Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

អាមេរិកមិនបដិសេធការចូលរួម World Cup របស់អ៊ីរ៉ង់ គ្រាន់តែ​ហាម​មនុស្ស​ពាក់ព័ន្ធ​កង​ឆ្មាំ​បដិវដត្តន៍

2026/04/24 06:23:42 pm        185
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយនាពេលថ្មីៗនេះថា ទីក្រុង​វ៉ាស៊ីន​តោន មិនមានការជំទាស់ចំពោះអ៊ីរ៉ង់ក្នុងការចូលរួម World Cup ឆ្នាំនេះទេ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា កីឡាករ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំមនុស្ស​ដែលមានទំនាក់​ទំនង​ជាមួយ​កង​ឆ្មាំ​បដិវត្តន៍​អ៊ី​ស្លាម​អ៊ីរ៉ង់​មកជាមួយប៉ុណ្ណោះ។ប្រធានាធិបតីអាមេរិកលោក Donald Trump ក៏ធ្លាប់បាននិយាយដែរថា រដ្ឋបាល​របស់​លោក​មិន​ចង់​យក​រឿងនយោបាយនេះមកពាក់ព័ន្ធនឹងអត្តពលិកឡើយ។ការលើកឡើងរបស់លោក Marco Rubio ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មាន Financial Times ចុះ​ផ្សាយថា បេសកជនកំពូលរបស់ប្រធានាធិបតីអាមេរិក Donald Trump លោក Paolo Zampolli បានស្នើសុំឱ្យ FIFA ជ្រើសរើស​អ៊ីតាលី​ជំនួស​អ៊ីរ៉ង់​នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​រដូវ​ក្តៅនេះ។រដ្ឋមន្ត្រីការបរទេសអាមេរិកដដែលបន្តថា បញ្ហារបស់អាមេរិកជាមួយអ៊ីរ៉ង់ មិនមែន​ជា​មួយ​អត្ត​ពលិក​ឡើយ ​តែវាអាចនឹងមានបញ្ហាដែរ ប្រសិនបើកីឡាករទាំង​នោះ​មាន​ពាក់​ព័ន្ធ​នឹង​កង​ឆ្មាំ​បដិវត្តន៍​ដែល​អាមេរិកចាត់ទុកថាជាក្រុមភេវរករ នឹងមិនអាចចូលទឹកអាមេរិកបានឡើយ។ Financial Times បានរាយការណ៍ថាប្រទេសអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍មួយថ្មីៗនេះថា អ៊ីរ៉ង់​ត្រៀម​ខ្លួនរួចរាល់សម្រាប់ការចូលរួមប្រកួត តែគេមិនទាន់​ទទួល​បាន​ការ​ផ្ទៀង​ផ្ទាត់​ដោយ​សហព័ន្ធ​បាល់ទា​ត់អ៊ីរ៉ង់ឡើយ។កន្លងមកអ៊ីរ៉ង់ធ្លាប់បានបញ្ជាក់ថា ខ្លួននឹងសម្រេចចិត្ត​លើការ​ចូល​រួមរ​បស់​ក្រុម​ជម្រើស​ជាតិ​ក្នុង​ការ​ប្រកួត ​World Cup នៅពេលទទួលបានការឆ្លើយតបពី FIFA ជុំវិញការផ្លាស់​ប្តូរ​ទីតាំង​នៃ​ការ​ប្រកួត​របស់​ពួកគេពីសហរដ្ឋអាមេរិកទៅកាន់ម៉ិកស៊ិកប៉ុណ្ណោះ៕ អត្ថបទ៖នាង សុភាវុធ

ក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ

2026/04/24 05:59:02 pm        423
“King Power Out” ជាបដារបស់បាតុករដែលជាអ្នកគាំទ្រក្លិបបាល់ទាត់ Leicester City ដាក់នៅពីមុខអំឡុងពេលធ្វើបាតុកម្មប្រឆាំងនឹងការវិនិយោគរបស់ម្ចាស់ក្លិបជនជាតិថៃ។ការប្រឆាំងតវ៉ារបស់អ្នកគាំទ្រធ្វើឡើងបន្ទាប់ពី Leicester City នឹងធ្លាក់ទៅកាន់ក្របខណ្ឌទីបីអង់គ្លេស League One ទោះនៅសល់ ២ ប្រកួតទៀតចប់រដូវកាល។ បរាជ័យមិនមែនជារឿងចម្លែកទេនៅក្នុងវិស័យកីឡា តែការដឹកនាំ ការវិនិយោគដែលគ្មានចក្ខុវិស័យ គ្មានឆន្ទៈ ជាមូលហេតុដែលធ្វើឱ្យក្លិបជួបនឹងបរាជ័យជាបន្តបន្ទាប់។ការចេញមកបាតុកម្មររបសអ្នកគាំទ្រ មិនមែនមិនពេញចិត្តតែនឹងលទ្ធផលប៉ុណ្ណោះទេ ការវិនិយោគរបស់អ្នកជំនួះញថៃ Aiyawatt Srivaddhanaprabha បានធ្វើឱ្យក្លិបមិនមានលំនឹងហិរញ្ញវត្ថុ និងទាញឱ្យក្លិបធ្លាក់ផុងជ្រៅដល់លីគទីបី ផ្ទុយពីពេលឪពុកដឹកនាំគឺលោក Vichai Srivaddhanaprabha ដែលស្លាប់ដោយសារធ្លាក់ឧទ្ធម្ភាចក្រកាលពីឆ្នាំ ២០១៨ ពីរឆ្នាំបន្ទាប់ពី Leicester City ឈ្នះជើងឯក Premier League លើកដំបូងជាប្រវត្តិសាស្រ្ត។ Aiyawatt ក៏ធ្លាប់បានយករឿងនយោបាយប្រទេសរបស់ខ្លួន ទៅឡូកឡំនឹងកីឡាផងដែរអំឡុងសង្គ្រាមឈ្លានពានរបស់ថៃលើកម្ពុជា និងយកពាក្យភូតកុហកទៅឱ្យពិភពលោកមើលថាខ្លួនជាអ្នករងគ្រោះ ដោយសរសេរពាក្យ #TruthFromThailand នៅក្នុងអាក្រក់យក្សក្នុងកីឡដ្ឋាន។ កម្មពារមានពិតមិនចាំជាតិក្រោយ បរាជ័យ ភាពដុនដាបរបស់អ្នកជំនួញថៃរូបនេះបានធ្វើឱ្យ Leicester City រងបរាជ័យហៅមិនលឺផ្ទុយពីឆ្ទៈឪពុក។ បញ្ហាធំបំផុតរបស់ក្លិបគឺហិរញ្ញវត្ថុ ដោយប្រាក់ចំណូលអនាគតត្រូវបានដាក់បញ្ចាំរួចហើយជាមួយអត្រាការប្រាក់ខ្ពស់ មានន័យថា ម្ចាស់ក្លិបត្រូវតែរកថវិកាថ្មីសម្រាប់ស្ថាបនាក្រុមឡើងវិញក្នុងស្ថានភាពលំបាក។យោងតាមព័ត៌មានពីប្រទេសថៃ ដែលជាប្រភពរបស់ក្រុមហ៊ុន King Power មានសញ្ញាបង្ហាញថា ពួកគេអាចមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគាំទ្រហិរញ្ញវត្ថុដល់ក្លិបបន្តទៀតទេ។សំណួរធំមួយដែលកំពុងត្រូវបានលើកឡើងគឺ៖ តើ Leicester City នឹងទៅណាបន្ត? ហើយតើស្ថានភាពអាចកាន់តែអាក្រក់មុននឹងមានការកែលម្អវិញឬទេ?បច្ចុប្បន្ននេះ អនាគតរបស់ក្លិបនៅមិនច្បាស់លាស់ ហើយការស្ដារឡើងវិញនឹងត្រូវការពេលវេលា ការគ្រប់គ្រងល្អ និងការវិនិយោគយ៉ាងប្រុងប្រយ័ត្ន៕ អត្ថបទ៖នាង សុភាវុធ

Lamine Yamal ត្រូវអវត្តមានដល់ចប់រដូវកាលដោយសាររបួសតែនឹងជាទាន់ World Cup

2026/04/24 05:19:21 pm        168
ខ្សែប្រយុទ្ធស្លាបអេស្ប៉ាញ Lamine Yamal នឹងត្រូវអវត្តមានពី Barcelona រហូត​ដល់​ចប់​រដូវកាល​តែរំពឹងថានឹងជាទាន់ World Cup។កីឡាករវ័យ ១៨ ឆ្នាំរូបនេះ មានបញ្ហាសរសៃរពួរជើងខាងឆ្វេង អំឡុងពេលស៊ុតបាល់ពិន័យ ១១ ម៉ែត្រ​ឱ្យ Barcelona យកឈ្នះ Celta Vigo ១-០ កាលពីយប់ថ្ងៃពុធកន្លងទៅ។ Lamine Yamal ជាអ្នកស៊ុតសម្រេចគ្រាប់បាល់ ១១ ម៉ែត្រនោះនៅនាទីទី ៤០ តែភ្លាម​ៗ​ក្រោយ​ទាត់​ក៏​បាន​បង្ហាញអាការៈឈឺចុងចាប់ និងសុំធ្វើការផ្លាស់ប្តូរចេញ។ Barcelona បានបញ្ជាក់ក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា ក្លិបកំពុងតាមដានស្ថានភាពរបួសរបស់ Yamal និងច្បាស់ណាស់ថាកីឡាករវ័យ ១៨ ឆ្នាំរូបនេះ នឹង​អវត្ត​មាន​ពី​ការ​ប្រកួត​ដែល​នៅ​សេស​សល់​របស់​ក្លិប។ គ្រាប់បាល់ជ័យជំនះរបស់ Lamine Yamal លើ Celta Vigo ធ្វើឱ្យ Barcelona ពន្លាតការ​នាំ​មុខ​នៅ ​La Liga ដល់ ៩ ពិន្ទុពីក្រុមលេខ ២ Real Madrid ដែលនឹងត្រូវជួបគ្នានៅថ្ងៃទី ១០ ខែ​ក្រោយ​នេះ​។ របួសរបស់ Lamine Yamal ត្រូវបានគេរំពឹងថានឹងជាទាន់ World Cup ដែល​អេស្ប៉ាញ​ស្ថិត​ក្នុង​ពូល H ត្រូវជួបជាមួយ កាប់វែរ អារ៉ាប៊ីសាអ៊ូឌីត និងអ៊ុយរូហ្កាយ៕ អត្ថបទ៖នាង សុភាវុធ

Manchester City ឡើងកំពូលតារាងវិញខណៈ Burnley ត្រូវកាត់ចេញ

2026/04/23 11:46:31 pm        243
ក្រុមបាល់ទាត់ Manchester City បានបន្តដំណើរស្វែងរកជើងឯកលីគកំពូលអង់គ្លេសលើកទី​ ១១ របស់ខ្លួនជាមួយនឹងជ័យជំនះឡើងមកឈរលេខ ១ វិញ ខណៈ Burnley ត្រូវកាត់ចេញ។ក្រុមរបស់លោក Pep Guardiola ចាប់ផ្តើមមានទម្រង់លេងល្អចំពេញ Arsenal ធ្លាក់ចុះទម្រង់លេងរបូតការនាំមុខដាច់ ៩ រហូតស្មើគ្នា។ ក្រុមរបស់លោក Pep Guardiola ដឹងច្បាស់ថា ជ័យជំនះនៅកីឡដ្ឋាន Turf Moor នឹងធានាបានកៅអីកំពូលតារាង ហើយជាក់ស្តែងពួកគេពិតជាធ្វើឱ្យខណៈគ្រាប់ជ័យជំនះ ១-០ សម្រេចបានដោយកីឡាករកំពុងនាំមុខក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរដូវកាលនេះ Erling Haaland តាំងពីនាទីទី ៥។ ជ័យជំនះជារឿងល្អសម្រាប់ City តែបរាជ័យបានធ្វើឱ្យ Burnley ធានាបានការកាត់ចេញពី Premier League ហើយបន្ទាប់ពី Wolverhampton។ ក្រោយ ៣៣ ប្រកួតនៅពេលនេះ Manchester City និង Arsenal កំពុងមាន ៧០ ពិន្ទុស្មើគ្នាតែ City នៅពីលើដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទីគូប្រកួតច្រើនជាង។ នៅសល់ ៥ ប្រកួតទៀត Manchester City ជួប៖ Everton(ក្រៅដី) Brentford(ក្នុងដី) Bournemouth(ក្រៅដី) Crystal Palace(ក្នុងដី) និង Aston Villa(ក្នុងដី)។ចំណែក Arsenal ៥ ប្រកួតចុងក្រោយត្រូវជួប៖ Newcastle(ក្នុងដី) Fulham(ក្នុងដី) West Ham(ក្រៅដី) Burnley(ក្នុងដី) និង Crystal Palace(ក្រៅដី)៕ អត្ថបទ៖នាង សុភាវុធ

លោក McConkey ថា កូនក្រុមធ្វើបានល្អ ទោះលទ្ធផលមិនតាមការចង់បាន

2026/04/23 11:35:51 pm        309
ក្រុមព្រះខ័នរាជស្វាយរៀង បានបញ្ចប់យុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥/២៦ ជាផ្លូវការ ក្រោយជំនួបទល់ក្រុម Bangkok United របស់ថៃ បញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីរាត្រីថ្ងៃពុធកន្លងទៅ ដែលនាំឲ្យក្រុមជើងឯកលីគកំពូលកម្ពុជា រក្សាតំណែងលេខ៣ ក្នុងពូលB បន្ទាប់ពីក្រុមកំពូលតារាង Nam Dinh របស់វៀតណាម និងក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី ដែលឈរលេខ២ ក្នុងពូលB។ជំនួបបង្គ្រប់កិច្ច លើទឹកដីកណ្ដាលនេះ កីឡាករ សារ៉េត គ្រីយ៉ា បានវាយបករកបានគ្រាប់តាមស្មើ នៅនាទី៤៥+១ បន្ទាប់ពីត្រូវគូប្រជែងនាំមុខ តាំងពីនាទី១៦ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។ បែបនេះក្ដី ក្រោយចប់ការប្រកួតលោក McConkey Mattew ថា កូនក្រុមពិតជាធ្វើបានល្អ ទោះបីលទ្ធផលមិនតាមការចង់បានក៏ដោយ។លោក McConkey ថា ការប្រកួតនេះ ក្រុមខ្លួនបានបង្កើតឱកាសជាច្រើន ពិសេសការដាក់សម្ពាធនៅវគ្គទី១ តែសោកស្ដាយកូនក្រុមមិនអាចក្ដោបឱកាសល្អទាំងនោះបាន។ យ៉ាងណាបេសកកម្មនេះ មិនអាក្រក់ពេលនោះទេ ពោលគឺព្រះខ័នរាជស្វាយរៀង ចាញ់តែ ១ប្រកួតប៉ុណ្ណោះ ដែលបង្ហាញពីកម្រិតលេងរបស់ក្រុម មិនមានគម្លាតឆ្ងាយពីក្រុមផ្សេងពេកនោះទេ។ដោយឡែកកីឡាករ សារ៉េត គ្រីយ៉ា បានលើកឡើងស្រដៀងគ្នាថា ជំនួបបញ្ចប់យុទ្ធនាការប្រកួតជើងឯកក្លិបអាស៊ាននេះ ក្រុមខ្លួនធ្វើបានល្អ ទោះលទ្ធផលមិនតាមការចង់បាន។ តែអ្វីដែលសោកស្ដាយ គឺក្រុមមិនអាចឡើងទៅវគ្គបន្ដ តាមការគ្រោងទុក។ បែននេះក្ដី គ្រីយ៉ា ថា សមិទ្ធផលនៃការប្រកួតឆ្នាំនេះ បានបង្ហាញពីកម្រិតលេងរបស់ព្រះខ័នរាជស្វាយរៀង មិននៅឆ្ងាយពីបណ្ដាក្លិបខ្លាំងៗក្នុងតំបន់ឡើយ។គួរដឹងថា ឆ្លងកាត់ ៥ប្រកួតក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥/២៦ ព្រះខ័នរាជស្វាយរៀង រកបាន ៨ពិន្ទុ ជាមួយលទ្ធផលឈ្នះ ២ ស្មើ ២ និងចាញ់ ១ រួមមានឈ្នះក្រុមមីយ៉ាន់ម៉ា Shan United ៣-០ និងឈ្នះក្រុម Lion City របស់សិង្ហបុរី ២-០ ហើយស្មើក្រុម Johor Darul Ta’zim ២-២ មុនស្មើ Bangkok United ១-១ និងចាញ់ ១ប្រកួតទល់ក្រុមខ្លាំង Dam Dinh ក្នុងលទ្ធផល ២-១៕ អត្ថបទ លី ឈុនឡា

វិសាខា ចំណេញ ៣គ្រាប់ មុនធ្វើដំណើរទៅជួប ISI កាត់ក្ដីក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup 2025/26

2026/04/23 11:23:58 pm        431
ក្រុមវិសាខា បានចំណេញ ៣គ្រាប់ក្នុងដៃ ក្រោយជំនួបជើងទី១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) ដែល​បានយកឈ្នះក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ៣-០ កាលពីរាត្រីថ្ងៃពុធកន្លងទៅ មុន​ជំនួប​កាត់​សេចក្ដី​ជើង​ទី២ នៅទឹកដីក្រុមដំរីជ័យ នាសប្ដាហ៍ក្រោយ។ជំនួបនៅ​កីឡដ្ឋានវិសាខា ដែលមានអ្នកទស្សនាជាង ៤ពាន់នាក់នេះ វគ្គទី១ ក្រុមម្ចាស់ផ្ទះ បាន​បើក​ការ​នាំមុខ ២-០ ដែលគ្រាប់ទី១ ដោយបានដោយប្រធានក្រុម Jahodinskis Viitalijs ​នៅ​នាទី​២២ និងគ្រាប់ទី២ ជាគ្រាប់ភ្លាត់ចូលទីខ្លួនឯង(Own Goal) ពីខ្សែការពារ Sonokuke Onda ​នៅនាទី៤៥+៤ មុនចូលវគ្គទី២ វិសាខា បន្ថែម ១គ្រាប់ទៀត ដោយខ្សែ​បម្រើ​ទើប​ប្ដូរ​ចូល​បាន ៣៦វិនាទី ឡេង ណូរ៉ា នៅនាទី៦៥។លទ្ធផលនេះ បានផ្ដល់ផលចំណេញច្រើនសម្រាប់អតីតក្រុមជើងឯក ៣សម័យវិសាខា និង​ជា​សម្ពាធ​មួយ​ដ៏ធំ សម្រាប់ក្រុម ISI ដង្កោសែនជ័យ មុនពួកគេត្រូវបើកទ្វារផ្ទះទទួលក្រុមវិសាខា វិញ​ម្ដង ​នាថ្ងៃទី២៩ ខែមេសាខាងមុខ នៅតំបន់វេងស្រេង ។ យ៉ាងណាគេរំពឹងការប្រកួតជើងទី២ ដើម្បី​កាត់​សេចក្ដីក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រវាងក្រុមទាំងពីរ នឹង​ផ្ដល់នូវភាពជក់ចិត្តកាន់តែខ្លាំង ពិសេសក្រុម​ម្ចាស់​ផ្ទះ ​ISI ​ដែល​នឹង​ត្រូវ​សម្រុក​គ្រាប់​បាល់​តាម​ដែល​អាច​ធ្វើបាន ដើម្បីមានឱកាសបង្កើតកំណត់ត្រាថ្មីសម្រាប់ក្លិបបន្ថែមទៀត។ រីឯវិសាខា ក៏​នឹង​ព្យាយាម ​ដើម្បីក្រសោបឱកាសទៅប្រជែងពាននេះផងដែរ៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជស្វាយរៀងនឹងត្រូវជួប Al Kuwait SC របស់គូវ៉ែត ក្នុង​វគ្គផ្ដាច់ព្រ័ត្រ AFC Challenge League

2026/04/23 03:58:05 pm        571
ក្លឹបបាល់ទាត់ប្រទេសគូវ៉ែត Al Kuwait SC ឡើងទៅជួបព្រះខ័នរាជស្វាយរៀងវគ្គផ្ដាច់ព្រ័ត្រ ការ​ប្រកួត​កីឡាបាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣ទ្វីបអាស៊ី (AFC Challenge League) ក្រោយ​ឈ្នះ​ក្លឹប​បាល់​ទាត់ប្រទេសកៀហ្ស៊ីស៊ីស្ថាន Muras United ២ទល់នឹង១ យប់ថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២៦។ជំនួបនេះលេងបាន៣៦នាទី Muras នាំមុខមុនដោយគ្រាប់បាល់ហ្វ្រីឃីករបស់កីឡាករ Zhaparov។ តែជិតចប់វគ្គទី១ នាទី៤៥ បូក៣ កីឡាករ Mohamed Marhoonជួយឱ្យ Al Kuwait តាមស្មើ។ ហើយលេងវគ្គទី២បាន២នាទី កីឡាករ El Mehdi Barrahma ទាត់​គ្រាប់​ជ័យ​ជំនះ​ឱ្យ​ក្រុម​។វគ្គផ្ដាច់ព្រ័ត្រនឹងត្រូវលេងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ប៉ុន្តែមិនដឹងថា​លេង​នៅ​ប្រទេស​ណា​នោះ​ទេក្នុងតំបន់អាស៊ីខាងលិច។ ធម្មតាបើគ្មានបញ្ហាសង្គ្រាម អាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ការ​ប្រកួត​ត្រូវ​លេង​នៅប្រ​ទេស​គូវ៉ែត៕

អ្នកគំាទ្របង្ហាញការគាំទ្រ និងផ្ដល់កម្លាំងចិត្តយ៉ាងខ្លាំងដល់ព្រះខ័នរាជស្វាយរៀង

2026/04/23 03:42:19 pm        336
អ្នកគាំទ្របាល់ទាត់ជាង៧០០នាក់ចូលរួមទស្សនា និង​គាំទ្រ​ផ្ទាល់​ការ​ប្រកួត​របស់​ក្លឹប​បាល់​ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុងការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបអាស៊ីអាគ្នេយ៍ ទល់នឹង​ក្លឹប​បាងកក​ យូណៃធីត។លោកស្រីសំ ថាវី ប្រធានក្រុមអ្នកគាំទ្រផ្លូវការក្លឹបព្រះខ័នរាជស្វាយរៀង បាន​ឱ្យ​ដឹង​ថា​ និស្សិត​កម្ពុជា​ដែល​កំពុងសិក្សាសៀនសូត្រនៅប្រទេសវៀតណាមប្រមាណ ៧០០នាក់​បាន​ទៅ​គាំទ្រ​ផ្ទាល់​ដើម្បីលើកទឹកចិត្តដល់ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋាន Hang Day។ ចំណែកនៅរាជធានីភ្នំពេញ អ្នកគាំទ្រ ក៏បានជួបជុំគ្នាទស្សនាការប្រកួតនៅរោងភាពយន្ត Legend ផង​ដែរ ដើម្បីផ្ដល់កម្លាំងចិត្តពីចម្ងាយដល់ក្លឹបព្រះខ័នរាជស្វាយរៀង។ព្រះខ័នរាជស្វាយរៀង បានបញ្ចប់បេសកកម្មការប្រកួតបាល់ទាត់ក្លឹបអាស៊ានហើយ ដោយ​ឆ្លង​កាត់​៥​ប្រកួត ឈ្នះ២ ស្មើ២ និងចាញ់មួយប្រកួត និងមាន៨ពិន្ទុ។ ហើយចំពោះ​មុខ​ព្រះខ័ន​រាជ​ស្វាយ​រៀង ត្រូវផ្ដោតលើការប្រកួត ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ជាមួយបឹងកេត ថ្ងៃទី២៩ ខែមេសា និងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ថ្ងៃទី៩ ខែឧសភា ត្បិតលីគកំពូល​ព្រះខ័ន​រាជ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​រួច​ទៅ​ហើយ​៕

ISI ជួបម្ចាស់ផ្ទះវិសាខា ក្នុងវគ្គ ១/២ ផ្ដាច់ព្រ័ត្រ-ជើងទី១ នៃពានសម្ដេចតេជោ ហ៊ុន សែន ល្ងាចនេះ

2026/04/22 06:30:42 pm        296
ក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ វិសាខា នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះ នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២)-ជើងទី១ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ)។នេះគឺជាជំនួបដ៏គួរឲ្យចាប់អារម្មណ៍មួយ បន្ទាប់ពីការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១ប្រកួតទៀត រវាងក្រុមបឹងកេត និងព្រះខ័នរាជស្វាយរៀង ត្រូវបានលើកពេល ក្រោយការកែសម្រួលកាលវិភាគប្រកួតបង្គ្រប់កិច្ចជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥/២៦ ជាន់ថ្ងៃគ្នា ដែលតម្រូវឲ្យព្រះខ័នរាជស្វាយរៀង ធ្វើដំណើរទៅប្រកួតនៅទឹកដីកណ្ដាល នាទីក្រុងហាណូយ ប្រទេសវៀតណាម ទល់នឹងក្រុម Bangkok United របស់ថៃ នៅល្ងាចថ្ងៃពុធនេះ។អ្វីដែលធ្វើឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំអ៊ុតការប្រកួតនៅកីឡដ្ឋានវិសាខា ល្ងាចនេះ បន្ទាប់ពី ISI ដង្កោសែនជ័យ បានសាងភាពភ្ញាក់ផ្អើល បានទម្លាក់ក្រុមជើងឯកឆ្នាំចាស់ ភ្នំពេញក្រោន នៅវគ្គ ៨ក្រុមចុងក្រោយ។ ការណ៍នេះ នាំអ្នកគាំទ្រតាមដានពួកគេ ក្នុងការប្រកួតជាមួយអតីតក្រុមជើងឯក ៣សម័យវិសាខា តើក្រុមលោក ទុំ សារាយ នឹងអាចបង្កើតរឿងអស្ចារ្យទៀតបានទេ មុននឹងឈានដល់ការប្រកួតកាត់សេចក្ដី ជើងទី២ លើទឹកដីរបស់ខ្លួនវិញ នាថ្ងៃទី២៩ ខែមេសា។ដោយឡែកលោក Scott Cooper គ្រូបង្វឹកវិសាខា បានលើកឡើងមុនការប្រកួតថា ការទម្លាក់ក្រុមខ្លាំងភ្នំពេញក្រោន ពីសំណាក់ក្រុមដំរីជ័យ គឺជាមេរៀន ដែលក្រុមខ្លួនមិនអាចធ្វេសប្រហែសបាន ចំពោះក្រុម ISI ដង្កោសែនជ័យ ហើយលោកជឿថា ជំនួបល្ងាចនេះ នឹងផ្ដល់ផលពិបាកច្រើន សម្រាប់កូនក្រុម។ យ៉ាងណាលោកជឿជាក់លើឆន្ទៈ និងមហិច្ឆតាចង់ឈ្នះរបស់កូនក្រុម នឹងព្យាយាមនាំក្រុមទៅរកជ័យជម្នះ ដើម្បីបង្ហាញពីគុណតម្លៃរបស់ក្រុម ក្នុងពានរង្វាន់តែមួយគត់ ដែលក្រុមសល់ឱកាសប្រជែងនារដូវកាលនេះ។សូមរំឮកថា មុនឡើងមកជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រដូវកាលនេះ សម្រាប់ ISI ដង្កោសែនជ័យ គឺបានយកឈ្នះក្រុមភ្នំពេញក្រោន ទាំង ២ជើង ក្នុងវគ្គ ៨ក្រុមចុងក្រោយ ដោយលទ្ធផល ៤-២ គ្រាដែលវិសាខា បានយកឈ្នះក្រុមណាហ្គាវើលដ៏ ៦-២៕ អត្ថបទ លី ឈុនឡា 

Leicester City រយៈពេល ១០ ឆ្នាំពីជើងឯក Premier League ធ្លាក់ដល់ទៅលីគទីបី

2026/04/22 06:11:07 pm        167
ក្លិបបាល់ទាត់ Leicester City មានរដូវកាលដ៏អាក្រក់របស់ខ្លួនពីររដូវកាលជាប់គ្នា ធ្លាក់ពីតាំងពី Premier League ទៅដល់លីគទីបីអង់គ្លេស League One ក្រោយស្មើ Hull City ២-២ យប់មិញ​។រយៈពេលត្រឹម ១០ ឆ្នាំប៉ុណ្ណោះ គេឃើញជោគវាសនា​រប​ស់​ក្លិប​ដែល​ស្ថិត​ក្រោម​ការ​វិនិយោគ​របស់​អ្នក​ជំនួញ​ថៃ​មួយ​នេះ ឈរចំនុចខ្ពស់បំផុតតាមរយៈការឈ្នះជើងឯក Premier League នៅឆ្នាំ ២០១៦ រហូតធ្លាក់ទៅក្របខណ្ឌទីបីអង់គ្លេស។ ការប្រកួត​យប់មិញនេះ Leicester City ត្រូវការឈ្នះ Hull City ដាច់ខាតដើម្បី​បន្ត​ដំណើរ​ពុះ​ពារ​គេច​ពី​ការ​កាត់​ចេញ តែពួកគេនៅតែមិនអាចរកបានជ័យជំនះលើកដំបូងក្នុង ៧ ប្រកួតចុងក្រោយ និង​បាន​ត្រឹមស្មើ។ ៤៤ ប្រកួតរដូវកាលនេះ Leicester City មានត្រឹម ៤២ ពិន្ទុឈរលេខ ២៣ ក្នុងចំណោម ២៤ ក្រុម​ខណៈនៅសល់ ២ ប្រកួតទៀតចប់រដូវកាល។ នេះជា​លើក​ទីពីរដែល Leicester City ធ្លាក់ទៅកាន់ក្របខណ្ឌទីបីអង់គ្លេសបែបនេះ ខណៈលើក​ទី​មួយ​ពួក​គេចំណាយពេលត្រឹមមួយរដូវកាលប៉ុណ្ណោះក៏បានឡើងមកកាន់ក្របខណ្ឌទីពីរ League Championship វិញនៅឆ្នាំ ២០០៩។ នៅឆ្នាំ ២០១៤ បន្ទាប់ពីអវត្តមានពី Premier League ១០ ឆ្នាំ Leicester ក៏បាន​ត្រលប់​មក​កាន់​ក្រប​ខណ្ឌកំពូលវិញ ខណៈរដូវកាលដំបូងរបស់ពួកគេនៅពេលនោះស្ទើរតែត្រូវកាត់ចេញពី Premier League ទៅហើយ។ គេច​ផុតពីការកាត់ចេញ ឈានចូលរដូវកាលថ្មី Leicester City បានក្លាយជាជើងឯក Premier League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត និងជារឿងគួរឱ្យភ្ញាក់ផ្អើល។ Leicester ក្រោយមកក៏បានបន្តភាពជោគជ័យរបស់ខ្លួនទោះជាមិនឈ្នះជើងឯក Premier League ម្តងទៀត តែពួកគេបានឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ Champions League នៅឆ្នាំ ២០១៧ ឈ្នះជើងឯក FA Cup លើកដបូងនៅឆ្នាំ ២០២១ ឡើងដលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League នៅឆ្នាំ ២០២២។ ឆ្នាំ ២០២៣ Leicester ក៏បានធ្លាក់ទៅ League Championship វិញ តែក៏ឡើងមក Premier League វិញភ្លាមៗនៅឆ្នាំ ២០២៤ មុនពេលធ្លាក់ត្រលប់ទៅវិញឆ្នាំមុន និង​បន្ត​ធ្លាក់​ទៅ​ក្រប​ខណ្ឌ​ទី​បី​ឆ្នាំ​នេះ៕ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
10/28/2026 08:10 AM
ក្រុមការងារទេសន្តរប្រវេសន៍ប្តេជ្ញាចិត្តរួមគ្នាចាត់វិធានការការពារ ទប់ស្កាត់ និងអនុវត្តវិធានការផ្លូវច្បាប់ចំពោះករណីពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មពលកម្មលើមនុស្ស ក្រោមរូបភាពនៃទេសន្តរប្រវេសន៍ការងារ
10/28/2026 08:10 AM
គណៈកម្មការជំនាញ ចាប់ផ្តើមដំណើរការតាក់តែងវិញ្ញាសា តាំងពីព្រលឹម ក្រោមវិធានការសម្ងាត់បំផុត
10/28/2026 08:10 AM
ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
10/27/2026 08:10 PM
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
10/27/2026 08:10 PM
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
10/27/2026 07:10 PM
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
10/27/2026 07:10 PM
អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
10/27/2026 07:10 PM
មនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីតំបន់ឆ្នេរភាគខាងកើតឥណ្ឌា មុនការមកដល់របស់ព្យុះស៊ីក្លូន Arnab
10/27/2026 06:10 PM
ការបោះឆ្នោត នៅអ៊ីស្រាអែល៖ ទីផ្សារភ្នាល់ បង្ហាញ​ពីបរាជ័យដ៏​គួរឱ្យភ្ញាក់ផ្អើលរបស់លោក Netanyahu
10/27/2026 06:10 PM