Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

ជ័យជំនះរបស់បឹងកេត និងអង្គរថាយហ្គឺរ ធ្វើឱ្យកៅអីលេខពីររបស់ភ្នំពេញក្រោនកាន់តែរង្គោះរង្គើ

2026/05/04 05:20:27 pm        295
ពេលនេះអ្នកគាំទ្របាល់ទាត់ជាតិកម្ពុជាកំពុងតែចាប់អារម្មណ៍ខ្លាំងទៅលើការប្រកួតប្រជែងចំណាច់​ថ្នាក់​លេខ​ពីរ ខណៈលីគកំពូលកម្ពុជានៅសល់ពីរសប្ដាហ៍ទៀតនឹងបញ្ចប់រដូវកាលផ្លូវការ។សប្ដាហ៍​ទី​៣០ សម្រាប់ការប្រកួតតំបន់ប្រជែងជើងឯក (៦ក្រុមលើគេ) ក្លឹបបាល់ទាត់​អង្គរ​ថាយ​ហ្គឺរ និង​បឹងកេត តាមទាន់ពិន្ទុ និងគម្លាតបីពិន្ទុពីភ្នំពេញក្រោនហើយ ក្រោយក្លឹប​ទាំង​ពីរ​ឈ្នះ​រៀង​ៗ​ខ្លួន​។នៅទឹកដីអាគីហ៊ីរ៉ូកាតុ ម្ចាស់ផ្ទះអង្គរថាយហ្គឺរ បានយកឈ្នះម្ចាស់ជើងឯកព្រះខ័នរាជស្វាយរៀង ៤​ទល់​នឹង​៣ ដោយគ្រាប់ចុងម៉ោងបំផុតរបស់កីឡាករ ហាន ទី។ជំនួប​នេះ​លេង​វគ្គទី១បានប្រមាណជាង៣០នាទី អង្គរថាយហ្គឺរនាំមុខព្រះខ័នរាជ ៣​ទល់​នឹង​០​មុន​ ដោយគ្រាប់បាល់របស់កីឡាករ KURITA MARK ADJEI នាទីទី១៣ និងនាទីទី៣៤ និង​មួយ​គ្រាប់​ទៀត​ដោយកីឡាករ COULIBALY ABDEL KADER នាទីទី១៧។ប៉ុន្តែក្នុងវគ្គទី២ នាទីទី៧៥ និង៧៩ កីឡាករ PEPRAH KWAME បន្ថែម​ពីរ​គ្រាប់​តែ​ឱ្យ​ក្រុម​កាត់​បន្ថយ​គម្លាត​នាំមុខ មុនពេលដែលកីឡាករ DE SOUZA MONTEIRO PATRICK ROBSON រក​បាន​គ្រាប់​ស្មើ ៣ទល់នឹង៣ឱ្យព្រះខ័នរាជស្វាយរៀងនៅនាទីទី៨៤។ យ៉ាង​ណា​ក៏​ដោយ​ជិត​តាប់​ការ​ប្រកួតទៅហើយកីឡា ហាន ទី ទាត់បាល់បញ្ចូលទីគ្រាប់ជ័យជំនះឱ្យថាយហ្គឺរ ឈ្នះ​៤​ទល់​នឹង​៣ លើព្រះខ័នរាជស្វាយរៀង។នៅពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ បឹងកេត បានប្រើប្រាស់ ៤នាទី​នៅ​សេស​សល់​មុន​ចប់​ការ​ប្រកួតទាំងមូល យកឈ្នះភ្នំពេញក្រោន ២ទល់នឹង០ ដោយគ្រាប់បាល់របស់កីឡាករ BEVAN MYER STEFAN MAJOR នាទីទី៨៦ និងកីឡាករ DEHMIE CYRUS នាទីទី​៩០​បូក​៤​។លទ្ធផលនេះធ្វើឱ្យអង្គរថាហ្គឺរ មាន៥០ពិន្ទុស្មើគ្នាភ្នំពេញក្រោន តែភ្នំពេញក្រោនបន្តឈរលេខ២ និង​អង្គរថាហ្គឺរឈរនៅលេខបីដោយសារ ការប្រវត្តិជួបគ្នា (Head-to-Head) ចំណែកបឹងកេត ឈរ​នៅ​លេខ៤មាន៤៧ពិន្ទុ ចាញ់ក្លឹបទាំងពីរបីពិន្ទុប៉ុណ្ណោះ។ ដូច្នោះ​បឹង​កេត​នៅ​តែ​មាន​ឱកាស​ប្រជែង​កៅ​អី​លេខពីរ ដណ្ដើមកៅអី Play off ក្របខណ្ឌ AFC Champion League Two រដូវកាល ២០២៥-២០២៧។រីឯការប្រកួតផ្សេងទៀត ណាហ្កាវើលដ៍ចាញ់ក្នុងដីខ្លួនឯង ១ទល់នឹង៣ ពេលជួប​អឹម​អូអាយ​កំពង់​ដេវ៉ា​។ ​កងយោធពលខេមរភូមិន្ទចាញ់ ឡាយហ្វខេត្តព្រះសីហនុ ០ទល់នឹង៤ និងអាយ​អេស​អាយ​ដង្កោ​សែន​ជ័យ​ចាញ់ វិសាខា ១ទល់នឹង២។ លីគកំពូលកម្ពុជា នឹងបញ្ចប់រដូវកាលរបស់ខ្លួនថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ខាងមុននេះ៕

អារ៉ាប៊ីសាអូឌីតត្រៀមដកការគាំទ្រថវិកាច្រើនពាន់លានដុល្លារពី LIV Golf បង្កការសង្ស័យលើអនាគតការប្រកួត

2026/05/01 09:53:02 pm        209
LIV Golf កំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់យ៉ាងខ្លាំង បន្ទាប់ពីមានព័ត៌មានថា អារ៉ាប៊ីសាអូឌីត នឹងបញ្ចប់ការគាំទ្រថវិកាច្រើនពាន់លានដុល្លាររបស់ខ្លួននៅចុងបញ្ចប់រដូវកាលនេះ។នៅថ្ងៃព្រហស្បតិ៍ LIV Golf បានប្រកាសពី “ការវិវត្តយុទ្ធសាស្ត្រថ្មី” ដោយបង្កើតក្រុមប្រឹក្សាភិបាលឯករាជ្យថ្មីមួយ ដែលដឹកនាំដោយ Gene Davis និង Jon Zinman។ អង្គភាពនេះត្រូវបានគេរំពឹងថា នឹងជួយដឹកនាំទស្សនវិស័យថ្មី និងស្វែងរកអ្នកវិនិយោគហិរញ្ញវត្ថុជំនួស។ការផ្លាស់ប្តូរនេះកើតឡើងចំពេលមានរបាយការណ៍ថា មូលនិធិសាធារណៈវិនិយោគ (PIF) របស់អារ៉ាប៊ីសាអូឌីត អាចប្រកាសថា ប្រធាន Yasir Al-Rumayyan នឹងលាលែងពីតំណែងពីក្រុមប្រឹក្សាភិបាល LIV Golf។ Al-Rumayyan គឺជាសហស្ថាបនិក LIV Golf ក្នុងឆ្នាំ ២០២១ និងជាអ្នកដឹកនាំសំខាន់បំផុត។បន្ថែមពីនេះ LIV Golf ក៏បានពន្យារពេលការប្រកួតដែលគ្រោងធ្វើនៅ New Orleans ក្នុងខែមិថុនា ដែលមានន័យថា ពីថ្ងៃទី ១០ ខែឧសភា ដល់ថ្ងៃទី ៦ ខែសីហា LIV នឹងមិនមានការប្រកួតណាមួយនៅសហរដ្ឋអាមេរិកឡើយ រហូតដល់ព្រឹត្តិការណ៍នៅ Trump Bedminster នៅរដ្ឋ New Jersey។ទោះជាយ៉ាងណា LIV Golf នៅតែបន្តការប្រកួតអន្តរជាតិនៅកូរ៉េខាងត្បូង អេស្ប៉ាញ និងចក្រភពអង់គ្លេស ក្នុងអំឡុងពេលនោះ៕ អត្ថបទ៖នាង សុភាវុធ 

See You Soon ប្ដេជ្ញាខំប្រឹងដល់ទីបញ្ចប់ ទោះសល់ឱកាសស្ដួចស្ដើង ដើម្បីប្រជែងកៅអីវគ្គបន្ដ MPL

2026/05/01 09:46:28 pm        216
ការប្រកួតកីឡាអេឡិចត្រូនិកដ៏ធំ MPL Cambodia រដូវកាលទី១០ នឹងឈានដល់សប្ដាហ៍ទី៤ នៃ​ការប្រកួតជម្រុះវគ្គ Regular Season នាចុងសប្ដាហ៍នេះ ស្របពេលក្រុមនីមួយៗ បាន​ប្ដេជ្ញាប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីឡើងវគ្គបន្ដ ជាក់ស្ដេងក្រុម See You Soon ទោះបីសល់ឱកាសតិចបំផុត តែពួកគេបានប្ដេជ្ញានឹងព្យាយាមដល់ទីបញ្ចប់។លោក លី គីមហុង គ្រូបង្វឹកអតីតក្រុមជើងឯក ៣សម័យនេះ បានបញ្ជាក់ថា ថ្វីដ្បិតការចាប់ផ្ដើម ៣សប្ដាហ៍កន្លងមក ក្រុមធ្វើមិនសូវបានល្អ តែពួកគេនឹងមិនបោះបង់ការខំប្រឹងឡើយ ហើយក៏គ្មានបំណងរុះរើកីឡាករដែរ ផ្ទុយទៅវិញ ពួកគេចង់រក្សាសមាជិក រហូតដល់រដូវកាលក្រោយ។ សម្រាប់ការប្រកួតសេសសល់ ទោះបីត្រូវជួបក្រុមខ្លាំងៗ តែ See You Soon បានដាក់គោលដៅយកឈ្នះយ៉ាងហោច ២ ឬ ៣ ក្នុងចំណោម ៤ប្រកួត ដើម្បីរក្សាក្ដីសង្ឃឹមតិចតួចរបស់ខ្លួនក្នុងការប្រជែងកៅអីវគ្គ Play-Off។គួរដឹងថា ឆ្លងកាត់ការប្រកួត ៣សប្ដាហ៍កន្លងមក See You Soon កំពុងឈរលេខ៩ ក្នុងចំណោម ១០ក្រុម និងសល់ ៤ប្រកួតក្នុងដៃ ដោយចុងសប្ដាហ៍នេះ ពួកគេ នឹងត្រូវជួបក្រុម Evil Eye Esports នៅថ្ងៃទី២ និងជួបក្រុម Vigor Apex នៅថ្ងៃទី៣ ខែឧសភា ខណៈ ២ប្រកួតចុងក្រោយ ត្រូវជួបក្រុមកំពូលតារាង Pro Esports នាថ្ងៃទី៨ និងជួបក្រុម Team Flash KH នាថ្ងៃទី១០ ខែឧសភា នៃសប្ដាហ៍ទី៥ ក្នុងព្រឹត្តិការណ៍ MPL Cambodia ឆ្នាំ២០២៦ នេះ៕ អត្ថបទ លី ឈុនឡា

FIFA៖ អ៊ីរ៉ង់នឹងមានវត្តមាននៅ World Cup ហើយលេងនៅទឹកដីអាមេរិក

2026/05/01 09:10:43 pm        257
ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក Gianni Infantino បានបញ្ជាក់ថាក្រុមជម្រើសជាតិអ៊ីរ៉ង់ នឹងចូលរួមព្រឹត្តិការណ៍ FIFA World Cup 2026 ហើយក៏នឹងលេងនៅសហរដ្ឋអាមេរិកដូចគ្នា ទោះបីមានភាពតានតឹងនយោបាយ។Infantino បាននិយាយក្នុងពិធីបើកសន្និសីទរបស់ FIFA ថា ការចូលរួមរបស់អ៊ីរ៉ង់គឺជាការសំខាន់ ដើម្បីបង្រួបបង្រួមពិភពលោកតាមរយៈកីឡា។ លោកបានបញ្ជាក់ថា “អ៊ីរ៉ង់នឹងចូលរួម និងលេងនៅសហរដ្ឋអាមេរិកព្រោះយើងត្រូវការសាមគ្គីភាព”។ទោះជាយ៉ាងណា ការអវត្តមានរបស់គណៈប្រតិភូអ៊ីរ៉ង់នៅសន្និសីទ FIFA បានបង្ហាញពីបញ្ហានយោបាយ និងការធ្វើដំណើរដែលអាចប៉ះពាល់ដល់ការរៀបចំការប្រកួត។ មន្ត្រីសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ រួមទាំងប្រធាន Mehdi Taj ត្រូវបានរាយការណ៍ថា ត្រូវត្រឡប់ពីព្រលានយន្តហោះនៅតូរ៉ុនតូ បន្ទាប់ពីជួបបញ្ហាជាមួយអាជ្ញាធរកាណាដា ទោះមានទិដ្ឋាការត្រឹមត្រូវក៏ដោយ។តាមប្រភពព័ត៌មាន មន្ត្រីពីររូបអាចចូលរួមបាន ប៉ុន្តែបានសម្រេចមិនចូលរួម បន្ទាប់ពីសមាជិកម្នាក់នៃគណៈប្រតិភូត្រូវបានបដិសេធការចូលប្រទេស។ កាណាដាបានបញ្ជាក់ថា ការអនុញ្ញាតឲ្យចូលប្រទេសត្រូវបានពិនិត្យជាលក្ខណៈបុគ្គល ហើយអ្នកដែលពាក់ព័ន្ធនឹងកមឆ្មាំបដិវត្តន៍ ដែលត្រូវបានចាត់ទុកជាអង្គការភេរវកម្មនៅកាណាដា អាចត្រូវបានហាមឃាត់។ការប្រកួត World Cup ឆ្នាំ ២០២៦ ដែលមានក្រុមចូលរួម ៤៨ ក្រុម នឹងរៀបចំដោយសហម្ចាស់ផ្ទះ ៣ ប្រទេស គឺ សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។ ការធ្វើដំណើររវាងប្រទេសទាំងនេះអាចបង្កការលំបាកសម្រាប់ក្រុមខ្លះៗ ប្រសិនបើមានការកំណត់ទិដ្ឋាការ ឬភាពតានតឹងនយោបាយ។អ៊ីរ៉ង់បានឆ្លងកាត់វគ្គជម្រុះទៅកាន់ការប្រកួតរួចហើយ ប៉ុន្តែបានស្នើឲ្យមានទីតាំងជំនួសសម្រាប់ការប្រកួតនៅលើដីសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា FIFA បានបដិសេធសំណើនេះ ហើយបញ្ជាក់ថា កាលវិភាគនឹងមិនផ្លាស់ប្តូរឡើយ៕ អត្ថបទ៖នាង សុភាវុធ

Kobbie Mainoo បន្តកុងត្រាថ្មីជាមួយ Manchester United ដល់ឆ្នាំ ២០៣១

2026/05/01 08:35:16 pm        229
ក្លិបបិសាចក្រហម Manchester United បានប្រកាសថា ខ្សែបម្រើវ័យក្មេង Kobbie Mainoo បានចុះកុងត្រាថ្មីរហូតដល់ឆ្នាំ ២០៣១ ដោយបញ្ចប់ការសង្ស័យជាច្រើនខែជុំវិញអនាគតរបស់គេនៅទឹកដី Old Trafford។កីឡាករជម្រើសជាតិអង់គ្លេសវ័យ ២១ ឆ្នាំរូបនេះ បានព្រមព្រៀងកុងត្រាចាស់របស់ខ្លួនមុនពេលឡើងមកកាន់ក្រុមឈុតធំក្នុងឆ្នាំ ២០២៣ ដែលកិច្ចសន្យានោះត្រូវផុតកំណត់ត្រឹមឆ្នាំ ២០២៧ ហើយមានជម្រើសបន្តបន្ថែមមួយឆ្នាំទៀត។Mainoo ដែលជាកីឡាករចេញពីយុវជនថ្នាលរបស់ក្លិប និងកើតនៅ Stockport ធ្លាប់មិនសូវទទួលបានឱកាសលេងក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ Ruben Amorim។ ស្ថានភាពនេះបានជំរុញឱ្យគេចង់ផ្ទេរខ្លួនជាបណ្តោះអាសន្នទៅកាន់ក្លិប Napoli ក្នុងទីផ្សារដោះដូរកីឡាករខែមករា។យ៉ាងណាក៏ដោយ United បានបដិសេធសំណើនោះ និងបញ្ជាក់យ៉ាងច្បាស់ថា ក្លិបនៅតែវាយតម្លៃខ្ពស់លើសមត្ថភាពរបស់ Mainoo ហើយចង់ឱ្យគេស្នាក់នៅដើម្បីប្រជែងតំណែងក្នុងក្រុម។ចាប់តាំងពី Amorim ចាកចេញពីតំណែងក្នុងខែមករា Mainoo បានក្លាយជាជម្រើសសំខាន់ក្រោមការដឹកនាំបណ្តោះអាសន្នរបស់ Michael Carrick ដោយបានចូលលេងជាជម្រើសដំបូងស្ទើរតែគ្រប់ការប្រកួតលីគទាំងអស់ លើកលែងតែការបរាជ័យ ២-១ ក្រោមថ្វីជើង Leeds United ប៉ុណ្ណោះ។ការបន្តកុងត្រាថ្មីនេះ បង្ហាញពីការប្តេជ្ញារបស់ Manchester United ក្នុងការរក្សាទុកកីឡាករវ័យក្មេងមានទេពកោសល្យរូបនេះ ជាផ្នែកសំខាន់សម្រាប់អនាគតរបស់ក្លិប៕ អត្ថបទ៖នាង សុភាវុធ

Ashley Young សម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ក្នុងវ័យ ៤០ ឆ្នាំ

2026/05/01 08:15:49 pm        242
កីឡាករជើងចាស់អង់គ្លេស Ashley Young បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយក្នុងវ័យ ៤០ ឆ្នាំ។Young បានចាប់ផ្តើមអាជីពរបស់ខ្លួនជាមួយ Watford មុននឹងបន្តផ្លាស់ទៅក្លិបធំៗដូចជា Aston Villa, Manchester United, Inter Milan និង Everton។ Young បានបញ្ចប់អាជីពនៅក្លិប Ipswich Town បន្ទាប់ពីចូលរួមជាមួយក្លិបនេះក្នុងកិច្ចសន្យារយៈពេល ១ ឆ្នាំ កាលពីខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីចាកចេញពី Everton។ក្នុងកម្រិតជម្រើសជាតិ Young បានបង្ហាញខ្លួនលើកដំបូងនៅខែវិច្ឆិកា ឆ្នាំ ២០០៧ និងបង្ហាញខ្លួនសរុបបានលេង ៣៩ ប្រកួតរកបាន ៧ គ្រាប់។សម្រាប់រដូវកាលចុងក្រោយជាមួយ Ipswich Town កីឡាករវ័យ ៤០ ឆ្នាំរូបនេះមានបញ្ហារបួស និងបានចូលលេងត្រឹមតែ ១៣ ប្រកួត ក្នុងនោះដែរមាន ១០ ប្រកួតជាកីឡាករបម្រុង។បច្ចុប្បន្ន Ipswich កំពុងត្រៀមប្រកួតចុងក្រោយនៃរដូវកាល Championship ទល់នឹង Queens Park Rangers ខណៈពួកគេកំពុងឈរនៅចំណាត់ថ្នាក់ទី២ ដែលអាចឡើងទៅលីគកំពូលដោយស្វ័យប្រវត្តិ។ ពួកគេនាំមុខក្រុមលេខ៣ Millwall ១ ពិន្ទុ និងលេខ៤ Middlesbrough ២ ពិន្ទុ។ក្នុងអាជីពរបស់ខ្លួន Ashley Young បានឈ្នះពានរង្វាន់ជាច្រើន រួមមាន Premier League, Europa League, FA Cup និង League Cup ជាមួយ Manchester United និងពាន Serie A ជាមួយ Inter Milan៕ អត្ថបទ៖នាង សុភាវុធ

ក្រសួងអប់រំ ចង់ឃើញការប្រែប្រួលនៃកីឡាសិស្សបឋមសិក្សា សម្រាប់ជាប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​កីឡាជាតិ

2026/05/01 07:32:01 pm        273
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបំផុស​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រៀមចូលរួម និងរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ត្រូវទាញប្រយោជន៍ពីព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យកីឡាជាតិ ឆ្ពោះទៅរកប្រកួតប្រជែងកម្រិតខ្ពស់ និងអន្ដរជាតិនាថ្ងៃអនាគត។ការគូសបញ្ជាក់នេះ បន្ទាប់ពីក្រសួងអប់រំ បានកោះប្រជុំគណៈកម្មការរៀបចំ រួមជាមួយតំណាងសហព័ន្ធកីឡាជាតិ មុនការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលនឹងប្រារព្ធពិធីបើក ចាប់ពីថ្ងៃទី២ ខែឧសភាចុងសប្ដាហ៍នេះ រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅតាមបណ្ដាទីលានចំនួន ១០ ក្នុងរាជធានីភ្នំពេញ។មន្ដ្រីកីឡាជាន់ខ្ពស់ដដែលបន្ដថា កីឡាសិស្សបឋមសិក្សា ក្រសួងបានរៀបចំរៀងរាល់ឆ្នាំ និងមានលក្ខណៈដដែលៗ ប៉ុន្ដែអ្វីដែលក្រសួងចង់ឃើញ គឺការប្រែប្រួលសមត្ថភាព និងគុណភាពនៃការរៀបចំ ពិសេសប្រសិទ្ធភាពរបស់លទ្ធផលដែលកើតចេញពីដំណើរការនៃការចូលរួម ក៏ដូចជាការប្រកួតជាក់ស្ដែង ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍវិស័យកីឡាជាតិ។ជាការពិតការលេងកីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព តែការរៀបចំព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះ ក្រសួងចង់បង្កើនគុណភាព និងសមត្ថភាពក្នុងការរៀបចំឲ្យបានកាន់តែគត់មុត ស្របតាមលក្ខណៈវិទ្យាសាស្ដ្រកីឡា ។ ក្នុងន័យនេះ ឯកឧត្តមបានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវផ្ដោតការយកចិត្តទុកដាក់ និងពង្រឹងឲ្យបាននូវគុណភាពរៀបចំកាន់តែល្អ ហើយទទួលបានលទ្ធផលល្អប្រសើរ។បន្ថែមលើនេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹកទាំង ២៥រាជធានីខេត្ត ដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ចូលរួមបំផុសស្មារតីអាណាព្យាបាលបន្ថែម មិនត្រូវបង្អាក់ស្មារតីកុមារ ក្នុងការចូលរួមលេងកីឡា ផ្ទុយទៅវិញ មាតាបិតា ត្រូវជំរុញ និងលើកទឹកចិត្តពួកគេឲ្យចូលរួមលេងកីឡាកាន់តែច្រើន ស្របតាមប្រធានបទនៃកីឡាសិស្សបឋមសិក្សាឆ្នាំនេះ គឺកីឡាដើម្បីសុខភាពកុមារ។លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីជាកុមារចូលរួមសរុប ២,៧៩២នាក់ មកពី២៥រាជធានី-ខេត្ត ដែលត្រូវចូលរួមការប្រកួតលើ ១២ប្រភេទកីឡា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅរាជធានីភ្នំពេញ៕ អត្ថបទ លី ឈុនឡា

CPL៖ ភ្នំពេញក្រោន និងបឹងកេត ត្រូវការឈ្នះ ឯអង្គរថាយហ្គឺរ រឹតតែចង់ឈ្នះព្រះខ័នរាជ ដើម្បី​ប្រជែង​កៅ​អីលេខ២

2026/05/01 05:14:35 pm        335
លីគកំពូលកម្ពុជា កាន់តែរន្ថើន ពិសេសជំនួបរវាងបេក្ខភាព Top-6 នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ចុងសប្ដាហ៍នេះ ក្នុងនោះមានក្រុមបឹងកេត ត្រូវជួបក្រុមភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិ ស្របពេលក្រុមអង្គរថាយហ្គឺរ ត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមជើងឯកព្រះខ័នរាជស្វាយរៀង ដែលសុទ្ធតែជាគូជក់ចិត្ត និងត្រូវការជ័យជម្នះរៀងខ្លួនៗ ដើម្បីប្រជែងកៅអីលេខ២ និងមានឱកាសទៅលេងពានអន្ដរជាតិ។ក្រៅពីព្រះខ័នរាជស្វាយរៀង ដែលឈរកំពូលតារាងដាច់ពិន្ទុឆ្ងាយពីគូប្រជែង គេឃើញឈរលេខរៀងបន្ទាប់ កំពុងមានពិន្ទុប្រទាញប្រទុងគ្នានៅឡើយ ក្នុងនោះភ្នំពេញក្រោន ឈរលេខ២ មាន ៥០ពិន្ទុ, អង្គរថាយហ្គឺរ ឈរលេខ៣ មាន ៤៧ពិន្ទុ, បឹងកេត ឈរលេខ៤ មាន ៤៤ពិន្ទុ និងណាហ្គាវើលដ៏ ឈរលេខ៥ មាន ៤៣ពិន្ទុ ដែលសុទ្ធតែមានឱកាសប្រជែងលេខ២ ដ្បិតក្រុមនីមួយៗនៅសល់ ៣ប្រកួតរៀងខ្លួន។តាមរយៈលទ្ធផលបណ្ដោះអាសន្ននេះ នាំឲ្យបេក្ខភាពក្រុមឈរពីលេខ២ ដល់លេខ៥ ត្រូវការជ័យជម្នះចាំបាច់ ពិសេសភ្នំពេញក្រោន ដែលមានសង្ឃឹមខ្ពស់ជាងគេ ត្រូវការឈ្នះយ៉ាងហោច ២ប្រកួតទៀត ទើបអាចធានាកៅអីលេខ២ របស់ខ្លួន តែបើភ្លាត់ចាញ់ ១ និងស្មើ ១ ឱកាសមាសនេះ អាចនឹងរបូតទៅគូប្រជែង ពិសេសអង្គរថាយហ្គឺរ ដែលចាញ់ប្រៀបត្រឹម ៣ពិន្ទុ ហើយប្រសិនបើចុងសប្ដាហ៍នេះ ភ្នំពេញក្រោន ភ្លាត់ចាញ់ ហើយអង្គរថាយហ្គឺរ ឈ្នះវិញ ក្រុមទាំងពីរ នឹងមានពិន្ទុស្មើគ្នា។ក្រៅពីនេះ ក្រុមណាហ្គាវើលដ៏ ក៏នឹងត្រូវជួបក្រុម អឹមអូអាយ កំពង់ដេវ៉ា ផងដែរ នៅល្ងាចថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ។ ប៉ុន្ដែមុនឈានដល់ជំនួបក្រុមខ្លាំង ប៉ះខ្លាំងទាំង ៣ប្រកួតនេះ ក៏នឹងមានការប្រកួតរវាងក្រុមខាងក្រោមទាំង ៥ នៅថ្ងៃទី២ ខែឧសភាស្អែកនេះ ចំនួន ២ប្រកួតផងដែរ រួមមានក្រុម ISI ដង្កោសែនជ័យ ជួបក្រុមភ្ញៀវវិសាខា និងក្រុមកងយោធពលខេមរភូមិន្ទ ត្រូវជួបក្រុមឡាយហ្វខេត្តព្រះសីហនុ៕ អត្ថបទ លី ឈុនឡា

ខ្សែការពារ Achraf Hakimi នឹងអវត្តមានជើងទីពីរពេល PSG ទៅទឹកដី Bayern Munich

2026/04/30 07:19:00 pm        157
ខ្សែការពារ Achraf Hakimi របស់ Paris Saint-Germain ត្រូវអវត្តមានប៉ុន្មានសប្ដាហ៍ខាងមុខនេះក្រោយរងរបួសភ្លៅ។ក្លឹបបាល់ទាត់ Paris Saint-Germain បានបញ្ជាក់ថា ខ្សែការពារស្តាំ Achraf Hakimi នឹងត្រូវអវត្តមានរយៈពេល ប៉ុន្មានសប្ដាហ៍ខាងមុខ បន្ទាប់ពីរងរបួសសាច់ដុំភ្លៅខាងស្តាំ ក្នុងការប្រកួតដ៏ជក់ចិត្តជាមួយ Bayern Munich ក្របខណ្ឌ UEFA Champions League។ក្នុងជំនួបជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅទីក្រុងប៉ារីស PSG បានយកឈ្នះ Bayern Munich ដោយលទ្ធផល ៥-៤ ហើយ Hakimi បានលេងពេញ ៩០ នាទី និងបានផ្ដល់បាល់បញ្ជូនមួយឱ្យ Khvicha Kvaratskhelia ស៊ុតបញ្ចូលទី។តាមសេចក្តីថ្លែងការណ៍របស់ក្លឹប បានឲ្យដឹងថា កីឡាករជម្រើសជាតិម៉ារ៉ុករូបនេះកំពុងទទួលការព្យាបាល ហើយនឹងខកខានការប្រកួតជើងទីពីរនៅទឹកដីអាល្លឺម៉ង់ថ្ងៃទី ៦ ខែឧសភាសប្តាហ៍ក្រោយ។Hakimi បានបង្ហាញសញ្ញារងរបួសនៅចុងការប្រកួតខណៈដែលគាត់កាន់សាច់ដុំខាងក្រោយ (hamstring) ប៉ុន្តែបន្តលេងរហូតដល់ចប់ការប្រកួត ដោយសារ PSG បានប្រើការផ្លាស់ប្តូរកីឡាករអស់ហើយ។ របួសនេះក៏បង្កការព្រួយបារម្ភចំពោះការចូលរួមជាមួយក្រុមជម្រើសជាតិម៉ារ៉ុកក្នុងព្រឹត្តិការណ៍ FIFA World Cup ដែលនឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ក្នុងរយៈពេលប្រហែល ៦ សប្ដាហ៍ខាងមុខ។Hakimi គឺជាកីឡាករសំខាន់ម្នាក់ក្រោមការដឹកនាំរបស់គ្រូបង្វឹក Luis Enrique ហើយធ្លាប់ស៊ុតបញ្ចូលទីដំបូងក្នុងជ័យជម្នះ 5-0 លើ Inter Milan នៅវគ្គផ្តាច់ព្រ័ត្ររដូវកាលមុន ដែលធ្វើឲ្យ PSG ឈ្នះពានអឺរ៉ុបជាលើកដំបូង៕ អត្ថបទ៖នាង សុភាវុធ

អ្នកចាំទី Zaragoza, Andrada ត្រូវពិន័យ ១៣ ប្រកួតក្រោយវាយកីឡាកររបស់ Huesca មួយដៃកណ្តាលមុខ

2026/04/30 06:59:52 pm        183
អ្នកចាំទីក្លិបអេស្ប៉ាញ Zaragoza, Esteban Andrada ត្រូវពិន័យឱ្យមិនប្រកួត ១៣ ប្រកួតបន្ទាប់ពីវាយកីឡាកររបស់ក្លិប Huesca មួយដៃកណ្តាលមុខអំឡុងការប្រកួតលីគទីពីរអេស្ប៉ាញ។កីឡាករវ័យ ៣៥ ឆ្នាំរូបនេះ បានទទួលកាតលឿទីពីរបណ្តេញចេញនៅចុងការប្រកួត ដែលបញ្ចប់ដោយភាពចម្រូងចម្រាសនៃជំនួប Derby។ ក្រោយការសម្រេចរបស់អាជ្ញាកណ្តាល កីឡាករអាហ្សង់ទីនរូបនេះបានស្ទុះទៅវាយប្រធានក្រុម Huesca កីឡាករ Jorge Pulido យ៉ាងកម្រោល ដែលធ្វើឱ្យការប្រកួតពេញដោយភាពច្របូកច្របល់ចុងម៉ោង។ ក្រោយរឿងហេតុកាលពីថ្ងៃអាទិត្យនោះ សហព័ន្ធបាល់ទាត់អេស្ប៉ាញបានសម្រេចពិន័យ Esteban Andrada ១២ ប្រកួតបូកនឹងពិន័យកាតក្រហម ១ ប្រកួតសរុប ១៣ ប្រកួត។ យ៉ាងណាក្តី Andrada ក្រោយប្រព្រឹត្តិអំពើហិង្សានេះ ក៏បានសម្តែងអារម្មណ៍សោកស្តាយសម្រាប់ទង្វើរបស់ខ្លួន ដែលជារូបភាពអាក្រក់សម្រាប់ក្លិប សម្រាប់លីគ ជាពិសេសសម្រាប់រូបគេផ្ទាល់។ Andrada ក៏បាននិយាយពាក្យសុំទោសទៅកាន់ Jorge Pulido ផងដែរសម្រាបកំហឹងមួយ ហើយទទួលស្គាល់គ្រប់យ៉ាងជាកំហុសរបស់ខ្លួន។ Esteban Andrada តាមពិតទៅមិនមែនជាកីឡាករដែលមានអត្តចរិតកោងកាចឡើយ ពោលគឺក្នុងមួយអាជីពបាល់ទាត់របស់ខ្លួនមកទល់វ័យ ៣៥ ឆ្នាំនេះធ្លាប់ទទួលបានកាតក្រហមម្តងគត់ គឺភ្លាត់ស្នៀតប៉ះបាល់ក្រៅប្រអប់៕អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
10/27/2026 08:10 PM
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
10/27/2026 08:10 PM
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
10/27/2026 07:10 PM
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
10/27/2026 07:10 PM
អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
10/27/2026 07:10 PM
មនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីតំបន់ឆ្នេរភាគខាងកើតឥណ្ឌា មុនការមកដល់របស់ព្យុះស៊ីក្លូន Arnab
10/27/2026 06:10 PM
ការបោះឆ្នោត នៅអ៊ីស្រាអែល៖ ទីផ្សារភ្នាល់ បង្ហាញ​ពីបរាជ័យដ៏​គួរឱ្យភ្ញាក់ផ្អើលរបស់លោក Netanyahu
10/27/2026 06:10 PM
ចិនអះអាងថា គ្មានគ្រោះមហន្តរាយបន្តបន្ទាប់នោះទេពីការរញ្ជួយដីនៅតំបន់ទីបេ
10/27/2026 06:10 PM
ការ​ធូរស្រាល​នៃទំនាក់​ទំនង​ឥណ្ឌា-ចិន ត្រូវ​បាន​សាកល្បងដោយ​របាយ​ការណ៍ អំពីការប្រឈមមុខដាក់គ្នា នៅព្រំដែន
10/27/2026 06:10 PM
មនុស្សជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅភាគខាងជើងអាល្លឺម៉ង់
10/27/2026 05:10 PM