Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

NOCC ចែកសំបុត្រទស្សនាឥតគិតថ្លៃ នូវការចាក់បញ្ចាំងពិធីបើកកីឡាស៊ីហ្គេម អបអរខួប ៣ឆ្នាំ

2026/04/22 05:46:06 pm        161
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រកាស​នឹង​រៀបចំ​ផ្សាយ​កម្ម​វិធី​បើក​ព្រឹត្តិ​ការណ៍​​ស៊ីហ្គេម​ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឡើងវិញ នៅក្នុង​រោង​ភាព​យន្ដ​ខ្នាត​ធំ​ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដើម្បីជាការរំលឹកនូវអនុស្សាវរីយ៍ ក្នុងឱកាសខួប ៣​ឆ្នាំ នៃមហាជោគជ័យព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រដ៏អស្ចារ្យនៅកម្ពុជានេះ។ទន្ទឹម​ជា​មួយ​ការ​ចាក់​បញ្ចាំង​នូវ​ពិធីបើកដ៏មហាអស្ចារ្យនេះដែរ គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ បានជូនដំណឹងអំពីការចែកសំបុត្រចូលទស្សនាដោយឥតគិតថ្លៃជាច្រើន សម្រាប់​ខួប​ពិធី​បើក​ ៣ឆ្នាំ គឺត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងនោះរួមមាន៖ សំបុត្រទស្សនាឥតគិតថ្លៃ នៅ​រោង​ភាព​យន្ត Sabay Cinema ផ្សារទំនើបអ៊ីអនមានជ័យចំនួន ៥០០សំបុត្រ, សំបុត្រ​ទស្សនា​ឥត​គិតថ្លៃ នៅរោងភាពយន្ត Legend Cinema នៅផ្សារទំនើបអូឡាំព្យា ចំនួន ២៥០​សំបុត្រ ​និងសម្រាប់សំបុត្រចែកជូនឥតគិតថ្លៃមានចំនួនកំណត់ សម្រាប់កីឡាករ កីឡាការិនី គ្រូ​បង្វឹក​ និងសាច់ញាតិ ដែលត្រូវចែកជូនចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់​ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ជាមួយ​ការ​ចាក់បញ្ចាំងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើ​ម្ចាស់​ផ្ទះ​នេះ​ដែរ​ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៥ រួមមាន៖១. រំលឹកជោគ​ជ័យ​ជាប្រវត្តិសាស្ត្រ រង់ចាំ ៦៤ឆ្នាំ សម្រាប់ស៊ីហ្គេម(SEA Games) នៅកម្ពុជា២. ដាស់ស្មារតីចងចាំ “ខ្មែរធ្វើបាន ហើយធ្វើបានអស្ចារ្យថែមទៀត”៣. ចង់ឲ្យព្រឹត្តិការណ៍ជាតិដ៏អស្ចារ្យនេះ កើតឡើងម្តងទៀត នាឆ្នាំ២០៣១៤. ផ្តល់ការឧបត្ថម្ភដល់យុទ្ធនាការស្វែងរកជំនួយឧបត្ថម្ភដល់ក្រុមអត្តពលិកអូឡាំពិក ឆ្នាំ២០២៨ នៅ​សហរដ្ឋ​អាម៉េរិក៥. រួមគ្នាដើម្បីក្រុមកីឡាអូឡាំពិកកម្ពុជា។សូម​រំឮក​ថា ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិលើកដំបូង តែបាន​ទទួល​នូវ​មហា​ជោគ​ជ័យ និងមោទនភាពសម្រាប់ជាតិនោះទេ ក្នុងម្ចាស់ផ្ទះ ដែលរៀបចំមិនយកកំរៃ ទាំង​ការ​លក់​សំបុត្រ​ចូលទស្សនា, ការមិនយកថ្លៃសិទ្ធផ្សព្វផ្សាយ និងការមិនយកថ្លៃអាហារ-ការ​ស្នាក់​នៅ​របស់​ប្រតិភូ​កីឡាគ្រប់បណ្ដាប្រទេស ជាពិសេសគឺការបង្ហាញនូវពិធីបើកដ៏អស្ចារ្យ ជាមួយ​ទស្សនីយ​ភាព​វប្បធម៌ខ្មែរដ៏សម្បូរបែប ដែលធ្វើឲ្យពិភពលោក មានការចាប់អារម្មណ៍ និង​ស្ងើច​សរសើរ​មិន​ដាច់​ពីមុន​ ទោះបីព្រឹត្តិការណ៍បានកន្លងផុតជិត ៣ឆ្នាំក៏ដោយ៕ អត្ថបទ លី ឈុនឡា

ក្រុមជប៉ុន Machida Zelvia យកឈ្នះក្រុមអារ៉ាប់រួម Shabab Al-Ahli ឡើងវគ្គផ្តាច់ព្រ័ត្រ AFC Champions League Elite

2026/04/22 05:26:16 pm        211
ក្រុមដែលទើបបង្ហាញខ្លួនដំបូងនៅក្របខណ្ឌក្លិបកំពូលអាស៊ីឆ្នាំនេះ Machida Zelvia របស់ជប៉ុន បានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រ AFC Champions League Elite ហើយក្រោយជ័យជំនះ ១-០ លើក្រុមអារ៉ាប់រួម Shabab Al-Ahli។Yuki Soma ស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជំនះតែមួយគ្រាប់គត់ឱ្យ Machida Zelvia តែការប្រកួតបញ្ចប់ទៅដោយភាពចម្រូងចម្រាស។Guilherme Bala ជាអ្នកស៊ុតបញ្ចូលទីតាមស្មើឱ្យ Shabab Al-Ahli នៅម៉ោងបន្ថែមបង្គ្រប់ចុងក្រោយ តែបាល់នេះមិនត្រូវបានផ្តល់ឱ្យ ក្រោយការពិនិត្យមើល VAR ឡើងវិញ។ មិនផ្តល់ឱ្យដោយសារ ការផ្លាស់ប្តូរកីឡាករបម្រុងរបស់ Machida Zelvia មិនទាន់រួចរាល់។ ការសម្រេចចិត្តនេះធ្វើឱ្យ Shabab Al-Ahli មិនសប្បាយចិត្ត និងដើរចេញពីទីលានក្រោយចប់ការប្រកួតទាំងកំហឹង។ ជ័យជំនះនេះធ្វើឱ្យ Machida Zelvia ឡើងវគ្គផ្តាច់ព្រ័ត្រជួបក្រុមការពារជើងឯក Al-Ahli របស់ម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕ អត្ថបទ៖ នាង សុភាវុធ 

លីគនារី នឹងបើកការប្រកួតរដូវកាលថ្មី ចុងសប្ដាហ៍នេះ ជាមួយរូបមន្ដថ្មី

2026/04/22 04:51:43 pm        306
ការប្រកួតបាល់ទាត់ជម្រើសជើងឯកខេមបូឌនាលីគនារី ឆ្នាំ២០២៦ នឹងចាប់​ផ្ដើម​យុទ្ធ​នាកា​រ​ប្រកួត​រដូវ​កាលថ្មី នាថ្ងៃទី២៥ ខែមេសាចុងសប្ដាហ៍នេះ ដោយមានបេក្ខភាព ៨ក្រុមចូលរួម រួម​មាន​ក្រុម​ការពារជើងឯកភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា ណាហ្គាវើលដ៏ បឹងកេត សៀម​រាប​អេហ្វស៊ី មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង និងក្រុម XO United។យោង​តាមកម្មវិធីប្រកួតរដូវកាលថ្មី នៃលីគកំពូលនារីនៅកម្ពុជានេះដែរ នឹងប្រើរូបមន្ដប្រកួតថ្មី ខុស​ពី​រដូវកាលមុន ដែលប្រកួតសន្សំពិន្ទុ ២ជុំ ដើម្បីកំណត់ក្រុមជ័យលាភី។ សម្រាប់ឆ្នាំ២០២៦ នេះ នឹងត្រូវធ្វើការប្រកួតសន្សំពិន្ទុ ២ជុំដដែល ។ បន្ទាប់មកក្រុមមានពិន្ទុខ្ពស់ជាងគេ ៤ក្រុម ឬ​ក្រុម Top-4 នឹងត្រូវប្រកួតខ្វែងគ្នា ដោយក្រុមឈរលេខ១ ត្រូវជួបក្រុមឈរលេខ៤ និង​ក្រុម​ឈរ​លេខ​២ ត្រូវជួបក្រុមឈរលេខ៣ ដើម្បីស្វែងរកក្រុមឈ្នះ ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ និង​ដណ្ដើម​​ជើង​ឯកតែម្ដង។ទន្ទឹមជាមួយការត្រៀមចាប់ផ្ដើមរដូវកាលថ្មីនេះដែរ គេឃើញក្រុមនីមួយៗ បានរៀបចំក្រុម ទាំង​ក្រុម​ការ​ងារគ្រូ និងកីឡាការិនីយ៉ាងល្អប្រសើរ រហូតមានក្រុមខ្លាំងបាននាំចូលកីឡាការិនីបរទេស មក​ពង្រឹងក្រុម ដើម្បីជំរុញឲ្យមានការប្រកួតប្រជែងកាន់តែខ្ពស់ ជាក់ស្ដែង​ក្រុម​បាល់​ទាត់​នារី​ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែលបានធ្វើការរុះរើសក្រុមការងារ និងកីឡាការិនីទ្រង់ទ្រាយធំ ហើយ​បាន​នាំ​ចូល​កីឡាការិនីបរទេសជាច្រើន សម្រាប់ប្រជែងជើងឯកលីគនារីរដូវកាលនេះ៕ អត្ថបទ៖ លី ឈុនឡា

តើ Manchester City ក្លាយជាបេក្ខភាពប្រជែងជើងឯកឈានមុខរឺទេក្រោយឈ្នះ Arsenal?

2026/04/22 12:05:05 am        301
គ្រាប់បាល់ជ័យជំនះរបស់ Erling Haaland ឱ្យ Manchester City លើ Arsenal ២-១ បាន​ធ្វើ​ឱ្យ​ក្រុម​របស់លោក Pep Guardiola កាន់តែកៀកក្នុងការប្រជែងជើងឯក Premier League រដូវ​កាល​នេះ​ទល់នឹងក្រុមរបស់លោក Mikel Arteta។Arsenal នៅតែជាក្រុមនាំមុខគេដដែលដោយមានបីពិន្ទុពីលើ City តែក្រុ​ម​ដែល​មាន​មូល​ដ្ឋាននៅ​ទី​ក្រុង​ឡុងដ៍មួយនេះបានបាត់បង់ការនាំមុខ ៩ ពិន្ទុមកត្រឹម ៣ ពិន្ទុក្នុងរយៈ​ពេល​មួយ​សប្តាហ៍​ប៉ុណ្ណោះ។​ បរាជ័យ ២-១ ក្នុងទឹកដីខ្លួនឯងទល់នឹង Bournemouth សប្តាហ៍មុន និងបរាជ័យនៅ Etihad កាល​ពី​ថ្ងៃអាទិត្យធ្វើឱ្យ City នៅពីក្រោយត្រឹម ៣ ពិន្ទុ និងនៅមានមួយប្រកួតក្នុងដៃ។ តើ​អាច​​និយាយបានថា Manchester City នៅពេលនេះជាបេក្ខភាពប្រជែងជើងឯកឈានមុខរឺទេ ស្រប​ពេលដែលពួកគេត្រូវប្រកួតបង្គ្រប់នៅទឹកដី Burnley យប់ថ្ងៃពុធនេះ ខណៈ​ជ័យ​ជំនះ​នឹង​ធ្វើ​ឱ្យ​ក្រុម​មេឃ​ខៀវឡើងកាន់កាប់កំពូលតារាងវិញតាមរយៈគ្រាប់បាល់ចំណេញ។ សន្ទុះ​នៃការប្រជែងគ្នានៅពេលនេះ យើងអាចមើលឃើញថា គ្រប់គ្នាងាកមកចាប់អារម្មណ៍ City ដោយ​សារពួកគេចាញ់តែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម ២០ ប្រកួតចុងក្រោយក្នុងលីគ ស្រប​ពេលដែល Arsenal ចាប់ផ្តើមស្រុតចុះដោយឈ្នះតែ ១ ប្រកួតប៉ុណ្ណោះក្នុងចំណោម ៦ ប្រកួត​ចុង​ក្រោយ​គ្រប់​ក្របខណ្ឌ។ មិនមែនជារឿងថ្មីទេ អ្នកគាំទ្របាល់ទាត់ធ្លាប់ឃើញ Arsenal ក្រឡាប់ចាក់នៅចុងរដូវកាល ស្របពេល City រះខ្ពស់ត្រដែតនៅចុងរដូវកាល។ តែ​បើ​ងាក​មកការវិភាគទិន្នន័យដោយ Opta នៅតែគិតថា Arsenal មានភាគរយ​ឈ្នះជើ​ង​ឯក​ច្រើន​ជាង​តែ​អត្រាឱកាសឈ្នះជើងឯកបានធ្លាក់ពី ៩៧% មកត្រឹម ៧៣% ខណៈ Man City ឡើងពី ៣% មក ២៧%។ រដូវកាលនេះ Arsenal បានអង្គុយកៅអីកំពូលតារាង ២០៦ ថ្ងៃមកហើយ ស្របពេលដែល City កាន់កាប់កៅអីបានត្រឹម ៦ ថ្ងៃ ពោលគឺសប្តាហ៍ដំបូងនៃការចាប់ផ្តើមរដូវកាលប៉ុណ្ណោះ។ តាំងពី Mikel Arteta មកដឹកនាំ Arsenal នៅឆ្នាំ ២០១៩ Manchester City បានឈ្នះជើងឯក Premier League ៤ លើកនៃការឈរកំពូលតារាង ៤៥៣ ថ្ងៃ ស្របពេលដែល Arsenal ឈរកំពូលតារាងសរុប ៥៣៧ ថ្ងៃតែមិនឈ្នះជើងឯក។ តើបងប្អូនគិតថា Arsenal រឺ​ Manchester City នឹងជាជើងឯករដូវកាលនេះ បើប្រកួតដែលនៅសល់រួមមាន៖Arsenal ៥ ប្រកួតចុងក្រោយត្រូវជួប៖ Newcastle(ក្នុងដី) Fulham(ក្នុងដី) West Ham(ក្រៅដី) Burnley(ក្នុងដី) និង Crystal Palace(ក្រៅដី)។Manchester City ៦ ប្រកួតចុងក្រោយត្រូវជួប៖ Burnley(ក្រៅដី) Everton(ក្រៅដី) Brentford(ក្នុងដី) Bournemouth(ក្រៅដី) Crystal Palace(ក្នុងដី) និង Aston Villa(ក្នុងដី)៕ អត្ថបទ៖នាង សុភាវុធ          

ក្លិបធំពីរ Liverpool និង Bayern Munich កំពុងចាប់អារម្មណ៍ខ្សែប្រយុទ្ធស្លាប Newcastle, Anthony Gordon

2026/04/21 11:28:56 pm        256
ខ្សែប្រយុទ្ធស្លាបអង់គ្លេស Anthony Gordon បានក្លាយជាគោលដៅរបស់ក្លិបធំពីរនៅអឹរ៉ុបដែលកំពុងប្រជែងគ្នាចង់បានរួមមាន Liverpool និង Bayern Munich។ប្រភពជិតស្និតនឹងកីឡាករបានឱ្យដឹងថា កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានបង្ហាញទំនោរចង់ចាកចេញទៅហើយ ក្រោយទទួលបានដំណឹងនេះ។ សម្រាប់ Newcastle, Anthony Gordon គឺជាកម្លាំងស្នូលសំខាន់របស់ក្លិប តែក៏មិនអាចរារាំងកីឡាករពីការចាកចេញបានដែរ ហើយក្លិបក៏នឹងព្រមលក់ចេញប្រសិនបើតម្លៃទទួលបានសមរម្យ។ បើតាមសារព័ត៌មានអាល្លឺម៉ង់ឱ្យដឹងថា Bayern Munich ឈានមុខ Liverpool ក្នុងការជជែកជាមួយ Newcastle ខណៈក្លិបនៅកីឡដ្ឋាន St. James Park បង្ហើបតម្លៃដែលចង់បានមិនក្រោម ៧៥ លានផោន។ Bayern Munich ក្រោមការដឹកនាំរបស់ Vincent Kompany មាន Michael Olise នៅស្លាបស្តាំ Harry Kane នៅកណ្តាល ហើយ Gordon នឹងឆ្លាស់គ្នាជាមួយ Luis Diaz នៅស្លាបឆ្វេង។ យ៉ាងណាក្តី Anthony Gordon ត្រូវបានគេដឹងថាអាចជ្រើសរើស Liverpool ដោយរូបគេជាអ្នកស្រុក Merseyside និងបានចូលហ្វឹកហាត់នៅ Liverpool តាំងពីក្មេង មុនពេលចាកចេញទៅ Everton។ តាំងពីចាកចេញពី Everton ទៅ Newcastle ក្នុងតម្លៃផ្ទេរ ៤៥ លានផោននៅឆ្នាំ ២០២៣ Anthony Gordon បង្ហាញខ្លួនបានជាង ១០០ ប្រកួតហើយ និងស៊ុតបញ្ចូលទីបាន ២៤ គ្រាប់ ឈ្នះជើងឯក EFL Cup រដូវកាលមុន៕ អត្ថបទ៖នាង សុភាវុធ

Al-Ahli វាយបកយកឈ្នះ Vissel Kobe ឡើងវគ្គផ្តាច់ព្រ័ត្រ AFC Champions League Elite

2026/04/21 11:22:25 pm        279
ក្រុមការពារតំណែងជើងឯកក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League Elite, Al-Ahli បានបន្តដំណើរឡើងវគ្គផ្តាច់ព្រ័ត្រលើកទី ៣ ក្រោយវាយបកយកឈ្នះក្រុមជប៉ុន Vissel Kobe ២-១។ ការប្រកួតពីវគ្គ ៨ ក្រុមចុងក្រោយដល់ផ្តាច់ព្រ័ត្រដែលរៀបចំនៅទឹកដីអារ៉ាប៊ីសាអ៊ូឌីត ក្រុមជប៉ុន Vissel Kobe រកបានគ្រាប់នាំមុខមុនដោយ Yoshinori Muto នៅនាទីទី ៣១។ ឈានចូលវគ្គទីពីរ Getano បានស៊ុតបញ្ចូលទីពីចម្ងាយយ៉ាងអស្ចារ្យតាមស្មើឱ្យ Al-Ahli មុនពេលដែលអតីតខ្សែបប្រយុទ្ធ Brentford, Ivan Toney ស៊ុតគ្រាប់ជ័យជំនះឱ្យ Al-Ahli នៅនាទីទី ៧១។ ជ័យជំនះនេះធ្វើឱ្យ Al-Ahli ឈានឡើងវគ្គផ្តាច់ព្រ័ត្រពីររដូវកាលជាប់គ្នា ហើយក៏នឹងអាចក្លាយជាក្រុមដំបូងដែលឈ្នះជើងឯកពីររដូវកាលជាប់គ្នាប្រសិនឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពី Al-Ittihad ធ្លាប់ធ្វើបានកាលពីឆ្នាំ ២០០៥។ Al-Ahli នឹងត្រូវដឹងគូប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់ខ្លួនរាត្រីនេះ ដែលជាជំនួបរវាងក្រុមអារ៉ាប់រួម Shabab Al-Ahli និងក្រុមជប៉ុន Machida Zelvia៕ អត្ថបទ៖នាង សុភាវុធ

សុខ លីមហេង មុនក្លាយជាស្ដេចអុកនគរសង្ក្រាន្ដឆ្នាំនេះ មិនងាយស្រួលឡើយ

2026/04/21 11:15:48 pm        263
កីឡាករ សុខ លីមហេង បានក្លាយជាស្ដេចអុកចត្រង្គនគរសង្ក្រាន្ដ ឆ្នាំ២០២៦ និងជាលើកទី៣ ដែលរូបយុវជនវ័យ ២៤ឆ្នាំរូបនេះ បានគ្រងងារជាស្ដេចអុក ក្នុងព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បន្ទាប់ពីឆ្នាំ២០១៨ និងឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅខេត្តសៀមរាប។ទន្ទឹមជាមួយការត្រឡប់មកគ្រងងារស្ដេចអុក ចំពេលសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ដលើកដំបូង នៅរាជធានីភ្នំពេញនេះដែរ សុខ លីមហេង ថា មិនមានជារឿងងាយស្រួលឡើយ បន្ទាប់ពីកីឡាករចូលរួមបានវិវឌ្ឍន៍សមត្ថភាពខ្លាំង មិនថាកីឡាករថ្នាក់ជាតិ ឬមកពីខេត្ត សុទ្ធតែមានសមត្ថភាពខ្លាំង ។ ដូច្នេះខ្លួនពិតជាមានមោទនភាព ដែលបានក្លាយជាស្ដេចអុក ក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ។គួរដឹងថា បន្ទាប់ពីយកឈ្នះកីឡាករខ្លាំងៗជាច្រើន តាំងពីវគ្គជម្រុះ រហូតដល់ជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ៨នាក់ចុងក្រោយ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ដ កីឡាករ សុខ លីមហេង បានជួបកីឡាករ ជា ស៊ីដេត ដែលជាស្ដេចអុកអង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ នៅវគ្គផ្ដាច់ព្រ័ត្រ ហើយជាលទ្ធផល លីមហេង បានយកឈ្នះ ដើម្បីក្លាយជាស្ដេចអុក ៣សម័យកាលច្រើនជាងគេប្រចាំព្រឹត្តិការណ៍សង្ក្រាន្ដ នាំមុខអតីតស្ដេចអុក ២សម័យ ឈាវ បូរ៉ា ដែលធ្លាប់ទទួលបានជ័យលាភីកាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥។ចំណែកបេក្ខភាពធ្លាប់ឈ្នះស្ដេចអុក កំឡុងព្រឹត្តិការណ៍សង្ក្រាន្ដផ្សេងទៀត រួមមានកីឡាករ ហូយ សូណា គ្រងស្ដេចអុកឆ្នាំ២០១៦, កីឡាករ ហេង សៅឌី គ្រងស្ដេចអុក ឆ្នាំ២០១៧ និងកីឡាករ ជា ស៊ីដេត គ្រងស្ដេចអុក ឆ្នាំ២០២៥៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជ ចង់ឈ្នះ និងបង្ហាញពីគុណភាពក្រុម ក្នុងជំនួបបង្គ្រប់កិ​ច្ចជើ​ង​ឯក​អាស៊ីអា​គ្នេយ៍​ស្អែក​នេះ

2026/04/21 11:01:54 pm        1027
ទោះបីត្រឹមជាការប្រកួតបង្គ្រប់កិច្ចក្ដី តែក្លិបព្រះខ័នរាជស្វាយរៀង មិនផ្លាស់​ប្ដូរ​ជំហរ​ដ៏​មុត​មាំ​របស់​ខ្លួន​ឡើយ ដោយពួកគេត្រូវការជ័យជម្នះ ជាមួយការបង្ហាញពីគុណភាព និងកម្រិតលេង ក្នុង​នាម​ក្រុម​តំណាង​កម្ពុជា នៅក្នុងជំនួបទល់នឹងក្រុម Bangkok United របស់ថៃ នាល្ងាចថ្ងៃទី២២ ខែ​មេសា​ស្អែក​នេះ នៅកីឡដ្ឋាន Hang Day នាទីក្រុងហាណូយ ប្រទេសវៀតណាម ដែល​ជា​ជំនួប​បញ្ចប់​ពូល​B ក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥/២៦។មុន​ឡើង​យន្ដហោះឆ្ពោះទៅទីក្រុងហាណូយ នៅរសៀលថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក McConkey Mattew គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា ថា គោលដៅរបស់ក្រុម ជុំវិញ​ការ​ប្រកួតនេះ មិនខុសពីប្រកួតមុនៗ គឺក្រុមចង់បង្ហាញពីគុណភាព និងកម្រិត​លេង​របស់​ខ្លួន​ ដើម្បីព្យាយាមស្វែងរកជ័យជម្នះ។ លើសពីនេះ លោកក៏អរគុណក្លិបបឹងកេត ដែល​យល់​ព្រម​លើក​ពេល​ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ជើងទី១ នា​ថ្ងៃ​ទី​២២ ខែមេសា ដើម្បីសម្រួលដល់ការប្រកួតនេះផងដែរ។សូមរំឮកថា ជំនួបរវាងក្រុមទាំងពីរ ដំបូងឡើងត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ តាំង​ពី​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ តែដោយសារក្លិប Bangkok United ​បដិសេធ​មិន​ធ្វើ​ដំណើរ​មក​ប្រកួត​នៅ​កម្ពុជា ​ព្រោះបារម្ភពីបញ្ហាសុវត្ថិភាព ដោយសារបញ្ហាព្រំដែន សហព័ន្ធ​កីឡា​បាល់​ទាត់​អាស៊ី​អាគ្នេយ៍ ​ក៏សម្រេចលើកពេលការប្រកួតនេះ រហូតដល់មានការ​សម្រេច​ចុង​ក្រោយ​ឲ្យ​ក្រុម​ទាំង​ពីរ​លេង​នៅទឹកដីកណ្ដាល នាទីក្រុងហាណូយ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះ។បន្ទាប់​ពីមានប្រតិកម្មពីអ្នកគាំទ្រជុំវិញការកំណត់ និងយល់ព្រមលេងនៅទឹកដីកណ្ដាលនេះដែរ ក្លិប​ព្រះខ័នរាជស្វាយរៀង បានចេញសេចក្ដីថ្លែងការណ៍មួយ តាមរយៈ​អ្នក​ចាត់​ការ​ទូទៅ​ក្លិប​លោក Christopher Grant គឺក្លិបបានយល់ច្បាស់ពីការខកចិត្ត និងអារម្មណ៍​ជុំវិញ​ស្ថាន​ភាព​មួយ​នេះ ​តែលោកបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះ មិនមែនធ្វើឡើងដោយក្លិបនោះទេ។ក្លិប​បាន​ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរៀបចំការប្រកួតនេះនៅក្នុងប្រទេសកម្ពុជា។ ជា​ការ​ពិត​ណាស់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ មក ក្លិបបានផ្តល់នូវផែនការពេញលេញ និង​ការ​ធានា​ផ្សេង​ៗ ដើម្បីធានាថាការប្រកួត អាចត្រូវបានរៀបចំឡើងដោយសុវត្ថិភាព និងជោគជ័យ ដូច​ដែល​យើង​ធ្លាប់​បានធ្វើជាច្រើននៅពេលទទួលស្វាគមន៍ក្រុម អន្តរជាតិនានា។ជាច្រើន​ដងកន្លងមកនេះ ក្លិបក៏បានលើក​ឡើង​ពី​កង្វល់​អំពី​ផល​ប៉ះ​ពាល់​ផ្នែក​កីឡានៃ​ការ​សម្រេច​ចិត្ត​នេះ ​រួមមានការធ្វើដំណើរអន្តរជាតិបន្ថែម និងកាល​វិភាគ​ប្រកួត​ដ៏​មមា​ញឹកដែ​ល​មាន​ផល​ប៉ះ​ពាល់​ដល់​ការសម្រាកការពារសុខុមាលភាព កីឡាករ និងសមត្ថភាពរបស់ក្លិប ក្នុងការ​ដាក់​កីឡាករ​ខ្លាំង​បំផុត​ចូលលេងក្នុងគ្រប់កម្មវិធីប្រកួត។ ទោះបីជាមានការខិតខំប្រឹងប្រែងទាំងនេះក៏ដោយ ក៏​ការ​សម្រេចចិត្តជាចុងក្រោយនៅតែត្រូវលេងនៅទឹកដីកណ្តាល។តាមរយៈនេះ ព្រះខ័នរាជស្វាយរៀង មានតែយល់ព្រមទាំងបង្ខំ ដ្បិតមានផលវិបាក និង​ការ​ជះ​ឥទ្ធិពល​មិ​នល្អជាច្រើនដល់ក្លិប ដូចជាក្នុងនាមជាក្លិបចូលរួមក្នុងកម្មវិធីប្រកួតនេះ តម្រូវ​ឱ្យ​គោរព​តាម​បទ​ប្បញ្ញត្តិផ្លូវការ ហើយប្រសិនបើក្លិបបដិសេធមិនចូលរួមប្រកួត វាអាចនឹង​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​ដល់ក្លិប រួមមាន៖ ការផាកពិន័យជាប្រាក់រហូតដល់ ១,០០០,០០០​ដុល្លារ​អាមេរិ​ក,​ ​ការ​ហាម​ឃាត់​មិនឱ្យចូលរួមការប្រកួតផ្សេងៗរហូតដល់ ២ឆ្នាំ និងព្រមទាំង​ទណ្ឌ​កម្ម​បន្ថែម​ផ្សេង​ៗ​ទៀត​។ដោយហេតុនេះ ព្រះខ័នរាជស្វាយរៀង បានសូមការយោគយល់ចំពោះស្ថានភាពដែលក្លិប កំពុង​ជួប​ប្រទះ ដែលវាមិនមែនជាកំហុសដោយសារក្លិបនោះទេ  ហើយក្លិបក៏តែងតែផ្តល់តម្លៃខ្ពស់ និង​បន្ត​គោរព​រាល់កង្វល់របស់អ្នកគាំទ្រជានិច្ច។ ជាងពេលណាៗទាំងអស់ ក្លិបត្រូវ​ការ​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋទាំងអស់គ្នា ក្នុងនាមក្លិបត្រូវតំណាងឲ្យប្រទេសកម្ពុជា ត្រៀមចូលរួម​ការ​ប្រកួត​ពាន​រង្វាន់​អន្ដរជាតិមួយនេះ៕ អត្ថបទ លី ឈុនឡា

Manchester City កាត់បន្ថយការនាំមុខរបស់ Arsenal មកត្រឹមបីពិន្ទុក្រោយឈ្នះនៅទឹកដី Etihad ២-១

2026/04/20 07:00:29 pm        248
គិតត្រឹមសប្តាហ៍ទី ៣៣ ក្របខណ្ឌអង់គ្លេស Premier League កាន់តែកើនឡើងកំដៅនៃការប្រជែងជើងឯករវាងក្រុមកំពូលតារាងទាំងពីរ Arsenal និង Manchester City។ជំនួបថ្ងៃអាទិត្យម្សិលមិញដែលគេចាត់ទុកថា ជាការប្រកួតកាត់ក្តីជើងឯកនោះ Manchester City បានយកឈ្នះ Arsenal ២-១ ដើម្បីកាត់បន្ថយការនាំមុខរបស់ក្រុមលោក Mikel Arteta មកត្រឹមបីពិន្ទុ។ Rayan Cherki រកបានគ្រាប់បាល់នាំមុខឱ្យ City នៅនាទីទី ១៦ តែត្រេកអរមិនបានពីរនាទីផង កំហុសរបស់អ្នកចាំទី Donnarumma ធ្វើឱ្យ Kai Havertz ស៊ុតតាមស្មើវិញភ្លាមៗ។ Erling Haaland ជាអ្នកសម្រេចគ្រាប់បាល់ជ័យជំនះឱ្យ City នៅវគ្គទីពីរដែលជាគ្រាប់ទី ២២ របស់គេនៅ Premier League រដូវកាលនេះ។ លេងបាន ៣៣ ប្រកួត Arsenal មាន ៧០ ពិន្ទុ ខណៈ Manchester City លេងបាន ៣២ ប្រកួតមាន ៦៧ ពិន្ទុ ខុសត្រូវគ្នាតែ ៣ ពិន្ទុខណៈក្រុមរបស់លោក Pep Guardiola នឹងត្រូវលេងបង្គ្រប់ប្រកួតទី ៣៣ យប់ថ្ងៃពុធនេះនៅទឹកដី Burnley ហើយជ័យជំនះនឹងធ្វើឱ្យពួកគេឡើងឈរកំពូលតារាងវិញ៕អត្ថបទ៖នាង សុភាវុធ

ខ្សែប្រយុទ្ធ Kwame អាចនឹងក្លាយជាម្ចាស់ជយលាភីស្បែកជើងមាសAFC Challenge League

2026/04/20 06:11:40 pm        315
(អាស៊ី)៖ មកដល់ពេលនេះ កីឡាករសញ្ជាតិហ្កាណារបស់ព្រះខ័នរាជស្វាយរៀង Peprah Kwame អាចនឹងក្លាយជាម្ចាស់​ជយលាភី​ស្បែក​ជើងមាស​នៃ​ការ​ប្រកួត​កីឡា​បាល់​ទាត់​ជើង​ឯក​ក្លឹប​លំដាប់​ទី​៣​ទ្វីបអាស៊ី (AFC Challenge League) រដូវកាលនេះ ត្បិតមកដល់ពេល​នេះ​គូ​ប្រជែង​របស់​ខ្លួន ​សុទ្ធតែអស់ឱកាសរកគ្រាប់បាល់ហើយ។Peprah Kwame ទាត់បញ្ចូលទីពីរគ្រាប់តែឯងក្នុងការប្រកួតដែលព្រះខ័នរាជស្វាយរៀង ឈ្នះ Manila Diggers ៣ទល់នឹង០ក្នុងជើងទី២។ គ្រាប់​បាល់​ទាំង​ពីរ​នេះ​ធ្វើ​ឱ្យ​គេ​ឡើង​មក​ឈរ​កំពូល​តារាង​ជាមួយគ្រាប់បាល់សរុប៨គ្រាប់ លើកីឡាករ Moses Dyers របស់ភ្នំពេញក្រោន(៧គ្រាប់) និង​លើកកីឡាករ Ousman Gai របស់ Manila Diggers (៦គ្រាប់) ដែលធ្លាក់​ពី​ការ​ប្រកួត​ហើយ​នោះ។​ ឯកីឡាករក្នុងតំបន់អាស៊ីខាងលិចដែលរកគ្រាប់បាល់ច្រើនបំផុតមកដល់ពេលនេះ មានតែម្នាក់ទេ ហើយ​រកបានតែ៣គ្រាប់ប៉ុណ្ណោះ គឺកីឡាកររបស់ក្លឹបលីបង់ Al Ansar Mohamad Hebous ខណៈ​ដែល​តំបន់អាស៊ីខាងលិចនេះលេងតែមួយជើង ហើយ Al Ansar ក៏បានធ្លាក់​ពី​ការ​ប្រកួត​ហើយ​ដែរ​ក្នុង៨ក្រុមចុងក្រោយ។ ដូច្នោះឱកាសក្លាយជាម្ចាស់ស្បែកជើងមាសរបស់ Kwame ពិតជាមានច្រើនមែនទែន។៨គ្រាប់របស់កីឡាករ Peprah Kwame រួមមាន ២គ្រាប់តែឯង ពេលព្រះខ័នរាជស្វាយរៀង ឈ្នះ SP Falcon ៣ទល់០ ថ្ងៃទី២៦ តុលា ២០២៥វគ្គចែកពូល ១គ្រាប់ ពេលស្មើ Manila Diggers ២ទល់២ (ថ្ងៃទី០១ វិច្ឆិកា ២០២៥) ក្នុងចែកពូល ៣គ្រាប់តែឯង ពេលឈ្នះភ្នំពេញក្រោន ៤​ទល់​១ (ថ្ងៃទី៥ មីនា ២០២៦) វគ្គ១/៤ផ្ដាច់ព្រ័ត្រជើងទី១ និង២ គ្រាប់តែឯង ពេលឈ្នះ Manila Diggers ៣ទល់០ (កាលពីថ្ងៃទី ១៦ មេសា ២០២៦ថ្មីនេះ)ក្នុង វគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជើង​ទី​២​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បង្ហាញកិច្ចខិតខំប្រឹងប្រែងដ៏មុតស្រួចរបស់កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ ក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី
10/28/2026 10:10 AM
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
10/28/2026 10:10 AM
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យ និងសម្រេចជ្រើសរើសប្រធានវិញ្ញាសាដោយផ្ទាល់ សម្រាប់​ប្រឡងប្រជែងគ្រូបង្រៀនកម្រិតបឋមសិក្សា
10/28/2026 10:10 AM
ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន នឹងដាក់ឲ្យដំណើរការនៅភ្នំពេញនៅដើមឆ្នាំ២០២៧ និង​ពង្រីក​នៅ​តាម​បណ្ដា​ខេត្ដ​ក្នុងឆមាសទី២ ឆ្នាំ២០២៧ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាន​កែ​តម្រូវ​ទិន្នន័យ​អត្រានុកូលដ្ឋានជូនពលរដ្ឋជិត ១៨ម៉ឺននាក់រហូតមកដល់ពេលនេះ
10/28/2026 10:10 AM
ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើ​ការពង្រឹង​ភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពល ប្រកបដោយចីរភាព
10/28/2026 09:10 AM
រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
10/28/2026 08:10 AM
ក្រុមការងារទេសន្តរប្រវេសន៍ប្តេជ្ញាចិត្តរួមគ្នាចាត់វិធានការការពារ ទប់ស្កាត់ និងអនុវត្តវិធានការផ្លូវច្បាប់ចំពោះករណីពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មពលកម្មលើមនុស្ស ក្រោមរូបភាពនៃទេសន្តរប្រវេសន៍ការងារ
10/28/2026 08:10 AM
គណៈកម្មការជំនាញ ចាប់ផ្តើមដំណើរការតាក់តែងវិញ្ញាសា តាំងពីព្រលឹម ក្រោមវិធានការសម្ងាត់បំផុត
10/28/2026 08:10 AM
ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
10/27/2026 08:10 PM
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
10/27/2026 08:10 PM