ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ

ព័ត៌មានកីឡា

អវត្តមានពី World Cup បីព្រឹត្តិការណ៍ជាប់គ្នាស្មើនឹង ១២ឆ្នាំ អ្នក​គាំទ្រ​អ៊ីតាលី​បង្ហាញ​អារម្មណ៍​ឈឺ​ចាប់

2026/04/02 09:59:14 pm        156
ក្រុមជើងឯកពិភពលោក ៤ សម័យអ៊ីតាលី ជាថ្មីម្តងទៀតបានខកខានកៅអីបាល់ទាត់ពិភពលោក ៣ ព្រឹត្តិការណ៍ជាប់គ្នា បន្ទាប់ពីបរាជ័យទល់នឹងបូស្នៀដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីនៃវគ្គ Play-Off ផ្តាច់ព្រ័ត្រ។មិនដែលមានអតីតជើងឯកណាមួយធ្លាប់ខកខានកៅអី World Cup ៣ ព្រឹត្តិការណ៍​ជាប់​គ្នា​បែប​នេះ​ឡើយ បន្ទាប់ពីពួកគេខកខានឆ្នាំ ២០១៨ នៅរុស្ស៊ី និង ២០២២ នៅកាតា។អ្នកគាំទ្របាល់ទាត់អ៊ីតាលីបានបង្ហាញអារម្មណ៍ឈឺចាប់ តែទទួលយកការពិត៖អ្នកគាំ​ទ្រ៖ រឿងនេះតែងតែកើតឡើងមិនថាបាល់ទាត់រឿងអ្វីផ្សេងទេ នៅពេលដែល​អ្នក​ធ្វើ​អ្នក​នឹង​ជួប​បរាជ័យជៀសមិនផុត។ មុនខុសគ្នាទេ បាល់ទាត់ពេលខ្លះ​យើង​ឈ្នះ​ពេល​ខ្លះ​យើង​ចាញ់​។ ខ្ញុំ​នៅតែគិតថា Gennaro Gattuso ធ្វើបានល្អហើយ។អ្នកគាំទ្រស្រី៖ ខ្ញុំពិតជាសោកស្តាយ ទោះខ្ញុំមិនមែនជាអ្នកគាំទ្របាល់ទាត់ក៏ដោយ។ ខ្ញុំ​គិតថាអ៊ីតាលីធ្វើបានល្អហើយ គ្រាន់តែមិនមានសំណាង។ ខ្ញុំនឹងព្យាយាមទទួលយកការពិត និង​សង្ឃឹម​ថាពួកគេធ្វើបានល្អនៅពេលក្រោយ។ អ្នកគាំទ្រ៖ នេះជាបរាជ័យដ៏ធំមួយរបស់ពួកយើង ហើយមិនមែនជារឿងថ្មីដែរ ពួកយើង​ស្គាល់​អារម្មណ៍​ពីរលើកជាប់គ្នា ហើយឥឡូវបីលើកជាប់គ្នា។ World Cup ឆ្នាំនេះមានដល់ទៅ ៤៨ ក្រុម ហើយយើងមិនទទួលបានកៅអី នេះជារឿងឈឺចាប់បំផុតមួយ។ រំលឹកថា តាំងពីឈ្នះជើងឯកពិភពលោកលើកទី ៤ នៅឆ្នាំ​ ២០០៦ អ៊ីតាលី​ឆ្លង​មិន​ផុត​វគ្គ​ចែក​ពូល​ឡើយ​នៅ​ពីរព្រឹត្តិការណ៍បន្ទាប់ឆ្នាំ​ ២០១០ នៅអាហ្វ្រិកខាងត្បូង និង ២០១៤ នៅប្រេស៊ីល៕ អត្ថបទ៖នាង សុភាវុធ  

ប្រជាជនអ៊ីរ៉ាក់ជួបជុំគ្នាអបអរក្រុមជម្រើសរើសជាតិឈ្នះកៅអី World Cup លើកដំបូង​ក្នុងរយៈពេល ៤០ ឆ្នាំ

2026/04/02 09:48:25 pm        127
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ បានក្លាយជាក្រុមចុងក្រោយបំផុតដែលបំពេញកៅអី World Cup ដែលនៅសល់ បន្ទាប់ពីយកឈ្នះបូលីវៀ ២-១ នៅវគ្គផ្តាច់ព្រ័ត្រ Play-Off អន្តរទ្វីប។ ការអបអរសាទរ មិនហត់នឿយ មិនស្រាកស្រានឡើយសម្រាប់ប្រជាជនអ៊ីរ៉ាក់នៅរដ្ឋធានី Baghdad ខណៈអ៊ីរ៉ាក់នឹងបង្ហាញខ្លួននៅ World Cup ជាលើកដំបូងក្នុងរយៈពេល ៤០ ឆ្នាំ។ សំលេងស្រែកហ៊ោ ស៊ីផ្លេ ទង់ជាតិ លើកបដា និងរាំរែក ជាសកម្មភាពអបអររបស់ប្រជាជនអ៊ីរ៉ាក់ភ្លាមៗក្រោយស្នូកញ្ចែផ្លុំបញ្ចប់ការប្រកួតដែលអ៊ីរ៉ាក់យកឈ្នះបូលីវៀរ ២-១។Aymen Hussein ជាអ្នករកបានគ្រាប់បាល់ជ័យជំនះឱ្យក្រុមអ៊ីរ៉ាក់នៅវគ្គទីពីរ និងជាគ្រាប់បាល់ដែលបញ្ជាក់ថា អ៊ីរ៉ាក់ជាក្រុមទី ៤៨ ចុងក្រោយគេឈ្នះកៅអី World Cup ឆ្នាំនេះដែលរៀបចំនៅអាមេរិក ម៉ិកស៊ិក និងកាណាដា។អ៊ីរ៉ាក់ស្ថិតក្នុងពូល I ជាមួយក្រុមជើងឯកពីរសម័យបារាំង ន័រវេស និងសេណេហ្កាល់។រំលឹកថាអ៊ីរ៉ាក់បង្ហាញខ្លួនចុងក្រោយបំផុតនៅ World Cup តាំងពីឆ្នាំ ១៩៨៦ នៅពេលម៉ិកស៊ិកធ្វើម្ចាស់ផ្ទះនៅពេលនោះ៕ អត្ថបទ៖នាង សុភាវុធ

នៅសល់ ៧ ប្រកួត Roberto de Zerbi ត្រូវសង្គ្រោះ Spurs គេចពីការកាត់ចេញ

2026/04/02 09:31:15 pm        172
ក្លិបបាល់ទាត់ Tottenham Hotspur បានប្រកាសតែងតាំងគ្រូបង្វឹកថ្មីលោក Roberto de Zerbi ជាមួយនឹងកិច្ចសន្យា ៥ ឆ្នាំ។អតីតអ្នកចាត់ការ Brighton រូបនេះ នៅសល់ ៧ ប្រកួតដើម្បីសង្គ្រោះក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះពីការកាត់ចេញទៅក្របខណ្ឌទីពីរ League Championship។ក្នុងរយៈពេលត្រឹម ២ ខែខាងមុខ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះនឹងក្លាយជាវីរបុរសរបស់ក្លិប រឺជាអ្នកនៅរួមរស់ជាមួយក្លិបនៅពេលធ្លាក់ទៅក្របខណ្ឌទីពីរ ហើយក៏មានឈ្មោះពាក់ព័ន្ធនឹង Spurs ក្នុងរដូវកាលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តក្លិប។Roberto de Zerbi បានក្លាយជាគ្រូបង្វឹកទី ៣ នៅ Spurs ក្នុងរដូវកាលនេះបន្ទាប់ពី Thomas Frank និង Igor Tudor។ បច្ចុប្បន្នឈរលេខ ១៧ នៅ Premier League មួយពិន្ទុពីលើតំបន់គ្រោះថ្នាក់ Spurs មិនដែលឈ្នះមួយប្រកួតណាឡើយនៅ Premier League ក្នុងឆ្នាំ ២០២៦ នេះ។ Roberto de Zerbi ធ្លាប់ដឹកនាំ Brighton ឡើងទៅវគ្គជម្រុះក្របខណ្ឌអឺរ៉ុបនៅពេលដឹកនាំក្លិប Premier League មួយនេះពីឆ្នាំ ២០២២ ដល់ ២០២៤ មុនពេលចាកចេញទៅ Marseille ដឹកនាំក្រុមបានលេខ ២ ក្នុងលីគរដូវកាលមុន។ ៧ ប្រកួតដែលនៅសល់សម្រាប់ Spurs រួមមាន ទៅផ្ទះ Sunderland សប្តាហ៍ក្រោយ មុនបន្តជួប Brighton, Leeds, Everton, Wolves, Aston Villa និង Chelsea៕ អត្ថបទ៖ នាង សុភាវុធ

បទចម្រៀង ១៣ឆ្នាំមុន “Take me to America” ល្បីឡើង​វិញ​ក្រោយ​បូស្នៀឈ្នះ​អ៊ីតាលី​ឡើង​លេង​ World Cup

2026/04/02 07:29:13 pm        178
ប្រជាជនបូស្នៀអបអរមិនសម្រាកឡើយ បន្ទាប់ពីបូស្នៀបានយកឈ្នះក្រុមជើងឯកបួន​សម័យ​អ៊ីតាលី​ដោយ​បាល់ ១១ ម៉ែត្រកាត់សេចក្តីទទួលបានកៅអីបាល់ទាត់ពិភពលោកនៅអាមេរិក ម៉ិកស៊ិក និងកាណាដា។ការអបអរសាទរតាំងពីពេលយប់រហូតព្រលឹមឡើង នៅពេលកីឡាករវ័យក្មេងបូស្នៀ Esmir Bajraktarevic ជាអ្នកស៊ុតសម្រេចគ្រាប់បាល់ ១១ ម៉ែត្រចុងក្រោយ ហើយអ្នកចាំទីលំដាប់កំពូលពិភពលោក Gianluigi Donnarumma ជួយមិនបាន។ ប្រជាជនបូស្នៀបានជួបជុំគ្នារាំច្រៀង សប្បាយរីករាយមិននឿយហត់ និងនាំគ្នាច្រៀងបទចម្រៀង “Take me to America” ដែលច្រៀងដោយតារាចម្រៀងបូស្នៀ Dubioza Kolektic តាំងពី ១៣ ឆ្នាំមុន។ បទចម្រៀងនេះដែរ ត្រូវបានគេប្រើប្រាស់ជាបទចម្រៀងមិនផ្លូវ​ការ​មួយ​សម្រាប់​បូស្នៀ​ក្នុង​ដំណើរ​នៃ​វគ្គជម្រុះ បាល់ទាត់ពិភពលោកឆ្នាំនេះ។ព្រឹកព្រលឹកស្រាងៗនៅទីក្រុង Sarajevo អ្នកគាំទ្របាល់ទាត់បានបង្ហាញក្តីរីករាយ និងអបអរក្រុមជម្រើសជាតិពួកគេ៖ (អ្នកគាំទ្រស្រី)៖ សូមអបអរសាទរចំពោះក្រុមបាល់ទាត់រហ័សនាម នាគរាជរបស់យើង ..!ពិតជាអស្ចារ្យណាស់ ហើយខ្ញុំសូមជូនពរឱ្យ "នាគ" ជួបតែសំណាងល្អ ហើយសូមអរគុណសម្រាប់ការធ្វើរឿងនេះសម្រាប់បូស្នៀ និងហឺហ្សេហ្គោវីណា។(អ្នកគាំទ្រប្រុស)៖ "តើអ្នកដឹងទេ ប្រទេសដែលមានទុក្ខលំបាកនេះត្រូវការសុភមង្គល លទ្ធផលដ៏ល្អមួយប៉ុណ្ណា? យើងត្រូវចាំថា យើងត្រូវសប្បាយចិត្ត ហើយនៅទីនេះយើងឃើញពីរបៀបដែលអ្នកជិតខាងរបស់យើងគាំទ្រយើង។ មានតែភាពសុខដុមរមនា ការរួបរួម និងសេចក្តីស្រឡាញ់ប៉ុណ្ណោះ - នោះហើយជាអនាគត ហើយខ្ញុំចង់ឱ្យបូស្នៀ និងហឺហ្សេហ្គោវីណារបស់យើងទទួលបានចំណាត់ថ្នាក់ល្អបំផុត។(អ្នកគាំទ្រស្រីក្មេង)៖ "ខ្ញុំសប្បាយចិត្តខ្លាំងណាស់ជាមួយនឹងវគ្គជម្រុះ World Cup លើកនេះ ខ្ញុំពិតជាពេញចិត្ត ជាពិសេសចាប់តាំងពីយើងបានយកឈ្នះក្រុមខ្លាំងដូចជាអ៊ីតាលី ហើយខ្ញុំពិតជាគិតថា "នាគរាជ" របស់យើងអាចទទួលបានចំណាត់ថ្នាក់ល្អជាងការចូលរួមលើកដំបូង"។ជ័យជម្នះនេះបានផ្តល់ឱ្យជនជាតិបូស្នៀមានក្តីរីករាយ និងមោទកភាព បន្ទាប់ពីរយៈពេលដ៏លំបាកនៃការបែងចែកនយោបាយ និងភាពចលាចលនៅក្នុងប្រទេសដែលនៅតែជួបប្រទះឥទ្ធិពលនៃជម្លោះជនជាតិភាគតិចក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។យ៉ាងណាក្តី គេមិនឃើញមានរឿងនោះត្រូវបានបង្ហាញបន្ទាប់ពីការប្រកួតនោះទេ ខណៈប្រជាជនទាំងមូលត្រូវបានគេឃើញថាមានការរួបរួម ក្រោយជ័យជំនះដែលធ្វើឱ្យពួកគេមានមុខនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកទីពីរក្រោយខកខានរយៈពេល ១២ ឆ្នាំ។ ក្រោយជ័យជំនះលើអ៊ីតាលី បូស្នៀនឹងចូលក្នុងពូល B នៅ World Cup ឆ្នាំនេះជាមួយនឹងកាតា ស្វ៊ីស និងម្ចាស់ផ្ទះកាណាដា៕ អត្ថបទ៖ នាង សុភាវុធ 

MPL Cambodia រដូវកាលទី១០ ត្រលប់មកវិញកាន់តែអស្ចារ្យ កើនទាំងក្រុម កើនទាំង​ប្រាក់រង្វាន់

2026/04/02 07:01:00 pm        167
ព្រឹត្តិការណ៍លីគអាជីពកីឡាអេឡិចត្រូនិក The Mobile Legends: Bang Bang Professional League–Cambodia ឬ MPL-Cambodia រដូវកាលទី១០ នឹងត្រឡប់មកវិញនាចុងសប្ដាហ៍នេះ ជាមួយកំណែទម្រង់កាន់តែអស្ចារ្យ ដែលមានការកើនឡើង ទាំងក្រុមចូលរួម និងប្រាក់រង្វាន់។ ការប្រកួតនឹងធ្វើឡើងនៅមជ្ឈមណ្ឌល MPL Cambodia Arena ក្រោមការគាំទ្រពេញទំហឹងពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងដៃគូឧបត្ថម្ភ ដូចជា Infinix និង Cellcard ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត។សម្រាប់បេក្ខភាព ១០ក្រុម ដែលត្រៀមប្រជែងជើងឯក MPL Cambodia រដូវកាលទី១០ នេះ មាន ៦ក្រុម ជាបេក្ខភាពក្រុមខ្លាំង MPL រដូវកាលទី៩ រួមមានក្រុម CFU Gaming, Galaxy Legends, Pro E-Sports, Team Flash KH, ក្រុម See You Soon និងក្រុម Valhalla ហើយមាន ២ក្រុម ជាប់វគ្គជម្រុះ MPL KH គឺក្រុម... និង ២ក្រុមទៀត ជាក្រុមជើងឯករបស់ការប្រកួត 3rd Party Tournament រួមមានក្រុម Evil Eye Esports ឡើងមកពីការប្រកួត T. Y Media Academy និងក្រុមកីឡាការិនី Galaxy Phoenix ឡើងមកពីការប្រកួត Queen Legends។ថ្លែងក្នុងសន្និសីទបើកការប្រកួត កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោក ដួង មាសចំរើន អគ្គនាយរងនៃអគ្គនាយកដ្ឋានកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃវិស័យកីឡាអេឡិចត្រូនិកកម្ពុជាបច្ចុប្បន្ន ជាក់ស្ដែងការប្រកួត MPL Cambodia ដែលបានដំណើរការប្រកួតឈានដល់រដូវកាលទី១០ ជាមួយការប្រកួតប្រជែងដ៏អស្ចារ្យ រហូតផលិតបាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមៗ ចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ និងដណ្ដើមបានមេដាយជូនជាតិជាបន្ដបន្ទាប់ទៀតផង។ជាមួយគ្នា ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ខ្ពស់ ចំពោះការប្រកួត MPL រដូវកាលថ្មីនេះ នឹងផ្ដល់នូវទស្សនីភាព និងការប្រកួតប្រជែងកាន់តែស្វិតស្វាញ ពិសេសការបញ្ជូលក្រុមកីឡាការិនីមកពី Queen Legends ដែលនឹងជំរុញឲ្យព្រឹត្តិការណ៍នេះកាន់តែមានភាពទាក់ទាញថែមទៀត។ជាមួយគ្នាលោក Daniel Chew ប្រធានផ្នែកកីឡាអេឡិចត្រូនិក នៃស្ថាប័នMOONTON នៅកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះសក្ដានុពល និងភាពរីកចម្រើននៃសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា ដែលជំរុញឲ្យឈានដល់ការច្របាច់បញ្ចូលគ្នា និងបញ្ជូលក្រុមកីឡាការិនីលើកដំបូងក្នុងការប្រកួត MPL ។ លោកសង្ឃឹមថា នេះជាការចាប់ផ្ដើមថ្មីមួយ ដើម្បីរុញឲ្យវិស័យកីឡាអេឡិចត្រូនិកកម្ពុជាកាន់តែរីកចម្រើន។គួរដឹងថា រដូវកាលថ្មី នៃព្រឹត្តិការណ៍ MPL គឺជាកំណែទម្រង់ថ្មីសម្រាប់ការប្រកួត MLBB ជាពិសេសគឺ 3rd Party Tournament ដូចជា Queen Legends និង T.Y Media Academy Cup ដែលក្រុមជើងឯក ត្រូវបានទទួលកៅអីផ្ទាល់ដើម្បីចូលរួមនៅ MPL Cambodia ស្របតាមគោលបំណងដើម្បីបើកផ្លូវឱ្យកីឡាករថ្មីៗ មានឱកាសវិវត្តន៍ខ្លួនកាន់តែច្រើនជាងមុន និងបង្កើតបានធនធានកីឡាករ-កីឡាការិនីអាជីពកាន់តែច្រើន។ដើម្បីអបអរសាទរខួបលើកទី១០ នៃព្រឹត្តិការណ៍ MPL Cambodia ឆ្នាំ២០២៦ នេះ គណៈកម្មការរៀបចំបានសម្រេចបង្កើនប្រាក់រង្វាន់សរុបរហូតដល់ ៥ម៉ឺនដុល្លារផងដែរ៕ អត្ថបទ លី ឈុនឡា 

FFC នឹងជំរុញការងារចម្បង៣ ដើម្បីបង្កើនការអភិវឌ្ឍបាល់ទាត់ និងជម្រើស​ជាតិ​កម្ពុជា​ខ្លាំង​គ្រប់​កម្រិត

2026/04/02 05:17:03 pm        204
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បាន​បង្ហាញ​ផែន​ការយុទ្ធសាស្ដ្រសំខាន់ៗជាច្រើន ដែលគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាលើកស្ទួយ និង​ជំរុញ​ការ​អភិវឌ្ឍ ពិសេសក្រុមជម្រើសជាតិកម្ពុជាឲ្យមានការប្រកួតប្រជែងខ្ពស់គ្រប់កម្រិត ក្នុ​ង​នោះ​កា​រងារចម្បង ៣ ដែលត្រូវពង្រឹង ដើម្បីឆ្ពោះទៅសម្រេចគោលដៅនេះ។ការគូសបញ្ជាក់នេះ ធ្វើឡើង​ក្នុង​ពិធី​បើក​កម្ម​វិធី​ «ការ​ធ្វើប​ទ​បង្ហាញ​ស្តីពី​ការ​អភិវឌ្ឍ​បាល់​ទាត់​រយៈ​ពេល​វែង​ ចាប់ពីកម្រិតមត្តេយ្យរហូតដល់ក្រុមជម្រើសជាតិ» កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ នៅសណ្ឋាគារហ្គាឌិនស៊ីធី ដោយ​មាន​ការចូលរួ​មជា​វា​គ្មិន​ពី​អ្នក​ជំនាញ​អន្ដរជាតិ​លោក ​Byer​ Thomas Farncis ហើយក៏មានការចូលរួមពីតំណាងក្លិប ក៏ដូចជាគ្រូបង្វឹក តាមបណ្ដា​ក្លិប​ជា​ច្រើន​ផងដែរ។ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តមបានបង្ហាញទស្សនវិស័យវែងឆ្ងាយ ក្នុងការជំរុញ​វិស័យ​បាល់​ទាត់​កម្ពុជា​ឱ្យ​រីកចម្រើនគ្រប់កម្រិត ទាំងផ្នែកបច្ចេកទេស និងគុណផល ដើម្បីអាច​ប្រកួត​ប្រជែង​យ៉ាង​មាន​ប្រសិទ្ធភាពលើឆាកអន្តរជាតិ។ ទោះបីជាកន្លងមកមហាគ្រួសារបាល់ទាត់កម្ពុជា សម្រេច​បាន​សមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនក៏ពិតមែន ប៉ុន្តែអ្វីដែល​ជា​លទ្ធផល​ពិសិដ្ឋ​ដែល​សហព័ន្ធ​ចង់បានបំផុត គឺជោគជ័យជាក់ស្តែងក្នុងការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា។ក្នុង​ស្មារតីទទួលខុសត្រូវខ្ពស់សម្រាប់អាណត្តិថ្មី ឯកឧត្តមបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុង​ការ​ជំរុញ​ការងា​រច​ម្បងចំនួន៣ ដើម្បីឈានទៅពង្រឹងបាននូវធនធានកីឡាករប្រកបដោយសក្ដានុពល ក៏​ដូចជាពង្រឹងក្រុមជម្រើសជាតិកម្ពុជាឲ្យបានខ្លាំង ទី១-គឺការ​ពង្រឹង​ថ្នាល​បាល់​ទាត់​តាម​បណ្ដា​ខេត្ត​​​ឲ្យ​កាន់តែទូលំទូលាយ ទី២-បង្កើនប្រព័ន្ធប្រកួតឲ្យមានស្ថិរភាព និងទី៣-ការបញ្ជូន​មន្ដ្រី​បច្ចេក​ទេស​ចុះ​ពិនិត្យ វាយតម្លៃ និងយន្ដការជ្រើសរើស​កីឡាករ​ដោយ​ផ្ទាល់​ប្រកប​ដោយ​ប្រសិទ្ធភាព​។ឆ្លៀតឱកាសនោះដែរ ដើម្បីពន្លឿនដំណើរការអភិវឌ្ឍវិស័យបាល់ទាត់ជាតិនេះដែរ ឯកឧត្តម សៅ សុខា ក៏បានជំរុញឲ្យអាណាព្យាបាលចូលរួមជំរុញ លើកទឹកចិត្ត និងបណ្ដុះ​ការ​ស្រលាញ់​បាល់​ទាត់ ​ដល់កុមារចាប់ពីអាយុ ៦ឆ្នាំឡើង ដែលស្របទៅ​នឹង​ផែន​ការ​បណ្ដុះ​កុមារ​លេង​បាល់​ទាត់​ពី​ថ្នាក់​មតេ្ដយ្យ។ នេះគឺជាផ្នែកមួយដ៏សំខាន់ ដែលប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវរួមគ្នា ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡាបាល់ទាត់ជាតិប្រកបដោយសុខដុមនីយកម្ម និងការអភិវឌ្ឍ តាមរយៈបាល់ទាត់ ដោយ​មិនរង់ចាំតែនណរម្នាក់ឡើយ៕ អត្ថបទ លី ឈុនឡា

គ្រាប់បាល់ចុងម៉ោងរបស់ Gyokeres ជួយស៊ុយអែតឈ្នះប៉ូឡូញ ៣-២ ឡើងលេង World Cup

2026/04/01 10:30:23 pm        319
ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែតបានកក់កៅអីផ្លូវការហើយនៅ World Cup 2026 បន្ទាប់ពីជ័យជំនះប្រផិតប្រផើយ ៣-២ លើប៉ូឡូញនៅវគ្គផ្តាច់ព្រ័ត្រ Play-Off។ស៊ុយអែតបានឡើងមកកាន់វគ្គនេះតាមរយៈជ័យជំនះលើអ៊ុយក្រែន ៣-១ ដោយ Hat-Trick របស់ខ្សែប្រយុទ្ធ Arsnal, Viktor Gyokeres។ ជាថ្មីម្តងទៀតអតីតខ្សែប្រយុទ្ធ Sporting រូបនេះដដែល ជាអ្នកស៊ុតគ្រាប់បាល់ជ័យជំនះចុងម៉ោងឱ្យស៊ុយអែតនៅនាទីទី ៨៨ បន្ទាប់ពីប៉ូឡូញតាមស្មើស៊ុយអែតពីរលើក។ ស៊ុយអែតបង្ហាញខ្លួនចុងក្រោយនៅ World Cup នៅឆ្នាំ​ ២០១៨ នៅរុស្ស៊ីនៅពេលពួកគេធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយដោយចាញ់អង់គ្លេស។ មិនមានវត្តមាននៅ World Cup 2022 ប្រទេសកាតាឡើយ ខណៈ​World Cup 2026 នៅអាមេរិក ម៉ិកស៊ិក និងកាណាដាឆ្នាំនេះ ស៊ុយអែតត្រូវចូលក្នុងពូល F ជាមួយទុយនីស៊ី ហូឡង់ និងជប៉ុន៕ អត្ថបទ៖ នាង សុភាវុធ

ហ្កាណាបញ្ចប់តំណែងអ្នកចាត់ការក្រុមជម្រើសជាតិលោក Otto Addo ខណៈនៅសល់មិនដល់ ៣ ខែដល់ World Cup

2026/04/01 09:56:57 pm        191
សហព័ន្ធបាល់ទាត់ហ្កាណាបានសម្រេចបញ្ចប់តំណែងអ្នកចាត់ការក្រុមជម្រើសជាតិលោក Otto Addo ស្របពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅសល់មិនដល់ ៣ ខែទៀតចាប់ផ្តើម។ការចាកចេញរបស់លោក Addo ធ្វើឡើងបន្ទាប់ពីបរាជ័យរបស់ហ្កាណា ២-១ ទល់នឹងអាល្លឺម៉ង់លក្ខណៈមិត្តភាពនៅទីក្រុង Stuttgart កាលពីយប់ថ្ងៃចន្ទ និងបរាជ័យ ៥-១ នៅទល់នឹងអូទ្រីសសប្តាហ៍មុន។ក្រុមផ្កាយខ្មៅហ្កាណាដែលស្ថិតក្នុងពូលជាមួយអង់គ្លេសនៅ World Cup ដែរនោះ បានជួបនឹងបរាជ័យបួនប្រកួតជាប់គ្នារួចមកហើយ ទោះបីជាក្រុមមានកីឡាករល្បីៗដូចជា Antoine Semenyo និង Mohammed Kudus ក៏ដោយ ហើយក្រោមការដឹកនាំរបស់លោក Addo ហ្កាណាក៏មិនបានចូលរួមព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក ២០២៥ នៅម៉ារ៉ុកផងដែរ។ បុរសវ័យ ៥០ ឆ្នាំ Otto Addo មានដើមកំណើតនៅអាល្លឺម៉ង់ និងធ្លាប់ចំណាយពេលបាល់នៅអាល្លឺម៉ង់ពេញមួយអាជីពជាកីឡាករ។ World Cup 2026 ដែលរៀបចំនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ក្រុមបាល់ទាត់ជម្រើសជាតិហ្កាណាស្ថិតក្នុងពូល L ដែលនឹងត្រូវជួបជាមួយប៉ាណាម៉ា អង់គ្លេស និងក្រូអាស៊ី៕ អត្ថបទ៖នាង សុភាវុធ 

កម្ពុជាជំរុញអាស៊ានប្រើយន្ដការកីឡា លុបបំបាត់វិវាទផ្សេងៗ ដើម្បីសន្ដិភាព និង​ការ​អភិវឌ្ឍ​កីឡា​ក្នុង​តំបន់

2026/04/01 08:44:37 pm        227
កម្ពុជាក្នុងនាមម្ចាស់ផ្ទះរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការកំណត់អាទិភាព និង​កៀរ​គរ​ធន​ធាន​សម្រាប់ផែនការការងារអាស៊ាន ស្ដីពីកីឡា ឆ្នាំ២០២៦-២០៣០» បាន​ជំរុញ​បណ្ដា​ប្រទេស​សមាជិក​អាស៊ានទាំងអស់ ប្រើប្រាស់យន្ដការកីឡា ដើម្បីលុបបាត់នូវជម្លោះ និង​វិវាទ​ផ្សេង​ៗ ​ហើយបង្កើតបាននូវសន្ដិភាព និងការអភិវឌ្ឍវិស័យកីឡាក្នុងតំបន់។នេះ​បើ​តាមការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ ​ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធី​បើក​សិក្ខា​សាលា ​នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដោយសិក្ខា​សាលា​នេះ​ មានការចូលរួមផ្ទាល់ពីសមាជិកអាស៊ានចំនួន ៨ប្រទេស លើកលែងតែប្រទេសថៃ ហ្វីលីពីន និងទីម័រខាងកើត ដែលចូលរួមសិក្ខាសាលាតាម Online(Zoom)។សិក្ខាសាលាកម្រិតតំបន់លើវិស័យកីឡានេះ ផ្ដោតកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗជាច្រើន ដោយ​ផ្អែកលើគោលការណ៍ទាំង ៧ចំណុចរបស់អាស៊ាន ទី១-កីឡាដើម្បីអភិវឌ្ឍ និងសន្តិភាព ទី២-កំណើនប្រកបដោយចីរភាព ទី៣-វិទ្យាសាស្ត្រកីឡា ការបណ្តុះបណ្តាល ការអប់រំ និង​បច្ចេក​វិទ្យា ទី៤-ភាពសុចរិតនៃកីឡា ទី៥-របៀបរស់នៅដែលមានសុខភាពល្អ និង​ការ​រួម​បញ្ចូល​ក្នុង​កីឡា ​ទី៦-កីឡាសហគមន៍ និងតម្លៃវប្បធម៌ និងទី៧-ការអភិវឌ្ឍឧស្សាហកម្មកីឡា និង​ទេសចរណ៍​កីឡា។ក្នុងចំណោមគោលការណ៍នេះដែរ ម្ចាស់ផ្ទះកម្ពុជា បានសង្កត់ធ្ងន់លើ «កីឡាដើម្បីអភិវឌ្ឍ និង​សន្ដិភាព» ដែលជាប្រធានបទក្ដៅ ត្រូវបានជំរុញហើយជំរុញទៀត ឲ្យ​អាស៊ាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ និងដាក់អាទិភាពលើប្រធានបទមួយនេះ សម្ដៅនាំមកនូវសេចក្ដីសុខ សន្ដិភាព និង​សុខ​ដុមនីយកម្មនៅក្នុងតំបន់ ដោយចៀសវាងនូវវិបត្តិ ឬវិវាទផ្សេងៗ នៅក្នុងតំបន់ តាម​រយៈ​យន្ដ​ការ​កីឡា​។គួរដឹងថា សិក្ខាសាលានេះ មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី៣១ ខែមីនា និងថ្ងៃទី១ ខែមេសា ឆ្នាំ​២០២៦។ នេះជាលើកទី២ ដែលកម្ពុជាបានរៀបចំសិក្ខាសាលាកីឡាកម្រិតតំបន់នេះឡើង បន្ទាប់​ពី​ការ​រៀបចំលើកទី១ នៅខេត្តសៀមរាប ដែលជាយន្ដការស្របតាមលក្ខខណ្ឌតំបន់ ក្នុង​នាម​ម្ចាស់​ផ្ទះ​ ដែលកម្ពុជាត្រៀមរៀបចំកិច្ចប្រជុំថ្នាក់ឧត្តមមន្ដ្រីកីឡាអាស៊ាន នាខែតុលា ឆ្នាំ២០២៦ និង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រីកីឡាអាស៊ាន នាឆ្នាំ២០២៧ នៅខេត្តសៀមរាប៕ អត្ថបទ លី ឈុនឡា

អ៊ីតាលីខកខានកៅអី World Cup បីលើកជាប់គ្នាក្រោយចាញ់បូស្នៀដោយបាល់ ១១ ម៉ែត្រកាត់​សេចក្តី

2026/04/01 08:14:33 pm        238
ក្រុមជើងឯកពិភពលោក ៤ សម័យអ៊ីតាលី ជាថ្មីម្តងទៀតបានខកខានកៅអីបាល់ទាត់ពិភពលោក ៣ ព្រឹត្តិការណ៍ជាប់គ្នា បន្ទាប់ពីបរាជ័យទល់នឹងបូស្នៀដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីនៃវគ្គ Play-Off ផ្តាច់ព្រ័ត្រ។មិនដែលមានអតីតជើងឯកណាមួយធ្លាប់ខកខានកៅអី World Cup ៣ ព្រឹត្តិការណ៍​ជាប់​គ្នា​បែប​នេះឡើយ បន្ទាប់ពីពួកគេខកខានឆ្នាំ ២០១៨ នៅរុស្ស៊ី និង ២០២២ នៅកាតា។អ៊ីតាលី​ដែលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ Play-Off នេះក្រោយឈ្នះអៀកឡង់ខាងជើងនោះ រកបានគ្រាប់នាំមុខមុន ដោយ Moises Kean តាំងពីនាទីទី ១៥ តែពួកគេនៅសល់គ្នាតែ ១០ នាក់​ត្រឹមនាទីទី ៤១ នៅពេល Alessandro Bastoni ទទួលបានកាតក្រហម។ ក្រុមរបស់លោក Gennaro Gattuso ត្រូវលេងដោយគ្នាតិចជាងពេញមួយវគ្គទីពីរ ហើយពួក​គេ​មិន​អាចទប់ជាប់ឡើយដោយខ្សែប្រយុទ្ធ Moenchengladbach, Haris Tabakovic ជាអ្នក​តាម​ស្មើ​ឱ្យបូស្នៀនៅនាទីទី ៧៩។ មិនមានក្រុមណារកបានគ្រាប់បាល់ទៀតឡើយទោះថែម ១៥ នាទីពីរដងក៏ដោយ ខណៈអ្វីៗ​ត្រូវ​សម្រេច​ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។ Pio Esposito និង Bryan Cristante ស៊ុតមិនសម្រេចដូចគ្នា ខណៈបូស្នៀស៊ុត ៤ គ្រាប់ចូល​ទាំង ៤ ដោយ Benjamin Tahirovic, Tabakovic, Kerim Alajbegovic និង Esmir Bajraktarevic។តាំងពីឈ្នះជើងឯកពិភពលោកលើកទី ៤ នៅឆ្នាំ​ ២០០៦ អ៊ីតាលីឆ្លងមិនផុតវគ្គ​ចែកពូលឡើយ​នៅ​ពីរព្រឹត្តិការណ៍បន្ទាប់ឆ្នាំ​ ២០១០ នៅអាហ្វ្រិកខាងត្បូង និង ២០១៤ នៅប្រេស៊ីល។បូស្នៀនៅពេលនេះទទួលបានកៅអី World Cup លើកទីពីរក្នុងប្រវត្តិសាស្រ្តដោយត្រូវ​ចូលក្នុង​ពូល B ជាមួយម្ចាស់ផ្ទះកាណាដា កាតា និងស្វ៊ីស៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាស្នើចំណុចគន្លឹះចំនួន ៣ ទៅកាន់អង្គការ High Seas Alliance ដើម្បីជំរុញចីរភាព និងការអភិរក្សបរិស្ថានសមុទ្រសកល នៅក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី
10/28/2026 03:10 PM
បេក្ខជនជាង២ពាន់នាក់ មកពីខេត្ត៣ ប្រឡងប្រជែងយកតំណែងគ្រូបឋមសិក្សា ១២០កន្លែង នៅមណ្ឌល UHS
10/28/2026 03:10 PM
សហរដ្ឋអាមេរិក បញ្ជាក់ពី​ការ​ប្តេជ្ញាបន្តគាំទ្រកម្ពុជា ដើម្បីសម្រេចគោលដៅគ្មានផលប៉ះពាល់ពីគ្រាប់មីនត្រឹមឆ្នាំ២០៣៥
10/28/2026 03:10 PM
ក្រុមការងារអន្តរក្រសួងប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់«ភូមិហ្វ្រង់កូហ្វនី»
10/28/2026 03:10 PM
រដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់
10/28/2026 03:10 PM
អ្នកនយោបាយ​ថ្កោលទោសក្រុមឧទ្ទាមក្រៅច្បាប់បង្កើតរដ្ឋសភាក្រៅប្រទេសដោយខុសច្បាប់
10/28/2026 02:10 PM
ឃាត់ខ្លួនមេក្លោង និងបក្ខពួកចំនួន២៩នាក់ ពាក់ព័ន្ធករណី Online Scams នៅខេត្តព្រះសីហនុ
10/28/2026 02:10 PM
ក្រសួងព័ត៌មាន​ ប្រកាសបើកយុទ្ធនាការឆន្ទៈល្អ លើកទី២ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគ្រឿងស្រវឹង និង​ភេសជ្ជៈ
10/28/2026 02:10 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងឡាវ ជួបពិភាក្សាទ្វេភាគីពង្រឹង ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
10/28/2026 02:10 PM
សម្ដេចធិបតី ណែនាំឱ្យក្រសួងអប់រំសហការជាមួយក្រសួងពាក់ព័ន្ធពង្រីកម៉ោងសិក្សាដល់៦ម៉ោង
10/28/2026 02:10 PM