Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

Kuwait SC ជួប Muras United វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Challenge League ហើយអ្នកឈ្នះនឹងជួបព្រះខ័នរាជស្វាយរៀងនៅវគ្គផ្ដាច់ព្រ័ត្រ

2026/04/20 05:47:16 pm        462
(អាស៊ីខាងលិច)៖ ជើងឯកកម្ពុជាព្រះខ័នរាជស្វាយរៀង នឹងដឹងគូប្រកួត​របស់​ខ្លួន​ដែល​ត្រូវ​ជួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រនៅថ្ងៃពុធនេះហើយ រវាងក្លឹប Al Kuwait និង Muras United បន្ទាប់​ពី​ក្លឹប​ទាំង​ពីរ​នេះ​ធ្វើបានដូច​ៗគ្នា។ក្លឹបបាល់ទាត់ប្រទេសកូវ៉ែត Kuwait SC និងក្លឹបបាល់ទាត់ប្រទេសកៀហ្ស៊ីស៊ីស្ថាន Muras United បានឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ការ​ប្រកួត​កីឡា​បាល់​ទាត់​ជើង​ឯក​ក្លឹប​លំដាប់​ទី​៣​ទ្វីបអាស៊ី (AFC Challenge League) រដូវកាល២០២៥-២០២៦ ក្រោយឈ្នះ​គូ​ប្រកួត​រៀង​ៗ​ខ្លួន។ដោយលេងនៅទឹកដីកណ្ដាល និងប្រកួតតែមួយជើងក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន ក្លឹប Kuwait SC បើក​យុទ្ធការប្រកួតតំបន់អាស៊ីខាងលិចវគ្គ១/៤ផ្ដាច់ព្រ័ត្រ ដោយយកឈ្នះក្លឹបបាល់ទាត់អូម៉ង់ Al Shabab ៥ទល់នឹង៣ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ចំណែកឯកក្លឹបម្ចាស់ផ្ទះ Muras United បាន​យកឈ្នះក្លឹបលីបង់ Al Ansar ៣ទល់នឹង០។ ក្លឹបទាំងពីរនេះត្រូវជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្ងៃទី២២ ខែមេសា ហើយ​អ្នកឈ្នះ​នឹង​ត្រូវ​ជួប​ព្រះខ័នរាជស្វាយរៀងរបស់កម្ពុជាក្នុងវគ្គផ្ដាច់ព្រ័ត្រថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦៕

សុខ លីមហេង ក្លាយជាស្ដេចអុកនគរសង្គ្រាន្ដ ឆ្នាំ២០២៦ ក្រោយយកឈ្នះ ជា ស៊ីដេត ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ

2026/04/20 05:33:02 pm        284
កីឡាករ សុខ លីមហេង ក្លាយជាស្ដេចអុកនគរសង្គ្រាន្ដ ឆ្នាំ២០២៦ ក្រោយយកឈ្នះកីឡាករ ជា ស៊ីដេត ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅក្នុងការប្រកួតកីឡាអុកចត្រង្គ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ដ នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ ដោយវត្តមានថ្នាក់ដឹកនាំ និងទស្សនិក​ជន​យ៉ាង​ច្រើន​កុះករ​ចូលរួមទស្សនាការប្រកួតនេះ។ការប្រកួតអុកចត្រង្គវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍នគរសង្រ្កាន្តឆ្នាំ២០២៦ បាន​រក​ឃើញ​ម្ចាស់​ជ័យ​លាភី​អុក​ចត្រង្គ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតជម្រុះជាច្រើនដំណាក់កាល។ ការប្រកួតវគ្គផ្ដាច់​ព្រ័ត្រ​នេះ​បាន​ធ្វើឡើងនៅក្នុងទីតាំងភូមិវប្បធម៌ ដែលបានចាប់ផ្ដើមការប្រកួតនៅម៉ោង ១៦:៣០ កាល​ពីល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦៕

អុកចត្រង្គ និងយុទ្ធគុនខ្មែរបុរាណ ទទួលបានការគាំទ្រយ៉ាងផុសផុលក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដ

2026/04/20 04:59:42 pm        503
ព្រឹត្តិការណ៍ នគរសង្ក្រាន្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែល​រៀប​ចំ​តាំង​ពី​ថ្ងៃទី​១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានប្រព្រត្តទៅដោយជោគជ័យ មាន​ការ​ចូល​រួម​លេង​កម្សាន្ដ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវជាតិ-អន្ដរជាតិគ្រប់ទិដ្ឋភាពសិល្បៈ វប្បធម៌ និងកម្មវិធីអមផ្សេងៗ ជាក់ស្ដែងការប្រកួតកីឡាអុកចត្រង្គ និងសម្ដែងយុទ្ធគុនខ្មែរបុរាណ សុទ្ធ​តែ​ទទួលបានការគាំទ្រយ៉ាងផុសផុលពីប្រជាពលរដ្ឋ។សម្រាប់​ការប្រកួតកីឡាអុកចត្រង្គ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះទូទាំងប្រទេស និងជម្រុះ​រក​បេក្ខ​ភាព ​៨រូប មកប្រកួតជុំផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដ លទ្ធផលចុងក្រោយ គឺ​អតីត​ស្ដេច​អុ​កអង្គរសង្ក្រាន្ដ ២សម័យ សុខ លីមហេង បានក្លាយជាស្ដេចអុកចត្រង្គនគរសង្ក្រាន្ដ ​ឆ្នាំ​២០២​៦ បន្ទាប់ពីយកឈ្នះស្ដេចអុកអង្គរសង្ក្រាន្ដឆ្នាំចាស់ ជា ស៊ីដេត នៅវគ្គផ្ដាច់ព្រ័ត្រ កាលពី​ល្ងាច​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២៦ នៅទីតាំងភូមិវប្បធម៌ រាជធានីភ្នំពេញ។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែង​ក្រោយ​រួម​ចំណែក​រៀបចំសកម្មភាពកីឡាអត្តសញ្ញាណជាតិ អបអរព្រឹត្តិការណ៍នគរសង្ក្រាន្ដ ដោយ​មោទន​ភាព ​ដោយក្នុងរយៈពេលជិត ១សប្ដាហ៍ ទាំងអុកចត្រង្គ និងយុទ្ធគុនខ្មែរបុរាណ បាន​ទទួល​ការ​គាំទ្រ​ច្រើន​ពីមហាជន ស្របតាមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុង​ន័យ​អភិរក្ស​ដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ដើម្បីអភិវឌ្ឍន៍ ហើយគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​ក៏ត្រៀមសហការនាឆ្នាំក្រោយៗ ជាមួយគម្រោង​បញ្ចូល​កីឡា​ប្រពៃណី​អត្ត​សញ្ញាណ​ជាតិ​កាន់​តែ​ច្រើនទៀតផង។ជាមួយគ្នា ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារអុកចត្រង្គ បានលើកឡើងថា ទន្ទឹមជាមួយ​ភាព​សប្បាយ​រីករាយ និងដំណើរការយ៉ាងរលូននៃការប្រកួតកីឡាអុកចត្រង្គ ក្រុមការងារពាក់ព័ន្ធ ក៏​មិន​ភ្លេច​ភ្ជាប់​នឹងក្ដីនឹករលឹក ក្នុងនាមសមរភូមិក្រោយគាំទ្រដល់សមរភូមិ ហើយឯកឧត្តមក៏រីករាយ ចំពោះ​ការ​ចូលរួមគាំទ្រ មិនថាសកម្មភាពកីឡា ឬសកម្មភាពផ្សេងៗ ដោយស្មារតី​ជឿ​ជាក់​របស់​ប្រជា​ពលរដ្ឋ ដែលជាចលនាមួយលើកស្ទួយចលនាជាតិ និងសេដ្ឋកិច្ចជាតិផងដែរ។គួរដឹងថា ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារ ស.ស.យ.ក សហការ​ជា​មួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាសហព័ន្ធកីឡាអុកចត្រង្គ និង​កីឡា​យុទ្ធ​គុន​ខ្មែរ​បុរាណ បានរៀបចំនូវការប្រកួត ក៏ដូចជាសម្ដែង នូវកីឡាអុកចត្រង្គ និងកីឡា​យុទ្ធគុន​ខ្មែរ​បុរាណ​ រយៈពេល ៦ថ្ងៃពេញ នៅភូមិវប្បធម៌ ដើម្បីផ្សារភ្ជាប់ការ​ផ្សព្វផ្សាយ​ពី​ប្រភេទ​កីឡា​អត្ត​សញ្ញាណជាតិ ក្នុងន័យបំផុសឲ្យប្រជាពលរដ្ឋ បានយល់ដឹង និងចូលរួមអភិរក្សា ក៏ដូច​ជា​អភិវឌ្ឍន៍​កី​ឡាបន្សល់ទុកដោយបុព្វបុរសខ្មែរនេះ ស្របតាមការយក​ចិត្ត​ទុក​ដា​ក់​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី​នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ លី ឈុនឡា 

ព្រះខ័នរាជស្វាយរៀង “ការសម្រេចចិត្តមិនធ្វើឡើងដោយក្លឹបទេ ហើយ​បាន​ខិតខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ ដើម្បីរៀបចំការប្រកួតនេះនៅកម្ពុជា ”

2026/04/17 04:35:54 pm        491
(កម្ពុជា)៖ ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ជុំវិញ​ការ​ប្រកួត​កីឡា​បាល់​ទាត់​ជើង​ឯក​ក្លឹប​អាស៊ាន​២០២៦ ដោយ​បង្ហាញ​ពី​ការ​សម្រេចចិត្ត និងផលវិបាកមួយចំនួន។យោងសេចក្តីថ្លែងការណ៍ផ្លូវការ ក្លឹបជើងឯកកម្ពុជាលើកឡើងថា បន្ទាប់ពីមាន​ការ​ប្រកាស​ជា​ផ្លូវ​ការ​ពី​សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដែលបានបញ្ជាក់ថា ការប្រកួតពានរង្វាន់ Shopee Cup របស់ក្លឹបទល់នឹងក្រុម Bangkok United FC នឹងត្រូវធ្វើឡើងនៅទីក្រុងហាណូយ នា​ថ្ងៃ​ទី២២ ខែមេសា ក្លឹបចង់​ផ្ដល់​ការ​បក​ស្រាយ​ឱ្យបា​នច្បាស់លាស់ជូនដល់អ្នកគាំទ្រ​របស់​យើង​។ព្រះខ័នរាជស្វាយរៀងបង្ហាញថា យើងយល់ច្បាស់ពីការខកចិត្ត និង​អារម្មណ៍​ជុំវិញ​ស្ថាន​ភាព​មួ​យ​នេះ​។​ ការសម្រេចចិត្តនេះ មិនមែនធ្វើឡើងដោយក្លិបនោះទេ។ ក្លិបបានខិតខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ ដើម្បីរៀបចំការប្រកួតនេះនៅក្នុងប្រទេសកម្ពុជា។ ជាការពិតណាស់ ចាប់តាំងពីខែធ្នូ ឆ្នាំ​២០២៥ មក យើងបានផ្ដល់នូវផែនការពេញលេញ និងការធានាផ្សេងៗ ដើម្បី​ធានា​ថា​ការ​ប្រកួត​អាច​ត្រូវបានរៀបចំឡើងដោយសុវត្ថិភាព និងជោគជ័យ ដូចដែលយើងធ្លាប់​បានធ្វើ​ជា​ច្រើន​នៅ​ពេល​ទទួលស្វាគមន៍ក្រុមអន្តរជាតិនានា។ជាច្រើនដងកន្លងមកនេះ យើងក៏បាន​លើក​ឡើង​ពី​កង្វល់​អំពី​ផល​ប៉ះ​ពាល់​ផ្នែក​កីឡា​នៃ​ការ​សម្រេច​ចិត្ត​នេះ រួមមានការធ្វើដំណើរអន្តរជាតិបន្ថែម និងកាលវិភាគប្រកួតដ៏មមាញឹក ដែ​ល​មាន​ផល​ប៉ះ​ពាល់​ដល់​ការសម្រាក ការពារសុខុមាលភាពកីឡាករ និងសមត្ថភាព​របស់​យើង​ក្នុង​ការ​ដាក់​កីឡាករ​ខ្លាំង​បំផុតចូលលេងក្នុងគ្រប់កម្មវិធីប្រកួត។ ទោះបីជាមាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នេះ​ក៏​ដោយ ​ក៏ការសម្រេចចិត្តជាចុងក្រោយនៅតែត្រូវលេងនៅទឹកដីកណ្តាល។ក្នុងនាមជាក្លិបដែលចូលរួមក្នុងកម្មវិធីប្រកួតនេះ យើងតម្រូវឱ្យគោរពតាមបទប្បញ្ញត្តិផ្លូវការ។ ប្រសិន​បើ​យើងបដិសេធមិនចូលរួមប្រកួត វាអាចនឹងមានផលវិបាកធ្ងន់ធ្ងរដល់ក្លិប រួមមាន៖ ការ​ផាក​ពិន័យ​ជា​ប្រាក់​រហូតដល់ ១,០០០,០០០ ដុល្លារអាមេរិក ការហាមឃាត់​មិន​ឱ្យ​ចូល​រួម​ការ​ប្រកួត​ផ្សេង​ៗ​រហូត​ដល់ ២ឆ្នាំ ព្រមទាំងទណ្ឌកម្មបន្ថែមផ្សេងៗទៀត។ផល​វិបាកទាំងនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្លិបបាល់ទាត់របស់យើង។ ហើយ​យើង​ក៏​បាន​ជួប​ពិភាក្សា​ផ្ទៃក្នុ​ង​យ៉ាងលម្អិត និងបានវាយតម្លៃបញ្ហានេះតាមទផ្នែកច្បាប់កីឡារផងដែរ។ ដោយ​សារ​តែ​ផល​វិបាកធ្ងន់ធ្ងរដែលអាចកើតមានចំពោះក្លិប យើងគ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ចូល​រួម​ការ​ប្រកួត​នោះ​ទេ​។ យើងសូមការយោគយល់ចំពោះស្ថានភាពដែលក្លិបកំពុងជួបប្រទះ ដែល​វា​មិន​មែន​ជា​កំហុស​ដោយ​សារ​ក្លិប​នោះទេ។ក្លឹបតែងតែផ្ដល់តម្លៃខ្ពស់ និងបន្តគោរពរាល់កង្វល់របស់អ្នកគាំទ្រយើងជានិច្ច។ ជាង​ពេល​ណា​ៗ​ទាំង​អស់​ យើងត្រូវការការគាំទ្រពីអ្នកទាំងអស់គ្នា ខណៈពេល​ដែល​យើង​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​នៅ​លើឆាកអន្តរជាតិ។៤ ប្រកួតកន្លងមកក្នុងពូលB នៃការប្រកួតជើងឯកក្លឹបអាស៊ាន ព្រះខ័នរាជស្វាយ​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ៣ ក្រោយឈ្នះ២ប្រកួត ស្មើមួយប្រកួត និងចាញ់មួយប្រកួត៕

ព្រះខ័នរាជស្វាយរៀងឡើងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ពីរលើកជាប់គ្នា

2026/04/17 03:48:27 am        1983
(ហ្វីលីពីន)៖ ក្លឹបបាល់ទាត់កម្ពុជា ព្រះខ័នរាជស្វាយរៀងបង្កើតកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រជើងឯកក្លឹបលំដាប់ទី៣អាស៊ី (AFC Challenge League)ពីរលើកជាប់គ្នា ពេលឈ្នះក្លឹបបាល់ទាត់ហ្វីលីពីន Manila Diggers ៣ទល់០ ជើងទី២ យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ នៅពហុកីឡដ្ឋាន Rezal Memorial រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។លេងបាន១១នាទី ជើងឯកកម្ពុជាព្រះខ័នរាជស្វាយរៀងផ្ដើមនាំមុខមុនដោយការតែតបញ្ចូលទីពីកីឡាករ ខ្សែការពារ សារ៉េត គ្រីយ៉ា។ក្រោយមកក្លឹបបាល់ទាត់ហ្វីលីពីនវាយសម្រុកយ៉ាងខ្លាំងលើព្រះខ័នរាជស្វាយរៀង តែធ្វើមិនបានសម្រេចគ្រាប់តាមស្មើនោះទេ។ ផ្ទុយទៅវិញព្រះខ័នរាជបានដាក់សម្ពាធវាយបកទៅវិញ និងមានឱកាសច្រើនលើកច្រើនសារ រហូតដល់នាទីទី៣៩ កីឡាករ Peprah Kwame ទាត់បញ្ចូលទីគ្រាប់នាំមុខទី២ឱ្យព្រះខ័នរាជស្វាយរៀង។ចប់វគ្គទី១ ព្រះខ័នរាជស្វាយរៀងនាំមុខម្ចាស់ផ្ទះ Manila Diggers ២ទល់០។ចូលវគ្គទី២ព្រះខ័នរាជស្វាយរៀងបន្តធ្វើបានល្អបន្ថែមទៀត ហើយកីឡាករ Peprah Kwame បន្ថែមគ្រាប់ទីពីររបស់ខ្លួនឱ្យព្រះខ័នរាជស្វាយរៀងនាំមុខ ៣ទល់នឹង០ លើក្រុម Manila Diggers នៅនាទីទី៦៨។ នាទីនៅសេសសល់មិនមានគ្រាប់បាលបន្ថែមទៀតទេ។ ចប់ការប្រកួតព្រះខ័នរាជស្វាយរៀង ឈ្នះ Manila Diggers ៣ទល់នឹង០។ សរុបទាំងពីរជើងព្រះខ័នរាជឈ្នះ ៤ទល់នឹង១ ទាំងពីរជើង និងឡើងវគ្គផ្ដាច់ព្រ័ត្រជាលើកទី២ជាប់គ្នា។វគ្គផ្ដាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀង ត្រូវជួបអ្នកឈ្នះក្នុងតំបន់អាស៊ីខាងលិច នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ខាងមុខ៕

ព្រះខ័នរាជស្វាយរៀង ចាកចេញទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីប្រកួតបាល់ទាត់ AFC Challenge វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ ជាមួយក្លឹប Manila Diggers

2026/04/14 03:05:13 pm        515
ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ព្រឹកថ្ងៃទី១៤ខែមេសានេះបានចាកចេញទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីប្រកួតបាល់ទាត់ AFC Challenge វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ ជាមួយក្លឹប Manila Diggers ។ការចាកចេញ និងស្ថិតនៅក្រៅប្រទេសរបស់ជើងឯកកម្ពុជា ព្រះខ័នរាជនាពេលនេះ ស្របពេលដែលប្រជាជនទូទាំងប្រទេស កំពុងប្រារព្ធ និងអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ Manila Diggers ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ វេលាម៉ោង ៧និង០០នាទៅយប់ នៅពហុកីឡដ្ឋាន Rezal Memorial ក្រោយស្មើគ្នា ១ទល់១ កាលពីជើងទីនៅទឹកដីកម្ពុជា។មុនជួបគ្នាជាថ្មី ព្រះខ័នរាជស្វាយរៀងទើបតែដណ្ដើមបានជើងឯកលីគកំពូលកម្ពុជា លើកទី៣ជាប់គ្នា ក្រោយឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ៣ទល់២ កាលពីថ្ងៃអាទិត្យកន្លងមកនេះ ទោះបីសល់៤ប្រកួតទៀតក៏ដោយ។ ឯ Manila Diggers មិនមានការប្រកួតទេ ព្រោះការប្រកួតលីគហ្វីលីពីនរបស់គេជាមួយក្លឹប Stallions ត្រូវលើកពេល។ការប្រកួតនេះ BTV News ផ្សាយផ្ទាល់ពីហ្វីពីន ជូនបងប្អូនអ្នកគាំទ្របាល់ទាត់ជាតិកម្ពុជា៕

ព្រះខ័នរាជស្វាយរៀង ក្លាយជាក្លឹបដំបូងគេក្នុងប្រវត្តិសាស្ត្រលីគកំពូលកម្ពុជា ឈ្នះពានបីរដូវកាលជាប់គ្នា

2026/04/13 11:48:51 pm        627
ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានក្លាយជានេះម្ចាស់ជើងឯកបាល់ទាត់ជាតិកម្ពុជា Cambodian Premier League រដូវកាល ២០២៥-២០២៦ មុនរដូវកាលបញ្ចប់៤ប្រកួត ពេលដែលយកឈ្នះក្លឹបអឹមអូអាយកំពង់ដេវ៉ា ៣ទល់នឹង២ ក្រៅដី យប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ។លទ្ធផលនេះធ្វើឱ្យព្រះខ័នរាជស្វាយរៀងក្លាយជាម្ចាស់ជើងឯកផ្លូវការជាថ្មីម្ដងទៀត ហើយបានក្លាយជាក្លឹបបាល់ទាត់កម្ពុជាដំបូងគេដែលឈ្នះពានកម្រិតខ្ពស់បំផុននៅក្នុងប្រទេសជាលើកទី៣ជាប់គ្នា ខណៈដែលកន្លងមកមានក្លឹបខេមរាកីឡា ភ្នំពេញក្រោន និងបឹងកេត ឈ្នះជាប់គ្នាតែពីរៗរដូវកាលប៉ុណ្ណោះ។បីគ្រាប់របស់ព្រះខ័នរាជស្វាយរៀង ធ្វើបានសម្រេចដោយកីឡាករ សារ៉េត គ្រីយ៉ាពីរគ្រាប់ តែឯង និងមួយគ្រាប់ទៀតដោយកីឡាករ សឿត បារ៉ាង។ លីគកំពូលកម្ពុជារដូវកាលនេះ នឹងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ពេលនោះព្រះខ័នរាជស្វាយរៀង ទទួលភ្នំពេញក្រោននៅពហុកីឡដ្ឋានជាតិមរតកតេជោ។បន្ទាប់ពីការប្រកួតនេះ ព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល ជួប Manila Diggers ជើងទី២ នៃការប្រកួត AFC Challenge League៕

Mohammed Kudus របួសភ្លៅចាស់ទំនងត្រូវការវះកាត់ ទំនងមិនអាចបង្ហាញខ្លួននៅ World Cup

2026/04/10 08:48:29 pm        174
ខ្សែបម្រើស្លាប Mohammed Kudus របស់ Tottenham Hotspur ទំនងជាត្រូវទទួលការវះកាត់របួសភ្លៅចាស់ ដែលពិបាកត្រលប់មកជាសះស្បើយ។កីឡាករជម្រើសជាតិហ្គាណាបានអវត្តមានអស់រយៈពេលជាង ៣ ខែមកហើយបន្ទាប់ពីរងរបួសអំឡុងការប្រកួតស្មើ ១-១ ជាមួយក្រុម Sunderland កាលពីថ្ងៃទី ៤ ខែមករា។ដំបូងឡើយ Spurs សង្ឃឹមថាអតីតខ្សែបម្រើ West Ham វ័យ ២៥ ឆ្នាំរូបនេះនឹងត្រលប់មកវិញបន្ទាប់ពីសម្រាកការប្រកួតអន្តរជាតិក្នុងខែនេះ ដើម្បីជាកម្លាំងមួយចំណែកក្នុងការជួយក្រុម ៧ ប្រកួតដែលនៅសល់។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ Spurs បាននិយាយថា "Kudus បានត្រលប់មកហ្វឹកហាត់ក្រុមវិញក្នុងសប្តាហ៍មុន ប៉ុន្តែឥឡូវនេះនឹងត្រូវការការត្រួតពិនិត្យពីអ្នកឯកទេសបន្ថែមទៀត ហើយអាចមានលទ្ធភាពធ្វើការវះកាត់។ក្រុមរបស់លោក Roberto de Zerbi ស្ថិតនៅលេខ ១៧ ក្នុងតារាង Premier League ដែលមានមួយពិន្ទុពីលើតំបន់កាត់ចោល។Kudus ដែលផ្ទេរមកកាន់ Spurs តម្លៃ ៥៥ លានផោនពីក្លឹប West Ham កាលពីរដូវក្តៅមុន ប្រឈមមុខនឹងការប្រជែងនឹងពេលវេលា ហើយក៏មានសង្ឃឹមតិចតួចណាស់ក្នុងការបង្ហាញខ្លួននៅ World Cup ជាមួយក្រុមជម្រើសជាតិហ្កាណា។ហ្កាណានឹងត្រូវបើកយុទ្ធនាការ World Cup របស់ពួកគេទល់នឹងប៉ាណាម៉ានៅថ្ងៃទី ១៨ ខែមិថុនា មុនពេលប៉ះអង់គ្លេសនៅថ្ងៃទី ២៣ ខែមិថុនា និងចុងក្រោយជួបក្រូអាស៊ីនៅថ្ងៃទី ២៧ ខែមិថុនា៕ អត្ថបទ៖នាង សុភាវុធ 

នៅសល់ ៧ ប្រកួត Roberto de Zerbi ត្រូវធ្វើបែបណាដើម្បីសង្គ្រោះ Spurs គេចពីការកាត់ចេញ?

2026/04/10 08:39:02 pm        153
Tottenham Hotspur កំពុងស្ថិតក្នុងហានិភ័យខ្ពស់បំផុតមួយ តែពួកគេទើបតែបានតែងតាំងគ្រូបង្គោលម្នាក់ទៀត ដើម្បីស្រោចស្រោងកាលៈទេសៈដ៏លំបាកនេះ។ក្លិបទីក្រុងឡុងដ៍មួយនេះបានប្រកាសតែងតាំងគ្រូបង្វឹកថ្មីលោក Roberto de Zerbi ជាមួយនឹងកិច្ចសន្យា ៥ ឆ្នាំ។តើអតីតអ្នកចាត់ការ Brighton រូបនេះត្រូវធ្វើបែបណាដើម្បីសង្រ្គោះ Spurs ពីស្ថានភាពបែបនេះ?បុរសសញ្ជាតិអ៊ីតាលីរូបនេះត្រូវបានគេស្គាល់ថា ជាគ្រូបង្វឹកដែលមានទំនោរដឹកនាំប្រយុទ្ធច្រើនជាងការពារ និងគ្រប់គ្រងបាល់ច្រើន ហើយយុទ្ធសាស្រ្តបែបនេះលោក De Zerbi តែងតែប្រើពេញមួយអាជីពរបស់លោកទៅហើយ។ រំលឹកពីប្រវត្តិដើមបន្តិច មើលទៅមិនជោគជ័យឡើយ ពោលគឺបីឆ្នាំបន្ទាប់ពីចាប់ផ្តើមអាជីពគ្រូបង្វឹកដឹកនាំក្លិបនៅក្របខណ្ឌទីបួនរបស់អ៊ីតាលី De Zerbi ត្រូវបានតែងតាំងឱ្យដឹកនាំក្លិប Serie A, Palermo តែមិនជោគជ័យ ហើយត្រូវបានក្លិបបណ្តេញចេញ ក៏បានបន្តទៅដឹកនាំក្លិបឡើងថ្មី Benevento តែក៏ធ្លាក់ទៅ Serie B។ថ្វីបើបរាជ័យនៅពីក្រោយដ៏ជោគជាំ Roberto de Zerbi ក្រោយមកក៏រីករាយនឹងភាពជោគជ័យរបស់ខ្លួនវិញ ដោយឡើងទៅវគ្គជម្រុះក្របខណ្ឌអឺរ៉ុបនៅពេលដឹកនាំក្លិប Premier League, Brighton ពីឆ្នាំ ២០២២ ដល់ ២០២៤ មុនពេលចាកចេញទៅ Marseille ដឹកនាំក្រុមបានលេខ ២ ក្នុងលីគបារាំងរដូវកាលមុន។ថ្វីបើមិនទាន់ឈ្នះពាន របៀបដឹកនាំ មិនថាកត្តាចិត្តសាស្រ្ត និងយុទ្ធសាស្រ្តនៅលើទីលាន Roberto de Zerbi ត្រូវបាន Spurs ផ្តល់ទំនុកចិត្តរហូតតែងតាំងឱ្យក្លាយជាគ្រូបង្វឹកផ្លូវការក្នុងកិច្ចសន្យាដល់ទៅ ៥ ឆ្នាំ ពោលគឺទោះបីជា Spurs គេចមិនផុតពីការកាត់ចោលទៅ League Championship បុរសវ័យ ៤៦ ឆ្នាំរូបនេះនៅតែបន្តដឹកនាំ។ ៧ ប្រកួតដែលនៅសល់សម្រាប់ Spurs រួមមាន ទៅផ្ទះ Sunderland សប្តាហ៍ក្រោយ មុនបន្តជួប Brighton, Leeds, Everton, Wolves, Aston Villa និង Chelsea៕ អត្ថបទ៖នាង សុភាវុធ 

Andy Robertson នឹងចាកចេញពី Liverpool ក្រោយចប់រដូវកាលនេះ

2026/04/10 07:38:26 pm        142
ខ្សែការពារស្កុតឡេន Andy Robertson នឹងចាកចេញពី Liverpool ក្រោយចប់រដូវកាលនេះនៅពេលកិច្ចសន្យា អស់សុពលភាព នេះបើតាមការឱ្យដឹងពីក្លិប។កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានមកដល់ Anfield នៅឆ្នាំ ២០១៧ ផ្ទេរពី Hull City តម្លៃ ៨ លានផោន មកឈ្នះពាន Premier League ពីរដង និង Champions League ជាមួយ Liverpool។Andy Robertson គឺជាគោលដៅរបស់ Spurs កាលពីខែមករាដោយក្លិបទាំងពីរបានឈានដល់កិច្ចព្រមព្រៀងទៅហើយតែ Liverpool ផ្លាស់ប្តូរចិត្តវិញដោយសារមិនអាចកោះហៅ Kostas Tsimikas ដែលកំពុងស្ថិតក្នុងកិច្ចសន្យាខ្ចីនៅ Roma បាន។Robertson មានសូវមានឱកាសលេងបាល់ ១១ នាក់ដំបូងឡើយរដូវកាលនេះក្រោមការដឹកនាំរបស់លោក Arne Slot បន្ទាប់ពីការមកដល់របស់ Milos Kerkez ពី Bournemouth ឆ្នាំមុនក្នុងតម្លៃ ៤០ លានផោន។ តាំងពីមកដល់ Anfield នៅឆ្នាំ ២០១៧ Robertson បង្ហាញខ្លួនបានជិត ៤០០ ប្រកួតហើយសម្រាប់ Liverpool ឈ្នះជើងឯកសរុបចំនួន ៩៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍ ចុះអប់រំផ្សព្វផ្សាយការប្រយុទ្ធ​ប្រឆាំងផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និងផលប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ក្នុង​ក្រុង​បាត់ដំបង
10/28/2026 11:10 AM
កម្ពុជាបើកកិច្ចពិភាក្សាដើម្បីធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍលើវិស័យឧស្សាហកម្ម និងវិស័យការងារ
10/28/2026 10:10 AM
រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បង្ហាញកិច្ចខិតខំប្រឹងប្រែងដ៏មុតស្រួចរបស់កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ ក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី
10/28/2026 10:10 AM
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
10/28/2026 10:10 AM
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យ និងសម្រេចជ្រើសរើសប្រធានវិញ្ញាសាដោយផ្ទាល់ សម្រាប់​ប្រឡងប្រជែងគ្រូបង្រៀនកម្រិតបឋមសិក្សា
10/28/2026 10:10 AM
ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន នឹងដាក់ឲ្យដំណើរការនៅភ្នំពេញនៅដើមឆ្នាំ២០២៧ និង​ពង្រីក​នៅ​តាម​បណ្ដា​ខេត្ដ​ក្នុងឆមាសទី២ ឆ្នាំ២០២៧ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាន​កែ​តម្រូវ​ទិន្នន័យ​អត្រានុកូលដ្ឋានជូនពលរដ្ឋជិត ១៨ម៉ឺននាក់រហូតមកដល់ពេលនេះ
10/28/2026 10:10 AM
ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើ​ការពង្រឹង​ភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពល ប្រកបដោយចីរភាព
10/28/2026 09:10 AM
រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
10/28/2026 08:10 AM
ក្រុមការងារទេសន្តរប្រវេសន៍ប្តេជ្ញាចិត្តរួមគ្នាចាត់វិធានការការពារ ទប់ស្កាត់ និងអនុវត្តវិធានការផ្លូវច្បាប់ចំពោះករណីពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មពលកម្មលើមនុស្ស ក្រោមរូបភាពនៃទេសន្តរប្រវេសន៍ការងារ
10/28/2026 08:10 AM
គណៈកម្មការជំនាញ ចាប់ផ្តើមដំណើរការតាក់តែងវិញ្ញាសា តាំងពីព្រលឹម ក្រោមវិធានការសម្ងាត់បំផុត
10/28/2026 08:10 AM