siro។Inter ត្រូវការតែ ១ ពិន្ទុប៉ុណ្ណោះ ដើម្បីធានាជើងឯក Scudetto ខណៈនៅសល់ ៣ ប្រកួតចុងក្រោយ ហើយពួកគេក៏សម្រេចបាន ៣ ពិន្ទុពីការប្រកួតនេះដោយគ្រាប់បាល់របស់ Marcus Thuram និង Henrikh Mkhitaryan។ក្រោយបញ្ចប់ការប្រកួត ក៏មានការអបអរសាទរពេញទីលានខណៈគ្រូបង្វឹក Cristian Chivu អបអរសាទរពានធំលើកដំបូងក្នុងអាជីពជាគ្រូបង្វឹក បន្ទាប់ពីធ្លាប់ត្រឹមឈ្នះជើងឯក Serie A បីដងក្នុងពេលជាកីឡាករ។ជ័យជម្នះនេះធ្វើឲ្យ Inter ដែលធ្លាប់ឈ្នះជើងឯកចុងក្រោយនៅឆ្នាំ ២០២៤ នាំមុខក្រុមការពារជើងឯក Napoli ដល់ទៅ ១២ ពិន្ទុ។ ក្រុមក៏បន្តទម្រង់លេងល្អ ដោយរកបាន ១៩ គ្រាប់បាល់ក្នុង ៦ ប្រកួតចុងក្រោយ និងឈ្នះ ២៦ ប្រកួតក្នុងចំណោម ៣៥ ប្រកួតរដូវកាលនេះ៕ អត្ថបទ៖នាង សុភាវុធ

លោក ហែម គីរី៖ ការចូលរួមការប្រកួតហែលទឹកវ័យចាស់ហុចផល ចំណេញបំផុតដល់សុខភាព និងផ្តល់ឱកាសជួបជុំមិត្តភក្តិបរទេស

2026/05/04 09:30:08 pm        194
ការចូលរួមការប្រកួតហែលទឹកវ័យចាស់ ឆ្នាំ២០២៦ (Cambodia Master Swimming 2026) ហុច​ផល​ចំណេញបំផុតដល់សុខភាព និងផ្តល់ឱកាសជួបជុំជាមួយមិត្តភ័ក្ត្រទាំងខ្មែរ និងបរទេស។នេះ​ជា​ការ​បញ្ជាក់របស់ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក ក្រោយ​បញ្ចប់​ការ​ប្រកួតកីឡាហែលទឹក វ័យចាស់ ការពីចុងសប្តាហ៍កន្លងទៅ នៅអាងហែ​លទឹ​ក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ លោក បានគូសបញ្ជាក់បន្ថែមទៀតថា អ្វីដែលជាគោល​បំណង​សំខាន់​គឺ​ចង់​ផ្តល់​ឱកាសដល់មហាជនទំាងជនជាតិខ្មែរ និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជា ចូលរួម ស្រលាញ់វិស័យកីឡាហែលទឹក និងសុខភាព និង បង្កើតមិត្តភាព និងសាមគ្គីភាព រវាង​គ្នា​និង​គ្នា​។លោក ហែម គីរី បានបន្ថែមថា ការប្រកួតនេះចំណុចសំខាន់គឺចង់បាន ធនធានមហាជន និង​អត្ត​ពលិម​ចូល​និវត្តន៍ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីចូល​រួម​ការ​ប្រកួត​កីឡា​ហែល​ទឹក​វ័យ​ចាស់​កម្រិត​អន្តរជាតិ។សូមជម្រាបថា ចាប់តាំងពីឆ្នាំទី១ រហូតដល់ឆ្នាំទី៣ នេះ មានអ្នកចូលរួមក្នុងមួយឆ្នាំៗ ចន្លោះ​៤០​នាក់ ​កើនឡើង៥%រាល់ឆ្នាំ ដូច្នេះគណៈកម្មាធិការរៀបចំសង្ឃឹមថា នឹងទទួល​បាន​ការ​ចូលរួ​ម​ពី​មហា​ជន​រហូតដល់រាប់រយនាក់ នាឆ្នាំក្រោយៗទៀត៕

ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិដំណើរការក្នុងប្រធានបទ «កីឡាដើម្បីសុខភាពកុមារ»

2026/05/04 09:18:47 pm        249
ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិបើកដំណើរការហើយ ក្រោមប្រធានបទ៖ «កីឡាដើម្បីសុខភាពកុមារ» ដោយសំដៅបំផុសសកម្មភាពអប់រំកាយ និងកីឡានៅក្នុងគ្រឹះស្ថានបឋមសិក្សា។ ផ្តល់ឱកាសដល់សិស្សានុសិស្សចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសសិស្សដែលមានទេពកោសល្យតំណាងជាតិចូលរួមប្រកួតកីឡាកម្រិតអន្តរជាតិ។ ផ្តល់លទ្ធភាពជូនសហព័ន្ធកីឡាជាតិ យកការប្រកួតនេះជាការពិនិត្យមើលទេពកោសល្យ និងសមត្ថភាពរបស់កុមារា កុមារីក្នុងការជ្រើសរើសចូលរួមជាមួយសហព័ន្ធរបស់ខ្លួន។ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួត សហព័ន្ធកីឡាជាតិ ប្រតិភូកីឡារាជធានី ខេត្តអង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច សហការរៀបចំការប្រកួតនេះ ឆ្លើយតបតាមកម្មវត្ថុនៃការរៀបចំការប្រកួតកីឡាលក្ខណៈហ្គេម ដើម្បីពង្រឹងស្មារតីសាមគ្គីភាព មិត្តភាព ការធ្វើការជាក្រុម ភាពជាអ្នកដឹកនាំដល់សិស្ស ពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេសក្នុងការៀបចំ ផ្តល់ឱកាសដល់សិស្សដែលមានទេពកោសល្យកីឡាចូលរួមក្នុងក្រុមថ្នាល ពិសេសរួមចំណែកលើកកម្ពស់សកម្មភាពអប់រំកាយ និងកីឡាទៅដល់សិស្សានុសិស្សនៅតាមសាលារៀន ដែលជាទិសដៅអាទិភាពមួយនៃកំណែទម្រង់របស់ក្រសួង អប់រំ យុវជន និងកីឡា។ ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា ក្រោមដំបូលនៃសុខសន្តិភាព ឯកភាពផ្ទៃក្នុងជាតិ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ក្រោមការដឹកនាំ ប្រក បដោយថាមពល និងគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ បានកំពុងអនុវត្តកំណែទម្រង់ស៊ីជម្រៅ ដោយផ្តោតលើការលើកកម្ពស់គុណភាពអប់រំ ឌីជីថលូបនីយកម្ម និងការពង្រឹងវិន័យសាលារៀ និងការលើកកម្ពស់វិស័យអប់រំកាយ-កីឡា ដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច និងសង្គម។ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានឲ្យដឹងថាការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ត្រូវបានធ្វើឡើងយោងតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៦ និងគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡានៃអគ្គនាយកដ្ឋានកីឡា បានសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិទាំង១២ ក្នុងការរៀបចំការប្រកួត។ ការប្រកួត ថ្នាក់ជាតិនេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ មានប្រតិភូ អ្នកដឹកនាំក្រុម និងគ្រូបង្វឹកចូលរួមចំនួន ៦៤៧នាក់ កីឡាករ និងកីឡាការិនី ចំនួន ២៦៨៩នាក់ លើវិញ្ញាសាសរុបចំនួន ៦២ វិញ្ញាសា ដោយប្រើប្រាស់ទីលានចំនួន ១០ទីតាំងផងដែរ៕ 

គ្រាន់តែលួចផ្សាយការប្រកួត Premier League ខុសច្បាប់ប្រឈមជាប់ពន្ធនាគារដល់ ២១ឆ្នាំ

2026/05/04 09:12:59 pm        302
មេបណ្តាញផ្សាយបាល់ទាត់ខុសច្បាប់នៅអង់គ្លេស អាចជាប់ពន្ធនាគារធ្ងន់ធ្ងររហូតដល់ ២១ ឆ្នាំ។បុរសម្នាក់ដែលជាមេដឹកនាំបណ្តាញផ្សាយបន្តផ្ទាល់បាល់ទាត់ខុសច្បាប់ដ៏ធំមួយនៅចក្រភពអង់គ្លេស ដែលមានឈ្មោះថា “Flawless” កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគារបន្ថែមរហូតដល់ ១០ ឆ្នាំ បន្ទាប់ពីត្រូវបានកាត់ទោសជាប់ពន្ធនាគារ ១១ ឆ្នាំរួចមកហើយក្នុងឆ្នាំ ២០២៣។តុលាការបានបញ្ជាក់ថា ប្រសិនបើគាត់មិនសងប្រាក់ចំនួន ២.៣៥ លានផោន (ប្រហែលជាង ៣ លានដុល្លារ) ក្នុងរយៈពេល ៣ ខែទេ នោះគាត់អាចនឹងទទួលទោសបន្ថែមទៀត។បណ្តាញ “Flawless” មានបុគ្គលិកប្រមាណ ៣០ នាក់ មានអ្នកប្រើប្រាស់ និងអ្នកលក់បន្តជាង ៥០,០០០ នាក់ ហើយរកចំណូលបានលើសពី ៧ លានផោន ក្នុងរយៈពេល ៥ ឆ្នាំ តាមរយៈការផ្សាយការប្រកួត Premier League ដោយខុសច្បាប់។ករណីនេះត្រូវបានគេចាត់ទុកថាជាការបង្ក្រាបដ៏ធំបំផុតមួយលើការលួចផ្សាយកីឡា និងជាសារព្រមានខ្លាំងដល់បណ្តាញផ្សាយខុសច្បាប់ទាំងឡាយ ដែលកំពុងរកប្រាក់ចំណេញពីមាតិកាកីឡាដែលមានសិទ្ធិបញ្ញា។អាជ្ញាធរអង់គ្លេសបញ្ជាក់ថា ការប្រឆាំងនឹងការលួចផ្សាយបាល់ទាត់នឹងបន្តយ៉ាងតឹងរ៉ឹង ដើម្បីការពារសិទ្ធិផ្សាយផ្លូវការ និងចំណូលរបស់វិស័យកីឡា៕ អត្ថបទ៖នាង សុភាវុធ 

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ចាត់ទុកពានបាល់ទាត់កុមារ ជាមាគ៌ាដ៏សំខាន់ ដើម្បីរួម​ចំណែក​អភិវឌ្ឍ​យុវជន​នៅ​កម្ពុជា

2026/05/04 09:01:55 pm        218
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញ​ការ​គាំទ្រ​ពេញ​ទំហឹង ​ចំពោះគំនិតផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍បាល់ទាត់កុមារ Daiichi Junior Cup ​កម្រិត​អាយុ​ក្រោម ​១២​ឆ្នាំ និង១៤ឆ្នាំ ដែលជាមាគ៌ាដ៏សំខាន់ ក្នុងការលើកកម្ពស់​សកម្មភាព​កីឡា​ដល់​កុមារ​តាម​សហគមន៍​ និងរួមចំណែកអភិវឌ្ឍយុវជននៅកម្ពុជា។តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​អប់រំ ​យុវជន និងកីឡា បានគូសបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការ​សម្ពោធ​ជា​ផ្លូវការ​ការប្រកួតបាល់ទាត់កុមារ Daiichi Junior Cup រដូវកាលទី១ កាលពីចុង​សប្ដាហ៍​កន្លង​ទៅ ​នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។ឯកឧត្តមបន្ដថា ទាំងក្រសួង និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សុទ្ធតែគាំទ្រ​ព្រឹត្តិការណ៍​នេះ​ ព្រោះ​ជា​ការបំផុសយ៉ាងសំខាន់ដល់កុមារឲ្យចូលរួមលេងកីឡា ដ្បិតកីឡា គឺជាចលនា​សង្គម​មួយ​ជួយ​អភិវឌ្ឍន៍ផ្នែកសុខភាព សាមគ្គីភាព មិត្តភាព ស្មារតី និងកសាងគុណភាពជីវិតមនុស្ស ។ ដូច្នេះ​ឯកឧត្តមសង្ឃឹមថា តាមរយៈការពានកម្រិតសហគមន៍នេះ នឹងក្លាយ​ជា​មាគ៌ា​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍយុវជនកម្ពុជា។លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ដាយអិឈិ ឡាយហ្វី បានបង្ហាញ​មោទន​ភាព ​សម្រាប់ការបានរួមចំណែករៀបចំព្រឹត្តិការណ៍បាល់ទាត់កុមារដ៏ធំនៅកម្ពុជា ដែលជាការជំរុញ និង​លើកកម្ពស់ទំពាំងស្នងឬស្សីនៃកម្ពុជា តាមរយៈកម្មវិធីបាល់ទាត់បែបសហគមន៍ ដើម្បី​កសាង​អនាគត​កាន់​តែភ្លឺស្វាង និងប្រកបដាយសុខុមាលភាព សម្រាប់កុមារ និងសហគមន៍ទាំងមូល។លោក សេង សុភ័ក្ត្រ នាយកប្រតិបត្តិ PEAK Digital ដែល​ជា​អ្នក​សហការ​រៀបចំ​ការ​ប្រកួត​បាល់​ទាត់​កុមារ​នេះ បានឲ្យដឹងថា ការប្រកួតនេះ គ្រោងនឹងចាប់ផ្ដើម​ការ​ប្រកួត​វគ្គ​ជម្រុះ​ចាប់​ពី​ខែ​ឧសភា ​ដល់ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប ដើម្បី​ស្វែង​រក​ក្រុមឆ្នើមឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ ហើយលោកបានលើកទឹកចិត្តដល់កុមារ ចុះ​ឈ្មោះ​ចូល​រួម​ឲ្យបានច្រើនកុះករ ដើម្បីប្រែក្លាយវេទិការនេះ ទៅជាការផ្សារភ្ជាប់ រវាងកីឡា សហគមន៍ និង​អនាគត៕ អត្ថបទ លី ឈុនឡា 

Kimi Antonelli ឈ្នះការប្រណាំង F1 បីទីលានជាប់គ្នាក្រោយឈ្នះនៅ Miami

2026/05/04 07:07:41 pm        279
ព្រឹត្តិការណ៍ប្រណាំង F1 ពិភពលោក Miami Grand Prix បានបញ្ចប់យ៉ាងរំភើបនៅទីក្រុង Miami សហរដ្ឋអាមេរិក ដោយកីឡាករវ័យក្មេង Kimi Antonelli បានបន្តបង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះរបស់ខ្លួន ឈ្នះការប្រណាំងបីទីលានជាប់គ្នាក្នុងរដូវកាល ២០២៦ នេះ។ Antonelli ដែលចាប់ផ្តើមមុខគេពីការឈ្នះការប្រណាំងយកទីចេញដំណើរកាលពីថ្ងៃសៅរ៍ បានគ្រប់គ្រងការប្រណាំងបានយ៉ាងតឹងរ៉ឹង ទោះបីមានសម្ពាធខ្លាំងពីអ្នកការពារជើងឯកពិភពលោក Lando Norris របស់ McLaren ក៏ដោយ តែបានឡើងមកនាំមុខវិញ និងរក្សាការនាំមុខរហូតដល់ទីព្រ័ត្រ ៣ វិនាទីពីមុខ Norris។កីឡាកររបស់ McLaren មួយរូបទៀត Oscar Piastri ទទួលបានចំនាត់ថ្នាក់លេខបី ខណៈ George Russell លេខបួន និង Max Verstappen លេខប្រាំ។ ការប្រកួតមានភាពតានតឹងខ្លាំង ពិសេសនៅជុំចុងក្រោយ ដែល Charles Leclerc បានបាត់បង់ឱកាសឡើងវេទិកាកិត្តិយសបន្ទាប់ពីភ្លាត់រអិលចង្កូតធ្លាក់ចំណាត់ថ្នាក់។ ទោះបីមានការព្យាករណ៍ភ្លៀង និងការផ្លាស់ប្តូរពេលចាប់ផ្តើមប្រណាំងក៏ដោយ ការប្រណាំង ៥៧ ជុំត្រូវបានបញ្ចប់ដោយគ្មានការរំខានធ្ងន់ធ្ងរ។ ជ័យជម្នះនេះធ្វើឲ្យ Antonelli បន្តនាំមុខតារាងពិន្ទុជើងឯកពិភពលោកមាន ១០០ ពិន្ទុដាច់មិត្តរួមក្រុម Mercedes, George Russell ២០ ពិន្ទុខណៈ Charles Leclerc ដែលបានលេខ ៨ នៅ Miami បន្តឈរលេខបីមាន ៥៩ ពិន្ទុ។ បន្ទាប់ពី Miami Grand Prix នេះ Formula One ពិភពលោកនឹងបន្តទៅប្រទេសកាណាដាថ្ងៃទី ២២ ខាងមុខ៕ អត្ថបទ៖នាង សុភាវុធ 

លីគបាល់ទាត់នារី៖ ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀងបន្តឈ្នះពីរប្រកួតជាប់គ្នា ឯវិសាខាស្មើបឹងកេត

2026/05/04 05:55:07 pm        306
(កម្ពុជា)៖ ការប្រកួទបាល់ទាត់លីគនារីកម្ពុជាឆ្នាំ២០២៦ (Cambodian Women’s League )ឈានចូលដល់សប្ដាហ៍ទី២ហើយក្នុងនោះមានការប្រកួតដែលមានគ្រាប់ច្រើន និងការប្រកួតដែលគ្មានគ្រាប់បាល់ដែរ។នៅទីលានហ្វឹកហាត់ក្លឹបព្រះខ័នរាជស្វាយរៀង ជិតពហុកីឡដ្ឋានជាតិមរតកតេជោ ក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមបាល់ទាត់នារីណាហ្កាវើលដ៍ ៣ទល់នឹង១ ថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២៦។ជំនួបនេះលេងបាន២០នាទី ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងផ្ដើមនាំមុខដោយការទាត់បញ្ចូលទីរបស់កីឡាការិនី Doris Akaheeh។ តែជិតចប់វគ្គទីកីឡាការិនី ហុក សាវឌី ទាត់មួយជើងពីចំងាយជួយឱ្យក្រុមតាមស្មើ១ទល់នឹង១។យ៉ាងណាក៏ដោយនៅនាទីទី៥២កីឡាការិនី Dikisha Bushiri Esther ទាត់បញ្ចូលទីមួយគ្រាប់ទៀតឱ្យព្រះខ័នរា បន្ទាប់ពីអូសចេញពីស្លាបធ្វេងតែឯងហើយទាត់បញ្ចូលទីតែម្ដង។ ជិតចប់ការប្រកួតកីឡាការិនី Doris Akaheeh បន្ថែមមួយគ្រាប់ទៀតដោយបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៩០បូក៥។ចំណែកនៅទីលានហ្វឹកហាត់បឹងកេតហាយធិត ព្រែកឯង ក្លឹបបឹងកេត និងវិសាខា បានត្រឹមតែស្មើគ្នា ០ទល់នឹង០ ទោះបីជាក្រុមទាំងពីរមានឱកាស និងវាយសម្រុករៀងៗខ្លួនយ៉ាងណាក៏ដោយ។ ប្រកួតបន្ទាប់បឹងកេតធ្វើដំណើរទៅទឹកដី អាយអេសអាយ ជួប XO Unted និងវិសាខា ទទួលណាហ្កាវើលដ៍ចុងសប្ដាហ៍នេះ។នៅទីលានហ្វឹកហាត់របស់ភ្នំពេញក្រោន ក្រុមនារីភ្នំពេញក្រោន បានយកឈ្នះ XO United ១៣ទល់នឹង០។ កីឡាការិនី សឿន វិផានៅតែជាអ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងចំណោម១៣គ្រាប់នេះ បន្ទាប់ពីធ្វើបាន៥គ្រាប់តែឯង។ សម្រាប់៨គ្រាប់ទៀតកើតឡើដោយកីឡាការិនី វិបុល សេរីសេដ្ឋា បីគ្រាប់តែឯង Miki Ichikawa ៣គ្រាប់តែឯង និងវឿន សុថាន និងថា ស្រីនុ ម្នាក់មួយគ្រាប់។នៅកីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ) ក្លឹបបាល់ទាត់នារីសៀមរាប បានយកឈ្នះមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ១២ ទល់នឹង០។ នេះជាការប្រកួតទី២ក្នុងសប្ដាហ៍ទី២ដែលមានគ្រាប់បាល់លើសពី១០គ្រាប់។ការប្រកួតនេះ កីឡាការិនីប្រធានក្រុម រិទ្ធ ច័ន្ទនិម្មិល រកបាន៤គ្រាប់តែឯង កីឡាការិនី AMARCHI BLESSING DIKE ៣គ្រាប់តែឯង។ ចំណែកគ្រាប់បាល់ផ្សេងទៀតកើតឡើងដោយ កីឡាការិនី កែវ ចាន់ណាក់ PLINE AURELLE DONGMO ស៊្រុន ស្រីលក្ខ គីន រក្សា និងកីឡាការិនីនួន ស្រីនួ។ក្រោយលេងបានពីរប្រកួត ក្លឹបបាល់ទាត់ភ្នំពេញក្រោន ឈរនៅចំណាត់ថ្នាក់លេខ១មាន៦ពិន្ទុ ជាមួយគ្រាប់ទាត់បញ្ចូលទី៤៣គ្រាប់ ព្រះខ័នរាជស្វាយរៀង លេខ២មាន៦ពិន្ទុ វិសាខា និងសៀមរាបមាន៤ពិន្ទុដូចគ្នា ណាហ្កាវើលដ៍ និងបឹងកេតមាន១ពិន្ទុដូចគ្នា ខណៈដែលXO United និងកំពង់ឆ្នាំងពីរប្រកួតចាញ់ទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
10/27/2026 08:10 PM
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
10/27/2026 08:10 PM
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
10/27/2026 07:10 PM
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
10/27/2026 07:10 PM
អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
10/27/2026 07:10 PM
មនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីតំបន់ឆ្នេរភាគខាងកើតឥណ្ឌា មុនការមកដល់របស់ព្យុះស៊ីក្លូន Arnab
10/27/2026 06:10 PM
ការបោះឆ្នោត នៅអ៊ីស្រាអែល៖ ទីផ្សារភ្នាល់ បង្ហាញ​ពីបរាជ័យដ៏​គួរឱ្យភ្ញាក់ផ្អើលរបស់លោក Netanyahu
10/27/2026 06:10 PM
ចិនអះអាងថា គ្មានគ្រោះមហន្តរាយបន្តបន្ទាប់នោះទេពីការរញ្ជួយដីនៅតំបន់ទីបេ
10/27/2026 06:10 PM
ការ​ធូរស្រាល​នៃទំនាក់​ទំនង​ឥណ្ឌា-ចិន ត្រូវ​បាន​សាកល្បងដោយ​របាយ​ការណ៍ អំពីការប្រឈមមុខដាក់គ្នា នៅព្រំដែន
10/27/2026 06:10 PM
មនុស្សជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅភាគខាងជើងអាល្លឺម៉ង់
10/27/2026 05:10 PM