សម្ដេចធិបតី ផ្ញើលិខិតជម្រាបទៅអគ្គលេខាធិការUNថា ស្ថានការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា-ថៃ បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពមិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់តំបន់ទាំងមូល
សម្ដេចតេជោប្រមុខរដ្ឋស្ដីទី ស្នើបារាំងជំរុញឱ្យភាគីថៃមានការអត់ធ្មត់ខ្ពស់ដើម្បីអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញនឹងវិលមករកប្រក្រតីភាពឡើងវិញ
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
សម្តេចធិបតី ហ៊ុន ម៉ាណែត សុំការគាំទ្រពីថ្នាក់ដឹកនាំពិភពលោក ជំរុញការអនុវត្ត បទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាង កម្ពុជា និងថៃ

ព័ត៌មានជាតិ

លោកជំទាវ ពុំ ចន្ទីនី ជួបសំណេះសំណាលជាមួយនិវត្តន៍ជន និងគ្រួសារនិវត្តន៍ជន កាកបាទ​ក្រហម​កម្ពុជាដែលបានទទួលមរណភាព

2025/09/18 02:23:18 pm
កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ ​ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំ​ពិធី​សំណេះ​សំណាល​ជាមួយ​និវត្តន៍ជន កាកបាទក្រហមកម្ពុជា ចំនួន៣៦នាក់ និងគ្រួសារនិវត្តន៍ជន ដែលបានទ​ទួល​មរណ​ភាព​ចំនួន ២៣នាក់ សរុបចំនួន៥៩នាក់ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ និង​ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាក​បាទក្រហមកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីកាក​បាទ​ក្រហម​ជា​ច្រើន​នាក់​ផង​ដែរ​។ក្នុង​ឱកាស​នេះលោកជំទាវអគ្គលេខាធិការ បានផ្តាំផ្ញើសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹងរលឹក ទោះបីសម្តេចមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ តែ​មនោ​សញ្ចេតនាតែងតែគិតគូរ ពីសុខទុក្ខរបស់ លោកពូអ្នកមីងជានិច្ច។ លោកពូអ្នក​មីង​ជា​និវត្តន៍​ជន​កាកបាទក្រហមកម្ពុជា បានធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញ​ការងារមនុស្សធម៌ជាមួយ កាកបាទក្រហមកម្ពុជា តាំងពីដើមរហូតមក ដែលអ្នក​ខ្លះ​បាន​បំពេញ​ការ​ងារមុនពេល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើ​ជា​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​មក​ម្លេះ​ក៏​មាន​។លោក​ជំទាវអគ្គលេខាធិការបន្តថា សមិទ្ធផល ស្នាដៃ និងជោគជ័យ តាំងពីដើមរហូតដល់បច្ចុប្បន្ន ក៏​ដូច​ជា​ទៅអនាគត គឺបានដោយសារការចូលរួម ពីបងប្អូននិវត្តន៍ជន និងមន្ត្រី អ្នកស្ម័គ្រចិត្ត យុវជន កាកបាទក្រហមកម្ពុជា យើងទាំងអស់ ដែលបាននិងកំពុង ជួយសម្រាល​ការ​លំបាក​ដល់ប​ង​ប្អូន​ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះ​ទឹក​ជំនន់​ ខ្យល់កន្ត្រាក់ ភ្លើងឆេះផ្ទះ។ល។ ជាពិសេសបានរួមចំណែកធ្វើឱ្យ កាកបាទក្រហមកម្ពុជា មាន​ឈ្មោះល្បី​រន្ទឺ ខ្ពស់មុខ ខ្ពស់មាត់ លើឆាកអន្តរជាតិ។ជាមួយគ្នានោះលោកជំទាវអគ្គលេខាធិការ បានជូនពរដល់និវត្តន៍ជនទាំងអស់ ជាពិសេសក្នុង​ឱកាស​បុណ្យភ្ជុំ​បិណ្ឌ២០២៥នេះ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និង​ជួប​ប្រទះ​តែ​នឹ​ងព្រះពុ​ទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ក្រុម​លោក​អ៊ំ លោកពូ និវត្តន៍ជនទាំងអស់ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ កាកបាទក្រហម​កម្ពុជា​ទាំង​អស់ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែយកចិត្តទុក្ខ​ដាក់​ដល់​ក្រុម​លោក​ និងមន្ត្រីបុគ្គលិកដែលចូលនិវត្តន៍ទាំងអស់ និងតែងតែឧបត្ថម្ភ​ថវិកា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំខ្មែរ និងទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ ជារៀងរាល់ឆ្នាំ និងសូមបួង​សួងដល់​វត្ថុ​ស័ក្ក​សិទ្ធិ​ក្នុង​លោក សូមឲ្យ មន្ត្រី ថ្នាក់ដឹកនាំកាកបាទក្រហមម្ពុជា ជាពិសេសសម្តេចប្រធាន មាន​សុខ​ភាព​បរិបូរណ៍ និងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជួបតែសុខសប្បាយ និងធ្វើដំណើរ​ទៅ​ទី​ណាសូ​ម​ប្រកប​ដោយ​សុវត្ថិភាពជានិច្ច។សូមជម្រាបថានៅក្នុងឱកាស ទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ និងពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២៥​នេះ​ ក្រុមគ្រួសារនិវត្តន៍ជន កាកបាទក្រហមកម្ពុជា ទាំងអស់ក្នុងគ្រួសារ​ទទួ​ល​បាន​កូន​សៀវ​ភៅ​អប់រំផ្លូវចិត្ត ក្រោមចំណងជើងថា «ព្រះធម៌ និង ជីវិត» ដែលរៀបរៀងដោយ ភិក្ខុវ​ជិរប្ប​ញ្ញោ ​គូ សុភាព ម្នាក់១ក្បាល និងថវិកាមួយចំនួន៕ អត្ថបទ៖ សំ ងីម 
សម្ដេចធិបតី ផ្ញើលិខិតជម្រាបទៅអគ្គលេខាធិការUNថា ស្ថានការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា-ថៃ បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពមិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់តំបន់ទាំងមូល
2025/09/18 02:09:30 pm
អាជ្ញាធរមីន និងស្ថានទូតឥណ្ឌា ចុះអនុស្សារណៈនៃការយោគយល់គ្នា ក្នុងការ អនុវត្តការងារ​បោស​សម្អាតមីន ក្រោមការគាំទ្រពីគម្រោងផ្តល់ផលរហ័សរបស់រដ្ឋាភិបាលឥណ្ឌា ដើម្បីត្រៀម​ប្រកាសភូមិ​មួយក្នុងខេត្តពោធិ៍សាត់ជាភូមិគ្មានមីន
2025/09/18 02:07:49 pm
ក្រសួងការងារ រៀបចំ​សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើសេចក្តីព្រាងច្បាប់​ស្តីពី«សុវត្ថិភាព និងសុខភាពការងារ​​»
2025/09/18 01:13:17 pm
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែល​បានរងរបួសភ្នែកធ្ងន់ធ្ងរក្នុងពេលបំពេញភារកិច្ចនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង
2025/09/18 01:05:37 pm

ព័ត៌មានអន្តរជាតិ

សេចក្ដីរាយការណ៍៖ ប្រមុខការទូតស៊ីរី គ្រោងទៅទីក្រុងវ៉ាស៊ីនតោន ពិភាក្សាពីការដកទណ្ឌកម្មក្នុងសប្តាហ៍នេះ

2025/09/18 02:50:07 pm
លោក Zelenskyy៖ អ៊ុយក្រែននឹងទទួលបានមីស៊ីលក្នុងការផ្គត់ផ្គង់សព្វាវុធដំបូងរបស់អាមេរិក ក្រោមប្រព័ន្ធថ្មី
2025/09/18 02:46:37 pm
បេសកជន UN ស្នើឱ្យមានការបន្តចូលរួមរបស់អន្តរជាតិជាមួយអាហ្វហ្គានីស្ថានក្នុងពេលមានវិបត្តិនយោបាយ
2025/09/18 12:22:16 pm
ក្រុមតាលីបង់ ប្រកាសហាមប្រាមមិនឱ្យប្រើអ៊ីនធឺណិត នៅភាគខាងជើង អាហ្វហ្គានីស្ថាន
2025/09/18 12:19:18 pm
លោក Putin និងលោក Modi ជួបសន្ទនាតាមទូរស័ព្ទអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាអ៊ុយក្រែន
2025/09/18 12:16:45 pm
ប្រធានមហាសន្និបាត UN អំពាវនាវឱ្យមានដំណោះស្រាយរដ្ឋពីរដោយសន្តិវិធី និងអនាគតដ៏រឹងមាំរបស់ UN
2025/09/18 12:13:57 pm
ប្រធានាធិបតីស៊ីរី៖ ការពិភាក្សាជាមួយអ៊ីស្រាអែល អាចនាំទៅរកលទ្ធផល «ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ»
2025/09/18 11:56:46 am

សហភាពអាហ្រ្វិក និងសហរដ្ឋអាមេរិក បន្តជំរុញផ្នែកការទូតចំពោះបទឈប់បាញ់នៅស៊ូដង់

2025/09/18 11:42:32 am
ទីក្រុងម៉ានីលនឹងបន្តគាំទ្រអ្នកនេសាទរបស់ខ្លួននៅដែនទឹក Scarborough Shoal ទោះទីក្រុងប៉េកាំងបង្កើនសម្ពាធក៏ដោយ
2025/09/18 11:40:13 am
អារ៉ាប៊ីសាអ៊ូឌីត និងប៉ាគីស្ថានដែលមានអាវុធនុយក្លេអ៊ែរ ចុះកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមក
2025/09/18 11:36:47 am
កងកម្លាំង NATO បង្ហាញសមត្ថភាពវាយប្រហារក្នុងប្រទេសប៉ូឡូញ ក្រោយសមយុទ្ធ Zapad របស់រុស្ស៊ី
2025/09/18 11:33:35 am
សហភាពអឺរ៉ុបគ្រោងប្រើប្រាស់ទ្រព្យសកម្មរបស់រុស្ស៊ីដែលបានបង្កក ១៨០ ពាន់លានដុល្លារ ជាកម្ចីគ្មានការប្រាក់ដល់អ៊ុយក្រែន
2025/09/18 11:29:22 am
សហភាពអឺរ៉ុប បើកបង្ហាញកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីស្រាអែល ជុំវិញសង្គ្រាមនៅតំបន់ហ្កាហ្សា
2025/09/18 11:26:36 am
ក្រុមហ៊ុន Meta បើកបង្ហាញវ៉ែនតាឆ្លាតវៃដំបូងបំផុតរបស់ខ្លួន ជាមួយនឹងបច្ចេកវិទ្យាទំនើបជាច្រើន
2025/09/18 11:23:08 am

ព័ត៌មានកីឡា

អភិបាលខេត្តព្រះវិហារ អញ្ជើញបិទការប្រកួតកីឡាបាល់ទះមិត្តភាព ក្រោមប្រធានបទ «លេងកីឡាដើម្បីសន្តិភាព» នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម!

2025/09/02 04:49:44 pm
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរលើកទី១០ឆ្នាំនេះ មានអត្ត​ពលិកមក​ពី​៤៧​ប្រទេស​ជុំវិញ​ពិភពលោក
2025/08/31 10:50:41 am
កីឡាករ ២៦រូប ត្រូវបានកោះហៅប្រមូផ្ដុំ ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះជើងឯក U23 អាស៊ី ពូលG
2025/08/26 03:54:59 pm
ក្រុមបាល់ទាត់នារី U16 កម្ពុជារបូត ៣ ពិន្ទុក្នុងប្រកួតដំបូងនៃជើងឯកអាស៊ាន នៅឥណ្ឌូនេស៊ី
2025/08/22 04:00:25 pm
ក្រុម U16 នារីកម្ពុជា ចូលរួមការប្រកួតជើងឯកអាស៊ាន នៅឥណ្ឌូនេស៊ី
2025/08/20 02:46:39 pm
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
2025/08/18 03:52:50 pm
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
2025/08/14 03:57:50 pm

ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ

2025/08/13 03:50:41 pm
សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ពន្យារពេលរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ
2025/08/12 03:03:43 pm
ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់
2025/08/12 02:54:10 pm
ភ្នំពេញក្រោន និងអង្គការស្មារតីនៃអ្នកកីឡា ចាប់ដៃគ្នាបញ្ជ្រាបការអព់រំពីគ្រាប់មីន និងគ្រប់មិនទាន់ផ្ទុះ
2025/08/07 03:14:45 pm
បឹងកេត ក្លាយជាក្លិបទី៣ ដែលផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ថៃ
2025/08/07 03:07:30 pm
បឹងកេត ប្រកាសកៀគរជំនួយ និងសម្ភារ ជួយដល់ជនភៀសសឹក ដែលរងផលប៉ះពាល់នៅតាមព្រំដែនកម្ពុជា-ថៃ
2025/08/06 03:46:32 pm
គ្រូក្រុមនារីកម្ពជាថា ៣ពិន្ទុជាគោលដៅសំខាន់ ទោះស្ថិតក្នុងពូល ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងថៃ ក៏ដោយ
2025/08/06 03:41:13 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សេចក្ដីរាយការណ៍៖ ប្រមុខការទូតស៊ីរី គ្រោងទៅទីក្រុងវ៉ាស៊ីនតោន ពិភាក្សាពីការដកទណ្ឌកម្មក្នុងសប្តាហ៍នេះ

2025/09/18 02:50:07 pm
​លោក Zelenskyy៖ អ៊ុយក្រែននឹងទទួលបានមីស៊ីលក្នុងការផ្គត់ផ្គង់សព្វាវុធដំបូងរបស់អាមេរិក ក្រោមប្រព័ន្ធថ្មី
2025/09/18 02:46:37 pm
​លោកជំទាវ ពុំ ចន្ទីនី ជួបសំណេះសំណាលជាមួយនិវត្តន៍ជន និងគ្រួសារនិវត្តន៍ជន កាកបាទ​ក្រហម​កម្ពុជាដែលបានទទួលមរណភាព
2025/09/18 02:23:18 pm
​សម្ដេចធិបតី ផ្ញើលិខិតជម្រាបទៅអគ្គលេខាធិការUNថា ស្ថានការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា-ថៃ បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពមិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់តំបន់ទាំងមូល
2025/09/18 02:09:30 pm
​អាជ្ញាធរមីន និងស្ថានទូតឥណ្ឌា ចុះអនុស្សារណៈនៃការយោគយល់គ្នា ក្នុងការ អនុវត្តការងារ​បោស​សម្អាតមីន ក្រោមការគាំទ្រពីគម្រោងផ្តល់ផលរហ័សរបស់រដ្ឋាភិបាលឥណ្ឌា ដើម្បីត្រៀម​ប្រកាសភូមិ​មួយក្នុងខេត្តពោធិ៍សាត់ជាភូមិគ្មានមីន
2025/09/18 02:07:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/18 02:44:15 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/15 06:03:51 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/17 10:44:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/18 06:39:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am