ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ

ព័ត៌មានកីឡា

ព្រះខ័នរាជ និងភ្នំពេញក្រោន ត្រៀមប្រយុទ្ធដល់ទីបញ្ចប់ ទោះមានឱកាសខុសគ្នា ក្នុងការប្រជែង​កៅ​អីវគ្គ ១/២ ពានលំដាប់ទី៣ អាស៊ី

2026/03/12 04:55:34 pm        714
ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបភ្នំពេញក្រោន ក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ-ជើងទី២ នៃ​ពាន​រង្វាន់​ក្លិប​បាល់​ទាត់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាវេលាម៉ោង ៧​យប់​ថ្ងៃ​ទី១២ ខែមីនា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈ​គ្រូ​បង្វឹក​ក្រុម​ទាំង​ពីរ​ បានបង្ហាញផែនការប្រយុទ្ធដល់ទីបញ្ចប់ ទោះបីឱកាសឡើងវគ្គបន្ដ មានគម្លាត​ឆ្ងាយ​ពី​គ្នា​យ៉ាង​ណាក្ដី​។ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក McConkey Matthew ​គ្រូ​បង្វឹក​ក្រុម​ព្រះខ័ន​រាជ​ស្វាយ​រៀង ជឿជាក់ថា ភ្នំពេញក្រោន នឹងលេងខ្លាំងនៅជើងទី២ ក្នុងការសម្រុករកគ្រាប់បាល់ បន្ទាប់​ពី​ពួកគេរងបរាជ័យ ៤-១ កាលពីជើងទី១ ។ បែបនេះក្ដី ក្នុងនាមក្រុមលំដាប់ប្រទេសមួយ នឹង​ឆ្លើយតបជាមួយការលេងខ្លាំងដូចគ្នា តែមិនមែនជាការពារនោះទេ ផ្ទុយទៅវិញ បើ​មាន​ឱកាស​ក្រុម​ខ្លួន​នឹងស្វែងរកគ្រាប់បាល់តាមដែលអាចធ្វើបាន ដើម្បីរក្សាជ័យជម្នះ និងឡើងទៅវគ្គបន្ដ។ដោយឡែកលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន ថា ទោះបី​ក្រុម​ខ្លួន​សល់​ឱកាស​ត្រឹម​ ១​ភាគរយ ក៏ក្រុមនឹងបន្ដខំប្រឹងប្រយុទ្ធ និងព្យាយាមលេង ដើម្បីទទួលបានលទ្ធផលល្អ។ លោក​ជឿជា​ក់លើឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់កូនក្រុម ហើយលោក​ក៏​ជឿ​លើ​សំណាង​បន្ដិច​បន្ដួច​ផង​ដែរ​។ លោកសង្ឃឹមថា ការប្រកួតលើទីលានដ៏ស្រស់ស្អាត នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ​មរតក​តេជោ​យ​​​ប់​នេះ ​នឹងក្លាយជាកម្លាំងចិត្ត ដើម្បីជំរុញកូនក្រុមឲ្យធ្វើបានកាន់តែល្អ និងមាន​អ្នក​ទស្សនា​ច្រើន​ផង​ដែរ​។ទន្ទឹមជាមួយគ្នា កីឡាកររបស់ក្រុមទាំងពីរ សុទ្ធតែបង្ហាញការត្រៀមខ្លួនរួចរាល់ ជាមួយ​ការ​ជឿជា​ក់​លើ​ក្លិប​ ក៏ដូចជាមិត្តរួមក្រុមរៀងៗខ្លួន ក្នុងការប្រកួតកាត់សេចក្ដីនេះ ក្នុងនោះ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ព្រះខ័ន​រាជស្វាយរៀង Tiago Avles ថា ការប្រកួតនេះ នឹងតានតឹងខ្លាំង ព្រោះភ្នំពេញក្រោន នឹង​ព្យាយាមវាយសម្រុក ដើម្បីឈ្នះ តែព្រះខ័នរាជស្វាយរៀង បានត្រៀមខ្លួនជាស្រេច ដើម្បី​តតាំង​ ហើយសង្ឃឹមថា ក្រុមនឹងបានលេងនៅវគ្គបន្ដ។ រីឯកីឡាករ Kim Seo-In ​របស់​ភ្នំពេញ​ក្រោន​ថា ​បន្ទាប់ពីមានបញ្ហានៅតំបន់ខ្លះ កាលពីជើងទី១ ក្រុមបានកែប្រែ ហើយជើងទី២ នេះ ក្រុម​កាន់​តែមានឆន្ទៈ និងទំនុកចិត្តខ្ពស់ ដើម្បីប្រយុទ្ធ ដោយម្នាក់ៗ បានដឹងពីអ្វីដែលត្រូវធ្វើ និង​អ្វី​ដែល​ត្រូវ​ត្រៀមការប្រកួតដ៏សំខាន់នេះ។គួរដឹងថា កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង បានវាយបកឈ្នះភ្នំពេញក្រោន រហូតដល់ ៤-១ នៅ​ពហុកីឡដ្ឋានជាតិ(អូឡាំពិក) ចំពោះមុខអ្នកគាំទ្រជាង ២ម៉ឺននាក់។ ការចាញ់ប្រៀប ៣​គ្រាប់​នេះ ​បានក្លាយជាឧបសគ្គដ៏ធំសម្រាប់ភ្នំពេញក្រោន ក្នុងការប្រជែងកៅអីវគ្គបន្ដ តែ​លោក ​McConkey​ Matthew ធ្លាប់បានប្រាប់កូនក្រុម កុំអាលមានមោទនភាព ដ្បិតនៅសល់ការប្រកួត ៩០​នាទី​ទៀត ដែលត្រូវបន្ដខំប្រឹងធ្វើឲ្យបានល្អ ដើម្បីក្ដោប​ឱកាស​ឡើង​ទៅ​វ​គ្គ​បន្ដ​នៃ​ពាន​លំដាប់​ទី៣​ ទ្វីបអាស៊ីនេះ៕ អត្ថបទ លី ឈុនឡា

បឹងកេតឡើងវគ្គ ១/២ ផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ក្រោយបន្ដ​ឈ្នះ​កង​យោធពល​ខេមរ​ភូមិន្ទ ២-០

2026/03/12 04:27:45 pm        148
ក្រុមបាល់ទាត់បឹងកេត បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) ក្រោយបន្ដ​យក​ឈ្នះ​ក្រុម​កង​យោធ​ពលខេមរភូមិន្ទ ដោយលទ្ធផល ២-០ ក្នុងជំនួបជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ កាល​ពី​រាត្រី​ថ្ងៃ​ទី១១ ខែមីនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។ជំនួប​កាត់សេចក្ដីនេះ កីឡាករ Thomas Scott បានរកគ្រាប់បាល់នាំមុខឲ្យនាគខៀវបឹងកេត ១​គ្រាប់​មុន តាមរយៈការស៊ុតពីចម្ងាយ នៅនាទី៣០ ហើយលទ្ធផលនេះ បានអូស​បន្លាយ​រហូត​ដល់​ចុង​វគ្គ​ទី២ ទើបមានគ្រាប់បាល់កើតឡើង ១គ្រាប់ទៀត បន្ទាប់ពីអ្នកចាំទី អ៊ុំ សេរីរ័ត្ន ទាត់បាល់​ភ្លាត់ ​បង្កឱកាសឲ្យកីឡាករវ័យក្មេង អ៊ាវ សុវណ្ណារ៉ា មានឱកាសស៊ុតបញ្ចប់ទីយ៉ាងល្អ នៅ​នាទី​៩០+៣​។សរុបលទ្ធផលទាំង ២ជើង បឹងកេត បានយកឈ្នះអតីតក្រុមជើងឯក ៣សម័យ ៤-០ បន្ទាប់​ពី​ធ្លាប់​ឈ្នះ ​២-០ កាលពីជើងទី១ ដែលនាំឲ្យអតីតក្រុមជើងឯកឆ្នាំ២០១៩ បឹងកេត ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ដោយឈរចាំក្រុមឈ្នះ រវាងព្រះខ័នរាជស្វាយរៀង និងគិរីវង់សុខសែនជ័យ ដ្បិត​កាលពីជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយ រវាងក្រុមទាំងពីរ ព្រះខ័នរាជស្វាយរៀង បាន​រង​បរាជ័យ​ក្រៅ​ដី ២-១ មុនត្រូវបើកទ្វារប្រកួតកាត់សេចក្ដីជើងទី២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ​នាថ្ងៃទី១៨ ខែមីនាសប្ដាហ៍ក្រោយ៕ អត្ថបទ លី ឈុនឡា

ផ្លូវការ! អ៊ីរ៉ង់ប្រកាសមិនចូលរួមប្រកួតបាល់ទាត់ពិភពលោក២០២៦ នៅអាមេរិក

2026/03/12 04:10:01 pm        242
រដ្ឋមន្ដ្រីក្រសួងកីឡាប្រទេសអ៊ីរ៉ង់លោក Ahmad Donyamali បាន​បញ្ជាក់​ថា​ អ៊ីរ៉ង់​មិន​អាច​ចូល​រួម​ប្រកួត​បាល់​ទាត់​ពិភពលោក២០២៦បានទេ បន្ទាប់ពីសហម្ចាស់ផ្ទះអាមេរិក រួម​ជាមួយ​អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារទៅលើអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូល Ayatollah Ali Khamenei។ប្រាប់​ទូរទស្សន៍រដ្ឋ រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា"ដោយចាត់ទុកថារបបនេះសម្លាប់មេដឹកនាំរបស់យើង ក្រោម​កាលៈទេសៈនេះ យើងមិនអាចចូលរួមប្រកួតបាល់ទាត់ពិភពលោកបានទេ។បាល់​ទាត់​ពានរង្វាន់ពិភពលោក នឹងត្រូវធ្វើនៅអាមេរិក ម៉ិចស៊ិក និងកាណាដា ពីថ្ងៃទី១១ ខែ​មិថុនា ​ដល់​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។លោក Donyamali បន្ថែមថា "កូនចៅរបស់យើងមិនសុវត្ថិភាព ហើយជាគោល​ការណ៍​ការ​ចូល​រួម​ក្នុង​ស្ថាន​ភាព​បែបអញ្ជឹង មិនអាចទៅរួចនោះទេ។ ពួកគេប្រើអំពៅព្រៃផ្សៃមកលើកអ៊ីរ៉ង់ ពួក​គេ​បង្កើត​សង្គ្រាមពីរប្រឆាំងយើងប្រមាណ៨ រឺ៩ខែ ហើយបាន​សម្លាប់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​រាប់​ពាន​នាក់​។ ​ដូច្នោះប្រាកដណាស់យើងពិតជាមិនមានវត្តមាននោះទេ។ពេល​ចាប់​ឆ្នោតកាលពីខែធ្នូកន្លងទៅនេះ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង ស្ថិតនៅ​ក្នុង​ពូល​ជា​មួយ​បែល​ហ្ស៊ិក ​អេហ្ស៊ីប និងនូវែលសេឡង់ ហើយទាំងបីប្រកួតក្នុងពូលG នេះត្រូវ​លេង​នៅ​ទី​ក្រុង​ពីរ​របស់​អាមេរិក គឺ ឡូស អែនជឺឡេស និងស៊ីអាថល។អ៊ីរ៉ង់ ជាប្រទេសតែមួយ​គត់​ដែល​មិន​បាន​ចូល​រួម​ជំនួ​ប​កំពូល​ផែន​ការ​សហព័ន្ធ​បាល់​ទាត់​អន្តរជាតិ​សម្រាប់​ប្រទេសចូលរួមប្រកួតបាល់ទាត់ពិភពលោក សប្ដាហ៍មុននៅអាត្លង់តា សហរដ្ឋអាមេរិក។អ៊ីរ៉ង់បានកៅអីទៅលេងបានទាត់ពិភពលោក២០២៦ ចេញពីការប្រកួតជម្រុះតំបន់អាស៊ីជុំទី៣ បញ្ចូប់​ចំណាត់ថ្នាក់លេខ១ក្នុងពូល A ក្រោយ១០ប្រកួត ឈ្នះ៧ប្រកួត ចាញ់២ប្រកួត និង​ស្មើ​១​ប្រកួត​។ដោយ​មិនគិតលើកនេះ អ៊ីរ៉​ង់​ធ្លាប់​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់ពិ​ភព​លោក​៦​ដង​រួច​មក​ហើយ ​(ឆ្នាំ១៩៧៨ ១៩៩៨ ២០០៦ ២០១៤ ២០១៨ និង២០២២)៕ 

Newcastle បាត់បង់ជ័យជំនះចុងម៉ោងដោយបាល់ ១១ម៉ែត្ររបស់ Lamine Yamal

2026/03/11 08:53:54 pm        163
ក្រុមអង់គ្លេសសារិកាព្រៃ Newcastle បានបាត់បង់ជ័យជំនះគួរឱ្យសោកស្តាយនៅចុងម៉ោងទល់នឹង Barcelona ជើងទីមួយវគ្គ ១៦ ក្រុមចុងក្រោយ Champions League នៅពេល Lamine Yamal ស៊ុតបញ្ចូលទីបាល់ពិន័យ ១១ ម៉ែត្រតាមស្មើ ១-១ ចុងម៉ោង។ Newcastle United អាចនិយាយបានថាជាក្រុមមានប្រៀបលើក្រុមភ្ញៀវ Barcelona តាមរយៈឱកាសរបស់ពួកគេ មួយលើកជាពីរលើក។ ការប្រកួតបានរក្សាភាពស្ងៀមស្ងាត់ស្ទើពេញ ៩០ នាទី ខណៈក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បានរៀងខ្លួន។ Harvey Barnes បានធ្វើឱ្យអ្នកគាំទ្រ Newcastle ហ៊ោកញ្ជ្រៀវនៅពេលស៊ុតបញ្ចូលទីនាំមុននៅនាទីទី ៨៦ និងជាគ្រាប់បាល់ក្តីសង្ឃឹមនៃជ័យជំនះទៅហើយ។ ផ្ទុយទៅវិញការប្រកួតឈានដល់ម៉ោងបន្ថែមបង្គ្រប់ Barcelona ដែលព្យាយាមសម្រុកតាមស្មើខណៈ Newcastle ព្យាយាមទប់យកជ័យជំនះនោះ ខ្សែការពារ Malick Thiaw ភ្លាត់ស្នៀតបង្កកំហុសលើ Dani Olmo នៅក្នុងប្រអប់គ្រោះថ្នាក់ ស្របពេលដែលអ្នកគាំទ្រ និងអ្នកចាត់ការ Newcastle កំពុងស្រែកឱ្យលោកអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ Lamine Yamal ជាអ្នកស៊ុតសម្រេចគ្រាប់បាល់ពិន័យ ១១ ម៉ែត្រនេះឱ្យ Barcelona តាមស្មើ ១-១ ខណៈ Newcastle មិនអាចរកបានជ័យជំនះបានដូចដែលពួកគេធ្លាប់ Barcelona ចុងក្រោយបំផុតនៅឆ្នាំ ១៩៩៧៕ អត្ថបទ៖នាង សុភាវុធ

Arne Slot ដឹកនាំការប្រកួតទី ១០០ តែ Liverpool ចាញ់នៅផ្ទះ Galatasaray

2026/03/11 08:43:13 pm        160
ប្រកួតទី ១០០ របស់ Liverpool ក្រោមការដឹកនាំរបស់អ្នកចាត់ការ Arne Slot បានបញ្ចប់ទៅដោយលទ្ធផលបរាជ័យនៅទឹកដី Galatasaray ១-០ ជើងទីមួយវគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League។នៅចំពោះមុខអ្នកគាំទ្រពេញកីឡដ្ឋាននៅទីក្រុង Istanbul ប្រទេសទួកគី ក្រុមម្ចាស់ផ្ទះទទួលបានក្តីរីករាយតាំងពីនាទីទី ៧ ដោយ Mario Lemina។ នេះជាគ្រាប់ទី ១០ ដែល Liverpool របូតនៅពេលបាល់ចេញពីជ្រុងរដូវកាលនេះ និងជាគ្រាប់ដំបូងរបស់អតីតកីឡាករ Southampton, Fulham និង Wolves រូបនេះផងដែរ។អ្នកគាំទ្រ Liverpool តែងតែសង្ឃឹមថាពួកគេអាចវាយបកយកឈ្នះវិញបាន ដូចអនុស្សាវរីយ៍ដែលពួកគេវាយបកយកឈ្នះ AC Milan គ្រងជើងឯកនៅទីក្រុង Istanbul នេះកាលពីឆ្នាំ ២០០៥។យ៉ាងណាក្តី ក្រុមរបស់លោក Arne Slot មិនអាចកែប្រែលទ្ធផល ១-០ នេះបានឡើយ។ Liverpool នៅមានឱកាសជើងទី ២ ត្រលប់ទៅទឹកដីរបស់ខ្លួនវិញ ដើម្បីគេចផុតពីប្រវត្តិចាស់ឆ្នាំមុនដែលធ្លាក់ត្រឹមវគ្គ ១៦ ក្រុមនេះទល់នឹងក្រុមជើងឯក Paris Saint Germain។ បរាជ័យត្រឹមវគ្គ ១៦ ក្រុមក៏នឹងជាសម្ពាធបន្ថែមសម្រាប់អ្នកចាត់ការ Arne Slot ដែរ តែបុរសសញ្ជាតិហូឡង់រូបនេះមានស្ថិតិដឹកនាំក្រុមល្អលំដាប់ទី ២ ក្នុងចំណោមអ្នកចាត់ការ Liverpool ១១ នាក់ចុងក្រោយនៅពេលដឹកនាំបាន ១០០ ប្រកួតបែបនេះ។ លោក Kenny Dalglish ឈរលើគេដឹកនាំ ១០០ ប្រកួតឈ្នះ ៦២ ស្មើ ២៥ ចាញ់ ១៣ ខណៈលោក Arne Slot ដឹកនាំ ១០០ ប្រកួតដូចគ្នាឈ្នះ ៦២ ប្រកួតដូចគ្នា ស្មើ ១៦ ចាញ់ ២២៕ អត្ថបទ៖នាង សុភាវុធ

សុបិន្តអាក្រក់របស់ Spurs ដោយខ្សែការពារ និងអ្នកចាំទីក្នុងបរាជ័យនៅទឹកដី Atletico Madrid ៥-២

2026/03/11 05:41:40 pm        143
Tottenham Hotspur មានរដូវកាលដ៏អាក្រក់របស់ខ្លួននៅ Premier League តែនៅ Champions League ពួកគេមានស្ថិតិផ្ទុយស្រឡះ មុនឈានដល់វគ្គ ១៦ ក្រុមចុងក្រោយនេះដោយជាក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ ៤ ក្នុងតារាង ៣៦ ក្រុម។លើកនេះ ពួកគេបានជួបនឹងសុបិន្តអាក្រក់នៅទឹកដីអេស្ប៉ាញនៅពេលជួបម្ចាស់ផ្ទះ Atletico Madrid ជើងទីមួយនៅកីឡដ្ឋាន Metropolitano។អ្នកចាំទី Antonin Kinsky ចាប់ផ្តើម ១១ នាក់លើកដំបូងជំនួសកីឡាករអាហ្សង់ទីន Guglielmo Vicario តែអ្នកចាំទីសញ្ជាតិឆេករូបនេះត្រូវបានផ្លាស់ប្តូរចេញវិញត្រឹមនាទីទី ១៧ ក្រោយកំហុសធ្ងន់ពីរលើក។លើកទីមួយ Kinsky រអិលជើងទាត់បាល់មិនចំធ្វើឱ្យ Marcos Llorente ស៊ុតបញ្ចូលទីគ្រាប់នាំមុខដំបូងនាទីទី ៦ មុនពេលដែលខ្សែការពារ Micky van der Ven រអិលជើងដែរធ្វើឱ្យ Antoine Griezmann បន្ថែមការនាំមុខ ២-០។ មិនទាន់អស់ Antonin Kinsky ក៏រអិលជើងទាត់បាល់ខុសម្តងទៀតផ្តល់កាដូឱ្យ Julian Alvarez ស៊ុតបញ្ចូលទីស្រួលៗនាំមុខ ៣-០ ឱ្យ Atletico Madrid ត្រឹមនាទីទី ១៥ មុនពេលដែលអ្នកចាត់ការបណ្តោះអាសន្នលោក Igor Tudor សម្រេចផ្លាស់ប្តូរកីឡាករឆេករូបនេះចេញត្រឹមនាទីទី ១៧។ Robin Le Normand ក៏បានបន្ថែមគ្រាប់នាំមុខ ៤-០ សម្រាប់ក្រុមរបស់លោក Diego Simeone មុនពេលដែល Pedro Porro តបបានមួយគ្រាប់វិញសម្រាប់ Spurs។ វគ្គទីពីរម្ចាស់ផ្ទះរកបានមួយគ្រាប់ទៀតដោយ Julian Alvarez នៅនាទីទី ៥៥ ដែលជាគ្រាប់ទីពីរសម្រាប់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ មុនពេលដែល Dominic Solanke តបបានមួយគ្រាប់ចុងក្រោយឱ្យ Spurs ខណៈការប្រកួតបញ្ចប់ដោយ Atletico Madrid យកឈ្នះ ៥-២។ Spurs នឹងត្រូវធ្វើការងារធ្ងន់ជើងទីពីរក្នុងទឹកដីរបស់ខ្លួនសប្តាហ៍ក្រោយ ត្រូវការ ៣ គ្រាប់ដើម្បីតាមស្មើ៕អត្ថបទ៖នាង សុភាវុធ

Bayern Munich ធ្វើឱ្យ Atalanta អស់សង្ឃឹមមុនជើងទីពីរក្រោយជ័យជំនះ ៦-១ នៅទឹកដីអ៊ីតាលី

2026/03/11 05:16:47 pm        186
ក្រុមជើងឯក ៦ សម័យ Bayern Munich មានភាគរយខ្ពស់ក្នុងការបន្តដំណើរទៅវគ្គ ១៦ ក្រមចុងក្រោយ Champions League ក្រោយបំបាក់ក្រុមម្ចាស់ផ្ទះអ៊ីតាលី ៦-១ ជើងទីមួយ។ទោះមិនមានវត្តមានខ្សែប្រយុទ្ធអង់គ្លេស Harry Kane នៅពេលចាប់ផ្តើម ១១ នាក់ដំបូងក៏ដោយក៏ Bayern Munich មិនមានបញ្ហារកគ្រាប់បាល់ឡើយ។ Josip Stanisic រកបានគ្រាប់នាំមុខដំបូងឱ្យក្រុមភ្ញៀវ Bayern Munich នៅនាទីទី ១២ ខណៈ Michael Olise និង Serge Gnabry រកបានម្នាក់មួយគ្រាប់ទៀតឱ្យ Bayern Munich នាំមុខក្នុងវគ្គទីមួយ ៣-០។ Nicolas Jackson រកបានគ្រាប់នាំមុខ ៤-០ ឱ្យក្រុមរបស់លោក Vincent Kompany មុនពេលដែលកីឡាករបារាំង Michael Olise រកបានគ្រាប់ទៅពីររបស់ខ្លួននៅនាទីទី ៦៤ ខណៈ Jamal Musiala សម្រេចបានមួយគ្រាប់ដែរនៅនាទីទី ៦៧។ Mario Pasalic ឆ្លើយតបបានមួយគ្រាប់ដែរឱ្យក្រុមម្ចាស់ផ្ទះ Atalanta ចុងម៉ោងខណៈការប្រកួតបញ្ចប់ទៅដោយ Bayern Munich យកឈ្នះ ៦-១ លើម្ចាស់ផ្ទះ Atalanta។នេះជាប្រកួតទី ៩ ហើយដែល Bayern Munich មិនចាញ់សោះសម្រាប់ការប្រកួតក្រៅទឹកដី មុនពេលពួកគេត្រលប់ទៅទទួល Atalanta វិញជើងទីពីរក្នុងទឹកដីរបស់ខ្លួនសប្តាហ៍ក្រោយ៕ អត្ថបទ៖នាង សុភាវុធ

រាជរដ្ឋាភិបាលអនុញ្ញាតឲ្យសហព័ន្ធកីឡាវ៉ូវីណាម ធ្វើម្ចាស់ផ្ទះរៀបចំជើងឯកអាស៊ី ឆ្នាំ២០២៦

2026/03/11 04:58:35 pm        447
រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ឲ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ី លើកទី៦ ឆ្នាំ​២០២៦​ បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ និងអនុញ្ញាតជាផ្លូវការពីសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក។យោ​ងតាមលិខិត សជណ ចេញដោយទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្មីៗ រាជរដ្ឋាភិបាលកម្ពុជា បាន​យល់​ព្រមតាមសំណើររបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយ​ឯកភាព​ជា​គោល​ការណ៍​ឲ្យ​ស​ហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រៀបចំការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦  នៅក្នុងវិមា​ន​ពហុ​កីឡ​ដ្ឋាន​ជាតិ​(អូឡាំពិក) ​រាជធានីភ្នំពេញ។ប្រភព​ដដែលបញ្ជាក់ទៀតថា ការទទួលធ្វើម្ចាស់ផ្ទះនេះ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ទទួល​រ៉ាប់​រង​លើ​ការចំណាយទាំងស្រុងក្នុងការរៀបចំការប្រកួត ប៉ុន្ដែក្នុងករណី កីឡាករ-កីឡាការិនីកម្ពុជា ទទួល​បានជ័យលាភី សហព័ន្ធអាចស្នើសុំប្រាក់រង្វាន់លើកទឹកចិត្ត ដូចមានចែងក្នុងប្រការ៩ ចំណុច ខ.២.៦ នៃកាសអន្ដរក្រសួងលេខ៣០១ សហវ.ប្រក ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។មុនឈានដល់ការស្នើសុំគោលការណ៍ធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីលើកទី៦ ពីរាជរដ្ឋាភិបាល សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ូ រតនា បានទទួលការគាំទ្រយ៉ាងផុសផុលពីបណ្ដាប្រទេសនៅអាស៊ី ហើយគួបផ្សំសក្ដានុពលរបស់កីឡាវ៉ូវីណាមកម្ពុជា ដែលមានការគាំទ្រពីអាជ្ញាធរកីឡាជាតិ ពិសេសរាជរដ្ឋាភិបាល សហព័ន្ធក៏សម្រេចធ្វើលិខិតផ្លូវការដើម្បីស្នើសុំធ្វើម្ចាស់ផ្ទះ ហើយបានទទួលការគាំទ្រ និងឯកភាពពីសហព័ន្ធកីឡាវ៉ូវីណាមពិភពលោកតែម្ដង។គួរដឹងថា កីឡាវ៉ូវីណាម គឺជាប្រភេទកីឡាដ៏មានសក្ដានុពលមួយរបស់កម្ពុជា ដែលធ្លាប់បានចូលរួម និងដណ្ដើមបានមេដាយជាច្រើនជូនជាតិមាតុភូមិ ហើយក៏ធ្លាប់ទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗជាច្រើនផងដែរ ដូចជាការប្រកួតជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍ ពិសេសគឺភាពអស្ចារ្យនៃការរធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ។ សម្រាប់ការប្រកួតជើងឯកអាស៊ី លើកចុងក្រោយ កាលពីឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កម្ពុជា ឈរចំណាត់ថ្នាក់លេខ២ ដណ្ដើមបានមេដាយសរុប ៣០គ្រឿង រួមមានមេដាយមាស ៧ ប្រាក់ ១៧ និងសំរឹទ្ធ ៦គ្រឿង៕ អត្ថបទ លី ឈុនឡា

ពានសម្ដេចតេជោ ហ៊ុន សែន នឹងរកឃើញក្រុមឡើងវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ២ក្រុមល្ងាចនេះ

2026/03/11 04:38:18 pm        162
ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នឹង​ធ្វើ​ការប្រកួតកាត់សេចក្ដីវគ្គ ៨ក្រុមចុងក្រោយ-ជើងទី២ ចំនួន ២ប្រកួត នៅល្ងាចថ្ងៃទី១១ ខែ​មីនា ​ឆ្នាំ២០២៦ នេះ រវាងក្រុមបឹងកេត ត្រូវជួបក្រុមកងយោធពលខេមរភូមិន្ទ និងក្រុមវិសាខា ត្រូវ​ជួប​ណាហ្គាវើលដ៏ ដើម្បីកំណត់ក្រុមត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។សម្រាប់​ក្រុមបឹងកេត នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ(អូឡាំពិក) ទទួលក្រុមលោក ភា សុភ័ក្ដ្រា​ វិញម្ដង បន្ទាប់ពីយកឈ្នះ ២-០ កាលពីជើងទី១ នៅកីឡដ្ឋានស្ដាតចាស់ ។ រីឯវិសាខា នឹង​ត្រូវ​បើកទ្វារផ្ទះទទួលក្រុមណាហ្គាវើលដ៏ ក្រោយបញ្ចប់ការប្រកួតដ៏តានតឹង កាលពីជើងទី១ ជា​មួយ​លទ្ធផលស្មើគ្នា ២-២ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។នេះគឺជា​ការ​ប្រកួតដ៏សំខាន់ សម្រាប់ក្រុមនីមួយៗ ដើម្បីបន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិសេសក្រុមវិសាខា ដែល​ជា​ក្រុម​កំពុង​ទទួល​បានការចាប់អារម្មណ៍ បន្ទាប់ពីពួកគេបានអស់ឱកាសប្រជែងជើងឯកលីគ ដោយធ្លាក់​ពី​កៅ​អី ​Top-6 មកលេងជាមួយក្រុមខាងក្រោមទាំង ៥ កាលពីថ្មីៗ។ យ៉ាងណាក្រុមនីមួយៗ សុទ្ធ​តែ​ត្រូវ​ការ​ជ័យជម្នះ ដើម្បីឈានទៅប្រជែងជើងឯករៀងៗខ្លួន រួមទាំងក្រុមកងយោធពលខេមរភូមិន្ទ ទោះ​បី​ប៉ុន្មានប្រកួតចុងក្រោយ ពួកគេធ្វើមិនសូវបានល្អ ទាំងក្នុងលីគ និងពានសម្ដេចតេជោ ហ៊ុន សែន នេះក៏ដោយ។គួរដឹងថា ក្រោយបញ្ចប់ការប្រកួតកាត់សេចក្ដីវគ្គ ៨ក្រុមចុងក្រោយ នៃជើងទី២ ល្ងាចនេះ សម្រាប់​ក្រុម​ទទួលបានជ័យជម្នះសរុបទាំង ២ជើង នឹងត្រូវឈរចាំបេក្ខភាព ២ក្រុមផ្សេងទៀត ដែលគ្រោង​នឹង​ធ្វើការប្រកួតជើងទី២ ក្នុងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៨ ខែមីនាខាងមុខ រួមមានក្រុម​ព្រះខ័នរាជស្វាយរៀង ជួបគិរីវង់សុខសែនជ័យ និងក្រុមភ្នំពេញក្រោន ជួបក្រុម ISI ដង្កោសែនជ័យ ដ្បិតកាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង បានរងបរាជ័យក្រៅដី ២-១ ខណៈក្រុមការពារជើងឯកភ្នំពេញក្រោន បានត្រឹមស្មើក្រុមដំរីជ័យ ២-២។ ដូច្នេះចាំមើលតើក្រុមណាខ្លះ នឹងត្រូវជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងពានសម្ដេចតេជោ ហ៊ុន សែន រដូវកាលនេះ? អត្ថបទ លី ឈុនឡា

កីឡាការិនីបាល់ទាត់អ៊ីរ៉ង់ ៥នាក់ ទទួលបានទិដ្ឋាការការពារដោយរដ្ឋាភិបាលអូស្រ្តាលី

2026/03/10 11:57:36 pm        289
កីឡាការិនីបាល់ទាត់អ៊ីរ៉ង់ ៥ នាក់ត្រូវបានរដ្ឋាភិបាលអូស្រ្តាលីយល់ព្រមផ្តល់ទិដ្ឋាការការពារបន្តស្នាក់នៅប្រទេសអូស្រ្តាលី បន្ទាប់ពីពួកគេបានស្វែងរកសិទ្ធិជ្រកកោនដោយភ័យខ្លាចការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសកំណើតរបស់ពួកគេ។លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំបាននិយាយថា ប្រសិនបើប្រទេសអូស្ត្រាលី មិនផ្តល់សិទ្ធិជ្រកកោនឱ្យក្រុមបាល់ទាត់ជម្រើសជាតិនារីអ៊ីរ៉ង់ទេ នោះសហរដ្ឋអាមេរិកនឹងត្រៀមទទួលពួកគេ។ការលើកឡើងនេះកើតឡើង បន្ទាប់ពីកីឡាការិនីអ៊ីរ៉ង់បានបដិសេធមិនច្រៀងភ្លេងជាតិ ក្នុងការប្រកួតបាល់ទាត់នារីពានរង្វាន់ទ្វីបអាស៊ី២០២៦ (AFC Women Asian Cup) ដែលអូស្ត្រាលីជាម្ចាស់ផ្ទះ។ សកម្មភាពនេះត្រូវបានមើលថាជាការប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ ហើយមានការព្រួយបារម្ភថា ពួកគេអាចប្រឈមគ្រោះថ្នាក់ ប្រសិនបើត្រូវត្រឡប់ទៅប្រទេសវិញ។សារព័ត៌មានអ៊ីរ៉ង់បានចុះផ្សាយថា កីឡាការិនី ៥ រូបដែលទទួលបានទិដ្ឋាការនោះរួមមាន៖ Zahra Sarbali, Mona Hamoudi, Zahra Ghanbari, Fatemeh Pasandideh និង Atefeh Ramazani-Zadeh ខណៈអូស្រ្តាលីបានបើកចំហរទទួលកីឡាការិនីអ៊ីរ៉ង់បន្ថែមទៀតប្រសិនបើពួកគេចង់បន្តស្នាក់នៅ។បច្ចុប្បន្ន ស្ថានការណ៍កំពុងត្រូវបានតាមដាន ខណៈសហគមន៍អន្តរជាតិបន្តអំពាវនាវឱ្យការពារសុវត្ថិភាពកីឡាការិនីទាំងនេះ។ក្រុមបាល់ទាត់នារីជម្រើសជាតិអ៊ីរ៉ង់ បញ្ចប់ការប្រកួតក្នុងពូល A ឈរបាតតារាង ក្រោយបីប្រកួតចាញ់ទាំងបី គឺចាញ់ កូរ៉េខាងត្បូង ៣ទល់០ ចាញ់អូស្ត្រាលី ៤ទល់០ និងចាញ់ហ្វីលីពីន ២ទល់០៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយច្បាប់មនុស្សធម៌ និងការប្រើប្រាស់បដិរូបដល់អ្នកសារព័ត៌មាន
10/28/2026 08:10 PM
កម្ពុជាទទួលបានមូលនិធីចំនួន១ លានដុល្លារ ក្នុងអំឡុងសន្និសីទអង្គការសហប្រជាតិស្តីពីជីវៈចម្រុះ COP17 នៅប្រទេសអាមេនី
10/28/2026 07:10 PM
ACUរកឃើញឯកសារមិនប្រក្រតីចំនួន១១ករណីក្នុងដំណាក់កាលដាក់ពាក្យប្រឡងជ្រើសរើសមេធាវីជំនាន់ទី២១
10/28/2026 07:10 PM
មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់សាកល្បងផតថលយថាភូតកម្មអត្តសញ្ញាណរួម សម្រាប់ស្ថាប័ន អ.ស.ហ.
10/28/2026 07:10 PM
លោក Netanyahu ត្រូវបាន​រំពឹង​​ថា មាន​ ៥៤អាសនៈ ខណៈ​​​គូប្រជែង​ ៤៩អាសនៈ ក្រោយ​សន្លឹកឆ្នោត​រាប់​បាន​ ៨៤%
10/28/2026 07:10 PM
រុស្ស៊ី និងអ៊ុយក្រែន បញ្ជាក់ថា គ្មានការរំលោភបទឈប់បាញ់ នៅទីក្រុង Oleshky របស់អ៊ុយក្រែន​ឡើយ
10/28/2026 07:10 PM
លោក Trump បញ្ជាក់​ថា កិច្ចប្រជុំជាមួយ​លោក Zelenskyy និងលោក Putin នឹងត្រូវរៀបចំឡើងឆាប់ៗ
10/28/2026 06:10 PM
លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
10/28/2026 06:10 PM
[BREAKING NEWS] មនុស្សយ៉ាងហោច ៤៦នាក់ ត្រូវបានសម្លាប់ ក្នុងហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នានៅអេស្ប៉ាញ
10/28/2026 06:10 PM
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំក្រៅផ្លូវការ ពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួម GBC
10/28/2026 06:10 PM