ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ

ព័ត៌មានកីឡា

Harry Marguire សុខចិត្តកាត់បន្ថយប្រាក់ឈ្នួលបន្តកិច្ចសន្យាជាមួយ Manchester United មួយឆ្នាំទៀត

2026/04/08 06:30:23 pm        126
ខ្សែការពារអង់គ្លេស Harry Maguire បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីបន្តនៅជាមួយ Manchester United មួយឆ្នាំទៀត ជាមួយនឹងលក្ខខណ្ឌបន្តបន្ថែម។កីឡាករវ័យ ៣៣ ឆ្នាំរូបនេះមានកិច្ចសន្យាដែលមានសុពលភាពត្រឹមដំណាច់រដូវកាលនេះ តែសម្រេចចិត្តបន្តនៅទឹកដី Old Trafford ជាមួយនឹងការកាត់បន្ថយប្រាក់ឈ្នួលនៅក្នុងកិច្ចសន្យាថ្មី។ Harry Maguire បានមកដល់ Manchester United កាលពីឆ្នាំ ២០១៩ ក្នុងតម្លៃផ្ទេរ ៨០ លានផោនពី Leicester City ក្នុងកំណត់ត្រាផ្ទេរខ្សែការពារតម្លៃបំផុតម្នាក់។ តាំងពីពេលនោះមក Maguire បង្ហាញខ្លួនឱ្យបិសាចក្រហមបាន ២៦៦ ប្រកួតឈ្នះជើងឯក League Cup និង FA Cup។ រំលឹកថា Harry Maguire បានទទួលតំណែងប្រធានក្រុមតាំងពីពេលមកដល់បានត្រឹម ៥ ខែនៅពេលក្លិបក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer តែក្រោយមកក៏ទទួលរងការរិះគន់។Maguire ក្រោយមកក៏បានធ្លាក់នៅក្រៅជម្រើស ១១ នាក់ដំបូងក្រោមការដឹកនាំរបស់លោក Erik ten Hag និងត្រូវបានដកតំណែងប្រធានក្រុមនៅខែកក្កដាឆ្នាំ ២០២៣។ Maguire ក៏មិនមានឱកាសលេងបាល់ក្រុមដំបូងដែរក្រោមការដឹកនាំរបស់លោក Ruben Amorim មុនពេលដែលបង្ហាញខ្លួនគ្រប់ទាំង ១០ ប្រកួតក្រោមការដឹកនាំបណ្តោះអាសន្នរបស់លោក Michael Carrick នាពេលបច្ចុប្បន្ន៕អត្ថបទ៖នាង សុភាវុធ 

FFC បន្ថែមលីគយុវជនមួយកម្រិតទៀត សម្រាប់ក្រុមនៅភ្នំពេញ និងតំបន់ជុំវិញ

2026/04/08 06:10:10 pm        138
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បាន​ជូន​ដំណឹង​នឹង​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​លីគ​យុវជន​អាយុ​ក្រោម ​១៤ឆ្នាំមួយកម្រិតទៀត ដែលគ្រោងនឹងដំណើរការប្រកួតនាកំឡុងខែឧសភា ដល់​ខែ​វិច្ឆិកា ​ឆ្នាំ២០២៦ ខាងមុខ។ប្រភព​ដដែលបញ្ជាក់ថា បេក្ខភាពដែលអាចចូលរួមប្រកួតជើងឯកលីគយុវជនអាយុក្រោម ១៤​ឆ្នាំ​នេះ គឺជាក្រុមមានទីតាំងនៅរាជធានីភ្នំពេញ និងតំបន់ដែលនៅជុំវិញ។តាមរ​យៈនេះ សហព័ន្ធបានជូនដំណឹងដល់សមាគម/ក្លិបទាំងអស់ អាចចុះឈ្មោះចូលរួមបាន ដោយ​សហព័ន្ធចាប់ផ្ដើមទទួលពាក្យពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ។ ចំពោះ​កីឡាករ ត្រូវមានអាយុក្រោម ១៤ឆ្នាំ ឬកើតនៅក្នុងឆ្នាំ២០១២-២០១៣។នេះគឺជា​ការបើកទំព័រថ្មីមួយទៀត សម្រាប់សហព័ន្ធក្នុងការរៀបចំការប្រកួតកម្រិតយុវជន ដើម្បីលើកកម្ពស់ធនធានបន្ដវេន ក្រោយទទួលបានជោគជ័យក្នុងការប្រកួតជើងឯកលីគយុវជនអាយុក្រោម ១៦ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំឆ្នាំ នាប៉ុន្មានឆ្នាំចុងក្រោយ។គេជឿថា ការបន្ថែមនូវលីគយុវជន U14 ពេលនេះ ស្របទៅនឹងប្រសាសន៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានលើកឡើងក្នុងមហាសន្និបាតកាលពីថ្មីៗ ក្នុងការពង្រឹងថ្នាលបាល់ទាត់តាមរាជធានី-ខេត្ត ជាមួយការបង្កើននូវប្រព័ន្ធប្រកួតឲ្យមានស្ថិរភាពជាដើម សម្ដៅឈានទៅពង្រឹងបាននូវធនធានកីឡាករប្រកបដោយសក្ដានុពល ក៏ដូចជាពង្រឹងក្រុមជម្រើសជាតិកម្ពុជាឲ្យបានខ្លាំងគ្រប់កម្រិតនាថ្ងៃអនាគត៕ អត្ថបទ លី ឈុនឡា 

Bayern Munich នៅតែរង់ចាំដំណឹងថាតើ Harry Kane អាចចូលលេងបានរឺអត់ពេលជួប Real Madrid

2026/04/07 09:06:33 pm        146
ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich នៅតែបន្តរង់ចាំដំណឹងខ្សែប្រយុទ្ធអង់គ្លេស Harry Kane ថាតើអាចចូលលេងបានរឺអត់នៅពេលជួបម្ចាស់ផ្ទះ Real Madrid រាត្រីនេះវគ្គ ៨ ក្រុមចុងក្រោយជើងទីមួយ UEFA Champions League។ប្រធានក្រុមអង់គ្លេសវ័យ ៣២ ឆ្នាំរូបនេះ បានចូលធ្វើការហ្វឹកហាត់នៅទីក្រុង Munich ថ្ងៃចន្ទម្សិលមិញមុនពេលធ្វើដំណើរទៅ Madrid ថ្ងៃនេះ បន្ទាប់ពីមានបញ្ហារបួសកជើងតិចតួច ដែលធ្វើឱ្យរូបគេមិនអាចបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេសពេលចាញ់ជប៉ុនលក្ខណៈមិត្តភាពថ្មីៗនេះ។Kane ក៏អវត្តមានពីការប្រកួតដែល Bayern Munich យកឈ្នះនៅទឹកដី Freiburg ៣-២ ផងដែរ ខណៈគ្រូបង្វឹកលោក Vincent Kompany ឱ្យដឹងថា លោកកំពុងតាមដានយ៉ាងជិតស្និតពាក់ព័ន្ធនឹងបញ្ហារបួសរបស់ Kane ហើយក៏ សង្ឃឹមថាគេអាចមានមុខជួយក្រុមយប់នេះ។សូមបញ្ជាក់ថា Harry Kane គឺជាសមាជិកសំខាន់របស់ Bayern Munich ក្នុងការរកគ្រាប់បាល់ បន្ទាប់ពីអតីតខ្សែប្រយុទ្ធ Spurs រូបនេះរកបាន ១០ គ្រាប់នៅ UCL រដូវកាលនេះ និង ៣១ គ្រាប់នៅ Bundesliga៕ អត្ថបទ៖នាង សុភាវុធ

Bernardo Silva នឹងចាកចេញពី Manchester City ក្រោយចប់រដូវកាលនេះ

2026/04/07 08:33:42 pm        133
ប្រធានក្រុម Manchester City, Bernardo Silva នឹងចាកចេញពីក្លិបនៅដំណាច់រដូវកាលនេះហើយ នេះបើតាមការបញ្ជាក់របស់ជំនួយការអ្នកចាត់ការលោក Pep Lijnders។កីឡាករវ័យ ៣១ ឆ្នាំព័រទុយហ្កាល់ ដែលធ្លាប់ឈ្នះជើងឯក Premier League ៦ លើក និង Champions League មួយលើកក្នុងរយៈពេល ៩ ឆ្នាំនៅកីឡដ្ឋាន Etihad រូបនេះ នឹងចាកចេញដោយគ្មានតម្លៃផ្ទេរជាប់ខ្លួននៅពេលកិច្ចសន្យារបស់គេអស់សុពលភាពដំណាច់រដូវកាលនេះ។ អ្នកចាត់ការ Man City លោក Pep Guardiola ធ្លាប់បាននិយាយថា តំណែងរបស់ Bernardo Silva ពិបាករកអ្នកជំនួស។ Bernardo Silva បានមកដល់ Manchester City នៅឆ្នាំ ២០១៧ ផ្ទេរពី AS Monaco ក្នុងតម្លៃផ្ទេរនៅពេលនោះ ៤៣.៥ លានផោន ហើយក៏បានបង្ហាញខ្លួនសរុប ៤៥០ ប្រកួត និងត្រូវបានគេស្គាល់ថា ជាកីឡាករដែលតស៊ូ មិនចេះនឿយហត់។ បន្ទាប់ពីឈ្នះជើងឯក League Cup ខែមុន Manchester City នៅតែមានផ្លូវដណ្តើមជើងឯក Premier League រដូវកាលនេះនៅឡើយ ទោះបីជាកំពុងតាមពីក្រោយក្រុមកំពូលតារាង Arsenal ដល់ទៅ ៩ ពិន្ទុក៏ដោយ ខណៈក្រុមរបស់ Pep Guardiola នៅសល់មួយប្រកួតក្នុងដៃ៕ អត្ថបទ៖នាង សុភាវុធ

Declan Rice និង Gabriel វិលមកហ្វឹកហាត់វិញមុន Arsenal ជួប Sporting នៅ Champions League

2026/04/07 07:52:24 pm        162
កីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal ទាំងពីរ Declan Rice និង Gabriel បានត្រលប់មកហ្វឹកហាត់វិញមុនធ្វើដំណើរទៅទឹកដីព័រទុយហ្កាល់ជួប Sporting វគ្គ ៨ ក្រុមចុងក្រោយ Champions League។ខ្សែបម្រើវ័យ ២៧ ឆ្នាំអង់គ្លេស Declan Rice មិនមានវត្តមានជាមួយក្រុមជម្រើសជាតិអង់គ្លេសឡើយសម្រាប់ការប្រកួតមិត្តភាពកាលពីចុងខែមីនាកន្លងទៅ ហើយក៏មិនមានវត្តមានដែរពេល Arsenal ចាញ់នៅទឹកដី Southampton ធ្លាក់ពី FA Cup។ ចំណែកខ្សែការពារប្រេស៊ីល Gabriel ត្រូវបានផ្លាស់ប្តូរចេញដោយសាររបួសជង្គង់ពេលចាញ់ Southampton កាលពីថ្ងៃអាទិត្យ។ កីឡាករទាំងពីរត្រូវបានគេឃើញវិលមកហ្វឹកហាត់វិញជាមួយក្រុមដំបូង នៅទីលានហ្វឹកហាត់​ London Colney ថ្ងៃចន្ទម្សិលមិញ មុលពេលក្រុមរបស់លោក Mikel Arteta ចេញដំណើរទៅទីក្រុង Lisbon។ ចំណែកខ្សែបម្រើប៊ែលហ្ស៊ិក Leandro Trossard ក៏ត្រលប់មកហ្វឹកហាត់វិញដែរតែ Bukayo Saka នៅតែបន្តអវត្តមាន បន្ទាប់ពីអវត្តមានផងដែរជាមួយក្រុមជម្រើសជាតិអង់គ្លេស។ ក្រុមនាំមុខគេនៅ Premier League កំពុងព្យាយាមគេចពីបរាជ័យបីប្រកួតផ្ទួនៗ បន្ទាប់ពីចាញ់ Manchester City វគ្គផ្តាច់ព្រ័ត្រ League Cup និងចាញ់ Southampton វគ្គ ៨ ក្រុមចុងក្រោយ FA Cup។ កំពុងនាំមុខ ៩ ពិន្ទុពី City នៅ Premier League, Arsenal ក៏នឹងត្រូវទទួល Bournemouth ផងដែរនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ

ក្លិប Manila Digger មកដល់កម្ពុជា ត្រៀមជួបព្រះខ័នរាជជាថ្មី ក្នុងវគ្គ ១/២ ពានកម្រិតទី៣ ទ្វីបអាស៊ី

2026/04/07 07:13:54 pm        201
ក្លិបបាល់ទាត់ Manila Digger របស់ហ្វីលីពីន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ កាលពីល្ងាចថ្ងៃចន្ទ ដើម្បីត្រៀមជួបក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ សប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។នេះជាលើកទី២ ហើយ ដែលក្រុមខ្លាំងហ្វីលីពីននេះ បានធ្វើដំណើរមកកាន់ទឹកដីអរិច្ឆរៈ ក្នុងបេសកកម្មប្រកួតពានកម្រិតទី៣ ប្រចាំទ្វីបអាស៊ី បន្ទាប់ពីមកទឹកដីកម្ពុជាលើកដំបូង កាលពីចុងឆ្នាំ២០២៥ បានចូលរួមការប្រកួតវគ្គចែកពូល និងធ្លាប់ប្រកួតស្មើក្រុមព្រះខ័នរាជស្វាយរៀង ២-២ ម្ដងរួចមកហើយ។ ប៉ុន្ដែជំនួបលើកនេះ អាចនឹងមានការប្រកួតប្រជែងកាន់តែខ្លាំង ដ្បិតក្រុមនីមួយៗ បានរៀបចំ និងត្រៀមខ្លួនកាន់តែល្អ មុនការប្រកួតមកដល់។មុនធ្វើដំណើរមកកម្ពុជា ក្រុម Manila Digger បានបង្ហាញពីភាពខ្លាំងរបស់ខ្លួន ជាមួយការត្រៀមកាន់តែមុតស្រួច ដើម្បីតតាំងជាមួយក្រុមព្រះខ័នរាជស្វាយរៀង ហើយកាន់តែស្រេកឃ្លាននូវជ័យជម្នះជាងមុន។ ដោយឡែកលោក McConkey Matthew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ធ្លាប់បានលើកឡើង និងទទួលស្គាល់ថា ការប្រកួតលើកនេះ នឹងមិនងាយស្រួល ដ្បិតក្រុមនីមួយៗ បាននាំចូលកីឡាករថ្មីៗ តែលោកនៅតែជឿជាក់លើក្រុមខ្លួន នឹងអាចសម្រេចតាមផែនការរៀបចំ ដើម្បីឡើងទៅវគ្គបន្ដ។គួរដឹងថា សម្រាប់ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រវាងក្រុមទាំងពីរ នឹងធ្វើធ្វើឡើង ២ជើង ដោយជើងទី១ ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើម្ចាស់ផ្ទះ និងជើងទី២ ត្រូវប្រកួតនៅទឹកដីក្លិប Manila Digger  នាប្រទេសហ្វីលីពីនវិញម្ដង នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខ។ ដូច្នេះជំនួបជើងទី១ នាថ្ងៃព្រហស្បត្តិសប្ដាហ៍នេះ ពិតជាមានសារៈសំខាន់ សម្រាប់ក្រុមជើងឯកលីគកំពូលកម្ពុជា ក្នុងការស្វែងរកលទ្ធផលល្អប្រសើរ សម្រាប់ជាដើមទុនប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2025/26 រដូវកាលនេះ៕ អត្ថបទ លី ឈុនឡា 

បាល់ទាត់លើតុ ទទួលបានដៃគូ ដើម្បីរួមចំណែកអភិវឌ្ឍន៍រយៈពេល ២ឆ្នាំ

2026/04/07 07:01:55 pm        171
សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា បានចុះអនុស្សារៈនៃការយោគយល់គ្នា ជាមួយ​ក្រុម​ហ៊ុន CHN Sports លើភាពជាដៃគូឧបត្ថមុ្ភសម្ភារៈប្រើប្រាស់រយៈពេល ២ឆ្នាំ ដែល​ជា​ការ​រួម​ចំណែក​មួយ​ដ៏សំខាន់ សម្រាប់ជំរុញការអភិវឌ្ឍវិស័យកីឡាក្មេងខ្ចីនៅកម្ពុជានេះ ឲ្យ​កាន់​តែ​រីក​ចម្រើន ឆ្ពោះទៅរកការប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិ ពីព្រឹត្តិការណ៍នានា។លោក ម៉ក់ ចាន់ភិរុណ អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា នេះគឺជាការបើកទំព័រថ្មី សម្រាប់​សហព័ន្ធដែលទទួលបានដៃគូឯកជន ដើម្បីរួមចំណែកអភិវឌ្ឍ ក្នុងនោះ​ក្រៅ​ពី​គាំទ្រ​ផ្នែក​សម្ភារៈ​កីឡា ក្រុមហ៊ុនក៏នឹងរួមចំណែករៀបចំនូវព្រឹត្តិការណ៍នានា ដែលជាផលវិជ្ជមាន ដើម្បី​ជំរុ​ញ​វិស័យ​កីឡា​បាល់​ទាត់លើតុកម្ពុជាឲ្យកាន់តែរីកចម្រើន ក៏ដូចជាកាត់​បន្ថ​យនូវ​ការ​ចំណាយ​ជា​ច្រើន​ផង​ដែរ​។លោក Liu Ru Bing អ្នកចាត់ការទូទៅក្រុមហ៊ុន CHN Sports របស់ប្រទេសចិន បាន​សម្ដែង​នូវ​សេចក្ដី​សោមនស្សរីករាយ ដែលបានរួមចំណែកអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ហើយលោក​ក៏​ត្រៀម​ស្វែងរ​កគ្រូជំនាញកម្រិតខ្ពស់ មកចូលរួមបង្ហាត់ដល់កីឡាករ-កីឡាការិនីកម្ពុជា ព្រម​ទាំង​គម្រោង​រៀប​ចំពានរង្វាន់នានា នៅថ្ងៃអនាគតទៀតផង។គួរដឹងថា ពិធីចុះអនុស្សារណៈ លើកិច្ចសហការរវាងភាគីទាំងពីរ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែ​មេសា ឆ្នាំ២០២៦ ដោយមានការចូលរួមជាសក្ខីភាពពីឯកឧត្តម ញ៉ាន សុខវិសាល អគ្គ​លេខា​ធិការ​រងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមជម្រើស​ជាតិ​កីឡា​បាល់​ទាត់​លើ​តុ​កម្ពុជា​ផង​ដែរ​៕ អត្ថបទ លី ឈុនឡា 

សហព័ន្ធគុនខ្មែរ បន្ដពង្រឹងការងារស្នូល ៧ចំណុច ដល់ស្នងការប្រកួត និងគណៈវិនិច្ឆ័យ

2026/04/07 04:48:39 pm        152
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំវគ្គបំប៉នសមត្ថភាពស្នងការប្រកួត និងគណៈវិនិច្ឆ័យ ដើម្បីពង្រឹងបន្ថែមលើការងារស្នូលសំខាន់ៗចំនួន ៧ចំនុច ដើម្បីលើកកម្ពស់ស្ដង់ដារតែមួយ សម្រាប់ការអនុវត្ត ស្របតាមលក្ខណៈជាតិ និងអន្ដរជាតិ។ថ្លែងក្នុងពិធីបើកវគ្គប្រចាំឆ្នាំនេះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលខិតខំរៀបចំវគ្គដ៏មានសារៈសំខាន់នេះឡើង និងអរគុណដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមសិក្សាស្វែងយល់នូវចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍសមត្ថភាព ក្រោមស្មារតី និងការប្ដេជ្ញាចិត្តរួមគ្នា ដើម្បីពង្រឹងវិជ្ជាជីវៈ ប្រកបដោយគុណភាព ប្រសិទ្ធភាព ភាពយុត្តិធម៌ ក្នុងនាមជាអ្នកដឹកនាំគ្រប់គ្រងការប្រកួត ឲ្យមានលក្ខណៈស្ដង់ដារច្បាស់លាស់ ស្របតាមគោលការណ៍កីឡាជាតិ និងអន្ដរជាតិ។ទន្ទឹមជាមួយការដាក់ចេញនូវផែនការយុទ្ធសាស្ដ្រប្រចាំឆ្នាំ ដើម្បីពង្រឹងសមត្ថភាពសិក្ខាកាម ដែលជាស្នងការប្រកួត និងគណៈវិនិច្ឆ័យទាំងអស់ សម្រាប់ដឹកនាំការប្រកួតឲ្យទទួលបានជោគជ័យ និងមានស្ដង់ដាតែមួយ តាមរយៈវគ្គបំប៉នរយៈពេលខ្លីនេះ សហព័ន្ធបានលើកយកខ្លឹមសារសំខាន់ ៧ចំណុច មកសិក្សា និងពិភាក្សា ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡាប្រដាល់គុនខ្មែរ ទាំងលើឆាកជាតិ និងអន្ដរជាតិ នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត រួមមាន៖១- ស្នងការប្រកួត មានតួនាទីត្រួតពិនិត្យតាមដាន សម្របសម្រួលលើសកម្មភាពប្រកួតទាំងមូល។២-គណៈវិនិច្ឆ័យ មានតួនាទីដឹកនាំគ្រប់គ្រង ត្រួតពិនិត្យ ទទួលខុសត្រូវលើការងារបច្ចេកទេសនៃព្រឹត្តិការណ៍ការប្រកួតទាំងមូល ឱ្យស្របតាមបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បទបញ្ជាគ្រប់គ្រងព្រឹត្តិការណ៍ការប្រកួត ស្មារតីកីឡា ចាត់តាំង អាជ្ញាកណ្តាល និងចៅក្រមឲ្យបំពេញតួនាទី។៣-ការយល់ដឹង បកស្រាយ អនុវត្តបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតតាមក្រុមនីមួយៗ នៅមិនទាន់មានឯកភាពគ្នា។៤-ការដឹកនាំ គ្រប់គ្រងការប្រកួតរបស់អាជ្ញាកណ្តាល ចៅក្រមមិនទាន់បានពេញលេញ និងពុំទាន់មានស្តង់ដារច្បាស់លាស់។៥-ការអនុវត្តថវិការគាំទ្រប្រចាំឆ្នាំ និងនិយាមវាយតម្លៃស្តង់ដារសហព័ន្ធកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា។៦-អនុវត្តស្មារតីសន្និបាតគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។៧-ការជំរុញកីឡាប្រដាល់គុនខ្មែរឆ្ពោះទៅជាកីឡាសកល និងកីឡាអូឡាំពិក។តាមរយៈនេះ ឯកឧត្តម ខូវ ឆាយ បានជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាម ត្រូវព្យាយាមសិក្សា និងក្រេបយកចំណេះជំនាញថ្មីៗ ពីគ្រូឧទ្ទេស ដើម្បីយកទៅប្រើប្រាស់ប្រកបដោយវិជ្ជាជីវៈក្រមសិលធម៌ ដើម្បីចូលរួមលើកកម្ពស់គុណភាពប្រដាល់គុនខ្មែរដែលជាកីឡាអត្តសញ្ញាណជាតិ។យោងតាមរបាយការណ៍លោក និន វ៉ាន់ដា អគ្គលេខាធិការស្ដីទីសហព័ន្ធ វគ្គបំប៉នសមត្ថភាពស្នងការប្រកួត និងគណៈវិនិច្ឆ័យនេះ មារយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំនៅសាលប្រជុំនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ដោយមានសិក្ខាកាមចូលរួមសរុប ៣២នាក់ ដែលជាស្នងការប្រកួត គណៈវិនិច្ឆ័យ មន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល ចោក្រមតាមក្រុមទាំង ៦ និងក្រុមថ្នាល ៣ ក្រោមការផ្ដល់ថវិកាគាំទ្រពីនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និងនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ដែលបានផ្ដល់ទីតាំងរៀបចំវគ្គដ៏មានសារៈសំខាន់នេះ៕ អត្ថបទ លី ឈុនឡា 

Leeds ជួប Chelsea ខណៈ Manchester City ជួប Southampton វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup

2026/04/06 11:41:42 pm        312
ការប្រកួតបាល់ទាត់ពានរង្វាន់ FA Cup អង់គ្លេសរកបានបួនក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយរួមមាន Leeds United, Chelsea, Manchester City និង Southampton ។បន្ទាប់ពីបញ្ចប់ការប្រកួតចុងក្រោយយប់ថ្ងៃអាទិត្យម្សិលមិញ Leeds United បានយកឈ្នះ West Ham ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup លើកដំបូងក្នុងរយៈពេល ៣៩ ឆ្នាំ។ ក្រុមរបស់លោក Daniel Farke នឹងត្រូវជួបជាមួយតោខៀវ Chelsea ដែលជាអតីតជើងឯក ៨ សម័យ។ Leeds ធ្លាប់ឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចុងក្រោយនៅឆ្នាំ ១៩៨៧ នៅពេលពួកគេចាញ់ក្រុមជើងឯក Coventry នៅវគ្គនោះ និងធ្លាប់ឈ្នះជើងឯកម្តងគត់នៅឆ្នាំ ១៩៧២។ក្រុមជើងឯករងឆ្នាំមុន Manchester City នឹងត្រូវជួបជាមួយ Southampton ដែលបានទម្លាក់កាំភ្លើងធំ Arsenal។ Southampton ធ្លាប់ឈ្នះជើងឯក FA Cup ម្តងគត់តាំងពីឆ្នាំ ១៩៧៦។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងពីរគូនឹងធ្វើឡើងនៅថ្ងៃទី ២៥ និង ២៦ ខែមេសានេះនៅកីឡដ្ឋាន Wembley៕ អត្ថបទ៖នាង សុភាវុធ

អតីតខ្សែបម្រើ Chelsea, Oscar សម្រេចចូលនិវត្តន៍ក្នុងវ័យ ៣៤ ឆ្នាំ

2026/04/06 11:19:28 pm        292
អតីតខ្សែបម្រើ Chelsea, Oscar បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយនៅត្រឹមវ័យ ៣៤ ឆ្នាំប៉ុណ្ណោះ ដោយសារបញ្ហាសុខភាព។កីឡាករប្រេស៊ីលរូបនេះ ត្រូវបានឱ្យថាកំពុងសម្រាកព្យាបាលជម្ងឺបេះដូង នេះបើតាមការឱ្យដឹងរបស់ក្លិបប្រេស៊ីល Sao Paulo។អតីតកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរយៈពេល ៥ ថ្ងៃដោយសារបញ្ហាបេះដូងកាលពីខែវិច្ឆិកា ដោយមានការវាយតម្លៃយ៉ាងទូលំទូលាយបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យបណ្តាលមកពីការធ្លាក់ចុះនៃចង្វាក់បេះដូង និងសម្ពាធឈាម។Oscar មានកិច្ចសន្យាជាមួយ Sao Paulo ដល់ឆ្នាំ ២០២៧ តែនៅពេលកិច្ចសន្យាត្រូវបានរំសាយហើយ។Oscar ធ្លាប់ឈ្នះជើងឯក Premier League ជាមួយ Chelsea ពីរលើក និងឈ្នះជើងឯកលីគកំពូលចិន Chinese Super League បីលើកជាមួយ Shanghai Port។ Oscar បានវិលត្រលប់មកកាន់ទឹកដីកំណើតប្រេស៊ីលកាលពីឆ្នាំ ២០២៤ លេងឱ្យ Sao Paulo ជាមួយនឹងកិច្ចសន្យាបីឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតីជំរុញពង្រីកអគារសិក្សា និងគ្រូ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបង្រៀន និងការសិក្សារបស់សិស្ស
10/28/2026 01:10 PM
សម្តេចធិបតី ផ្តាំដល់សិស្សទើបជាប់បាក់ឌុបត្រូវគិតលើរឿង៣ គឺសុខភាព ចំណេះដឹងបំណិន និងការងារ
10/28/2026 01:10 PM
សម្តេចធិបតី៖ តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនៅក្រៅស្រុកមួយក្រុមមានតែមួយគត់គឺចោទថារដ្ឋាភិបាលខ្មែរធ្វើឱ្យបាត់ដី?
10/28/2026 01:10 PM
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទអរគុណរដ្ឋាភិបាល និងកងទ័ពរុស្ស៊ី ដែល​បាន​រួម​ចំណែក​ អភិវឌ្ឍ​និង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុ​ជា​លើ​ជំនាញ​យោធា​ជា​ច្រើន
10/28/2026 01:10 PM
សម្ដេចធិបតី៖ សិស្សជាង១២ម៉ឺននាក់ប្រលងជាប់បាក់ឌុបឆ្នាំនេះ ជាការខិតខំរបស់សិស្ស និងគ្រប់ភាគីពាក់ព័ន្ធ
10/28/2026 01:10 PM
សម្ដេចធិបតី៖ គោលដៅរាជរដ្ឋាភិបាលគឺប្រែក្លាយសាលារៀនទូទាំងប្រទេសជាសាលាគំរូ និងមានស្ដង់ដាតែមួយ
10/28/2026 12:10 PM
រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា
10/28/2026 12:10 PM
លោកTrump៖ លោកនឹងគោរពលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកប្រសិនបើមានភាពត្រឹមត្រូវ
10/28/2026 12:10 PM
លោក Netanyahu៖ ក្រុមចម្រុះរបស់លោកទទួលបានសំឡេងភាគច្រើនដាច់ខាត ហើយអំពាវនាវឱ្យ បង្កើតរដ្ឋាភិបាលជាតិស្តាំនិយម
10/28/2026 12:10 PM
អ្នកបោះឆ្នោតបក្សប្រឆាំង នឹងមិនអត់ទោសឱ្យលោក Eisenkot ឡើយប្រសិនបើលោកចូលរួមជាមួយបក្ស Likud
10/28/2026 12:10 PM