លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញសួរសុខទុក្ខ និងចែកចំណោយដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប
សូមប្រុងប្រយ័ត្ន!! មានក្រុមជ្រុលនិយមបានឆ្លៀតឱកាសប្រើវិធីបែបស្មោគគ្រោគ បង្កើត​គណនីក្លែងបន្លំដាក់ឈ្មោះ សម្ដេចតេជោ ជាភាសាថៃ
TOP STORY | សម្ដេចតេជោ ជំរុញនាយករដ្ឋមន្ត្រី ទូលស្នើសុំព្រះមហាក្សត្រប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុច
TOP STORY | សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីប្រវត្តិនៃការលះបង់របស់សម្ដេចប្ដូរយក ការរស់រានរបស់ប្រជាជន សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ

ព័ត៌មានជាតិ

ជំងឺបាយភ្នែក ជាមូលហេតុចម្បងនៃភាពពិការភ្នែកនៅប្រទេសកម្ពុជា ដែលមានប្រមាណ ៨០% នៃភាពពិការភ្នែក ទាំងអស់ដែលអាចព្យាបាលបាន

2025/06/20 05:17:00 pm
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត បានអៈអាងថា ជំងឺបាយភ្នែក ជាមូលហេតុចម្បងនៃភាពពិការភ្នែកនៅប្រទេសកម្ពុជា ដែលមានប្រមាណ ៨០% នៃភាពពិការភ្នែកទាំងអស់ដែលអាចព្យាបាលបាន។ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងព័ត៌មានសុខភាពភ្នែកក្នុងប្រព័ន្ធព័ត៌មានសុខាភិបាលថ្នាក់ក្រោមជាតិ និងការកែលម្អគុណភាពនៃការវះកាត់ជំងឺបាយភ្នែក និងសុវត្ថិភាពអ្នកជំងឺ, នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៥នេះ ក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក បានបន្តថា តាមរបាយការណ៍របស់កម្មវិធីជាតិសុខភាពភ្នែក មានការវះកាត់ជំងឺបាយភ្នែកចំនួន ៤១.០៨០ ករណី ក្នុងឆ្នាំ២០២៤។ ហើយការសិក្សាកន្លងមកបង្ហាញថា គំហើញក្រោយការវះកាត់ជំងឺបាយភ្នែកនៅមានកម្រិតមិនទាន់ដល់ការណែនាំរបស់អង្គការសុខភាពពិភពលោក។ កម្មវិធីជាតិសុខភាពភ្នែកមានការប្រឹងប្រែងធ្វើសកម្មភាពមួយចំនួនដើម្បីបង្កើនគុណភាពនៃការវះកាត់ជំងឺបាយភ្នែក៖ បង្កើតក្រុមការងារបច្ចេកទេសចងក្រងសៀវភៅស្ដីពីគោលការណែនាំបច្ចេកទេសស្ដីពីការកែលម្អគុណភាពនៃការវះកាត់បាយភ្នែកនៅកម្ពុជា និងដាក់ជូនក្រសួងសុខាភិបាលដើម្បីពិនិត្យនិងអនុម័ត។ បង្កើតកម្មវិធី ឌីជីថល នៅក្នុង “App” ដើម្បីបណ្ដុះបណ្ដាលដល់ក្រុមទ្រទ្រង់សុខភាពភូមិ បុគ្គលិកមណ្ឌលសុខភាព និងនិសិ្សតវេជ្ជសាស្រ្ត។ ចាប់តាំងពីដើមឆ្នាំ២០២៥មក ក្រុមគ្រូពេទ្យឯកទេសពីកម្មវិធីជាតិសុខភាពភ្នែក នៃមន្ទីរពេទ្យថ្នាក់ជាតិបានចុះធ្វើការវាយតម្លៃពីគុណភាពវះកាត់បាយភ្នែក និងសុវត្ថិភាពអ្នកជំងឺនៅខេត្តចំនួន៦ មានដូចជា៖ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ។ ហើយបានរកឃើញបញ្ហាមួយចំនួនដូចជា៖ មានកង្វះខាតសម្ភារៈពិនិត្យព្យាបាល និងតាមដានអ្នកជំងឺមុន និងក្រោយវះកាត់ ប្រព័ន្ធកត់ត្រាលទ្ធផលគំហើញក្រោយការវះកាត់បាយភ្នែក (Cataract Surgical Outcome Monitoring) ដែលនឹងត្រូវលើកយកមកជជែកពិភាក្សាស៊ីជម្រៅនៅក្នុងសិក្ខាសាលានេះ។ នាឱកាសនោះដែរឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា តាមការវាយតម្លៃរហ័សថ្នាក់ជាតិស្តីពីភាពពិការភ្នែកក្នុងឆ្នាំ២០១៩ បានបង្ហាញថា គំហើញក្រោយការវះកាត់ជំងឺបាយភ្នែកល្អ ៦៦.២% (៦/៦ - ៦/១២) និងគំហើញមិនល្អ ១៤.៥% (<៦/៦០)។ យោងតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) គំហើញល្អ ៨០%-៩០% និងគំហើញមិនល្អ         (poor vision) ៥%។ ហេតុនេះ យើងត្រូវពិនិត្យឡើងវិញ ដើម្បីកែលម្អ អនុលោមតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO)។ នៅពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានអនុម័តឱ្យប្រើប្រាស់ “គោលកាណ៍ណែនាំបច្ចេកទេសស្តីពីការកែលម្អគុណភាពនៃការវះកាត់បាយភ្នែកនៅកម្ពុជា” ដែលបានបង្ហាញស្តង់ដារប្រតិបត្តិមួយចំនួន ដែលត្រូវអនុវត្ត ក្នុងការបង្កើនគុណភាព និងសុវត្ថិភាពអ្នកជំងឺ មកទទួលការព្យាបាលភ្នែកជំងឺបាយភ្នែក និងជំងឺភ្នែកដទៃទៀត។ ជាទីបញ្ចប់តាងនាមឱ្យក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី សូមថ្លែងអំណរគុណដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ជាពិសេស មូលនិធិហ្រេដហូឡូ ដែលបាននឹងកំពុងជួយគាំទ្រ និងអភិវឌ្ឍន៍ វិស័យសុខភាពភ្នែក ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងគុណភាព ពង្រីកវិសាលភាព សុខភាពភ្នែក ឆ្ពោះទៅរកការកាត់បន្ថយភាពពិការភ្នែកឱ្យនៅត្រឹម០.៣៥% នៅឆ្នាំ ២០៣០៕អត្ថបទ រដ្ឋា
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញសួរសុខទុក្ខ និងចែកចំណោយដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប
2025/06/20 05:13:29 pm
ឯកឧត្តម វង្សី វិស្សុត៖ កម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីស្វាគមន៍ និងគាំទ្រ​ដល់​វិនិយោគិន​ និង​ធុរកិច្ចជន
2025/06/20 04:04:03 pm
អាជ្ញាធរស្រុកស្ទោង នាំយកអំណោយជូនដល់ពលករ៥គ្រួសារ ដែលទើបធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសថៃ
2025/06/20 03:52:50 pm
សូមប្រុងប្រយ័ត្ន!! មានក្រុមជ្រុលនិយមបានឆ្លៀតឱកាសប្រើវិធីបែបស្មោគគ្រោគ បង្កើត​គណនីក្លែងបន្លំដាក់ឈ្មោះ សម្ដេចតេជោ ជាភាសាថៃ
2025/06/20 03:51:37 pm

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី៖ ន័រវែសនឹងបំពេញតាមគោលដៅ ៥% របស់ណាតូ លើការចំណាយ ក្នុងវិស័យការពារជាតិ និងសន្តិសុខ

2025/06/20 05:09:05 pm
អង្គការ UNICEF៖ តំបន់ហ្កាហ្សាប្រឈមនឹងគ្រោះរាំងស្ងួតដែលមនុស្សបង្កើតឡើង ខណៈដែលប្រព័ន្ធទឹក ដួលរលំ
2025/06/20 05:06:18 pm
ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Odesa បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងយ៉ាងតិច ១៣នាក់រងរបួស
2025/06/20 05:03:24 pm
តៃវ៉ាន់រាយការណ៍ពីការឃើញយន្តហោះយោធាចិនចំនួន ៥០គ្រឿង ជុំវិញកោះ
2025/06/20 04:50:03 pm
ចក្រភពអង់គ្លេស និងបារ៉ែន ចុះកិច្ចសន្យាការពារជាតិ និងកិច្ចព្រមព្រៀងវិនិយោគ ២ពាន់លានផោន
2025/06/20 04:27:44 pm
សេដ្ឋកិច្ចពិភពលោក នឹងមិនទទួលបានអត្ថប្រយោជន៍ពីជម្លោះអ៊ីស្រាអែលនិងអ៊ីរ៉ង់ទេ
2025/06/20 04:24:37 pm
លោក Netanyahu៖ អ៊ីស្រាអែលអាចកម្ទេចទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ទាំងអស់ ដោយគ្មានជំនួយពីអាមេរិក
2025/06/20 04:22:22 pm

មនុស្សយ៉ាងតិច ១៦នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រទេសអ៊ីរ៉ង់ ពីបទសង្ស័យថា បានជួយអ៊ីស្រាអែល

2025/06/20 04:18:19 pm
តម្លៃអង្ករឡើងថ្លៃទ្វេដង នៅជប៉ុន ខណៈអតិផរណាកើនឡើង
2025/06/20 04:14:50 pm
តុលាការអាមេរិកអនុញ្ញាតឲ្យលោក Trump បន្តគ្រប់គ្រងកងឆ្មាំជាតិ នៅរដ្ឋ California សម្រាប់ពេលនេះ
2025/06/20 04:11:04 pm
លោក Lammy របស់អង់គ្លេស នឹងជួបសមភាគីអឺរ៉ុប នៅស្វីស ដើម្បីពិភាក្សាបញ្ហានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់
2025/06/20 04:07:55 pm
UN៖ អំពើហិង្សាលើកុមារ ឈានដល់កម្រិតមិនធ្លាប់មាន ក្នុងឆ្នាំ២០២៤
2025/06/20 04:03:57 pm
នាវាពិឃាតរបស់ជប៉ុនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោយមានហេតុការណ៍ប៊ិះប៉ះទង្គិចជាមួយយន្តហោះចម្បាំងចិន
2025/06/20 03:49:46 pm
លោក Netanyahu៖ ការផ្លាស់ប្តូរ ឬដួលរលំរបបរបស់អ៊ីរ៉ង់ មិនមែនជាគោលដៅទេ ប៉ុន្តែអាចជាលទ្ធផល
2025/06/20 03:44:58 pm

ព័ត៌មានកីឡា

Spurs ប្រកាសតែងតាំងគ្រុបង្គោលថ្មីអតីតអ្នកចាត់ការ Brentford លោក Thomas Frank

2025/06/13 04:33:02 pm
Paris Saint Germain និងក្រុមធំៗនៅអឺរ៉ុបធ្វើដំណើរដល់ទឹកដីអាមេរិកមុនព្រឹត្តិការណ៍ Club World Cup
2025/06/12 03:46:40 pm
Dortmund បដិសេធសំណើ ៤២ លានផោនពី Chelsea ក្នុងការផ្ទេរ Jamie Gittens
2025/06/11 04:44:04 pm
អង់គ្លេសស្គាល់បរាជ័យដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការ Thomas Tuchel
2025/06/11 03:50:25 pm
AFC៖ព្រះខ័នរាជស្វាយរៀង ត្រូវលេងក្នុងវគ្គចែកពូល ឯភ្នំពេញក្រោនលេងវគ្គជម្រុះAFC Challenge League
2025/06/11 02:30:47 pm
Rayan Cherki ផ្លាស់ពី Lyon មកកាន់ Manchester City ផ្លូវការតម្លៃ ៣០ លានផោន
2025/06/11 12:43:41 pm
មកទស្សនាកីឡដ្ឋានទទួលការប្រកួត Club World Cup នៅសហរដ្ឋអាមេរិក
2025/06/10 04:18:50 pm

បង្ហាញខ្លួន ២ ប្រកួតគត់ឈ្នះពាន ១២ អ្នកចាំទី Scott Carson សម្រេចចិត្តចាកចេញពី Manchester City

2025/06/10 03:58:29 pm
Manchester City ទិញបានខ្សែការពារឆ្វេង Ait-Nouri ពី Wolves តម្លៃ ៣១ លានផោន
2025/06/10 03:44:05 pm
Sabalenka ទម្លាក់ Swiatek ឡើងវគ្គផ្តាច់ព្រ័ត្រ French Open ជួប Coco Gauff
2025/06/06 03:55:59 pm
Liverpool បដិសេធមិនជជែកជាមួយ Barcelona ជុំវិញការចរចាចង់បាន Luis Diaz
2025/06/06 03:04:12 pm
Victor Gyokeres បើកចំហរការផ្ទេរមកកាន់ Manchester United រង់ចាំតែការចរចារវាងក្លិបប៉ុណ្ណោះ
2025/06/06 11:49:56 am
បុរសពីរនាក់ពួនក្នុងបន្ទប់ទឹក ២៧ ម៉ោងមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL ដើម្បីបានទស្សនាការប្រកួតមិនអស់លុយ
2025/06/05 04:52:54 pm
Man City ព្រមព្រៀងជាមួយ AC Milan តម្លៃ ៥៥ លានអឺរ៉ូផ្ទេរខ្សែបម្រើហូឡង់ Tijjani Reijnders
2025/06/05 04:40:00 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជំងឺបាយភ្នែក ជាមូលហេតុចម្បងនៃភាពពិការភ្នែកនៅប្រទេសកម្ពុជា ដែលមានប្រមាណ ៨០% នៃភាពពិការភ្នែក ទាំងអស់ដែលអាចព្យាបាលបាន

2025/06/20 05:17:00 pm
​លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញសួរសុខទុក្ខ និងចែកចំណោយដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប
2025/06/20 05:13:29 pm
​នាយករដ្ឋមន្ត្រី៖ ន័រវែសនឹងបំពេញតាមគោលដៅ ៥% របស់ណាតូ លើការចំណាយ ក្នុងវិស័យការពារជាតិ និងសន្តិសុខ
2025/06/20 05:09:05 pm
​អង្គការ UNICEF៖ តំបន់ហ្កាហ្សាប្រឈមនឹងគ្រោះរាំងស្ងួតដែលមនុស្សបង្កើតឡើង ខណៈដែលប្រព័ន្ធទឹក ដួលរលំ
2025/06/20 05:06:18 pm
​ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Odesa បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងយ៉ាងតិច ១៣នាក់រងរបួស
2025/06/20 05:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/16 03:45:24 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/18 05:08:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/18 04:20:49 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/09 08:34:29 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am