សម្ដេចធិបតីផ្ដល់បណ្ណសរសើរ និងឧបត្ថម្ភថវិកា ២០០លានរៀលដល់ខេត្តចំនួន៦ គ្មានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលចូលឆ្នាំថ្មី
សម្ដេចធិបតីអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់​ៗចំនួនពីរ
សម្តេចធិបតី ហ៊ុន ម៉ាណែត ចំអកឲ្យជនក្បត់ជាតិបីជំនាន់ថា​ជាអ្នក​នយោបាយ​ចាស់វស្សា​ដែលល្ងង់
សម្ដេចធិបតីអំពាវនាវពលរដ្ឋចូលរួមថែរក្សាមរតកវប្បធម៌ខ្មែរដោយចាត់ទុកវប្បធម៌គឺសម្រាប់ទាំងអស់គ្នា

ព័ត៌មានជាតិ

អង្គការសង្គមស៊ីវិលនៅកម្ពុជាជំរុញឲ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីឈានទៅរកភាពបៃតង

2024/04/26 03:55:41 pm
ភ្នំពេញ ៖ គម្រោងសហភាពអឺរ៉ុប តាមរយៈកម្មវិធី SWITCH Asia និងរដ្ឋាភិបាលនៃសាធារណរដ្ឋឆេក តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆេក នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានបើកសិក្ខាសាលា បិទបញ្ចប់គម្រោង “ផ្លាស់ប្ដូរទៅថាមពលពន្លឺព្រះអាទិត្យ” ដែលប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។​លោក អាឡិចសាន់ដ្រូ ប្រធានកម្មវិធីនៃអង្គការ ភីន នៅក្នុងអង្គសិក្ខាសាលានេះ បានឲ្យដឹងថា គម្រោង SWITCH to Solar ដែលមានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូររបស់កម្ពុជាទៅកាន់បច្ចេកវិទ្យាថាមពលស្អាតនៅក្នុងវិស័យកសិកម្ម ជលផល បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីរយៈពេល ៤ឆ្នាំនៃការអនុវត្តប្រកបដោយប្រសិទ្ធភាព។ គម្រោងនេះ ផ្តោតលើការលើកកម្ពស់គំរូនៃការប្រើប្រាស់ប្រកបដោយនិរន្តរភាពក្នុងវិស័យកសិកម្ម និងនេសាទ បានបោះជំហានយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តសហគ្រាសធុនតូច តូច និងមធ្យម (MSMEs) ឱ្យទទួលយកដំណោះស្រាយថាមពលព្រះអាទិត្យ។ លោក Koen Everaert ប្រតិភូសហភាពអឺរ៉ុប បានបញ្ជាក់ថា គម្រោងនេះ គឺដើម្បីលើកទឹកចិត្តឱ្យប្រើប្រាស់យ៉ាងទូលំទូលាយនូវដំណោះស្រាយថាមពលព្រះអាទិត្យ តាមរយៈការអប់រំ យុទ្ធនាការផ្សព្វផ្សាយ កន្លែងធ្វើបង្ហាញ់បច្ចេកវិទ្យា និងជម្រើសហិរញ្ញប្បទាន។ លើសពីនេះទៀត នឹងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តការប្រើប្រាស់ប្រកបដោយនិរន្តរភាព ការពិភាក្សាអំពីគោលនយោបាយ និងការចូលរួមពីភាគីពាក់ព័ន្ធក្នុងការអនុវត្តការអនុវត្តថាមពលស្អាត។  នៅក្នុងពិធីបើកសិក្ខាសាលានាឱកាសនោះ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ជូនអង្គពិធីថា ពាក់ព័ន្ធការជំរុញឲ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់វិស័យកសិកម្មនៅតែផ្តោតទៅលើការបង្កើនផលិតភាព ការធ្វើពិព្រឹត្តកម្ម ការធ្វើពាណិជ្ជកម្ម ក៏បានផ្តោតទៅលើការធ្វើឲ្យមានភាពធនជាមួយការប្រែប្រួលអាកាសធាតុ រួមជាមួយនឹងការប្រឹងប្រែងថែរក្សាធនធានធម្មជាតិ ជាពិសេសដី ព្រៃ និងទឹករបស់កម្ពុជាសម្រាប់ជំនាន់នេះ និងមនុស្សជំនាន់ក្រោយ។ ឯកឧត្តមបានអំពាវនាវក្នុអង្គពិធីថា ជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ជាពិសេសនៅពេលយប់ប្រើប្រាស់ថាមពលអគ្គិសនីចាប់ពីម៉ោង៩ល្ងាច ដល់ម៉ោង៧ព្រឹក ដែលមានតម្លៃអនុគ្រោះ និងជួយណែនាំពួកគាត់ទៀតថា ឲ្យដាក់កុងទ័រដែលប្រើថាមពលដែលយកតម្លៃធម្មតា ប៉ុន្តែមានកុងទ័រមួយទៀតដែលប្រើប្រាស់ថាមពលអនុគ្រោះថ្លៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានក្រោយចប់សិក្ខាសាលានេះ បានឲ្យដឹងថា តាមរយៈគម្រោងផ្លាស់ប្តូរទៅថាមពលពន្លឺព្រះអាទិត្យ ដែលចាប់ផ្តើមនៅក្នុងខែឧសភា ឆ្នាំ២០២០ រហូតមដល់ពេលនេះ ជាលទ្ធផលនៃកម្មភាពទាំងនេះ ការថយចុះគួរឲ្យចាប់អារម្មណ៍នៃការបំភាយឧស្ម័ន CO2 ចំនួនជាង ៦ពាន់តោន។ គោលដៅរួមរបស់គម្រោងនេះ គឺជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងរួមបញ្ចូលដោយការលើកកម្ពស់ការទទួលយកថាមពលពន្លឺព្រះអាទិត្យក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម ដោយកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ពួកគេ និងបង្កើតឱកាសការងារបៃតងនៅកម្ពុជា៕អត្ថបទ ៖ ឈិត បូរ៉ាវី
ILO សរសើរកម្ពុជាអំពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈមានវឌ្ឍនភាពលឿនជាងប្រទេសមួយចំនួន
2024/04/26 03:47:24 pm
បើកវគ្គបណ្តុះបណ្តាលមន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាស សម្រាប់អង្កេតចន្លោះជំរឿនប្រជាជន ឆ្នាំ២០២៤
2024/04/26 03:11:28 pm
ខេត្តមណ្ឌលគិរី មានភ្លៀងធ្លាក់លាយលំនឹងដុំទឹកកកតូចៗ
2024/04/26 01:15:48 pm
មនុស្ស ១៨នាក់ ត្រូវបានបញ្ជូនទៅតុលាការក្នុងយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ ក្នុងខេត្តពោធិ៍សាត់
2024/04/26 12:59:04 pm

ព័ត៌មានអន្តរជាតិ

លោក Biden បង្ហាញពីការវិលត្រឡប់នៃការផលិតបន្ទះឈីបមកកាន់អាមេរិកវិញ

2024/04/26 04:00:22 pm
បណ្ដាញសង្គម X៖ ការបង្ហោះរូបភាពចាក់សង្ឃជាន់ខ្ពស់កាតូលិក នៅអូស្ត្រាលី មិនជំរុញឲ្យមានអំពើហិង្សាទេ
2024/04/26 03:59:17 pm
លោក ពូទីន គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិន ក្នុងខែឧសភា ដើម្បីពង្រឹងទំនាក់ទំនង
2024/04/26 03:57:53 pm
ប្រភព៖ ក្រុមហ៊ុន ByteDance ចង់បិទ TikTok នៅសហរដ្ឋអាមេរិក ប្រសិនជម្រើសផ្លូវច្បាប់មិនបានជោគជ័យ
2024/04/26 03:34:40 pm
ហ្វីលីពីន បារាំង និងអាមេរិក ធ្វើសមយុទ្ធលើសមុទ្រពហុភាគី
2024/04/26 03:33:26 pm
គណបក្សគូប្រជែង២ ទំនងជាចូលរួមជាមួយរដ្ឋាភិបាលចម្រុះដ៏ធំរបស់ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី លោក Prabowo
2024/04/26 03:23:43 pm
ឥទ្ធិពលនៃការហាមប្រាម TikTok នៅប្រទេសផ្សេងទៀត អាចជាសញ្ញាថា មានអ្វីកើតឡើង ចំពោះសហរដ្ឋអាមេរិក
2024/04/26 03:22:15 pm

អាមេរិក និងប្រទេសចំនួន ១៧ផ្សេងទៀត ទាមទារឲ្យក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរ ដែលត្រូវឃុំខ្លួននៅហ្កាហ្សា

2024/04/26 03:21:19 pm
ទីក្រុងតូចៗ នៅប្រទេសកូរ៉េខាងត្បូង ប្រឈមការខ្វះវេជ្ជបណ្ឌិត
2024/04/26 03:20:18 pm
អ៊ុយក្រែន បានប្រើប្រាស់មីស៊ីលដែលអាមេរិកផ្គត់ផ្គង់ដោយសម្ងាត់ ដើម្បីវាយប្រហារគោលដៅរបស់រុស្ស៊ី
2024/04/26 03:19:21 pm
ត្រីបាឡែន ២៨ក្បាល ក្នុងចំណោម១៦០ក្បាលងាប់ នៅរដ្ឋWestern Australia បន្ទាប់ពីជាប់គាំងខ្លួន
2024/04/26 03:18:37 pm
បម្រាម TikTok អាចប៉ះពាល់ដល់មហិច្ឆតាបច្ចេកវិទ្យារបស់ចិន និងបង្កភាពតានតឹងឌីជីថលជាមួយអាមេរិក
2024/04/26 03:17:51 pm
អ្នកទោសជាង ១០០នាក់ បានរត់គេចខ្លួន បន្ទាប់ពីភ្លៀងបានបំផ្លាញពន្ធនាគារនីហ៊្សេរីយ៉ា
2024/04/26 03:17:07 pm
រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន ព្រួយបារម្ភពីផលប៉ះពាល់អវិជ្ជមាននៃការធ្លាក់ថ្លៃរបស់ប្រាក់យ៉េន
2024/04/26 02:07:31 pm

ព័ត៌មានកីឡា

អបអរសាទរក្រសួងអប់រំ យុវជន និងកីឡា ក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៩ ឆ្នាំ២០២៤

2024/04/07 09:50:02 am
គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា
2024/03/28 03:12:30 pm
វិសាខា ត្រឡប់ចូលលេងលីគវិញ ក្រោយចាញ់ស្វ័យប្រវត្តិ ១ប្រកួត
2024/03/27 10:43:41 am
ជម្រើសជាតិកម្ពុជាបញ្ចប់ការប្រកួតមិត្តភាព FIFA Series ដោយចុងក្រោយចាញ់​ហ្គីយ៉ាន ១ទល់នឹង៤
2024/03/27 09:45:59 am
រាជរដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា
2024/03/25 12:06:01 pm
ប្រធានតេក្វាន់ដូ ITF ជំរុញក្រុមជម្រើសជាតិខ្លួន ផ្ដោតការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា
2024/03/25 11:45:06 am
ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ
2024/03/07 10:53:45 am

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន

2024/01/26 10:04:49 am
បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ
2023/12/25 02:12:07 pm
កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា
2023/12/18 09:41:49 am
កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន
2023/12/11 12:00:55 pm
ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ទទួលបានបទពិសោធន៍ថ្មីពីបាល់ទាត់អឺរ៉ុប
2023/12/11 11:41:01 am
ទីបំផុត Unai Emery ដឹកនាំក្រុមឈ្នះ Pep Guardiola លើកដំបូង
2023/12/07 12:54:56 pm
Kevin de Bruyne ស្ថិតក្នុងបញ្ជីរបស់ Manchester City ចេញទៅ FIFA Club World Cup
2023/12/07 12:38:30 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Biden បង្ហាញពីការវិលត្រឡប់នៃការផលិតបន្ទះឈីបមកកាន់អាមេរិកវិញ

2024/04/26 04:00:22 pm
​បណ្ដាញសង្គម X៖ ការបង្ហោះរូបភាពចាក់សង្ឃជាន់ខ្ពស់កាតូលិក នៅអូស្ត្រាលី មិនជំរុញឲ្យមានអំពើហិង្សាទេ
2024/04/26 03:59:17 pm
​លោក ពូទីន គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិន ក្នុងខែឧសភា ដើម្បីពង្រឹងទំនាក់ទំនង
2024/04/26 03:57:53 pm
​អង្គការសង្គមស៊ីវិលនៅកម្ពុជាជំរុញឲ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីឈានទៅរកភាពបៃតង
2024/04/26 03:55:41 pm
​ILO សរសើរកម្ពុជាអំពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈមានវឌ្ឍនភាពលឿនជាងប្រទេសមួយចំនួន
2024/04/26 03:47:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/26 06:59:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/24 03:27:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am