វីរុស​កូ​រ៉ូ​ណា​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការ៉េម​នៅ​ទីក្រុង​មួយ​ភាគ​ខាងកើត​ប្រទេស​ចិន​

608

ចិន៖ វីរុស​កូ​រ៉ូ​ណា​ត្រូវបាន​គេ​រកឃើញ​នៅលើ​ការ៉េម​ ផលិត​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​ដែល​ជំរុញឱ្យមាន​ការប្រមូល​មកវិញ​ នូវ​កេស​ការ៉េម​ទាំងអស់​ដែល​បាន​ផលិត​ក្នុងពេល​ដំណាលគ្នា ​នេះ​បើ​យោងតាម​រដ្ឋាភិបាល​។​

សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​ទីក្រុង​នេះបាន​និយាយថា ​ក្រុមហ៊ុន​តា​ឈាវ​តាវ ហ្វូ​ត ខូ​អិ​ល​ធី​ឌី (Daqia​o​d​a​o Food Co., Ltd) នៅ​ទីក្រុង​ធាន​ជីន​ជាប់​នឹង​ទីក្រុង​ប៉េកាំង​ត្រូវបាន​បិទ ​ហើយ​និ​យោ​ជិ​ក​របស់ខ្លួន​កំពុង​ត្រូវបាន​គេ​ធ្វើតេស្ត​រក​វីរុស​នេះ​។​ មិនមាន​ការចង្អុលបង្ហាញ​ថា​ នរណាម្នាក់​ឆ្លង​វីរុស​ពី​ការ៉េម​នោះទេ​។​ រដ្ឋាភិបាល​បាន​និយាយថា ​ភាគច្រើន​នៃ​ការ៉េមចំនួន ២៩.០០០កេស​ដែល​បាន​ផលិត​ក្នុងពេល​ជាមួយគ្នា មិនទាន់​ត្រូវបាន​លក់​ចេញ​នៅឡើយ​ទេ​។​ ប្រភព​ខាងលើ​បន្តថា ​ការ៉េម​ចំនួន ៣៩០​កេស​ដែល​បាន​លក់​នៅ​ក្នុង​ទីក្រុង​ធាន​ជីន​កំពុង​ត្រូវ​បាន​គេ​តាមដាន ​ហើយ​ក្រុម​អាជ្ញាធរ​នៅ​កន្លែង​ផ្សេងទៀត​ ត្រូវបាន​ជូនដំណឹង​អំពី​ការលក់​ទៅ​តំបន់​របស់​ពួកគេ​។​ រដ្ឋាភិបាល​បាន​និយាយថា គ្រឿងផ្សំទាំងនោះរួមមាន​ម្សៅ​ទឹកដោះគោ​នូ​វែ​ល​សេ​ឡង់​ និង​ម្សៅ​ទឹកដោះគោ​នាំចូល​មកពី​ប្រទេស​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខ​មាន