ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ

ព័ត៌មានកីឡា

ចាប់ឆ្នោតវគ្គ ៨ ក្រុម FA Cup ក្រុមខ្លាំងទាំងពីរ Man City និង Liverpool ត្រូវជួបគ្នា

2026/03/10 11:40:31 pm        293
ក្រុមខ្លាំងពីរ Manchester City និង Liverpool ត្រូវជួបគ្នាតាំងពីវគ្គ ៨ ក្រុមចុងក្រោយទៅហើយនៅ FA Cup បន្ទាប់ពីការចាប់ឆ្នោតថ្ងៃចន្ទម្សិលមិញនេះ។ក្រុមជើងឯក ៧ សម័យ Man City នឹងត្រូវទទួលក្រុមជើងឯក ៨ សម័យ Liverpool នៅកីឡដ្ឋាន Etihad នៅដើមខែមេសាខាងមុនេះ។​ចំណែកក្រុមជើងឯក ១៤ សម័យ Arsenal នឹងត្រូវធ្វើដំណើរទៅទឹកដី Southampton ដែលកំពុងឈរលេខ ៨ នៅលីគទីពីរ។Leeds United នឹងត្រូវធ្វើដំណើរទៅទឹកដី West Ham ដែលទើបយកឈ្នះ Brentford ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីយប់មិញ។ Port Vale បច្ចុប្បន្នលេងនៅលីគទី ៣ អង់គ្លេសជាក្រុមចំណាត់ថ្នាកទាបបំផុតដែលនៅសល់មកដល់វគ្គនេះ ខណៈពួកគេនឹងត្រូវជួបតោខៀវ Chelsea ជាលើកដំបូងតាំងពីឆ្នាំ ១៩២៩។ ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនឹងត្រូវធ្វើឡើងចុងសប្តាហ៍ថ្ងៃទី ៤ និងទី ៥ ដើមខែមេសាខាងមុខ៕ អត្ថបទ៖នាង សុភាវុធ

កីឡាករ ២៣ នាក់ត្រូវបណ្តេញចេញក្នុងការប៉ះទង្គិចធំមួយនៅការប្រកួតលីគកំពូលប្រេស៊ីល

2026/03/10 11:08:20 pm        332
កាតក្រហមចំនួន ២៣ សន្លឹកត្រូវផ្តល់ទៅកាន់កីឡាករ ២៣ នាក់ បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏ធំមួយអំឡុងការប្រកួតរវាង Cruzeiro និង Atletico Mineiro វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Campeonato Mineiro នៅប្រេស៊ីល។ Kaio Jorge ជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះតែមួយគ្រាប់គត់នៅកីឡដ្ឋាន Belo Horizonte ខណៈដែល Cruzeiro ដែលកំពុងដឹកនាំអតីតអ្នកចាត់ការប្រេស៊ីលលោក Tite យកឈ្នះ Atletico Mineiro ១-០ ក្លាយជាជើងឯក ប្រចាំរដ្ឋ Minas Gerais លើកដំបូងតាំងពីឆ្នាំ ២០១៩។ តែមិននឹងបញ្ចប់ ការប្រកួតបានជួបនឹងភាពច្របូកច្របល់នៅនាទីចុងក្រោយ ដែលធ្វើឱ្យមានការអន្តរាគមដោយកងកម្លាំងសន្តិសុខ ដែលជាលទ្ធផលគេឃើញកីឡាករ ២៣ នាក់ត្រូវបានបណ្តេញចេញ បូករួមទាំងអតីតកីឡាករជម្រើសជាតិប្រេស៊ីល Hulk ផងដែរ។ ហេតុចាប់ផ្តើមឡើងនៅពេល អ្នកចាត់ការ Atletico, Everson រុញកីឡាករ Christian ដោយយកជង្គង់ជាន់មុខ និងដើមទ្រូងរបស់កីឡាករ Cruzeiro។ មិត្តរួមក្រុមរបស់ Christian ភ្លាមៗក៏បានរត់សំដៅមកអ្នកចាំទី Everson និងរុញបុកបង្គោលទី និងក្រោយមកក៏មានការវាយតប់គ្នាជាបន្តបន្ទាប់ឃាត់មិនឈ្នះ។ មិនមានការបង្ហាញកាតក្រហម ២៣ សន្លឹកនោះដោយអាជ្ញាកណ្តាល Matheus Delgado Candancan ឡើយ ពោលគឺការបណ្តេញចេញដោយកាតក្រហមនោះ ត្រូវបានធ្វើឡើងក្រោយចប់ការប្រកួត។ សម្រាប់ Cruzeiro មានកីឡាករ ១២ នាក់បូករួមទាំងអ្នកចាំទីត្រូវបានបណ្តេញចេញ ខណៈ Atletico Mineiro ត្រូវបានបណ្តេញចេញ ១១ នាក់ ក្នុងនោះមាន Hulk និងអតីតខ្សែការពារ Nottingham, Renan Lodi ផងដែរ។ យ៉ាងណាក្តីកាតក្រហម ២៣ សន្លឹកនេះមិនមែនជាកំណត់ត្រាឡើយ ពោលគឺកំណត់ត្រាការប្រកួតដែលមានកីឡាករត្រូវបានបណ្តេញច្រើនបំផុតនោះគឺដល់ទៅ ៣៦ នាក់ អំឡុងការប្រកួតក្របខណ្ឌទី ៥ អាហ្សង់ទីនរវាង Atletico Claypole និង Victoriano Arenas៕ អត្ថបទ៖នាង សុភាវុធ 

ព្រឹទ្ធាចារ្យវ័យ ៨៣ឆ្នាំ ២រូបភ្ញាក់ផ្អើលនឹងភាពអស្ចារ្យប្រាសាទភ្នំជីសូរ្យ តាមរយៈ​ព្រឹត្តិការណ៍​ជិះកង់​ភ្នំពេញ-តាកែវ

2026/03/10 10:38:44 pm        418
កីឡាករ-កីឡាការិនីចាស់ក្មេងប្រមាណ ១ពាន់នាក់ សុទ្ធតែសប្បាយរីករាយ បន្ទាប់​ពី​បាន​ចូលរួម​ព្រឹត្តិ​ការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៨គីឡូម៉ែត្រ កាលពីចុងសប្ដាហ៍កន្លង ។ ក្នុង​នោះ​មាន​ព្រឹទ្ធា​ចារ្យវ័យ ៨៣ឆ្នាំ ២រូប ក៏មានមោទនភាព ចំពោះការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ​ផង​ដែរ ពិសេសការបង្ហាញនូវភាពអស្ចារ្យរបស់ប្រាសាទភ្នំជីសូរ្យដល់ប្រជាពលរដ្ឋទូទៅ រួម​ទាំង​លោក​តាផ្ទាល់ ដែលពុំធ្លាប់បានដឹងពីមុន។ព្រឹទ្ធាចារ្យ​ជិះកង់វ័យ ៨៣ឆ្នាំ អឹង សំរេច បានគាំទ្រការរៀបចំព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ដែល​មិនត្រឹមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងវិស័យកីឡា តែក៏បាន​រួម​ចំណែក​ផ្សព្វ​ផ្សាយ​ពី​វិស័យទេសចរណ៍ក្នុងខេត្ត ក៏ដូចជានៅកម្ពុជា ជាក់ស្ដែងប្រាសាទភ្នំជីសូរ្យ ដ្បិត​លោក​តា​ធ្លា​ប់រស់នៅខេត្តតាកែវ តែលោកតាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីធ្វើដំណើរដល់ទិសខាងកើត ដោយ​មិននឹកស្មានមានប្រាសាទបុរាណជាច្រើន និងជណ្ដើរបុរាណដ៏អស្ចារ្យថែមទៀត។ជាមួយគ្នាព្រឹទ្ធារចារ្យ គ្រុយ ប៉េងឡាយ ដែលមានវ័យ ៨៣ឆ្នាំដូចគ្នា ក៏បានសម្ដែង​សេចក្ដី​រីក​រាយ​ជា​ខ្លាំង ចំពោះការផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះរបស់ក្រសួងទេសចរណ៍ ហើយ​លោក​តា​បាន​សម្រេច​ចូល​រួមជិះពាក់កណ្ដាលផ្លូវពីស្រុកបាទី ព្រោះចង់អបអរសាទរផង និងបង្ហាញ​ភាព​ជា​គំរូ​ដល់​យុវជន​ជំនាន់ក្រោយផង ក្នុងការយកពេលទំនេរមកលេងកីឡា ក៏ដូចជាដើម្បី​រួម​ចំណែក​ផ្សព្វ​ផ្សាយ​វិស័យ​ទេសចរណ៍ ពិសេសតំបន់ប្រាសាទភ្នំជីសូរ្យតែម្ដង។ទន្ទឹមជាមួយគ្នាដែរ លោក ថោង ថាំង ដែលធ្វើដំណើរពីរាជធានីភ្នំពេញ រហូតដល់ខេត្តតាកែវ បាន​បញ្ជាក់ថា លោកបានចូលរួមព្រឹត្តិការណ៍នេះ ២ដងមកហើយ ហើយពិតជាភ្ញាក់ផ្អើល ចំពោះ​សន្ទុះ​នៃការចូលរួមដ៏ច្រើនរបស់ប្រជាពលរដ្ឋ និងកីឡាករ-កីឡាការិនី ដែលនេះ គឺជា​ការ​រួប​រួម​មួយ​ដ៏​អស្ចារ្យ ក្រោមម្លប់សន្ដិភាព ផ្សារភ្ជាប់កីឡា ដើម្បីផ្សព្វផ្សាយ​ពីវិ​ស័យ​ទេសចរណ៍​នៅ​ខេត្ត​តាកែវ ​ក៏ដូចជានៅកម្ពុជា។គួរដឹងថា ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ លើកទី២ កាលពីថ្ងៃអាទិត្យកន្លងទៅ មាន​អ្នក​ចូល​រួម​លើស​ពី​ការរពឹងរហូតដល់ខ្ទង់ពាន់ ដោយធ្វើដំណើរពីភ្នំពេញ រហូតដល់ទីរួមខេត្តតាកែវ ផ្សារ​ភ្ជាប់​សកម្ម​ភាពជាច្រើន ពិសេសការផ្សារភ្ជាប់ព្រឹត្តិការណ៍នឹងតំបន់វប្បធម៌ ប្រវត្តិសាស្ដ្រ នៃ​ប្រាសា​ទ​ភ្នំ​ជី​សូរ្យ ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អម​គណៈ​ប្រតិភូថ្នាក់ដឹកនាំក្រសួង និងមានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ រួមទាំងអាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា

កីឡាជឺជីតស៊ូបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ ដោយជោគជ័យ ជាមួយ​កំណើន​អ្នក​ចូល​រួម​ទ្វេដង

2026/03/10 09:21:08 pm        233
ការ​ប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៤ បានបញ្ចប់ដោយជោគជ័យ ក្រោយ​ដំណើរការប្រកួតរយៈពេល ២ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ នៅសាលដំបូលទូក នៃ​សាកល​វិទ្យាល័យ​ភូមិ​ន្ទ​ភ្នំពេញ ជាមួយកំណើនកីឡាករ-កីឡាការិនីចូលរួមទ្វេដង បើ​ធៀប​កាល​ពី​ឆ្នាំ​មុន​។លោក សំអុន បូរមី អគ្គលេខាធិការកីឡាជីជឺតស៊ូកម្ពុជា បានឲ្យដឹងថា ឆ្នាំនេះ មានកីឡាករ-កីឡាកា​រិនីចូលរួមសរុប ២៣០នាក់ មកពី ១៨ក្លិប ដែលជាចំនួន​បំបែក​កំណត់​ត្រា​ខ្ពស់​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ ជាក់ឆ្នាំការរៀបចំលើកដំបូង កាលពីឆ្នាំ២០២២ មានអ្នកចូលរួមត្រឹម ៦៥នាក់ និង​ឆ្នាំ២០២៥ កន្លងទៅ មានអ្នកចូលរួមត្រឹម ១២៣នាក់ប៉ុណ្ណោះ។ជាមួយកំណើនអ្នកចូលរួមគួរឲ្យភ្ញាក់ផ្អើលនេះ បានបង្ហាញ​ពី​ភាព​រីក​ចម្រើន​មិន​អាច​ប្រកែក​បាន​របស់​វិស័យ​កីឡាជឺជីតស៊ូនៅកម្ពុជា ក្រោមយុទ្ធសាស្ដ្រដ៏ត្រឹមត្រូវរបស់សហព័ន្ធ ក្នុងការពង្រីក​ឲ្យ​មាន​ក្លិប និងអត្តពលិកតាមបណ្ដាខេត្តនានា ទើបធ្វើឲ្យការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ មាន​ការ​កើន​ឡើង ទាំងបរិមាណ និងគុណភាព ។ នេះគឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការ​ស្វែង​រក​ធន​ធាន​កីឡាករ​-កីឡាការិនីឆ្នើមៗ ត្រៀមការ​ប្រកួត​លើ​ឆាក​អន្ដរជាតិនានា។មិន​តែ​ប៉ុណ្ណោះ សហព័ន្ធក៏បានយកព្រឹត្តិការណនេះ ជាការអនុវត្តជាក់ស្ដែង សម្រាប់​កសាង​ធនធា​ន​មន្ដ្រីបច្ចេកទេស ត្រៀមរៀបចំព្រឹត្តិការណ៍អន្ដរជាតិនាពេលខាងមុខ ដោយ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​កម្ម​ តាមរយៈប្រព័ន្ធ Smoothcomp សម្រាប់ការចុះឈ្មោះ និងគ្រប់គ្រងទិន្នន័យប្រកួត ក្នុង​គោល​បំណង​ចង់ឲ្យកីឡាករជំនាន់ក្រោយ ទទួលបាននូវបទពិសោធន៍ និងស្គាល់​រស់​ជាតិ​នៃ​ការ​ប្រកួត​កម្រិត​អន្តរជាតិ ដែលរៀបចំក្នុងប្រទេសកម្ពុជាផងដែរ។ថ្លែងក្នុង​ពិធីបិទការប្រកួតនោះដែរ ឯកឧត្តម ថោង បញ្ញាធន ប្រធានសហព័ន្ធ បានវាយតម្លៃខ្ពស់ ចំពោះ​ភាពជោគជ័យនៃការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ។ ឯកឧត្តម​បាន​ចាត់​ទុក​ការ​ប្រកួត​ថ្នាក់​ជា​តិ​នេះ គឺជាការត្រៀមលក្ខណៈមួយ ដើម្បីត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​ជឺជីត​ស៊ូជើង​ឯក​អាស៊ី​អាគ្នេយ៍ លើកទី៥ ឆ្នាំ២០២៦ នាខែសីហាខាងមុខ ។ ជាមួយគ្នា ឯកឧត្តម​ក៏​បាន​ជំរុញ​ឲ្យ​កីឡាករ​-កីឡាការិនីទាំងអស់ បន្ដខិតខំហ្វឹកហាត់ ដើម្បីមានឱកា​សប​ង្ហាញ​សមត្ថ​ភាព​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ ក៏ដូចជាការប្រកួតផ្សេងៗទៀតផងដែរ។គួរដឹងថា ក្រោយឆ្លងកាត់ការប្រកួតជើងឯកថ្នាក់ជាតិដ៏ស្វិតស្វាញរយៈពេល ២ថ្ងៃ ជាលទ្ធផល ក្នុង​កីឡាករ-កីឡាការិនីចូលរួមទាំង ១៨ក្លិប គឺក្លិបគិរីជឺជីតស៊ូ ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ​សរុប​ ៤៥គ្រឿង (មាស ១១ ប្រាក់ ១០ និងសំរឹទ្ធ ២០), ក្លិប Aokas ឈរលេខ២ ឈ្នះ​មេដាយ​សរុប ២៩គ្រឿង (មាស ១១ ប្រាក់ ៩ និងសំរឹទ្ធ ៩) និងក្លិបខេមអេដ ឈរលេខ៣ ឈ្នះ​មេដាយ​សរុប​ ៦គ្រឿង (មាស ៣និងសំរឹទ្ធ ៣) ហើយក្លិបផ្សេងៗ សុទ្ធតែទទួលបានមេដាយ ដោយ​ក្លិប​ខ្លះ ​ឈ្នះមេដាយគ្រប់កម្រិត ខណៈក្លិបខ្លះឈ្នះមេដាយមាស ប្រាក់ ឬសំរឹទ្ធជាដើម៕ អត្ថបទ៖ លី ឈុនឡា 

ម្ចាស់ក្លិបកីឡាវាយសី BC រំពឹងអូសទាញយុវជនលេងកីឡា និងរួម​ចំណែក​អភិវឌ្ឍ​កីឡា​ជាតិ​កាន់​តែ​រីក​ចម្រើន

2026/03/09 06:38:41 pm        246
លោកស្រី ទ្រី ឆេង ប្រធាន​ក្លិប​កីឡាវា​យ​សី​ BC​ រំពឹងរួមចំណែកអូសទាញយុវជន​លេង​កីឡាកាន់​តែ​ច្រើន​ ពិសេសការរួមចំណែកអភិវឌ្ឍកីឡាជាតិ បន្ទាប់ពីបើកដំណើរការជាផ្លូវការ ដោយ​មាន​ការ​គាំទ្រ​ពី​មន្ដ្រីសហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនីអាជីព និងមហាជនយ៉ាងច្រើនកុះករ។ការប​ង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីក្លិបបានរៀបចំការប្រកួតពានរង្វាន់មិត្តភាព ដើម្បី​អបអរ​ការ​បើក​ដំណើរ​ការ​ទីលានរបស់ខ្លួន នៅតំបន់ស្ទឹងមានជ័យផង និងដើម្បីអបអរសាទរ​ទិវា​អន្ដរ​ជាតិ​នាទី ​៨មីនា ផង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម ជាម សុភា អនុ​ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាផងដែរ។លោកស្រី ទ្រី ឆេង បន្ដថា ផ្ដើមពីការស្រលាញ់ និងមើលឃើញពីគុណតម្លៃនៃការលេងកីឡា ទើប​ជំរុញ​ឲ្យ​លោក​ស្រីរៀបចំទីលាននេះឡើង ដែលមានលក្ខណៈស្ដង់ដារ ដើម្បីផ្ដល់​ឱកាស​ឲ្យ​ប្រជា​ពលរដ្ឋ​ ពិសេសយុវជន យកពេលទំនេរពីការសិក្សាមកលេងកីឡា ហើយក្លិប​ក៏​មាន​ទិស​ដៅ​រួម​ចំណែក​បណ្ដុះ​ធនធានកីឡាករ-កីឡាការិនីសម្រាប់ចូលរួមការប្រកួតនានាទៀតផង។ជាមួយគ្នាឯកឧត្តម ជាម សុភា បានកោត​សរសើរ​ចំពោះ​ការ​រៀប​ចំ​របស់​ក្លិប​កីឡា​វាយ​សី​ BC ​ដែល​មាន​លក្ខណៈស្ដង់ដារល្អ ។ ឯកឧត្តមរំពឹងថា ទីលាននេះ មិនត្រឹមតែ​អាច​អូស​ទាញ​យុវជន​ឲ្យ​លេង​កីឡា ដើម្បីសុខភាព មិត្តភាព និងចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗនោះទេ តែ​ក៏​អាច​រៀប​ចំ​ការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ក៏ដូចជារួម​ចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​វាយ​សី​នៅ​កម្ពុជា​ផង​ដែរ​។គួរដឹងថា សម្រាប់ការប្រកួតកីឡាវាយសីមិត្តភាព ដើម្បីអបអរសាទរទិវាអន្ដរជាតិ ៨មីនា រប​ស់​ក្លិប​កីឡា​វាយសី BC មានកីឡាករ-កីឡាការិនីជាង ១៣០នាក់ មកពីបណ្ដាក្លិបមួយចំនួន ក្នុង​រាជ​ធានី​ភ្នំពេញ និងប្រកួតលើ ៣វិញ្ញាសា ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីជម្រើសជាតិ និង​យុវជនជាច្រើន ។ ក្រោយឆ្លងកាត់ការប្រកួត ១ថ្ងៃពេញ ក្លិបក៏បានរកឃើញក្រុមជ័យលាភី និង​បាន​ផ្ដល់នូវប្រាក់រង្វាន់ អមជាមួយវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា

John Rahm គ្រងជើងឯកវាយកូនបាល់ LIV នៅហុងកុង

2026/03/09 06:24:24 pm        144
កីឡាការវាយកូនគោលអេស្ប៉ាញ John Rahm បានក្លាយជាជើងឯកនៃព្រឹត្តិការណ៍វាយកូនគោលក្នុងក្របខណ្ឌ LIV Golf នៅទីក្រុងហុងកុងក្រោយយកឈ្នះកីឡាករប៊ែលហ្ស៊ិក Thomas Detry។Thomas Detry ជាកីឡាករម្នាក់ក្នុងចំណោម ៨ នាក់ដែលត្រូវបាន John Rahm រៀបចំយន្តហោះផ្ទាល់ខ្លួន ហោះចេញពីមជ្ឈឹមបូព៌ា ដើម្បីគេចចេញពីសង្គ្រាម។John Rahm, Thomas Detry និងកីឡាករអាមេរិក Harold Varner III បានចាប់ផ្តើមថ្ងៃចុងក្រោយជាមួយនឹង ១៧ អាន់ឌើផាស្មើគ្នា។ នៅថ្ងៃចុងក្រោយ John Rahm ធ្វើបាន ៨ Birdies និង ២ Bogeys ដើម្បីគ្រងជើងឯកការប្រកួតនៅហុងកុងនេះជាមួយនឹងពិន្ទុសរុប ២៣ អាន់ឌើផា។Thomas Detry មានការប្រកួតប្រជែងខ្លាំងជាមួយ John Rahm នៅប៉ុន្មានឡូចុងក្រោយ តែមិនអាចតាមទាន់ បានត្រឹមបញ្ចប់នៅចំណាត់ថ្នាក់លេខ ២ ជាមួយនឹង ២០ អាន់ឌើផា តាមពីក្រោយដោយកីឡាករប៊ែលហ្ស៊ិកមួយរូបទៀត Thomas Pieters ឈរលេខ ៣ មាន ១៩ អាន់ឌើផា ខណៈ Harold Varners III ធ្លាក់ទៅលេខ ៤ មាន ១៨ អាន់ឌើផា៕ អត្ថបទ៖នាង សុភាវុធ

Sinner និង Sabalenka បន្តដំណើរឡើងវគ្គ ១៦ នាក់ចុងក្រោយវាយកូនបាល់ Indian Wells នៅសហរដ្ឋអាមេរិក

2026/03/09 06:18:34 pm        145
កីឡាករវាយកូនបាល់លេខ ២ ពិភពលោក Jannik Sinner បានបន្តដំនើរឡើងវគ្គ ៨ នាក់ចុងក្រោយនៃព្រឹត្តិការណ៍ Indian Wells នៃក្របខណ្ឌ ATP 1000 លើទឹកដីអាមេរិក ក្រោយយកឈ្នះកីឡាករកាណាដា Denis Shapovalov។កីឡាករអ៊ីតាលីរូបនេះត្រូវការពេលត្រឹម ៧១ នាទីប៉ុណ្ណោះ ដើម្បីយកឈ្នះគូប្រកួតជាមួយនឹងលទ្ធផល ២ សិតផ្ទួនៗ ៦-៣ និង ៦-២។ វគ្គ ៨ នាក់ចុងក្រោយកីឡាករលំដាប់លេខ ២ ក្នុងកម្មវិធីរូបនេះ នឹងត្រូវជួបជាមួយអ្នកឈ្នះរវាងកីឡាករអាមេរិក Tommy Paul រឺកីឡាករប្រេស៊ីល Joao Fonseca ដែលជួបគ្នាថ្ងៃនេះ។ លទ្ធផលផ្នែកបុរសផ្សេងទៀត កីឡាករលំដាប់លេខ ៤ អាល្លឺម៉ង់ Alexander Zverev បានយកឈ្នះកីឡាករម្ចាស់ផ្ទះអាមេរិក Brandon Nakashima ពីរសិតផ្ទួនៗផងដែរ ខណៈ Learner Tien យកឈ្នះ Ben Shelton។ ងាកមកការប្រកួតផ្នែកនារី កីឡាការីនីលេខ ១ ពិភពលោក Aryna Sabalenka ក៏បានបន្តដំណើរទៅវគ្គ ១៦ នាក់ចុងក្រោយផងដែរក្រោយយកឈ្នះកីឡាការិនីរ៉ូម៉ានី Jacquelin Cristian។ កីឡាការិនីបេឡារុសរូបនេះ ត្រូវការពេល ៧១ នាទីផងដែរ ក្នុងជ័យជំនះ ២ សិតផ្ទួនៗ ៦-៤ និង ៦-១។ ជុំបន្ត Aryna Sabalenka នឹងត្រូវជួបជាមួយកីឡាការិនីជប៉ុន Naomi Osaka ដែលបានយកឈ្នះកីឡាការិនីកូឡុំប៊ី Camila Osorio៕ អត្ថបទ៖ នាង សុភាវុធ

អូស្រ្តាលី និងកូរ៉េស្មើគ្នាដឹកដៃគ្នាឡើងវគ្គ ៨ ក្រុមចុងក្រោយបាល់ទាត់នារីជើងឯកអាស៊ី

2026/03/09 06:03:33 pm        188
ក្រុមម្ចាស់ផ្ទះនារីអូស្រ្តាលីបានបន្តដំណើរឡើងវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់នារីជើងឯកអាស៊ីក្រោយស្មើក្រុមនារីកូរ៉េប្រកួតចុងក្រោយក្នុងពូល A ៣-៣។លទ្ធផលនេះមានន័យថ ក្រុមទាំងពីរអូស្រ្តាលីនិងកូរ៉េបន្តដំណើរទៅជាមួយគ្នាផងដែរក្នុងនាមជាក្រុមលេខ ១ និងលេខ ២ ក្នុងពូល។ កូរ៉េបានបើកការនាំមុខមុនដោយកីឡាការិនី Mun Eun-Ju នៅនាទីទី ១៣ មុនពេលអូស្រ្តាលីវាយបកពីក្រោយ ២ គ្រាប់ដោយ Alanna Kennedy នៅនាទីទី ៣២ និង Samantha Kerr នាទីទី ៤៥+៦។ កូរ៉េដែលជាជើងឯករងឆ្នាំ ២០២២ ក៏រកបានគ្រាប់តាមស្មើវិញដែរដោយបាល់ពិន័យ ១១ ម៉ែត្ររបស់ Kim Shin-Ji និងរកបានគ្រាប់នាំមុខវិញ ៣-២ នៅនាទីទី ៥៦ ដោយ Kang Chae-Rim។ ក្រោយក្រសែភ្នែកទស្សនិកជនជាង ៦ ម៉ឺននាក់នៅទីក្រុងស៊ីដនី អូស្រ្តាលីក៏រកបានគ្រាប់តាមស្មើ ៣-៣ នៅចុងម៉ោងនាទីទី ៩០+៨ ដោយកីឡាការិនី Alanna Kennedy ដដែល។ លទ្ធផលនេះធ្វើឱ្យក្រុមទាំងពីរមាន ៧ ពិន្ទុដូចគ្នាតែកូរ៉េឈរលេខ ១ ដោយមានគ្រាប់បាល់ចំណេញច្រើនជាង។ ក្នុងពូល A នេះដែរហ្វីលីពីនបានយកឈ្នះអ៊ីរ៉ង់ ២-០ បញ្ចប់ការប្រកួតក្នុងពូលឈរលេខ ៣ មាន ៣ ពិន្ទុតែមិនទាន់ច្បាស់ថាធ្លាក់នៅឡើយ និងសង្ឃឹមថាជាក្រុមលេខ ៣ ល្អបំផុតចំនួនពីរក្នុងចំណោម ៣ ពូលដើម្បីឡើងវគ្គ ៨ ក្រុមចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ

កីឡាករអាមេរិក Akshay Bhatia គ្រងជើងឯកវាយកូនគោល Arnold Palmer Invitational នៅអាមេរិក

2026/03/09 05:51:32 pm        174
កីឡាករវាយកូនបាល់អាមេរិក Akshay Bhatia បានក្លាយជាជើងឯកនៃការប្រកួតកម្មវិធី Arnold Palmer Invitational នៅសហរដ្ឋអាមេរិក ក្រោយយកឈ្នះនៅវគ្គបន្ថែមឡូកាត់សេចក្តីលើ Daniel Berger។ការប្រកួតនៅទីលានវាយកូនគោល Bay Hill ទីក្រុង Orlando កីឡាករដែលមានឪពុកម្តាយឥណ្ឌា Akshay Bhatia បានបញ្ចប់ការប្រកួតជាមួយនឹង ១៥ អាន់ឌើផាស្មើគ្នាជាមួយមិត្តរួមជាតិអាមេរិក Daniel Berger។ ត្រូវលេងបន្ថែមឡូរកជើងឯក Bhatia ដែលនាំមុខការប្រកួតតាំងពីជុំដំបូងនោះ ជាអ្នកឈ្នះការប្រកួតបន្ថែមឡូ បន្ទាប់ពី Berger វាយបញ្ចូលឡូមិនបានសម្រេចនៅចម្ងាយ ២ ម៉ែត្រ។ នេះជាជើងឯកនៅក្នុងក្របខណ្ឌ PGA Tour ទីបីប៉ុណ្ណោះសម្រាប់កីឡាករវ័យ ២៤ ឆ្នាំ Akshay Bhatia។ លទ្ធផលផ្សេងទៀត កីឡាករអាមេរិក Cameron Young និងកីឡាករស៊ុយអែត Ludvig Aberg ឈរលេខ ៣ រួមមាន ១២ អាន់ឌើផា ខណៈកីឡាករលេខ ១ ពិភពលោក Scottish Scheffler បានបញ្ចប់ជាមួយនឹង ២ អាន់ឌើផាប៉ុណ្ណោះនៅចំនាត់ថ្នាក់លេខ ២៣៕ អត្ថបទ៖នាង សុភាវុធ

សហព័ន្ធលើកទម្ងន់កម្ពុជាជ្រើសរើសសមាជិកប្រតិបត្តិបន្ថែមត្រៀមស៊ីហ្គេមលើកទី ៣៤ ឆ្នាំ ២០២៧

2026/03/09 05:41:28 pm        173
សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានជ្រើសរើសសមាជិកប្រតិបត្តិបន្ថែម ក្នុងដំណើរត្រៀមការប្រកួតស៊ីហ្គេមលើកទី ៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី ក្នុងអង្គសន្និបាតវិសមញ្ញលើកទី១ ដើម្បីពិនិត្យ និងសម្របសម្រួលការងារ ឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ ក្នុងការជំរុញ ប្រភេទកីឡានេះឲ្យមានការរីកចម្រើនកាន់តែខ្លាំងឡើង។ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ថា ការរៀបចំសន្និបាតវិសមញ្ញ លើកទី១ នេះគឺដើម្បីពិនិត្យ និងសម្របសម្រួលការងារ ឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ ២០២៦ សម្របសម្រួលការងារមួយចំនួនដូចជា បូកសរុបវឌ្ឍនភាពការងារឆ្នាំចាស់ និងលើកទិសដៅអនុវត្តបន្តឆ្នាំបន្តបន្ទាប់ទៀត ក្នុងការជំរុញ ប្រភេទកីឡានេះឲ្យមានការរីកចម្រើន ត្រៀមខ្លួនចូលរួមការប្រកួតកម្រិតអន្តរជាតិនានាឆ្នាំ២០២៦ និងត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី សូមបញ្ជាក់ថា សន្និបាតវិសមញ្ញនេះសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានសម្រេចតែងតាំងសមាជិកចំនួន ៥ រូបបន្ថែមរួមមាន ឯកឧត្តម វ៉ា ស៊ិនភីរម្យ លោក ខៀវ សុខា និងលោក សឿន យី អនុប្រធានសហព័ន្ធ រីឯលោក រតនៈ សុផានីន ជាអគ្គលេខាធការរង រួមទាំងលោកស្រី ផល សុគន្ធា ជាអគ្គហេរញ្ញិករង ។ សមាជិកប្រតិបតិ្តទាំង៥រូបនេះ បន្ថែមលើសមាជិកប្រតិបតិ្តចាស់ដែលមានស្រាប់។ ដូច្នេះក្នុងអាណត្តិទី៣ ឆ្នាំ២០២៤-២០២៩ មានអនុប្រធាន មានចំនួន ១៤ រូប អគ្គលេខាធិការ និងនាយកលេខាធិការដ្ឋានចំនួន ៤ នាក់ អគ្គហិរញ្ញិក និងអគ្គហិរញ្ញិករង មានចំនួន ៤ នាក់ និងសមាជិកប្រតិបត្តិចំនួន ៥ នាក់ សរុប ២៧នាក់ កើនឡើងចំនួន ៣១ រូប៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយច្បាប់មនុស្សធម៌ និងការប្រើប្រាស់បដិរូបដល់អ្នកសារព័ត៌មាន
10/28/2026 08:10 PM
កម្ពុជាទទួលបានមូលនិធីចំនួន១ លានដុល្លារ ក្នុងអំឡុងសន្និសីទអង្គការសហប្រជាតិស្តីពីជីវៈចម្រុះ COP17 នៅប្រទេសអាមេនី
10/28/2026 07:10 PM
ACUរកឃើញឯកសារមិនប្រក្រតីចំនួន១១ករណីក្នុងដំណាក់កាលដាក់ពាក្យប្រឡងជ្រើសរើសមេធាវីជំនាន់ទី២១
10/28/2026 07:10 PM
មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់សាកល្បងផតថលយថាភូតកម្មអត្តសញ្ញាណរួម សម្រាប់ស្ថាប័ន អ.ស.ហ.
10/28/2026 07:10 PM
លោក Netanyahu ត្រូវបាន​រំពឹង​​ថា មាន​ ៥៤អាសនៈ ខណៈ​​​គូប្រជែង​ ៤៩អាសនៈ ក្រោយ​សន្លឹកឆ្នោត​រាប់​បាន​ ៨៤%
10/28/2026 07:10 PM
រុស្ស៊ី និងអ៊ុយក្រែន បញ្ជាក់ថា គ្មានការរំលោភបទឈប់បាញ់ នៅទីក្រុង Oleshky របស់អ៊ុយក្រែន​ឡើយ
10/28/2026 07:10 PM
លោក Trump បញ្ជាក់​ថា កិច្ចប្រជុំជាមួយ​លោក Zelenskyy និងលោក Putin នឹងត្រូវរៀបចំឡើងឆាប់ៗ
10/28/2026 06:10 PM
លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
10/28/2026 06:10 PM
[BREAKING NEWS] មនុស្សយ៉ាងហោច ៤៦នាក់ ត្រូវបានសម្លាប់ ក្នុងហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នានៅអេស្ប៉ាញ
10/28/2026 06:10 PM
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំក្រៅផ្លូវការ ពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួម GBC
10/28/2026 06:10 PM